នារីម្នាក់ចែករំលែកបទពិសោធន៍ស្ទើរតែផុ. តដង្ហើម ព្រោះពេទ្យជាច្រើនមិនទទួលព្យាបាល

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នារីម្នាក់បានបង្ហាញបទពិសោធន៍ ដែលស្ទើរតែបាត់បង់ជីវិត ប្រាប់មហានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលខ្លួនមានជំងឺដើររកពេទ្យ ជាច្រើនស្ទើរតែទៅមុខលែងរួច ដល់ថ្នាក់សុំអង្វរតែគ្រូពេទ្យនៅតែមិនព្រមទទួលដដែល តែជាសំណាងល្អ បានជួបពេទ្យមួយទទួលព្យាបាលយ៉ាងយកចិត្តទុកដាក់ ហើយមានតម្លៃសមរម្យថែមទៀត។តាមរយៈគណនីហ្វេសប៊ុកនារីខាងលើមានឈ្មោះ Doung Pkay បានសរសេររៀបរាប់ដំណើររឿងដែលខ្លួនដើររកពេទ្យព្យាបាលជំងឺថា៖ «សូមបងប្អូនថែរក្សាសុខភាពទាំងអស់គ្នាផង កុំឲ្យជួបដូចខ្ញុំ។ អ្នកកើតជំងឺកូវីដមានពេទ្យមកយកដល់ផ្ទះ មើលថែរក្សាអ្នកជំងឺជាសះស្បើយ តែបើឈឺជំងឺផ្សេងខុសពីកូវីដ គឺដឹងតែស្លា. ប់ហើយ ពេទ្យអត់ទទួលទេ ខ្ញុំខ្យល់អត់បានគេង២ថ្ងៃ អស់កំលាំងញ័រខ្លួន ពិបាកដកដង្ហើម ភ្លាមៗខ្ញុំក៏កោសខ្យល់ប្រហែល២ម៉ោង នៅតែមិនធូរ ក៏ដាច់ចិត្តទៅរកពេទ្យ ដើម្បីព្យាបាល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែលទ្ធផលទទួលបានគឺជាការខកចិត្ត ហើយប៊ិះនឹងត្រូវអស់ជីវិត ដោយមិនមានឱកាសមកចែករំលែក ប្រាប់ដល់បងប្អូនដឹងទេ។ ដំបូងចូលពេទ្យរដ្ឋ ពេទ្យមិនទទួល ថាអ្នកជំងឺពេញហើយ ទោះខ្ញុំសុំអង្វរយ៉ាងណាក៏មិនព្រម ខ្ញុំសុំតែខ្យល់អុកស៊ីហ្សែនដើម្បីរស់ក៏មិនឲ្យ គឺនិយាយតែមួយម៉ាត់ថា មិនទទួលទៅរកពេទ្យផ្សេងទៅ ខ្ញុំក៏ចេញហើយបន្តទៅរកពេទ្យឯកជន។ពេទ្យប្រាប់ថា មិនបើកព្យាបាលទេ ស្អែកបានបើក ទាំងដែលនៅក្នុងពេទ្យបើកភ្លើងឡើងភ្លឺ ហើយនៅខាងមុខពេទ្យមានឡាន៤-៥គ្រឿងទៀត ខ្ញុំក៏ចេញទៅរកពេទ្យនៅម្តុំក្បាលថ្នល់ទៀត តែលទ្ធផលគឺនៅតែពេទ្យមិនទទួល ខ្ញុំលើកដៃសំពះសុំឲ្យជួយ ព្រោះទ្រាំទៀតលែងបានហើយ ពេទ្យក៏មិនព្រម ហើយនិយាយថា បើយកថ្នាំទៅលេបបាន តែបើចូលព្យាបាលគឺអត់បានទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សួរថាឲ្យខ្ញុំលេបថ្នាំម៉េច? បើដង្ហើមខ្ញុំដកលែងចង់បានហើយនឹង ដៃជើងក៏ស្ពឹកលែងដឹង មុខមាត់នឹងខ្លួនស្លេកលែងមានឈា. ម តើត្រូវលេ. បថ្នាំកើតដែរ? ខ្ញុំក៏ចេញរកពេទ្យបន្ត ហើយនៅតែពេទ្យនិយាយដដែល គឺមិនទទួលហើយដេញចេញទៀត ចុងក្រោយខ្ញុំបានទៅដល់ពេទ្យមួយ នៅផ្លូវ271 គាត់ព្រមទទួលព្យាបាល គាត់មិនខ្វល់ថាខ្ញុំមកពីដំបន់ណា ឬមានជំងឺអ្វី គាត់ ដាក់អុកស៊ីហ្សែន និងមើលឈាមខ្ញុំត្រឹមត្រូវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែអ្វីដែលនឹកស្មានមិនដល់គឺដាច់ភ្លើងទៀត ខ្ញុំគិតថាជីវិតខ្ញុំប្រហែលចប់ត្រឹមពេលនឹងហើយ បេះដូងចាប់ផ្តើមលែងចង់ដើរ អារម្មណ៍ក៏រើរវា. យ តែខំប្រាប់ខ្លួនឯងថាមិនអីទេ ត្រូវតែស៊ូឲ្យបានទោះសល់ដង្ហើមចុងក្រោយ ក៏ត្រូវតែទ្រាំទុក្ខលំបាកជាច្រើន ខ្ញុំនៅអាចឆ្លងផុត ចុះហេតុអី បាននេះខ្ញុំឆ្លងមិនផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទីបំផុតភ្លើងក៏ភ្លឺវិញ ជីវិតខ្ញុំក៏ឆ្លងផុត មកដល់ពេលនេះ…

