ព្រះចៅអធិការថៃមួយអង្គ ចង់ចូលនិព្វានសម្រេចចិត្តដោយប្រើឧបករណ៍កែច្នៃមួយសម្រាប…(មានវីដេអូ)

ព្រះសង្ឃមួយអង្គហាក់ដូចជាកំពុងស្វែងរកព្រះនិព្វាន បានកា. ត់ព្រះកេស (ក្បាល) ខ្លួនឯងដោយប្រើកាំបិត ប្រ. ហារ. ជីវិតដូចក្នុងរឿងដែលធ្វើដោយដៃ នៅខេត្តភាគឥសាន្ត ទីក្រុង Nong Bua ប្រទេសថៃ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងរហូតដល់នាយករដ្ឋមន្ត្រី។ បច្ចុប្បន្ន ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណថាតើព្រះសង្ឃអង្គណា គួរតែត្រូវចោទប្រកាន់ក្នុងការជួយដល់ព្រះចៅអធិការ ឲ្យសម្រេចការត្រាស់ដឹងដោយមិនសមហេតុផលបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះសង្ឃព្រះនាម Dhammakorn Wangphrecha ត្រូវបានគេរាយការណ៍ថា បានចំណាយពេល ៥ ឆ្នាំ ក្នុងការធ្វើផែនការអត្ត. ឃាត ហើយជឿជាក់ថា វាអាចជួយឱ្យព្រះអង្គឈានដល់និព្វានដូចព្រះពុទ្ធ។ អ្នកគោរពព្រះសង្ឃអង្គនេះ បាននិយាយថា គាត់បានសម្រេចចិត្តសំ. លាប់ខ្លួន នៅថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះ ក្នុងថ្ងៃកំណើតគម្រប់ ៦៨ វស្សា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឧបករណ៍សម្រាប់កា. ត់ព្រះកេស ត្រូវបានធ្វើឡើងពីកាំបិតប្រវែងមួយម៉ែត្រ និងស៊ីម៉ងត៍ចំនួន ២បាវ ចងព្យួរដោយដាក់នៅជិតរូបសំណាកអាទិទេព។ ពុទ្ធបរិស័ទនិយាយថា ព្រះសង្ឃកាត់ខ្សែដោយខ្លួនឯង។ ប៉ូលីសបាននិយាយថា ភស្តុតាងលើករណីធ្វើអ. ត្តឃា. តនេះ អ្នកគោរពតាមព្រះសង្ឃ ដែលបានផ្លាស់ប្តូរទីតាំងស. ពរបស់ព្រោះសង្ឃ Dhammakorn អាចប្រឈមនឹងការចោទប្រកាន់ពីបទលាក់បាំងសា. ក. ស. ព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ ឧបករណ៍ដូចទៅនឹងកាំបិ. តប្រ. ហារ. ជីវិត ក៏ត្រូវបានគេរើរុះ ដោះជាបំណែកៗផងដែរ នៅពេលប៉ូលីសបានមកដល់ ហើយអ្នកដែលចូលរួម អាចប្រឈមនឹងរងការចោទប្រកាន់ផ្សេងទៀត ពីបទបំផ្លាញភស្តុតាង ប្រសិនបើប៉ូលីសរកឃើញថា អ្នកគោរពតាមនោះជួយព្រះសង្ឃ សាងសង់ឧបករណ៍សម្រាប់ប្រ. ហារ. ជីវិត ពួកគេអាចត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើឃា. ត. ក. ម្ម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ូលីសបានរកឃើញសា. ក. ស. ពព្រះសង្ឃនៅក្នុងមឈូសឈើមួយ នៅឯវត្ត Phuhingong។ ហើយមានមនុស្សប្រហែល…

Read More

ទោះជាវៀតណាមបិទការនាំចូល បន្លែ ត្រី សាច់មកកម្ពុជា ក៏យើងមានលទ្ធភាពផ្គត់ផ្គងខ្លួនឯងបានដែរ…

រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា ក្នុងដំណាក់កាលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នេះកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងផ្គត់ផ្គង់បន្លែ ត្រី សាច់ ពី ៧៥% ទៅ១០០% ដោយខ្លួនឯងបាន ។ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ការបិទជាឯកតោភាគីពីភាគីវៀតណាម មិនឲ្យបន្លែរបស់ខ្លួនចូលមកកម្ពុជានៅក្នុងអំឡុងពេលនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់កសិករកម្ពុជាទៅវិញទេ គឺយើងឈានទៅដល់ការផ្គត់ផ្គង់ដោយខ្លួនឯង ព្រោះកន្លងមកយើងពិបាកប្រកួតប្រជែងតម្លៃជាមួយប្រទេសជិតខាង ដោយគេលក់ក្នុងតម្លៃថោកជាងបន្លែក្នុងស្រុកយើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សំឡេង៖”ផលិតផលរបស់យើងអាចផ្គត់ផ្គង់បានប្រចាំឆ្នាំប្រមាណ៧០% ហើយក្នុង រដូវរំហើយអាចផ្គត់ផ្គង់បាន ៨០ភាគរយ តែនៅរដូវក្តៅនេះអាចថយមកវិញ។ តែទោះជាយ៉ាងណាមិនខ្វះទេ។ កន្លងមកយើងមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ដោយសាតែគេនាំចូលផលិតផលមួយចំនួនមានតម្លៃថោកជាងយើង។មួយទៀតកន្លងមកគេគ្រប់គ្រងទីផ្សារហេដ្ឋារចនាសម្ព័ន្ធលក់នៅកម្ពុជាបានស្ទើរទាំងស្រុង។ ដូច្នេះយើងពិបាកប្រជ្រៀតក្នុងការបែងចែកទីផ្សារនេះ។ ប៉ុន្តែឥឡូវនេះជាឱកាសល្អសម្រាប់កម្ពុជាហើយកសិករមានលទ្ធភាពក្នុងការផលិតដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់បន្លែនៅប្រទេសកម្ពុជាយើង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់តំបន់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីកាត់ ផ្តាច់ការឆ្លងជំងឺកូវីដ-១៩នេះ គឺជាឧបសគ្គនៃការដឹកជញ្ជូន បន្លែ ត្រី សាច់ ចូលក្នុងរាជធានីភ្នំពេញ ដែលបណ្ដាលឲ្យបន្លែត្រីសាច់មានការឡើងថ្លៃ។ជាមួយគ្នានេះ ឯកឧត្តមបានស្នើឲ្យក្រសួងពាណិជ្ជកម្ម និងសាលារាជធានីភ្នំពេញកំណត់ឲ្យបានច្បាស់អំពីកន្លែង ឬទីតាំង ដើម្បីងាយស្រួលដឹកបន្លែ ត្រីសាច់ធ្វើការផ្គត់ផ្គង់ និងបំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមអ្នកតាមដានផ្នែកសេដ្ឋកិច្ច និងក្រុមកសិករកម្ពុជាបានឯកភាពចំពោះការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខាងលើនេះ។ ក្រុមអ្នកតាមដានផ្នែកនេះបានជឿជាក់ថា កម្ពុជាអាចធ្វើបានសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកទាំងបន្លែ និងត្រីសាច់ព្រោះកម្ពុជាមានតំបន់សក្តានុពលច្រើនណាស់អាចដាំបន្លែបានទាំងខែប្រាំងនិងវស្សា។ កត្តានេះរឹតតែជំរុញលើកទឹកចិត្តដល់កសិករនិងអង្គការដៃគូនានាដែលវិនិយោគលើវិស័យកសិកម្មឲ្យខិតខំបង្កើនបរិមាណដាំដុះឲ្យកាន់តែច្រើនព្រោះមានទីផ្សារច្រើនលក់នៅទូទាំងប្រទេស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា ក្នុង១ឆ្នាំកម្ពុជាមានតម្រូវការបន្លែប្រមាណជា១លានតោន ក្នុងនោះកម្ពុជាខ្លួនឯងអាចផលិតបានដោយខ្លួនឯងពីចន្លោះ ៧៥ ដល់៨០ម៉ឺនតោនពោលគឺនាំចូលតែប្រភេទបន្លែនៅតំបន់ត្រជាក់ ដែលពិបាកដាំនៅកម្ពុជាប៉ុណ្ណោះ៕ ប្រភពពីភូមិរ៉ារាត្រី

