នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ នេះ តាមរយៈក្រុមអ្នកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ នៃរដ្ឋបាលជលផល និង អង្គការ WWF បានបញ្ជាក់ថា បានប្រទះឃើញកូនសត្វផ្សោតទី ២ នេះបង្ហាញខ្លួន នៅឯទីជម្រកធម្មជាតិ កាំពី នៃខេត្តក្រចេះ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃម្សិលមិញក្រុមអ្នកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផល និង អង្គការ WWF បានប្រទះឃើញកូនផ្សោតថ្មីនេះកំពុងហែលជាមួយនឹងផ្សោតពេញវ័យចំនួន ៤ ក្បាល ផ្សេងទៀត ហើយកាលពីសប្តាហ៍មុនបានរកឃើញកូនផ្សោតទី ១ នៅតំបន់ទីជម្រកធម្មជាតិត្បូងខ្លាខេត្តស្ទឹងត្រែង ។ ព្រឹត្តិការណ៍ទាំងពីរនៅដើមឆ្នាំនេះ អាចបញ្ជាក់បានថា គឺជាការលើកទឹកចិត្តយ៉ាងខ្លាំងបំផុតមួយដល់ក្រុមអ្នកស្រាវជ្រាវ នៅក្នុងការបន្ដតាមដានស្ថានភាព និង ធ្វើកំណត់អត្តសញ្ញាណសត្វផ្សោតនៅក្នុងតំបន់ទេសភាពមេគង្គបន្តទៀត ៕
Read MoreDay: March 5, 2021
ប្រាប់ហើយនៅតែមិនជឿ!!លទ្ធផលដើរឆ្វេចឆ្វាចពេក! ពិន័យបុរស ២ នាក់ទៀត មិនសំងំធ្វើចត្តាឡីស័ក បែរ…
នៅល្ងាចថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ខាងរដ្ឋបាលបានធ្វើការផាកពិន័យ បុរស ២ នាក់ទៀតហើយ ដែលមានទីលំនៅ នៅភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ និង ម្នាក់ទៀត មានទីតាំងនៅភូមិ ១ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ជាអ្នកពាក់ព័ន្ធដោយប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារ ឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ ។ អាស្រ័យហេតុនេះហើយ ទើបនៅរសៀលថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យលើបុរសរូបនេះ ជាប្រាក់ចំនួន ២ លានរៀល យោងតាមអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ម្យ៉ាងទៀតជាការព្រមានដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កផ្សេងទៀត កំុឱ្យយកគំរូតាម និង ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ៕
Read Moreបាត់មុខយូរហើយ អាយដលតូច ស្អាតជាងមុនដល់ហើយ! អីយ៉ា ស្ងាត់ៗ អ៊ុក សុវណ្ណារី ដាក់មួយបទទៀតហើយ “ទិញឡេអុជធូប”, ពីរោះរណ្តំពេក ដល់ថ្នាក់ ហ្វេនៗ …(មានវីដេអូ)
