អរគុណមិត្តជប៉ុន! ជូនឡានសង្គ្រោះថ្មីចែស ៣៥ គ្រឿងមកកម្ពុជា ទុកទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

នៅរសៀលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២១ នេះ ប្រទេសជប៉ុន បានប្រគល់អំណោយរថយន្តគិលានសង្រ្គោះ ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣៥ គ្រឿង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា រថយន្ត ៣៥ គ្រឿងនេះ ក្នុងចំណោម ១០០ គ្រឿង គឺជាជំនួយឥតសំណង ស្ថិតក្រោមគម្រោងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម របស់ប្រទេសជប៉ុន សម្រាប់ការងារ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រៅពីជំនួយបែបនេះ កន្លងមកមិត្តជប៉ុនបានផ្ដល់ជំនួយផ្សេងៗមកកាន់កម្ពុជាដោយឥតសំណងឡើយ ដែលមានដូចជា ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ឡានសម្រាប់ដឹកសម្រាម និងគ្រឿងបរិក្ខាផ្សេងៗ សម្រាប់ប្រើប្រាស់គ្រប់វិស័យនៅកម្ពុជា ៕ប្រភពពី Popular Magazine

Read More

ខាត់ សុឃីម ពេញទំហឹងគាំទ្របវរកញ្ញាខ្មែរ រហូតចេញមកធ្វើរឿងភ្ញាក់ផ្អើលមួយនេះមុនគេ

អ្នកនាង ខាត់ សុឃីម គឺជាតារាចម្រៀងម្នាក់ដែលមានឈ្មោះបោះសំឡេងក្នុងចង្កោមអ្នកសិល្បៈខ្មែរ ជាពិសេសអ្នកនាងតែងតែគាំទ្រ ព្រមទាំងលើកស្ទួយវិស័យសិល្បៈផ្សេងៗ ដែលមានក្នុងប្រទេសខ្មែរ ដោយក្នុងនោះមហាជនតែងឃើញអ្នកនាងបណ្ដុះឆន្ទៈឱ្យយុវជនជំនាន់ក្រោយស្គាល់នូវសិល្បៈបុរាណដែលជាមរតកដែលបន្សល់ទុកពីដូនតាខ្មែរជំនាន់ដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកថ្មីៗ នេះ មហាជនខ្មែរកំពុងតែមានការចាប់អារម្មណ៍ និង គាំទ្រខ្លាំងលើវិស័យបវរកញ្ញា ដោយក្នុងពេលនេះបរវកញ្ញាខ្មែរ រ៉េត សារីតា ក៏កំពុងតែជាប់បេសកម្មរបស់ខ្លួនប្រកួត Miss Universe នៅសហរដ្ឋអាមេរិកផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ បន្ទាប់ពីឃើញថាខ្មែរមានវត្តមានប្រកួត គេក៏ឃើញប្រជាជនខ្មែរម្នាក់មានការគាំទ្រជាខ្លាំងដល់ថ្នាក់ម្នាក់ប្ដូរប្រូហ្វាល់គណនីហ្វេសប៊ុកខ្លួនមានរូបបវរកញ្ញាខ្មែរ រ៉េត សារីតា ទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែមហាជនទូទៅធម្មតានោះទេដែលគាំទ្រសូម្បីអ្នកនាង ខាត់ សុឃីម ក៏សម្ដែងការគាំទ្រពេញទំហឹងផងដែរ ដោយតារាចម្រៀងរូបនេះបានប្ដូរប្រូហ្វាល់របស់ខ្លួន ថែមទាំងភ្ជាប់សារដ៏មានន័យមួយថា «ចាប់ផ្តើមពីយើងជាខ្មែរ តោះៗៗបងប្អូន we are Cambodia» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងឃើញស្មារតីគាំទ្រយ៉ាងពេញទំហឹងដូចនេះ បានធ្វើឱ្យអ្នកគាំទ្រយល់ថា ក្នុងចំណោមអ្នកសិល្បៈខ្មែរ មានតែអ្នកនាង ខាត់ សុឃីម ម្នាក់ទេដែលចេញមុខគាំទ្រវិស័យនេះខ្លាំង ដោយហេតុថាអ្នកនាង តែងតែស៊ែរផ្ដល់ម្លាំងចិត្តគ្រប់ពេលឱ្យតែមានបវរកញ្ញាខ្មែរឡើងប្រកួត ៕ប្រភពពី Popular Magazine

