បុរសរើសបានលុយ ដែលក្មេងស្រីម្នាក់ថាជាលុយនាង ហើយបានសុំវិញមិនព្រមឱ្យ ចេញមុខបកស្រាយ(មានវីដេអូ)

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១កន្លងទៅ មានរឿងរ៉ាវមួយ ដោយមានក្មេងស្រីពីរនាក់ បានជ្រុះលុយក្រដាស២០ដុល្លារអាមេរិក ខណៈពេលដែលកំពុងធ្វើដំណើរតាមដងផ្លូវ នៅម្តុំផ្សារទំនើបអ៊ីអនម៉ល ខណ្ឌសែនសុខ ហើយពេលក្មេងស្រីនោះ ជិះម៉ូតូ ត្រឡប់ទៅកន្លែងជ្រុះទៅរើសលុយវិញ លុយនោះ ត្រូវបានបុរសម្នាក់ជិះរថយន្តម៉ាក Highlander ដែលពាក់ស្លាកលេខ 2V- 5883 រើសបានមុនទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានឃើញដូច្នេះ ក្មេងស្រីនោះ បានព្យាយាមសុំលុយនោះមកវិញ តែទោះបីនាងទទូចសុំយ៉ាងណា ក៏បុរសបើករថយន្តHighlander ខាងលើ មិនព្រមឱ្យឡើយ ខ្លាចថាមិនមែនម្ចាស់លុយ។ ក្នុងអំឡុងពេលសុំលុយមកវិញនោះ ក៏មានការប៉ះសម្តីគ្នាផងដែរ រហូតដល់ចុងក្រោយ បុរសជិះរថយន្តខាងលើ បានសម្រេចចិត្តហែកលុយចោល នៅមុខក្មេងស្រីនោះ រួចបើករថយន្តទៅបាត់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះដែរ ក្មេងស្រីដែលបានជ្រុះលុយនេះ មានឈ្មោះថា Nith Nith បានបង្ហោះវីដេអូ សម្តែងការតូចចិត្តនៅលើគណនីហ្វេសប៊ុកដូច្នេះថា៖បងប្អូន ជួយមើលទៅ លុយខ្ញុំជ្រុះហើយ ខ្ញុំសុំគាត់ តាមសម្រួលហើយម៉េច គាត់មិនព្រមឲ្យខ្ញុំ ហើយនិយាយចេញឡើងថា បើប្រាប់គាត់ពីដំបូងថា លុយខ្ញុំ គាត់ឲ្យបាត់ហើយ ចុះខ្ញុំប្រាប់ថាលុយខ្ញុំជ្រុះ ខ្ញុំសុំវិញបានអត់ពូ ? គាត់ថា មិនមែនលុយខ្ញុំ ហើយខ្ញុំខំជិះត្រលប់បក មករើសវិញហើយ ម៉េចគាត់នៅតែ ឱនរើសទៀត លុយ 20$ វាមិនច្រើនទេ សម្រាប់អ្នក តែច្រើនសម្រាប់ខ្ញុំ ធ្វើការរាល់ថ្ងៃ ទម្រាំបានលុយប៉ុណ្ណឹង សម័យកូវីដ ពិបាករក ខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅម៉ោង១១ព្រឹកថ្ងៃទី០១ ឧសភា ២០២១ បុរសជិះរថយន្ត Highlander ដែលបានរើសលុយបាន ក៏បានឡាយវីដេអូ បកស្រាយវិញដូច្នេះថា ៖ខ្ញុំសូមបកស្រាយរឿងកាលពីម្សិលមិញ ដែរប្អូនស្រីចោទថា ខ្មុំរើសលុយគាត់ហើយ មិនអោយគាត់វិញ ៕ប្រភពពី Khmerload ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​…

Read More

ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ជាង ១ពាន់នាក់ត្រូវបានយកសំណាក ហើយទទួលបានលទ្ធផលវិជ្ជមានចំនួន…

