អុញនោះ! ថៅកែហាងបង្ខំឲ្យភ្ញៀវលុតជង្គង់សុំទោស ព្រោះរិះគន់ហាង តែត្រូវជួបរឿងស៊យធំ (វីដេអូ)

បរទេស៖ ថៅកែភោជនីយដ្ឋានមួយនៅភាគខាងជើងនៃខេត្ត Bac Ninh ប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបង្ខំឲ្យអតិថិជនជានារីម្នាក់លុតជង្គង់ និងសុំទោស ក្រោយនារីរូបនោះ រិះគន់ថាភោជនីយដ្ឋាន សេវាកម្មមិនល្អនៅលើបណ្តាញសង្គម។ប៉ូលីសក្នុងតំបន់បានអះអាងថា លោក Nguyen Van Thien អាយុ ៤៧ឆ្នាំ ជាម្ចាស់ភោជនីយដ្ឋានសាច់អាំង Hien Thien នៅក្រុង Bac Ninh ខេត្តBac Ninh ត្រូវបានឃាត់ខ្លួន។ មន្ត្រីប៉ូលីសក៏បានចាប់ផ្តើមចាត់ការតាមផ្លូវច្បាប់ ប្រឆាំងនឹងបុរសនោះពីបទ បំបាក់មុខអ្នកដទៃផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដំណើររឿងដំបូង គឺនារីម្នាក់មានអាយុ ២៧ឆ្នាំ មកពីខេត្ត Bac Giang បានមកញ៉ាំអាហារពេលល្ងាចជាមួយមិត្តភក្តិនៅភោជនីយដ្ឋាន Thien ។ នៅពេលនោះ មិត្តភក្តិរបស់នាងបានរកឃើញពពួកព្រូនអៀននៅក្នុងអាហារ ពួកគេបានប្រាប់បញ្ហានេះទៅមិត្តភ័ក្ដិទាំងអស់គ្នា និងម្ចាស់ភោជនីយដ្ឋាន ដើម្បីទទួលបានអាហារចានថ្មី តែផ្ទុយទៅវិញ បែរពួកគេបែរមិនទទួលបានម្ហូបថ្មីទាល់តែសោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់មក នារីខាងលើបានបង្ហោះរឿងនោះ ទៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ ក្រោយមកលោក Thien បានពឹងពាក់តាមរយៈអ្នកស្គាល់គ្នា ស្នើសុំឱ្យភ្ញៀវរូបនោះមកភោជនីយដ្ឋាន ដើម្បីដោះស្រាយបញ្ហា។ នៅពេលដែលនាងបានមកដល់ នៅល្ងាចថ្ងៃអង្គារ ថៅកែហាងThien បានបង្ខំឲ្យនាងលុតជង្គង់ ហើយសុំទោសចំពោះការបង្ហោះបង្ខូចឈ្មោះហាងរបស់គាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងវីដេអូ ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម បានបង្ហាញថា លោក Thien អង្គុយលើកៅអី បង្ខំ និងគំ រា មនារីនោះឲ្យស្បថ។ ទន្ទឹមនឹងនេះ មនុស្សផ្សេងទៀត ដែលមើលទៅដូចជាបុគ្គលិកភោជនីយដ្ឋាន បានឈរក្បែរ និងមើលរឿងរ៉ាងនោះយ៉ាងព្រងើយ។ នារីរងគ្រោះហាក់រន្ធត់ចិត្តជាខ្លាំង ហើយយំ ព្រោះត្រូវថៅកែហាងបង្ខំខ្លាំងពេកនៅពីមុខកាមេរ៉ា និងមនុស្សជាច្រើនទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលទៅដល់ប៉ុស្ដិ៍ប៉ូលីស លោក Thien បានសារភាពកំហុសរបស់ខ្លួន។ ប៉ូលីសបានកំពុងសហការ ជាមួយភ្នាក់ងារដទៃទៀត ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់អំពីករណីនេះ។ ឆ្លើយតបនឹងហេតុការណ៍នេះ អភិបាលក្រុង…

