លួចបើកឡានដឹកពលករខ្មែរ ១១ នាក់ ឆ្លងទៅថៃទាំងយប់ ល្មើសច្បាប់ ត្រូវនគរបាលក្របួចជាប់ ក្នុងខេត្តមួយនេះ

កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ នេះ តាមរយៈកម្លាំងនគរបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឈរជើងនៅគោលដៅខ្លោងទ្វារចូលភូមិតេជោភ្នំឆត្រ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកចំការគ នៃវរសេនាតូចការពារព្រំដែនគោកលេខ ៩១១ បានធ្វើការឃាត់រថយន្ត ១ គ្រឿងមានដឹកពលករចំនួន ១១ នាក់ ត្រង់ចំណុចចន្លោះភូមិដំណាក់កកោះ និង ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានដើរល្បាតនៅត្រង់ចំណុចខាងលើក៏បានប្រទះឃើញរថយន្ត ១ គ្រឿង ដឹកពលករចំនួន ១១ នាក់ ក្នុងគោលបំណងឆ្លងដែនទៅប្រទេសថៃ ។ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់រថយន្ត និង មនុស្សយកមកធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកវរសេនីយ៍ឯក ជា ស្លូញ បានបន្តថា សមត្ថកិច្ចឃាត់បានរថយន្តម៉ាករថយន្តម៉ាក់ Starex ពណ៌ទឹកប្រាក់ សេរីឆ្នាំ ២០០៨ ពាក់ស្លាកលេខភ្នំពេញ ២BB.៩៤៩១ អ្នកបើកឈ្មោះ ស្រឿង សារ៉េត ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់ភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីធ្វើការសួរនាំ កម្លាំងអធិការស្រុកស្វាយចេកបានបញ្ជូនពលករទាំង ១១ នាក់ ទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យ ស្វាយចេក ដោយឡែកអ្នកបើករថយន្តដឹកជញ្ជូនពលករខុសច្បាប់នោះ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ប្រភពពី Popular Magazine

Read More

ឃឹងគោវាយអាទះ! ប្រពន្ធមិនឈ្នះបែមានគំនិតខ្លីទៅធ្វើរឿងនេះទៅវីញ

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស ដោយយកសាំងចាក់ដុ. តប្តី និងកូន។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រស់នៅភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡូន សាន្ត ភេទស្រីអាយុ ២៦ឆ្នាំ មុខរបរ កសិករ រស់នៅកន្លែងកើតហេតុ។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថាកាលពីវេលាម៉ោង ១៤:០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចយើងទទួលបានព័ត៌មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ឡូញ ឡា បានរាយការណ៍ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានករណីភ្លើងឆេះលើជនរងគ្រោះឈ្មោះ គង់ ឆាយ ភេទប្រុស អាយុ ៤៨ឆ្នាំ នៅដីចំការរបស់ខ្លួន (ឆ្ងាយពីផ្ទះប្រជាពលរដ្ឋប្រហែល ៤គីឡូម៉ែត្រ) ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះស្រាវជ្រាវស៊ើបអង្កេតជុំវិញករណីខាងលើនេះ ដោយប្រជាពលរដ្ឋបានបញ្ជាក់ថាគេបានឃើញជនរងគ្រោះឈ្មោះ គង់ ឆាយ ស្ថិតក្នុងស្ថានភាពឆេះខ្លោចលើដងខ្លួន និងផ្ទៃមុខ បានរត់មកដល់ភូមិ ហើយត្រូវគេបានជូនទៅមណ្ឌលសុខភាពខ្នងភ្នំ តែដោយមានស្ថានភាពធ្ងន់ធ្ងរក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការស្តាប់បំភ្លឺឈ្មោះ ឆាយ គង់វង់ ភេទប្រុស អាយុ៦ឆ្នាំ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ) បានឲ្យដឹងថាម្តាយរបស់គេជាអ្នកចាក់សាំងដុ. តឪពុករបស់ខ្លួន ដោយសារកាលពីព្រឹកចន្លោះម៉ោង៩ ថ្ងៃខែឆ្នាំកើតហេតុ ឪពុក ម្តាយខ្លួនមានជម្លោះនឹងគ្នា។លុះពេលរសៀល ខណៈពេលជនរងគ្រោះជាឪពុកកំពុងដេកលក់ ត្រូវបានម្តាយយកសាំងចាក់ស្រោចពីលើដុ. តតែម្តង ក្នុងហេតុការណ៍នោះក៏បណ្តាលឲ្យប្អូនៗរបស់ខ្លួន ២នាក់ទៀតមានឈ្មោះ ឆាយ ស្រីមួយ ភេទស្រី អាយុ ៤ឆ្នាំ និងឈ្មោះ ឆាយ ស្រីពី ភេទស្រីអាយុ ៣ឆ្នាំ រលាកភ្លើងរងរបួសផងដែរ ដោយពួកគេដេកនៅជិតឪពុកដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​…