ភ្នំពេញ៖ ដោយសារជំងឺកូវីដ-១៩ នៅតែបន្ដឆ្លងរាលដាលខ្លាំង និងមិនទាន់អាចកាត់ផ្ដាច់ប្រភពចម្លងបាននៅឡើយនោះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចធ្វើការបែងចែកតំបន់ហានិភ័យនៅក្នុងទីក្រុងភ្នំពេញ ជា៣កម្រិតផ្សេងៗគ្នាដូចជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះមុខ ដើម្បីកាត់ផ្ដាច់ប្រភពចម្លង និងឈានទៅគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងតំបន់ក្រហម ដែលជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរ ត្រូវទៅយកសំណាកធ្វើតេស្ដរកវីរុសកូវីដ-១៩ ជាកំហិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ យោងតាមការបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការ របស់ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា ដោយគិតត្រឹមវេលាម៉ោង ៩ព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ មានបងប្អូនប្រជាពលរដ្ឋចំនួន ១,០០២នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ដែលជាតំបន់ក្រហម បានទៅផ្ដល់សំណាករកជំងឺកូវីដ-១៩ ដោយជាលទ្ធផលរកឃើញអ្នកវិជ្ជមានចំនួន ៣៧នាក់៕ប្រភពពី Khmerload

Read More

ពាក្យចុងក្រោយ Na Khom និយាយក្នុងកម្មវិធីល្បីមួយមុនស្លា.ប់ ប៉ះចំម៉ោង ១៣ និង ១៣ នាទី និង ១៣ វិនាទី

ក្រោយពីតារាកំប្លែងលោក Khom Chaunchen បានទទួលមរណភាពកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ ធ្វើឱ្យមហាជនអ្នកគាំទ្របានទទួលបានដំណឹងដ៏ក្រៀមក្រំដែលពិបាកនឹងទទួលយក ដោយតារាកំប្លែងដ៏ល្បីឈ្មោះលោក Khom Chaunchen បានទទួលមរណខណៈលោកកំពុងតែព្យាបាលជំងឺកូវីដ-១៩ នៅឯមន្ទីរពេទ្យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែគួរឱ្យស្រណោះនោះ មុនពេលស្លាប់ដែលជាវិនាទីចុងក្រោយនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ តារាកំប្លែងរូបនេះបានសម្ភាសជាមួយនឹងកម្មវិធីល្បីរបស់ថៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានឈ្មោះ Honkrasae លោកបានបន្សល់នៅពាក្យមួយឃ្លា ដែលគ្រប់គ្នាតែងតែឱ្យលោកនិយាយកាលលោកនៅរស់នោះគឺពាក្យថា «អា…ម្រាយ» វាជាពាក្យមួយដែលប្រជាជនថៃឮហើយសើចក្អាកក្អាយនៅពេលដែលលោកនិយាយពាក្យនេះ ហើយពាក្យនេះប្រៀបបានជាពាក្យលាចុងក្រោយអ៊ីចឹង ព្រោះក្នុងកំលុងពេលលោកនិយាយាពាក្យនោះគឺនៅម៉ោង ១៣ និង ១៣ នាទី ហើយ ១៣ វិនាទី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ពាក្យចុងក្រោយរបស់លោកមួយឃ្លានេះវាពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រមានការសោកសង្រែង និង ចងចាំយ៉ាងខ្លាំងនៅក្នុងដួងចិត្តរបស់ពួកគេដែលមិនអាចបំភ្លេចបាននោះ ៕ប្រភពពីPopular Magazine

Read More

បន្ទាប់ឪពុកស្លា.ប់ កូនស្រីតារាកំប្លែងKom រៀបរាប់ទាំងទឹកភ្នែកថា….