Read More

នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ នេះក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ៤៤៦នាក់ថែមទៀត ភាគច្រើននៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន១៣០នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៤៤៦នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន១៣០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៤៤៦នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ៣៣១នាក់, ខេត្តបន្ទាយមានជ័យ ១នាក់, ខេត្តបាត់ដំបង ១នាក់, ខេត្តកំពង់ចាម ១នាក់, ខេត្តព្រៃវែង ១នាក់, ខេត្តកំពង់ស្ពឺ ២នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តតាកែវ ៥នាក់, ខេត្តកណ្តាល ២១នាក់ និងខេត្តព្រះសីហនុ ៨២នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកជាសះស្បើយទាំង១៣០នាក់វិញ គឺមាន៣នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស និងចំនួន ១២៧នាក់ផ្សេងទៀត សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៨ ១៩៣នាក់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ -អ្នកឆ្លង ៨១៩៣នាក់ -អ្នកជាសះស្បើយ ២៩២៤នាក់ -អ្នកកំពុងសំរាកព្យាបាល ៥២០៤នាក់ -អ្នកស្លា.ប់ ៥៩នាក់ ចូរអានសេចក្តីលំខាងក្រោម…

Read More

ម្តងពីខេត្តមានមនុស្សជិត២០០នាក់ដែលពាក់ព័ន្ធនឹងកម្មការនីរោងចក្រកាត់ដេរម្នាក់នៅ 7NG ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក

(កណ្ដាល)៖ បន្ទាប់ពីរកឃើញកម្មការនីម្នាក់ ដែលធ្វើការរោងចក្រកាត់ដេរនៅតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានវិជ្ជមានជំងឺកូវីដ១៩នោះ អាជ្ញាធរក៏បានសហការគ្នាស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលប្រមាណជិត ២០០នាក់ ដោយបានយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កទាំងអស់គ្នា ខណៈអ្នកខ្លះធ្វើការ-រស់នៅស្រុកខ្សាច់កណ្ដាល ហើយអ្នកខ្លះទៀតរស់នៅស្រុកពារាំង ខេត្តព្រៃវែង ដែលជាស្រុកកំណើតរបស់កម្មការនីវិជ្ជមានជំងឺកូវីដ១៩នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះថា កម្មការនីរូបនេះមានឈ្មោះ ឌឿន ចន្ធា អាយុ២២ឆ្នាំ ធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ Starlight apparel manufacturing co.,ltd។ កាលពីថ្ងៃទី១៣ ខែមេសា រូបគេបានទៅលេងស្រុកកំណើតនៅឯភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ហើយត្រលប់មកវិញនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលកម្មការនី ឌឿន ចន្ធា ចូលមកធ្វើការវិញ បុគ្គលិកសន្តិសុខក្នុងរោងចក្រខាងលើនេះក៏បានវាស់កម្ដៅលើខ្លួនកម្មការនីរូបនេះ ហើយក៏ឃើញកម្ដៅឡើងដល់ ៣៨អង្សាសេ។ ដោយមើលទៅឃើញអាការៈដូចមិនសូវស្រួលខ្លួន សន្តិសុខដដែលនោះក៏មិនទាន់អនុញ្ញាតឲ្យចូលធ្វើការទេ គឺត្រូវរង់ចាំនៅខាងក្រៅសិន។ ភ្លាមនោះ ខាងរដ្ឋបាលក្នុងរោងចក្រក៏បានទាក់ទងមកអាជ្ញាធរឲ្យបានដឹងឮ រីឯកម្មការនី ឌឿន ចន្ធា ក៏បានត្រលប់ទៅស្រុកវិញបាត់ទៅ។លោក ប៊ុន ផេង បានបន្តថា បន្ទាប់ពីទទួលដំណឹងនេះភ្លាម អាជ្ញាធរស្រុកខ្សាច់កណ្ដាលបានទាក់ទងទៅអាជ្ញាធរស្រុកពារាំង ខេត្តព្រៃវែង ដើម្បីសហការគ្នាលើការគ្រប់គ្រងដំណើររបស់កម្មការនី ឌឿន ចន្ធា និងអ្នកពាក់ព័ន្ធទាំងឡាយ ដើម្បីចាត់វិធានការសុខាភិបាល និងយកសំណាកទៅពិនិត្យជាបន្ទាន់។ ជាលទ្ធផល កម្មការនីរូបនេះពិតជាមានករណីវិជ្ជមានកូវីដ១៩ ពិតមែន ហើយត្រូវដាក់ឲ្យសម្រាកព្យាបាលនៅឯខេត្តព្រៃវែង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ អាជ្ញាធរស្រុកខ្សាច់កណ្ដាល ក៏បានរកឃើញក្រុមកម្មការនីរោងចក្រកាត់ដេរ Starlight apparel manufacturing co.,ltd នៅតំបន់សេដ្ឋកិច្ចពិសេស 7NG រាប់តាំងពីអ្នកជិះឡានជាមួយគ្នា សរុបចំនួន…

