អគុណណាស់! ឯកឧត្តម ម៉ុង ឫទ្ធី ដឹកទុរេន និង សាវម៉ាវទាំងកញ្ឆេៗជូនគ្រូពេទ្យ ទុកបន្ថយការហត់នឿយ

ឯកឧត្តមបណ្ដិត ម៉ុង ឫទ្ធី ដែលកន្លងមកគេតែងដាក់រហស្សនាមជាឯកឧត្តមចិត្តធម៌នោះ នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ នេះ បានដឹកផ្លែទុរេន និង ផ្លែសាវម៉ាវទាំងកញ្ឆេៗ ជូនដល់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការជូនផ្លែឈើធម្មជាតិស្រស់ៗទើបតែបេះមកពីចម្ការស្រស់ៗរបស់ឯកឧត្តមបណ្ដិត ម៉ុង ឫទ្ធី ដល់ក្រុមគ្រូពេទ្យជួរនេះ គឺដើម្បីចូលរួមបន្ធូរបន្ថយអារម្មណ៍ហត់នឿយ ដែលពួកគេប្រឹងប្រែងព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំងយប់ទាំងថ្ងៃកន្លងមកនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងឱកាសនេះ ឯកឧត្តម ម៉ុង ឫទ្ធី ក៏មានប្រសាសន៍នៅលើទំព័រផេកផ្លូវការរបស់ឯកឧត្តមថា «ដើម្បីជួយបន្ធូរបន្ថយអារម្មណ៍នឿយហត់របស់លោកវិជ្ជបណ្ឌិត និង ក្រុមគ្រូពេទ្យ មិត្តភាពខ្មែរសូវៀត ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តជួយព្យាបាលប្រជាពលរដ្ឋកម្ពុជាយើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមទាំងជនបរទេសមួយចំនួនផងដែរ ថ្ងៃនេះខ្ញុំបានប្រមូលផលទុរេនចំនួន ៥០ គីឡូក្រាម និង ផ្លែសាវម៉ាវចំនួន ១០០ គីឡូក្រាម ពីលើទឹកដីឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ យកទៅជូនឱ្យភ្លក្សរសជាតិមើល តើអាចបន្ធូរអារម្មណ៍ នឿយហត់បានខ្លះៗដែរឬអត់ទេ? ថ្ងៃព្រហស្បតិ៍ទី០៦ ខែឧសភា ឆ្នាំ២០២១» ៕ប្រភពពី Popular Magazine

Read More

បន្ទាន់! សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យអភិបាលខេត្ត កែសម្រួល សេចក្តីសម្រេចបិទខ្ទប់ខេត្ត ជាប្រញាប់

