ព្រះមហាក្សត្រកម្ពុជា ប្រទានព្រះរាជទ្រព្យ ៥ម៉ឺនដុល្លារអាមេរិក ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គព្រះរាជទានព្រះរាជទ្រព្យ ៥ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះមហាក្សត្រកម្ពុជា កន្លងមកតែងតែចូលរួមព្រះរាជឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក៏តែងតែបានចូលរួមព្រះរាជឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។ប្រភពពីFresh News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សប្បុរសជនមានបំណងបរិច្ចាគមកទីស្នាក់ការកណ្តាល សូមទំនាក់ទំនង៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១៖ លោកជំទាវ ពុំ ចន្ទីនី 012 921 105 ២៖ លោកជំទាវ ម៉ែន នារីសោភ័គ 012 810 854 ៣៖ ឯកឧត្តម ឌួង អេលីត 017 248 888

Read More

កែវ សុខផេង កីឡាករបាល់ទាត់ ដែលចេញមុខអំពាវនាវឲ្យពលរដ្ឋរួមគ្នាទប់ស្កាត់កូវីដ១៩ ដើម្បីបានសេរីភាពវិញដូចប្រទេស…

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តពុកម៉ែបងប្អូនពិតស្គាល់ច្បាស់ជាក់ជាមិនខាន គឺកីឡាករបាល់ទាត់ជម្រើសជាតិលោក កែវ សុខផេង ហើយនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានចេញមុខអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីទទួលបានសេរីភាពឡើងវិញដូចជាប្រទេសអ៊ីស្រាអ៊ែល ដោយបានរកឃើញពន្លីនៃភាពជោគជ័យក្នុងសមរភាពកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កែវ សុខផេង គឺជាកីឡាករបាល់ទាត់ទីពីរបន្ទាប់ពី ចាន់ វឌ្ឍនាកា ដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម ក៏ដូចជាសហការអនុវត្តន៍តាមវិធានការទប់ស្កាត់នានារបស់អាជ្ញាធរ និងរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺឆ្លង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅលើគណនីហ្វេសប៊ុកលោក កែវប សុខផេង ក៏បានបញ្ជាក់យ៉ាងដូច្នេះថា៖ សម្តេច លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបងៗកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលនឿយហត់ដើម្បីយើងទាំងអស់គ្នា ចឹងយើងជាប្រជាជនត្រូវចូលរួមទាំងឣស់គ្នា សង្ឃឹមថាយើងនិងប្រសើរហើយមានសេរីភាពដូចឣុីស្រាឣែលឣញ្ចឹង ធ្វើបានទេបុ៉ណ្ណឹងឣ្នកទាំងឣស់គ្នា? #បីកុំបីការពារ

Read More

ណុប បាយ៉ារិទ្ធ ស្លុតចិត្តក្រោយឃើញកងទ័ពអាវស និង សមត្ថកិច្ច តស៊ូខ្លាំងទោះ…

ក្នុងពេលថ្មីៗនេះ មហាជានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកផ្លូវការតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា ណុប បាយ៉ារិទ្ធ បានបង្ហោះសារតក់ស្លុតស្មារតី និង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ញើចសរសើរទឹកចិត្តដ៏ក្លាហានមុះមុតយ៉ាងអង់អាចក្លាហានរបស់ទ័ពអាវសរ និង សមត្ថកិច្ច ឥតរួញរាក្នុងការចូលរួមការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងយល់ ទាំងថ្ងៃ ស៊ូហាលភ្លៀង ហាលខ្យល់ឥតឈប់ឈរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ណុប បាយ៉ារិទ្ធ បានរៀបរាប់យ៉ាងដូច្នេះថា «ហ៊ឹម… សូមឱ្យមេរោគចង្រៃនេះវិនាសសាបសូន្យចេញពីកម្ពុជាឆាប់ៗផងចុះ យើងថាយើងហត់ តែពេទ្យហត់ជាងយើងទៅទៀត យើងថាយើងពិបាក តែគាត់រឹតតែពិបាកជាងយើង ហើយការលំបាក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការនឿយហត់របស់ពួកគាត់ គឺដើម្បីយើង ដើម្បីប្រជាជនកម្ពុជា ដើម្បីប្រទេសកម្ពុជា ។ កិច្ចការពារ ការប្រុងប្រយ័ត្ន វាជាភារកិច្ច ជាឆន្ទៈរបស់យើង ជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ព្រោះវាជាហានីភ័យដែលយើងគ្រប់គ្នាកំពុងតស៊ូជាមួយគ្នា មិនមែនជាបន្ទុកនៃការទទួលខុសត្រូវរបស់នណាម្នាក់ដាច់មុខ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឃើញសារដែលមានអត្ថន័យយ៉ាងចាក់ដោតនេះ មហាជនដែលនិយមលេងបណ្តាញសង្គមបានស៊ែចេករំលែកគ្នាពីមួយទៅមួយ ហើយពោលពាក្យកោតសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា ៕ប្រភពពី Popular Magazine

