ស្ត្រីម្នាក់ជានាក់រើសអេតចាយប្រទះឃើញគេបោះបង់ចោលក៏រើសមកចញ្ចឹម ពេលធំពេញរូបរាងសងគុណវិញ ស្រក់ទឹកភ្នែក

បរទេស៖ ស្ត្រីមួយចំនួនមានក្ដីស្រមៃចង់ក្លាយជាម្ដាយរបស់គេដើម្បីបានប្រឡែងលេងជាមួយកូនតូច មិនឲ្យអផ្សុក និងបង្កើនភាពសប្បាយរីករាយក្នុងគ្រួសារផង ឯខ្លះទៀតបានក្លាយជាម្ដាយគេហើយ បែរជាឥតមានធម៌មេត្តាក្នុងខ្លួនដោយជ្រើសរើសបោះបង់កូនចោលតាមរូបភាពផ្សេងៗ ព្រោះពួកគេគិតថា ពេលនេះមិនទាន់សក្ដិសម។ម្ដាយខ្លះបោះបង់កូនដោយសារជ្រុលជ្រួសជាមួយដៃគូ ឯខ្លះទៀតមិនមានលទ្ធភាពចិញ្ចឹមថែរក្សាព្រោះតែជីវភាពក្រីក្រលំបាកពេក។ ប៉ុន្តែទោះយ៉ាងណាក្ដី ស្ត្រីវ័យ ៤៩ ឆ្នាំក្រីក្រម្នាក់ រស់នៅទីក្រុង Anqing ខេត្តអានហ៊ុយ ប្រទេសចិន បានប្រទះឃើញទារិកាទើបកើតក្រហមងាំងម្នាក់ ត្រូវបានឪពុកម្ដាយបោះបង់ចោល រួចគាត់ក៏រើសមកចិញ្ចឹម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គាត់គិតថា ខ្លួនគាត់ជាមនុស្សមានសំណាងបំផុត ព្រោះគាត់មិនមានកូនមួយគ្រាប់ឡើយ។ គាត់មានជីវភាពក្រខ្សត់មែនទែន សឹងតែរកអាហារមិនបានគ្រប់គ្រាន់សម្រាប់ខ្លួនឯង។ គាត់ពុំមានលទ្ធភាពទិញទឹកដោះគោឲ្យកូនចិញ្ចឹមនេះ ធ្វើឲ្យគាត់សម្រេចចិត្តដាំបបរឲ្យទារិកានោះញ៉ាំជំនួសវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយាយពីក្រុមគ្រួសារវិញ លោកយាយបានលែងលះស្វាមី តាំងពីពេលទារិកាខាងលើអាយុ ៤ឆ្នាំ ដែលជាកត្តាជំរុញឲ្យគាត់កាន់តែលំបាកមួយកម្រិតទៀតដើម្បីចិញ្ចឹមបីបាច់កូនស្រី។ យ៉ាងណា គាត់ខិតខំធ្វើការមិនខ្លាចនឿយហត់ដោយលក់បន្លែបន្តិចបន្តួច ដើររើសអេតចាយលក់ ដើម្បីឲ្យកូននេះបានរស់ និងបង់ថ្លៃចូលសាលារៀន រហូតធំដឹងក្ដី និងបានរៀបការជាមួយគ្រួសារមួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែសម្រាប់ថ្ងៃនេះ ទារិកាដែលគេបោះចោលនោះ បានក្លាយជាស្រ្តីអ្នកមាន និងជោគជ័យមួយរូប ហើយនាងមិនដែលភ្លេចគុណម្ដាយចិញ្ចឹមរបស់ខ្លួនទេ។ នារីនោះរៀបរាប់ទាំងទឹកភ្នែកស្រក់ថា “កាលខ្ញុំនៅក្មេង ម្ដាយចិញ្ចឹមរបស់ខ្ញុំមើលថែខ្ញុំខ្លាំងណាស់។ ឥឡូវដល់ពេលខ្ញុំត្រូវមើលថែគាត់វិញម្ដងហើយ។ នេះជាកាតព្វកិច្ចក្នុងនាមជាកូន”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលម្ដាយចិញ្ចឹម ចិញ្ចឹមនាង ពួកគេរស់នៅក្នុងខ្ទមតូចមួយ។ ប៉ុន្តែពេលនេះនាងបានទិញផ្ទះថ្មកម្ពស់ ២ជាន់ឲ្យគាត់គេងស្រួលខ្លួនម្ដង ព្រោះខ្ទមចាស់នោះមានសភាពទ្រុឌទ្រោមពិបាករស់នៅ។ នាងបន្ថែមថា ម្ដាយគាត់មានក្ដីសុបិនចង់បានផ្ទះធំជាយូរមកហើយ ពេលនេះនាងបានធ្វើឲ្យសុបិននោះក្លាយជាការពិតហើយ។ ទោះពួកគេនៅឆ្ងាយពីគ្នា ប៉ុន្តែកូនចិញ្ចឹមខាងលើ តែងតែមកលេងជាញឹកញាប់៕ប្រភពពីភូមិរ៉ារាត្រី