ក្រុងតាខ្មៅ ៖ មុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីប្រកាស ជាសារសម្លេង ឲ្យអភិបាលខេត្តដែល បានចេញសេចក្តីប្រកាស តម្រូវឲ្យប្រជាជន ឆ្លងកាត់ខេត្តត្រូវធ្វើ ចត្តាឡីស័ក ត្រូវកែសម្រួលឡើងវិញ ជាបន្ទាន់ ដោយក្នុងនោះ សម្តេចមានប្រសាសន៍បញ្ជាក់ថាយ៉ាងដូច្នេះថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងបិទបញ្ចប់ សម្រាប់ការធ្វើដំណើរឆ្លងខេត្ត រួចរាល់ហើយ ទន្ទឹមនឹងការបិទបញ្ចប់នោះ រាជរដ្ឋាភិបាលបានប្រគល់សិទ្ធិអំណាច ទៅឲ្យអភិបាលខេត្ត រាជធានី ដើម្បីគ្រប់គ្រងសភាពការ តាមការជាក់ស្តែង ប៉ុន្តែ សម្តេចក៏បានពិនិត្យឃើញថា ក្នុងខេត្តខ្លះ បានដាក់បម្រាម រហូតដល់កម្រិត ប្រជាជនកម្ពុជា ធ្វើដំណើរទៅកាន់ខេត្តខ្លួន ចាំបាច់ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នេះមិនខុសពី ការបង្កើតរដ្ឋក្នុងរដ្ឋនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ សម្តេចក៏បានបន្តទៀតថា ការធ្វើបែបនេះ ស្មើ ការបិទប្រទេសឡើងវិញ ឧទាហរណ៍ ប្រជាជនត្រូវឆ្លងកាត់ខេត្តនោះ ចាំបាច់ត្រូវធ្វើចត្តាឡីស័កក្នុងខេត្តនោះតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ សម្តេច បានរឮកទៀតថា យើងត្រូវបន្តគ្រប់គ្រង និងការធ្វើចត្តាឡីស័ក ចំពោះអ្នកដែលសង្ស័យ ដែលមានហានិភ័យ អាចមានវីរុសកូវីដ១៩ ដើម្បីទៅយកសំណាក និងធ្វើចត្តាឡីស័ក ប៉ុន្តែមិនត្រូវធ្វើគ្រប់មនុស្សទាំងអស់នោះទេ បើធ្វើយ៉ាងដូច្នេះ ប្រជាជនហាក់ដូចនៅក្នុងទ្រុងដដែល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាចុងក្រោយ សម្តេចបាន ប្រកាសឲ្យអភិបាលខេត្ត ដែលបានចេញសេចក្តីប្រកាសរួច ត្រូវកែសម្រួលជាបន្ទាន់ ដើម្បីសម្រួលឲ្យមានចរាចរណ៍ សម្រាប់ប្រជាពលរដ្ឋ លើសពីនេះទៅទៀត វារំខានដល់ការរកស៊ី និងការធ្វើស្រែចម្ការរបស់ បងប្អូន ដែលនេះ អាចប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង មិនតែប៉ុណ្ណោះ សម្តេច ចង្អុលបង្ហាញឲ្យ លោកជំទាវ ឯកឧត្តម ឲ្យមើលព្រៃទាំងមូល កុំមើល…

Read More

មិនទាន់ថមថយទេ! ស្ថានការណ៍ថ្ងៃនេះ មានអ្នកឆ្លងកូវីដ ៦៥០ នាក់ទៀត អ្នកស្លាប់ ៤ នាក់

ជុំវិញករណីជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥០ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ។ ក្នុងនោះផងដែរ តាមសេចក្ដីប្រកាសរបស់ក្រសួងបានបញ្ជាក់ផងដែរថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ០៤ នាក់ទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ១៧៦២១ នាក់ – អ្នកជាសះស្បើយមានចំនួន ៦៨៤៣ នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – អ្នកស្លា.ប់ចំនួន ១១៤ នាក់ ៕ប្រភពពីPopular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានព័ត៌មានលម្អិតខាងក្រោម៖

Read More

អរគុណកងទ័ពអាវស! ថ្ងៃនេះ កម្ពុជាមានអ្នកជំងឺកូវីដជាសះស្បើយ ៧៣៩ នាក់បន្ថែមទៀត

នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសឱ្យដឹងថា មានករណីវិជ្ជមានកូវីដ-១៩ នៅកម្ពុជា ចំនួន ៦៥០ នាក់ ដែលជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានអ្នកជាសះស្បើយសរុបចំនួន ៦៨៤៣ នាក់ ដែលនៅក្នុងនោះអ្នកជាសះស្បើយក្នុងថ្ងៃនេះមានចំនួន ៧៣៩ នាក់ និង អ្នកស្លាប់កើនដល់ ១១៤ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈលិខិតប្រកាសរបស់ក្រសួង បានឱ្យដឹងថា ចំណោមអ្នកជាសះស្បើយទាំង ៧៣៩ នាក់ នៅថ្ងៃនេះ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ៕ប្រភពពីPopular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីលម្អិតខាងក្រោម ៖

Read More

យ៉េយ៉េ យំគគ្រូកពេញមន្ទីរពេទ្យ ពេលខ្លួន និង គ្រួសារទទួលលទ្ធផលរំជួលចិត្តនេះ ក្នុងថ្ងៃតែមួយ (វីដេអូ)