Read More

តាមពិតបុរសជិះម៉ូតូបុកបារ៉ាស់បិទខ្ទប់នៅជ្រោយចង្វារ មានបញ្ហា និងប្រវត្តិទុក្ខសោកច្រើនយ៉ាងនេះសោះ

នៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួន បុរសម្នាក់ អាយុ ៣១ឆ្នាំ បន្ទាប់ពីបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ និងបានជេរប្រមាថមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីសមត្ថកិច្ចនាំខ្លួនទៅសាកសួរ ទើបដឹងថា បុរសម្នាក់នេះ ជាមន្ដ្រីយោធា និងជាមនុស្សមានបញ្ហាខួរក្បាល ព្រោះធ្លាប់គ្រោះថ្នាក់ចរាចរណ៍ស្លាប់សមាជិកគ្រួសារ និងកូន ក្រោយមកប្រពន្ធក៏កើតជំងឺផ្លូវចិត្ត រហូតបានលែងលះគ្នាទៀត ដូច្នេះការប្រព្រឹត្តខាងលើអាចប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ ទាំងមិនដឹងខ្លួនពីសកម្មភាពជាបទល្មើសព្រហ្មទណ្ឌ។យោងតាមលិខិតរបស់មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរព្រះកុសុមៈបានបង្ហាញថា បុរសខាងលើឈ្មោះ ខៀវ ចាន់សុភក្រ្ដា និងជាមនុស្សមានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្តប្រាកដមែន ហើយតម្រូវឲ្យលេបថ្នាំជាប់រៀងរាល់ថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុដែលបុគ្គលរូបនេះ មានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្ត ដោយសារតែអំឡុងឆ្នាំ២០១៦ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង បណ្ដាលឲ្យស្លាប់គ្រួសារ ប្អូនថ្លៃ ២នាក់ និងកូនក្នុងពោះប្រពន្ធ។ ក្រោយមកបុគ្គលរូបនេះ បានលែងលះគ្នាជាមួយប្រពន្ធ ហើយប្រពន្ធក៏មានបញ្ហាសតិដូចគ្នានេះដែរ។ដោយឡែកនៅព្រឹកដដែលនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធករណីនេះ លោកបានប្រាប់បណ្ដាញសារព័ត៌មាន លោកមិនទាន់សម្រេចយ៉ាងណានោះទេ ពោលទុកឲ្យស្ថាប័នតុលាការជាអ្នកសម្រេចតាមផ្លូវច្បាប់ ក្រោយពេលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរជម្រាបថា កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចាប់វាយខ្នោះមន្រ្តីយោធារូបនេះ ក្រោយបើកម៉ូតូបុកបារ៉ាស់បិទខ្ទប់ និងប្រើហិង្សាទៅលើសមត្ថកិច្ចប្រចាំគោលដៅទៀតផង។ ជនបង្ករូបនេះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ ៣១ឆ្នាំ ជាមន្រ្តីយោធា ក្រសួងការពារជាតិ។ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដើម្បីសាកសួរ និងរៀបចំសំណុំឯកសារបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ។ ចំណែក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភជាថវិកាដល់កម្លាំងក្នុងកិច្ចប្រតិបត្តិការចាប់ខ្លួនជនសង្ស័យដែលប្រព្រឹត្តិបទល្មើសហិ ង្សា នៅគោលដៅរង្វង់មូលព្រហ្មមុខបួន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជម្រាបជូនថា ទោះបីជាមន្ត្រីយោធាខាងលើនេះ មានបញ្ហាខួរក្បាល…

Read More

គួរតែអាណិតអ្នកដ៏ទៃនឹងអាណិតប្រទេសជាតិ…! ០២នាក់ទៀតហេីយដែលជាអាជីវករនៅផ្សារដេីមគរដែលរត់ចេញពីការធ្វេី.ច.ត្តា.ឡី.ស.ក័.នឹងសុខចិត្តបិទផ្ទះរត់ចោលផ្ទះទៀតមានអី.ស.ម.ត្ថ.កិ.ច្ចធ្វេីការ.ស្ទា.ក់.បានឥឡូវកំពុងតែសូមអង្វរកុំអោយ.ដា.ក់.ទោ.ស