Read More

មានទឹកចិត្តមែន! ឃើញម្តាយបីទារកទើបកើត ជិះម៉ូតូក្បែរឡានខ្លួនកំពុងក្តៅ ម្ចាស់ឡានធ្វើរឿងគួរឲ្យសរសើរមួយ

មានរឿងរ៉ាវគួរឲ្យកោតសរសើមួយ ត្រូវបានគេចែកចាយលើបណ្ដាញសង្គមអមជាមួយរូបថតមួយសន្លឹក ពិពណ៌នាអំពីស្ត្រី ២នាក់ ធ្វើដំណើរនៅតាមដងផ្លូវដ៏មមាញឹក ដោយមានទារកទើបនឹងកើតម្នាក់បីនៅលើម៉ូតូ ក្រោមកម្ដៅថ្ងៃផង ត្រូវភាយកំដៅចេញពីម៉ាស៊ីនរថយន្តផង។ស្របពេលមួយនោះ ពួកគាត់បានឈប់ចាំស្តុបទម្រាំដល់ពណ៌ប៉ៃតងទើបចេញដំណើរ តែពេលកំពុងរង់ចាំ គាត់ក៏ស្ថិតនៅក្បែររថយន្តមុខផង ក្រោយផង តែរថយន្តខាងក្រោយធ្វើឲ្យគាត់ទទួលកម្ដៅខ្លាំងជាងគេ ព្រោះក្បែរម៉ាស៊ីនរថយន្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើគាត់ត្រូវគិតបែបណា ទើបកុំឲ្យចំហាយក្ដៅចេញពីរថយន្តភាយចំទារកដែលមានស្បែកក្រហមងាំង និងមិនឲ្យវាយំបាន។ តាមពិតទៅ ដោយសារមានម៉ូតូឈប់នៅស្ដាំដៃផង រថយន្តមុខក្រោយផង ពុំអាចទៅណារួច គាត់ពុំមានជម្រើសអ្វីក្រៅពីទ្រាំសិននោះទេ។ប៉ុន្តែម្ចាស់រថយន្តនៅខាងក្រោយម៉ូតូរបស់គាត់ មានការអធ្យាស្រ័យយោគយល់ និងយល់ដឹងពីការលំបាករបស់គាត់ក៏បានធ្វើរឿងសាមញ្ញមួយដែលអាចជួយពួកគេបាន ខណៈអ្នកបើកបរជាច្រើនទៀតមើលរំលង មិនសូវខ្វល់ចំពោះបញ្ហានេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសជាម្ចាស់រថយន្តមួយគ្រឿងខាងក្រោយនោះឈ្មោះ Sou Chheng បានសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «ខ្ញុំបានឃើញទារកទើបនឹងកើតម្នាក់ជិះម៉ូតូជាមួយម្តាយគេ ហើយចតនៅក្បែរឡានរបស់ខ្ញុំ ហើយខ្ញុំដឹងថា ម៉ាស៊ីនឡានរបស់ខ្ញុំមានកំដៅខ្លាំង។ ពេលនោះខ្ញុំបានពន្លត់ម៉ាស៊ីនឡានរបស់ខ្ញុំប្រហែលជា ៥០វិនាទី ដើម្បីរង់ចាំភ្លើងចរាចរពណ៌បៃតង។ប្រហែលជាម្តាយរបស់ក្មេងដឹងថា ខ្ញុំពន្លត់ម៉ាស៊ីន គាត់ក៏បានងាកមកញញឹមដាក់ខ្ញុំ ហើយខ្ញុំក៏បានញញឹមទៅកាន់គាត់វិញ។ គ្រាន់តែពន្លត់ម៉ាស៊ីនរថយន្ត ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានធ្វើរឿងល្អឲ្យនរណាម្នាក់អីចឹង។ ពេលខ្លះលុយមិនអាចឲ្យអ្នកបានសប្បាយចិត្តគ្រប់ពេលនោះទេ តែឥរិយាបទនៃការបើកបររបស់អ្នក អាចធ្វើឲ្យខ្លួនអ្នកសប្បាយចិត្តបាន»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីម្ចាស់រថយន្តបានធ្វើរឿងនេះរួចមក ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានក្ដីរំភើបព្រមទាំងគាំទ្រនូវទង្វើរបស់លោកទៀតផង ដោយទទួលបានការសរសើរមិនដាច់ពីមាត់ពីមហាជនជាច្រើន។ រូបភាពដែលគាត់បានបង្ហោះនោះទទួលបានចែករំលែកតៗគ្នារហូតដល់រាប់ពាន់ដងត្រឹមរយៈពេលដ៏ខ្លី ដោយសារការគាំទ្រពីទង្វើល្អៗសីលធម៌ សុជីវធម៌នៅក្នុងសង្គមយើងរស់នៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ដូចពាក្យគាត់និយាយខាងលើអីចឹង ពេលខ្លះលុយមិនមែនសុទ្ធតែធ្វើយើងបានសប្បាយបានគ្រប់រឿងនោះទេ តែជាឥរិយានៃការយោគយល់គ្នា ចេះជួយគ្នា អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកក្នុងសង្គមដែលយើងកំពុងតែរស់នៅជាមួយនោះទេ ជាក្តីសុខពិតប្រាកដ៕ប្រភពពីភូមិរ៉ារាត្រី

