កុំមើលស្រាលឱ្យសោះ! មកទល់ថ្ងៃនេះ អ្នកស្លា.ប់ដោយសារជំងឺកូវីដ-១៩ កើនដល់ ២១ នាក់ហើយ

ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាននឹងកំពុងរីករាលដាលវីរុសកូវីដ-១៩ ក្នុងសហគមន៍ មិនទាន់ធូរស្រាលនៅឡើយទេ ដោយមានប្រជាជនខ្មែរ និង បរទេសជាច្រើន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានឆ្លងជំងឺដ៏កាចសាហាវមួយនេះជាបន្តបន្ទាប់ ។ ទន្ទឹមនឹងការកើនឡើងនៃចំនួនអ្នកឆ្លងពីមួយថ្ងៃទៅមួយថ្ងៃនេះ គិតត្រឹមថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីរុសកូវីដ-១៩ ដ៏កាចសាហាវ បានឆក់យកអាយុជីវិតមនុស្សចំនួន ២១ នាក់ហើយពីដៃរបស់ក្រុមគ្រូពេទ្យ ។ អ្នកដែលបានបាត់បង់ជីវិតទាំង ២១ នាក់ដោយសារជំងឺកូវីដ-១៩ នោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានអត្តសញ្ញាណដូចខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ករណីទី ១ គិតចាប់ពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺឈ្មោះ ឡៅ វណ្ណា ភេទ ប្រុស អាយុ ៥០ឆ្នាំ មានមុខរបរជាអ្នកបើកឡានឱ្យជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥៧ ផ្លូវលំ ក្រុម១២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកជំងឺដំបូងគេនៅកម្ពុជាដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ស្លា.ប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ករណីទី ២ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺឈ្មោះ នួន សុផានី ភេទ ស្រី អាយុ ៦២ឆ្នាំ មានទីតាំងស្ថិតនៅសង្កាត់ ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាម្តាយរបស់តារាចម្រៀងកញ្ញា វី ឌីណែត និង ត្រូវជាឧត្តមភរិយារបស់អ្នកចម្រៀងជើងចាស់លោក ហូរ ឡាវី បានស្លា.ប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ករណីទី ៣ អ្នកជំងឺឈ្មោះ…

Read More

ស៊ែរចែកគ្នាដឹងផង! ឆ្នាំនេះ បិទមិនឱ្យមានសង្ក្រាន្ត «វត្តភ្នំ» ឯសង្ក្រាន្តតាមខណ្ឌទាំង ១៤ ក៏គ្មានដែរ

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរឹតបន្តឹង និង ការអនុវត្នន៍វិធានការទប់ស្កាបត់ការរាតត្បាតកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ នៅទីតាំងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសផ្អាកការរៀបចំសង្រ្កាន និងការរៀបចំសង្រ្កានតាមបណ្តាខណ្ឌទាំង ១៤ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ គ.ស.២០២១ នាពេលខាងមុខនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋបាលរាជធានី បានបញ្ជាក់ផងដែរថា៖ ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ជាពិសេសនៅក្នុងភុមិសាស្ត្ររាជធានីភ្នំពេញតែម្ដង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្ដីណែនាំ ស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ និងវិធានការបង្ការ-ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Read More

ថែល ថៃ បានធ្វេីការអរគុណទៅដល់បងប្អូនដែលព្រួយបារម្មណ៏ពីរូបគាត់នៅពេលនេះលោកបានជាសះស្បេីយពីជំងឺហេីយនឹងបាននិយាយពាក្យប៉ុន្មានម៉ាត់ដោយបែបនេះថា…!

