អាជ្ញាធរប្រមូលអ្នកជាប់ពាក់ព័ន្ធក្នុងពិធីភ្ជាប់ពាក្យ១ នៅសង្កាត់កោះព. ងសត្វ រកឃើញវិជ្ជមានកូវីដជាបន្តបន្ទាប់

អាជ្ញាធរក្រុងសិរីសោភ័ណបានធ្វើការប្រមូលអ្នកចូលរួមពីធីភ្ជាប់ពាក្យមួយនៅសង្កាត់កោះព. ងសត្វ ដែលមានអ្នកវិជ្ជមានកូវីដ-១៩ បានចូលរួម បានរកឃើញវិជ្ជមានជាបន្តបន្ទាប់។ ដោយក្នុងនោះ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ គិតត្រឹមថ្ងៃត្រង់ អាជ្ញាធរក្រុងបានប្រមូលអ្នកជាប់ពាក់ព័ន្ធ បន្ថែម៤៧នាក់ ក្នុងនោះរកឃើញវិជ្ជមានកូវីដ-១៩ម្នាក់ ដែលបានចូលរួមពិធីភ្ជាប់ពាក្យខាងលើ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យុវតីវិជ្ជមានខាងលើឈ្មោះ សុខ សុវណ្ណធីតា អាយុ១៩ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ហើយអាជ្ញាធរក៏ស្វែងរកអ្នកជាប់ពាក់ព័ន្ធបន្តទៀត ដើម្បីយកសំណាក់ វិភាគរកកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក អ្នកដែលធ្វើតេស្ត លើកទី១អវិជ្ជមាន អាជ្ញាធរឲ្យត្រលប់ទៅធ្វើចត្តាឡីស័ក នៅផ្ទះរៀងៗខ្លួន ដោយត្រូវប្រកាន់ភ្ជាប់នូវិធានការសុខាភិបាល៕

Read More

អាជ្ញាធរខេត្តតាកែវ ផ្អាកការលក់ដូរក្នុងផ្សារតាកែវ បរិវេណផ្សារ និងការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារទាំងអស់

ខេត្តតាកែវ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អាជ្ញាធរខេត្ត ចេញសេចក្តីសម្រេចស្ទីពីការផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការលក់ដូរនៅក្នុងផ្សារតាកែវ បរិវេណជុំវិញផ្សារ និង ការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារតាកែវទាំងអស់ ក្នុងភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមប្រការ១ នៃសេចក្តីសម្រេច បានបញ្ជាក់ថា អាជីវកម្មលក់ដូរ នៅក្នុងផ្សារតាកែវ បរិវេណជុំវិញផ្សារ និងការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារតាកែវទាំងអស់ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារតែមានអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និង ប្រយោលជាច្រើននាក់ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០កុម្ភៈ ដោយគិតចាប់ពីម៉ោង១២៖០០ នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រហូតទាល់តែមានការជូនដំណឹងជាថ្មី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការផ្អាករាល់អាជីវកម្មនៅក្នុងផ្សារតាកែវនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ដទៃទៀត៕ប្រភពពី Khmerload

Read More

ឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី រកឃើញមូលហេតុធំៗចំនួន ៧ ប្រជាជនខ្មែរមិនចូលចិត្តអាន

