ក្តៅៗ! ផ្នែកខ្លះនៃសង្កាត់ទាំង ២ នេះចាប់ពីស្អែកទៅកំណត់ (តំបន់លឿងទុំ ១៤ថ្ងៃ)

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២១ នេះ តាមរយៈអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានសម្រេចកំណត់ផ្នែកខ្លះនៃភូមិចោមចៅ ៣ នៃសង្កាត់ចោមចៅទី ២ ផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង ២ និង ផ្នែកខ្លះនៃភូមិជម្ពូវ័ន ២ នៃសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ជា «តំបន់លឿងទុំ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ តាមរយៈប្រការ ១ នៅក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា ការអនុវត្តន៍គឺគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី ១០ ខែមិថុនា រហូតដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ ថ្ងៃបន្ថែមទៀត ៕ Popular ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្ដីប្រកាស និង ទស្សនាផែនទីនៅខាងក្រោម ៖

Read More

គិតត្រឹម ២៤ ម៉ោងចុងក្រោយនេះ រកឃើញអ្នកឆ្លងកូវីដ ៦៧៨ នាក់ ជាសះស្បើយ ៥៥៧ នាក់

នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ នេះជុំវិញករណីជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧២៩ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេសចំនួន ៥៨ ករណី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងតួលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ មានចំនួន ១១ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចត្រឡប់ទៅផ្ទះវិញ គឺមានចំនួន ៣៩៨ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖ – ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៣៦២៤០ នាក់ – អ្នកជាសះស្បើយមានចំនួន ២៩០៤៧ នាក់ – អ្នកស្លា.ប់ចំនួន ២៨៩ នាក់ ៕ប្រភពពី Popular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានព័ត៌មានលម្អិតខាងក្រោម ៖

Read More

កុំប្រហែសអោយសោះ! នៅតែបន្តមានអ្នកស្លា.ប់ខ្ទង់ ១០ដ៏ដែល ដោយសារកូវីដ ១៩ (មានវីដេអូ)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ១១នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦,២៤០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៩,០៤៧នាក់ និងស្លា.ប់សរុបចំនួន ២៨៩នាក់៕ប្រភពពី Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចងជ្រាបថែមទៀសូមទស្សនាវីដេអូខាងក្រោម ៖

Read More

វីវរហេីយនៅពេលនេះរដ្ឋាភិបាលបានធ្វេីការយករនាំងដែកមកដាក់បិទខ្ទប់ជាបន្តទៀតហេីយបន្ទាប់ពីបានរកឃេីញអ្នក វិ ជ្ជ មាន កូ វី ដ ១៩ចំនួន៣០០នាក់នៅក្នុងកន្លែងមួយស្ថិតក្នុងក្រុងភ្នំពេញ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលកាលពីរសៀលថ្ងៃទី៨ ខែមិថុនា ម្សិលមិញនេះ ស ម ត្ថ កិ ច្ចសង្កាត់ចោមចៅទី៣ បានធ្វើការបិទខ្ទប់ ផ្សារត្រពាំងពោធិ៍ និងតំបន់ជុំវិញរោងចក្រហ្គេ្រន ធ្វីន អ៊ីនធើណេសិនណល(ខេមបូឌា) ភីអិលស៊ី ហៅ រោងចក្រ QMI ដែលវិធានការនេះត្រូវបានធ្វើឡើង ក្រោយមានការរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់ សរុបរហូតដល់ទៅចំនួន ២៩៦នាក់ ឯណោះ ត្រឹមតែរយៈពេល៣ថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមការឱ្យដឹងពីប្រភពព័ត៌មានបានឱ្យដឹងថា មកដល់ពេលនេះគេពុំដឹងអោយប្រាកដថា ការបិទខ្ទប់នេះ ត្រូវបិទចាប់ពីកន្លែងណា ទៅកន្លែងណានោះទេ ព្រោះតំបន់ជុំវិញរោងចក្រ ជាទីប្រជុំជន ផ្សារ ផ្ទះជួល ដែលកម្មករកម្មការិនី រោងចក្រផ្សេងៗទៀត បានចេញចូលយ៉ាងច្រើនកុះករ។ យោងតាមសេចក្តីជូនដំណឹង នាយកក្រុមហ៊ុន ហ្គេ្រនធ្វីន សូមជំរាបជូនបងប្អូនកម្មករនិយោជិតទាំងអស់ជ្រាបថា យោងតាមសេចក្តីណែនាំរបស់សមត្ថកិច្ចចម្រុះ មានតំណាងសាលារាជធានីភ្នំពេញ, ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តំណាងក្រសួងសុខាភិបាល និងតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុន ត្រូវបានផ្អាកផលិតកម្ម ចំនួន ១៤ថ្ងៃ ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០២១តទៅ។នៅក្នុងសេចក្តីជូនដំណឹង ក៏បានអោយដឹងទៀតថា ដោយមានការណែនាំពីស្ថាប័នសមត្ថកិច្ច មិនអោយជួបជុំគ្នា ក្រុមហ៊ុនសម្រេចលើកពេលបើកប្រាក់ឈ្នួលខែឧសភា ទៅបើកនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ក្រុមហ៊ុន សូមអំពាវនាវដល់កម្មករនិយោជិតទាំងអស់ បន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃនិងតាមដានសុខភាព អោយបានត្រឹមត្រូវ បើមានបញ្ហា ស ង្ស័ យ ដូចជា ផ្តាសាយ ក្អក។ល។សូមទៅយកសំណាកបន្ទាន់ ដោយគោរពអោយបានត្រឹមត្រូវ តាមវិធានការសុខាភិបាល ពិសេសប្រសាសន៍របស់សម្តេចតេជោ ៣ការពារ ៣កុំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា នៅថ្ងៃទី០៤ និងថ្ងៃទី០៥ ខែមិថុនា កម្មករកម្មការីនី…