Read More

អ្នកជំងឺកូវីដ-១៩ ចំនួន ៣៦១ នាក់ទៀតបានជាសះស្បើយ វិលត្រឡប់់ទៅផ្ទះវិញ

នៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសឱ្យដឹងថា មានករណីវិជ្ជមានកូវីដ-១៩ នៅកម្ពុជា ចំនួន ៩៣៨ នាក់ ដែលជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ រួមមាន ភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៦០៨ នាក់ កណ្ដាល ១៧៥ នាក់ ព្រះសីហនុ ៧៧ នាក់ បន្ទាយមានជ័យ ៥១ នាក់ កំពង់ស្ពឺ ១៤ នាក់ តាកែវ ៤ នាក់ កំពង់ចាម ៣ នាក់ ត្បូងឃ្មុំ ២នាក់ ពោធិ៍សាត់ ១ នាក់ ស្វាយរៀង ១ នាក់ បាត់ដំបង ១ នាក់ សៀមរាប ១ នាក់ និង មានអ្នកជាសះស្បើយ ចំនួន ៣៦១ នាក់ នៅថ្ងៃនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈលិខិតប្រកាសរបស់ក្រសួង បានឱ្យដឹងថា ចំណោមអ្នកជាសះស្បើយទាំង ៣៦១ នាក់ នៅថ្ងៃនេះ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ៕ប្រភពពី Popular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីលំអិតខាងក្រោម ៖

Read More

ច្រើនខ្លាំងណាស់! ថ្ងៃនេះអ្នកឆ្លងកូវីដនៅកម្ពុជា បុកឡើងជិតដល់ ១ ពាន់នាក់ ក្នុងសហគមន៍សុទ្ធ

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ នេះ បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៩៣៨ នាក់បន្ថែមទៀត ដែលក្នុងតួលេខនេះសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ១៦២៩៩ នាក់ – អ្នកជាសះស្បើយមានចំនួន ៥៧៩១ នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – អ្នកស្លា.ប់ចំនួន ១០៧ នាក់ – អ្នកកំពុងព្យាបាលចំនួន ១០៣៩៤ នាក់ ៕Popular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានព័ត៌មានលម្អិតខាងក្រោម៖

Read More

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានត្រៀមនូវស្បៀងអាហារមួយចំនួនដើម្បីចែកជូននូវប្រជាពលរដ្ឋដែលកំពុងជួបការលំបាកខ្វះខាតនៅក្នុងតំបន់…(មានវីដេអូ)

នៅវេលាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈគណនីផេកហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានធ្វើការបង្ហោះវីដេអូមួយ ហើយក៏បានប្រកាសនៅក្នុងហ្វេសប៊ុករបស់លោកថា នឹងត្រៀមរបស់ទាំងនេះចែកជូនពលរដ្ឋក្នុងតំបន់ចំនួន ដែលកំពុងត្រូវបានបិទខ្ទប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ «ព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១ ភរិយាខ្ញុំបានដឹកនាំកូនចៅច្រកវិចខ្ចប់ ប្រហុកត្រីឆ្តោ១គីឡូក្រាម ផ្អកសាច់ជ្រូក១គីឡូក្រាម ទឹកត្រី១.៥០លិត្រ ក្នុង១កញ្ចប់មាន៣មុខ ចំនួន៤០០កញ្ចប់សម្រាប់ចែកជូន សមាជិក សមាជិការ ព្រឹទ្ធសភាជាមួយនឹងមន្ត្រីរាជការព្រឹទ្ធសភាចំនួន១០០កញ្ចប់ ក្រៅពីនោះសម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគឹតថ្លៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅពេលដែលប្រជាពលរដ្ឋយេីងកំពុងតែត្រូវបានបិតខ្ទប់ ក្នុងតំបន់មួយចំនួន ដោយសារតែមេ រោ គរាតត្បាតកូ វីដ-១៩ដ៏មហាប្រល័យនាពេលនេះ ។ នេះគឺជាផលិតផលដែលកេីតចេញពីស្នាដៃផ្ទាល់ របស់លោកជំទាវប្រហុកផលិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានដេីមកំណេីតមកពីភ្នំជីសូរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដេីម្បីត្រៀមស្បៀងអាហាររយៈពេលយូ ប្រហុកនិងទឹកត្រីត្រូវប្រេីពេលផលិតទុក១ឆ្នាំ ក្រោយការផលិតទេីបយេីងអាចយកមកបរិភោគបាន យេីងអាចរក្សាវាទុកយូឆ្នាំបានកាន់តែយូកាន់តែល្អ ចំពោះផ្អកសាច់ជ្រូកវិញយេីងអាចផលិតរយៈពេលខ្លីចាវយកមកហូបហេីយ»។

Read More

អ្នកឧកញ៉ា គិត ម៉េង ពួកដៃភរិយា បរិចាគថវិកាថែម ២ ម៉ឺនដុល្លារ ជួយពលរដ្ឋកំពុងជួបទុក្ខនៅខេត្តមួយនេះ

