ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាសម្តែងស្រីវ័យក្មេង Stella តែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ នៃទម្រង់មុខរសនិយមកូនកាត់ ហេតុដូច្នេះ រាល់រូបថតដែលតារាស្រីរូបនេះ បានបង្ហោះនៅលើបណ្តាញសង្គម ត្រូវបានទាក់ទាញចំណាប់អារម្មណ៍ជារឿយៗពីសំណាក់មហាជន។ ជាក់ស្ដែងកាលពីថ្មីៗនេះ នៅលើគណនីរបស់តារាស្រីរូបនេះ បានចែកចាយវីដេអូ ក៏ដូចជាបានបង្ហាញមុខមិត្តប្រុស ដែលបានសាងអនុស្សាវរីយ៍ជាមួយគ្នា ជាគូសង្សារ ជាមួយការទទួលបាន នូវភាពកក់ក្ដៅពីគូស្នេហ៍របស់ខ្លួន ជាពិសេសថែមទាំងទៀតនោះ បានផ្ដល់ក្ដីស្រលាញ់យ៉ាងពេញទំហឹងទៅឲ្យនាង។លើសពីនេះទៅទៀត កាន់តែធ្វើហ្វេនៗជាច្រើន រឹតតែ ច្រណែន បន្ទាប់ពីបាន ការបង្ហោះវីដេអូមួយនេះ ជាមួយនឹងគូស្នេហ៍ជាទីស្រលាញ់ ដែលបង្ហាញពីភាពផ្អែមល្ហែមជាមួយនឹងមិត្តប្រុស ដូចគូសង្សារវ័យក្មេងទូទៅ ដែលបានឱបគ្នាយ៉ាងស្អិតរមួត ប្រលែងលេងគ្នា ធ្វើឲ្យហ្វេនៗ ស្ទើរតែលើសជាតិស្ករ ផងដែរ៕ប្រភព៖khmerload
Read MoreDay: March 2, 2021
ជា លាងឆេ ទម្លាយថាគ្រួសារមិនគាំទ្រអោយចូលសិល្បះ តែហេតុតែស្រលាញ់តស៊ូសម្រេចក្តីសុបិនរហូតក្លាយជាតារាល្បីម្នាក់
ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីពេលថ្មីៗនេះ តារាសម្តែងប្រុសស្អាត ជា លាងឆេ បាននិយាយបកស្រាយរឿងដំបូងៗពេលដែលលោកទើបចូលក្នុងវិស័យសិល្បៈ ដោយមិនមានការពេញចិត្តពីសំណាក់គ្រួសារ ប៉ុន្តែចុងក្រោយលោក នៅតែសម្រេចបាននូវការងារនេះ ដោយក្លាយជាតារាសម្តែងដ៏ល្បីនៅពេលបច្ចុប្បន្ន។ជាក់ស្ដែង តាមកិច្ចសម្ភាសន៍ជាមួយនឹងលោក អុឹម ជីវ៉ា តារាប្រុសរូបនេះ បានរៀបរាប់ពីការប្រឡូកក្នុងវីថីសិល្បៈថា សរុបមកទល់ពេលនេះ ភាពយន្តដែលលោកបានចូលរួមសម្តែងមានប្រហែលជា៣០មកហើយ ប៉ុន្តែមុននឹងលោកឈានមកដល់ចំណុចនេះគឺមិនមានភាពងាយស្រួលឡើយ ដោយដំបូងៗគឺមានការហាមឃាត់ពីសំណាក់ក្រុមគ្រួសារផងដែរ ដោយគិតថាលោកអាចចាប់យកអាជីពនេះ តែមួយឆាវតែប៉ុណ្ណោះ។ដោយសារតែក្តីស្រលាញ់និង ការខិតខំប្រឹងប្រែង ទើប ជា លាងឆេ បានវិវត្តខ្លួនទៅតារាល្បីមួយរូបដែលមានការទទួលពីទស្សនិកជនយ៉ាងគគ្រឹកគគ្រេង ដែលសូម្បីតែក្រុមគ្រួសាររបស់លោក ក៏មិននឹកស្មានថាលោកឈានមកដល់ចំណុចនេះដែរ។ក្រៅពីនេះទៀតជា លាងឆេ ក៏ជាបញ្ញាវ័ន្តមួយរូបដែលបានបញ្ចប់ ការសិក្សាជំនាញព័ត៌មានវិទ្យាកម្រិតបរិញ្ញាប័ត្រផងផងដែរ៕ប្រភព៖khmerload