យ៉េ យ៉េ បានសម្រក់ទឹកភ្នែកពោរពេញទៅដោយក្តីរំភើប ក្រោយពីដឹងថាខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយអ្វីដែលកាន់តែរីករាយខ្លាំងបំផុតនោះ គឺសមាជិកគ្រួសាររបស់នាងប្រមាណជា ៧ នាក់ទៀតក៏បានជាសះពីជំងឺមួយនេះក្នុងពេលតែមួយផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីទទួលបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យប្រមាណជា ១៥ ថ្ងៃមក រួមផ្សំជាមួយនឹងការកម្លាំងចិត្តពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈ ពេលនេះ យ៉េយ៉េ ក៏បានយកឈ្នះជំងឺកូវីដ-១៩ បានហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ជាមួយអារម្មណ៍រំភើបលាយឡំនឹងទឹកភ្នែក យ៉េយ៉េ បានប្រាប់ថា «អ្នកណាមិនត្រេកឣរ អ្នកណាមិនរំភើប បើបងប្អូនខ្ញុំក្មួយខ្ញុំអ្នកផ្ទះខ្ញុំជាក្នុងថ្ងៃតែមួយចំនួន ៧ នាក់ ខ្ញុំពិតជាសប្បាយចិត្តរំភើបឡើងស្រក់ទឹកភ្នែក ពេលនេះពួកខ្ញុំបានត្រឡប់មកផ្ទះវិញហើយ តែយើងនៅបន្តធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ និង ឣនុវត្ត ៣ កុំ និង ៣ ការពារ ទាំងឣស់គ្នា» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីជាសះស្បើយពីជំងឺកូវីដ-១៩ យ៉េយ៉េ មើលទៅមានសុខភាពល្អប្រសើរ និង ស្រស់ស្រាយជាធម្មតា ។ គួរបញ្ជាក់ថា យ៉េយ៉េ បានផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២០ មេសា កន្លងទៅ ដោយនាងត្រូវបានសម្រាកព្យាបាលនៅបុរីវិមានពីភពថ្មីសែនសុខ ។ ចងដឹងថា យ៉េយ៉េ មានអារម្មណ៍រំភើបបែបណាពេលដឹងថាជាជំងីកូវីដ-១៩ ទៅទស្សនាវីដេអូទាំងអស់គ្នា ៖

Read More

បច្ចុប្បន្នភាពនៃ ផែនទីកំណត់ តំបន់លឿង លឿងទុំ និងក្រហម ក្រោយបញ្ចប់ការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយប្រកាសបញ្ចប់ ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នៅម៉ោង០០ នៃថ្ងៃទី ០៦ ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានដាកចេញនូវផែនទី កំណត់បែងចែក តំបន់លឿង លឿងទុំ និងក្រហម ថ្មី ដើម្បីងាយស្រួលដល់ ស្វែងរករបស់ប្រជាជនឲ្យដឹងទូលំទូលាយ ពីស្ថានភាព តំបន់ដែលកំពុងរស់នៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះ ខេត្តមួយចំនួន ក៏ចាប់ផ្តើមប្រកាស តម្រូវឲ្យធ្វើចត្តាឡីស័ក មុនចូលក្នុងបរិវេណមូលដ្ឋានខេត្តខ្លួន ជាពិសេស សម្រាប់បងប្អូន ដែលបានវិលត្រលប់មកពី រាជធានីភ្នំពេញ ផ្ទាល់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា បើទោះបីរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រកាសបញ្ចប់ការបិទខ្ទប់យ៉ាងណាក៏ដោយ តែសម្រាប់តំបន់ក្រហម លឿងទុំ និងលឿងនៅ តែរក្សាដដែល ដោយគ្រាន់តែបង្រួមទំហំតែប៉ុណ្ណោះ៕ប្រភពពី Fresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

អគ្គិភ័យឆាបឆេះផ្សារត្រាំកក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងឃុំត្រាំកក់ ខេត្តតាកែវ បំផ្លាញតូបលក់ដូររបស់អាជីវករចំនួន៥០តូប ខណៈពេលនេះរថយន្តអគ្គិភ័យកំពុងបាញ់ពន្លត់