សូមរំឡើងវិញបន្តិចផងដែរថា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ មានតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាសម្នាក់ទៀតហើយ ដែលបានរកឃើញថាមានឆ្លងជំងឺកូវីដ-១៩ នោះគឺលោក ធែល ថៃ ដោយរកឃើញថាលោកមាន ឆ្លងបន្ទាប់ពីការធ្វើតេស្តយកសំណាកជាលើកទី២ នៅពេលកន្លងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែកាលពីម្សិលមិញនេះផងដែរ ត្រូវនិងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាសទៀតហើយ គឺលោក ធែល ថៃ បានប្រកាសដំណឹងរីករាយមួយ គឺរូបលោកបានជាសះស្បើយពីជំងឺកូវីដ-១៩ និង បានគ្រូពេទ្យអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ តារាចម្រៀងខាងលើនេះ បានបញ្ជាក់បន្ថែមទៀតថា៖ បន្ទាប់ពីខ្ញុំមកសម្រាកព្យាបាល ជំងឺ COVID19 នៅមន្ទីរពេទ្យជ័យជំនះ មកដល់ពេលនេះ ខ្ញុំបានជាសះស្បើយ ហើយ🙏❤️ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុម គ្រូពេទ្យស្ម័គ្រ ចិត្តទាំងអស់ ដែលបាន ប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ព្យាបាល រូបខ្ញុំបាទ ក៏ដូច ជាអ្នកជម្ងឺ ដទៃទៀត ដោយមិនខ្លាចនឿយ ហត់ឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 🙏❤️ហើយខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ក្រុមហ៊ុន ហង្សមាស តែងតែ យកចិត្តទុកដាក់ ចំពោះកូនចៅ ហើយក៍ដូចជារូបខ្ញុំបាទផងដែ ផ្តល់នៅសម្ភារៈប្រើប្រាស់ និងរបស់ហូបចុក ។ 🙏❤️អរគុណដល់បងប្អូន នឹងមិត្តភ័ក្រ្តទាំងអស់ ដែលតែងតែ ផ្ដល់កម្លាំងចិត្តដល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយជាចុងក្រោយនេះ 🙏សូមឲ្យពុកម៉ែបងប្អូន ទាំងអស់គ្នា ចូលរួមអនុវត្ត នូវ3កុំ និង3ការពារ ឲ្យបានខ្ជាប់ខ្ជួន នឹងបានជៀសផុតពីជំងឺCOVID 19 ក្នុងការបញ្ចប់ជំងឺ COVID 19នាពេលឆាប់ៗនេះផងដែ ។🙏❤️ ពីខ្ញុំបាទ ថែលថៃ

Read More

ប្រកាសបន្ទាន់!! ឱ្យអាជីវករនៅផ្សារអូរឫស្សីទាំងអស់ ទៅធ្វើតេស្តសំណាក នៅវិទ្យាល័យបាក់ទូក

រដ្ឋបាលខណ្ឌ៧មករា បានចេញសេចក្ដីជូនដំណឹង នៅរសៀលថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ នេះ ដល់អាជីវករ ប្រកបអាជីវកម្ម នៅផ្សារអូរឫស្សីទាំងអស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អញ្ជើញទៅពិនិត្យយកសំណាក រកមេរោគកូវីដ-១៩ នៅវិទ្យាល័យបាក់ទូកអោយបានគ្រប់ៗគ្នា ។ អាជីវករត្រូវបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ន ដែលខ្លួនកំពុងរស់នៅឱ្យបានច្បាស់លាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជូនក្រុមគ្រូពេទ្យពិនិត្យយកសំណាកនៅវិទ្យាល័យបាក់ទូក ។ ទន្ទឹមនឹងនោះផងដែរ ក្នុងករណីដែលអាជ្ញាធរពិនិត្យឃើញថា បងប្អូនខកខាន ឬ គេចវេះមិនបានទៅយកសំណាក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅផ្សារអូរឫស្សី ដែលមានផ្ទុកមេរោគកូវីដ-១៩ នោះអាជ្ញាធរមិនអនុញ្ញាត ឱ្យបងប្អូនដែលមិនបានទៅយកសំណាក រកមេរោគកូវីដ- ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១៩ នោះចូលប្រកបអាជីវកម្មលក់ដូរ នៅពេលដែលអាជ្ញាធរ បើកដំណើរការផ្សារអូរឫស្សីឡើងវិញឡើយ ៕ប្រភពពីPopular Magazine

Read More

គ្រូសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជា! លោក ឧកញ្ញា ឡេង ណាវ៉ាត្រា ​បានបរច្ចាគជូនកាកបាទក្រហមនៅទឹកប្រាក់(១.៤លានដូលា)និងសូមឧទិ្ទផលបុណ្យនេះជូនទៅឲ្យ…