Read More

សែនអាណិតខ្លាំងណាស់កេីតមិនទាន់បានប៉ុន្មានខែផងត្រូវ.ស្លា.ប់.ទៅវិញ.បា.ត់.បន្សល់ទុកម្តាយនឹងឪពុកយំ.គាំ.ងស្មារតី

កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ទើបតែកន្លងផុតនាពេលថ្មីៗមកនេះ បើយយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Ra Nyta» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលសាច់ញាតិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របស់គាត់ កំពុងមានទុក្ខជាទំម្ងន់ ព្រោះតែកូនស្រីជាទីស្រលាញ់របស់គាត់ ទើបតែកើតបានចំនួន ៩ ថ្ងៃប៉ុណ្ណោះ ក៏បានស្លា ប់ ដោយសារតែជំងឺគ្រុនឈា ម ខណៈស ព ទា រ ក គាត់មានអាការៈក្តៅខ្លួនត្រឹមតែមួយយប់ប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះក៏បានបង្ហាញពីអារម្មណ៍យ៉ាងតក់ស្លុតជាពន់ពេក និងបាន សរសេរៀបរាប់ប្រាប់បន្ថែមឲ្យបានដឹងដែលថា៖ ”ល្ងាចថ្ងែទី០៥ ខែឧសភា ឆ្នាំ២០២១ សូមចូលរួមរំលែកទុក្ខ បងប្រុស តុងលី និងបងស្រី នី ដោយកូនស្រីជាទីស្រលាញ់របស់គាត់ ទើបតែកើតបាន ៩ថ្ងែ បានស្លា.ប់ ដោយសារគ្រុនឈា.ម ទៅអោយបានសុខណាក្មួយ ជាតិក្រោយអោយក្មួយមានអាយុវែង កុំអោយកំសត់ដូចជាតិនេះទៀត”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ របស់ក្មួយស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Read More