Read More

សង្វេគណាស់! ព្រោះតែជឿម្តាយពេកមិនស្តាប់គ្រូពេទ្យពន្យល់ ធ្វើអោយប្រពន្ធទើបនិងសម្រាលកូនជួបរឿងដែល មិនអាចវិលត្រឡប់មកវិញ

បរទេស៖ លីសា មានអាយុ ២៥ឆ្នាំ ទើបរៀបការជាមួយបុរសម្នាក់ដែលចាស់ទុំផ្សំផ្គុំឲ្យ ពេលរៀបការរួចប្ដីបានបបួលប្រពន្ធឲ្យទៅរស់នៅជាមួយខាងគ្រួសារខ្លួន។ ប៉ុន្មានខែក្រោយមក នាងមានផ្ទៃពោះ និងសម្រាលបានកូនស្រីគួរឲ្យស្រលាញ់ម្នាក់។បន្ទាប់ពីសម្រាលកូននៅមន្ទីរពេទ្យ គ្រូពេទ្យបានផ្ដល់គ្រឿងជំនួយសុខភាព និងជីវជាតិបំប៉នជាច្រើនដើម្បីឲ្យ លីសា ឆាប់មានកម្លាំងកំហែងឡើងវិញ ដើម្បីមានទឹកដោះបំបៅកូន។ គ្រូពេទ្យបានប្រាប់ឲ្យ លីសា បន្តស្នាក់នៅរយៈពេលពីរបីថ្ងៃទៀតក្នុងមន្ទីរពេទ្យ ព្រោះនាងនៅខ្សោយ ហើយត្រូវតាមដានសុខភាពជាប្រចាំ។ប៉ុន្តែ ម្ដាយក្មេក និងប្ដីរបស់នាងមិនបានយល់ព្រមឲ្យនាងធ្វើតាមការណែនាំរបស់គ្រូពេទ្យទេ ជាពិសេសម្ដាយក្មេក ដោយគាត់ប្រាប់ លីសា ថា “វាជាការឆ្លងទន្លេតាមធម្មជាតិ មិនចាំបាច់ត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យច្រើនថ្ងៃទៀតទេ។ កូនអាចចេញទៅផ្ទះនៅថ្ងៃស្អែកបានហើយ”។ គ្រាន់តែឮម្ដាយនិយាយដូច្នេះភ្លាម លីសា ស្រងាកចិត្តភ្លែត។ ពេលនេះក្នុងចិត្តរបស់ លីសា ចង់តែឲ្យម្ដាយបង្កើតមកនៅក្បែរប្រសើរជាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃបន្ទាប់ ប្ដីរបស់នាងក៏ទទូចឲ្យនាងចេញពីមន្ទីរពេទ្យឲ្យបានលឿនមុនកំណត់ ទាំងនាងមិនទាន់រឹងមាំដោយនិយាយថា “ឆាប់ទៅផ្ទះទៅ ផ្ទះយើងប្រសើរជាងនៅមន្ទីរពេទ្យនេះ”។ ពេលគ្រូពេទ្យរបស់នាងបានឮការស្នើរបស់ប្ដី គ្រូពេទ្យបានជំទាស់ភ្លាមៗ ដោយអះអាងថា “លីសា មិនទាន់បានធូរស្រាលនៅឡើយទេ នាងត្រូវការពិនិត្យតាមដានបន្តទៀតមុនត្រលប់ទៅផ្ទះវិញ”។ចំណែកប្ដី និងម្ដាយក្មេកនៅតែប្រកាន់ជំហររឹងរូសចំពោះការសម្រេចចិត្តពួកគេដែលចង់ឲ្យលីសា ឆាប់ត្រលប់ទៅផ្ទះកាន់តែលឿនកាន់តែល្អ “ព្រោះបើនៅមន្ទីរពេទ្យទៀត ប្រាកដជាអស់ប្រាក់កាន់តែច្រើន យើងមិនចង់ចំណាយប្រាក់អត់បានការទេ យើងអាចមើលថែនាងនៅផ្ទះដូចនៅមន្ទីរពេទ្យអីចឹងដែរ”។ ម្ដាយក្មេកនិយាយទៅកាន់គ្រូពេទ្យ។គ្រូពេទ្យ៖ ”មិនកើតទេ បើ លីសា ត្រលប់ទៅផ្ទះពេលនេះ នាងអាចនឹងសម្រាកមិនគ្រប់គ្រាន់។ វាជារឿងសំខាន់ណាស់សម្រាប់ស្ត្រីជាម្ដាយថ្មីថ្មោងម្នាក់ ដើម្បីសម្រាកឲ្យបានច្រើនព្រោះពេលសម្រាលកូននាងបាត់បង់កម្លាំងថាមពលស្ទើរអស់ពីខ្លួន”។ ឯលីសា ដឹងថាខ្លួនឯងនៅមិនទាន់មានកម្លាំងក៏យល់ស្របតាមគ្រូពេទ្យដែរ បើទៅផ្ទះនាងប្រាកដជាមិនបានសម្រាកគ្រប់គ្រាន់មែនហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះមានការជំទាស់លើកហេតុផលយ៉ាងណា ម្ដាយក្មេក និងប្ដីបន្តទាមទាររហូតឲ្យ លីសា ចេញពីមន្ទីរពេទ្យទាល់តែបាន។ ពេលទៅដល់ផ្ទះមិនបានប៉ុន្មាន នាងត្រូវម្ដាយក្មេកប្រើធ្វើកិច្ចការផ្ទះនេះបន្តិចនោះបន្តិច។ នាងមានអារម្មណ៍តូចចិត្ត ព្រោះមិនបានមើលថែកូនទើបកើតគ្រប់គ្រាន់ ពេលខ្លះសឹងមិនបានមើលមុខកូន ឬបំបៅកូនផង។ម្យ៉ាងទៀត ម្ដាយក្មេក និងប្ដីមិនចូលចិត្តជួលស្ត្រីមេផ្ទះឲ្យមកធ្វើកិច្ចការកំប៉ិកកំប៉ុកបែបនេះឡើយ ព្រោះគិតថាជាការចំណាយលុយខ្ជះខ្ជាយ ដោយសារតែ លីសា ធ្លាប់ធ្វើកិច្ចការទាំងអស់នោះបាន។ ទោះប្ដីដឹងថា លីសា បានតស៊ូជំនះជាមួយកិច្ចការផ្ទះទាំងសុខភាពមិនទាន់រឹងប៉ឹងយ៉ាងណា ក៏ប្ដីគិតថា វាជាអ្វីដែល លីសា គួរធ្វើក្នុងនាមជាប្រពន្ធដែរ។លីសា មិនអាចតបតជាមួយប្ដី និងម្ដាយក្មេកបាន…

