នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ ៤២៦ នាក់ ជាសះស្បើយ ៧៦០ នាក់ ឯអ្នកស្លាប់ ១១ នាក់

នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ នេះ ជុំវិញករណីជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤២៦ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេសចំនួន ៤៦ ករណី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងតួលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ មានចំនួន ១១ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចត្រឡប់ទៅផ្ទះវិញ គឺមានចំនួន ៧៦០ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖ – ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៣៦៦៦៦ នាក់ – អ្នកជាសះស្បើយមានចំនួន ២៩៨០៧ នាក់ – អ្នកស្លា.ប់ចំនួន ៣០០ នាក់ ៕ប្រភពពី Popular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានព័ត៌មានលម្អិតខាងក្រោម ៖

Read More

នៅថ្ងៃទី ២០ ខាងមុខនេះ គ.ជ.ប លុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បង

កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ សាកល្បង នៅថ្ងៃទី ២០ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងគោរពឯករាជ្យភាពរបស់ គ.ជ.ប តែ គ.ជ.ប ក៏ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងសម្ពាធពីការវ៉ៃលុករបស់កូវីដផង និង ការស្តារសេដ្ឋកិច្ចឡើងវិញផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈសារសំឡេងបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាទៅកាន់អភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការបោះឆ្នោតសាកល្បងនោះឡើយ ។ មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ រាប់រយនាក់ក្នុងមួយថ្ងៃៗនៅឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីប្រកាសខាងក្រោម ៖

Read More

តើលោក ណុប បាយ៉ារទ្ធ នឹងអាចឈប់ពីអាជីពតារាចម្រៀដែរទេ! ស្ងាត់ៗ ណុប បាយ៉ារិទ្ធ ប្រកាសដើរតាម គន្លងចាស់ ជាអ្នកនិពន្ធ ដូចអ្នកម៉ាក់

រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនដឹងរួចមកហើយថា វង្សត្រកូលរបស់ តារាចម្រៀង ណុប បាយ៉ារិទ្ធ រូបនេះ សុទ្ធតែជាអ្នកសិល្បៈ ជាពិសេស ម្តាយរបស់លោក ក៏ជាតារាល្បីម្នាក់ជំនាន់ទសវត្សន៍ ៩០ម្នាក់ដែរ ទន្ទឹមនឹងនេះ អ្នកគាំទ្រ ផ្ទុះការសង្ស័យជាខ្លាំង ថាតើ ណុប បាយ៉ារិទ្ធ នឹងបន្តច្រៀងដែរ ឫទេ បន្ទាប់ពី ប្រកាសការងារថ្មី ជាអ្នកនិពន្ធសាច់រឿងដំបូង ក្នុងផលិតកម្ម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះបី ជារូបលោក បានប្រកាស ថាបានឈានជើង ដើរតាមគន្លងអ្នកម្តាយ ជាអ្នកនិពន្ធម្នាក់ ដែលការងារដំបូងរបស់លោក គឺការនិពន្ធសាច់រឿងចម្រៀង តែរូបលោក ក៏មិនទាន់អះអាង នៅឡើយទេ ថានឹងឈប់ពីការងារច្រៀង នេះបានសេចក្តីថា អ្នកគាំទ្ររូបលោក នៅតែអាចឃើញលោក ចេញច្រៀងដូចធម្មតា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ រូបលោក បានដាក់ការសង្ឃឹមថា សាច់រឿងនេះ នឹងធ្វើឲ្យបងប្អូនមានការពេញចិត្តជាខ្លាំង ខណៈនោះ រូបលោក ក៏ព្រមទទួលការរិះគន់ ក្នុងន័យកែប្រែផងដែរ ពីពុកម៉ែបងប្អូនអ្នកទស្សនា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា តារាចម្រៀង ណុប បាយ៉ារិទ្ធ បានរៀបរាប់បញ្ជាក់ឲ្យ ដឹងយ៉ាងច្បាស់ថា ៖

Read More

នេះជាដំណឹងល្អណាស់! វត្ថុបុរាណដែលត្រូវជួ. ញដូ. រចំនួន ២៧រូប នឹងត្រូវបានវិលត្រឡប់មកកម្ពុជាវិញហើយ

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងការិយាល័យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្តីពីការផ្ទេរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សិទ្ធិគ្រប់គ្រង វត្ថុបុរាណរបស់កម្ពុជាដែលត្រូវបានជួ. ញដូ. រចំនួន២៧រូប ពីការិយាល័យរដ្ឋអាជ្ញា មកព្រះរាជាណាចក្រកម្ពុជា៕ប្រភពពីភូមិរ៉ារាត្រី bjr

Read More

ចូរប្រុងប្រយ័ត្នឲ្យខ្ពស់បងប្អូន! សង្កាត់/ខណ្ឌទាំងនេះ មានករណីឆ្លងកូវីដ១៩ ច្រើនជាងគេ នៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹងថា យោងតាមទិន្និន័យអ្នកឆ្លង គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញសង្កាត់/ខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ។ ដោយសង្កាត់/ខណ្ឌទាំងនោះ រួមមាន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១.សង្កាត់ ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ២.សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ៣.សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ៤.សង្កាត់ កន្ទោក ខណ្ឌ កំបូល៥.សង្កាត់ ឃ្មួញ ខណ្ឌ សែនសុខ៦.សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌ មានជ័យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះ ដើម្បីរក្សាសុវត្ថិភាព សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទាក់ទងទៅលេខ សូមប្រញាប់ទៅធ្វើតេស្ដ៕ប្រភពពី Khmerload

Read More

ចូលរួមរុំលែកទុក្ខផង! នាយក្រូចប្រកាសដំណឹងមរណភាពរបស់នាយតោ មិត្តភក្តិរួមអាជីព ថាបានស្លា.ប់ដោយសារតែជំងឺ…

ភ្នំពេញ: កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុករបស់ នាយក្រូច តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN បានបង្ហោះសារដោយបានបញ្ជាក់ពីដំណឹងមរណទុក្ខដ៏សែនក្រៀមក្រំ ក្រោយពេលដែលតារាកំប្លែង នាយ តោ (ហៅសំខាន់លាស់) បានស្លា.ប់ ដោយសាររោគមហារីកក្រពះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ពោលគឺកាលពីម្សិលមិញនេះផ្ទាល់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកផងដែលថា ផ្អែកតាមបទពិសោធន៍កាលពីជាង ១០ឆ្នាំមុន នាយ តោ ក្នុងនាមជាតារាកំប្លែងក្នុងក្រុមនាយពាក់មី ធ្លាប់បានចូលរួមសម្តែងសាច់រឿង “អ៊ូខុងលង់ស្នេហ៍ស្រីស្អាត“ នៅលេី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆាកប៉ុស្តិ៍ទូរទស្សន៍ CTN ក្នុងកម្មវិធី រាត្រីកំសាន្ត ដែលពេលនោះលោកបានដេីរតួ ជាតួអង្គជ្រូកប៉ាជេ ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន និងអ្នកទស្សនាជាច្រើនផងដែរ។ ស្របពេលដែលទទួលបាននូវដំណឹងមរណភាពដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាសិល្បៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារ សពផងដែរ។ ជាចុងក្រោយ សូមលើកដៃបួងសួងជូនវិញ្ញាណក្ខន្ធរបស់លោកពូ(សំខាន់លាស់) បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ Khmerload

Read More