នៅប្រទេសជឿនលឿនប្រជាជនគេម្នាក់ៗអានសៀវភៅចប់រាប់រយក្បាលក្នុងមួយឆ្នាំៗ មិនថានៅហាងកាហ្វេ ហាងអាហារ ទីសាធារណៈ ឬការធ្វើដំណើរតាមរថយន្តក្រុងនោះទេ ពួកគេតែងតែមានទម្លាប់អានជានិច្ច។ ទម្លាប់អាននៅគ្រប់ទីកន្លែងនេះ បានធ្វើឱ្យប្រជាជនគេមានចំណេះដឹងជ្រៅជ្រះ យល់ដឹងទូលំទូលាយ មានការគិតស៊ីជម្រៅ និងមានសុភនិច្ឆ័យខ្ពស់។ ការណ៍នេះហើយទើបធ្វើឱ្យប្រទេសគេ មានការអភិវឌ្ឍជឿនលឿនទៅមុខខ្លាំង។ផ្ទុយពីប្រជាជននៅប្រទេសជឿនលឿន ពោលប្រជាជនខ្មែរយើង ពុំទាន់មានទម្លាប់អានសស្រាក់សស្រាំដូចប្រទេសជឿនលឿននៅឡើយទេ។ មែនទែនទៅ កុំថាឡើយប្រជាជនដែលពុំទទួលបានការអប់រំខ្ពង់ខ្ពស់ សូម្បីនិស្សិតបរិញ្ញាបត្រខ្លះអានសៀវភៅមិនទាន់ចប់មួយក្បាលស្រួលបួលផងក៏មានដែរ ហើយបើសិនជាអាន ក៏ដោយសារពួកគាត់ចៀសពុំបាន ដ្បិតជាមេរៀនដែលសាលាតម្រូវឱ្យអាន។ ពួកគាត់អានតែមួយកូនរង្វង់មេរៀន។ ជួនកាលនិស្សិតខ្លះអានសៀវភៅតែពេលកៀកប្រឡងក៏មានដែរ។ការណ៍នេះធ្វើឱ្យខ្ញុំមើលឃើញញថា គេកម្រអាន ហើយបើអាន ក៏កម្រស្រាវជ្រាវអ្វីៗនៅក្រៅសាលាណាស់ដែរ។ ម៉្លោះហើយទើបពួកគាត់មួយចំនួនដែលពុំចូលចិត្តអាននោះ ប៉ិនតែខាងប៉ប៉ាច់ប៉ប៉ោចឥតសាច់ការ។ អ្នកខ្លះ ការវិនិច្ឆ័យរបស់ពួកគាត់មើលឃើញសើរៗ និយាយឱ្យតែរួចពីមាត់។ បើបញ្ញវន្តមួយចំនួនសុទ្ធតែជាបញ្ញវន្តក្លែងក្លាយបែបនេះ តើប្រទេសជាតិរំពឹងអ្វី? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើយុវជនភាគច្រើនសុទ្ធតែជាទំពាំងស្អុយបែបនេះ តើប្រទេសជាតិអភិវឌ្ឍជឿនលឿនទៅមុខម៉េចនឹងកើត? ក៏ប៉ុន្តែ បើបន្ទោសពួកគាត់ទាំងស្រុងក៏មិនត្រឹមត្រូវដែរ ព្រោះជួនកាលពួកគាត់ចង់អាន តែគ្មានឯកសារជាភាសាខ្មែរអាន ដ្បិតនៅសាកលវិទ្យាល័យសម្បូរតែឯកសារជាភាសាបរទេស។បើយើងសម្លឹងត្រឡប់ទៅមើលតាមភូមិស្រុកយើងវិញ យើងកម្រងសង្កេតឃើញមានកម្មវិធីបណ្តុះទម្លាប់អាននេះណាស់ រាប់ចាប់តាំងពីថ្នាក់បឋម រហូតដល់ចប់បាក់ឌុប។ សាលាខ្លះមានបណ្ណាល័យដែរ តែជួនក៏បិទទ្វារទៅទៀត។ ម្លោះហើយ ទម្លាប់អានដែលគួរបណ្តុះតាំងពីតូចក្រូចឆ្មារមកនោះក៏ពុំមានច្បាស់លាស់ ខណៈយើងចូលមកដល់យុគសម័យឌីជីថលទៅទៀត។ សិស្សនិស្សិតភាគច្រើនវក់នឹងសម្ភារៈឌីជីថល រឹតតែឆ្ងាយហៅលេងឮពីសៀវភៅ ពីបណ្ណាល័យ។ រហូតមានសិស្ស និស្សិត ឬបុគ្គលខ្លះ ត្រឹមទិញសៀវភៅទៅតាំងលម្អក្នុងផ្ទះទៅវិញក៏មានដែរ។លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ខ្ញុំមើលឃើញថាមានមូលហេតុធំៗ ៧ ដែលធ្វើឱ្យប្រជាជនខ្មែរអត់ចូលចិត្តអាន។ មូលហេតុទាំងនោះរួមមាន៖ ទី១ អត់ចេះអក្សរ៖ ប្រជាជនមួយចំនួនគ្មានឱកាសបានរៀនសូត្រជ្រៅជ្រះទេ ព្រោះវ័យសិក្សារៀនសូត្ររបស់ពួកគាត់ត្រូវ បំ. ផ្លា ញដោយពួក ប៉ុល ពត ខណៈអ្នកខ្លះទៀតគ្មានលទ្ធភាពទៅរៀន។ ដូច្នេះ បើទោះជាពួកគាត់ចង់អានក៏អានមិនកើតដែរ ព្រោះពួកគាត់អានមិនរួច មើលអក្សរមិនដាច់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ខ្ញុំមើលឃើញថាមានមូលហេតុធំៗ ៧ ដែលធ្វើឱ្យប្រជាជនខ្មែរអត់ចូលចិត្តអាន។ មូលហេតុទាំងនោះរួមមាន៖ ទី១ អត់ចេះអក្សរ៖ ប្រជាជនមួយចំនួនគ្មានឱកាសបានរៀនសូត្រជ្រៅជ្រះទេ ព្រោះវ័យសិក្សារៀនសូត្ររបស់ពួកគាត់ត្រូវ បំ. ផ្លា ញដោយពួក ប៉ុល ពត ខណៈអ្នកខ្លះទៀតគ្មានលទ្ធភាពទៅរៀន។…

