អត់ចាំយូរឡើយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទិញអង្ករចាប់ពី ១០០តោន ដល់១,០០០តោន ដើម្បីលក់ជូនពលរដ្ឋក្នុងតម្លៃដើម ទប់ទល់ការឡើងថ្លៃខុសប្រក្រតី

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ត្រា បានប្រកាសធ្វើរឿងមួយ ដែលធ្វើឲ្យមហាជនជាច្រើន បង្ហាញអារម្មណ៍រំភើបចិត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះទឹកចិត្តល្អមួយនេះ។ ជាក់ស្តែង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាស់នៅក្នុងផេកហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ”ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត់ត្រា ត្រូវការរោងម៉ាស៊ីនកិនស្រូវណាដែលមានបេះដូងជួយប្រជាជនក្នុងស្ថានភាពលំបាកនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទិញអង្ករចាប់ពី 100 តោននឹងអាចដល់1000តោនក្នុងតម្លៃពិសេសណាមួយ ទៅតាមតម្រូវការជាក់ស្ដែងរបស់ប្រជាជនមកលក់ជូនប្រជាជន ក្នុងតម្លៃដើមដើម្បីទប់ទល់ការឡើងថ្លៃខុសប្រក្រតី ។ បើរោងម៉ាស៊ីនកិនស្រូវអ្នកស្ម័គ្រចិត្ត សុំដាក់តម្លៃនឹងលេខទូរសព្ទនៅខាងក្រោម សុំលេខម្ចាស់ផ្ទាល់ ខាងខ្ញុំនឹងទាក់ទងទៅ”៕

Read More

ក្រសួងប្រាប់វិធីថែទាំសុខភាព និង ថ្នាំសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលព្យាបាលតាមផ្ទះ

ក្រសួងសុខាភិបាល ជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកេីនឡេីងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត ក្រសួង កំពុងតែបន្តរៀបចំទីកន្លែង ជាបន្តបន្ទាប់ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រសិនបេីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល សូមបងប្អូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អនុវត្តតាមការណែនាំ ក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានជូនភ្ជាប់ខាងក្រោមនេះ៖

Read More

ពិតជាប្រវត្តិសាស្ត្រមែន! កូនខ្មែរម្នាក់ជិះម៉ូតូពីទីក្រុងប៉ារីស មកកាន់ព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៦១ ប្រើពេលជាង៣ខែ

