បារម្ភណាស់! ទិដ្ឋភាពពលរដ្ឋ នៅភូមិសាស្រ្តស្ទឹងមានជ័យតំបន់ក្រហម នាំគ្នាកកកុញចាំទទួលស្បៀង

ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាព្រឹត្តិការណ៍ ដែលមានអ្នកឆ្លងច្រើនជាងគេ និង មានរយៈពេលអូសបន្លាយវែងជាងគេនៅកម្ពុជា រហូតឈានទៅដល់ការបិទខ្ទប់រាជធានីភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ប្រឈម មានផលវិបាកក្នុងការស្វែងរកស្បៀងបរិភោគ ទើបត្រូវពឹងផ្អែកទៅលើការផ្ដល់ជាជំនួយស្បៀងអាហារ នៅតាមតំបន់ក្រហមនីមួយៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការទទួលស្បៀងនោះទៀតសោត នៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ នេះ តាមរយៈគណនីមួយឈ្មោះ Dy Hour បានបង្ហោះសារ និង រូបភាព ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ នាំគ្នាឈរយ៉ាងកកកុញ ចាំទទួលអំណោយជាស្បៀងអាហារ ស្ថិតនៅក្នុងភូមិសាស្រ្តស្ទឹងមានជ័យ វេលាម៉ោងប្រមាណជា ២ រសៀល ក្រោមផ្ទៃមេឃងងឹតស្លុប បន្ទាប់ពីភ្លៀងមួយប្រាវ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរូបភាពទាំងនោះ ធ្វើឱ្យមហាជននាំគ្នាព្រួយបារម្ភខ្លាំង ព្រោះថាខ្លាចបងប្អូនដែលបានទៅទទួលអំណោយ ពុំគោរពតាមវិធានការសុខាភិបាល បណ្ដាលឱ្យមានការឆ្លងរាលដាលបន្ត នៅក្នុងសហគមន៍ជាយថាហេតុ ៕ប្រភពពី Popular Magazine

Read More

ច្រើនទៀតហើយ!! ថ្ងៃនេះ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ៦២៤នាក់ ខណៈ ៤៨នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៦២៤នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៤៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៦២៤នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៤៦៥នាក់, ខេត្តកំពង់ចាម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តស្វាយរៀង ៣នាក់, ខេត្តតាកែវ ១០នាក់ និង ខេត្តព្រះសីហនុ ១៤៤នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកជាសះស្បើយទាំង ៤៨នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៧ ០១៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៦ ៤៧០នាក់, អ្នកជាសះស្បើយចំនួន ២៥២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៤៤៣៩នាក់, អ្នកស្លាប់ចំនួន ៤៥នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕

Read More

ក្រសួងការងារ ណែនាំ៣ចំណុច ដល់ម្ចាស់រោងចក្រ សហគ្រាស ដែលត្រូវផ្អាកសកម្មភាពអាជីវកម្ម ក្នុងអំឡុងពេលបិទខ្ទប់ ដើម្បីធានាផលប្រយោជន៍របស់កម្មករនិយោជិត

