វ៉ាន់ ម៉ូនិច ត្រៀមសម្រាលកូនទី ២ ទទួលកាដូរថយន្តស៊េរីទំនើប Mclaren ពីស្វាមី ដែលមានតម្លៃរដូល…(មានវីដេអូ)

កន្លងមកទស្សនិកជនតែងកោតសរសើរពីជីវិតគ្រួសាររបស់អតីតតារាសម្ដែង វ៉ាន់ ម៉ូនិច ដោយក្រោយពីរៀបការជាមួយស្វាមីជាឧកញ៉ាមក អតីតតារាស្រីរូបនេះរស់នោពោរពេញដោយសុភមង្គល ចំណែកឯជីវភាព ក៏កាន់តែធូរធារស៊ីវិស័យ មានលុយចាយពេញៗដៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណងអាពាហ៍ពិពាហ៍រវាងអតីតតារាសម្ដែង វ៉ាន់ ម៉ូនិច និង ស្វាមី ទទួលបានកូនប្រុសច្បងដ៏ស្រស់សង្ហាម្នាក់រួចមកហើយ ហើយឆាប់ៗខាងមុខនេះ ម៉ូនិច ក៏នឹងត្រៀមសម្រាលកូនទី ២ ម្នាក់ទៀត ដោយពេលនេះនាងបានពពោះកូននៅក្នុងផ្ទៃប្រមាណជា ៣១ សប្ដាហ៍ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈកំពុងរំភើបត្រៀមទទួលស្វាគមន៍សមាជិកថ្មី វ៉ាន់ ម៉ូនិច ត្រូវស្វាមីសំណព្វចិត្ត ផ្គាប់ចិត្តនាងជាមួយនឹងកាដូរថយន្តទំនើបមួយគ្រឿងយ៉ាងថ្មីសន្លាង ចំណែកតម្លៃវិញដល់ទៅរាប់ម៉ឺនដុល្លារឯណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានកាដូគាប់ចិត្តពីស្វាមីសម្លាញ់ វ៉ាន់ ម៉ូនិច បានរៀបរាប់ថា «កាដូទីពីររបស់ប៉ាៗឱ្យម៉ាម់មីសម្រាប់ចំណងដៃកូនទី ២ កូនប្រុស ហុង មីង ក្នុងពោះជិត ៣១ អាទិត្យ មិនត្រឹមតែឱ្យកាដូទេ ថតរូបឱ្យទៀត ម៉េចដែរស្នាដៃរបស់ប៉ាៗ អាចបើកហាងថតរូបបានអត់? Photoshoot outdoor ត្រៀមទទួលសមាជិកថ្មីឆាប់ៗ សល់ជិតពីរខែទៀតបានជួបមុខក្បាលខូចក្នុងពោះហើយ ។សេចក្ដីសុខសុភមង្គលយើងត្រូវបង្កើតវាដោយខ្លួនឯង គ្មានអ្នកណាមកឱ្យយើងនោះទេ ធ្វើបុណ្យសប្បុរសធម៌ជួយសង្គមខ្លះ ដើរលេងខ្លះ សម្ភារនិយមខ្លះ នេះជាក្ដីសុខយ៉ាងពេញលេញដែលគ្រួសារខ្ញុំតែងតែមាន» ៕

Read More

ពូកែណាស់! គ្រូពេទ្យវ័យក្មេងម្នាក់ ក្លាហាន បង្កើតកូនអ្នកជំ.ងឺកូ.វីដក្នុងរថយន្ត យ៉ាងជោគជ័យ