ថៃ៖ កាលពីថ្ងៃទី៣០ខែមេសាឆ្នាំ ២០២១ លោក Nakom ដែលជាតារាកប្លែងដ៏ល្បីមួយរូប បានទទួលមរណៈភាពបន្ទាប់ពីបានសម្រាកព្យាបាលជំងឺកូវីដ១៩ តែដោយអាការធ្ងន់ធ្ងរពេក ទើបធ្វើឱ្យលោកបាត់បង់ជីវីតនៅមន្ទីរពេទ្យក្នុងវ័យ ៦៣ឆ្នាំ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឮដំណឹងពីដ៏ក្រៀមក្រំពីការទទួលមរណៈភាពរបស់តារាកប្លែងលោក Nakom ដែលបានបាត់បង់ជីវីតដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី៣០កន្លងទៅនេះ ហើយបានធ្វើឱ្យមហាជនជាច្រើននៅក្នុងប្រទេសថៃមានការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សោកសង្រេង ព្រមទាំងធ្វើការកាន់ទុក្ខគ្រប់ៗគ្នា។ ហើយសពរបស់លោកក៏បានយកមកបូជានៅវត្តមួយក្នុងប្រទេសថៃ ដោយបរិយាកាសនៅទីនោះមានសភាពស្ងាត់ជ្រងំ មិនសូវមានមនុស្សច្រើននោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់សាច់ញាតិរបស់Nakom គឺមានត្រឹមតែកូនស្រី Ice និងប្អូនប្រុសរបស់នាងដែលត្រូវជា កូនរបស់លោក នៅក្នុងពិធីមួយនោះ ចំណែកប្រពន្ធរបស់Nakom គឺកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅឡើយ ដូច្នេះពិធីបុណ្យសពមួយនេះធ្វើមិនបានពេញលេញល្អនោះទេ គឺគ្រាន់តែគម្រប់កិច្ចតែប៉ុណ្ណោះ ។ ក្នុងនោះកូនស្រីរបស់លោក Nakom ក៏បានបញ្ជាក់ទាំងក្ដីក្ដុកក្ដួលពាក់ព័ន្ធនឹងការមានគម្រោងធ្វើបុណ្យនេះម្ដងទៀតឱ្យបានសមរម្យជាងនេះ នៅពេលដែល ម្ដាយរបស់នាងជាពីជំងឺកូវីដ១៩សិន៕ប្រភពពី Khmerload

Read More

មានការថមថយបន្តិចហើយ! ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៨៨នាក់ ខណៈអ្នកជំងឺចំនួន៤៨នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៨៨នាក់ ខណៈអ្នកជំងឺចំនួន៤៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៣៨៨នាក់ មានម្នាក់ជាពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ និងចំនួន៣៨៧នាក់ ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៣៣១នាក់, ខេត្តសៀមរាប ១នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តតាកែវ ២នាក់, ខេត្តកំពង់ចាម ២នាក់, ខេត្តកំពង់ស្ពឺ ៣នាក់, ខេត្តកណ្តាល ៤នាក់, ខេត្តព្រៃវែង ៨នាក់ និងខេត្តបន្ទាយមានជ័យ ៣៥នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកជាសះស្បើយទាំង៤៨នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៣,៧៩០នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន១៣,២៣៧នាក់, អ្នកជាសះស្បើយចំនួន ៥,២០០នាក់, ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកកំពុងសម្រាកព្យាបាលចំនួន ៨៤,៨៧នាក់, អ្នកស្លាប់ចំនួន ៩៦នាក់ និងអ្នកជំងឺកូវីដ១៩ ស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់៕ប្រភពពី Fresh News

Read More

ប្ដីកើតកូវីដ គ្រូពេទ្យសុំយកសំណាកតែប្រពន្ធនាងមិនព្រម ហើយប្រើសម្ដីមិនសមរម្យដាក់សមត្ថកិច្ចទៀត