កន្លងមកធ្លាប់តែឃើញជនបរទេសបំបែកកំណត់ត្រាដោយការជិះឆ្លងពីប្រទេសមួយ ទៅប្រទេសមួយ ពីទ្វីបទៅទ្វីបមួយ ឬជុំវិញពិភពលោកដោយប្រើរថយន្ត ម៉ូតូ ឬកង់ក៏មាន។ ប៉ុន្តែក៏ធ្លាប់មានដែរកូនខ្មែរដែលបង្កើតប្រវត្តិសាស្ត្រជិះម៉ូតូពីអឺរ៉ុប មកកម្ពុជា ដោយរឿងរ៉ាវនេះសឹងតែកប់បាត់គ្មាននរណាដឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជនជាតិខ្មែរដែលធ្វើរឿងនេះមានឈ្មោះលោក តាន់ អូម៉ូរ៉ូ ឬ Tan Omoro កាលនោះលោកមានអាយុ៣៨ឆ្នាំ រស់នៅទីក្រុងប៉ារីស ប្រទេសបារាំងបានធ្វើដំណើរផ្សងព្រេងតាមរយៈម៉ូតូ BMW R69S កង់បីមកកាន់ព្រះរាជាណាចក្រកម្ពុជា។ រឿងរ៉ាវដ៏អស្ចារ្យខាងលើបានកើតឡើងកាលពី ៦០ឆ្នាំមុន ហើយបើលោកនៅមានជីវិតរហូតមកដល់សព្វថ្ងៃ ប្រហែលជាលោកតាមានអាយុ ៩៨ ឆ្នាំហើយ។ នេះបើតាមការគាស់កកាយមកវិញរបស់ 963 Classic។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលយើងចង់លើកយកមកបង្ហាញដល់បងប្អូនទស្សនិកជន ដោយសារតែរឿងនេះបានកប់បាត់ច្រើនទសវត្សរ៍មកហើយ។ ម្យ៉ាងទៀត វាជាមោទនភាពយ៉ាងធំធេងណាស់ ដែលលោកអាច នាំកេរ្តិ៍ឈ្មោះជូនជាតិមាតុភូមិយើង ឲ្យពិភពលោកបានស្គាល់ ។ ចំណុចចាប់ផ្ដើមរបស់លោក Tan Omoro គឺនៅពីមុខវិហារ Notre Dame ទីក្រុងប៉ារីសដ៏ល្បីល្បាញដែលធ្លាប់ត្រូវភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការធ្វើដំណើរផ្លូវដ៏វែងឆ្ងាយមួយនេះ ត្រូវការពេលវេលាចំនួន ៣ខែ និងឆ្លងកាត់ប្រទេសដូចជា ស្វីស អ៊ីតាលី យូហ្គោស្លាវី ទួរគី អ៊ីរ៉ង់ ឥណ្ឌា និងប៉ាគីស្ថាន ។ ជោគជ័យដ៏មហាធំធេង របស់កូនខ្មែរដែលស្រលាញ់វិស័យទោចក្រយាន គួរតែដឹងនិងចែករំលែកព័ត៌មាននេះ។ យើងសង្ឃឹមថាព័ត៌មាននេះបានទៅដល់ក្រុមគ្រួសាររបស់លោក នឹងរំលឹកអនុស្សាវរីយ៍ដ៏អស្ចារ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថាឆ្នាំ១៩៦១ គឺរយៈពេល៨ឆ្នាំដែលកម្ពុជាបានទទួលឯករាជ្យពីអាណានិគមបារាំង ដែលគ្រប់គ្រងកម្ពុជាអស់រយៈពេល៩០ឆ្នាំគត់។ ការជិះម៉ូតូនេះក៏បង្ហាញពីចំណងមិត្តភាពមួយរវាងកម្ពុជា និងបារាំង ដែលចង់មិនចង់ប្រទេសទាំងពីរមានប្រវត្តិសាស្ត្ររួមគ្នា ទាំងផ្អែមល្ហែម និងជូរចត់អស់ជាច្រើនទសវត្ស៕

Read More

គាំំទ្រទេបងប្អូន! ក្រុមគ្រួសារលោក យូរ៉ាយ ជនជាតិអាមេរិក មានបំណងប្រាថ្នា ចង់មានសញ្ជាតិខ្មែរ ដោយស្រលាញ់ប្រទេសកម្ពុជា ត្រង់…

ក្រោយពីមានការចាប់អារមណ៍យ៉ាងខ្លាំងក្រោយបានឃើញ ក្រុមគ្រួសារជនជាតិមេរិកកាំងមួយ ដែលមានសមជិក៦នាក់ បាននប្រកាសចង់រួមរស់ក្រោមដំបូលសនន្តិភាព ដោយចង់មានសញ្ជាតិជាខ្មែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមគេហទំព័រហ្វេសបុករបសលោកផ្ទាល់ បានធ្វើការបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ! សូមប្រសិទ្ធិពរ បវរសួស្តី ជ័យសុភមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ដល់បងប្អូនទាំងអស់ ជាពិសេស ជៀសផុតពីមេរោគចង្រៃកូវីដ ១៩ (COVID-19) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងឱកាសចូលឆ្នាំថ្មីនេះ គ្រួសារខ្ញុំមានបំណងប្រាថ្នាពិសេសមួយ ពេលថ្មីៗនេះពុកម៉ែក្មេកខ្ញុំបានមកលេងពួកយើងនៅទីក្រុងប៉ោយប៉ែត យើងបាននិយាយអំពីអនាគតក្នុងគោលបំណងចង់ឲ្យពួកគាត់ទាំង២រស់នៅស្រុកខ្មែរដើម្បីឲ្យខ្ញុំនិង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រពន្ធបានបំពេញតួនាទីជាកូនជួយមើលថែគាត់។ ពុកម៉ែខ្ញុំ បានប្រាប់ខ្ញុំថា ប្រសិនបើគាត់អាចក្លាយជាពលរដ្ឋខ្មែរពេញសិទ្ធិទទួល បានសញ្ជាតិខ្មែរ គាត់រីករាយនឹងចំណាយជីវិតចុងក្រោយរបស់គាត់នៅលើទឹកដីខ្មែរ ខ្ញុំបានឆ្លើយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំនឹងស្នើសុំទៅអជ្ញាធរ និងថ្នាក់ដឹកនាំ ក្រែងលោកអាចអនុញ្ញាតឲ្យយើងចូលសញ្ជាតិខ្មែរមួយគ្រួសារតែម្ដង។ ទោះជាយ៉ាងណាក៏ដោយក៏ គ្រួសារខ្ញុំ ពិតជាស្រឡាញ់ បងប្អូនខ្មែរពេញបេះដូង ស្រឡាញ់ប្រពៃណីខ្មែរ ហើយនឹងចង់រស់នៅប្រទេសមួយនេះអស់មួយជីវិត បើគាំទ្រសូមជួយ like & share ផង ក្រែងលោសម្ដេចពុកឃើញ”៕