Read More

កម្លាំងនគរបាល អធិការដ្ឋានក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ៩នាក់ក្នុងករណីលួច និងទទួលផលចោរកម្ម ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនដេរ

កម្លាំងនគរបាល អធិការដ្ឋានក្រុងប៉ោយប៉ែត ដោយអនុវត្តន៍ តាម បទបញ្ជារ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំ របស់ លោក វរសេនីយ៍ទោ បោន សីហា អធិការស្ដីទី អំពី បញ្ហា សន្តិសុខ សណ្ដាប់ បទល្មើស ផ្សេងៗ យ៉ាងយកចិត្តទុកដាក់។ជាក់ស្ដែង កាល ពីថ្ងៃព្រហស្បតិ៍ ៨ រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ដែលទើបកន្លង ទៅថ្មីៗនេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹង ពីជនរងគ្រោះ ករណី ត្រូវបានចោរ លួចគា. ស់ ផ្ទះ យកទ្រព្យសម្បត្តិ មានម៉ាស៊ីនត្រជាក់ និង ម៉ាស៊ីនដេ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយទទួលពាក្យបណ្ដឹងរួច ក្រោមការដឹកនាំបញ្ជារផ្ទាល់ ពី លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និង លោក វរសេនីយ៍ទោ បោន សីហា អធិការស្ដី កម្លាំងនគរបាលការិយាល័យជំនាញ នៃអធិដ្ឋានក្រុងប៉ោយប៉ែត បានចុះបើកការ ស៊ើបអង្កេត រហូត ឈានដល់ ឃាត់ខ្លួន ជនសង្ស័យ បានចំនួន៣នាក់។កម្លាំងនគរបាលអធិការក្រុង ក៏បានបញ្ជូន ជនសង្ស័យទាំងនោះ ទៅធ្វើតេស្តពិនិត្យសំណាក កូវីដ១៩ ក្រោយពិនិត្យរួច ជាលទ្ធផលអវិជ្ជមាន នឹងបន្តស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធ ជាបន្តបន្ទាប់ សរុប ចំនួន៩នាក់ ក្នុងករណី លួច…

Read More

ថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ ៥៨៩ នាក់ ជាសះស្បើយ ៩៤៥ នាក់ ឯអ្នកស្លា.ប់ ៣ នាក់

នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ នេះជុំវិញករណីជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៨៩ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេសត្រឹមតែ ២៧ ករណី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងតួលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ មានចំនួន ០៣ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចត្រឡប់ទៅផ្ទះវិញ គឺមានចំនួន ៩៤៥ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៣៤៨៣៣ នាក់ – អ្នកជាសះស្បើយមានចំនួន ២៨០៩២ នាក់ – អ្នកស្លា.ប់ចំនួន ២៦៦ នាក់ ៕ប្រភពពីPopular Magazine សូមអានព័ត៌មានលម្អិតខាងក្រោម ៖ .

Read More

ព្រោះតែសរសៃសក់ ធ្វើអោយជនសង្ស័យសម្លា.ប់ក្មេងស្រីក្នុងព្រៃសម្ងំលាក់ខ្លួនជាង១ឆ្នាំ ឥឡូវ…

