ចូលរួមសោកស្តាយផង! តារាសម្តែងជើងចាស់អាមេរិក ក្នុងរឿងមនុស្សព្រៃ «Tarzan» ទទួលមរណភាព ដោយសារគ្រោះថ្នាក់ធ្លាក់យន្តហោះ

(អាមេរិក)៖ តារាសម្តែងជើងចាស់អាមេរិកម្នាក់ គឺលោក Joe Lara ដែលធ្លាប់សម្តែងជាតួអង្គមនុស្សព្រៃ Tarzan កាលពីប៉ុន្មានទសវត្សរ៍មុន បានទទួលមរណភាព កាលពីចុងសប្តាហ៍មុន ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ នៅរដ្ឋ Tennessee នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញ ផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាសម្តែងអាមេរិកវ័យ៥៨ឆ្នាំខាងលើ ស្ថិតក្នុងចំណោមជនរងគ្រោះសរុបចំនួន៧នាក់ ដែលត្រូវអាជ្ញាធរសន្និដ្ឋានថាបានបាត់បង់ជីវិត នៅពេលយន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់ចូលបឹងមួយកន្លែង ក្បែរក្រុងឈ្មោះថា Smyrna កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ភរិយាលោក ក៏បានបាត់បង់ជីវិតជាមួយគ្នាផងដែរ។ ក្រុមភ្នាក់ងារសង្រ្គោះបានឲ្យដឹងថា ពួកគេរកឃើញបំណែកយន្តហោះ និងសាកសពមនុស្សមួយចំនួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា លោក Joe Lara ធ្លាប់ដើរតួឯកក្នុងខ្សែភាពយន្តមនុស្សព្រៃ «Tarzan in Manhattan» ដែលចាក់បញ្ចាំងកាលពីឆ្នាំ១៩៨៩ ហើយបានដើរតួអង្គដដែល ក្នុងខ្សែភាពយន្តភាគតពីភាពយន្តនេះគឺ «Tarzan: The Epic Adventures» ដែលចាប់ផ្តើមបញ្ចាំងដំបូងនៅឆ្នាំ១៩៩៦៕ប្រភពពី Fresh News

Read More

សោកស្ដាយជាទីបំផុត! សិល្បករជើងចាស់ លោកគ្រូ ស៊ុំ សារឿន បានទទួលមរណភាពហើយ

សិល្បករ សិល្បការិនី ក៏ដូចជាមហាជនជាច្រើន កំពុងមានក្ដីរន្ធត់ និង តក់ស្លុតចិត្តជាពន់ពេកបន្ទាប់ពីបានទទួលដំណឹងថា សិល្បករជើងចាស់ដ៏ល្បីល្បាញ លោកគ្រូ ស៊ុំ សារឿន បានទទួលមរណភាពនៅវេលាម៉ោង ១១ និង ២០ នាទី ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមការបង្ហោះរបស់សិល្បករ សិល្បការិនីនៅលើបណ្ដាញសង្គម សិល្បករជើងចាស់សម្បូរដោយទេពកោសល្យផ្នែកនិពន្ធ និង ច្រៀងរូបនេះ បានទទួលមរណភាពនៅអាយុ ៦៩ ឆ្នាំដោយសាររោគាពាធ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការចាកចេញគ្មានថ្ងៃវិលត្រលប់របស់លោកគ្រូ ស៊ុំ សារឿន កំពុងធ្វើឱ្យសិល្បករ សិល្បការិនី និង មហាជន នាំគ្នាបង្ហោះសារចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារលោកគ្រូ និងសូមបួងសួងដល់ដួងវិញ្ញណក្ខន្ធលោកគ្រូ បានទៅកាន់ទីឋានស្ងប់សុខ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ប្រភពពី Popular Magazine

Read More

ចុងខែឧសភានេះ អ្នកវិជ្ជមានកូវីដរកឃើញជិត ៧០០ នាក់ ជាសះស្បើយ ៤៤៨ នាក់ ឯអ្នកស្លាប់ ៥ នាក់

ជុំវិញករណីជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៩០ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេសត្រឹមតែ ៥៥ ករណី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងតួលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ មានចំនួន ០៥ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចត្រឡប់ទៅផ្ទះវិញ គឺមានចំនួន ៤៤៨ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៣០០៩៤ នាក់ – អ្នកជាសះស្បើយមានចំនួន ២២៦៣៦ នាក់ – អ្នកស្លា.ប់ចំនួន ២១៤ នាក់ ៕ប្រភពពី Popular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានព័ត៌មានលម្អិតខាងក្រោម ៖

Read More

អ្នកលក់មើលលើមើលក្រោម ឃើញខោមិនខោ អាវមិនអាវចូលទិញម៉ូតូធំ មួយសន្ទុះក្រោយភាំងគ្រប់គ្នា

បរទេស៖ យើងគ្រប់គ្នាតែងនិយាយថា “កុំវិនិច្ឆ័យនរណាម្នាក់ ដោយគ្រាន់តែមើលលើសំបកក្រៅ”។ ការលើកឡើងបែបនេះ ដោយសារមានមនុស្សជាច្រើននៅតែមានទំនោរវិនិច្ឆ័យអ្នកដទៃដោយផ្អែកលើរូបរាងក្រៅ។ តែនៅក្នុងពិភពលោកយើងនេះ គ្មានអ្វីល្អឥតខ្ចោះ និងមិនអាចផ្គាប់ចិត្តមនុស្សមួយពិភពលោកបាននោះទេ តួយ៉ាងដូចជា បុរសចំណាស់ម្នាក់ដែលស្លៀកពាក់ ខោអាវកញ្ចាស់ខាងក្រោមនេះជាដើម។បុរសវ័យចំណាស់ម្នាក់នេះ បានដើរចូលទៅហាងលក់ម៉ូតូធំមួយដែលមានឈ្មោះថា Maxsingburibigbike (ត្រូវបានគេស្គាល់ផងដែរថាឈ្មោះ Maxsingburi Bike Shop) នៅស្រុក Khai Bang Rachan ក្នុងខេត្ត Sing Buri ប្រទេសថៃ។ នៅពេលដើរចូលហាង គាត់ស្លៀកពាក់ខោមិនខោ អាវមិនអាវ មានសភាពចាស់ ហើយថែមទាំងពាក់ស្បែកជើងផ្ទាត់ទៀត។ អ្នកលក់នៅហាងគិតថា គាត់គ្រាន់តែមកទីនោះដើម្បីមើលម៉ូតូប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មុនពេលដែលពួកគេនិយាយជាមួយគាត់ ពួកគេបានសន្និដ្ឋានថា គាត់នឹងមិនទិញអ្វីទាំងអស់ គ្រាន់តែសួរនាំលេង។ ក្នុងក្រសែភ្នែកពួកគេ វាមើលទៅដូចជាគាត់គ្មានលុយទិញអីចឹង ហើយមើលទៅគាត់ប្រហែលជាមិនយកលុយមកជាមួយផង។យោងតាមប្រភពព័ត៌មានពីប្រទេសថៃ Sanook បានឲ្យដឹងថា បុរសចំណាស់ពាក់អាវយឺតក្រហមវែង និងស្លៀកខោចែវនេះ បានចំណាយពេលយ៉ាងយូរក្នុងការមើលម៉ូតូម៉ាក Harley Davidson ដែលមានតម្លៃប្រហែល ៦០ ម៉ឺនបាត (ឬប្រមាណ ១៧ ៤០០ ដុល្លារ)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែបុគ្គលិកផ្នែកលក់នៅតែព្រងើយកន្តើយចំពោះគាត់ បុរសចំណាស់បានហៅម្ចាស់ហាងមកជួប។ ម្ចាស់ហាងបានផ្តល់ការគោរព ឱ្យបុរសវ័យចំណាស់ដែលស្លៀកពាក់រយ៉េរយ៉ៃនោះយ៉ាងកក់ក្ដៅ។ បុគ្គលិកផ្នែកលក់នរណាមិនភ្ញាក់ផ្អើល ខណៈដែលម្ចាស់ហាងបានចំណាយពេលទៅនិយាយជាមួយបុរសនេះអស់រយៈពេលជាង ១០នាទី។អ្វីដែលបានកើតឡើង ធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលថែមទៀតនោះគឺ គាត់បានសួរម្ចាស់ហាងគ្រប់សំណួរដែលគាត់មាន អំពីម៉ូតូដែលគាត់បានជ្រើសរើស បន្ទាប់មកបុរសចំណាស់នោះបានយកប្រាក់ ៦០០ ០០០ បាត ដែលជាសាច់ប្រាក់សុទ្ធតែម្តង មករាប់នៅមុខម្ចាស់ហាង។ មនុស្សគ្រប់គ្នាស្រឡាំងកាំង ដោយសារតែគិតថា គាត់គ្មានលុយសូម្បីមួយរៀលជាប់ខ្លួនផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសចំណាស់រូបនេះ បានធ្វើឱ្យមនុស្សគ្រប់គ្នានៅហាងលក់ម៉ូតូភ្ញាក់ផ្អើល ខណៈដែលមនុស្សមួយចំនួនដែលនៅទីនោះ បានថតរូបបុរសចំណាស់ហើយបានចែករំលែក នៅលើទំព័រហ្វេសប៊ុករបស់ពួកគេ។ ជាការពិត ហាងនេះក៏បានបង្ហាញពីរឿងរ៉ាវ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ តែដោយសារមានការរិះគន់ច្រើនពេក ចំពោះការស្វាគមន៍របស់បុគ្គលិកកាលដំបូង ទើបសម្រេចលុបចោលវិញ។សារព័ត៌មានខាងលើបានរាយការណ៍ថា បងស្រីរបស់បុរសវ័យចំណាស់រូបនេះ បានកំណត់អត្តសញ្ញាណគាត់ តាមរយៈខមមិនថា…