Read More

ដំណឹងល្អនិងជួយចែករុំលែកបន្តផង! លោក ឃួង ស្រេង ប្រកាសចាត់វិធានការ និងបញ្ជាឲ្យសមត្ថកិច្ចចុះស្រាវជ្រាវជាបន្ទាន់រកម្ចាស់ហាង និងកន្លែងលក់ដូរទំនិញដែលឡើងថ្លៃហួសហេតុ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មានផ្លូវការ Fresh News នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ហើយបានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញទាំងឡាយណា ដែលឡើងថ្លៃហួសហេតុ គ្រាដែលកម្ពុជាកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩។ លោក ឃួង ស្រេង បានចាត់ទុកថា ការដំឡើងថ្លៃទំនិញហួសហេតុនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ គ្រាដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្ដបន្ទាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការឆ្លង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ការចេញមកប្រកាសចាត់វិធានការតាមផ្លូវច្បាប់នេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា អាជីវករមួយចំនួនបានឆ្លៀតឱកាសកេងចំណេញហួសហេតុ គ្រាដែលប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទិញស្បៀងអាហារដើម្បីត្រៀមទុកនៅក្នុង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមានការបែកធ្លាយសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការបិទខ្ទប់រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ម្ចាស់ហាង និងកន្លែងលក់ដូរមួយចំនួនបានឆ្លៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានអាសន្នមិគិតជួយគ្នា គិតតែពីផលប្រយ័ត្នលក់យកចំនិញកប់ៗ នៅពេលដែលប្រជាពលរដ្ឋសម្រុកនាំគ្នាទៅទិញស្បៀងអាហារ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរដែលដំឡើងថ្លៃ ហើយសមត្ថកិច្ចកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់»។ តាមព័ត៌មាន រូបភាព រូបវីដេអូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងការបង្ហាញចែកចាយពេញបណ្តាញសង្គមកាលពីល្ងាច និងយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ គេសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើនកកកុញបានសម្រុកទៅទិញម្ហូបអាហារ នំចំណី និងសម្ភារប្រើប្រាស់នៅតាមទីផ្សារ និងតាមកន្លែងលក់ដូរ ដែលកន្លែងខ្លះលក់ដាច់គ្មានសល់ ជាមួយមុខទំនិញខ្លះបានឡើងថ្លៃយ៉ាងខ្ពស់ហួសពីការស្មាន៕ ប្រភព៖ Freshnews

Read More

អាជ្ញាធរបំភ្លឺករណីមន្ត្រីម្នាក់អាងស័ក្ដិដឹកប្រពន្ធចេញ-ចូលសេរីក្នុងតំបន់បិទខ្ទប់(មានវីដេអូ)