បងប្អូនមួយចំនួនធំប្រាកដជាធ្លាប់ស្គាល់លោកឧកញ្ញា ឡេង ណាវ៉ាត្រា និង ទឹកចិត្តដ៏ល្អរបស់យ៉ាងធំធេង ហើយគាត់ក៏បានចូលរួមនៅរុំលែកទុក្ខជាច្រើននៅកម្ពុជា។ចូលរួមអាននៅសំនេរពិតៗរបសគាត់នៅខាងក្រៅម= ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាចំនួន(១.៤លាន) #មួយលានបួនសែនដុល្លារ សូមឧទ្ទិសផលបុណ្យនេះជូនទៅឲ្យម្ដាយខ្ញុំដែលបានចែកឋានទៅ 🙏🙏🙏🙏🙏 គ្រូសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែរ។ ខ្ញុំនឹកឃើញគ្រួសារក្រីក្រដ៏ជូចត់ រកអង្ករហូបមិនបានពេលលំបាកអត់អង្ករម៉ែអង្គុយតែហូរទឹកភ្នែក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម៉ែលំបាកតាំងពីខ្ញុំចាប់កំណើតរហូតដល់ស្លាប់ ពេលខ្ញុំកើតមកម៉ែទាស់គ្មានទឹកដោះទេម៉ែតែងសុំគេឲ្យខ្ញុំបៅបានខ្លះ និងមានទាមួយក្បាលពងរាល់ថ្ងៃបងស្រីខ្ញុំរត់យកពងទាទៅដូរយកស្ករដើម្បីឆុងទឹកក្ដៅអោយខ្ញុំបៅ។ តែគួរឲ្យស្ដាយពេលកូនធូរធាម៉ែមិនអាចនៅជាមួយកូន 🙏🙏🙏 1.ម៉ែបង្រៀនឲ្យស្រលាញ់បងប្អូន 2.ម៉ែបង្រៀនឲ្យចេះតស៊ូ 3.ម៉ែបង្រៀនខ្ញុំឲ្យចេះរិះថាំ 4.ម៉ែបង្រៀនឲ្យធ្វើអំពើល្អ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ដាយខ្ញុំជាមនុស្សម្នាក់ដែលបាក់ស្បាតនៅក្នុងភ្លើងសង្រ្គាម បងប្អូនគាត់គេសម្លាប់នៅសម័យប៉ុលពត អស់ខ្លះ ម្ដាយខ្ញុំខ្លាចសង្គ្រាមណាស់គ្រាន់តែឃើញផ្កាយដុះកន្ទុយក៏គាត់ភ័យដែរ ។ ចំណែកខ្ញុំវិញជីវិតគឺសេសសល់ពីភាពក្រីក្រ ខ្ញុំបិះបាត់បង់ជីវិតប៉ុន្មានដងហើយ ដូច្នេះខ្ញុំគ្មានភាពរុញរាក្នុងការជួយសង្គមឡើយបើសិនខ្ញុំមានលទ្ធភាព។ខ្ញុំធ្លាប់វេទនាហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំធ្លាប់ក្រហើយថ្វីត្បិតតែខ្ញុំមិនរស់ក្នុងសម័យសង្រ្គាមតែខ្ញុំបានធ្វើសង្រ្គាមជាមួយនិងក្រពះរបស់ខ្លួនឯងអស់រយៈពេលជិត 30 ឆ្នាំ៕

Read More

នៅព្រឹកនេះមាននាកឆ្លងជំងឺកូវីដជាករណីថ្មីចំនួន ៦៣ នាក់ ប៉ន្តែជាតួរលេខទាបជាងអ្នកជាសះស្បើយនៅថ្ងៃនេះមានចំនួន ១០០ នាក់ អគុណគ្រូពេទ្យខ្លាំងណាស់

ព្រឹកនេះក្រសួងសុខាភិបាល បានប្រកាសរកឃើញថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ មានករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៣ នាក់បន្ថែមទៀត ដែលសុទ្ធសឹងតែជាករណីឆ្លងក្នុងសហគមន៍ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងចំណោមករណីឆ្លងថ្មីទាំងនេះដែរសង្កេតឃើញថា រាជធានីភ្នំពេញរកឃើញឆ្លងច្រើនជាងគេចំនួន ៣១ នាក់ ដោយបន្ទាប់មកគឺខេត្តស្វាយរៀង ដែលរកឃើញអ្នកឆ្លងថ្មីដល់ទៅ ២២ នាក់ ។ប្រភពពី Popular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីនោះ ខេត្តព្រះសីហនុរកឃើញចំនួន ៦ នាក់ ខេត្តកណ្ដាល ១ នាក់ ខេត្តព្រៃវែង ១ នាក់ ខេត្តកោះកុង ១ នាក់ និងខេត្តកំពង់ឆ្នាំង ១ នាក់ ។ គិតត្រឹមព្រឹកថ្ងៃទី ៧០៥ ខែមេសា ឆ្នាំ ២០២១ ១នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – អ្នក សរុបមានចំនួន ២៧៥២ នាក់ – អ្នកជាសះស្បើយចំនួន ១៧៤៧ នាក់ – អ្នកកំពុងព្យាបាលចំនួន ៩៧៩ នាក់ – អ្នកស្លា.ប់ចំនួន ២១ នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចូលរួមទស្សនាសេចក្តីលំអិតខាងក្រោម=