Read More

ចង់អួលដើម.ក ពេលឃេីញ អ្នកជំងឺម្នាក់ ដែលជាសះស្បើយពីកូវីដ១៩ បានលុតជង្គង់ សំពះគោរពអរគុណចំពោះក្រុមគ្រូពេទ្យ (មានវីដេអូ)

ភ្នំពេញ៖ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ ដែលជាជំងឺរាតត្បាតជាសាកល កំពុងតែវាយលុកនៅក្នុងប្រទេសកម្ពុជា ខណៈដែលបានរកឃើញចំនួនអ្នកឆ្លងជាច្រើនកើតមានឡើងជាបន្តបន្ទាប់ ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែអ្វីដែលសំខាន់នោះគឺ បើទោះជាមានអ្នកជំងឺច្រើនដែលស្ថិតនៅក្នុងការព្យាបាលក៏ដោយ តែក្រុមគ្រូពេទ្យ ពិតជាមានភាពស្វាហាប់ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងព្យាបាលអ្នកជំងឺឲ្យបានល្អជាទីបំផុត ដើម្បីឲ្យពួកគេឆាប់បានជាសះស្បើយ នឹងឆាប់បានត្រឡប់ទៅជួបជុំគ្រួសារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង កាលពីថ្មីៗនេះ យោងតាមវីដេអូដែលបានបង្ហោះនៅបណ្ដាញសង្គម ព្រមទាំងមានអ្នកស៊ែរតៗគ្នាជាច្រើន ពិតជាបានបង្ហាញឲ្យឃើញ ពីការដឹងគុណរបស់អ្នកជំងឺទៅកាន់ក្រុមគ្រូពេទ្យ បន្ទាប់ពីខ្លួនត្រូវបានព្យាបាលជាសះស្បើយ ខណៈដែលអ្នកជំងឺរូបនោះ បានបង្ហាញពីកាយវិការលុតជង្គង់សំពះអរគុណចំពោះគ្រូពេទ្យ ដែលនេះជាទឹកចិត្តមួយដ៏ល្អប្រពៃ និងគួរឲ្យសរសើរពីមនុស្សជាច្រើន ផងដែរ៕ប្រភពពី Khmerload ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Read More

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៥៨នាក់ ខណៈជាសះស្បើយ៤១នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៥៥៨នាក់ ខណៈអ្នកជំងឺ៤១នាក់ជាសះស្បើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៨,១៧៩នាក់ ក្នុងនោះអ្នកជាសះស្បើយ សរុប ៦,៨៨៤នាក់ និងស្លា.ប់សរុបចំនួ១១៤នាក់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Read More

ខ្លោចចិត្ត! ជិះតាមផ្លូវខំសួរដំបូលផ្ទះអ្នកណាហោះមកកណ្ដាលថ្នល់ ពេលមកដល់ទើបដឹងថាដំបូលផ្ទះខ្លួនឯង