ក្រសួងការងារ ប្រកាសបើកឱ្យកម្មករចូលធ្វើការវិញ ដោយមិនត្រូវភ្ជាប់លក្ខខណ្ឌចាក់វ៉ាក់សាំងទេ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសថា នៅក្នុងការបើកដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្មឡើង ឲគឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌទៅនឹង ការចាក់វ៉ាក់សាំងនោះឡើយ។សេចក្តីជូនដំណឹងក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននេះ បានធ្វើឡើងបន្ទាប់ពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រោងចក្រមួយចំនួន ទាមទារឱ្យកម្មករចាក់វ៉ាក់សាំង ទើបអាចទទួលឱ្យចូលធ្វើការឡើងវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ដែលស្ថិតនៅក្នុងតំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ហើយបើកដំណើរការសកម្មភាពអាជីវកម្ម ផលិតកម្មឡើងវិញថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១៖ នៅក្នុងការបើកដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្មឡើងវិញនេះ គឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌទៅនឹង ការចាក់វ៉ាក់សាំងនោះឡើយ។ ២៖ មន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះធ្វើអធិការកិច្ចលើករណីនេះភ្លាម ប្រសិនជាទទួលបានព័ត៌មាន។ សូមបងប្អូនកម្មករនិយោជិតជូនដំណឹងមកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាបន្ទាន់តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat ប្រសិនជាមានការភ្ជាប់លក្ខខណ្ឌចាក់វ៉ាក់សាំងនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣៖ ការបើកប្រាក់ឈ្នួលសម្រាប់ខែមេសា ចំនួន ៥០% និងប្រាក់ឧបត្ថម្ភនានា ដែលបានពន្យារពេលនៅក្នុង អំឡុងពេលនៃការបិទខ្ទប់កន្លងទៅ គឺត្រូវចាប់ផ្តើមបើកជូនបងប្អូនកម្មករនិយោជិតមិនឱ្យហួសពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឡើយ។ ចំពោះបងប្អូនកម្មករនិយោជិត ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ឬលឿងទុំ គឺសូមម្ចាស់ ឬនាយក រោងចក្រ សហគ្រាស ពិចារណារកវិធីបើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភនេះតាមប្រព័ន្ធធនាគារជូនបងប្អូនកម្មករនិយោជិត ផងដែរ។ទន្ទឹមនឹងនេះ សាជាថ្មីម្ដងទៀត ក្រសួងការងារ បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់មេត្តាយោគយល់ លើកលែង ថ្លៃជួលបន្ទប់ ឬបន្ធូរបន្ថយថ្លៃជួលបន្ទប់ ឬពន្យារការបង់ថ្លៃជួលបន្ទប់ជូនអ្នកជួលដែលជាកម្មករនិយោជិត ឱ្យអស់លទ្ធភាព នៅក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពនៅក្នុងដំណាក់កាលនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងមានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិត និងម្ចាស់ផ្ទះជួលនឹងអនុវត្ត…

Read More

សម្តេចតេជោ សូមឲ្យអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកទីក្រុងភ្នំពេញ អនុគ្រោះក្នុងការយកថ្លៃឈ្នួលពីកម្មករ កម្មការនី រស់នៅតាមផ្ទះជួល

ភ្នំពេញ៖ តាមរយៈការថ្លែងសារសំឡេងពិសេសនាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ម្ចាស់ផ្ទះជួលទាំងអស់ នឹងមានការយោគយល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បញ្ចុះថ្លៃឈ្នួលផ្ទះជូនបងប្អូន កម្មករ កម្មការនី ហើយស្ថានភាពនេះ មិនមែននៅទីក្រុងភ្នំពេញទេ បើអាចធ្វើបានសូមធ្វើគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសរបស់យើង ពិសេសតំបន់ដែលមានការបិទខ្ទប់ ដែលកម្មករ កម្មការនី មិនទាន់បើកប្រាក់ខែ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ សម្រាប់ថ្លៃទឹក ថ្លៃភ្លើង សម្តេចតេជោ ក៏សូមឲ្យអាជ្ញាធរអគ្គិសនី ក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹកទីក្រុងភ្នំពេញ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួល របស់កម្មករ កម្មការនី ជាមុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយត្រូវរកវិធីដោះស្រាយណាមួយដើម្បីឲ្យកម្មករ កម្មការនី ដែលរស់នៅតាមផ្ទះជួល បានទទួលនូវការអនុគ្រោះ ក្នុងការយកថ្លៃទឹក ភ្លើង ដែលជារួមចំណែកជាមួយម្ចាស់ផ្ទះជួល ដើម្បីដោះស្រាយបញ្ហារួមរបស់កម្មករ កម្មការនី៕ប្រភពពី Khmerload

Read More

ថ្ងៃ ៨ ឧសភា កម្ពុជាមានអ្នកឆ្លងកូវីដ ៥៣៨ នាក់ តួលេខសរុបបុកឡើងដល់ ១៨៧១៧ នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៥៣៨នាក់ ខណៈអ្នកជំងឺ៤៥៦នាក់ជាសះស្បើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៧,៦២១នាក់ ក្នុងនោះអ្នកជាសះស្បើយ ៦៨៤៣នាក់ និងស្លាប់សរុបចំនួ១១៤នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ១៨៧១៧ នាក់ – អ្នកជាសះស្បើយមានចំនួន ៧៣៤០ នាក់ – អ្នកស្លា.ប់ចំនួន ១១៤ នាក់ ៕ប្រភពពី Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានព័ត៌មានលម្អិតខាងក្រោម៖

