សមត្ថកិច្ចនគរបាលម្នាក់ខិតខំបំពេញការងារក្រោមកំដៅថ្ងៃរហូតជាំមុខ តែបែរមកជួបរឿងបែបនេះ

សមត្ថកិច្ចនគរបាលខណ្ឌមានជ័យម្នាក់ សុខចិត្តខ្លោ. ចមុខ ដោយសារតែឈរបំពេញការងារ ក្រោមកម្តៅថ្ងៃអស់រយៈពេលជាយូរថ្ងៃមកហើយនោះ លុះបានមកបំពេញការងារនៅពេលល្ងាច ដែលជាពេលព្រលប់គ្មានកម្តៅថ្ងៃ បែរជាជួបគ្រោះថ្នាក់ ដោយសារម៉ូតូជិះបុ. ក បណ្តាលឲ្យរងរបួសជើងស្តាំធ្ងន់ធ្ងរ ខណៈពេលបំពេញការងារទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។ ជនរងគ្រោះឈ្មោះ សុខ ពន្លឺ អាយុ២៧ឆ្នាំ ជាមន្ត្រីដែលសកម្មការងារនៅផ្នែកអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្លាមៗនោះ វត្តមានរបស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា ជាអធិការខណ្ឌ ក៏បានទៅសួរសុខទុក្ខ កងកម្លាំងក្រោមឱវាទផងដែរ ។ សង្ឃឹមថា មន្ត្រីនគរបាលវ័យក្មេងរូបនេះ នឹងមានការជួយឧបត្ថម្ភពីសប្បុរសជននានាផងចុះ៕ប្រភពពីភូមិរ់ារាត្រី

Read More

សូមជ្រាប! ក្រោយថ្ងៃ ៥ ឧសភា អាចនឹងបើកចរាចរវិញទូទាំងប្រទេស តែតំបន់ទាំង ៣ នៅភ្នំពេញរក្សាដដែល

នៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២១ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយ ទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ចំពោះរាជធានីភ្នំពេញ គឺនៅរក្សាតំបន់ ៣ ដដែល គឺ តំបន់លឿង តំបន់លឿងទុំ និង តំបន់ក្រហម ដោយជំរុញឱ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ពង្រឹងហ្មត់ចត់ទៅលើទីតាំងដែលបានកំណត់ ជៀសវាងការបន្តរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈ video conference នៅសាលារាជធានីភ្នំពេញ អភិបាលរាជធានី បានបញ្ជាក់បន្ថែមទៀតថា អ្វីដែល ត្រូវអនុវត្ត គឺបង្រួមការបិទខ្ទប់តំបន់ប្រឈម ឱ្យនៅទ្រង់ទ្រាយតូចជាងមុន ពោលគឺ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – ចំពោះតំបន់លឿងនៅរក្សា ការអនុវត្តវិធានការដដែល ដោយមិនឱ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំផ្សេងទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – ចំពោះតំបន់លឿងទុំត្រូវរក្សានូវបម្រាមដដែល – រីឯតំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឱ្យបានម៉ឺងម៉ាត់បំផុត ៕ប្រភពពីPopular Magazine

Read More

នៅព្រឹកថ្ងៃទី ៣ ខែ ឧសភានេះ តៅយកសំណាកនៅគ្លីនិកភ្នំពេញ១៤០$ ថ្លៃពេកអត់លុយ នាំកូនៗជិះកង់បីទៅស្រុកកំណើតវិញ បណ្តាលអោយបាត់…