អ្នកគាំទ្រ ជាច្រើន ពិតជានៅចាំ មិនទាន់ភ្លេចទេមើលទៅ កុមារីម្នាក់ឈ្មោះ អ៊ុក សុវណ្ណារី នោះ ដែលជាអតីបេក្ខនារី ធ្លាប់ចូលប្រឡងក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កំឡុងឆ្នាំ ២០១៧។ បើទោះជា សុវណ្ណារី មិនទទួលបានជ័យលាភីក៏ដោយ ក៏ កុមារីរូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើនរបស់ខ្លួន។ បច្ចុប្បន្ននេះ អ៊ុក សុវណ្ណារី ក៏បានក្លាយជាតារាចម្រៀង ដ៏មានប្រជាប្រិយម្នាក់ ប្រចាំផលិតកម្ម Galaxy Navatra រាល់បទជាច្រើន របស់ អតីបេក្ខនារីរូបនេះ ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ហ្វេនៗ របស់ខ្លួន។ ជាក់ស្តែង នៅព្រឹកមិញនេះទៀត នាថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ ខាងផលិតកម្មបានបញ្ចេញចម្រៀងមួយបទទៀតហើយ សម្រាប់ សុវណ្ណារី ក្រោមចំណងជើងថា “ទិញឡេអុជធូប” ដែលជាការ និពន្ធMelody និងទំនុកច្រៀង ដោយ La Phim រួមនិង និពន្ធបទភ្លេង ដោយ សាក់ ធារិទ្ធ។ ស្តាប់ចប់ភ្លាម សូម្បីតែ យឿន ពិសី ម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ ក៏បានចូល comment ដែរថា “ប្លែកកប់ហ្មងបទនេះ”។ មិនទាន់អស់ទេ ក្នុងនោះ ក៏មានអ្នកគាំទ្រជាច្រើន បង្ហាញអារម្មណ៍ថា ៖ ពីរោះណាស់បាទ, ពីរោះរណ្ដំចិត្តតែម្ដង idol តូច សង្ឃឹមថា មានបទកន្ទ្រឹម អោយidolតូច ឆាប់ៗ, សំឡេងឡេីងក្រមុំហេីយ…
Read Moreអីយ៉ាស់!!ចង់លើសជាតិស្ករក្រោយឃើញ អេនី ហ្សាម និយាយបែបនេះចំពោះសង្សារស្រីដូចគ្នារបស់ខ្លួន
ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីថ្មីៗនេះ តារាចម្រៀង ប្រចាំផលិតកម្មថោន អេនី ហ្សាម បានបង្ហាញភាពផ្អែមល្ហែមខ្លាំងជាមួយនឹងគូស្នេហ៍ស្រីមួយរូបទៀត តាមរយៈរូបភាពនិង សារខ្លីមួយ ដោយឥតលាក់លៀមអ្វីនោះឡើយ គឺលក្ខណៈបើកចំហរទៅកាន់មហាជនតែម្តង។ជាក់ស្ដែង តារាស្រីរូបនេះ បានថតរូបយ៉ាងស្វីតខ្លាំង ជាមួយនឹងសង្សារដែលមានភេទដូចគ្នា ដោយអង្គុយសម្លឹងមុខគ្នា ពោរពេញដោយភាពរ៉ូមែនទិក ហើយបន្ថែមពីលើនេះទៀត ក៏មានភ្ជាប់ជាមួយនឹងសារខ្លីមួយដែលមានអត្ថន័យថា៖ គាត់ប្រាប់ខ្ញុំថា គេគ្រប់គ្នាសួរថាគាត់ស្រលាញ់ខ្ញុំមែនឬលេង ? គ្រប់គ្នាគ្មានអ្នកណាជឿថាគាត់ស្រលាញ់ខ្ញុំទេ រួមទាំងខ្ញុំខ្លួនឯងផ្ទាល់ព្រោះអីអ្នកcrush គាត់សុទ្ធតែស្អាតៗហើយក្មេងៗទៀត ហេតុអីមកស្រលាញ់មនុស្សស្រីអាយុបងដល់ទៅ៩ឆ្នាំហើយចាស់មុខអត់ស្អាតធាត់ទាប ដូចជាគ្មានកន្លែងណាទាក់ទាញអីបន្តិចតើខ្ញុំគួរជឿគាត់ឬអត់នរ តែណ្ហើយ ការពិតឬមិនពិតក៏ដោយ សំខាន់នៅពេលនេះគាត់បានធ្វើតួនាទីជាសង្សារដល់ល្អសម្រាប់ខ្ញុំ ខឹងគាត់ចេះសុំទោស ពេលទៅណាមកណាគាត់ចេះប្រាប់ លេងឆាតឬធ្វើអីក៏ប្រាប់ ពេលគេប៉ះពាល់ខ្ញុំគាត់ខឹងជំនួស គាត់ស្តាប់តាមខ្ញុំ នឹងអ្វីច្រើនទៀតខ្ចិលរៀបរ៉ាប់ហាស ទោះបីទៅថ្ងៃមុខបែបណាខ្ញុំមិនខ្វល់ទេ សំខាន់ពេលនេះមានគាត់ខ្ញុំមានក្តីសុខ ទោះបីទៅថ្ងៃមុខបែបណាខ្ញុំមិនខ្វល់ទេ សំខាន់ពេលនេះមានគាត់ខ្ញុំមានក្តីសុខ ខ្ញុំចង់ថែរក្សារពេលវេលាល្អៗដែលមានជាមួយគាត់អោយបានច្រើន មិនថារយះពេលខ្លីឬវែងនោះទេ សំខាន់ពេលនេះទៅបានហើយ។ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រមិនតិចនាក់នោះទេ ដែលបានជួបអបអរនូវស្នេហា អេនី ហ្សាមនិង សង្សារ ព្រោះថាការស្រលាញ់ពិតប្រាកដគឺមិនបានសំដៅទៅលើ អាយុ ភេទ ពណ៌សម្បុរនោះឡើយ គឺសំដៅទៅលើចិត្តនិង អារម្មណ៍របស់ភាគីទាំងសងខាងទៅវិញនោះទេ៕ប្រភព៖khmerload
Read Moreពិតជារៀមច្បងមែន! ចាន់ តារាទី ខំរកសុីបើកហាងគុយទាវ ដោយខ្លាចមានពាក្យគេដៀល អ្នកសិល្បៈពេលឈឺសុំជំនួយ (មានវីដេអូ)
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងជើងចាស់ លោកស្រី ចាន់ តារាទី បានបើកហាងគុយទាវមួយជាមួយនឹង កូនប្រុស ដើម្បីឆ្លៀតរកចំណូលបន្ថែមចូលក្នុងគ្រួសារ ដើម្បីកុំឲ្យថ្ងៃមុខទៅពេលមានការខ្វះខាតពិបាក និង ខ្លាចគេដៀលថា អ្នកសិល្បៈពេលខ្វះខាតសុំតែជំនួយ។ ដោយឡែក តាមរយៈកិច្ចសម្ភាសជាមួយនឹង លោក អុឹម ជីវ៉ា តារាសម្តែងស្រីរូបនេះក្រៅពីអាជីពជាអ្នកសិល្បៈ ក៏បានទើបតែបើកហាងគុយទាវជាមួយកូនប្រុស ត្រូវជួបនឹងវិបត្តិកូវីដ១៩ ធ្វើឲ្យមានផលវិបាកត្រង់ចំណូលថយចុះប្រហែលជាពាក់កណ្តាល ដែលធ្វើមានការពិបាកដល់ការបង់ប្រាក់ថ្លៃជួលផ្ទះដែលមាន តម្លៃ៦៥០ដុល្លារក្នុងមួយខែ។ ក្រៅពីនេះទៀត អ្នកនាង ក៏បានបង្ហាញគោលជំហររឹងមាំ ដោយប្រឹងប្រែងធ្វើការ ពុះពារ មិនព្រមចុះចាញ់ព្រហ្មលិខិត