Read More

បុរស២នាក់ដែលបើករថយន្តឡាយវីដេអូ ផឹកស្រាបៀរ បានចេញសារភាពកំហុស ធ្វើកិច្ចសន្យា និងត្រូវបានផាកពិន័យម្នាក់ៗចំនួន(មានវីដេអូ)

(ភ្នំពេញ)៖ បុរស២នាក់ដែលបើករថយន្តឡាយវីដេអូ ផឹកស្រាបៀរ ដែលផ្ទុយនឹងមាត្រា១០ នៃច្បាប់ប្រឆាំងកូវីដ១៩ បានសារភាពកំហុស ធ្វើកិច្ចសន្យា ណែនាំអប់រំ និងត្រូវបានសមត្ថកិច្ចផាកពិន័យក្នុងម្នាក់៥លានរៀល ក្រោយត្រូវបានឃាត់ខ្លូន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News ថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញ បានស្រាវជ្រាវរហូតដល់ឈានទៅដល់ការកំណត់អត្តសញ្ញាណជនទាំងពីររូប ដែលបានបើករថយន្តឡាយផឹកស្រាបៀរ ដែលល្មើសទៅនឹងមាត្រា១០ នៃច្បាប់ប្រឆាំងការឆ្លងរាលវីរុសកូវីដ១៩ (បទមិនគោរពវិធានការរដ្ឋបាល ) ដែលត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លាន ទៅ ៥លានរៀល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅបុរសទាំងពីរនាក់ឲ្យចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរស២នាក់ដែលមានឈ្មោះ ហួ ធឹម អាយុ២៥ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនអចលនទ្រព្យ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៦BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្ត និងអ្នករួមដំណើរមានឈ្នោះ ពិន នាត អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះទីលំនៅបច្ចុប្បន្ន បន្ទប់ជួលគ្មានលេខ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានថតឡាយវីដេអូក្នុងបណ្តាញសង្គម TikTok អំពីសកម្មភាព ផឹកគ្រឿងស្រវឹង ពេលកំពុងបើកបរដែលបំពានសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលនេះជាទង្វើដ៏អាក្រក់មួយដែលមិនគួរនឹងយកគំរូតាមនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកដល់ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរសទាំង២រូបខាងលើ បានចូលខ្លួនមកទទួលកំហុស ធ្វើកិច្ចសន្យា និងថតជាវីដេអូ…

Read More

អ្នកជំងឺកូវីដ ១៩ នៅឥណ្ឌា ២២ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យបែជាជួបរឿងអកុសលទៅវិញដោយសាតែ…(មានវីដេអូ)