ប្តីរកឃើញឆ្លងកូវីត១៩ ប្រពន្ធយកទៅចត្តាឡីស័កមិនព្រម ជេរសមត្ថកិច្ចដូចព្យុះ ទាល់តែប្រើធម៍ក្តៅទើបទៅតាមសម្រួល នៅព្រឹកថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១ នេះ។ អាជ្ញាធរ និងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ស្ត្រីរឹងរូសមិនព្រមទៅធ្វើចត្តាឡីស័កនោះមានឈ្មោះលាង យុភីន អាយុ ៣១ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ ហង្ស សុបាន អាយុ ២៩ឆ្នាំ មានវិជ្ជមានកូវីត១៩ និងកូនឈ្មោះ ហង្ស កន្និកា អាយុ១ឆ្នាំ១ខែ ពួកគេមានលំនៅបូរីហ្គូដឡាក់ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាជ្ញាធរ និងសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មានជម្លោះមួយកើតឡើងនៅផ្ទះរបស់ លាង យុភីន ពេលដែលគ្រូពេទ្យយកសំណាកប្តីទៅពិនិត្យឃើញមានកើតវិជ្ជមានកូវីដ១៩ គេបានយកប្រពន្ធទៅចត្តាឡីស័ក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែស្ត្រីឈ្មោះ លាង យុភីន នោះបានឈ្លោះប្រកែក នឹងសមត្ថកិច្ចគ្រូពេទ្យធ្វើការយកសំណាករកមេរោគកូវីត១៩យ៉ាងខ្លាំង ទាល់តែលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុង និងសមត្ថកិច្ចកងកម្លាំងពាក់ព័ន្ធលេងធម៌ក្តៅទើបព្រមទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្តទៀតថា បំណងរបស់ពួកខ្លួន គឺបានហៅស្ត្រីនោះឲ្យទៅផ្តល់សំណាករកមេរោគកូវីត១៩ និងធ្វើចត្តាឡីស័ក ព្រោះប្តីរបស់គាត់វិជ្ជមានកូវីដ១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុនេះ ត្រូវយកស្ត្រីជាភរិយានិងកូន ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺដោយទៅយកសំណាករកកូវីត១៩បន្តទៀត ដោយសមត្ថកិច្ចបានពន្យល់ហេតុផលទើបស្ត្រី នោះយល់ព្រមឡើងឡាន ទៅពិនិត្យសុខភាព ផ្តល់សំណាក និងធ្វើចត្តាឡីស័កចំនួន១៤ ថ្ងៃ៕ប្រភពពីភូិរ៉ារាត្រី

Read More

ដំណឹងល្អណាស់! អេស្ប៉ាញ កំពុងតេស្តថ្នាំគ្រាប់ព្យាបាលកូវីដលើកចុងក្រោយជាថ្នាំប្រម៉ាញ់ មេរោគយ៉ាងល្អបំផុត

និយ័តករប្រទេសអេស្ប៉ាញ បានបើកភ្លើងខៀវឱ្យក្រុមហ៊ុន PharmaMar ចាប់ផ្ដើមការសាកល្បងថ្នាំដែលសន្យាថាអាចព្យាបាលជំងឺកូវីដ-១៩ នៅដំណាក់កាលទី ៣ ហើយ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុនផលិតថ្នាំនេះ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការធ្វើតេស្តនៅមន្ទីរពិសោធ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បានរកឃើញថា ថ្នាំគ្រាប់ plitidepsin គឺមានប្រសិទ្ធភាពរហូតដល់ ២៧.៥ ដង ជាងថ្នាំគ្រាប់ដ៏ល្បី remdesivir ទៅទៀត ក្នុងការទប់ស្កាត់ការចម្លងវីរុសក្នុងកោសិកាមនុស្ស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណុចខ្លាំងមួយទៀតរបស់ថ្នាំនេះគឺជាថ្នាំវាយប្រហារលើវីរុសផ្ទាល់ ហើយថ្នាំ plitidepsin ក៏ធ្វើការរាំងខ្ទប់មេប្រូតេអ៊ីន ដែលមិនអនុញ្ញាតឱ្យវីរុសសាយភាយពេញរាងកាយទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន PharmaMar រំពឹងថា នឹងបញ្ចេញថ្នាំគ្រាប់នេះទៅព្យាបាលអ្នកជំងឺច្រើនជាង ៦០០ នាក់ នៅពេលណាក្រុមហ៊ុនខ្លួនទទួលបានការអនុញ្ញាតដាក់ចេញឱ្យប្រើប្រាស់ ។ គោលបំណងចម្បងនៃការសាកល្បងថ្មីនេះ គឺដើម្បីប្រៀបធៀបថ្នាំ plitidepsin ទៅនឹងការព្យាបាលតាមស្តង់ដារនៃថ្នាំ dexamethasone ឬ dexamethasone ផ្សំជាមួយថ្នាំ remmdesivir លើអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យមនៅមន្ទីរពេទ្យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភាពជោគជ័យរបស់វា នឹងត្រូវបានវាយតម្លៃដោយអ្នកជំងឺមួយចំនួន ដែលជាសះស្បើយទាំងស្រុងក្នុងថ្ងៃទី ៨ នៃការឆ្លង និង អ្នកជំងឺដែលមិនបញ្ជូនទៅមន្ទីរពេទ្យក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ ៕ប្រភពពី Popular Magazine