ស្ត្រីម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារជំងឹកូវីដ១៩ ហើយកូនៗរបស់គាត់ ២នាក់ទៀត ត្រូវបានពិនិត្យឃើញមានវិជ្ជមានកូវីដ១៩។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។លោកប្រធានមន្ទីរបានបញ្ជាក់ថា នៅថ្ងៃទី២ ខែឧសភា ម្សិលមិញមានស្ត្រីម្នាក់ជាម្តាយ និងកូន ២នាក់ បានជិះម៉ូតូកង់បីមកពីភ្នំពេញ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារតែគាត់ជាប្រជាពលរដ្ឋរស់នៅឃុំត្រងិល។ ហើយពួកគាត់ទាំង ៣ នាក់ត្រូវបានក្រុមគ្រូពេទ្យ ធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ១៩។ ដោយសារស្ថានភាពធ្ងន់ធ្ងរ ស្រ្តីជាម្តាយបានស្លាប់នៅវេលាម៉ោងជាង ២ រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១តែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីខាងលើមានឈ្មោះ សូ ហៀង អាយុ ៥៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិរនុក ឃុំត្រងិល ស្រុកកំពង់លែង រីឯកូនប្រុសស្រី ២នាក់ទៀត គឺកូនប្រុសឈ្មោះ ប៉ោង ប៊ុនប៉ោ អាយុ ២៩ឆ្នាំ និងកូនស្រីឈ្មោះ ប៉ោង ហ៊ុន អាយុ ២៧ឆ្នាំ។ នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ មានអ្នកជម្ងឺ ៣នាក់ម្តាយ និងកូន ត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង រកឃើញថាមានវិជ្ជមានកូវីដ១៩ ក្រោយតេស្ត ២ដងតាមឧបករណ៍តេស្តរហ័ស។ពួកគាត់បានចាកចេញពីស្រុកកំណើតទៅធ្វើការនៅភ្នំពេញជាង ១ឆ្នាំហើយ ដោយស្នាក់នៅក្រោយសាលាប៊ែលធីផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ គាត់បានបន្តថា ៣ថ្ងៃមុន គាត់មានអាការៈក្តៅខ្លួន ឈឺ.ក ហត់ ពិបាកដកដង្ហើម ញ៉ាំបាយទឹកមិនកើតសាបមាត់។ លុះនៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ កូនគាត់ទាំង ២នាក់ បានយកគាត់ទៅមន្ទីរពេទ្យមួយ ក្រោយពីគ្រូពេទ្យបានសួរនាំដឹងថា មានអាការៈទាក់ទងនឹងកូវីដ១៩ គ្រូពេទ្យបានបដិសេធមិនមើលឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់មក ពួកគាត់ក៏បានសម្រេចចិត្តចូលទៅគ្លីនីកឯកជនមួយនៅជិតទួលគោកដើម្បីពិនិត្យបន្ត (មិនចាំឈ្មោះគ្លីនីក) ប៉ុន្តែនៅពេលគាត់ប្រាប់គ្រូពេទ្យពីអាការៈជំងឺ គ្រូពេទ្យសង្ស័យកូវីដ១៩ ហើយឲ្យធ្វើតេស្តរកមេរោគកូវីដ១៩…

Read More

គឺផ្ទុះចេញពី ៨ភូមិនេះ ច្រើនជាងគេ ឆ្លងជាង ៥០០នាក់នៅភ្នំពេញប្រកាសថ្ងៃនេះ

តាមទិន្ន័យរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ៣ ឧសភា ២០២១ បានបង្ហាញតួលេខអ្នកឆ្លងសម្រាប់ថ្ងៃទី ២ ឧសភា ២០២១ នេះ មានចំនួន ៨៤១ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងនោះរាជធានីភ្នំពេញ គឺមានចំនួន ច្រើនជាងគេបង្អស់ រហូតដល់ ៥២៥នាក់ ដែលរកឃើញមានវិជ្ជមានកូ វីដ ១៩ ។ បើតាមទំព័រហ្វេសប៊ុករបស់អនុគណៈកម្មការ ស្រាវជ្រាវជំ ងឺកូ វីដ ១៩ បានឱ្យដឹងថា ភូមិ នៅរាជធានីភ្នំពេញ ដែលមានអ្នកឆ្លងច្រើនជាងគេរួមមាន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១.ភូមិ ត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ២.ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ ៣.ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ ៤.ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ៥.ភូមិ ត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ៦.ភូមិ ពោធិ៍មង្គល សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ៧.ភូមិ ២៣ សង្កាត់ បឹងកក់ទី ២ ខណ្ឌទួលគោក ៨. ភូមិ បាក់ទូក សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអំពាវនាវដល់បងប្អូន ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ សូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក…