(ភ្នំពេញ)៖ ដើម្បីធានាផលប្រយោជន៍របស់កម្មករនិយោជិត អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំ ៣ចំណុច ដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវផ្អាកសកម្មភាពអាជីវកម្ម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងសេចក្តីណែនាំរបស់ក្រសួងការងារដែល Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ដើម្បីជាការធានាផលប្រយោជន៍របស់កម្មករនិយោជិតនៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវផ្អាកសកម្មភាពអាជីវកម្មក្នុងអំឡុងពេលបិទខ្ទប់ ត្រូវអនុវត្តន៍ឱ្យមានប្រសិទ្ធភាពដូចខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ * ទី១៖ ត្រូវរក្សាប៉ុស្តិ៍ការងារ និងរក្សាអតីតភាពការងារជូនកម្មករនិយោជិតរបស់ខ្លួនក្នុងអំឡុងពេលបិទខ្ទប់នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ * ទី២៖ ត្រូវបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា (ប្រាក់ឈ្នួលសម្រាប់ថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១) ជូនកម្មករនិយោជិតរបស់ខ្លួន ប្រសិនជាមិនទាន់បាន បើកផ្តល់នាពេលកន្លងមក។ ការបើកផ្តល់នេះសូមធ្វើនៅក្រោយពេលចប់វិធានការបិទខ្ទប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ * ទី៣៖ ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់កម្មករនិយោជិតរបស់ខ្លួនទៅតាមលទ្ធភាព ដោយផ្អែកលើស្មារតីមនុស្សធម៌សាមគ្គីភាព និងទំនួលខុសត្រូវសង្គម នៅក្នុងគ្រាលំបាករួមនេះ។ ការបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមនេះក៏សូមធ្វើនៅក្រោយពេលចប់វិធានការបិទខ្ទប់៕ប្រភពពី Fresh News ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖

Read More

សំដីមួយឃ្លានេះពិតជាមាននៃមែន! អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា លើកដៃសំពះសូមទោសមិនអាចលក់អង្ករដល់សប្បុរសជនបាន ព្រោះរឿងនេះ

កាលពីពេលថ្មីៗនេះ មហាជនបានចូលរួមអរគុណ និង កោតសរសើរនូវទឹកចិត្តចូលរួមជួយដល់សង្គមរបស់អ្នកឧញ៉ា ឡេង ណាវ៉ាត់ត្រា ដោយលោកបានសម្រួលតម្លៃអង្ករក្នុងការកាត់បន្ថយប្រាក់សម្រាប់ការផ្គត់ផ្គង់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលបិទខ្ទប់ ទប់ស្កាត់កូវីដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសដើម្បីជួយសម្រួលដល់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះហើយ ក៏មានការចូលរួមបញ្ជាទិញពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសនោះគឺសប្បុរសជនជាច្រើន ដែលលោកត្រូវការដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងខ្វះខាតដូចគ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយចំនួនអង្ករមានកំណត់ តម្រូវលក់ជូនតែប្រជាជនតាមគ្រួសារដែលកំពុងមានភាពលំបាក អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានត្រឹមសុំអភ័យទោសដែលមិនអាចសម្រួលដល់ការងារសប្បុរសធម៌នោះបាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកឧកញ៉ា បានរៀបរាប់ថា «ខ្ញុំសុំសំពះអភ័យទោស ទៅដល់ពុកម៉ែបងប្អូនក្នុងការបញ្ជាទិញអង្ករចំនួនច្រើន ដើម្បីធ្វើការងារមនុស្សធម៌ផ្សេងៗ ក្រុមការងារមិនអាចលក់ជូនបានទេ ។ ក្រុមការងារមានការលំបាកណាស់ ! មកដល់ពេលនេះ យើងបានបង្កើតការដឹកជញ្ជូនចំនួនឃ្លាំង ៤ គោលដៅទៅហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យើងខ្ញុំអាចលក់បានតែប្រជាជនតាមគ្រួសារយកទៅហូបជាក់ស្ដែង ដែលមានកាខ្វះខាតប៉ុណ្ណោះ ព្រោះក្រុមកាងារអាចដឹកចេញមួយថ្ងៃបានត្រឹមតែ ១០០ ទៅ ២០០ តោនទេ គឺមមាញឹកពេកទៅហើយ ។ បុគ្គលិកយើងប្រថុយ និង ធ្វើការដោយប្រយ័ត្នប្រយែងបំផុតក្នុងការការពារសុវត្ថិភាពនៃជំងឺឆ្លង ។ ខ្ញុំបាទដឹងថាបងៗ និង ក្រុមការងារគ្រប់ជាន់ថ្នាក់ប្រហែលជាអន់ចិត្តនឹងខ្ញុំហើយឱ្យខ្ញុំសុំទោសផង» ៕ប្រភពពី Popular Magazine