Read More

រន្ធត់ទាំងព្រឹក! បុរសអាយុ ៤២ ឆ្នាំម្នាក់ ស្លា.ប់ដោយសារជំងឺកូវីដ-១៩ ជាករណីទី ២១ នៅកម្ពុជា

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសឱ្យបានដឹងថា នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ នេះ មានបុរសជនជាតិចិន អាយុ ៤២ ឆ្នាំ រស់នៅ Appartment PRINCE TOWER សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ២២ និង ០០ នាទី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកជំងឺខាងលើ រកឃើញវិជ្ជមាន នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ បានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមតាំងពីថ្ងៃចូលសម្រាក តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ដែលបណ្តាលឱ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០៤ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ២២ និង ០០ នាទី ។ យោងតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិចិនអាយុ ៤២ ឆ្នាំ ខាងលើនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានស្លាប់បាត់បង់ជីវិតដោយសារខ្សោយ សួតធ្ងន់ធ្ងរ និង រលាកសួតសងខាងដោយសារជំងឺកូវីដ-១៩ ៕ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Read More

អភិបាលខេត្តពោធិ៍សាត់ កំពុងល្បីរន្ទឺខ្លាំងដោះស្រាយទំនាស់ ប្រៀបដូចទៅនឹងប៉ាវចិន

ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់កំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងមិនត្រឹមតែនៅក្នុងខេត្តដែលលោកដឹកនាំនោះទេ គឺនៅទូទាំងប្រទេសកម្ពុជាគេបានស្គាល់ឈ្មោះ និង ដឹងពីសមត្ថភាពដ៏ពូកែរបស់លោកក្នុងការដឹកនាំ ពិសេសនោះគឺការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជារៀងរាល់សប្ដាហ៍ថ្នាក់ដឹកនាំពោរពេញដោយចំណេះវិជ្ជាដ៏ជ្រៅជ្រះរូបនេះ តែងតែដោះស្រាយទំនាស់គ្រប់បញ្ហារាប់រយជំពូកមិនថាទំនាស់ដីធ្លី ទំនាស់គ្រួសារ ការដណ្ដើមទ្រព្យដីធ្លី ផ្ទះសម្បែង គឺលោកអាចរកដំណោះស្រាយដ៏សមប្រកបគួរឱ្យកោតសរសើរ ។ ចំណុចដែលធ្វើឱ្យមហាជនពេញចិត្តបំផុត គឺឯកឧត្ដម ម៉ៅ ធនិន តែងបញ្ចប់បញ្ហាដោយមិនបន្សល់ទុកឱ្យភាគីណាម្នាក់ចាញ់ដោយទឹកភ្នែកនោះទេ គឺមានតែស្នាមញញឹមយល់ព្រមឯកភាពដោយរីករាយចំពោះដំណោះស្រាយនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែជាអ្នកផ្ដល់នូវដំបូន្មានដ៏ល្អប្រកបដោយឧត្ដមគតិដ៏ខ្ពង់ខ្ពស់នោះទេ គឺលោកថែមទាំងពូកែផ្នែកចិត្តសាស្ត្រអាចមើលដឹងពីធាតុពិតនៅក្នុងខ្លួនអ្នកកំពុងមានទំនាស់ថាតើនរណាជាមនុស្សស្មោះត្រង់ និងអ្នកណាជាមនុស្សមានល្បិចលាក់បង្កប់នៅក្នុងចិត្ត ដែលលោកអាចមើលដឹងតាមក្រសែភ្នែកដ៏មុតស្រួចរបស់លោក ។ ចំណុចនេះហើយ ដែលធ្វើឱ្យអ្នកដែលបង្កបញ្ហាពិតប្រាកដមិនអាចគេចវេស មិនអាចដោះសារនូវទង្វើដែលខ្លួនបានប្រព្រឹត្តិឡើយ ។ លោកអភិបាលតែងបានផ្ដល់នូវឱវាទល្អៗទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលធ្វើឱ្យគូបដិបក្សទាំងសងខាងបន្ទន់ចិត្តបន្ទន់កាយរៀងៗខ្លួន រហូតអាចឈានទៅដល់ការបញ្ចប់ទំនាស់ដោយមិនឱ្យភាគីណាមួយថ្នាំងថ្នាក់ចិត្តនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងមហាជនប្រហែលជាចាំមិនភ្លេចឡើយករណីលោកអភិបាលខេត្តពោធិ៍សាត់ បានដោះស្រាយបញ្ហាជូនលោកយាយម្នាក់ ដែលត្រូវកូនប្រុសបង្កើតប្រើអំពើហិង្សា ដល់ថ្នាក់ចង់សម្លាប់ម្ដាយ ព្រមទាំងជេរប្រមាណម្ដាយសព្វសារពើរ ចុងក្រោយកូនប្រុស និងកូនប្រសារស្រីបានលុតជង្គង់សំពះម្ដាយដល់បាតជើង ដែលធ្វើឱ្យមហាជនរំភើបដល់ថ្នាក់ទឹកភ្នែក ។ អ្វីដែលធ្វើឱ្យមហាជនទះដៃអបអរកងរំពងនោះ គឺលោកយាយដែលបានអះអាងថា មិនព្រមលើកលែងទោសឱ្យកូនប្រុសនោះ ចុងក្រោយនៅតែមិនអាចឈ្នះឥទ្ធិពលនៃពាក្យពេចន៍ល្អៗរកអ្វីប្រៀបមិនបានរបស់លោកអភិបាលខេត្ត ។ ចំណែកឯកូនប្រុសដែលរមិលគុណ ហ៊ានលើកដៃវាយម្ដាយនោះ បានដឹងកំហុសរបស់ខ្លួន លុតក្រាបសំពះម្ដាយជាមួយនឹងប្រពន្ធរបស់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែគុណធម៌ ការដោះស្រាយទំនាស់ដោយមិនលម្អៀង ថែមទាំងបានផ្ដល់នូវឱវាទល្អៗនោះ បានធ្វើឱ្យប្រជាជនពេញចិត្ត និងគោរពបំផុតចំពោះ ឯកឧត្ដម ម៉ៅ ធនិន រហូតដល់ប្រជាជនបានប្រៀបប្រដូចលោកទៅនឹងព្រះមកប្រោសសត្វលោក ហើយខ្លះទៀតបានចាត់ទុកលោកដូចជាប៉ាវចិន ឬ តុលាការមុខដែក ប៉ាវ ជីងធាន យ៉ាងដូច្នោះដែរ ៕