Read More

មានសន្ទុះឡើងខ្លាំងនៅថ្ងៃទី ៣ នេះរកឃើញអ្នកឆ្លងកូវីដ ៨៤១ នាក់ និង មានអ្នកជាសះស្បើយ ៦១ នាក់

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២១ នេះ បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៨៤១ នាក់បន្ថែមទៀត ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ។ ក្នុងនោះ គេសង្កេតឃើញថាមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៦១ នាក់ទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ១៥៣៦១ នាក់ – អ្នកជាសះស្បើយមានចំនួន ៥៤៣០ នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – អ្នកស្លា.ប់ចំនួន ១០៦ នាក់ – អ្នកកំពុងព្យាបាលចំនួន ៩៨១៨ នាក់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានព័ត៌មានលម្អិតខាងក្រោម៖

Read More

ចូលរួមរំលែកទុក្ខ ! អ្នកជំងឺ ៤ នាក់ ស្លា.ប់បន្ថែមទៀតថ្ងៃនេះ ដោយសារកូវីដ-១៩

នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១នេះ តាមរយៈ ក្រសួងសុខាភិបាលបាននៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់អ្នកជំងឺ ចំនួន ៤ នាក់ បន្ថែមទៀត ដោយសារជំងឺកូវីដ-១៩ ដោយក្នុងនោះមាន ៣ នាក់ ជាអ្នកនៅភ្នំពេញ និង ១ នាក់ ជាអ្នកនៅកំពង់ចាម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនរហូតដល់ ១០៦ នាក់ ហើយនៅទូទាំងប្រទេស ៕ប្រភពពីPopular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីប្រកាសខាងក្រោម ៖

Read More

រដ្ឋបាលខេត្តតាកែវ សម្រេចចិត្តផ្អាកជាបណ្តោះអាសន្ននូវរោងចក្រ សហគ្រាសចំនួន ០៤ និងតម្រូវឱ្យកម្មករជាង ១២០០នាក់ ត្រូវទៅធ្វើតេស្ដ

តាកែវ៖ នៅព្រឹកថ្ងៃទី ០៣ ខែឧសភានេះ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីសម្រេច ស្ដីពីការការផ្អាកជាបណ្តោះអាសន្ននូវរោងចក្រ សហគ្រាសចំនួន ០៤ ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាម អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបញ្ជាក់ថា ត្រូវផ្អាកជាបណ្ដោះអាសន្ននូវចង្វាក់ផលិតកម្មក្រុមហ៊ុនចំនួន៤ រួមមាន៖ ១. ក្រុមហ៊ុន ភីវី អ៊ុនដាសស្រ្ទី (ខេមបូឌា) ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន ៧៦៤ នាក់ក្នុងនោះស្រី៥៣៣នាក់។ ២. ក្រុមហ៊ុនហួរ លីមី (ខេមបូឌា) ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន១៤០នាក់ ក្នុងនោះស្រី៨៧នាក់។ ៣. ក្រុមហ៊ុនលូន វៃ ថេកស្តាយ ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន១៩នាក់ ក្នុងនោះ ស្រី០៨នាក់។ ៤. ក្រុមហ៊ុនលីនតុន មេនូហ្វេកធើរីង ឯ.ក មានកម្មករកម្មការិនី សរុបចំនួន ២៧៨ នាក់ ក្នុងនោះស្រី១៩៥ នាក់។ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាស្រ័យហេតុដូចនេះ និយោជក និយោជិត និងកម្មករ កម្មការិនីទាំង៤ក្រុមហ៊ុន មានកាតព្វកិច្ចសហការចូលរួមផ្តល់ សំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល។ ចំពោះនិយោជកនៃក្រុមហ៊ុនទាំង៤នេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ ស្រាវជ្រាវនិងរុករកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកសំណាក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកសំណាកពីអ្នកពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពឃុំពត់សរ ឬមន្ទីរពេទ្យបង្អែកស្រុកបាទី។…

Read More

ខ្លោចផ្សាចិត្ត! មិនបានឃើញមុខជូនដំណើរប្តីលើកចុងក្រោយ ភរិយា Na Khom ពោលទាំងទឹកភ្នែកបែបនេះ