អ្នកឧកញ៉ា គិត ម៉េង ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជាបន្តបន្ទាប់ជូនដល់រាជរដ្ឋាភិបាលក្នុងសកម្មភាពសប្បុរសធម៌ផ្សេងៗដល់ប្រជាជនកម្ពុជា បានធ្វើឱ្យមហាជនកោតសរសើរ និង អរគុណយ៉ាងជ្រាលជ្រៅដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា និង ភរិយា ព្រមទាំងកូនៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២១ នេះ ខ្ញុំ និងភរិយាខ្ញុំ ចំណាន មានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ-១៩ នៅក្នុងមាតុភូមិជាទីស្នេហារបស់យើង ដែលមានទីក្រុងធំៗជាច្រើនកំពុងត្រូវការជំនួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីបន្ធូរស្ថានភាពនេះ ខ្ញុំ និងភរិយាបានផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែម ដើម្បីជួយដល់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ។ ការចូលរួមវិភាគទានចំនួន២ម៉ឺនដុល្លារនឹងអាចជួយដល់ប្រជាពលរដ្ឋយើងក្នុងគ្រាលំបាក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំជឿជាក់ថាយើងត្រូវតែរក្សាសាមគ្គីភាព ពង្រឹងស្មារតីសហគមន៍របស់យើង និងគាំទ្រគ្នាទៅវិញទៅមកដើម្បីរួចផុតពីសមរភូមិនេះ។ សកម្មភាពទាំងនេះគឺឆ្លុះបញ្ចាំងពីសាមគ្គីភាពជាតិ ដូចដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាចុងក្រោយសូមរក្សាសុវត្ថិភាពទាំងអស់គ្នា ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ(គោលការណ៍ណែនាំនានាក្នុងកំលុងពេលនៃការបិទខ្ទប់! សូមឈរប្រកៀកស្មាគ្នា និងរួបរួមគ្នាក្នុងគ្រាលំបាកនេះ!)

Read More

ស្ទះឡានច្រើនខ្លាំងណាស់! ឡានសាមុយបន្តកន្ទុយកកស្ទះ នៅមណ្ឌលព្យាបាលកូវីដស្តាតអូឡាំពិក ព្រោះអ្នកឆ្លងមានសន្ទុះឡើងខ្ពស់

រាជធានីភ្នំពេញ ៖ ផ្អើលរាជធានីភ្នំពេញទាំំងយប់ ក្រោយមាន គ្រូពេទ្យម្នាក់ផ្សាយផ្ទាល់ពី មណ្ឌលព្យាបាលកូវីដ ស្តាតអូឡាំពិក ដែលមាន ឡានសាមុយដឹក អ្នកជំងឺវិជ្ជមានកូវីដ១៩មក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្តកន្ទុយគ្នាឥតដាច់ បង្កការកកស្ទះ ខណៈខាងក្នុងមណ្ឌលព្យាបាល មិនទាន់រៀបចំទទួលអ្នកជំងឺ រួចរាល់ ព្រោះ មានចំនួនកើនឡើងច្រើនពេក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា បើតាមរៀបរាប់របស់ក្រុមគ្រូពេទ្យ បានឲ្យដឹងថា អ្នកឆ្លងភាគច្រើន ជាប្រជាជនរស់នៅក្នុង តំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញ៕ប្រភពពី Khmerload ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

បន្ទាន់ត្រូវប្រុងប្រយ័ត្នផង! អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសថា បន្ទាប់ពីរាជធានីភ្នំពេញ ខេត្ដមួយនេះ រកឃើញអ្នកឆ្លងច្រើនជាងគេ ក្នុងរយៈពេល២៤ម៉ោង

កណ្ដាល៖ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ បានឆ្លងរាលដាលនៅប្រទេសកម្ពុជា ឥតស្រាកស្រាន្ដ ដែលករណីអ្នកឆ្លងកូវីដ១៩ ត្រូវបានរកឃើញកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ នៅតាមបណ្ដាខេត្ត-ក្រុង ស្ទើរទូទាំងប្រទេសកម្ពុជាទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅព្រឹកថ្ងៃទី ០៤ ខែឧសភានេះ អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ បានជូនដំណឹងថា បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តដែលរកឃើញករណីអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ ក្នុងរយៈពេល ២៤ម៉ោង គឺ ខេត្តកណ្ដាល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាស្រ័យហេតុនេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដថែរក្សាសុខភាពដោយការ ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងសម្អាតដៃជាដើម ដើម្បីជៀសពីជំងឺកូវីដ១៩នេះ៕ប្រភពពី Khmerload

Read More

ថែរក្សាសុខភាពផង! ចាប់ពីថ្ងៃទី៥-១១ ខែឧសភា, ភ្លៀងនឹងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅច្រើន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុមនិយម នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ ១១ ខែឧសភា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងបានបញ្ជាក់ថា ក្នុងរយៈពេលនេះនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើន ទៅតាមតំបន់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តតំបន់វាលទំនាបកណ្តាល៕ប្រភពពី Fresh News

Read More