នៅខណ្ឌច្បារអំពៅ មានមន្ត្រីនគរបាលជិត ២០ នាក់ ភាគច្រើនរកឃើញនៅតំបន់លឿងឆ្លងកូវីដ

កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ តាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីករណីរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥១ នាក់ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញខាងលើ ដែលនៅក្នុងនោះគេឃើញមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៩ នាក់ មានតួនាទីជាមន្ត្រីនគរបាល នៅក្នុងនោះ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ -ខណ្ឌច្បារអំពៅ មានចំនួន ១០ -ខណ្ឌពោធិ៍សែនជ័យ មានចំនួន ២ នាក់ -ខណ្ឌសែនសុខ មានចំនួន ២ នាក់ -ខណ្ឌចំការមន មានចំនួន ១ នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ -ខណ្ឌព្រែកព្នៅ មានចំនួន ១ នាក់ -ស្រុកល្វាឯម ខេត្តកណ្តាល ចំនួន ១ នាក់ -ស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន ១ នាក់ -ស្រុកគិរីវង្ស ខេត្តតាកែវ ចំនួន ១ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និង រួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាស ៕ប្រភពពី Popular Magazine សូមអានសេចក្តីប្រកាសខាងក្រោម ៖

Read More

អ្នកជំងឺកូវីដ ២នាក់ ស្លា.ប់គួរឲ្យសង្វេគជាងគេបំផុត ខណៈកំពុងពពោះ ៧ខែទៅហើយ

នៅចន្លោះគ្នាតែ ៣ថ្ងៃប៉ុណ្ណោះ ស្ត្រីមានទម្ងន់កូន ៧ខែ ចំនួន២នាក់បានបាត់បង់ជីវិតដោយសារជំងឺកូវីដ ចោលក្រុមគ្រួសារយ៉ាងសោកសង្រេងជាទីបំផុត ដោយម្នាក់នៅខេត្តកំពង់ចាម និងម្នាក់ទៀតនៅខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី១០ ឧសភា រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសពីករណីស្ត្រីជនជាតិខ្មែរម្នាក់ អាយុ២៧ឆ្នាំ នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈខ្លួនមានផ្ទៃពោះ៧ខែ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ស្រ្តីដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នោះ មានឈ្មោះ សាន គឹមឡាង អាយុ ២៧ឆ្នាំ ជាកម្មការិនីរោងចក្រ (GNT ហៅអគារ៣២) នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានស្នាក់នៅបន្ទប់ជួលនៅម្តុំព្រៃស។ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្រ្តីរូបនោះ បានធ្វើដំណើរមកជាមួយប្តីឈ្មោះ ស៊ុន រ៉ាយុទ្ធ មកស្រុកកំណើតនៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ត្រីរូបនេះ និងស្វាមីត្រូវបញ្ជូនមកយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្ត ដោយសារសង្ស័យមានជំងឺកូវីដ១៩ មកពីតំបន់ក្រហម រាជធានីភ្នំពេញ។ នៅវេលាម៉ោង ៥៖០០ល្ងាចថ្ងៃដដែលស្ត្រីរូបនេះ បានចេញអាការៈ ក្តៅខ្លួន ក្អក ហត់ ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក បានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យខេត្ត និងបានធ្វើតេស្តរហ័សកូវីដ១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៦៖០៥នាទីព្រឹក។ ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជាតិខ្មែរ ឈ្មោះ សាន គឹមឡាង អាយុ២៧ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩ និងមានផ្ទៃពោះ៧ខែ។ចំណែកស្ត្រីអ្នកជំងឺម្នាក់ទៀត ក៏ជាកម្មការិនីរោងចក្រមានផ្ទៃពោះ ៧ខែដូចគ្នា វិជ្ជមានជំងឺកូវីដ១៩ បានទទួលមរណភាព នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ខណៈកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ យោងតាមលិខិតមរណភាពរបស់មន្ទីរពេទ្យខេត្តកំពង់ស្ពឺ…

