រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានថ្មី ៥នាក់ ដែលរកឃើញនៅថ្ងៃទី៤ ខែមិថុនា

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥នាក់បន្ថែមទៀត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ជាអ្នករស់នៅស្រុកសូទ្រនិគម និងក្រុងសៀមរាប។រដ្ឋបាលខេត្ត បានសម្រេចបង្ហាញអត្តសញ្ញាណរបស់ពួកគេ ដើម្បីឱ្យអ្នកបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺមានវិធានការការពារសុខភាព និងទប់ស្កាត់កុំឱ្យឆ្លងទៅអ្នកដទៃ។តាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប អ្នកវិជ្ជមានថ្មីចំនួន៥នាក់ រួមមាន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទី១៖ ឈ្មោះ អ៊ូ សេង ភេទប្រុស អាយុ៣០ឆ្នាំ។ ទី២៖ ឈ្មោះ ឃៀន សុឃី ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាភរិយារបស់ឈ្មោះ អ៊ូ សេង។ ទី៣៖ ឈ្មោះ ភន់ សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ។ អ្នកទាំង៣ មានអាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម។ ទី៤៖ ឈ្មោះ ស្រ៊ីន រតនា ភេទប្រុស អាយុ១៧ឆ្នាំ និងទី៥ ឈ្មោះ ស្រ៊ីន រ៉ូម៉ា ភេទប្រុស អាយុ១៦ឆ្នាំ ដែលអ្នកទាំង២នេះ មានអាសយដ្ឋាននៅភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុងសៀមរាប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ករណីទី១ ទី២ និងទី៣ មានទំនាក់ទំនងគ្នា ហើយក្រុមការងារជំនាញបាននិងកំពុងស្រាវជ្រាវ រកមុខសញ្ញាមួយចំនួន តែពុំទាន់អាចសន្និដ្ឋានពីប្រភពច្បាស់លាស់នៅឡើយ។ដោយឡែកករណីទី៤ និងទី៥ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ តាមរយៈរថយន្តឈ្នួល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី០៣ ខែមិថុនា ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ទទួលបានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ តាមការស្រាវជ្រាវ អ្នករួមដំណើរចំនួន ៧នាក់ ត្រូវបានក្រុមការងារចាត់វិធានការឱ្យធ្វើចត្តាឡីស័ក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី៤ ខែមិថុនា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩…

Read More

ថ្មីៗរដ្ឋបាលខេត្តព្រៃវែង រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដចំនួន៥៥នាក់ទៀត

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដចំនួន១៩ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលមាននៅក្នុងស្រុកក្រុងចំនួន១០។មូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដែលរកឃើញអ្នកវិជ្ជមានកូវីដនោះរួមមាន៖ /p> ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១-ក្រុងព្រៃវែង ចំនួន៣នាក់.២-ស្រុកព្រះស្ដេច.ចំនួន២៩នាក់.៤-ស្រុកពោធិ៍រៀង ចំនួន១នាក់.៤-ស្រុកពោធិ៍រៀង ចំនួន១នាក់.៥-ស្រុកស្វាយអន្ទរ ចំនួន៣នាក់.៦-ស្រុកមេសាង ចំនួន២នាក់.៧-ស្រុកពាមរក៍ ចំនួន៣នាក់.៨-ស្រុកពាមជរ ចំនួន២នាក់.៩-ស្រុកកំពង់ត្របែក ចំនួន១នាក់.១០-ស្រុកកំចាយមារ ចំនួន១នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។ ជាមួយគ្នានេះ វិធានការ «៣ការពារ៖ ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ, លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល, រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំ៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល, កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា»៕ប្រភពពី Fresh News

Read More

ក្តៅៗ! នៅយប់ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២១ នេះមានអ្នកផ្ទុកកូវីដ ១៩ បម្លែងថ្មី B.1.617 នៅលើពលករ៣រូបមកពីប្រទេសថៃ ដែលបានរកឃើញ

នៅយប់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រឹសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ឱ្យបានដឹងថា នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្ត Sequencing រកឃើញមានអ្នកផ្ទុក មេរោគកូវីដ-១៩ ដែលជាប្រភេទវីរុសបម្លែងថ្មី B.1.617 លើអ្នកជំងឺចំនួន ៣ រូប ដែលជាពលករកម្ពុជាត្រឡប់មក ពីប្រទេសថៃ តាមច្រកអូស្មាច់ ដែលមានអត្តសញ្ញាណដូចខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១.ភេទស្រី អាយុ ២៧ ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ២.ភេទប្រុស អាយុ ៤៦ ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ ខេត្តបាត់ដំបង ៣.ភេទស្រី អាយុ ៤៣ ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមោងឬស្សី ខេត្តបាត់ដំបង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមកត់សម្គាល់ផងដែរថា រហូតមកដល់ពេលនេះ វីរុសបម្លែងថ្មី ប្រភេទ B.1.617 ដែលពិភពលោកមានការព្រួយ បារម្ភខ្លាំង ត្រូវបានគេរកឃើញនៅបណ្តាប្រទេសចំនួន ៧ ហើយ នៅក្នុងតំបន់អាស៊ាន (ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសឹង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា ) និងបណ្តាប្រទេសមួយចំនួនទៀតលើពិភពលោក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល បានធ្វើការណែនាំភ្លាមៗ ទៅមន្ទីរសុខាភិបាលខេត្តដែលពាក់ព័ន្ធ ក៏ដូចជាទៅគ្រប់មន្ទីរសុខាភិបាលទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ប្រតិបត្តិ ស្តង់ដារបច្ចេកទេសការពារការចម្លងពីបុគ្គលម្នាក់ទៅម្នាក់ ដោយដាក់អ្នកជំងឺឱ្យនៅដោយឡែកពីគ្នា និង បន្តការស្រាវជ្រាវដោយហ្មត់ចត់ លើករណីដែលសង្ស័យ ឬពាក់ព័ន្ធទៅនឹងការចម្លងបន្តគ្នាផ្សេងៗទៀតនៅតាមទីតាំង ដែលមានការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ៕ប្រភពពី Popular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Read More