Read More

ក្រោយពីមានការឆ្លងជំងឹកូវីដ ១៩ ជាបន្តរបន្តាប់មក រដ្ឋបាលស្រុកខ្សាច់កណ្តាលបានសម្រេចផ្ងាកការលក់ដូរនៅផ្សារព្រែកតាមាក់ចាស់ទាំងមូលជាបណ្តោះអាសន្ន

កណ្តាល៖ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលស្រុកខ្សាច់កណ្តាល បានប្រកាសផ្អាកដំណើរការលក់ដូរនៅក្នុងផ្សារព្រែកតាមាក់(ចាស់)ទាំងមូល ជាបណ្តោះអាសន្នដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ លោក ចាន់ តារា អភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល តំណាងលោក ប៊ុន ផេង អភិបាលស្រុក បានដឹកនាំមន្រ្តីក្រោមឱវាទ អាជ្ញាធរភូមិ-ឃុំ កងកម្លាំងកងរាជអាវុធហត្ថស្រុក កងកម្លាំងនគរបាលឃុំ ចុះផ្សព្វផ្សាយ ណែនាំ នឹងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជាអាជីវករលក់ដូរក្នុងផ្សារព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ដែលមានការពាក់ព័ន្ធនឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ មានឈ្មោះ វី វួចលី ភេទស្រី និងឈ្មោះ សែ ផានិត មានទីលំនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាអាជីវករលក់គ្រឿងអលង្ការ (លក់មាស) នៅក្នុងផ្សារព្រែកតាមាក់ បាននាំប្រពន្ធទៅពិនិត្យសុខភាពត្រៀមសម្រាកកូននៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យជប៉ុន) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានយកសំណាកអ្នកជំងឺខាងលើ ទៅពិនិត្យរកជំងឺកូវីដ-១៩ លទ្ធផលចេញមក គឺវិជ្ជមានទាំងពីរនាក់ និងមានការឆ្លងកូវីដ-១៩ ចំនួន ១០ នាក់បន្ថែមទៀត សរុប មានចំនួន១២នាក់ មានឈ្មោះដូចខាងក្រោម ៖១.ឈ្មោះ ឌីណា ចាន់បូ ភេទស្រី២.ឈ្មោះ វីរៈ ថារី ភេទស្រី៣.ឈ្មោះ ប៊ុនណា រ៉ុង ភេទប្រុស៤.ឈ្មោះ ចាន់ ធឿន ភេទស្រី៥.ឈ្មោះ វ៉ុន ស្រុន ភេទប្រុស៦.ឈ្មោះ ស្រេង សុខខេង ភេទស្រី៧.ឈ្មោះ ហេង លី ភេទស្រី៨.ឈ្មោះ ស្រេង រ៉ូហ្វាត…

Read More

សោកស្តាយខ្លាំងណាស់! បវរកញ្ញាភេទទី៣មីយ៉ាន់ម៉ា បានទទួលមរណភាពភ្លាមៗ ដោយសារតែ…(មានវីដេអូ)

មីយ៉ាន់ម៉ា: កាលពីពេលថ្មីៗកន្លងទៅនេះ បវរកញ្ញាភេទទី៣អន្តរជាតិរបស់ប្រទេសមីយ៉ាន់ម៉ា(Miss Queen International) នាង May Thitsar Maung បានទទួលមរណភាពនៅក្នុងឧបត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានឆក់យកជីវិតរបស់នាង ភ្លាមៗនៅនឹងកន្លែងផ្ទាល់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ភ្លាមៗនោះ ស្ថាប័នបវរកញ្ញាភេទទី៣ របស់ប្រទេសមីយ៉ាន់ម៉ា ក៏បានធ្វើការបង្ហោះសាររំលែកទុក្ខជាមួយក្រុមគ្រួសាររបស់នាង May Thitsar Maung ដែលបានស្លាប់នៅក្នុងហេតុការណ៍ដ៏នឹកស្មានមិនដល់ ខណ:ពេលដែលហ្វេនៗ និងអ្នកគាំទ្រនាងជាច្រើនក៏បានបង្ហោះសារមរណទុក្ខ និងចូលរួមសម្តែងការសោកស្តាយចំពោះការបាត់បង់បេក្ខភាពបវរកញ្ញាភេទទី៣ របស់ប្រទេសមីយ៉ាន់ម៉ា ដ៏ឆ្នើមម្នាក់នេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកផងដែលថា នាង May Thitsar Maung កើតនៅក្នុងឆ្នាំ១៩៩៩ នាងគឺជាម្ចាស់ជ័យលាភីឯកនៅក្នុងការប្រកួតប្រជែងបវរកញ្ញាភេទទី៣ របស់ប្រទេសមីយ៉ាន់ម៉ា កាលពីកំឡុងឆ្នាំ២០១៩កន្លងទៅ និងជាបេក្ខភាពមួយរូបដ៏មានភាពលេចធ្លោផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះ ទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖

Read More