ទាំងម្តាយ និងកូន បានមកដល់មន្ទីរពេទ្យដោយសុវត្ថិភាពក្រោយពីមានការអន្តរាគមន៍ពីអ្នកគ្រូពេទ្យវ័យក្មេង ក្នុងការជួយសម្រាលកូន នៅក្នុងឡានសង្គ្រោះបន្ទាន់ក្នុងអំឡុងពេលបញ្ជូន ។ នេះបើតាមការចែករំលែករបស់គណនីហ្វេកប៊ុករបស់គ្រូពេទ្យម្នាក់ដែលមានឈ្មោះ Pich Srey Leak។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាថ្ងៃទី ០៤ ឧសភា ឆ្នាំ២០២១ ម៉ោងប្រមាណជា ៤ទាបភ្លឺ ស្ត្រីពោះធំម្នាក់ ដែលមានវិជ្ជមានកូ.វីដ១៩ ត្រូវបានឡានសង្គ្រោះបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីឆ្លងទន្លេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយស្ថានភាពរបស់ស្រ្តីនោះ មិនអាចរងចាំរហូតដល់មន្ទីរពេទ្យ ក៏បានសម្រាលក្នុងឡាន តាមផ្លូវទៅកាន់មន្ទីរពេទ្យ ក្រោមការជួយអន្តរាគមន៍ពីអ្នកគ្រូពេទ្យម្នាក់ ដែលមានឈ្មោះ Pich Srey Leak ដែលបានជួយសម្រាលកូនរបស់ស្រ្តីដែលឆ្លងកូវីដនោះដោយជោគជ័យ ហើយបានបញ្ជូនពួកគាត់ទាំងពីរទៅកាន់មន្ទីរពេទ្យដើម្បីថែទាំបន្តដោយសុវត្ថិភាពផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណា តាមរយៈការចែកចាយនូវរូបភាពទាំងនេះ គឺជាបង្ហាញពីការខិតខំប្រឹងប្រែង របស់គ្រូពេទ្យ មិនថាជាគ្រូពេទ្យជួរមុខ ឬគ្រូពេទ្យដែលកំពុងបម្រើការនៅក្នុងមន្ទីរពេទ្យនោះទេ។ ការខិតខំប្រឹងប្រែងរបស់ពួកគាត់គឺជាស្នាមញញឹមរបស់ប្រជាជនកម្ពុជា ៕

Read More

នៅព្រឹកថ្ងៃទី០៥ នេះ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូ.វី.ដ១៩ថ្មី រហូតដល់៦៧២នាក់ ខណៈជាសះស្បើយ ២២៨នាក់

នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូ.វីដ១៩ថ្មី រហូតដល់៦៧២នាក់ ខណៈអ្នកជំ.ងឺសរុបចំនួន៦០១៩នាក់ បានជាសះស្បើយ (ថ្ងៃនេះជា២២៨នាក់)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមប្រភពព័ត៌មាន Fresh News ឲ្យដឹងថា សេចក្តីប្រកាសថ្ងៃនេះជាករណីអ្នកជំ.ងឺជាសះស្បើយ «សរុប៦០១៩នាក់»។ សម្រាប់ជាអ្នកជាសះស្បើយថ្ងៃនេះមានចំនួន «២២៨នាក់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៦,៩៧១នាក់, អ្នកជាសះស្បើយចំនួន ៦,០១៩នាក់ និងអ្នកស្លា.ប់ចំនួន១១០នាក់៕

Read More

លោកវរសេនីយ៍ឯក ចៅ ស៊ីផល បានទទួលមរណភាព ពេទ្យពិនិត្យទើបដឹងស្លា.ប់ដោយជំងឺកូវីដ-១៩

កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ តាមរយៈលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ផ្ញើជូននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្តីអំពីមរណភាពរបស់មន្ត្រីនគរបាលជាតិជាន់ខ្ពស់ នៃស្នងការនគរបាលខេត្តព្រះវិហារ ១ នាក់ មានផ្ទុកជំងឺកូវីដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានបញ្ជាក់ថា លោកវរសេនីយ៍ឯក ចៅ ស៊ីផល បានទទួលមរណភាពនៅផ្ទះបងស្រីបង្កើត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដោយយោងទៅតាមរបាយការណ៍ធ្វើតេស្ដសាកសពរបស់មណ្ឌលសុខភាពទឹកថ្លា បង្ហាញថាវិជ្ជមានជំងឺកូវីដ- ១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកឧត្តមសេនីយ៍ទោ បានបន្ថែមឱ្យដឹងផងដែរថា កន្លងមកលោកវរសេនីយ៍ឯក ចៅ ស៊ីផន មានជំងឺប្រចាំកាយទឹកនោមផ្អែម និង លើសឈាម បណ្ដាលឱ្យស្លាប់មួយចំហៀងខ្លួន ត្រូវបានអង្គភាពអនុញ្ញាតឱ្យសម្រាកព្យាបាលនៅផ្ទះប្អូនស្រីបង្កើត នៅខេត្តសៀមរាប តាំងពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ នៅពេលស្ថានភាពជំងឺទ្រុឌទ្រោមខ្លាំង និង ត្រូវបានបងប្អូនបញ្ជូនទៅសម្រាកព្យាបាលនៅរាជធានីភ្នំពេញ ៕ប្រភពពី Popular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីជូនដំណឹងខាងក្រោម ៖