Read More

រន្ធត់ចិត្តលាគ្មានថ្ងៃជួប! តារាខ្មែរពីររូប កំពុងជួបទុក្ខធំប៉ះចំកំលុងកូវីដ បាត់បង់អ្នកមានគុណព្រមគ្នា

ភ្នំពេញ: កញ្ញា គៀត សុវណ្ណាឡាង ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងមហាជនខ្មែរបានស្គាល់ថា កញ្ញាជាតារាសម្តែង ដ៏មានប្រជាប្រិយភាពមួយរូបផងដែរនោះ បានមានទុក្ខជាខ្លាំងក្រោយពេលដែលលោកឪពុកបានទទួលមរណភាពដោយសារតែជំងឺគៀបសរសៃឆ្អឹងខ្នង ដែលកើតមានប្រមាណ កន្លះឆ្នាំមកហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីទទួលដំណឹងមរណភាពដ៏សែនក្រៀមក្រំនេះ ក៏មានមហាជន និងសិល្បករ សិល្បការិនីជាច្រើនបានផ្ញើសាររំលែកទុក្ខជាមួយក្រុមគ្រួសាររបស់កញ្ញាផងដែរ។សូមរំលឹកផងដែលថា លោកឪពុក របស់គៀត សុវណ្ណាឡាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានទទួលមរណភាពនាល្ងាចថ្ងៃទី ៣០ មេសា ឆ្នាំ២០២១ ប្រមាណ ម៉ោង៦ល្ងាច ក្នុងវ័យ៥០ឆ្នាំ ដែលបានបន្សល់ទុកនូវការសោកស្តាយជាខ្លាំងដល់ក្រុមគ្រួសារ ក៏ដូចជាកញ្ញាគៀត សុវណ្ណាឡាង ផ្ទាល់តែម្តង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១-តារាសម្តែង គៀត សុវណ្ណាឡាង បាត់បង់ឪពុកជាទីស្រឡាញ់ តារាសម្តែង គៀត សុវណ្ណឡាង បានបង្ហាញអារម្មណ៍ក្តុកក្តួលជាខ្លាំង ក្រោយពីលោកឪពុករបស់នាងបានចាកចេញដោយគ្មានថ្ងៃវិលត្រឡប់ កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ ។ បាត់បង់លោកឪពុកជាទីស្រឡាញ់យ៉ាងឆាប់រហ័សបែបនេះ គៀត សុវណ្ណឡាង បានលើកឡើងថា «សម្លាប់ខ្ញុំល្អជាងខ្ញុំសុខចិត្តកាត់អាយុ ១០ ឆ្នាំ ឱ្យតែលោកឪពុកមានជីវិតឡើងវិញ» ។ បើតាមប្រភពអ្នកសិល្បៈបានឱ្យដឹងថា ឪពុករបស់តារាសម្តែង គៀត សុវណ្ណឡាង មានអាយុ ៥៣ ឆ្នាំ និង មានជំងឺគៀបឆ្អឹងខ្នង ។ ២-តារាចម្រៀង អ៊ឹង ជុងហ៊ាង បាត់បង់ម្តាយជាទីស្រឡាញ់ តារាចម្រៀងចាស់វស្សាលោក អ៊ឹង ជុងហ៊ាង ក៏បានជួបទុក្ខធ្ងន់ដោយអ្នកម្តាយរបស់លោកបានទទួលមរណភាពកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ ក្នុងវ័យ ៦៤ ឆ្នាំ ដោយជំងឺលើសឈាម ។ ជាមួយនឹងការបាត់បង់អ្នកម្តាយនេះលោក អ៊ឹង…

Read More

វេលាពេលព្រឹកថ្ងៃនេះកងទ័ពចាប់ផ្តើមចាក់វ៉ាក់សាំង ជូនពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ជិត…