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ លាយឡំឥទ្ធិពលខ្យល់បក់យ៉ាងខ្លាំងក្លា នៅបណ្ដាខេត្តក្រុងមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបណ្ដាលឱ្យប្រជាជនមួយចំនួន ត្រូវរងគ្រោះ ដោយសារឥទ្ធិពលខ្យល់ បក់បោកបំផ្លាញដំណាំចម្ការ និង ផ្ទះសម្បែងរបស់ពួកគាត់ជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង កាលពីថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ មានភ្លៀងធំមួយមេ លាយឡំខ្យល់ខ្លាំង បានបណ្ដាលឱ្យដំបូលផ្ទះបុរសម្នាក់ ហោះប៉ើងបាត់ទៅកណ្ដាលថ្នល់ នឹងធ្វើឱ្យខូចខាតរបស់របរ សម្ភារប្រើប្រាស់ក្នុងផ្ទះស្ទើរតែទាំងស្រុង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមគណនីរបស់ជនរងគ្រោះឈ្មោះ Na Roth បានរៀបរាប់ឱ្យបានដឹងថា ពេលដែលរូបគាត់ចេញពីធ្វើការមកផ្ទះ ស្រាប់តែឃើញដំបូលស័ង្កសីយ៉ាងធំនៅលើថ្នល់ ហើយក៏បានសួរអ្នកជិតខាងថា «ដំបូលផ្ទះអ្នកណាហោះធ្លាក់មក ? » ដោយមិនដឹងថាជាដំបូលផ្ទះខ្លួនឯងនោះទេ ស្រាប់តែដល់ពេលចូលក្នុងផ្ទះ ទើបបានដឹងថាជាដំបូលផ្ទះរបស់ខ្លួន ធ្វើឱ្យបុរសខាងលើក្ដុកក្ដួលស្លុតចិត្តជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វាពិតជារឿងគួរឱ្យអាណិត ដែលបរិបទកូវីដ បុរសខាងលើរកថវិកាមិនសូវបាន ហើយបែរជាមកជួបរឿងបែបនេះទៀត ទើបធ្វើឱ្យគាត់ សម្រេចចិត្ត បន់ស្រន់កុំឱ្យភ្លៀងធ្លាក់តទៀត គ្រាន់បានគេង យកមេឃធ្វើដំបូលបណ្ដោះអាសន្នសិន ចាំមានលុយទើបបានជួសជុលឡើងវិញ ៕ប្រភពពី Popular Magazine

Read More

ចូលរួមរុំលែកទុក្ខផង! បងស្រី យឿន ពិសី ត្រូវគ្រោះធម្មជាតិផ្ដាច់ជីវិតល្ងាចមិញ ចោលកូនតូចៗឱ្យកំព្រាគ្មានម្ដាយហៅ

កាលពីប៉ុន្មានម៉ោងមុន តារាចម្រៀង យឿន ពិសី បានបង្ហោះសារដ៏គួរឱ្យរន្ធត់មួយនៅលើគណនីហ្វេសប៊ុក ដោយបងស្រីរបស់លោកបានស្លាប់បាត់បង់ជីវិតដោយសាររន្ធត់បាញ់កាលពីល្ងាចថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យឿន ពិសី បានប្រកាសដំណឹងដ៏តក់ស្លុតមួយនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ព្រមទាំងរៀបរាប់ទាំងអារម្មណ៍សោកសៅថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ចែរបស់ខ្ញុំគាត់ត្រូវរន្ទះបាញ់ស្លាប់ល្ងាចមិញ មិនគួរណាមានរឿងបែបនេះកើតឡើងទេ អាសូរកូនតូចទាំងពីរដែលមិនទាន់ដឹងក្ដីឡើយបែរជាមកជួបរឿងអាណោចអាធ័មបែបនេះ សូមចែទៅកាន់សុខគតិភពឱ្យបានស្ងប់សុខ កុំអាឡោះអាល័យឡើយណាចែ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការរៀបរាប់របស់ ពិសី រឿងដែលកាន់តែគួរឱ្យសង្វែកបំផុតនោះ បងស្រីរបស់លោកបានស្លាប់ទៅចោលកូនៗទាំងដែលពួកគេមិនទាន់ធំដឹងក្ដីផង ពិតជាគួរឱ្យអាណិតខ្លាំងណាស់ ៕Popular Magazine