Read More

រដ្ឋបាលរាជធានីភ្នំពេញទុកពេល១សប្ដាហ៍ឱ្យធ្វើការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក លើផ្ទៃទន្លេ

ដើម្បីរក្សាបរិស្ថាន ជីវចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មតាមដងទន្លេ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេ ទាំងអស់ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ១សប្ដាហ៍ គិតចាប់ពីពេលនេះតទៅ។ផុតរយៈពេលនេះរដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការ ខូចខាត ឬការបាត់បង់ណាមួយឡើយហើយក្នុងករណីរឹង រូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំ រឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃនេះ បានជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជ្រាបថា កន្លងមក មានជនឱកាសនិយម មួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង សំណង់មិនរៀបរយ នៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះ បានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាង អាណាធិបតេយ្យ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ីមានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាង ធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុល បរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាព នៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ១ (មួយ) សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវ រាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋប្តូរទម្លាប័ពីការចិញ្ចឹមត្រីតាមបែលើ ផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុតមាំថា…

Read More

គ្រូពេទ្យបង្ហាញអារម្មណ៍ឈឺចាប់ មិនអាចសង្គ្រោះស្ត្រីឆ្លងទន្លេបាន តែគ្រប់គ្នាសរសើរព្រោះមូលហេតុនេះ

លោកគ្រូពេទ្យម្នាក់ បានបង្ហាញអារម្មណ៍សោកស្តាយពន់ពេក ដោយសារតែមិនអាចជួយសង្គ្រោះស្ត្រីជាម្តាយម្នាក់ឲ្យសម្រាលកូនដោយសុវត្ថិភាព ព្រោះតែស្ត្រីរូបនោះមានអាការៈធ្ងន់ធ្ងរមួយ តែបន្ទាប់មកគាត់ទទួលបានកោតសរសើរពីមនុស្សជាទូទៅក្រោយពេលអានសាររបស់គ្រូពេទ្យចប់។រឿងរ៉ាវទាំងនេះត្រូវបានរៀបរាប់នៅលើគណនីរបស់គ្រូពេទ្យឈ្មោះ Julina Kunthea បានសរសេរថា«សំឡេងទូរស័ព្ទរោទ៍ ១ភ្លឺ : អូនអើយលើកនេះ បងជួយគេអត់បានទេយប់មួយនេះ។ ប្អូនស្រីម្នាក់ឈឺពោះសំរាលធម្មជាតិមកដល់ពេទ្យម៉ោង 9 ព្រឹក ។ សំពាធឈាម 12/7 , 76 កំដៅ 37.5 ។ នៅម៉ោង 10:30 យប់ យកប្អូនស្រីចូលបន្ទប់សំរាល។ គាត់សំរាលនៅម៉ោង 11:04យប់ ។ តាំងពីពេលឈឺពោះ ពេលសំរាលអ្វីៗទៅដោយរលូន។ គីឡូកូនបាន 3.5kg ។ ទំលាក់សុក 11:10 យប់ ការទំលាក់សុកស្រួលធម្មតាទៀត។ និយាយទៅការសំរាលលឿន កូនដំបូង 3.5kg ប្រឹងតែប៉ុន្មានដងចេញបាត់។រំពេចន៍នោះនៅម៉ោង 11: 17 យប់ អ្នកជំងឺចាប់ផ្តើមពិបាកដកដង្ហើម ដង្ហើមចាប់ផ្តើមខ្លី ខ្លីមិនដល់គ្នា អ្នកជំងឺ៖ “អ្នកគ្រូខ្ញុំពិបាកដកដង្ហើមណាស់”។ ពេលនោះយើងក៏បានដាក់អុកសុីសែនជូនគាត់ នៅម៉ោង 11: 27យប់ អ្នកជំងឺឈឺទ្រូងបុកទៅខ្នង ពិបាកដកដង្ហើម “ចុកណាស់ ចុកណាស់” ចង្វាក់បេះដូង 155 សំពាធឈាម ចុះ 8/4។ យើងចាប់ផ្តើមចាក់ ផ្លាស្មា ( plasma transfusion ) ដើម្បីឲ្យសំពាធឈាមឡើងខ្ពស់វិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅម៉ោង 11:40យប់ សំពាធឈាមចុះនៅ 6/4 ចង្វាក់បេះដូង 186។ អ្នកជំងឺចាប់ផ្តើមបាត់បង់ភាពម្ចាស់ការ។ យើងចាប់ផ្តើមដាក់ទុយោចូលបំពង់ខ្យល់ និងសប់ដង្ហើមដើម្បីជំនួយដល់សួត។ ប៉ុន្មាននាទីក្រោយមកអ្នកជំងឺបានដកចង្កាមាន់។ បេះដូងដើរយឺតទៅៗ ចាប់លេងចង់បានហើយ យើងបានប្រើថ្នាំចាក់ Adrenaline អស់ម្តុំ 50-60 ដប ដើម្បីជំរុញបេះដូងឲ្យកន្ត្រាក់ឡើងវិញ។អ្នកជំងឺបេះដូងឈប់ដើរ…