Read More

សាច់ញាតិស.ពស្លា. ប់ដោយសារកូវីដ សុំស្លៀកឈុតការពារលើកស. ពខ្លួនឯង តែបែរមានរឿង១កើតឡើង

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ មហាជនជាច្រើនជាពិសេសអ្នកប្រើប្រាស់ បណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ ហើយបង្ហាញពីអាណិតជាខ្លាំងទៅកាន់គ្រួសារស. ពដែលបានបាត់បង់សមាជិកគ្រួសារដោយសារជំងឺកូវីដនៅខេត្តកំពង់ស្ពឺ ហើយរឿងដែលកាន់តែ ធ្វើឲ្យ មហាជនកាន់តែចាប់អារម្មណ៍ទៀតនោះ គឺនៅ ខណៈដែលសាច់ញាតិ របស់អ្នកជំងឺ ស្លា. ប់ដោយសារជំងឺកូវីដ សុំស្លៀកពាក់ឯកសណ្ឋានពេទ្យដើម្បីលើកស.ព ដោយខ្លួនឯង តែបែរជាដួលសន្លប់ដល់ទៅ២ដង ព្រោះមិនអាចទប់នឹងកម្ដៅ និងហបខ្យល់បាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាំងនេះ សបញ្ជាក់ឲ្យឃើញថា ក្រុមគ្រូពេទ្យ ពិតជាមានការលំបាក ហើយតស៊ូខ្លាំងណាស់ ដើម្បីធានាសុខសុវត្ថិភាព ជូនប្រជាជនខ្មែរយើងទាំងអស់គ្នា។ តាមរយៈគណនីហ្វេសប៊ុកបុរសម្នាក់មានឈ្មោះ ណុប រិទ្ធពិសិដ្ឋ ក៏បានសរសេររៀបរាប់ ពីហេតុការណ៍ក្នុងពេលបូ. ជាស. ពអ្នកជំងឺដោយសារកូវីដក្នុងខេត្តកំពង់ស្ពឺថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «បងប្អូនគ្រួសារសព កូវីដ-១៩ ដោយក្តីស្រលាញ់ស. ពពេក ពាក់ខោវអាវការពារកំរិតខ្ពស់ សុំលើកស. ពខ្លួនឯង បណ្តាលឲ្យដួលសន្លប់ ២ដង ដោយមិនអាចទប់នឹង ភាពក្តៅ ហបខ្យល់ ហេវហត់ ពួកគាត់ពាក់តែ២ទៅ៣ម៉ោងសោះ ចុះទម្រាំ លោកគ្រូពេទ្យអ្នកគ្រូពេទ្យ ត្រូវពាក់ខោវអាវ ការពារនេះ ច្រើនម៉ោង ពេលខ្លះ រហូតដល់ ១២ ម៉ោង តើរាល់ថ្ងៃនេះ ពួកគាត់លំបាក នឹងតស៊ូ យ៉ាងណា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចនេះបងប្អូន ត្រូវចូលរួម ទាំងអស់គ្នា រក្សាឲ្យបាន ៣ការពារ ៣កុំ ( វត្តត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច)ប្រភពរូបភាព បូជាសព ដោយក្រុមកាងារ រដ្ឋបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ»។ ហើយជុំវិញរូបភាពមួយសន្លឹក ដែលមហាជនចោទសួរថា ហេតុអ្វីអ្នកលើកស.ព២នាក់ មានស្លៀកឈុតការពារ ហេតុអ្វី២នាក់ទៀតបែរជាមិនស្លៀកឈុតការពារបែបនេះទៅវិញ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់គណនីខាងលើបានបញ្ជាក់ថា មុនពេលឲ្យ បុរស២នាក់មិនស្លៀកឈុតការពារ អាចចូលទៅជួយបាន គឺដោយសារស. ពមានការរុំជាច្រើនជាន់…