ហើយ ដោយខ្លាចថ្ងៃអនាគតពេលខ្លួន ឈឺឬ ខ្វះខាត អាចនឹងទៅរកជំនួយពីសប្បុរសជន ធ្វើឲ្យមានមនុស្សមួយចំនួនតូចនិយាយថា តារាៗពេលឈឺ រកតែការជួយជ្រោមជ្រែង។ ចំណែកហ្វេនៗ វិញក៏បានគាំទ្រនូវការលើករបស់ លោកស្រី ចាន់ តារាទី ដែលតស៊ូបន្ថែមមុខរបរ ដោយខិតខំប្រឹងប្រែងដោយខ្លួនឯង ក្រៅពីនេះទៀតពួកគេបានជួយគាំទ្រ ដោយបានទិញអាហារនៅហាងរបស់លោកស្រី ដើម្បីលើកទឹកចិត្តដល់អ្នកសិល្បៈផងដែរ៕ប្រភពពី Khmerload Dara
Read Moreមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាកំប្លែង នាយតាក់ស៊ី ទម្លាយថា ខ្លួនរកអ្នកស្នំបេះដូងសារជាថ្មីបានហើយ
ភ្នំពេញ: តារាកំប្លែងដ៏ល្បីល្បាញ នាយ តាក់ស៊ី ដែលប្រិយមិត្ត បងប្អូន និងប្រជាពលរដ្ឋខ្មែរបានស្គាល់ថា លោកជាតារាកំប្លែងមួយរូបដ៏មានប្រជាប្រិយភាព និងជាពិសេសនៅរាល់ពេលដែលលោកសម្តែង តែងតែធ្វើឲ្យមហាជនផ្ទុះសំណើច សើចសប្បាយ បំភ្លេចរាល់អស់ទាំងទុក្ខកង្វល់ផងនោះ កាលពីពេលថ្មីៗនេះ ក្រោយពេលដែលលោកបានចែកផ្លូវលែងលះគ្នាជាមួយនឹងភរិយាមុន ពេលនេះ លោករកបានគូស្នេហ៍ថ្មីហើយដោយលោកបានបញ្ជាក់ក្នុងពេលដែលលោកបានផ្តល់បទសម្ភាសន៍ជាមួយនឹងនាទីតារាញូស៍យ៉ាងដូច្នេះថា៖ ខ្ញុំទើបតែស្គាល់គ្នាតាមរយ:ទូរស័ព្ទបានមួយរយ: គាត់នៅសៀមរាប ខ្ញុំក៏បានស្គាល់គាត់នៅពេលដែលគាត់បានមកមើលថែជំងឺឲ្យខ្ញុំ ចំពោះរឿងរៀបការខ្ញុំពុំទាន់គិតទេ ព្រោះខ្ញុំចង់រកស៊ីឲ្យមានបាន ខណ:ដែលលោក និងគូស្នេហ៍ថ្មីចាប់ផ្តើមឡើងពីសាជាថ្មីពីចំណុចសូន្យ។ គូររំលឹកផងដែរថា ក្រោយពីលោកបានចែកផ្លូវគ្នាជាមួយនឹងភរិយារួចមក លោកហាក់បីដូចជារៀងចាកឆ្ងាយពីវិស័យសិល្ប: ដោយសារតែអាការ:ជំងឺរបស់លោក ប៉ុន្តែទោះបីជាយ៉ាងណាប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ប្រិយមត្តិ និងអ្នកគាំទ្រ នៅតែមានជានិច្ចចំពោះរូបលោក៕ប្រភពពី Khmerload Dara ចង់ដឹងឲ្យកាន់តែច្បាស់ថាតើគូស្នេហ៍ថ្មី របស់នាយតាក់ស៊ី ស្រស់ស្អាតយ៉ាងណានោះ សូមចូលរួមទស្សនារូបភាពខាងក្រោម៖
Read Moreមិនគួអោយជឿមែន!!មើលស៊ុមផ្កាដាក់រូបថត អ៊ឹម សុវណ្ណារិទ្ធ ត្រូវ ចំប៉ីខ្មៅ រៀបចំរំលេចផ្កាឈូកយ៉ាងស្អាត ត្រៀមធ្វើបុណ្យឱ្យស្អែកនេះ
នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ គណនីហ្វេសប៊ុកឈ្មោះ ចំប៉ីខ្មៅ បានបង្ហោះឱ្យដឹងថា បុណ្យប្រាំពីរថ្ងៃរបស់មេខ្លោង អ៊ឹម សុវណ្ណារឹទ្ធ នឹងប្រារព្ធនៅថ្ងៃសៅរ៍ ៨ រោច ជាថ្ងៃសីល ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវហ្នឹងថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២១ នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដោយនិមន្តព្រះសង្ឃបង្សុកូល ចំនួនប្រាំព្រះអង្គ ដែលកិច្ចនេះនឹងធ្វើតាមគន្លងព្រះពុទ្ធសាសនា ។ ស្អែកនេះ ចំប៉ីខ្មៅ នឹងរៀបចំពិធីបុណ្យទៅតាមគន្លងបវេណីខ្មែរ ដោយនឹងនិមន្តព្រះសង្ឃបង្សុកូល ចំនួនប្រាំព្រះអង្គ ។ អ្វីដែលចាប់អារម្មណ៍រូបថតរបស់ អ៊ឹម សុវណ្ណារិទ្ធ វិញត្រូវបាន ចំប៉ីខ្មៅ រៀបចំដាក់ស៊ុម និង រំលេចកម្រងផ្កាឈូកដោយដៃយ៉ាងសមរម្យបំផុត សម្រាប់ព្រលឹងសពដែលគ្មានញាតិមកអើពើនេះ ។ គួររំឭកផងដែរថា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ ចំប៉ីខ្មៅ បានចេញមុខបង្ហោះសារថា នឹងធ្វើបុណ្យសពជូនធាតុដែលគ្មានសាច់ញាតិខាងលើមួយនេះ ដែលធ្វើឱ្យមហាជនជាច្រើននាំគ្នាគាំទ្រ និង សរសើរពីទឹកចិត្ត ចំប៉ីខ្មៅ ។ ខាងក្រោមនេះជាសារទាំងស្រុង ដែលចំប៉ីខ្មៅបានបង្ហោះកាលពីថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២១ ៖ «ប្រពៃណីទំនៀមទំលាប់ខ្មោចស្លាប់ទៅហើយ នៅឡើយឈ្មោះស្អុយ គ្មានអ្នកណាម្នាក់ដឹងថាខ្លួននឹងស្លាប់ទៅព្រោះអ្វី នៅកន្លែងណា នៅទីណា នោះទេ មិនដឹងសូម្បីតែពេលវេលាថ្ងៃនេះឬថ្ងៃស្អែក ថ្ងៃណាមួយ តែ រិទ្ធ ស្លាប់ហើយ ខ្ញុំមិនមែនជាញាតិ មិនដែលស្គាល់ មិនដែលជួប បានត្រឹមតែទិញកោដ្ឋដាក់ឆ្អឹងឱ្យ និមន្តព្រះសង្ឃសូត្រមន្តឱ្យតែប៉ុណ្ណឹង ខ្ញុំសង្ឃឹមថា មិត្តដែលធ្លាប់ជល់កែវជាមួយគាត់…
Read Moreបន្ទាប់ពីមានការផ្ទុះសង្ស័យនៅរឿងរបស់ នាក់នាងសឿ សុធារ៉ា និង លោកសាពូន មីដាដា អាចនឹងបញ្ចប់និស្ស័យប្ដីប្រពន្ធ ក្រោយឃើញភ័ស្ដុតាងនេះ