Read More

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យប្រើវិធានការបិទខ្ទប់ ផ្សារ និងទីតាំងលក់ដូរទាំងឡាយណា ដែលគ្មានសណ្ដាប់ធ្នាប់ ឬមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យប្រើប្រាស់វិធានការបិទខ្ទប់ ចំពោះផ្សារ ឬទីតាំងលក់ដូរទាំងឡាយណា ដែលមិនមានរបៀបរៀបរយ ឬមានហានិភ័យខ្ពស់ ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការដាក់បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងតាមសេចក្ដីណែនាំ ស្ដីពីវិធានការលម្អិតដើម្បីរឹតបន្ដឹងការអនុវត្តសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណុចទី១ នៃសេចក្ដីណែនាំនេះ បានកំណត់យ៉ាងដូច្នេះថា «អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ត្រូវរឹតបន្តឹងការត្រួតពិនិត្យ នៅតាមផ្សារ និងទីកន្លែងលក់ដូរគ្រឿង ឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន លក់អាហារវេចខ្ចប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការចំពោះផ្សារ ឬទីតាំងណាដែលមិនរៀបរយ ឬមានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ គណៈកម្មការប្រតិបត្តិ នៃ គ.ប.ខ. ត្រូវបង្កើតក្រុមការងារ មួយដើម្បីទទួលបន្ទុកការងារត្រួតពិនិត្យនេះ ដោយសហការជាមួយ ក្រសួងពាណិជ្ជកម្ម»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរជម្រាបថា រហូតមកដល់ពេលនេះទីតាំងផ្សារជាច្រើន ទាំងនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបិទខ្ទប់ជាបន្ដបន្ទាប់ ក្រោយរកឃើញថា មានអាជីវករ និងអ្នកធ្លាប់ចូលទៅកាន់ទីតាំងនោះ បានឆ្លងជំងឺកូវីដ១៩។ ដោយឡែក សម្រាប់ខេត្តព្រះសីហនុ អាជ្ញាធរ ក៏បានបិទផ្សារលើបណ្ដោះអាសន្នផងដែរ ក្រោយមានអាជីវករឆ្លងជំងឺនេះជាច្រើនរយនាក់៕ប្រភពពី Fresh News

Read More

អ្នកត្រូវទៅធ្វើការ ឬ ប្រកបអាជីវកម្ម អាចធ្វើដំណើរបាន គឺត្រូវមានឯកសារ ៣ យ៉ាងនេះ

ជុំវិញការបិទខ្ទប់ (Lockdown) និង ការផ្អាកធ្វើដំណើរ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សមត្ថកិច្ចនឹងអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរទៅប្រកបការងារ ឬ មុខរបរ ចំពោះអាជីវកម្ម ឬ សេវាកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការ ដោយប្រើប្រាស់ឯកសារចំនួន ៣ ដូចខាងក្រោមនេះ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. លិខិតអនុញ្ញាតការធ្វើដំណើរចេញដោយ គ.ប.ខ ។ ២. លិខិតបញ្ជាក់អត្តសញ្ញាណ អត្តសញ្ញាណបណ្ណ ឬ សំបុត្រកំណើត ឬ សៀវភៅគ្រួសារជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. លិខិតបញ្ជាក់ការងារចេញដោយក្រុមហ៊ុន ឬ ពីអាជ្ញាធរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់បន្ថែមថា ចំពោះអ្នកប្រកបអាជីវកម្ម ឬ សេវាកម្មដឹកជញ្ជូនទាក់ទងនឹងម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សេវាប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលជាសេវាអាទិភាពអាចធ្វើដំណើរដោយប្រាស់ឯកសារ ទី ២ និង ទី ៣ មួយរយៈខ្លីសិន ៕