Read More

តោះមកស្គាល់ឈ្មោះ! “ខ្លែងឯក” ឈ្មោះដើមខ្លែងមេកូន ឬ ខ្លែងព្នង បានលេចរូបរាងឡើងតាំងពី ៤០០ឆ្នាំមុនគ្រិស្តសករាជ

ខ្លែងឯកត្រូវបានរាប់បញ្ចូលថាជាកេរមរតករបស់ប្រជាជនខ្មែរដែលមិនអាចកាត់ថ្លៃបានដែលចូលរួមចំណែកឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែររួមទាំងជួយអោយខ្មែរមានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិក៏ដោយសារតែខ្លែងឯកមួយនេះ។ ដើមឡើយ “ខ្លែងឯក” មានឈ្មោះថាជា “ខ្លែងមេកូន ឬខ្លែងព្នង” ដែលបានលេចរូបរាងឡើងតាំងពី ៤០០ឆ្នាំមុនគ្រិស្តសករាជមកម្ល៉េះ(សម័យមុននគរភ្នំ)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្លែងឯកត្រូវបានបង្កើតឡើងសម្រាប់ពិធីបង្ហោះខ្លែងនារដូវច្រូតកាត់ ដែលពិធីនេះមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។ កាលនោះ បុព្វបុរសខ្មែរមានជំនឿលើអ្នកតា ដូចនេះហើយពិធីបង្ហោះខ្លែងក៏ធ្វើឡើងដើម្បីសម្ដែងការដឹងគុណចំពោះអ្នកតាដែលបានជួយផ្គត់ផ្គង់ទឹកភ្លៀងគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផល និងជួយអោយផលដំណាំលូតលាស់បានផលល្អ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកដល់សម័យនគរភ្នំខ្មែរចាប់ផ្ដើមទទួលវប្បធម៌ និងជំនឿសាសនាពីឥណ្ឌា ដូច្នេះហើយពិធីបង្ហោះខ្លែងប្រហែលត្រូវរៀបចំឡើងតាមលក្ខណៈព្រហ្មញ្ញសាសនា។ ដោយសារខ្មែរប្រកាន់យករបបមាតាធិបតេយ្យ ទើបពេលនោះខ្លែងឯក ឬខ្លែងព្នង ត្រូវបានគេស្គាល់ឈ្មោះថា “ខ្លែង មេកូន” ដែលមេគឺជាព្រះមហាក្សត្រិយានី ហើយកូនជាប្រជារាស្ត្រ។ គួរអោយសង្វែង ខ្លែងឯក បានបាត់រូបរាង និងលេចរូបរាងឡើងជាច្រើនលើកច្រើនសារដោយសារតែសង្គ្រាមរ៉ាំរ៉ៃពីសម័យកាលមួយទៅសម័យកាលមួយទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងរជ្ជកាលព្រះបាទអង្គឌួងជាក្សត្រដែលគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា ទ្រង់តែងប្រារព្ធព្រះរាជពិធីបង្ហោះខ្លែងតាមបែបព្រះពុទ្ធសាសនាជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១២ កើតដល់ថ្ងៃ ១៥កើត ខែមិគសិរ នៅឯរាជធានីឧដុង្គ ដោយមានសង់រោងពិធី ៥អន្លើ ព្រមទាំងនិមន្តព្រះសង្ឃជារាជគណៈ ចម្រើនព្រះបរិត្តនៅគ្រប់រោងទាំង ៥ ដែលមានតាំងគោម និងខ្លែងចំនួន៥។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្លែងឯក ដែលជាខ្លែងមួយក្នុងចំណោមប្រភេទខ្លែងខ្មែរជាង២០ប្រភេទ មានឈ្មោះល្បីល្បាញដល់ឆាកអន្តរជាតិ ដោយវាត្រូវបានយកទៅចូលរួមក្នុងមហោស្រពខ្លែងអន្តរជាតិចាប់ពីឆ្នាំ១៩៩៤ នៅប្រទេសជាច្រើនដូចជា បារាំង អ៊ីតាលី អង់គ្លេស ចិន ជប៉ុន កូរ៉េ ឥណ្ឌា ឥណ្ឌូណេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី និងវៀតណាមជាដើម។ “ខ្លែងឯក” ជាវត្ថុដ៏មានតម្លៃសម្រាប់អត្តសញ្ញាណជាតិខ្មែរព្រមទាំងជាតួអង្គវប្បធម៌ខ្មែរដែលតែងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយកិត្តិនាមប្រទេសកម្ពុជាប៉ុន្តែវានឹងប្រឈមមុខក្នុងការបាត់បង់ប្រសិនបើយើងមើលរំលង និងមិនយកចិត្តទុកដាក់ពីវា៕ប្រភពពីភូមិរ៉ារាត្រី

Read More

ក្រោយបំពេញភាពកតញ្ញូជូនម្ដាយរយះពេល៧ថ្ងៃមក ទីបំផុត លោកបង ឆន សុវណ្ណរាជ លាចាកសិក្ខាបទហើយ

ពេលនេះពិធីបុណ្យសព និង ពិធីបុណ្យ ៧ ថ្ងៃរបស់ម្ដាយជាទីស្រឡាញ់តារាចម្រៀង ឆន សុវណ្ណារាជ បានចប់សព្វគ្រប់អស់ហើយ ដែលកម្មវិធីទាំងមូលបានប្រព្រឹត្តទៅប្រកបដោយក្ដីក្រៀមក្រំ សោកសង្រេងជាទីបំផុត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនាមជាកូនប្រុសម្នាក់ ឆន សុវណ្ណារាជ បានបំពេញភាពកតញ្ញូបួសធ្វើជាព្រះសង្ឃ រៀនធម៌ ឆាន់បួស តាំងចិត្តស្ងប់ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញ៉ោមម៉ែដែលបានលាចាកលោកនេះទៅ ឱ្យបានទៅកាន់ទីស្ងប់សុខ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកបន្ទាប់ពីបួសសងគុណបំពេញភាពកតញ្ញូជូនម្ដាយរួចរាល់ ក្រោយពិធីបុណ្យចប់សព្វគ្រប់ ឆន សុវណ្ណារាជ ក៏បានលាចាកសិក្ខាបទវិញហើយកាលពីល្ងាចថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការគោរពដឹងគុណ និង ភាពកតញ្ញូចំពោះម្ដាយដែលបានចែកឋានទៅលោកខាងមុខរបស់តារាចម្រៀង ឆន សុវណ្ណារាជ បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមកោតសរសើរចំពោះរូបលោកមិនស្ទើរនោះទេ ៕ប្រភពពី Popular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