ក្រោយពីតារាកំប្លែងលោក Khom Chaunchen បានទទួលមរណភាពកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រ និង គ្រួសារទទួលកើតទុក្ខក្រៀមក្រំពិបាកនឹងទទួលយកណាស់ ដែលមនុស្សនៅក្នុងដួងចិត្តរបស់ពួកគេបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅឯមន្ទីរពេទ្យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះទៀតសោត ក្រោយពីសាកសពតារាកំប្លែងលោក Na Khom ត្រូវបានបូជា គេឃើញថាមិនមានសមាជិកក្នុងក្រុមគ្រួសារចូលរួមទាំងអស់នោះទេ គឺមានតែកូនស្រី និង កូនប្រសា គ្មានវត្តមានភរិយារបស់លោកឡើយ ព្រោះដោយសារតែភរិយាលោកកំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យឯណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ នេះ ដោយសារតែនឹកស្រណោះស្វាមីដែលលាទៅទាំងមិនបានឃើញមុខគ្នាបែបនេះ ភរិយាលោក Khom Chaunchen បានបង្ហោះរូបភាពគូនឹងស្វាមី ព្រមទាំងពោលពាក្យមួយដែលធ្វើឱ្យមហាជនស្រណោះជាខ្លាំងនោះគឺ «ប្តីដ៏ល្អបំផុតនៅក្នុងបេះដូងភរិយា» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីបានឃើញភរិយាលោក Na Khom ពោលពាក្យមួយបង្កប់អត្ថន័យដ៏សោកសៅបែបនេះ ធ្វើឱ្យមហាជនរំជួលចិត្តជាខ្លាំង ហើយថែមទាំងជួយផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសាររបស់នាងផងដែរ ៕ប្រភពពី Popular Magazine

Read More

នារីរោងចក្រម្នាក់កើតទុក្ខធំត្រូវម្តាយបង្កើតរបស់ខ្លួន ស្លា.ប់ និងមិនអាចទៅធ្វើបុណ្យ ហើយគិតអីមិនចេញសម្រេចចិត្តគិតខ្លី

នារីម្នាក់ក្រោយទទួលដំណឹងថា ម្ដាយរបស់ខ្លួនស្លា. ប់នៅខេត្តព្រះវិហារ បានមកលោ. តទឹកសំ. លា. ប់ខ្លួន នៅស្ពានជ្រោយចង្វាត្រូវសមត្ថកិច្ចរារំាងទាន់ពេល ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ចំណុចស្ពានជ្រោយចង្វា (មិត្តភាពកម្ពុជា-ជប៉ុន ) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នារីដែលប៉. ងសំ. លា. ប់ខ្លួន បានប្រាប់ឲ្យដឹងថា នាងមានឈ្មោះ (ជ. ជ) មានស្រុកកំណើតនៅខេត្តព្រះវិហារ សព្វថ្ងៃបំរើការងារ ជាកម្មការិនីរោងចក្រមួយកន្លែង នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មូលហេតុដែលឈានការសម្រេចចិត្ត មកគិតខ្លីនេះ គឺបន្ទាប់ពីនាងទទួលបានដំណឹងថា ម្ដាយបង្កើតបានទទួលម. រ. ណភាព កាលពីម្សិលមិញ ចោលខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថែមទាំងមិនអាចទៅធ្វើបុណ្យ ដើម្បីសងគុណម្ដាយជាលើកចុងក្រោយបាន នាងគិតអ្វីមិនចេញ ទើបសម្រេចចិត្ត ហៅកង់បីជិះពីបែកចាន មកលោ. តទឹកលើស្ពានជ្រោយចង្វា តែត្រូវសមត្ថកិច្ចមកឃាត់ទាន់ពេល ហៅចុះមកគល់ស្ពានវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ស្រះចក មកសួរនាំយុវតីខាងលើរួចពន្យល់ រួចរកលេខមិត្តភក្តិ បងប្អូន ដើម្បីទំនាក់ទំនងមកទទួលយកត្រឡប់ទៅផ្ទះវិញ៕ប្រភពពីភូមិរ៉ារាត្រី

Read More