Read More

រដ្ឋបាលខេត្តកំពត សម្រេចអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត រយៈពេល៧ថ្ងៃ

(កំពត)៖ រដ្ឋបាលខេត្តកំពត បានសេចក្តីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត រយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋបាលខេត្ត បានឱ្យដឹងថា «គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈ អាជីវករ អ្នកលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវផ្កាករាល់ការបម្រើ និងលក់គ្រឿងស្រវឹងជូនភ្ញៀវ រយៈពេល មួយសប្តាហ៍ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តកំពត»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ ត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ នៅចន្លោះម៉ោង២០ ដល់ម៉ោង៥ ជាកំហិតប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន។បន្ថែមពីនេះ រដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា ត្រូវផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង២០ ដល់ម៉ោង៥ លើកលែងតែករណីដូចខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ *ការជួបជុំក្នុងចំណោមគ្រួសារសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា *ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច *ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ១៩ ក៏ដូចជាបុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត *ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ *ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច៕ប្រភពពី Fresh News ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពត៖

Read More

ចុលរួមការសោកស្តាយផង! អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯ.ឧ ត្រាំ អ៊ីវតឹក បានទទួលមរណភាព នៅថ្ងៃនេះ

រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះនៅបណ្តាញសង្គមហ្វេសប៊ុក របស់ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ឯកឧត្តម ត្រាំ អ៊ីវតឹក ដែលជាអតីតរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាពហើយ។ក្នុងនោះដែរ ឯកឧត្តម សួន សេរីរដ្ឋា បានសរសេរបង្ហោះសារដែលមានខ្លឹមសារ ដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ឯ.ឧ សួន សេរីរដ្ឋា)ខ្ញុំបាទ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងភរិយា ព្រមទាំងសហការីទាំងអស់ សូមគោរពចូលរួមរំលែកមរណៈទុក្ខ ដ៏ក្រៀមក្រំបំផុតនេះជាមួយក្រុមគ្រួសារ ឯកឧត្តម ទេសរដ្ឋមន្ត្រី ត្រាំ អុីវតឹក ប្រធានក្រុមការងារ និងសូមឧទ្ទិសបួងសួងអោយដួងវិញ្ញាណក្ខន្ធ របស់ឯកឧត្តមប្រធាន បានទៅសោយសុខនៅស្ថានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ… ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តម សួន សេរីរដ្ឋា បានបន្ថែមទៀតថា៖ការបាត់បង ឯកឧត្តម ទេសរដ្ឋមន្ត្រីប្រធានក្រុមការងារនាពេលនេះ គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ ។ ឯកឧត្តម ជាចាស់ទុំដែលមាចរឹតដឹកនាំស្លូតបូត ម៉ឺងម៉ាត់ និងសំដីសំដៅមួយៗច្បាស់ៗ ព្រមទាំងសាមញ្ញគួរជាទីគោរព និងយកគំរូរៀនសូត្រតាម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំលឹកផងដែរថា ចាប់ពីឆ្នាំ២០០៨ ដល់២០១៦ ឯកឧត្តមត្រាំ អ៉ីវតឹក បានកាន់តំណែងរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។ បន្ទាប់ពីរដ្ឋាភិបាល សម្រេចរុះរើគណៈរដ្ឋមន្រ្តីនៅឆ្នាំ២០១៦ ឯកឧត្តមបានមកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០។ ហើយក្រោយមកទៀត នៅខែមីនា ឆ្នាំ២០២០ ឯកឧត្តម ត្រាំ អ៊ីវតឹក កាន់តំណែងជា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស៕ប្រភពពី Khmerload

Read More

អានហើយអួលដើមករ! នារីម្នាក់ដង្ហោយសុំឲ្យសប្បុរសជនជួយ ព្រោះត្រូវវះកា. ត់បន្ទាន់ ឯម្ដាយក៏ពិ. ការភ្នែកទៀត