Read More

សង្វេគណាស់! ព្រោះតែជីវភាពខំទៅធ្វើការនៅស្រុកគេអស់រយះពេល ១២ឆ្នាំ តែអកុសល ត្រូវបានជួបរឿងមួយនេះដែលខ្លួនមិនចាំអាអ្វីទាំងអស់សូម្បីតែប្រពន្ធកូន

បរទេស៖ បុរសជនជាតិម៉ាឡេស៊ី អាយុ ៣៤ឆ្នាំម្នាក់ ត្រូវបានគេស្គាល់ឈ្មោះថា អាឡិច រស់នៅប្រទេសសិង្ហបុរី មានជំងឺដាច់សរសៃឈាមខួរក្បាល ដែលបណ្តាលឱ្យសន្លប់ និងបាត់បង់ការចងចាំ សូម្បីតែប្រពន្ធ និងកូនពីរនាក់របស់ខ្លួន ក៏លែងស្គាល់ ធ្វើឲ្យមហាជនមានក្តីអាណិតជាខ្លាំង ហើយបច្ចុប្បន្នកំពុងស្វែងរកជំនួយពីសប្បុរសជនដើម្បីបង់ថ្លៃព្យាបាល។យោងតាមកម្មវិធីរៃអង្គាស និងបរិច្ចាគប្រាក់ GIVE.asia បានឲ្យដឹងថា លោកអាឡិចធ្វើការនៅប្រទេសសិង្ហបុរី អស់រយៈពេល ១២ ឆ្នាំមកហើយ។ មុនពេលលោកឈានដល់ដំណាក់កាលបែបនេះ ប្រពន្ធរបស់គាត់ក៏បានទៅធ្វើការនៅប្រទេសសឹង្ហបុរីដែរ ប៉ុន្តែនាងបានវិលត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញមុន។ បច្ចុប្បន្ននេះ ប្តីប្រពន្ធពួកគេមានកូនចំនួន ២នាក់ ម្នាក់អាយុ ២ ឆ្នាំនិងម្នាក់ ៥ ឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាឡិច គឺជាមេគ្រួសារតែម្នាក់គត់ដែលរកចំណូលសម្រាប់គ្រួសារ។ ភរិយារបស់គាត់មានឈ្មោះថា លីវ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពប្ដីរបស់ខ្លួន នៅពេលគាត់ក្លាយទៅជាបែបនេះភ្លាមៗ ចាប់តាំងពីថ្ងៃទី ១៨ ខែមេសា កន្លងទៅ។ លីវ បានប្រាប់សារព័ត៌មានថា៖ នាងមានអារម្មណ៍ថា ប្តីហាក់ដូចជាមិនស្រួល តាំងពីដើម ខែមេសា មកម្ល៉េះ។ដំបូងឡើយការពិគ្រោះជាមួយវេជ្ជបណ្ឌិតនៅមិនអាចកំណត់ពីមូលហេតុបាននៅឡើយទេ តែក្រោយពីមានការបញ្ចុះបញ្ចូល និងជម្រុញពី លីវ ទើបលោកអាឡិច ទៅពិនិត្យពេញរាងកាយពេញតែម្តង។ មុនពេលបាត់ទំនាក់ទំនងនៅថ្ងៃនោះ អាឡិច បាននិយាយថា គាត់ទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព នៅពេលកំពុងធ្វើដំណើរពីផ្ទះទៅ លីវ បែរជាបាត់បង់ទំនាក់ទំនងតែម្តង។ លីវ តែងខលមកប្តីជារៀងរាល់ថ្ងៃ តាមរយៈកម្មវិធី FaceTime ឬ WhatsApp ដើម្បីឱ្យគាត់និយាយលេងជាមួយកូនៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅលើគេហទំព័រ GIVE.asia បានសរសេរថា៖ “ ភរិយាលោកបានទាក់ទងមិត្តភក្តិគាត់ជាច្រើននាក់ នៅក្នុងប្រទេសសឹង្ហបុរី ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ បានដឹងពី អាឡិច ឡើយ ហើយពួកគេថែមទាំងបានដាក់សេចក្តីជូនដំណឹងមួយ នៅលើហ្វេសប៊ុកដើម្បីស្វែងរក អាឡិច ផងដែរ”។ នៅទីបំផុត មិត្តភក្តិម្នាក់របស់អាឡិច បានទាក់ទងទៅប៉ូលីសយ៉ាងបន្ទាន់តាមរយៈទូរស័ព្ទ បន្ទាប់ពីបាត់គេអស់ ២៤…