(តាកែវ)៖ នៅយប់ថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ អគ្គិភ័យមួយបានឆាបឆេះផ្សារត្រាំកក់ ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បណ្ដាលខូតខាតទ្រព្យសម្បត្តិមួយចំនួនធំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ បានថ្លែងឲ្យដឹងថា អគ្គីភ័យនេះគឺបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយបានឆាបឆេះអស់តូបចំនួន៥០ ខូចខាតសម្ភារទាំងស្រុងចំនួន៣៥តូប ខូចខាតតិចទូចចំនួន១៥តូប និងមិនបានបណ្ដាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមលោកអភិបាលរងស្រុក អាជ្ញាធរមិនទាន់អាចវាយតម្លៃ ទំហំខូចខាតគិតជាទឹកប្រាក់អស់ចំនួនប៉ុន្មាននោះទេ ដោយព្រឹកនេះអាជ្ញាធរនឹងជួបពិភាក្សាជាមួយឃុំ និងម្ចាស់តូបជាមុនសិន ទើបអាចវាយតម្លៃការខូចខាតជាទឹកប្រាក់អស់ចំនួនប៉ុន្មាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ កម្លាំងនគរបាលការិយាល័យជំនាញបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធចុះជួយពន្លត់ ដោយប្រើប្រាស់ឡានទឹកស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន០៣គ្រឿង ស្រុកត្រាំកក់០១គ្រឿង ស្រុកទ្រាំង០១គ្រឿង ស្រុកសំរោង០១គ្រឿង ស្រុកបាទី០១គ្រឿង ស្រុកអង្គរបុរី០១គ្រឿង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រុកព្រៃកប្បាស០១គ្រឿង ស្រុកកោះអណ្តែត០១គ្រឿង ស្រុកគិរីវង់ ០១គ្រឿង អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ០១គ្រឿង ស្រុកឈូក០១គ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ០១គ្រឿង សរុបឡានទឹកចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៨ឡាន ទើបគ្រប់គ្រងស្ថានការបាន៕ប្រភពពី Fresh News

Read More

ដីមួយកន្លែនៅខេត្តកំពង់ឆ្នាំង សម្រេចសង់ប៉ាឆា ទុកបូជាសពអ្នកកូវីដ-១៩ ក្រោយករណីយកសពស្ត្រីម្នាក់ទៅបូជាតាមវត្ត ហើយត្រូវពលរដ្ឋ និងព្រះសង្ឃហាមឃាត់

(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានសម្រេចយកទីតាំងមួយកន្លែងសម្រាប់សាងសង់ប៉ាឆា ទុកបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីមានករណីយកសពស្ត្រីម្នាក់ទៅបូជាតាមវត្ត ហើយត្រូវពលរដ្ឋ និងព្រះសង្ឃហាមឃាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ទីតាំងដែលអាជ្ញាធរសម្រេចយកសាងសង់ធ្វើជាឈាបនដ្ឋាន (ប៉ាឆា) ទុកបូជាសពអ្នកកើតកូវីដ-១៩ខាងលើនេះ ជាទីតាំងព្រៃរបស់សហគមន៍ឋិតក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដែលមានចម្ងាយពីភូមិដំណាក់កីប្រមាណជា ៣គីឡូម៉ែត្រ។ ដីនេះដែរសហគមន៍វាស់ទុកឲ្យ ៥០ម៉ែត្របួនជ្រុង ទីធ្លាធំទូលាយសមល្មម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបន្តថា ការសាងសង់ប៉ាឆានេះដែរ ដោយសារតែនៅក្នុងខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន មិនមានទីតាំងសមរម្យ សម្រាប់បូជាសពអ្នកកើតជំងឺកូវីដ-១៩ ព្រោះនៅតាមវត្តអារាមនានា ត្រូវបានប្រជាពលរដ្ឋ និងព្រះសង្ឃរារាំង មិនអនុញាតិឲ្យយកសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ យកទៅបូជានៅក្នុងវត្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងដែរថា ការណ៍ដែលអាជ្ញាធរសម្រេចជ្រើសយកទីតាំងខាងលើ ធ្វើជាឈាបនដ្ឋានទុកបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩នេះ គឺជាភូមិសាស្រ្តទីតាំងមួយដ៏សមរម្យ ហើយស្ថិតនៅក្នុងព្រៃដាច់ស្រយាលពីភូមិ របស់ប្រជាពលរដ្ឋ ដែលមិនបង្កផលប៉ះពាល់ផ្នែកបរិស្ថាននោះឡើយ និងមានគម្រោងសាងសង់កន្លែងបូជាសពតែមួយប៉ុណ្ណោះ។ នៅថ្ងៃស្អែកទី៦ ខែឧសភា ឆ្នាំ២០២១ នឹងរៀបចំធ្វើពិធីក្រុងពាលីបើកការសាងសង់ផងដែរ៕ប្រភពពី Fresh News

Read More