Read More

មានមិត្តពិតបែបនេះ ប៉ុន្មាននាក់? មិត្ត លោក ឌួង ឆាយ បញ្ជាក់មិនចោលលោកដាច់ខាត ទោះក្នុងស្ថានភាពបែបណា

ភ្នំពេញ៖ ពាក្យថាមិត្តភក្តិគឺសំដៅទៅលើរាប់អានឬប្រាស្រ័យទាក់ទងគ្នា រវាងមនុស្សលើសពីពីរនាក់ឡើងទៅ ដោយនេះជារឿងធម្មតាទៅហើយ ដោយលើលោកនេះគ្មាននរណាម្នាក់អាចរស់នៅដោយគ្មានមិត្តភក្តិនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ ទោះបីជាពេលខ្លះការរាប់អានមិត្តភក្តិគឺក៏ពិតជាមានភាពងាយស្រួលពិតមែន ប៉ុន្តែចំពោះមិត្ភភក្តិដែលចិត្តស្មោះត្រង់ មិនបោះបង់ចោល និងហុចដៃជួយនៅពេលមានយើងដួលនោះ គឺប្រាកដជាមានតិចតួចខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង បុរសម្នាក់ដែលជាមិត្តភក្តិជិតស្និទ្ធរបស់ លោក ឌួង ឆាយ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Sar Phannit បានបង្ហាញពីភក្តីភាពចំពោះលោក ដោយបង្ហោះជាសកម្មភាពនាពេលកន្លងមកជាមួយគ្នា អមជាមួយនឹងសារខ្លីមួយដែលជាទំហំចិត្តនៃក្តីស្រលាញ់ដ៏ធំធេងថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំសូមស្បថស្បែនឹងសូមសច្ចាថាទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ទោះបីជាត្រូវហែលឆ្លងកាត់ព្យុះភ្លៀងលំបាកខ្លាំងជាងនេះ ១០០០ ឫ ១០០០០ ដងក៏ខ្ញុំបាទនឹងមិនបោះបង់ចាកចោលព្រះអង្គឡើយ ការគោរពស្រលាញ់របស់ខ្ញុំដែលតែងតែមានចំពោះព្រះអង្គចាប់តាំងតែពីថ្ងៃដំបូងគឺបន្តនៅជារៀងរហូតលុះដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ។ «អ្នកអាចបាត់បង់អ្វីៗគ្រប់យ៉ាង ប៉ុន្តែមិនអាចបាត់បង់សេចក្តីសង្ឈឹម សេចក្តីស្រលាញ់ នឹងសេចក្តីល្អនោះទេ» WE’RE ALL BORN TO LOVE NOT TO HATE ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នេះជាទឹកចិត្តមួយដ៏ប្រពៃរបស់កល្យានមិត្តដែល មានទុក្ខរួមទុក្ខមានសុខរួមសុខជាមួយគ្នា ដែលនេះធ្វើឲ្យមហាជនជាច្រើនមានការរំភើបនៅក្នុងចិត្តខ្លាំងផងដែរ៕ប្រភពពី Khmerload