Read More

ចូលរួមរុំលែកទុក្ខផង! ក្មេងប្រុសរើសបាល់ម្នាក់ ប្រែពីមានសាច់ឈាមទៅជាស្គមស្គាំងគួរឲ្យសង្វេគណាស់

កាលពីពេលថ្មីៗនេះ មរណភាពរបស់យុវជនម្នាក់បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសក្រុមការងារនៅកីឡដ្ឋានខេត្តស្វាយរៀង មានក្ដីសោកស្ដាយជាខ្លាំង ព្រោះតែគេជាមនុស្សល្អ ស្លូត មានចរិតល្អ បែរជាមានជំងឺប្រែជាស្គមស្គាំង រហូតបាត់បង់ជីវិតតែម្តងនៅថ្ងៃទី២៨ ខែឧសភា កន្លងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើយោងតាមគណនីហ្វេសប៊ុកមានឈ្មោះ Chhoum Nimol បានសរសេររៀបរាប់ទាំងក្ដីសោកស្ដាយថា៖ «ដំណឹងដ៏គួរឲ្យអាណិត ពេលនេះប្អូនប្រុស ព្រំ សុខ បានលាចាកលោកនេះទៅកាន់លោកខាងមុខហើយ កាលពីយប់ថ្ងៃទី២៨ វេលាម៉ោងជិត ១រំលងអាធាត្រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមប្អូនទៅឲ្យបានស្ងប់សុខ សុំទោសផង ដែលបងជួយប្អូនមិនបាន សូមឲ្យប្អូនកើតជាតិណាណា កុំឲ្យអាយុខ្លីដូចជាតិនេះទៀត បងសន្យាថានឹងខិតខំសុំថវិកាសប្បុរសជនបន្តទៀត ដើម្បីធ្វើផ្ទះប្អូនឲ្យហើយ ព្រោះជាបំណងប្អូនដើម្បីគ្រួសារ បើបងប្អូនចង់ចូលបុណ្យក្មេង ព្រំ សុខ អាចទាក់ទងខលមកនាងខ្ញុំបាន 085525515/ 0968228600 ឬតាម ABA000958001 Chhoum Sreymol»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា យុវជនឈ្មោះ ព្រុំ សុខ គឺជាក្រុមការងារស្នែង និងរើសបាល់ នៅកីឡដ្ឋានខេត្តស្វាយរៀង គាត់បានធ្លាក់ខ្លួនឈឺជំងឺរលាកក្រពះយ៉ាងធ្ងន់ធ្ងរ គ្រួសារក្រ គ្មានលុយបញ្ជូនទៅមន្ទីពេទ្យ ព្រោះគ្រួសារអត់មានផ្ទះនៅទេ គេឲ្យស្នាក់នៅចាំឃ្លាំងស៊ីម៉ងឲ្យគេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយមរណភាពរបស់គេកើតឡើង ក្រោយពីបញ្ចូនទៅកាន់មន្ទីពេទ្យខេត្តស្វាយរៀង ដោយស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរពេកមិនអាចតស៊ូបានតទៅមុខទៀត ទើបបណ្ដាលឲ្យបាត់បង់ជីវិតតែម្តង។ ប្រសិនបើបងប្អូន មានសទ្ធាជ្រះថ្លាសូមជួយជាថវិកាដល់ក្រុមគ្រួសាររបស់គាត់ផង តាមរយៈលេខគណនី ABA ដូចបានបញ្ជាក់ខាងលើ៕ប្រភពពីភូមិរ៉ារាត្រី