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ នារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Chenda Phen បានបង្ហោះសារ ដង្ហោយសុំឲ្យសប្បុរសជនជួយខ្លួន ព្រោះនៅខណៈនេះនាងកំពុងជួប ប្រទះបញ្ហាធ្ងន់ធ្ងរ ត្រូវប្រញ៉ាប់ វ ះកា. ត់ដៃបើពុំដូចនោះទេ វាបណ្តាល គ្រោះថ្នាក់ដល់ បេះដូងធ្ងន់ធ្ងរ អាចឲ្យបាត់បង់ជីវិត ព្រោះតែមានជំងឺជាច្រើនមុខ ហើយគ្រួសារកំពុងមានការខ្វះខាតខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នារីខាងលើក៏បានសរសេររៀបរាប់លើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងគួរឲ្យអាណិតថា៖ «សុំអភ័យទោស ពុកម៉ែពូមីង បងប្អូន ដែលខ្ញុំតែងតែ សុំ ហើយសុំទៀត តែក្រៅពី មិត្តភក្តិ ពូមីងបង ប្អូន ខ្ញុំក៏មិនដឹង ទៅពឹងអ្នកណាដែរ។ ឥលូវ នាងខ្ញុំពិតជា កំពុងជួប ប្រទះបញ្ហាធ្ងន់ធ្ងរមែនទែន គឺខ្ញុំ ត្រូវប្រញ៉ាប់ វ ះកា. ត់ដៃ ដែលលាងឈាម បន្ទាន់ ព្រោះ វាបណ្តាល គ្រោះថ្នាក់ដល់ បេះដូងធ្ងន់ធ្ងរ អាចឲ្យបាត់បង់ជីវិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុដូចនេះ សូម មិត្តៗ មេត្តាជួយ ផ្តល់ជាថវិការ ជួយផង តាមលទ្ធភាព ហើយការវះកា. ត់នេះ ខ្ញុំត្រូវការចំណាយ ប្រហែល ជា ៦០០$ ។ អ៊ីចឹង ហើយ១ដុល្លារ ២ដុល្លារ តាម សន្តានចិត្តផងចុះ សូម គោរពជូនពរ បងប្អូន ជួបតែសេចក្តីសុខ។ សូមអរគុណ !លេខទូរស័ព្ទ070 595 939 ABA: 000218781, Phen Chenda»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងបានសរសេរបន្ថែមទៀតថា៖ «នាងខ្ញុំ សូមជំរាបសួរ បងៗសប្បុរសជន និងមិត្តក្នុង បណ្តាញសង្គម នាងខ្ញុំ…

Read More

វាសនាមើលមិនឃើញទេ!មិត្តភ័ក្ក្រធ្លាប់ជិះកង់ឌុបគ្នាទៅរៀនកាលកុមារភាព បែកគ្នា ២៧ឆ្នាំ ជីវភាពខុសគ្នា តែនៅរាប់អានគ្នាជានិច្ច