បើគិតមកដល់ពេលនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាពអ្នកនាង សឿ សុធារ៉ា និង លោក សាពូន មីដាដា បានភ្ជាប់និស្ស័យក្រាបផ្ទឹមក្លាយជាប្ដីប្រពន្ធបានរយៈពេល ១១ ឆ្នាំហើយ ដោយអ្នកទាំងពីរបានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០០៩ កន្លងទៅ ដែលចំណងស្នេហ៍របស់អ្នកសិល្បៈមួយគូនេះ ក៏ទទួលបានកូនប្រុស-ស្រីចំនួន ២ នាក់ផងដែរ ។ ទោះបីជាក្លាយជាប្ដីប្រពន្ធច្រើនឆ្នាំមកហើយក្ដី ក៏មានកូនប្រុសស្រីជាចំណងដៃទៀត ប៉ុន្ដែជារឿយៗ គេតែងតែលេចឮដំណឹងពីការចែកផ្លូវគ្នារវាងតារាសម្ដែងស្រីរូបស្រស់ សឿ សុធារ៉ា និង លោក សាពូន មីដាដា ហូរហែ ជាពិសេសក្នុងរវាង កន្លះឆ្នាំចុងក្រោយនេះ អ្នកទាំងពីរកាន់តែបង្ហាញសកម្មភាពប្លែកៗ ទៅណាមកណាម្នាក់ៗឯង សូម្បីតែទៅចូលរួមកម្មវិធីរបស់មិត្តភក្ដិក្នុងរង្វង់សិល្បៈក៏មិនឃើញពួកគេបណ្ដើរគ្នាយ៉ាងផ្អែមល្ហែមដូចកាលពីមុនដែរ ។ រឿងដែលមហាជនភ្ញាក់ផ្អើលបំផុត សឿ សុធារ៉ា បានលុបរូបថត សាពូន មីដាដា ពីគណនីហ្វេសប៊ុកដែលដាក់ឈ្មោះថា Sapoun Darapemean ជាឈ្មោះកូនស្រីច្បងរបស់នាង ចោលគ្មានសល់មួយសន្លឹក ដែលទង្វើប្លែកខុសពីធម្មតារបស់តារាស្រីរូបនេះ ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នាសន្និដ្ឋានថា ទំនាក់ទំនងប្ដីប្រពន្ធរបស់ពួកគេទាំងពីរប្រហែលជាមានរឿងរង្គោះរង្គើមិនខានឡើយ ។ ដ្បិតថាមានភ័ស្ដុតាងបង្ហាញច្បាស់ៗបែបនេះ គេនៅតែមិនទាន់អាចសន្មតបានជាក់លាក់ថា សឿ សុធារ៉ា និង សាពូន មីដាដា បានបញ្ចប់និស្ស័យប្ដីប្រពន្ធនោះទេ ព្រោះសាមីខ្លួនទាំងសងខាងមិនទាន់ចេញមុខបញ្ជាក់ផ្ទាល់នៅឡើយ ៕
Read Moreចូលរួមរំលែកទុក្ខ បងប្រុស តារាសម្តែង អ៊ុន សិទ្ធា ទទួលម រណៈ ភាពបាត់ហើយ
ថ្មីៗនេះកន្លងទៅនេះ តារាសម្តែងលោក អ៊ុន សិទ្ធា បានបង្ហាញនូវអារម្មណ៍ព្រួយបារម្ភជាខ្លាំង ខណៈពេលនេះបងប្រុសទីពីររបស់លោកឈឺធ្ងន់ត្រូវសម្រាកនៅក្នុងបន្ទប់ ICU នៅក្នុងមន្ទីរពេទ្យ ធ្វើឱ្យតារាប្រុសរូបនេះបែរបន់អស់ហើយ ដើម្បីឱ្យជួយបងប្រុសឆាប់ធូរស្រាល ។ យ៉ាងណាមិញ ស្រាប់តែនៅរសៀលថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ នេះដែរ មហាជនអ្នកលេងបណ្តាញសង្គម ជាពិសេសមិត្តសិល្បករ ហាក់រន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយបងប្រុសជាទីស្រឡាញ់របស់លោក អ៊ុន សិទ្ធា បានលាចាកលោកហើយ ។ ក្នុងនោះដែរ អ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែស្រណោះស្រណោកទៀតនោះ គឺលោក អ៊ុន សិទ្ធា បានបង្ហោះរូបភាពសពបងប្រុស និង រៀបរាប់ថា «បងខ្ញុំគាត់ផុតទុក្ខហើយ សូមបងបានទៅកាន់ឋានស្ងប់សុខ បងបានជួបម៉ែហើយ» ។ ក្រោយពីទទួលបានដំណឹងមរណភាពបងប្រុសរបស់តារាប្រុសខាងលើនេះហើយ មហាជនអ្នកគាំទ្រ និង មិត្តសិល្បករជាច្រើនក៏បានចូលរួមរំលែកទុក្ខដល់លោក និង ក្រុមគ្រួសារផងដែរ ៕