Read More

សម្តេច ហ៊ុន សែន បានបញ្ចេញអង្ករ១៤០តោន ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតទៅខណ្ឌទាំង១៤នៅភ្នំពេញ

មុននេះបន្តិចបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញអង្ករចំនួន ១៤០ តោន ដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាតនៅខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សម្តេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចេង្ករ១៤០តោន ទៅខណ្ឌទាំង១៤ ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាត នៅក្នុងមូលដ្ឋាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អង្ករដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមាណ ១៤០តោននេះ នឹងដឹកទៅកាន់ខណ្ឌទាំង១៤ ដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តមបានបញ្ជាក់ថា ក្នុងមួយខណ្ឌចំនួន១០តោន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះដើម្បីទុកឲ្យអភិបាលខណ្ឌយកទៅចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀងអាហារ។អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យអភិបាលខណ្ឌទាំងអស់ តាមដានឲ្យជាប់ជាប្រចាំលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីពិនិត្យមើលការដង្ហោយ ហៅរកជំនួយពីសំណាក់ប្រជាពលរដ្ឋ ដែលខ្វះខាត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថា ក្នុងអំឡុងពេលប្រទេសជាតិកំពុងជួបបញ្ហាដោយសារជំ.ងឺកូ.វីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចជា គោលការណ៍ផ្តល់ថវិកា និងស្បៀអាហារផ្សេងៗ សម្រាប់ប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ហើយក៏បានណែនាំឲ្យគិតគូរផ្តល់ស្បៀងអាហារ សម្រាប់អ្នកខ្វះ ខាត ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញផងដែរ៕

Read More

ពិតជាម្ចាស់ផ្ទះជួលចិត្តធម៍មែន!! នារីស្រស់ស្អាតម្នាក់ អះអាង ថា «ម្ចាស់ផ្ទះជួលរបស់គាត់បានចុះតម្លៃផ្ទះហើយនឹងវចែកស្បៀងអោយទៀតថែមទាំង…»

នាថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ យោងតាម ហ្វេសប៊ុករបស់ប្អូនស្រី Leakina Chet បានបង្ហោះ និងសរសេររៀបរាប់ដូច្នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថា៖មើលម្ចាស់ផ្ទះជួលគេផងតម្លៃផ្ទះក៏ចុះលូវចែកស្បៀងអោយគ្មានប្រណីដៃទេអោយគ្រប់បន្ទប់ទាំងអស់មហាដៃទូលាយណាស់អង្ករអត់មានអោយតិចតូចទេចា៎លេងផ្កាខ្ញី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បេធំ50គីឡូតែម្ដងហើយនៅថែមលុយអោយទៀតនិងរបស់ញាំថែមទៀតតាំងពីដើមគិតគូរអ្នកនៅផ្ទះគាត់ណាស់លឺខ្វះលឺខូចអីមិនបានទេហើយបើលឺអ្នកណាទើបសម្រាលកូនឬ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទើបរៀបការចាំមើលអាំងប៉ាវគាត់អោយមិនចេះតូចទេហ៊ានតែបានកូនភ្លោះគុណអាំងប៉ាវអោយទៀត អគុណណាស់ពូនិងអុីសូមអោយមានសុខភាពល្អសំណាងល្អ។

Read More

មានអ្នកឆ្លងហើយ ចាំទេក្រោយបែកធ្លាយសារបិទក្រុងភ្នំពេញ មនុស្សសម្រុកទៅពេញផ្សារដើមគ លទ្ធផល អាជីវករនិងសន្តិសុខ ១០២នាក់ វិជ្ជមាន កូ វី ដ-១៩