Read More

សូមប្រយ័ត្ន ចាប់ពីថ្ងៃស្អែកដល់ ថ្ងៃទី ១៨ មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ អាចនឹងកើតមានឡើងចាប់ពីថ្ងៃស្អែកទៅ

យោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងអំឡុង១សប្ដាហ៍ខាងមុខនេះខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ ‘C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥:”C នឹងអាចមានភ្លៀងរាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ក្នុងនោះក៏អាចមានផ្នែកមួយចំនួននៃបណ្តាខេត្ត នៅភាគកណ្តាល ភាគខាងត្បូង និងបណ្តាខេត្តនៅភាគខាងកើតជាប់ប្រទេសវៀតណាម បរិមាណច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពងរាបឦសាន៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ “C នឹងអាចមានភ្លៀងរាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ “C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ “Cនឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្ក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន នៅផ្នែកខ្លះនៃបណ្តាខេត្តនៅ តំបន់វាលទំនាបកណ្តាលភាគខាងត្បូង ភាភពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប់វៀតណាម ពីថ្ងៃទី១៣-១៦ ខែឧសភា ឆ្នាំ២០២១៕ប្រភពពីភូមិរ៉ារាត្រី

Read More

នៅពេលនេះគាត់មានសង្ឃឹមវិញហើយ! ក្រោយសំងំលាក់រឿងឈឺធ្ងន់មិនហ៊ានសុំជំនួយ ពេលនេះ នាយក្រិន មានសង្ឃឹមវិញខ្លះហើយ

កាលពីពេលថ្មីៗនេះ ក្រោយពីទទួលបានដំណឹងពីស្ថានភាពជំងឺរបស់តារាកំប្លែងមាឌតូចល្អិត នាយក្រិន បានចូលបន្ទប់សង្គ្រោះបន្ទាន់ ព្រោះពោះវៀនធ្លាក់ចូលពងនោះ បានធ្វើឱ្យមហាជន និង មិត្តសិល្បករជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងដល់លោក ពោលគឺទាំងសុខភាព និង ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងនាមជាពោះម៉ាយត្រូវចិញ្ចឹមបីបាច់កូនទាំង ៣ តែម្នាក់ឯងនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយភ្លៀងមេឃស្រឡះ មនុស្សល្អព្រះតាមជួយ ដំណឹងរបស់ នាយក្រិន ត្រូវបានផ្សព្វផ្សាយ និង ចែករំលែកតៗគ្នាហើយនោះ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ នេះ តារាកំប្លែងខាងលើក៏ត្រូវបាន សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាននាំយកថវិកានៃ មូលនិធិសិល្បករចាស់ជរា ជូនដល់លោកហើយដែរ ដោយនេះគឺជាចំណែកមួយនៃការជួយដល់លោកក្នុងគ្រាលំបាកនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះជាតាមផេក សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម មិនបានបង្ហើបពីស្ថានភាពជំងឺរបស់ នាយក្រិន បានធូរស្រាលយ៉ាងណាក្តី ប៉ុន្តែបើតាមរូបភាពមួយសន្លឹកដែលសមាគមខាងលើបានបង្ហោះនោះ បានបង្ហាញថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាយហាក់មានស្ថានភាពប្រសើរជាងមុនបន្តិច បន្ទាប់ពីសង្គ្រោះបន្ទាន់កាលពីកន្លងទៅនេះ ។ ក្នុងនោះដែរ សមាគមក៏បានរៀបរាប់បញ្ជាក់ដែរថា «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភថវិកា មូលនិធិសិល្បករចាស់ជរា ជូនតារាកប្លែង នាយ ក្រិន ដែលមានជងឺពោះវៀនធ្លាក់ចូលពងផងដែរ» ៕ប្រភពពី Popular Magazine

