ថ្ងៃទី ១៣ និង ១៤ មេសា រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ១៧៨ ដូចគ្នា ប៉ុន្តែដោយថ្ងៃទី ១៤ មានភាពរាយប៉ាយតាមបណ្តាខេត្តក្រុងជាច្រើនខណះមានអ្នកជាសះស្ប់យចំនួន ៣៨ នាក់

នៅព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញ ករណីឆ្លងកូវីដ-១៩ ចំនួន ១៧៨ នាក់ថ្មី ដែលក្នុងនោះ ករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ១៧៧ នាក់ និង អ្នកដំណើរចំនួន ១ នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងចំណោមករណីឆ្លងថ្មីទាំងនេះដែរសង្កេតឃើញថា រាជធានីភ្នំពេញរកឃើញឆ្លងច្រើនជាងគេចំនួន ១៤៩ នាក់ ដោយបន្ទាប់មកគឺខេត្តកណ្តាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលរកឃើញអ្នកឆ្លងថ្មីដល់ទៅ ១៤ នាក់ ។ ក្រៅពីនោះ ខេត្តព្រះសីហនុរកឃើញចំនួន ៦ នាក់ ខេត្តតាកែវ ១ នាក់ ខេត្តត្បូងឃ្មុំ ១ នាក់ និង ខេត្តសៀមរាប ១ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការឆ្លងជាគំហុកនេះ តាមរយៈការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ថ្ងៃនេះ កម្ពុជា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៣៨ នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ៣៧ នាក់ និង ១ នាក់ ជាអ្នកដំណើរចូលមកកម្ពុជា និង ឆ្លងបន្តក្នុងប្រទេស ៕ប្រភពពី Popular Magazine

Read More

គួរឲ្យ អសោចណាស់!! ព្រោះតែអស់ព្រៃឈើ ដំរីមួយហ្វូងនាំកូនចៅមកស៊ីសំរាម អ្វីដែលកាន់តែសង្វេគជាងហ្នឹងទៀតនោះ គឺ…(មានវីដេអូ)

ស្រីលង្កា៖ ហ្វូងដំរីចន្លោះពី២៥ ទៅ ៣០ក្បាល កំពុងរកចំណីស៊ីនៅលើគំនរសំរាមនៃខេត្ដ Eastern ដែលបញ្ជូនមកពីស្រុកមួយចំនួនរួមមាន ស្រុក Sammanthurai, Kalmunai, Karaitheevu, Ninthavur, Addalachchenai, Akkaraipattu និង Alaiyadi Vembu។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដំរីព្រៃនៅប្រទេសស្រីលង្កា ត្រូវបានគេរកឃើញថាមានផ្ទុកផលិតផលប្លាស្ទិក និងប្រភេទថង់ប្លាស្ទិកមិនរលាយនៅក្នុងក្រពះ បន្ទាប់ពីស៊ីសំរាមដែលអ្នកស្រុកយកមកចាក់ចោលពាសវាលពាសកាល រំលោភលើដែនជម្រករបស់ពួកវា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពីមួយថ្ងៃទៅមួយថ្ងៃ គំនរសំរាមកាន់តែលុកលុយបន្ដិចម្ដងៗ មកលើដីព្រៃក្បែរនឹងជម្រករបស់សត្វដំរី ហើយត្រូវបានគេគិតថាជាមូលហេតុនៃឥរិយាបថមិនល្អរបស់ប្រជាជន។ ខណៈពេលរបងព័ទ្ធជុំវិញកន្លែងចាក់សំរាមបានបាក់ ជាហេតុមិនអាចរារាំងពួកដំរីមិនឲ្យចូលរកចំណីបានឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ទោះបីមានការពិភាក្សាតុមូលរបស់អាជ្ញាធរ ហើយរកបានដំណោះស្រាយរួមមាន ការសាងសង់របងព័ទ្ធកន្លែងចាក់សំរាមឡើងវិញក៏ដោយ ប៉ុន្ដែមិនមានសកម្មភាពណាមួយធ្វើឡើង ដើម្បីការពារហ្វូងដំរីព្រៃមិនឲ្យចូលរកចំណីនៅក្នុងគំនរសំរាមនោះបានទេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាវីដេអូខាងក្រោមនេះ

Read More

ញាក់សាច់! តួអង្គទេវធីតាឆ្នាំថ្មី ព្រះនាងមណ្ឌាទេវី ស្អាតយ៉ាងនេះជាម្ចាស់មកុដបវរកញ្ញា និងតារាសម្តែងរូបនេះសោះ

ជាការពិតណាស់ ជារៀងរាល់ឆ្នាំងបងប្អូនប្រជាជនខ្មែរ តែងតែចូលរួមទស្សនាការផ្សាយកម្មវិធីទទួលទេវតាឆ្នាំថ្មី តាមរយៈការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) និង ការចាក់ផ្សាយបន្តតាមបណ្តាទូរទស្សន៍នានា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ បើតាមការសង្កេតមើលការសម្តែងយាងចុះនៃទេវធីតាឆ្នាំថ្មីវិញ ក៏តែងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ។ ជាពិសេសនោះ គឺតួអង្គទេវធីតាឆ្នាំថ្មីតែម្តង ។ នៅក្នុងឆ្នាំ ២០២១ តួអង្គដែលជាទេវធីតាតំណាងកូនរបស់កបិលមហាព្រហ្មទាំង ៧អង្គ គឺស្រស់ស្អាត និង ស្រស់សោភាដូចៗគ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង តួអង្គទេវធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាង មណ្ឌាទេវី គឺពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ក៏ព្រោះតែកញ្ញាមួយរូបនេះ គឺពិតជាស្រស់ស្អាតយ៉ាងខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នារីដ៏ស្រស់ស្អាត តំណាងឲ្យទេវធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ នេះមានឈ្មោះថា សាន្ត កុសុមៈ គឺជានិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ហើយអ្វីដែលសំខាន់នោះ កញ្ញាគឺជាបវរកញ្ញាគ្រងមកុដ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ធីតាឯកសង្ក្រាន្តឆ្នាំ ២០២១» ។ លើសពីនោះ កញ្ញា សាន្ត កុសុមៈ ក៏ជាតារាសម្តែង និង ជាតួឯកស្រីក្នុងខ្សែរឿង «នគរមាស» ទៀតផង ៕ប្រភពពីPopular Magazine

Read More

ចេះណាស់! សុនខអនាថាមួយក្បាល បានជួយជីវិតទារកម្នាក់ពីគំនរសំរាម ដោយប្រើវិធីមិនគួរឲ្យជឿមួយនេះ

សុនខអនាថាមួយក្បាល បានក្លាយជាវីរបុរស ហើយទទួលបានការអបអរសាទរជាខ្លាំងពីមហាជននៅតំបន់ Sibonga ទីក្រុង Cebu ប្រទេសហ្វីលីពីន បន្ទាប់ពីវាបានជួយសង្គ្រោះទារកទើបនឹងកើតម្នាក់ ដែលត្រូវបានឪពុកម្ដាយគ្មានបេះ ដូងទុកចោលនៅកន្លែងចា. ក់ សំរាម។យោងតាមរបាយការណ៍របស់សមត្ថកិច្ចក្នុងតំបន់បានឲ្យដឹងថា លោក Junrell Fuentes Revilla បានធ្វើដំណើរឆ្លងកាត់ទីកន្លែងចោលសំរាម នៅលើភ្នំ barangay តំបន់ Sibonga នៅម៉ោងប្រហែល ១១ ព្រឹក នាថ្ងៃមួយកាលពីកន្លងទៅថ្មីៗ គាត់ត្រូវបានសុនខមួយក្បាលនេះ រត់ដេ ញតាមពីក្រោយ។ប៉ុន្តែ Junrell មានការងឿងឆ្ងល់ ព្រោះសុនខនេះមានកាយវិការហាក់ដូចជាកំពុងទាក់ទងអ្វីមួយជាមួយគាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វាកំពុងតែរត់តាមគាត់ ប៉ុន្តែតាមការសង្កេតមើលទៅ វាដូចជារាក់ទាក់ ហើយវាហាក់ដូចជាមិនព្យាយាមរករឿង ឬធ្វើបា. បអ្វីគាត់នោះទេ នៅពេលគាត់បានឆ្លងកាត់ទីនោះ។ដោយមានការចង់ដឹង ចង់ឃើញ អ្នកដំណើរដោយម៉ូតូខាងលើ បានសម្រេចចិត្តពិនិត្យមើលអ្វីដែលសុនខកំពុងព្យាយាមប្រាប់គាត់។ គាត់បានឈប់ម៉ូតូ ហើយដើរតាមពីក្រោយសុនខវិញ នៅពេលវារត់ឆ្ពោះទៅតំបន់ស្មៅ នៅឯម្ដុំចោលសំរាមខាងលើ។នៅពេលនោះ លោក Junrell មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះគាត់បានឃើញទារកម្នាក់ រុំដោយកន្សែងពណ៌ត្នោត ទុកចោ លនៅលើដីហាលក្ដៅ ហាលខ្យល់ គួរឲ្យអាណិតអាសូរពន់ពេក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្លាមៗនោះ គាត់បានទូរស័ព្ទទៅប៉ូលីស ទៅកាន់ទីតាំងនោះដោយមិនបង្អង់យូរ។យោងតាមលោក Sergeant Venus Tampos ជាមន្ត្រីជាន់ខ្ពស់ ផ្នែកកិច្ចការពារស្ត្រី និងកុមារ នៅតំបន់ Sibonga បានឲ្យដឹងថា ទារកនេះអាចទើបនឹងកើត ពីព្រោះផ្នែកនៃទងផ្ចិតរបស់គេ នៅតែភ្ជាប់នឹងផ្ចិតនៅឡើយ។ ទារកត្រូវបានប្រគល់ឱ្យទៅការិយាល័យសុខុមាលភាព និងអភិវឌ្ឍន៍ក្រុង ខណៈដែលប៉ូលីសនៅតែបន្តស៊ើបអង្កេតលើករណីនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ូលីសបានអំពាវនាវឱ្យម្តាយទារកដែលទើបនឹងកើតនេះ មកទទួលខុសត្រូវចំពោះក្មេងខាងលើ។ ពួកគេក៏ទទូចដល់សាធារណជន ឱ្យរាយការណ៍ព័ត៌មានណា ដែលពួកគេអាចមានទាក់ទងនឹងហេតុការណ៍នេះ ឬប្រសិនបើពួកគេស្គាល់នរណាម្នាក់ ដែលទើបនឹងសម្រាលកូន ប៉ុន្តែមិនមានកូននៅជាមួយ។លោក Tampos បានបន្ថែមទៀតថា ថ្មីៗនេះប៉ូលីសបានធ្វើយុទ្ធនាការពីផ្ទះមួយទៅផ្ទះមួយ ដើម្បីនិយាយប្រាប់ទៅកាន់ប្រជាជន ឬ ម្ដាយវ័យក្មេងអំពីការមានផ្ទៃពោះរបស់ពួកគេ។ ពួកគេមានការសោកសៅចំពោះឧប្បត្តិហេតុនេះជាខ្លាំង…

Read More