Read More

មុននេះបន្តិច រកឃើញហើយ! ម្ចាស់មកុដបវរកញ្ញាចក្រវាល បានទៅលើ បវរកញ្ញាប្រទេសមួយនេះ…

សហរដ្ឋអាមេរិក ៖ ឆ្លងកាត់ការប្រកួត ដ៏ស្វិតស្វាញ និងតឹងតែងបំផុត អស់រយៈពេល ៣ថ្ងៃមកនេះ ចុងក្រោយ Miss Universe 2020 អាចស្វែងរក បេក្ខនារី ដែលសាកសមបំផុតក្នុង ការទទួលមកុដ តាមរយៈការវាយតម្លៃ ទាំងរូបសម្បត្តិ និងចំណេះដឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ឆ្លងកាត់ពី កំពូលទាំង ២១ ធ្លាក់មកដល់ កំពូលទាំង១០ ហើយមុននេះគឺ ធ្លាក់ដល់កំពូលទាំង៥ ដែលក្នុងនោះ គេសង្កេតឃើញ មានបេក្ខនារីមកពី អាស៊ីតែម្នាក់ទេ នោះគឺ ឥណ្ឌា និងបេក្ខនារី ៤នាក់ទៀតមកពី ទ្វីបអាមេរិក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែពេលនេះ យើងដឹងហើយថា ម្ចាស់មកុដបវរកញ្ញាចក្រវាឡនេះ គឺបានទៅលើ បេក្ខនារីមកពី ប្រទេសមិចស៊ីកូ នាង Andrea Meza ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា សម្រស់រូបនាង គឺពិតជាស្រស់ស្អាត ហើយប្រសិនងាកទៅមើល សមត្ថភាពឆ្លើយសំណួរ និងសមត្ថភាពដើរម៉ូតរបស់នាង ក៏មិនធម្មតាដែរ ទាំងនេះហើយទើបធ្វើ ឲ្យរូបនាង ទទួលបានការគាំទ្រជាខ្លាំង៕ប្រភពពី Khmerload ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

នៅពេលសនេះម្រេចជាផ្លូវការហើយ! ឈុតតំណាងជាតិ ប្រទេសមីយ៉ាន់ម៉ា ជាប់លេខ១ ក្នុងការប្រកួតបវរកញ្ញាចក្រវាល លើកទី៦៩

សហរដ្ឋអាមេរិក: នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ ការប្រកួតបវរកញ្ញាឯកចក្រវាលពិភពលោកលើកទី៦៩ បានស្វែងរកឃើញនូវឈុតតំណាងជាតិដ៏ល្អបំផុតជាងគេ ដោយចំណាត់ថ្នាក់លេខ១ បានទៅកាន់ប្រទេសមីយ៉ាន់ម៉ា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលគ្រងនៅឈុតតំណាងជាតិបង្ហាញពីសម្លៀកបំពាក់ជនជាតិដើមភូមា អមភ្ជាប់ដោយផ្លាក Pray For Myanmer ដែលបានធ្វើឲ្យមហាជននិងអ្នកគាំទ្រទាំងអស់មានការភ្ញាក់ផ្អើលជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកផងដែលថា យោធាមីយ៉ាន់ម៉ាបានផ្តួលរំលំលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះកាលពីខែកុម្ភៈ និងបានឃុំខ្លួនមេដឹកនាំលោកស្រីអ៊ុងសានស៊ូជី។ ដោយចាប់តាំងពីពេលនោះមកមនុស្សជាង ៧០០ នាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ានៅទូទាំងតំបន់។ បវរកញ្ញាមីយ៉ាន់ម៉ា នាង Thuzar Wint Lwin មានអាយុ ២២ ឆ្នាំជាអ្នករស់រានមានជីវិតពីជំងឺមហារីកសុដន់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឥឡូវនេះនាងធ្វើការជាមួយមូលនិធិ គាំទ្រដល់អ្នកដែលមានមហារីកសុដន់ក្នុងតំបន់ដើម្បីទ្រទ្រង់អ្នកជំងឺនិងនាំឱ្យមានការយល់ដឹងអំពីជំងឺនេះ៕ ស្របពេលជាមួយនេះផងដែល បវរកញ្ញាមីយ៉ាន់ម៉ា ក៏មានឱកាសចូលទៅដល់វគ្គ២០នាក់ចុងក្រោយ នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី៦៩នេះដែរ៕ប្រភពពី Khmerload