Read More

អបអរសាទរ! នៅមណ្ឌលសម្រាកព្យាបាលកោះពេជ្យមាននាក់ជំងឺកូវីដ១៩ ចំនួន១២៧នាក់ជាសះស្បើយបន្តទៀតហើយ

ភ្នំពេញ: ជារឿងដែលគួរឲ្យរីករាយ និងសាទរជាខ្លាំងក្រោយពេលដែលគណនីហ្វេសប៊ុករបស់ក្រុមគ្រូពេទ្យសម្តេចតេជោ ធីតា បានអនុញ្ញាតឲ្យអ្នកជំងឺចំនួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១២៧នាក់បន្ថែមទៀតដោយបានអោយត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ដោយពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាពជាបន្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកផងដែរថា យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ចំនួនករណីឆ្លងសរុបនៅកម្ពុជាបានកើនឡើងដល់ទៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១៨១៧៩ នាក់ ដែលនៅក្នុងនោះ ករណីជាសះស្បើយមានចំនួន៦៨៨៤នាក់ ខណ:ដែលមានអ្នកទទួលមរណភាពដោយសារជំងឺនេះមានចំនួន១១៤នាក់៕ប្រភពពី Khmerload

Read More

សុំផ្អាកសិន! សម្ដេចសំណូមពរគ្រប់ម្ចាស់ផ្ទះជួល កុំបង្ខំយកថ្លៃឈ្នួលពីកម្មករ-ការិនី ក្នុងតំបន់បិទខ្ទប់ ទាំងមិនទាន់បើកប្រាក់ខែ

នៅព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារពិសេស សំណូមពរដល់ម្ចាស់ផ្ទះជួល អគ្គិសនីកម្ពុជា និង រដ្ឋាករទឹកកម្ពុជា សម្រួលកុំទាន់យកថ្លៃឈ្នួលជាបណ្ដោះអាសន្ន ពីបងប្អូនកម្មករ-កម្មការិនី ក្នុងតំបន់បិទខ្ទប់ កំឡុងពេលដែលពួកគេមិនទាន់បានបើកប្រាក់ឈ្នួល ពីថៅកែរោងចក្រនៅឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចបានថ្លែងបន្តឱ្យដឹងថា ប្រសិនបើម្ចាស់ផ្ទះជួលទាំងឡាយ អាចធ្វើទៅបាន រួមគ្នាធ្វើដើម្បីជួយដល់បងប្អូនកម្មករកម្មការិនី ក្នុងការបញ្ចុះប្រាក់ថ្លៃឈ្នួលនៃផ្ទះ ដែលបាននឹងកំពុងស្នាក់នៅ ក្នុងចំនួនប៉ុន្មានភាគរយ ចំនួនតិច ឬ ចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយប្រសិនបើម្ចាស់ផ្ទះជួលខ្លះ អាចលើកលែងទៅបាន ក្នុង ១ ខែ ២ ខែ ឬ ៣ ខែ ក៏សូមធ្វើការលើកលែង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមលើសពីនេះ សម្តេចតេជោបានថ្លែងថា «ពិតហើយខ្ញុំដឹងថា ម្ចាស់ផ្ទះជួលខ្លះ គឺខ្ចីលុយធនាគារ យកមកសាងសង់នូវផ្ទះឈ្នួលទាំងនោះ បងប្អូនពិតជាមានការលំបាកដូចគ្នា ដែលម្ខាងជាកូនបំណុល ម្ខាងទៀតក៏ជាម្ចាស់បំណុល ប៉ុន្តែសង្ឃឹមថាម្ចាស់ផ្ទះជួលទាំងអស់ នឹងអាចយោគយល់បាននូវការលំបាករួម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយស្ថានភាពនេះមិនមែនគ្រាន់តែនៅទីក្រុងភ្នំពេញទេ បើអាចធ្វើបានសូមធ្វើគ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេស ក្នុងតំបន់ដែលមានការបិទខ្ទប់ ។ ខ្ញុំនិយាយនេះ ក្នុងតំបន់បិទខ្ទប់ ហើយកម្មករកម្មការិនី មិនទាន់បានបើកប្រាក់ខែរបស់ខ្លួននៅឡើយ ក៏សូមឱ្យមានការយោគយល់» ៕

Read More