Read More

ច្បាស់ហើយពេលនេះ! រដ្ឋបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា ដើមពោធិ៍ដួលរលំ មិនមែនជាដើមពោធិ៍ជើងខាល ប្រវត្តិស្នេហ៍ទុំ-ទាវ នោះទេ

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញមកបញ្ជាក់ជាផ្លូវការថា ដើមពោធិ៍មួយដើមធំ ដែលត្រូវខ្យល់កន្ត្រាក់បោករលើងឫស្សហើយដួលរលំនៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ មិនមែនជាដើមពោធិ៍ជើងខាល ដែលជាប់ពាក់ព័ន្ធនឹងប្រវត្តិរឿងស្នេហាទុំទាវនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការចេញមកបញ្ជាក់របស់រដ្ឋបាលខេត្តធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយ និងការយល់ច្រឡំមួយចំនួននៅលើបណ្តាញសង្គមថា ដើមពោធិ៍ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយដួលរលំនេះ ជាដើមពោធិ៍ជាប់ពាក់ព័ន្ធប្រវត្តិស្នេហ៍ទុំទាវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននេះភ្លាម មន្ត្រីរដ្ឋបាលខេត្តបានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ និងបានកត់សម្គាល់ឃើញថា ដើមពោធិ៍ដែលដួលរលំនោះ មិនមែនជាដើមពោធិជើងខាល ប្រវត្តិស្នេហ៍ទុំ និងទាវ នោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋបាលខេត្ត ក៏បានឱ្យដឹងផងដែរថា ដើមពោធិ៍ដែលបានដួលរំលំខាងលើនេះ មានឈ្មោះថា ដើមពោធិ៍ លោកតាក្រហមក ដែលមានចម្ងាយប្រមាណ៧០ម៉ែត្រ ពីដើមពោធិជើងខាល ប្រវត្តិស្នេហ៍ «ទុំ និងទាវ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាយ៉ាងណា រដ្ឋបាលខេត្ត បានសហការជាមួយមន្ត្រីជំនាញ នឹងរៀបចំដាំដើមពោធិ៍នេះឡើងវិញ ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីថែរក្សាការពារបរិស្ថានបៃតង និងរក្សាប្រពៃណី ជំនឿ សាសនា របស់ដូនតាខ្មែរ៕ប្រភពពី Fresh News

Read More

សូមជ្រាប! សាលារាជធានីភ្នំពេញសម្រេចផ្អាកសកម្មភាពផ្សាររដ្ឋ និងឯកជន រយ:ពេល៧ថ្ងៃបន្តទៀត

ភ្នំពេញ: យោងទៅតាមសេចក្តីសម្រេចលេខ១០១/២១ សសរ.ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានធ្វើការជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា សាលារាជធានីភ្នំពេញសូមបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នទាំងផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្នុងន័យដើម្បីចូលរួមទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ១៩ នៅក្នុងក្របខណ្ឌនៃមូលដ្ឋានរាជធានីភ្នំពេញ ទាំងមូលតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបឲ្យកាន់តែលម្អិតជាងនេះទៅទៀតនោះ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

Read More

មិនចាំយ៉ូ! ក្រោយផ្ទះនារីម្នាក់ត្រូវខ្យល់បក់ខូ.ចខា.តលោកស្រី ទ្រី ដាណា បានធ្វើរឿងនេះជូនគាត់ភ្លាម…

បើនិយាយដល់លោកស្រី ទ្រី ដាណា ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់តាមរយៈទង្វើមនុស្សធម៌កន្លងមក ។ ដោយឡែកនៅថ្ងៃទី ០៦ ខែ ឧសាភា ឆ្នាំង ២០២១ នេះ មាននារីម្នាក់ត្រូវបានភ្លៀងខ្យល់បកធ្វើឲ្យផ្ទះរបស់គាត់ខូ.ចខា.ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី ទ្រី ដាណា ឃើញបែបនេះមិនចាំយ៉ូកបានបង្ហោះសារថា៖ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Read More