អរគុណកងទ័ពជួរមុខ! អ្នកជំងឺកូវីដ-១៩ ចំនួន ៣៦៩ នាក់បន្ថែមទៀត ជាសះស្បើយនៅថ្ងៃនេះ

នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ នេះ តាមរយៈក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពី ការបន្តរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៤៧២ នាក់ ដែលនៅក្នុងនោះ ករណីឆ្លងសហគមន៍ ៤៦៩ នាក់ អ្នកដំណើរពីបរទេស ៣ នាក់ និង អ្នកជាសះស្បើយ ៣៦៩ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២០៦៩៥ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៥៣៩ នាក់ និង ស្លាប់សរុបចំនួ ១៣៦ នាក់ ស្លាប់ថ្មី ៥ នាក់ ៕ប្រភពពីPopular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីប្រកាសខាងក្រោម ៖

Read More

មិនថមថយទេ! តួលេខថ្ងៃនេះ មានអ្នកឆ្លងកូវីដថ្មី ៤៧២ នាក់ អ្នកស្លាប់ ៥ នាក់

ជុំវិញករណីជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៧២ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ។ ទន្ទឹមនឹងតួរលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងបានបញ្ជាក់ផងដែរថា មានអ្នកបាត់បង់ជីវីតដោយសារជំងឺកូវីដ-១៩ ចំនួន ០៥ នាក់ នៅថ្ងៃនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ២០៦៩៥ នាក់ – អ្នកជាសះស្បើយមានចំនួន ៨៥៣៩ នាក់ – អ្នកស្លា.ប់ចំនួន ១៣៦ នាក់ ៕ប្រភពពីPopular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានព័ត៌មានលម្អិតខាងក្រោម៖

Read More

ឃើញហើយអួលដើមករ! បែកធ្លាយវីដេអូខណៈជាប់ឃុំ មាន ពេជ្ររីតា ទ្រហោយំចង់គាំង សុំត្រលប់ទៅផ្ទះ(មានវីដេអូ)

រាជធានីភ្នំពេញ ៖ បង្កការភ្ញាក់ផ្អើលទាំងយប់ ក្រោយលេចឮដំណឹង ពីការចាប់ឃាត់ខ្លួនរបស់ ពិធីការិនី មាន ពេជ្រ រីតា ហៅ យូប៊ី អាយុ២០ឆ្នាំ បានត្រូវកម្លាំង អធិការដ្ឋានគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខែឧសភា ឆ្នាំ២០២១ នេះ បញ្ជូនមកអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ បន្ទាប់ពីត្រូវបាន ចោទប្រកាន់ លួចទូរស័ព្ទដៃIphone មួយគ្រឿង និងប្រើអំពើហឹង្សា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែផ្ទុយទៅវិញ នារីរូបនេះ ក៏បាន ប្តឹងបកទៅកាន់បុគ្គលរូបនោះ ពីបទ រំលោភសេពសន្ថវៈ មិនតែប៉ុណ្ណោះ តាមរយៈគណនីហ្វេសប៊ុក របស់មេធាវីរបស់នាង បានបង្ហោះជាហូរហែ ពីវីដេអូនិងសារសម្លេងរបស់នាង ខណៈត្រូវបានគេសួរចម្លើយ និងជាប់ឃុំ ដែលស្តាប់ទៅធ្វើឲ្យ មហាជនផ្ទុះការសោកសង្រែកជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ មេធាវីរូបនេះ បានទម្លាយវីដេអូ ខណៈកំពុងត្រូវជាប់ឃុំ ដែលស្តាប់ហើយ គួរឲ្យសង្វេគជាខ្លាំង ដោយរូបនាង ទ្រហោយំស្ទើរគាំង សុំត្រលប់ទៅផ្ទះវិញ ដោយមាន លោកយាយជាអ្នកកំដរ ដែលមើលទៅ គួរឲ្យអាសូវភ្នែកណាស់ កូនស្រីគេ កូនស្រីយើង៕ប្រភពពី Khmerload ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពនិងវីដេអូខាងក្រោម ៖

Read More

សូមរោងចាំទស្សនាទាំងអស់គ្នានៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២១ នេះ រវៀង Floyd ប្រកួតជាមួយតារាយូធូបគឺដើម្បី…

កីឡាករប្រដាល់អាជីព Floyd Mayweather នឹងប្រកួតជាមួយនឹងតារាយូធូប Logan Paul នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១ ខាងមុននេះ ដោយនឹងធ្វើឡើងក្នុងកម្មវិធីប្រដាល់ដ៏មួយនៅក្នុងទីក្រុង Miami នៃសហរដ្ឋអាមេរិក ដោយគ្រោងនឹងលក់សិទ្ធិទស្សនាទៅដល់ទស្សនិកជនក្នុងម្នាក់ ៥០ ដុល្លារ និង ទូរទស្សន៍ធំៗនៅជុំវិញពិភពលោក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទងទៅនឹងការប្រកួតនេះ Floyd Mayweather បានសម្តែងអារម្មណ៍ពិតថា គេមិនខ្វល់ពីសម្តីអ្នកដទៃឡើយ ទោះបីជាគ្រប់គ្នាថានេះគឺជាការប្រកួតបែបបោកប្រាស់ក៏ដោយ ។ គេបានបន្តទៀតថា គេធ្វើនេះដើម្បីខ្លួនគេ និង អ្នកដែលនៅជុំវិញខ្លួនគេក្លាយជាសេដ្ឋី ហើយគេធ្វើអ្វីដែលគេអាចធ្វើបានតែប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះការប្រកួតនេះ ត្រូវបានគេដឹងថា គឺជាការប្រកួតបែបលក្ខណៈរកចំណូលតែប៉ុណ្ណោះ ដោយគេអាចទាយដឹងបានថា Floyd Mayweather នឹងទទួលជ័យជម្នះ ហើយការប្រកួតមួយនេះទៀតសោត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹងអាចរកចំណូលបានរាប់រយលានដុល្លារ ពីការលក់សិទ្ធិផ្សាយផ្ទាល់ និង ម្ចាស់ឧបត្ថម្ភនានា ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាប្រិយភាពរបស់អ្នកទាំង ២ នឹងកាន់តែល្បីល្បាញតាមរយៈការប្រកួតមួយនេះ ៕ប្រភពពី Popular Magazine

Read More