ព្រឹត្តិការណ៏នៃការឆ្លងជាសហគមន៏នៅតែលាតសន្ធឹងនៅការឆ្លងមិនចេះចប់ដែលធ្វេីអោយមានការព្រួយបារម្មណ៏នឹងមានការពិបាកចិត្តខ្លាំងណាស់ពីសំណាកមហាជននឹងអ្នកដែលបានឆ្លងរួចហេីយ។នេះបេីតាមការផ្សាយរបស់ក្រសួងដែលបានធ្វេិការចេញសេចក្តីប្រកាស់ជារៀងរាល់ថ្ងៃមានអ្នកឆ្លងជាច្រេីនដែលមិនអាចស្មានពីស្ថិតិនៃការឆ្លងនេះទេ។បានអោយដឹងថាក្រសួងរាល់ថ្ងៃកំពុងមានការព្រួយបារម្មណ៏នឹងកំពុងតែរក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិធីដេីម្បីទប់ស្កាត់នៅវិធិសាស្រ្តដេីម្បីថ្វេីការការពារនៅពេលនេះក៏ប៉ុន្តែអ្វីដែរពិបាកនឹងទប់ស្កាត់នោះគឺប្រជាជនយេីងមួយចំនួនតូចមានការគិតខ្លីមិនគិតពីប្រយោជន៏រួមមានការថ្លោះធ្លយនៅការគិតអ្នកខ្លះបានរត់ចេញនឹងអ្នកខ្លះទៀតបានធ្វេីការល្មេីសនៅបម្រាមដែឡក្រសួងបានធ្វេីការចេញនៅសេចក្តីអនុវត្តដែលធ្វេីអោយខូចសណ្តាប់ធ្នាប់នៅក្នុងការចាត់ចែងនៅលេីវិធីសាស្រ្តដែលក្រសួងបានចែង។អាជ្ញាធរខណ្ឌជ្រោយចង្វារ បាន ឃា .ត់ ខ្លួនអាជីវករផ្សារដើមគរ២នាក់ ម្ដាយកូន ដែលបាន លួ .ច ចេញពីកន្លែង ច .ត្តា .ឡី .ស័ .ក ក្នុងផ្ទះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយក៏សុំគោលការណ៍ ពីសាលារាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការ ចា ត់ ការបន្តទៀតតែម្តង។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១បានឲ្យដឹងថា សម្រាប់អាជីវករ២នាក់ម្តាយ និងកូនខាងលើនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវបានបញ្ជូនទៅធ្វើការ ច .ត្តា .ឡី .ស័ .ក បន្ត នៅមណ្ឌល ច .ត្តា .ឡី .ស័ .ក ព្រែកព្នៅ ក្រោយពួកគេបាន លួ ច ចេញពីផ្ទះ ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។អាជីវករទាំង២នាក់ រួមមានឈ្មោះ៖ ទី១៖ ឈ្មោះ កុប ម៉ារី អាយុ៦០ឆ្នាំ ជាម្តាយ, ទី២៖ ឈ្មោះ ម៉ក់ រុំរីសា ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាកូន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពដដែលបញ្ជាក់ថា ចំពោះករណីនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានស្នើសុំគោលការណ៍អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការ ឃា .ត់ ខ្លួន និងបានបញ្ជូនបុគ្គលទាំងពីររូបខាងលើឱ្យទៅបន្តធ្វើ ច .ត្តា .ឡី .ស័ .កនៅមណ្ឌល ច .ត្តា .ឡី .ស័ .ក ព្រែកព្នៅ ស្ថិតក្នុងខណ្ឌព្រែកព្នៅ…

Read More

ហ៊ានណាស់! ម្ចាស់ឡានសាំយ៉ុង ១ គ្រឿង ស៊ីឈ្នួលរត់ពន្ធចិន ១១ នាក់ ចេញពីកំពង់សោម ធ្លា.យដល់…

នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បានធ្វើការឃា.ត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ខេត្តកំពត វេលាម៉ោង ៩ និង ០០ ព្រឹក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈស្នងការនគរបាលបានឱ្យដឹងថា មូលហេតុនៃការឃា.ត់ គឺដោយសាររថយន្តខាងលើ បានរត់ពន្ធដឹកជនជាតិចិនចំនួន ១១ នាក់ សុទ្ធតែជាបុរស ធ្វើដំណើរចេញពីខេត្តព្រះសីហនុ តាមផ្លូវជាតិលេខ ០៤ ឆ្លងកាត់តាមភូមិសាស្ត្រ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ។ បច្ចុប្បន្ននេះ កម្លាំងនគរបាលអន្តោប្រវេសន៍ កំពុងបន្តអនុវត្តនិតិវិធី ចាត់ការតាមផ្លូវច្បាប់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Read More