Read More

អបអរសាទរ! អ្នកជំងឺកូវីដ១៩ នៅកោះពេជ្យចំនួន ១២៧នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាត្តិឲ្យត្រឡប់ទៅផ្ទះវិញ

ភ្នំពេញ៖ កាលពីម្សិលមិញ អ្នកជំងឺកូវីដ១៩ ចំនួន ១២៧នាក់ដែលសម្រាកព្យាបាលនៅកោះពេជ្រត្រូវបានក្រុមគ្រូពេទ្យរបស់យើង ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាត្តិឲ្យត្រឡប់ទៅផ្ទះវិញហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ អ្នកជំងឺចំនួន ១២៧នាក់បានបានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររម្លឹកដែរថា គិតត្រឹម ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ប្រទេសកម្ពុជា រកឃើញករណីកូវីដសរុប ១៦,២៩៩ ជាសះស្បើយសរុប ៥,៧៩១ និងស្លាប់ ១០៧នាក់ផងដែរ៕ប្រភពពី Popular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមចូលទស្សនារូបភាពខាងក្រោម៖

Read More

ខ្លោចចិត្តណាស់! សាលាគណខេត្តសៀមរាបបំភ្លឺករណីលើកឡើងថា អាសូរណាស់ព្រះសង្ឃដាច់ចង្ហាន់ហើយ

ក្រោយពីបានឃើញព័ត៌មាន តាមបណ្ដាញសង្គមហ្វេសប៊ុក បានផ្សាយថាព្រះសង្ឃនៅវត្តផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ត សៀមរាបពុំមានចង្ហាន់ កាលពីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ព្រះមេគណនិងលោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការបានចាត់ក្រុមការងារសាលាគណ និងមន្ដ្រីមន្ទីរធម្មការនិងសាសនាបានចុះទៅដល់វត្ត ប៉ុន្ដែមិនពិតដូចការផ្សាយនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្លឹមសារបំភ្លឺរបស់សាលាគណខេត្តសៀមរាប ដូចមានខាងក្រោម៖ សាលាគណខេត្តសៀមរាប សូមទូលថ្វាយ ពិតប្រគេន និង ចម្រើនពរសូមជូន សម្តេច ព្រះរាជាគណៈ គណសង្ឃនាយក ព្រះគ្រូ និង ព្រះថេរានុត្ថេគ្រប់រូប និងទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ប្រិយមិត្តទាំងអស់ជ្រាបថា ករណីវីដេអូបង្ហាញពីព្រះសង្ឃឆាន់ចង្ហាន់មាត់ផ្លូវ ដែលបានបង្ហោះថា ព្រះសង្ឃដាច់ចង្ហាន់នោះ ជាព័ត៌មានមិនពិតទេ និងជាការបំប៉ោងបំពុ. លសង្គមតែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត ព្រះសង្ឃមានវ័យចំណាស់អង្គនោះ គង់នៅវត្តអន្លង់ធំលើខ្នងភ្នំគូលេន ក្នុងស្រុកស្វាយលើ។ ឯការឆាន់នៅក្បែរចិញ្ចើមថ្នល់នោះ គឺពេលព្រះអង្គនិមន្តទៅព្យាបាលជំងឺ នៅភូមិក្នុងឃុំកន្ទួតនោះ ពេលនិមន្តត្រឡប់មកវិញ ត្រូវគង់ចាំរថយន្តឈ្នួលនៅមុខវត្ត ឥន្ទបារមីសិរីរដ្ឋដូចដែលឃើញក្នុងវីដេអូ តែដោយជិតផុតម៉ោងឆាន់ចង្ហាន់ថ្ងៃត្រង់ ញាតិញោមក៏បានទិញបាញ់ស៊ុង ដែលគេលក់តាមម៉ូតូប្រគេន ព្រោះគ្មានអ្វីលក់នៅម្តុំនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្នលោកតាបានលាចាកសិក្ខាបទ(សឹក)ចំនួន បីខែហើយ។ ក្រោយឃើញវីដេអូ ព្រះមេគណខេត្ត បានចាត់មន្ត្រីសង្ឃខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី ឡាច លាង ព្រះធម្មធរគណៈខេត្តបានចុះដល់ទីតាំងជាក់ស្ដែង បានរកឃើញថា វត្តឥន្ទបារមីសិរីរដ្ឋ ភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដូចឃើញក្នុងវីដេអូនោះ គឺមិនមានការខ្វះខាតអ្វីទេ ក្នុងវត្តមានព្រះសង្ឃពីរអង្គគង់នៅធម្មតា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបតាពាក់អាវស ជាលោកតាក្រោយលាចាកសិក្ខាបទហើយ។ ដូច្នេះសូមសម្តេច ព្រះរាជាគណៈ គណៈសង្ឃនាយក ព្រះគ្រូ ព្រះថេរានុត្ថេរៈ និង ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា…