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយស សូមធ្វើការបំភ្លឺជូន ប្រជាពលរដ្ឋឲ្យបានជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មាន និងបានឃើញការបង្ហោះព័ត៌មាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ លើមន្ត្រីនគរបាលមួយរូប ដែលបានដឹកប្រពន្ធចេញ-ចូលអំឡុងពេលដែល តំបន់ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខ័ណ្ឌសែនសុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទខ្ទប់កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីធ្វើការសាកសួរ និងស្រាវជ្រាវរួចរាល់ ពាក់ព័ន្ធទៅនឹងករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅមន្ត្រីរូបនោះ ចូលខ្លួនមកធ្វើកិច្ចសន្យា និងបានធ្វើការព្រ. មា. នអំពីទង្វើខុសឆ្គងនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះបីមន្ត្រីរូបនោះ មានភារកិច្ច និងសិទ្ធិក្នុងការបំពេញការងារ នៅតំបន់បិទខ្ទប់ពិតមែន តែការអនុញ្ញាតឲ្យក្រុមគ្រួសារ ជិះមធ្យោបាយធ្វើដំណើរជាមួយចេញ-ចូលក្នុងតំបន់បិទខ្ទប់ គឺពិតជាមានការខុសឆ្គងពិតប្រាកដមែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក់ព័ន្ធទៅនឹងកំហុសឆ្គងនេះ ក្រុមប្រឹក្សាវិន័យ នឹងអនុវត្តន៍នូវវិធានការចំពោះមន្ត្រីរូបនោះ ជាថ្មីម្តងទៀត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអរគុណចំពោះការចូលរួមផ្តល់ព័ត៌មាន ដែលជាចំណែកមួយមិនអាចខ្វះបាន ដើម្បីកែលម្អ និងចូលរួមគ្នាដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល៕ប្រភពពីភូមរ៉ារាត្រី

Read More

ចូលឆ្នាំថ្ងៃទី ២ កម្ពុជា រកឃើញអ្នកឆ្លងកូវីដ ៣៤៤ នាក់ ខណះមានអ្នកជាសះស្បើយចំនួន ២៩ នាក់បន្ថែម

ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងថ្មី ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១ នេះ មានអ្នគឆ្លងចំនួន ៣៤៤ នាក់ទៀត និង ជាសះស្បើយ ២៩ នាក់បន្ថែម ក្នុងនោះមាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – ករណីឆ្លងសហគមន៍ ៣៣៩ នាក់ – អ្នកដំណើរពីបរទេស ០៥ នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ (២៤៣) ស្វាយរៀង (៧១) កណ្ដាល (៨) ព្រះសីហនុ (៦) កោះកុង (៥) តាកែវ (៣) ក្រចេះ (២) សៀមរាប (១) ។ប្រភពពីPopular Magazine គិតត្រឹមព្រឹក ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – អ្នកឆ្លងសរុប= ៥២១៨ នាក់ – អ្នកជាសះស្បើយ= ២៣១៩ នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – អ្នកកំពុងព្យាបាល= ២៨៥៨ នាក់ – អ្នកស្លា.ប់= ៣៦ នាក់

Read More

ក្រោយឃើញ រូបភាពមួយសន្លឹក អ្នកពិការជើង ដឹកដៃ អ្នកពិការភ្នែក ទៅទទួលវ៉ាក់សាំង ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម រំជួលចិត្ត សម្បីតែ លោក ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេង ក៏ពោលពាក្យបែបនេះថា…..

ហ្វេសប៊ុក៖ កាលពីម្សិលមិញ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ គេបានប្រទះឃើញគណនីហ្វេសប៊ុកលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី វ័យក្មេង បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ធ្វើឲ្យមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសកម្មភាព អ្នកពិការជើង ដឹកដៃ អ្នកពិការភ្នែក ទៅចាក់វ៉ាក់សាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ លោក ឃឹម ហ្វីណង់ ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “គេថា«មិត្តល្អ»មិនមែនជារឿងអ្វីធំដុំនោះទេ តែជារឿងតូចៗដែលពិបាកនឹងពណ៌នាឱ្យចំ ដូចជាពេលដែលអ្នកពិការជើងដឹកដៃអ្នកពិការភ្នែកទៅចាក់វ៉ាក់សាំងជាដើម។វាប្រៀបបានទៅនឹងផ្កាយដែលតែងតែរះនៅលើវេហា ទោះបីនៅឆ្ងាយមើលមិនឃើញប៉ុណ្ណា ក៏ដួងតារានៅតែរះរង់ចាំនៅទីនោះគ្រប់ពេលជានិច្ច មិនថាកាលៈទេសៈណាក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមឱ្យរូបភាពប៉ុន្មានសន្លឹកនេះ ក្លាយទៅជាកម្លាំងបណ្តាលចិត្តធ្វើឱ្យមិត្តភាពរបស់យើងទាំងអស់គ្នាកាន់តែរឹងមាំយូរអង្វែង និងពោរពេញទៅដោយអត្ថន័យនៅក្នុងឆ្នាំថ្មីនេះ!”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ក៏មានអ្នកប្រើបណ្តាញសង្គមហ្វេសបុកជាច្រើនចូលខមិនថា៖ ដូចនាយខ្វាក់ នាយខ្វិន ក្នុងរឿងនិទាន ភាពស្រឡាញ់និង សាមគ្គីគ្នា,ជ្រាបដល់បេះដូង!,អត្ថន័យជ្រាលជ្រៅ,មើលហើយចង់យំណាស់បង,ពិបាករកណាស់,មើលទៅហាក់ដូចជាតិចតួច តែវាបានបង្កប់នូវទឹកចិត្តដ៏ធំធេង,មើលទៅពួកគាត់គឺជាអតីតទាហានពួកគាត់ជាវីរះបុរសការពារទឹកដីគួរតែទទួលបាននៅជីវភាពរស់នៅដែលល្អប្រសើរសាកសមនិងការលះបង់របស់ពួកគាត់ចំពោះជាតិនិងប្រជាជន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមានខមិនជាច្រើនទៀត ដែលបង្ហាញពីក្តីរំភើប និងរំជួលចិត្តយ៉ាងខ្លាំងក្រោយឃើញរូបប៉ុន្មានសន្លឹកនេះមក។ ប្រិយមិត្តចងដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕

Read More

សម្តេច ហ៊ុន សែន៖ មន្ត្រីដែលធ្វើឲ្យបែកធ្លាយសារផ្ទៃក្នុង នឹងទទួលទណ្ឌកម្មវិន័យ

កាលពីយប់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារបន្ទាន់មួយស្តីពីវិធានការបិទខ្ទប់រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ រយៈពេល ១៤ ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ សម្តេចបានថ្លែងឱ្យដឹងថា ការបិទខ្ទប់នេះ មិនមែនជាការសម្លាប់ប្រជាជនបង្អត់អាហារនោះឡើយ ដោយការអនុវត្តធ្វើឡើងគីស្ថិតនៅក្រោមលក្ខខណ្ឌផ្សេងៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចចង់ឲ្យពលរដ្ឋទាំងអស់យល់ពីបំណងពិតប្រាកដរបស់រដ្ឋាភិបាល។ លើសពីនោះ សម្តេចតេជោ ក៏បានសុំទោសចំពោះករណីដែលមានមន្ត្រីខ្វះការទទួលខុសត្រូវក្នុងរដ្ឋាភិបាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលធ្វើឲ្យសារផ្ទៃក្នុងបែកធ្លាយបង្កឲ្យមានភាពចលាចលដល់ប្រជាពលរដ្ឋ និង ធ្វើឱ្យប៉ះទង្គិចអារម្មណ៍ពលរដ្ឋ ដែលខុសពីវត្ថុបំណងរបស់រដ្ឋាភិបាល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះបុគ្គលខ្វះការទទួលខុសត្រូវ ដែលធ្វើឱ្យបែកធ្លាយសំឡេង នឹងទទួលទណ្ឌកម្មវិន័យនៅពេលក្រោយ ៕ប្រភពពី Popular Magazine

Read More

មានតែ ១០ ករណី ដែលអាចលើកលែងការធ្វើដំណើរនៅ ពេលបិទក្រុងភ្នំពេញ និង ក្រុងតាខ្មៅទាំងស្រុង ១៤ ថ្ងៃនេះ

នៅយប់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ នេះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាស ស្ដីពីការបិទរាជធានីភ្នំពេញ និង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុងតាខ្មៅ រយៈពេល ២ សប្ដាហ៍ ចាប់ពីម៉ោង 0 ថ្ងៃទី ១៥ ខែមេសា រហូតដល់ថ្ងៃទី ២៨ ខែមេសាខាងមុខ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ តាមរយៈប្រការ ២ នៅក្នុងសេចក្ដីសម្រេច បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូប ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប្រសិនបើគ្មានការចាំបាច់ ។ ប៉ុន្តែ ការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចត្រូវបានអនុញ្ញាត ក្នុងករណី ១០ ចំណុច ដូចមានចែងក្នុងលិខិតខាងក្រោមនេះ ចាប់ពីទំព័រទី ២ និង ទំព័រទី ៣ ៖

Read More