មិនថមថយទេ! ព្រឹកនេះក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៣១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣១នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៤៣១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣១នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៤៣១នាក់ ក្នុងនោះមាន២នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស និងចំនួន ៤២៩នាក់ផ្សេងទៀត សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលរួមមានរាជធានីភ្នំពេញ ២៧១នាក់, ខេត្តកំពង់ចាម ៤នាក់, ខេត្តកំពង់ឆ្នាំង ១នាក់, ខេត្តកំពង់ធំម្នាក់ ១នាក់, ខេត្តកំពត ១នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តតាកែវ ៤នាក់, ខេត្តត្បូងឃ្មុំ ១នាក់, ខេត្តកណ្តាល ១០នាក់ និងខេត្តព្រះសីហនុ ១៣៣នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកជាសះស្បើយទាំង ៣១នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៧ ៤៤៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៦ ៨៩៩នាក់, អ្នកជាសះស្បើយចំនួន ២ ៥៥៥នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៤៨៣៥នាក់, អ្នកស្លាប់ចំនួន ៤៩នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕ ប្រភព៖ Fresh News

Read More

ធ្លាប់ត្រូវគេចំអ កថា អ្នករត់តុគ្មានថ្ងៃក្លាយជាអ្នកមាន តែឥលូវគាត់សងវីឡា១ ទើបភ្លឺភ្នែក

បរទេស៖ បុរសម្នាក់ត្រូវបានគេមើលងាយសើចចំអកថា “សម្បត្តិត្រឹមតែជាអ្នករត់តុ” គ្មានអ្វីអស្ចារ្យ ហើយគ្មានថ្ងៃក្លាយជាអ្នកមានឡើយ ប៉ុន្តែបុរសជនជាតិហ្វីលីពីនរូបនេះ បានបង្ហាញឲ្យអ្នកដែលធ្លាប់មាក់ងាយខ្លួនភ្លឺភ្នែកថា ពួកគេពិតជាគិតខុសហើយ ព្រោះពេលនេះលោកបានសង់ផ្ទះក្នុងក្តីសុបិន ចេញពីកំលាំងញើសឈាមផ្ទាល់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក Jhay Suarez Tuyor ជាអ្នករត់តុតាំងពីឆ្នាំ ២០១២ ។ លោកធ្លាប់ទទួលរងបទពិសោធន៍មិនល្អជាមួយភ្ញៀវដែលមកទទួលទានអាហារ ព្រោះធ្លាប់ត្រូវបានភ្ញៀវមួយចំនួនមើលស្រាលថា លោកជាអ្នករត់តុប៉ុណ្ណោះ។ ច្រើនពេលដែលជួបរឿងបែបនេះ លោកមិនសូវជាយកចិត្តទុកដាក់នោះទេ ហើយធ្វើហីចំពោះមនុស្សដែលមិនចេះពិចារណាបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គាត់ដឹងថា ខ្លួនពិតជាគ្មានអ្វីដែលអាចនិយាយតបត ដើម្បីផ្លាស់ប្តូរគំនិតរបស់ពួកគេនោះទេ បើទោះបីជាវាឈឺចាប់ក៏ដោយ ក៏ពាក្យរបស់ពួកគេមិនផ្លាស់ប្តូរការពិតដែលថាគាត់គឺជាអ្នករត់តុដែរ។ ប៉ុន្តែទោះបីលោកគ្រាន់តែជាអ្នករត់តុម្នាក់ក៏ដោយ Jhay អាចសាងសង់ផ្ទះសុបិនរបស់ខ្លួនបាន ពីប្រាក់ដែលគាត់រកបានពីការរត់តុ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងការបង្ហោះរបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុក Jhay បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតជាច្រើននាក់ មានភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលលោក ចែករំលែករូបថតផ្ទះជាច្រើនសន្លឹក ដែលបានប្រាក់ខែដែលលោកខំសន្សំ រហូតអាចសាងសង់ផ្ទះក្នុងក្តីស្រមៃ។លោកគ្រាន់តែជា “អ្នករត់តុ” ចំពោះភ្នែករបស់មនុស្សជាច្រើន តែបុរសរូបនេះ បានសម្រេចនូវអ្វីដែលមនុស្សមួយចំនួនមិនអាចធ្វើបាន ខណៈការងារពួកគេមានប្រាក់ខែច្រើនជាង និងខ្ពស់ជាងគាត់ផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងរ៉ាវរបស់លោក គឺជាភស្តុតាងគ្រប់គ្រាន់ ដែលយើងមិនគួរមើលងាយអ្នកដទៃ និងវិនិច្ឆ័យពួកគេត្រឹមតែសំបកក្រៅ យើងរស់នៅបែបយើង គេរស់នៅបែបគេ ព្រោះយើងមិនដឹងថា មានអ្វីកើតឡើងនៅក្នុងជីវិតរបស់គេទេ។ មានមនុស្សជាច្រើន ប្រហែលជាសើចចំអកឱ្យគាត់ “គ្រាន់តែជាអ្នករត់តុ” ប៉ុន្តែគាត់អាចមានស្នាមញញឹមបានចុងក្រោយ ព្រោះគាត់រស់នៅក្នុងក្តីសុបិនដែលសម្រេចបាន៕ប្រភពពីភូមរ៉ារាត្រី