បរទេស៖ ក្រុមប៉ូលិសថៃ បានស៊ើបអង្កេតរឿងក្ដីការស្លា.ប់យ៉ាងអាថ៌កំបាំងរបស់ក្មេងស្រីម្នាក់ឈ្មោះ ឈុំភូ ដោយមិនឈប់ឈរ និងមិនបោះបង់ ហើយថ្មីៗនេះក៏បានលទ្ធផលត្រួតពិនិត្យ DNA សសៃសក់បីសសៃដែលប្រទះឃើញនៅក្បែរស.ព និងក្នុងរថយន្តរបស់ជនសង្ស័យ ពេលនេះក៏ដឹងថា ជនល្មើសជាអ្នកណាហើយ។ក្រុមគ្រួសារសាច់ញាតិ ទើបតែធ្វើបុណ្យគម្រប់ខួប ១ឆ្នាំរបស់ក្មេងស្រី ឈុំភូ នាងមានអាយុទើបតែ ៣ ឆ្នាំសោះ បែរជាត្រូវស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍ភ្ញាក់ផ្អើល នៅពេលមានអ្នកស្រុកម្នាក់បានប្រទះឃើញសាក.ស. ពនៅកណ្ដាលព្រៃភ្នំផានណយ ឃុំកុកទូម ខេត្តម៉ុកដាហាន ដែលមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីផ្ទះក្មួយស្រី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កុមារី ឈុំភូ បានបាត់ខ្លួនកាលពីថ្ងៃទី១១ ឧសភា ២០២០ កន្លងទៅ ក្រោយការបាត់ខ្លួនបាន ៣ ថ្ងៃក៏មានអ្នកប្រទះឃើញស. ពនៅឯក្នុងព្រៃខាងលើ។ ក្រោយមកភ្នាក់ងារប៉ូលីសក៏បានចុះស៊ើបអង្កេតនៅបរិវេណតំបន់ភ្នំដែលជាកន្លែងកើតហេតុ ក្រុមស៊ើបអង្កេតជឿជាក់ថា ក្មេងស្រីដែលមានអាយុទើបតែ ៣ ខួបមិនអាចឡើងទៅលើភ្នំដោយខ្លួនឯងបានទេ ព្រោះវាខ្ពស់ និងជម្រាលយ៉ាងខ្លាំង។ហើយនៅពេលថ្មីៗនេះ ក៏មានអ្នករាយការណ៍ថា ក្រុមស៊ើបអង្កេតក៏បានជួបប្រទះ និងភស្ដុតាងសំខាន់នៅបរិវេណដែលប្រទះឃើញសាក.ស.ពនោះ គឺសសៃសក់ចំនួនបីសរសៃ ហើយពេលនេះក៏បានយកទៅត្រួតពិនិត្យ DNA ហើយក៏ដឹងលទ្ធផលហើយថា គឺជាសរសៃសក់របស់សាច់ញាតិ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីនៅមានភស្ដុតាងដែលជាសរសៃសក់របស់ក្មេងស្រីរូបនោះ ក៏មានការសាកសួរមនុស្សចំនួន ៨នាក់ក្នុងនោះ គឺមានឪពុកម្ដាយជនរងគ្រោះផងដែរ។ ចំពោះភស្ដុតាងដែលរកឃើញពេលនេះ ក៏បានដឹងហើយថា ជនសង្ស័យជា អ៊ុំរបស់កុមារីតែម្ដងឈ្មោះ ឆ័យពុល វីផា ក្រោយពេលប៉ូលិសចេញដីការចាប់ខ្លួន ជនសង្ស័យរូបនេះ ក៏បានចូលមកប្រគល់ខ្លួនឲ្យប៉ូលិសស៊ើបសួរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងដីកានោះចោទប្រកាន់ចំនួន ៣ បទល្មើសមាន ចាប់ព. ង្រត់អនីតិជន, បោះបង់ក្មេងបណ្ដាលឲ្យស្លា.ប់ និងចូលជ្រៀតជ្រែកកិច្ចការស្វែងរកភស្ដុតាង។ គួរបញ្ជាក់ថា ក្នុងអំឡុងពេលប៉ូសិសកំពុងដំណើរការស្រាវជ្រាវរកភស្ដុតាង និងអ្នកទទួលខុសត្រូវរឿងនេះ គេឃើញសកម្មភាពជនសង្ស័យជាអ៊ុំរបស់ក្មេង បានដើរតួជាកម្សត់ ការអាណិតស្រលាញ់ពីមហាជន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈការងារមនុស្សធម៌ លក់ដូរអនឡាញ ចេញថតបទចម្រៀង MV ជាមួយតារាស្រីល្បីប្រចាំប្រទេស ប៉ុន្តែក្រោយឃើញដីកាមានឈ្មោះខ្លួន វីដេអូចម្រៀងនោះ ត្រូវបានលុបចេញពី Youtube…