Read More

ខ្លោចចិត្តណាស់! បីកូនតូចអាយុ ៣ ខែ ទៅតេស្តរំពឹងមិនអី ស្រាប់តែវិជ្ជមានមួយគ្រួសារ ឡានពេទ្យចូលយកទាំងយប់

មួយរយៈកាលចុងក្រោយនេះ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាននាំឱ្យកម្ពុជាមានអ្នកឆ្លងច្រើនជាគំហុក មានទាំងចាស់ជរាកុមារា កុមារី ស្ត្រីមានផ្ទៃពោះ និង អ្នកកូនខ្ចីជាដើម ត្រូវបានរកឃើញវិជ្ជមានជាបន្តបន្ទាប់ តម្រូវឱ្យរៀបសម្ភារឡើងឡានពេទ្យជាបន្ទាន់ ដើម្បីទៅព្យាបាលមេរោគកាចសាហាវនេះ ឱ្យបានទាន់ពេលវេលា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង ថ្មីៗនេះតាមរយៈវីដេអូប្រមាណជា ២ នាទី ដែលផ្ដល់ដោយ TYDA-ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានបង្ហាញឱ្យឃើញពីសកម្មភាព អ្នកម្ដាយមួយរូប ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បីកូនតូចដែលមានអាយុទើបតែ ៣ ខែទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅកន្លែងយកសំណាក ដោយរំពឹងបែបន់ឱ្យឆ្លងផុតនូវមេរោគដ៏កាចសាហាវមួយនេះ កុំឱ្យធ្លាក់មកលើក្រុមគ្រួសាររបស់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាអកុសល្យ ក្រោយពីការធ្វើតេស្តចេញលទ្ធផល ស្រាប់តែក្រុមគ្រួសាររបស់ស្ត្រីខាងលើ ១ គ្រួសារ មានគ្នា ៤ នាក់ ត្រូវបានរកឃើញវិជ្ជមានទាំងអស់ ទើបតម្រូវឱ្យក្រុមគ្រូពេទ្យ បើកឡានសាមុយចូលយកគ្រួសារស្ត្រីខាងលើទាំងអធ្រាត្រ នៅចំណុច ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីយកទៅព្យាបាលឱ្យបានទាន់ពេលវេលា ៕ប្រភពពី Popular Magazine

Read More

អីយ៉ាស! កូនខ្មែរនៅកូវ៉េ កញ្ញា អ៊ីអ៊ី សម្តែងក្នុងបទ (លក់គោយន្ត) ដើរតួកម្សត់យ៉ាងសម្យ ធ្វើឲ្យមហាជនលាន់មាត់ថា… (មានវីដេអូ)