(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យរបស់កងទ័ព នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ចាប់ផ្តើមនូវយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្នុងក្រហម ក្នុងរាជធានីភ្នំពេញ ដែលមានចំនួនជិត៥០ម៉ឺននាក់ហើយ។ការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងនាព្រឹកថ្ងៃនេះ មានការចុះពិនិត្យដំណើរការចាក់ដោយផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ផងដែរ។យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលជាតំបន់ឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩នោះ ជាការគិតគូរខ្ពស់មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈមនឹងការឆ្លងជំងឺខ្លាំងនេះ ទទួលបានវ៉ាក់សាំងការពារសុខភាពរបស់ពួកគេពីការវាយប្រហារដោយមេរោគ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលនឹងត្រូវធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ស្ថិតក្នុងខណ្ឌចំនួន៤ រួមមាន៖ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ស្មើនឹងប្រមាណ ៣៣សង្កាត់។នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ក្នុងតំបន់ក្រហមនេះ មានប្រជាពលរដ្ឋ និងកម្មករ និយោជិត ដែលត្រូវទទួលវ៉ាក់សាំងសរុបប្រមាណ ៨០៥,០៣៣នាក់។ តែមានប្រជាពលរដ្ឋប្រហែល ២៩ភាគរយ ដែលបានចាក់វ៉ាក់សាំងរួចហើយ ស្មើនឹង ២៣៣,៤៦០នាក់ និងកម្មករនិយោជិតប្រហាក់ប្រហែល ១០០,០០០នាក់ បានចាក់ដូសទី១រួច និងកំពុងបន្តចាក់ដូសទី២ទៀត។ដូច្នេះប្រជាពលរដ្ឋ និងកម្មករ និយោជិត អាយុចាប់ពី១៨ឆ្នាំឡើងក្នុងតំបន់ក្រហម ដែលនឹងត្រូវចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះមានចំនួនប្រមាណ ៤៧១,៥៧៣នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលនឹងត្រូវចាក់នេះ ស្មើនឹងបរិមាណវ៉ាក់សាំងដែលត្រូវចាក់ទាំងពីរដូសចំនួន ៩៤៣,១៤៦ដូស។ វ៉ាក់សាំងដែលទទួលបានពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេស ចំនួន ៩០០,០០០ដូស ក្នុងនោះស៊ីណាវ៉ាក់ (SINOVAC) ចំនួន ៥០០,០០ដូស និងស៊ីណូហ្វាម (SINOPHARM) ចំនួន ៤០០,០០០ដូស បានទុកដាក់ថែរក្សាក្នុងឃ្លាំងរបស់ក្រសួងការពារជាតិរួចហើយ។បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមនេះ គ្រោងប្រើរយៈពេលតែមួយខែប៉ុណ្ណោះ។ដើម្បីសម្រេចតាមផែនការដែលបានគ្រោងទុកនេះ…

Read More

មើលហើយចង់យំ! កូនលុតជង្គង់ថ្វាយបង្គំជូនដំណើរបិតាឡើងឡានពេទ្យដើម្បីទៅព្យាបាលជំ.ងឺកូ.វីដ គួរឲ្យស្រណាស់

ដូចដែលប្រិយមិត្តបានជ្រាហើយថាមួយរយៈនេះប្រទេសកម្ពុជាមានការរីករាលដាលពីជំ.ងឺកូ.វីដ១៩ ធ្វើឲ្យមនុស្សចាស់ និង ទារក រួមទាំងកូនក្មេង ត្រូវរងគ្រោះដោយសារវីរុ សដ៏កា ចសា ហាវនេះ ត្រូវបង្ខំចិត្តឡើងឡានពេទ្យទៅព្យាបាលជាបន្តបន្ទាប់ ឃ្លាតចាកគ្រួសារគួរឱ្យអាសូរណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងដូចជាឪពុកកូនពីរនាក់នេះ កូនលុតជង្គង់ថ្វាយបង្គំជូនដំណើរបិតាឡើងឡានពេទ្យដើម្បីទៅព្យាបាលជំ.ងឺកូ.វីដ ចាកឆ្ងាយពីផ្ទះទិដ្ធភាពនេះគួរឲ្យស្រណោះណាស់ ។ ដោយយោងតាមគណនីហ្វេសប៊ុកលោក ស្រី ទ្រី ដាណា បានបង្ហោះរូបភាពនិងរៀបរាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More