បុរសម្នាក់បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក កោតសរសើរពីទឹកចិត្តរបស់លោកជាខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបថតមួយសន្លឹក បង្ហាញពីទឹកចិត្តមិនភ្លេចចំពោះមិត្តភក្តិចាស់ ក្រោយកន្លងហួសរយៈពេល ២៧ឆ្នាំ ដែលកន្លងមកធ្លាប់តែទៅរៀនជាមួយគ្នាកាលវ័យកុមារ ហើយមកទល់ពេលនេះ បើទោះបីជាលោកមានតួនាទី ជាមន្ត្រីរាជការ ក៏លោកនៅតែមិនភ្លេចចិត្តភក្តិនេះម្តងណាឡើយ។តាមរយៈគណនីហ្វេសប៊ុកបុរសខាងលើ មានឈ្មោះ ប៊ិន ស័រ បានសរសេរថា៖ «ពេលវេលា ២៧ឆ្នាំ ពិតជាលឿនខ្លាំងណាស់ សម្លាញ់ម្នាក់នេះហើយតែងតែបង្រៀនខ្ញុំឲ្យចេះឡើងត្នោត ចេះបររទះគោ ចេះភ្ជួរ ចេះដុតធ្យូង គាត់តែងតែ ជិះកង់ឌុបខ្ញុំទៅរៀន តែពេលនេះខ្ញុំមិនដែលភ្លេចគាត់ម្តងណាទេ ពួកយើងនៅតែចងចាំគ្នាជារៀងរហូត»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញសកម្មភាពមិត្តភក្តិមិនភ្លេចគ្នា ទោះម្នាក់មានតួនាទីខ្ពស់ មានការងារល្អ ប្រាក់ខែច្រើន ហើយមិត្តម្នាក់ទៀតត្រឹមជាកសិករ តែពួកគាត់នៅតែមិនភ្លេចអនុស្សាវរីយ៍ ធ្វើឲ្យមហាជនមានមតិស្រដៀងៗគ្នាថា សុំសរសើរពីទឹកចិត្តដែលមិនប្រកាន់ឋានៈ នេះហើយជាមិត្តភក្តិល្អ គឺមិនភ្លេចគ្នាទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏នៅតែរាប់រកគ្នា។តាមរយៈរូបភាពដែលបានចែកចាយ បានបង្ហាញឲ្យយើងឃើញថា បុរសមិនពាក់អាវ ស្លៀកតែក្រមា រស់នៅជនបទ (ខេត្តកំពង់ស្ពឺ) ធ្វើស្រែចម្ការ ចិញ្ចឹមគោក្របីមាន់ទា មានជីវភាពពុំសូវធូរធារ ដោយមានផ្ទះ ខ្ទមជាប់ដី ដំបូលប្រក់សង្ក័សី និងស្លឹកត្នោត គាត់មានទឹកមុខញញឹមរីករាយ ពេលបានមិត្តសម្លាញ់មកលេងដល់ផ្ទះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកបុរសម្នាក់ទៀត ពាក់វែនថា ទំនងជិះរថយន្តផ្លូវឆ្ងាយដើម្បីមកទីនេះដោយមានស្បែកជើងប៊ូ ចិញ្ចៀនពេជ្រ នាឡិកា និងកាន់ទូរស័ព្ទស្មាតហ្វូនមួយគ្រឿងផង។ តាមរយៈរូបថតដែលបុរសរូបនេះ បង្ហោះផ្សេងទៀតបញ្ជាក់ថា រូបលោកជាមន្ត្រីនៅអាកាសយាន្តដ្ឋានអន្តរជាតិ ភ្នំពេញ ពាក់ឯកសណ្ឋាន សក្ដិ ៣។យោងទៅតាមប្រភពរូបថតដដែល លោកក៏ជាសប្បុរសជន ដ៏សកម្មម្នាក់ក្នុងការចុះជួយ ជនក្រីក្រ ចាស់ជរា គ្មានទីពឹងក្មេងសិស្សសាលានៅតាមជនបទផងដែរ។ ឯអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក បានខំមិនពាក្យកោតសរសើរជាច្រើនដែលលោក បានប្រកាន់ខ្ជាប់នូវ អនុស្សាវរីយ៍ធ្លាប់មានចំពោះគ្នាតាំងពីវ័យកុមារ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «សម្រាប់ខ្ញុំ កម្រឃើញបែបនេះណាស់ លោកពូទាំងពីរ ជាគំរូល្អមួយសម្រាប់ក្មេងៗជំនាន់ក្រោយ ឲ្យចេះស្រលាញ់គ្នា កុំភ្លេចគ្នាពេលមានបាន។ មិត្តល្អចេះជួយ គ្នាក្នុងគ្រាក្រ ថ្ងៃនេះយើងជួយគេ ពេលក្រោយជួបទុក្ខគេនឹងជួយយើងវិញ មិត្តភាពបែបនេះប្រាក់កាស មិនអាចទិញបានឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំមានសេចក្តីរំភើបចំពោះមិត្តភាពរបស់បងទាំង២ សូមសរសេីរសម្រាប់ការរក្សាមិត្តភាពល្អដោយគ្មានការរេីសអេីង។…