Read More

កុំប្រមាថអី! កូវីដបំប្លែងថ្មី ទោះជាក៏នៅខូចសួត អាចរ៉ាំរ៉ៃស្ទើរមួយជីវិត

ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យតួលេខអ្នកឆ្លងកូវីដសរុបនៅកម្ពុជាហក់ឡើងដល់ខ្ទង់ពាន់គួរឱ្យព្រួយបារម្ភបំផុត ដោយមានទាំងវីរុសបំប្លែងថ្មី កំពុងរាតត្បាត ពាសពេញតំបន់ប្រឈម ជាពិសេសនៅរាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលឈានទៅដល់ការបិទខ្ទប់តំបន់ ជាបណ្ដោះសន្ន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញការឆ្លងរីករាលដាលនេះទៀតសោត វេជ្ជ ឆន សុធារី/chhorn sotheary អ្នកឯកទេសជំងឺសួត និង ផ្លូវដង្ហើម បានចេញមកបកស្រាយឱ្យបានដឹងថា កូវីដជំនាន់មុន ឆ្លងផុត ២ អាទិត្យ គឺអាចឆ្លងផុតគ្រោះថ្នាក់ ដោយឡែកកូវីដបំប្លែងថ្មីនេះ ទោះ ១ ខែក៏នៅតែមិនអាចនិយាយថាផុតគ្រោះថ្នាក់បានដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញវីរុសកូវីដបំប្លែងថ្មី អ្នកឯកទេសខាងលើបានបន្តទៀតថា ទោះលែងមានវីរុសក្នុងខ្លួនទៀត ក៏សួតត្រូវបានខូចខាត មិនមានសមត្ថភាពធ្វើការដូចដើម ឯអ្នកជំងឺធ្ងន់មួយចំនួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះអស់វីរុសក្នុងខ្លួន ក៏នៅត្រូវការម៉ាស៊ីនជំនួយដង្ហើមបន្ត ដែលបន្តរហូតដល់ពេលណានៅមិនទាន់ដឹង រហូតក្រោយពីជាសះស្បើយពីកូវីដ ក៏បានបន្សល់ទុកនូវជំងឺខ្សោយសួតរ៉ាំរ៉ៃ អាចពេញមួយជីវិតទៀតផង ៕ប្រភពពី Popular Magazine

Read More

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា លើកទី២រួចហើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាលើកទី២រួចរាល់ហើយ។សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះនៅលើ Facebook ផ្លូវការនាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ យ៉ាងដូច្នេះថា «ពីរនាក់បានហើយ ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac។ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។ រឿងដែលបារម្មណ៍តើខ្ញុំងងុយដេកដូច កាលចាក់ដូសទីមួយឬទេ? បើងងុយដេក ឯកសារច្បាស់ជានៅលើតុនិងមិនបាន ហាត់ប្រាណផងដែរ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត បានចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាលើកទី០១ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការគ្រោងទុកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គ្រោងចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី២៩ ខែមេសា តែដោយសារសម្តេចតេជោ ត្រូវមានដំណើរចេញទៅប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ ទើបសម្តេចសម្រេចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃនេះតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែកម្ពុជាកំពុងស្ថិតក្នុងការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩នោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាក់វ៉ាក់សាំងលើកទី២ នៅគេហដ្ឋាននាក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩៕ប្រភពពី Fresh News

Read More