ប្រិយមិត្តអ្នកលែងក្នុងបណ្តាញសង្គមមួយចំនួនប្រាកដជាបានស្គាល់រួចមកហើយនារីកូនខ្មែរម្នាក់នៅកូរ៉េឈ្មោះ អ៊ីអ៊ី E E ដែលកញ្ញាមានរូបរាងស្អាត ជាពិសេសទោះបីជានិយាយខ្មែរមិនសូវច្បាស់ ក៏កញ្ញាព្យាយាមនិយាយ និងរៀនសូត្រ រហូតផ្ទុះសំណើច ពេលបានស្តាប់កញ្ញា អ៊ី អ៊ី ប្រឹងនិយាយខ្មែរម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោឡែកនាពេលថ្មីនេះនារីកូនខ្មែរកាត់កូរ៉េរូបនេះបានបង្ហោះវីដេអូចម្រៀងកំពុងល្បី គឺបទ (លក់គោយន្ត) អ៊ីអ៊ី ដើរតួសម្តែងមើលទៅពិតជាកម្សត់ និងទទួលបានការសរសើរពីអ្នកទស្សនា ថាពិតជាសម្តែងសម្យណាស់ ជាពិសេសបានបង្ហាញនៅទេសភាពស្អាតៗជាច្រើនថែមទៀតផង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តោះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Read More

ក្រោយមានរិះ គន់សំណាក់គណនីមួយ «ជាតិនេះបើបានប្រពន្ធពីរ» របស់សមត្ថកិច្ចម្នាក់ ពេលនេះគាត់បានបកស្រាយទៅវិញចំៗថា…(មានវីដេអូ)

បន្ទាប់ពីមានការបង្ហោះនូវវីដេអូច្រៀងលេងកំសាន្តរបស់មន្ត្រីប៉ូលីសមួយរូបបន្ទាប់ពីសម្រាកការងារ នៅក្នុងបណ្តាញសង្គម TikTok រួចមក មានមហាជនជាច្រើនបានផ្ទុះការចាប់អារម្មណ៍ ដោយមានមតិខ្លះកោតសរសើរនូវទេពកោសល្យ ទន្ទឹមនិងនេះផងដែរក៏មានការរិះគន់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងតាមការច្រៀងនូវចំរៀងមួយបទរបស់លោក ដែលមានចំនងជើងថា «ជាតិនេះបើបានប្រពន្ធពីរ» ក៏មានគណនីហ្វេសប៊ុកមួយបានចេញមកធ្វើការរិះ គន់ទៅលើ ការសម្តែងច្រៀងអមដោយឯកសណ្ឋានប៉ូលីសរបស់លោកផងដែរ ប៉ុន្តែការរិះគន់នេះបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងនូវការមិនពេញចិត្តផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លើយតបទៅកាន់ការរិះ គន់របស់គណនីខាងលើនេះ មន្ត្រីសមត្ថកិច្ចរូបនេះបានបកស្រាយតាមគណនីហ្វេសប៊ុក សុជាតិ ភព ថ្មី រៀបរាប់បកទៅវិញចំៗយ៉ាងដូច្នេះថា៖ «សូមផ្ញើជូនកញ្ញា kunthea Srp និងអ្នករិះគន់មួយចំនួនតូច ដែលកើតមកជាមនុស្សហើយមិនរៀនរស់អោយគេអាណិតស្រលាញ់ទេ កើតមកហើយអោយតែគេស្អប់ ហើយស្លាប់ទៅវិញក៍អោយគេស្អប់ ទៅវិញ ចឹងចង់ប្រាប់ដល់នាងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម៉ោងសំរាកពីការងារ ខ្ញុំច្រៀងកំសាន្តបន្ធូអារម្មពីការងារមិនបានឬ ពេលម៉ោងការងារខ្ញុំបានបំពេញកាតព្វកិច្ចរបស់ខ្ញុំគ្រប់គ្រាន់ ហើយបើនាងចង់ជួយសង្គម សូមនាងយកសម្ភារៈមកចែកអោយបងប្អូនកម្មករកម្មការនី នៅតំបន់ខ្ញុំយាម នៅគោលដៅចត្តាឡីស័ក នៅផ្លូវដួងងៀប ភូមតំណាក់ធំបី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ណមានជ័យ ដែលជាតំបន់ក្រហម តើនាងហ៊ានមកទេ បើមកសុំទាក់ទងមកខ្ញុំ ខ្ញុំនឹងជូននាងចូលតំបន់នេះសូមអរគុណ»

Read More