Read Moreអន់ចិត្ត!! ក្រោយមានអ្នកថានៅក្មេងមានកូនដល់ទៅ ២ ជាប់ដៃជាប់ជើង ស្រាប់តែ ជា វណ្ណារិទ្ធ តបទៅវិញបែបនេះឆ្អែតបាយ ៣ ថ្ងៃតែម្ដង
ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីលោក ជា វណ្ណារិទ្ធ គឺជាពិធិករ ក៏ដូចជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបក្នុងស្រទាប់សិល្បៈបច្ចុប្បន្ន។ បើទោះជាចូលប្រលូកក្នុងវិស័យនេះយូរហើយក្តី ក៏អតីត Freshie Boy រូបនេះនៅតែទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត ឥតឈប់ឈរ ដោយលោកតែងតែទទួលបានការងារនៅលើឆាក ក៏ដូចជាការងារនៅតាមខេត្តជាញឹកញាប់ផងដែរ ។ ដោយឡែកក្រលេកទៅមើលក្នុងគណនីបណ្តាញសង្គមផ្លូវការរបស់លោកវិញ បើទោះជាមានភារកិច្ចមមាញឹកច្រើនក្តីក៏លោកនៅតែអាចឆ្លៀតចំណាយពេលជាមួយក្រុមគ្រួសាររបស់លោកដោយរីករាយ។ តួរយ៉ាងកាលពីពេលថ្មីៗនេះ នៅក្នុងគណនីបណ្តាញសង្គមរបស់លោក ជា វណ្ណារិទ្ធ បានបង្ហោះពីរូបដំណើរកំសាន្តរបស់លោកជាមួយក្រុមគ្រួសារដែលមើលទៅមានសេចក្តីសុខ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺក្នុង Caption របស់លោកបានសរសេរក្នុងន័យឆ្លើយតបទៅបុរសម្នាក់ដែលបានសួរសំណួរទៅគាត់។ក្នុង Caption នោះបានសរសេរដូច្នេះថា ៖ ព្រឹកមុិញទិញគុយទាវជិតផ្ទះ មានបងប្រុសម្នាក់អង្គុយនៅតុមួយនិយាយមកខ្ញុំថា៖បុរស1: នៅក្មេងសោះកូនពីរទៅហេីយ ជាប់ដៃជាប់ជេីងអស់សប្បាយបាត់ខ្ញុំសួរទៅគាត់វិញថា បងឯង នៅលីវឬ មានគ្រួសារហេីយ?បុរស1 : នៅលីវខ្ញុំ : អត់យកគេ ឬ គេអត់យក?បុរស1 beឆ្លេីយថា : គេអត់យកខ្ញុំ : អញ្ចឹងបានហ៊ាននិយាយពាក្យហ្នឹងចេញមក.ខ្ញុំនិយាយទៅគាត់ថា នៅលីវឬមានគ្រួសារសប្បាយម្យ៉ាង ម្នាក់ទេ ខ្ញុំមានប្រពន្ធកូន សប្បាយបែបជីវិតខ្ញុំ.ជាមួយមនុស្សជាទីស្រលាញ់របស់ខ្ញុំ បងឯងអត់អ្នកយកសប្បាយបែបជីវិតបងឯងទៅកុំវាយតម្លៃគ្រួសារគេបេីយេីងមិនទាន់មានអ្នកយកផងនោះ ៕ប្រភព៖khmerload
Read More