យ៉ាងហោចណាស់ អ្នកជំងឺកូវីដចំនួន ២២នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងមន្ទីរពេទ្យមួយ នៃប្រទេសឥណ្ឌា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ ដោយសារខ្វះអុកស៊ីសែន ក្រោយលេចធ្លាយធុងអុកស៊ីសែនទំហំធំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា India Times។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមប្រភពខាងលើបានឲ្យដឹងថា ហេតុការណ៍នេះកើតមានឡើងដោយសារធុងអុកស៊ីសែនធំ ប្រចាំមន្ទីរពេទ្យ Zakir Hussain ទីក្រុង Nashik រដ្ឋ Maharashtra បានលេចធ្លាយមិនទាន់ដឹងមូលហេតុ និងបណ្ដាលឲ្យមានផ្សែងក្រាស់ឃ្មឹកដូចពពកនៅបរិវេណកន្លែងកើតហេត។ អ្នកស្លាប់ទាំង ២២នាក់នេះ មានបុរស ១១នាក់ និងស្ត្រី ១១នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមប្រភពព័ត៌មានឲ្យដឹងទៀតថា មន្ទីរពេទ្យនេះបានទទួលអ្នកជំងឺចំនួន ១៥០នាក់ឲ្យចូលសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកជំងឺ ២៣នាក់ កំពុងប្រើប្រាស់អុកស៊ីសែនជំនួយផ្លូវដង្ហើម។ ក្រោយពេលសោកនាដកម្ម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កើតឡើងនាវេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ ក្រុមគ្រូពេទ្យបានទាក់ទងនៅកាន់ស្នងការក្រុង ដើម្បីស្វែងរកជំនួយបច្ចេកទេស ដើម្បីទប់ស្កាត់ការលេចធ្លាយនេះ តែជួយមិនទាន់សភាពការណ៍។ ពេលនេះក្រុមអ្នកជំនាញកំពុងស៊ើបអង្កេតលម្អិត រកមូលហេតុបន្ថែមទៀត៕ប្រភពពីភូមិរ៉ារាត្រី #WATCH | An Oxygen tanker leaked while tankers were being filled at Dr Zakir Hussain Hospital in Nashik, Maharashtra. Officials are present at the spot, operation to contain the leak is underway. Details awaited. pic.twitter.com/zsxnJscmBp — ANI (@ANI) April 21, 2021

Read More

បុរស់ម្នាក់ពិតជាមានចិត្តសប្បុរសធម៌មែន! ចុះដើរចែកលុយលោកតាធាក់ស៊ីក្លូក្នុងមួយអ្នករហូតដល់…

មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Iv Samnang បានបង្ហោះសារនៅក្នុងបណ្តាញទំនាក់ទំនងសង្គម បង្ហាញពីសកម្មភាពចែកលុយជូនលោកតាចាស់ៗធាក់ស៊ីក្លូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំនួន ១០៦ នាក់ ដែលកំពុងតែជួបវិបត្តសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពបិទខ្ទប់ចំពោះការធ្វើដំណើររបស់ប្រជាជនទាំងអស់នៅទូទាំងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមរយៈគណនីហ្វេសប៊ុកខាងលើនេះ បានលើកឡើងថា «១៥០ ដុល្លារ ក្នុងស្ថានបិទខ្ទប់សម្រាប់លោកតាស៊ីក្លូ ១០៦ នាក់ យើងខ្ញុំពិតជារំភើបរកអ្វីប្រៀបពុំបាន ដោយសារទឹកចិត្តអាណិតស្រឡាញ់ក្រុមលោកតាស៊ីក្លូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានបងប្អូនដែលជាសប្បុរសជនបានចូលរួមជួយក្រុមលោកតាស៊ីក្លូ ថវិកាទាំងអស់នេះ សុទ្ធតែជាថវិការបស់បងប្អូនសប្បុរសជនដែលបានផ្តល់ជូនក្រុមលោកតាស៊ីក្លូ ។ ចំណែកឯយើងខ្ញុំមិនបានជួយអ្វីដល់លោកតាឡើយ ក្រៅពីជួយផ្តល់ថវិកាជូនក្រុមលោកតាស៊ីក្លូជំនួសបងប្អូនសប្បុរសជន» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឃើញសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា របស់សប្បុរសជនតាមរយៈគណនីហ្វេសប៊ុកខាងលើនេះរួចមក មហាជនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការស៊ែចែករំលែកជាបន្តបន្ទាប់ពីមួយទៅមួយ ពោលពាក្យកោតសរសើរនូវទឹកចិត្តដ៏សប្បុរសគ្រប់ៗគ្នា ៕ប្រភពពី Popular Magazine

Read More

ដឹងថាខ្លួនបន្តទៅមុខមិនបានទៀត សុំគ្រូពេទ្យចេញ ដើម្បីមើលមុខនិងកាន់ដៃប្រពន្ធ ជាលើកចុងក្រោយ