Read More

សោកស្តាយខ្លាំងណាស់! ព្រោះតែជំងឺម្យ៉ាងគ្រូពេទ្យជួយមិនទាន់ បុរសម្នាក់លាប្រពន្ធកូនជារៀងរហូតហើយ

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ មរណភាពរបស់បុរសម្នាក់ បានធ្វើឲ្យក្រុមគ្រួសារ បងប្អូន សាច់ញាតិ ព្រមទាំងមិត្តភក្តិទាំងអស់មានក្តីសោកស្ដាយជាខ្លាំង ហើយដោយសារតែជំងឺម្យ៉ាង ទើបធ្វើឲ្យគាត់លាទៅជារៀងរហូត ចោលប្រពន្ធ ចោលកូនទាំងអាលោះអាល័យជាទីបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះគណនីហ្វេសប៊ុកមួយមានឈ្មោះ Sopheak Thai ដែលត្រូវជាមិត្តភក្តិរបស់បុរសខាងលើ ក៏បានសរសេររៀបរាប់ទាំងក្ដីសោកស្ដាយថា៖ «ផេង ឡុងសេង សម្លាញ់បានលាចាកពិភពលលោកនេះ ថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ សម្លាញ់ហត់ ប៉ុន្តែសម្លាញ់អាចសម្រាក់ មួយរយៈពេលខ្លីបាន ហេតុអ្វីពេលនេះ បែរជាសម្លាញ់ត្រូវសម្រាករហូតបែបនេះទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដឹងទេសម្លាញ់មាន សាច់ញាតិច្រើនណាស់ ដែលត្រូវការរួមដំណើរបន្ត នៅក្បែរគ្នាបន្តទៀត ជាពិសេសសម្លាញ់មានប្រពន្ធ មានកូនៗ ដែលជាទីស្រលាញ់របស់សម្លាញ់ ហេតុអីដាច់ចិត្តទៅចោលពួកគាត់ និងពួកយើងទាំងបែបនេះ។ទោះយើងមិនជាសាច់ញាតិ ឈ្លោះគ្នារាប់ភ្លេច មានទុក្ខលំបាកយើងជួយគ្នា អត់ស៊ី មានស៊ី យើងជួយគ្នា ស្រលាញ់គ្នាដូចបងប្អូន មិនគួរណាសម្លាញ់ឃ្លាតឆ្ងាយចោលគ្រួសារ ចោលកូនៗ ចោលបងប្អូន ចោលឪពុកម្តាយ និងចោលមិត្តភក្តិ ទាំងសម្លាញ់មិនទាន់បានបំពេញតួនាទីជាឪពុក ជាប្តី ជាកូន ជាបង ជាប្អូន ជាសម្លាញ់នឹងគ្នាអស់នៅឡើយទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុអ្វីដាច់ចិត្តទៅចោលពួកយើងលឿនម្ល៉េះ? សូមសម្លាញ់កើតជាតិក្រោយ កុំឲ្យអាយុខ្លី ដូចជាតិហ្នឹងទៀតឡើយ (ព្រោះតែជំនះភាពក្រ ព្រោះតែការតស៊ូ ទើបសម្លាញ់ពិបាក ពេលនេះ សម្លាញ់អាចសម្រាកបានហើយ)»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា មូលហេតុដែលនាំឲ្យបុរសខាងលើលាជារៀងរហូត ទៅចោលក្រុមគ្រួសារ បងប្អូន សាច់ញាត់ ព្រមទាំងមិត្ត ទៅលឿនយ៉ាងនេះ គឺដោយសារមានជំងឺដុះសាច់ក្នុងថ្លើម នេះបើតាមការបញ្ជាក់ពីប្អូននៃស. ព។ សូមឲ្យគាត់ទៅកាន់សុគតិភព ជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀត៕ប្រភពពីភូមិរ៉ារាត្រី

Read More