Read More

សង្វេគណាស់! កូនយំទាំងខ្លួនកំពុងឈឺទារប៉ាឲ្យជូនអូនទៅជួបម្ដាយ ទាំងដែលស. ពម្ដាយត្រូវបាន…

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ គណនីហ្វេសប៊ុកមួយ មានឈ្មោះ Sovannreach Chhoun បានបង្ហាញពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានធ្វើឲ្យមហាជន ជាពិសេសអ្នកប្រើប្រាស់ បណ្ដាញសង្គមហ្វសប៊ុក ខ្លោចចិត្តជាខ្លាំង ខណៈដែលនារីជាម្ដាយក៏បានស្លាប់ ឯកូនបងត្រូវពិ. ការ ហើយស្រែកខ្លាំងៗឲ្យប៉ាគេជូនទៅជួបម៉ាក់ទាំងដែលស. ពម្ដាយបានបញ្ចុះរួចរាល់ទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គណនីហ្វេសប៊ុកខាងលើ ដែលតត្រូវជាមិត្តភក្តិប្តីនារីរងគ្រោះ ក៏បានសរសេររៀបរាប់ ទាំងក្ដីសោកស្ដាយថា៖ «លើសពីអាណិតសម្លាញ់ ពិបាកទទួលយកណាស់ ប្រពន្ធត្រូវស្លា.ប់ កូនប្រុសទីពីរត្រូវពិការជើង ដោយសារគ្រោះថ្នាក់ចរាចរណ៍បានបំបែកគ្រួសារមួយ ដែលធ្លាប់តែមានស្នាមញញឹម និងសុភមង្គលឲ្យបែកគ្នាយ៉ាងក្តុកក្តួលបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សំឡេងមួយដែលចេញពីមាត់កូនប្រុសច្បង ដែលស្រែកខ្លាំងៗថា ប៉ាប៉ាជូនអូនទៅជួបម៉ាក់ បន្ទាប់ពីស. ពម៉ាក់របស់គាត់ ត្រូវបានបញ្ចុះរួចរាល់ហើយ ធ្វើឲ្យខ្ញុំទប់ទឹកភ្នែកមិនជាប់។ សូមឲ្យប្អូនស្រី បានទៅកាន់សុគតិភពចុះ ហើយក៏សូមឲ្យសម្លាញ់រឹងមាំបន្ត ដើម្បីកូនៗទាំងពីរ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានបញ្ជាក់ទៀតថា មូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់ ចរាចរណ៍នោះគឺ បណ្ដាលមកពីរថយន្តក្រុងបុក ម៉ូតូនារីរងគ្រោះខណៈពេលជិះឌុបកូន ព្រោះរថយន្តក្រុងនោះ គេចពីរថយន្តផ្សេងទៀតកំពុងវ៉ាជែង ក្នុងទិសដៅបញ្ច្រាសគ្នាមិនដាច់ ជ្រុលទៅបុ. កនារីរងគ្រោះជាមួយកូន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថាទីតាំងកើតហេតុស្ថិតនៅខេត្តកំពង់ធំ ហើយផ្ទះជនរងគ្រោះរស់នៅក្នុង ភូមិ អូរសាលា ឃុំកំពង់ ស្វាយ ខេត្តកំពង់ធំ៕ប្រភពពីភូមិរ៉ារាត្រី

Read More

បន្ទាប់ពីបានវិលត្រលប់មកវិញដោយបែកបងប្អូនអស់រយះពេល ៣៥ឆ្នាំមក ក៏ប្រទះឃើញវិញទាំងគាត់មានសតិមិនល្អ និងមានរឿងដែលមិនគួរអោយជឿ…(វីដេអូ)

ជារឿងគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យកោតសរសើរមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៩ ឧសភា ឆ្នាំ២០២១ បន្ទាប់ពីដឹងថា បុរសសតិមិនសូវប្រក្រតីដែលបែកក្រុមគ្រួសារអស់រយៈពេលរាប់សិបឆ្នាំម្នាក់ អាចសន្សំប្រាក់ពីការអាណិតអាសូររបស់មហាជន បានរហូតជិត ២០លានរៀល។តាមប្រភពពីព្រះសង្ឃមានគណនីហ្វេសប៊ុកព្រះនាម “បញ្ញាបទីបោ ជាសុភី” គង់នៅវត្តសំពៅមាសកែវមុន្នី ខេត្តកណ្ដាល បានឲ្យដឹងថា បុរសខាងលើមានឈ្មោះ យឿន ធី បានមកស្នាក់នៅវត្តនេះអស់ជាច្រើនឆ្នាំហើយ ទាំងពុំដឹងសាច់ញាតិរស់នៅទីណា ហើយថ្ងៃមួយក៏មានគេបង្ហោះវីដេអូពីលោកធី ទៅលើបណ្ដាញអ៊ីនធឺណិត ហើយដំណឹងនេះក៏បានទៅដល់សាច់ញាតិតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម និងមានការសាកសួរបន្ថែមពីអ្នកបង្ហោះ ធ្វើឲ្យគ្រួសាររបស់គាត់អាចរកគាត់ឃើញនៅវត្តសំពៅមាស ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជិតព្រំដែនប្រទេសវៀតណាម។ ចំណែកគ្រួសាររបស់គាត់ រស់នៅភូមិគោករវាង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ហើយពួកគាត់ក៏មានជួលកង់បីមកទទួលនៅថ្ងៃទី២៩ ឧសភា តែដោយឃើញប្រាក់របស់លោកធី ដែលសន្សំបានច្រើនពេក ក៏នាំអង្គុយរាប់ និងស្នាក់នៅវត្តនោះមួយយប់សិន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមប្រភពពីសាច់ញាតិជាបងស្រីបង្កើត បានប្រាប់មូលហេតុដែលឈ្មោះ យឿន ធី ជាប្អូនពៅចាកចេញពីផ្ទះថា ប្អូនគាត់បានរត់ចោលផ្ទះតាំងពីនៅអាយុ ១៣ឆ្នាំ។ ចំណែកម្ដាយបង្កើតបានស្លាប់នៅឆ្នាំ ១៩៧៥ ក្រោយមកឪពុកបានយកប្រពន្ធចុងម្នាក់ទៀត ដោយមិនអាចរស់នៅចុះសម្រុង និងខ្លាចម្ដាយចុង លោកធី ក៏បានចាកចេញពីផ្ទះដោយមិនផ្ដល់ដំណឹងឲ្យអ្នកណាដឹងនៅឆ្នាំ ១៩៨៦។ ការចាកចេញពីផ្ទះក្នុងវ័យក្មេងបែបនេះ បានធ្វើឲ្យគ្រួសារបារម្ភជាខ្លាំង និងក៏បានប្រកាសស្វែងរកគ្រប់កន្លែង តែពុំមានដំណឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅឆ្នាំ ១៩៩៣ ឪពុករបស់លោកធី បានលាចាកលោក ប៉ុន្តែលោកធី ពុំបានដឹងដំណឹងនោះឡើយ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ពេលជីវិតរសាត់អណ្ដែត លោកធី ធ្លាប់ទៅធ្វើការជាទាសករនៅប្រទេសថៃដែរ តែដោយមានការលំបាកទ្រាំពេក ក៏វិលត្រឡប់មកប្រទេសកំណើតវិញ ហើយក៏ប្រែជាមនុស្សសតិមិនប្រក្រតីនាពេលនោះមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារគេឃើញសភាពគួរឲ្យអាណិតអាសូរ អ្នកស្រុកតែងតែបានឲ្យលុយតិចតួចៗតាមផ្លូវរបៀបដូចជាអ្នកសុំទាន។ ប៉ុន្តែជារឿងមួយដែលយើងនឹកស្មានមិនដល់នោះ លោកធី បានសន្សំលុយនោះបានលុយជាង ១៨លានរៀលមានប្រាក់រៀល ប្រាក់ដុងវៀតណាម និងដុល្លារផងដែរ ដោយលោកញាត់ចូលក្នុងថង់ស្បោងរាប់ឆ្នាំ រហូតក្រដាសប្រាក់ខ្លះពុកផុយ។ នៅថ្ងៃទី ៣០ ឧសភានេះ…

Read More