Read More

សោកស្តាយខ្លាំងណាស់ដោយមិនបានឃើញ សារីតា ចូលវគ្គ top តែមានបងប្អូនខ្មែរដែលគាំទ្រជាច្រើនពោលពាក្យយ៉ាងមានមោទនភាពលើរូបនាងខ្លាំង

មហាជនប្រកដជាបានជ្រាបមកហើយថា Miss Universe ជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំង និង ឈានមុខគេគ្រប់ការប្រកួតសម្រស់អន្តរជាតិទាំងអស់នៅលើពិភពលោក ហើយជាទូទៅ កម្មវិធីនេះ ក៏ត្រូវបានមហាជនចាត់ទុកថាជាកម្មវិធីដែលលើកកម្ពស់ដល់ស្ត្រី និង បង្វឹកស្ត្រីឱ្យក្លាយជាបុគ្គលមួយរូបជាគំរូសម្រាប់ស្ត្រីពិភពលោកផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា បានតំណាងប្រទេសកម្ពុជាសម្រាប់ការប្រកួតលើកទី ៦៩ នៅ Seminole Hard Rock Hotel & Casino Hollywood Florida United States ដែលនាងគឺជាស្រ្តីដែលមានទាំងសម្រស់ ភាពជឿជាក់ សមត្ថភាព និង ថាមពល ស្វាហាប់ ។ មិនត្រឹមប៉ុណ្ណោះ សារីតា ត្រៀមរួចរាល់សម្រាប់ការប្រកួតមួយនេះផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាងទោះពេលនេះ នាងពុំអាចបើកទ្វារឱ្យកម្ពុជាបាន ក៏នាងបានខំប្រឹងអស់ពីសមត្ថភាពរបស់នាងហើយ ។ ទោះបីជាយ៉ាងណាក្ដី ក៏មហាជនពេញចិត្ត និង នៅតែគាំទ្រនាងច្រើនដដែល ព្រោះនាងជានារីម្នាក់ដែលអាចឱ្យអន្តរជាតិស្គាល់កម្ពុជាច្រើនផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ នាងបានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ និង ពោលពាក្យ Wow ជាមួយនឹងនារីដែលមានមាឌតូច តែមហិច្ឆតាធំម្នាក់នេះ កាលពីពេលកន្លងទៅ ។ ដោយសារចំណេះដឹងដ៏ទូលំទូលាយ និង ការប្រើប្រាស់ទេពកោសល្យដ៏ស្ទាត់ជំនាញរបស់នាង ហើយនាងក៏ជា បេក្ខភាពមួយរូបដ៏លេចធ្លោម្នាក់ផងដែរសម្រាប់រដូវកាលនេះ ៕ប្រភពពី Popular Magazine

Read More

ព្រោះតែអំណាចទឹកប្រាក់បិទបាំងមុខអោយបុរសដែលជាប្តីហ៊ានប្រើទង្វើដែលមិនគាប់បីទៅលើប្រពន្ធដែលនាងកំពុងពរពោះទៅទៀតនោះ