Read More

ថ្ងៃនេះមានតួលេខបន្តិច! រកឃើញអ្នកឆ្លងកូវីដ ៤៨០ នាក់ ឯអ្នកជា ៣៥០ នាក់នៅថ្ងៃនេះ

ថ្ងៃនេះទី ១១ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញពីស្ថានភាពអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា ដោយក្នុងថ្ងៃនេះ តួលេខអ្នកឆ្លងត្រូវបានរកឃើញ ៤៨០ នាក់ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ។ ក្នុងនោះដែរ ករណីនាំចូលពីខាងក្រៅបានរកឃើញ ១០ ករណីបន្ថែមទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់តួលេខអ្នកជាសះស្បើយវិញ នៅថ្ងៃនេះ ក្រុមគ្រូពេទ្យជួរមុខកម្ពុជា បានព្យាលបាលអ្នកជំងឺឱ្យជាសះស្បើយមានចំនួន ៣៥០ នាក់ និង បានអនុញ្ញាតឱ្យចេញពីមន្ទីរពេត្យរួចហើយ ។ រីឯអ្នកស្លាប់នៅថ្ងៃនេះវិញ បានកើតឡើង ៥ នាក់បន្ថែមទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថានភាពអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា មាន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – អ្នកឆ្លងសរុប= ២០២២៣ នាក់ – អ្នកជាសះស្បើយ= ៨១៧០ នាក់ – អ្នកស្លា.ប់= ១៣១ នាក់ ៕ប្រភពពី Popular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្ដីលំអិតនៅខាងក្រោម ៖

Read More

អាសូរណាស់! អៀង ចេនឡា ទើបដាច់ចិត្តទម្លាយ នាយក្រិន សង្គ្រោះបន្ទាន់ច្រើនដង តែលាក់មិនស្រែករកជំនួយ

បន្ទាប់ពីបានទទួលនៅដំណឹងរបស់តារាកំប្លែងមានប្រជាប្រិយភាព មាឌល្អិត លោក ទេស សុជន ហៅ នាយក្រិន កំពុងតែស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយសារឈឺពោះវៀនធ្លាក់ចូលក្រោមពងនោះ បានធ្វើឱ្យមហាជនមិត្តសិល្បករជាច្រើនមានក្តីអាណិតអាសូរដល់ពោះម៉ាយកូន ៣ រូបនេះយ៉ាងខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះមហាជន និង អ្នកគាំទ្រជាច្រើនបានលើកឡើងថា នាយក្រិន ពិតជាគួរឱ្យអាណិតខ្លាំងណាស់ ដោយពេលកន្លងមកត្រូវភរិយាចុះចោល បន្សល់កូន ៣ នាក់ ឱ្យលោកចិញ្ចឹមបីបាច់ទាំងកាយសម្បទារបស់លោកទាបល្អិត ហើយពេលនេះលោកត្រូវមកជួបជំងឺនេះទៀត ដូច្នេះតើបន្ទុករបស់លោកកាន់តែធ្ងន់កម្រិតណានោះ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើងាកទៅមើលតារាកំប្លែង និង តារាសម្តែង អៀង ចេនឡា ឯនោះ ក្រោយពីដំណឹងនៃស្ថានភាពជំងឺរបស់ នាយក្រិន ត្រូវបានចែករំលែកហើយនោះ ស្រាប់តែលោក អៀង ចេនឡា បានដាច់ចិត្តបង្ហើបនូវរឿងមួយរបស់ នាយក្រិន មិនចង់ឱ្យនរណាម្នាក់ដឹងនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក អៀង ចេនឡា បានឱ្យដឹងថា «គាត់ឈឺចូលសង្គ្រោះបន្ទាន់ប៉ុន្មានដងហើយ តែគាត់មិនដែលឱ្យពួកខ្ញុំថតគាត់បង្ហោះទេ គាត់ខ្លាចគេថា ចង់បានជំនួយ ! សូមទេវតាតាមថែរក្សាមនុស្សល្អដូចជាបង ទេស សុជន ហៅ នាយក្រិន ឱ្យឆាប់ជាសះស្បើយ ដើម្បីទៅមើលថែរកូនៗតូចៗរបស់គាត់វិញ…!» ៕ប្រភពពីPopular Magazine

Read More