Read More

អីឡូវមកដល់ខេត្តថ្មីហើយ! បុរស់ម្នាក់មានជំងឺកូវីដ ១៩ បានជិះឡានពីខេត្តក្រចេះ មកលេងប្រព័ន្ធនៅរតនគីរី

រដ្ឋបាលខេត្តរតនគិរី បានប្រកាសសេចក្ដីជូនដំណឹង នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ នេះ ស្ដីពី ការរកឃើញអ្នកផ្ទុកមេរោគកូរីដ -១៩ ចំនួន ១ ករណី នៅស្រុកតាវែង ខេត្តរតនគីរី ជាករណីដំបូងនៅក្នុងខេត្ត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាម រដ្ឋបាលខេត្តបានឱ្យដឹងថា តាមរយៈលទ្ធផលវត្ថុវិភាគសំណាក ពីវិទ្យាស្ថានសុខភាពសាធារណៈ បានបង្ហាញលទ្ធផលវិជ្ជមានមេរោគកូដ-១៩ លើកដំបូង ១ ករណី នៅក្នុងខេត្តរតនគិរី លើឈ្មោះ ញឹក សុជា ភេទប្រុស អាយុ ៣១ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការស្រាវជ្រាវបុគ្គលខាងលើនេះ បានធ្វើដំណើរមកពីភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរស់នៅជាមួយប្រពន្ធនៅស្រុកតាវែង កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ តាមមធ្យោបាយរថយន្តផ្ទាល់ខ្លួន និង បានធ្វើចត្តាឡីស័ក តាមវិធានការ រហូតដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ ដោយមានការសង្ស័យ បុគ្គលខាងលើ បានទាក់ទងជាមួយមន្ត្រីសុខាភិបាល ដើម្បីចុះយកសំណាកដើម្បីវិភាគទាំងពីរនាក់ប្តីប្រពន្ធ ហើយលទ្ធផល ដែលចេញមក នៅថ្ងៃទី ០៤ មេសានេះ បង្ហាញថា បុគ្គលជាប្តីឈ្មោះ ញឹក សុជា មានផ្ទុកមេរោគកូវីដ-១៩ និងប្រពន្ធអវិជ្ជមានកូវីដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាស្រ័យហេតុនេះ រដ្ឋបាលខេត្ត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ ដែលមានជាប់ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ញឹក សុជា សហការផ្តល់ព័ត៌មាន ដើម្បីមន្ត្រី ជំនាញចុះយកវត្ថុវិភាគ…

Read More