Read More

ទឹកភ្នែកហូរមិនចេះឈប់! លោកប្តីជាទីស្រលាញ់អូនអើយ បងមកវិញមក កុំទៅមិនលាគ្នាចឹង យើងទើបនិយាយគ្នាថ្ងៃមិញសោះ(មានវីដេអូ)

ស្ត្រីម្នាក់ជាភរិយា បានបង្ហោះសារអាឡោះអាល័យ និងសោកស្ដាយជាទីបំផុតគ្មានអ្វីប្រៀបបាន បន្ទាប់ពីបាត់បង់ស្វាមីជាទីកក់ក្ដៅនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ខណៈពេលត្រឡប់មកពីបំពេញបេសកកម្មវិញ។ស្វាមីជាជនរងគ្រោះម្នាក់ស្ថិតក្នុងចំណោមជនរងគ្រោះផ្សេងទៀត មានឈ្មោះ ឈុន ឈីន អាយុ ៤១ឆ្នាំ ជាអធិការរងនៃអគ្គាធិការដ្ឋានក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាថៅកែហាង Lucky Seafood ផ្លូវវេងស្រេង បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ផ្លូវជាតិលេខ១ វេលាម៉ោង ១៣.០៥នាទីរសៀល ថ្ងៃទី៥ មិថុនា ២០២១ ក្នុងពេលបំពេញបេសកម្មនៅខេត្តស្វាយរៀង ហើយកំពុងជិះរថយន្តព្រូសត្រឡប់មករាជធានីភ្នំពេញវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីទទួលដំណឹងដ៏អកុសលនេះ អារម្មណ៍របស់ភរិយាជនរងគ្រោះស្ទើរតែគាំង និងសឹងមិនជឿថាហេតុការណ៍បានកើតឡើងចំពោះស្វាមីរបស់ខ្លួន ដែលជាស្វាមីដ៏សែនល្អ និងជាធនធានសង្គមដ៏មានតម្លៃម្នាក់។ អ្នកស្រីបានប្រើប្រាស់គណនីហ្វេសប៊ុក Dalis Soy បានបង្ហោះសាររំជួលចិត្តបង្ហាញពីភាពសោកសៅ និងស្ដាយស្រណោះជីវិតស្វាមីថា៖ «លោកប្តីជាទីស្រលាញ់អូនអើយ បងមកវិញមក កុំទៅដោយមិនលាគ្នាចឹង យើងទើបតែនិយាយគ្នាថ្ងៃមិញសោះថា បងនឹងមកជួបអូន ម៉េចបងស្លាប់ចោលអូនចឹង អូនស្រលាញ់បងខ្លាំងណាស់។ បងសំលាញ់អូននាំបងមកផ្ទះការយើងហើយ សូមអោយវិញ្ញាណក្ខន្ធបងមកទទួលយកបុណ្យដែលអូន ប៉ាម៉ាក់ និងបង ប្អូនធ្វើជូនបង កើតជាតិណាៗឲ្យបងមានអាយុវែង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពីពេលនេះទៅ រាងកាយបងទៅចោលអូនរហូតហើយសូមវិញ្ញាណក្ខនបងទៅកានសុគតិភពណាលោកប្តីសំលាញ់។ ប្តីសំលាញ់អូនអើយអូននឹកបងខ្លាំងណាស់ អោយអូនកាត់ចិត្តពីបងម៉េចទៅ បើយើងស្រលាញ់គ្នាយ៉ាងហ្នឹង»។ ស.ពត្រូវបានសាច់ញាតិធ្វើបុណ្យតាមប្រពៃណីនៅភូមិស្វាយមីង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅនៅតាមដងផ្លូវជាតិលេខ ០១ គីឡូម៉ែត្រ ៩១ ដែលស្ថិតនៅចំណុចភូមិជ្រលង ឃុំប្រសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រវាងរថយន្តសាំយ៉ុងនិងរថយន្តព្រូស បណ្ដាលធ្វើឲ្យមានអ្នករងរបួសធ្ងន់ស្រាល និងស្លា.ប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រថយន្តទាំងពីរបើកបញ្ច្រាស់ទិសគ្នា ធ្វើឲ្យមានអ្នកស្លាប់ចំនួន ៣នាក់ ប្រុស ២នាក់និងស្រី១នាក់ ដោយអ្នកបើកបររថយន្តព្រូសស្លាប់ម្នាក់ និងអ្នកជិះរថយន្តតូរីសស្លាប់ ២នាក់។ តាមព័ត៌មានបឋមពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា…

Read More