រាជធានីភ្នំពេញ ៖ ផ្សារដើមគ គឺជាផ្សារធំមួយ នៅរាជធានីភ្នំពេញ ក្នុងការបែងចែកបន្លែ ផ្លែឈើ តាមផ្សារក្នុងក្រុងភ្នំពេញ និងបញ្ជូនទៅបណ្ដាខេត្តមួយចំនួនទៀត នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអោយដឹងថា មានអាជីវករ, អ្នកលក់ដូរ, កម្មករអនាម័យ និងសន្តិសុខផ្សារ សរុបចំនួន ១០២នាក់ (អាជីវករ៩៦នាក់ និងសន្តិសុខ ៦នាក់) រកឃើញ វិជ្ជមាន កូ វី ដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេនៅចាំបានថា នាព្រលប់ថ្ងៃទី១៤ មេសា ចំថ្ងៃទី១ នៃការចូលឆ្នាំខ្មែរ មានប្រជាពលរដ្ឋខ្មែរជាច្រើននាក់ សម្រុកចូលផ្សារនានា ជាពិសេសផ្សារដើមគ ដើម្បីទិញទំនិញទុក ក្រោយពី បែកធ្លាយសារសំឡេង មិនទាន់ផ្លូវការទាក់ទងនឹងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្ដកណ្ដាល រយៈពេល២សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូ វី ដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយការចែកចាយនូវសារសំឡេង ដែលបើកធ្លាយនោះ គឺមានប្រជាពលរដ្ឋជាច្រើន បានសម្រុកនាំគ្នាទៅទិញទំនិញប្រើប្រាស់នៅតាមហាងទំនើប និងអាហារ នៅតាមផ្សារជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ ។ តាមរូបភាពវីដេអូមួយ ដែលចែកចាយនៅតាមបណ្ដាញសង្គម បង្ហាញអោយឃើញថា មានមនុស្សណែនណាន់តាន់តាប់ សម្រុកទៅទិញបន្លែ ត្រី សាច់ នៅផ្សារដើមគរ បង្កឲ្យមានក្តីបារម្ភថា ចុះបើមានមនុស្សម្នាក់ផ្ទុក កូ វី ដ-១៩ តើគិតយ៉ាងណា ? ស្របពេលនោះដែរ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារ ដែលបង្កើតបានជាភាពកកកុញមនុស្សច្រើន ណែនណាន់តាន់តាប់ ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡើងថែមទៀតដល់បងប្អូន ក្នុងការឆ្ល ង វីរុ សកូ វី…

Read More

គេហាមហើយនៅតែល្មើសច្បាប់ទៀត! អាជីវករម្នាក់ត្រូវសមត្ថកិច្ចចុះឲ្យធ្វើកិច្ចសន្យា ក្រោយរកឃើញថាលក់ថ្លៃក្នុងពេលបិទខ្ទប់

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ អាជីវករម្នាក់មានឈ្មោះ ស្រេង សិធារ៉ា ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរអ្នកលក់សាច់ជ្រូក នៅផ្លូវលេខ 348 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ផ្សារលូ) ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានមន្ត្រីមានសមត្ថកិច្ចចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់ស. ក. ម្មភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពេលពិនិត្យឃើញថា អាជីវកររូបនេះ បានលក់សាច់ជ្រូកឲ្យប្រជាពលរដ្ឋ ក្នុងតម្លៃខ្ពស់ខុសពីធម្មតា ឆ្លៀតឱកាសដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ភូមិសាស្រ្តនេះ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាជ្ញាធរក៏សូមអំពាវនាវដល់អាជីវករលក់គ្រឿងឧបភោគ បរិភោគ តាមផ្សារ ក៏ដូចនៅតាមផ្ទះ ក្នុងតំបន់ហាមឃាត់ ឬនៅទូទាំងប្រទេស សូមមេត្តាចៀសវាងឆ្លៀតឱកាសគ្រាអាសន្ននេះ ដាក់បន្ទុកបន្ថែមទៅលើប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល នឹងអាចប្រឈម ចំពោះមុខច្បាប់ទៀតផង៕ប្រភពពីភូមរ៉ារាត្រី

Read More