បរទេស៖ បុរសម្នាក់មកពីប្រទេសចិន ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនពីបទប៉ុនប៉ងធ្វើឃា. ត ប្រពន្ធខ្លួនឯងកំពុងតែមានផ្ទៃពោះដោយច្រា. ននាងទ. ម្លា. ក់ពីលើចំណោតថ្មកម្ពស់ប្រមាណ ៣៤ម៉ែត្រ ហើយស្រែកដាក់នាងថា «ទៅចុះនរកទៅ!» ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសថៃ កាលពីពេលកន្លងទៅ។ស្ត្រីជាភរិយាមានឈ្មោះ Wang Nan អាយុ ៣២ឆ្នាំ កំពុងមានផ្ទៃពោះ ៣ខែ នៅមានជីវិតនៅឡើយ ក្រោយពីធ្លា. ក់ពីចំណោតថ្ម នៅក្នុងឧទ្យានជាតិ Pha Taem ក្នុងខេត្តឧប៊ុនរ៉ាតថានី។ ដំបូងឡើយបុរសជាប្តី បានប្រាប់ទៅសមត្ថកិច្ចថា ប្រពន្ធខ្លួនបានរអិលជើង ពីលើចំណោតថ្មក្នុងពេលនាងដើរឆ្លងកាត់ទីនោះ។ តែទោះជាយ៉ាងណា សមត្ថកិច្ចដាក់ការសង្ស័យជំហានថា វាមិនមែនជាឧបទ្ទវហេតុរអិលជើងនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លងតាមការស៊ើបអង្កេតជាចុងក្រោយ អ្នកស្រី Wang Nan បានចោទប្រកាន់ប្តីរបស់អ្នកស្រី ឈ្មោះ Yu Xiaodong អាយុ ៣៣ឆ្នាំថា បានច្រា.នខ្លួនទ. ម្លា. ក់ ដើម្បីចង់បានទ្រព្យសម្បត្តិចំនួន ៣,២លានដុល្លារ ដើម្បីយកទៅសងបំណុលរបស់ខ្លួនគាត់ជាង ៣០ម៉ឺនដុល្លារ។ លោកឧត្តមសេនីយ៍ Charnchai Innara មេបញ្ជាការស្ថានីយប៉ូលិសស្រុកKhong Chiam បានឲ្យដឹងថា ពួកគេបានដាក់ការសង្ស័យលើប្តីរបស់គាត់ បន្ទាប់ពីកត់សំគាល់ឃើញថាប្តីរបស់គាត់ឈរឆ្ងាយពីប្រពន្ធ បន្ទាប់ពីអ្នកជួយសង្គ្រោះកំពុងតែជួយសង្គ្រោះប្រពន្ធយ៉ាងញាប់ដៃញាប់ជើង ក្រោយធ្លា. ក់ចុះមកក្រោម។ តាមរយៈអ្នកបកប្រែម្នាក់បានឲ្យដឹងថា ក្រោយកើតហេតុ អ្នកស្រី Wang បាននិយាយទៅកាន់ប្តីថា «ហេតុអ្វីបងធ្វើបែបនេះដាក់អូន»។ ប្រភពបានបន្តថា នាងបានរងរបួសបា.ក់ ភ្លៅ ខាងឆ្វេង បា. ក់ដៃ ឆ្អឹងដងកាំបិត និងរបួសជង្គង់ ប៉ុន្តែកូនក្នុងផ្ទៃរបស់នាងមានសំណាងនៅរស់មិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមសេចក្តីរាយការណ៍មួយបញ្ជាក់ថា ក្នុងពេលសង្គ្រោះនោះស្ត្រីជាភរិយាបានប្រាប់ទៅសមត្ថកិច្ចថា ខ្លួនមិនអាចប្រាប់រឿងរ៉ាវទៅសមត្ថកិច្ចភ្លាមបានទេ ព្រោះពេលនោះប្តីនៅក្បែរខ្លួន ហើយគាត់បានអះអាងថា បើប្រាប់រឿងនោះទៅសមត្ថកិច្ចប្តីរបស់គាត់នឹងស. ម្លា. ប់នាងចោលភ្លាមមិនខាន។ សមត្ថកិច្ចបានឲ្យដឹងថាទៀតថា ស្ត្រីខាងលើធ្លា. ក់ កម្ពស់…

Read More