បរទេស៖ រូបភាពរបស់គូស្នេហ៍វ័យចំណាស់មួយគូ កាន់ដៃគ្នានៅលើគ្រែមន្ទីរពេទ្យ បានធ្វើឱ្យមនុស្សជាច្រើននាក់នៅលើបណ្ដាញអ៊ីនធឺណិត រំជួលចិត្តជាខ្លាំង។ យោងតាមបណ្ដាញផ្សព្វផ្សាយចិន បានឲ្យដឹងថា លោកតាដែលជាប្តីមានអាយុ ៩២ ឆ្នាំបាននិយាយថា បំណងប្រាថ្នាចុងក្រោយរបស់គាត់ចង់ជួបប្រពន្ធគាត់អាយុ ៩៥ ឆ្នាំ ដោយត្រឡប់ទៅផ្ទះវិញ ហើយរង់ចាំសេចក្តីស្លាប់។លោកតាមានឈ្មោះថា Feng មកពីទីក្រុង Ningbo ប្រទេសចិន ត្រូវបានគេរាយការណ៍ថា គាត់បានលាចាកលោកនៅឯផ្ទះ បន្ទាប់ពីបានជួបមុខប្រពន្ធបានរយៈពេលត្រឹមតែ ២ម៉ោង។ យោងតាមសារព័ត៌មាន People’s Daily បានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ បានរៀបការអស់រយៈពេល ៦៦ ឆ្នាំមកហើយ លោកទាំងពីរបានទទួលការព្យាបាលជំងឺនៅឯមន្ទីរពេទ្យ Yingzhou ក្នុងទីក្រុង Ningbo។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពនេះ ត្រូវបានគេថតនៅថ្ងៃដែលលោកតា Feng បានទទួលមរណភាពតែម្ដង ហើយត្រូវបានគេចែកចាយជាច្រើននៅលើបណ្តាញសង្គមចិននានា បន្ទាប់ពីមានការបែកធ្លាយរូបភាពទាំងនោះ។ លោកតា Feng មានជំងឺបេះដូងធ្ងន់ធ្ងរ ហើយបានស្នាក់នៅក្នុងបន្ទប់ថែទាំជាន់ទី៣ ខណៈដែលប្រពន្ធគាត់បានបាក់ឆ្អឹង និងព្យាបាលនៅជាន់ទី១៤ ក្នុងមន្ទីរពេទ្យតែមួយ។ប្តីប្រពន្ធលោកតា លោកយាយ មិនបានជួបគ្នាអស់រយៈពេលជាងមួយខែហើយ។ ស្ថានភាពរបស់លោកតា Feng គឺមានលក្ខណៈធ្ងន់ធ្ងរ ហើយទទួលព្យាបាលរយៈពេលជាងមួយសប្តាហ៍។ ក្រៅពីជំងឺបេះដូង គាត់មានជំងឺចាស់ជរាមួយចំនួនទៀត។ លោកតាប្រាថ្នាចង់ស្លាប់នៅផ្ទះដោយសេចក្តីស្ងប់សុខ ដូច្នេះគាត់ និងក្រុមគ្រួសារបានស្នើសុំឱ្យមន្ទីរពេទ្យ បញ្ឈប់ការព្យាបាល និងអនុញ្ញាតឲ្យគាត់ចាកចេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនចៅរបស់លោកតា Feng បានរៀបចំឯកសារឲ្យគាត់ចាកចេញពីមន្ទីរពេទ្យតាមអ្វីលោកតាចង់បាន។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា កូនស្រីរបស់លោកតា Feng បានស្នើគាត់ថា៖ «ពុក ឲ្យគ្រូពេទ្យបន្តព្យាបាលទៀតទៅ! លោកតា Feng បានគ្រវីក្បាល ហើយឆ្លើយថា៖ «ពុកមិនបានឃើញម៉ែកូនជាយូរមកហើយ។ ពុកនឹកគាត់ណាស់»។កូនចៅរបស់លោកតា Feng បានរៀបចំឯកសារឲ្យគាត់ចាកចេញពីមន្ទីរពេទ្យតាមអ្វីលោកតាចង់បាន។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា កូនស្រីរបស់លោកតា Feng បានស្នើគាត់ថា៖ «ពុក ឲ្យគ្រូពេទ្យបន្តព្យាបាលទៀតទៅ! លោកតា Feng បានគ្រវីក្បាល ហើយឆ្លើយថា៖…

Read More