Read Moreមិនទាន់បានឃើញមុខផង កូនដំបូងរបស់ សូដា នីតា និងស្វាមី អាចធ្វើរឿងនេះអោយគ្រួសារបាត់ទៅហើយ
ភ្នំពេញ ៖ ជាការពិតណាស់ដែល កូនមាសកូនពេជ្រមែន មិនទាន់ទាំងឃើញពន្លឺព្រះអាទិត្យផង កូនពូជរបស់តារាសម្តែង និង ចម្រៀង សូដា នីតា និង លោក យុទ្ធ ឋានៈ បានធ្វើរឿងមួយនេះឱ្យក្រុមគ្រួសារទៅហើយដែលធ្វើឱ្យ សូដា នីតា កាន់តែមានមោទនភាពជាខ្លាំងក្នុងការត្រៀមខ្លួនទទួលសមាជិកថ្មីមួយនេះ ។នៅប្រមាណមួយសប្តាហ៍ទៀតប៉ុណ្ណោះ សូដា នីតា នឹងបានឃើញមុខកូនដំបូងរបស់ខ្លួនដែលនាងបានទន្ទឹងរង់ចាំអស់រយៈពេលជាង ៩ ខែមកហើយ ។ កាន់តែកៀកដល់ថ្ងៃសម្រាល សូដា នីតា កាន់តែមានអារម្មណ៍រំភើប ព្រោះមិននឹកស្មានថា ខ្លួនអាចមានថ្ងៃនេះឡើយ ។ ជាក់ស្ដែងអ្វីដែលចាប់អារម្មណ៍មិនទាន់ទាំងសម្រាលផង កូនប្រុសរបស់ សូដា នីតា ក៏ត្រូវបានក្រុមហ៊ុនមួយទាក់ទង ដែលនឹងត្រៀមលេចមុខនៅក្នុងការងារមួយជាមួយរូបនាងជាម្តាយផងដែរ ។សូដា នីតា មិនបានបញ្ជាក់ថាជាការងារនោះអ្វីឡើយ ដោយគ្រាន់តែលើកឡើងថា «រីករាយការងារថ្មីដែលកំពុងត្រៀមទាំងម្តាយ និង កូន កូនម៉ាក់ៗមិនទាន់កើតផង មានការងារហើយមានប្រាក់ខែប្រចាំរួចហើយកូនម្តាយ» ។ សូដា នីតា និង លោក យុទ្ធ ឋានៈ បានដាក់ឈ្មោះកូនប្រុសរួចជាស្រេចថា ស៊ិនសូ ម៉េងឃុន ។កៀកជិតសម្រាលកូនក៏ពិតមែន ប៉ុន្តែមើលទៅ សូដា នីតា មានភាពមាំទាំ និង ស្រស់ស្រាយជាធម្មតា ហើយជារៀងរាល់ថ្ងៃនាងតែងមើលការខុសត្រូវនៅក្នុងហាងលក់អាហារដែលទើបបើកកាលពីមួយរយៈមុន ។ អ្វីដែលកត់សម្គាល់ ពេលនេះ សូដា នីតា ក៏មានអារម្មណ៍ថាធូរចិត្តច្រើនដោយនាង និង លោក យុទ្ធ ឋានៈ បានរៀបចំសែនព្រេនជាលក្ខណៈតូចតាចកាលពីប៉ុន្មានថ្ងៃទី ២៤ កន្លងមក ។ បើតាមគម្រោង សូដា នីតា នឹងវិលចូលសិល្បៈជាធម្មតាវិញ ក្រោយពីនាងសម្រាលកូនរឹងដៃរឹងជើង ៕ប្រភព៖popular
Read Moreអីយ៉ា! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញអារម្មណ៍បែបនេះណាស់ ដោយដាក់ប៉ុន្មានម៉ាត់ ខ្លាំងៗ ថា “ក្នុងនាមជាម្ចាស់ក្រុមហ៊ុន គឺទទួលខុសត្រូវទាំងស្រុង លើជោគវាសនា របស់ក្រុមហ៊ុន, ដូច្នេះការសម្រេចចិត្តណាមួយ ដែលធ្វើអោយប៉ះពាល់ដល់…”
មហាជនភាគច្រើន ក៏ដូចអ្នកជា ពុកម៉ែ បងប្អូន ភាគច្រើន ពិតជាស្គាល់ ជាក់ជាមិនខាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ នេះក៏ដោយសារតែ អ្នកឧកញ៉ា ធ្លាប់មានប្រវត្តិដ៏លំបាក ទំរំាបានមកដល់សព្វថ្ងៃនេះ។ ក្រៅពីមុខជំនួញ ធំៗជាច្រើន ដែលកំពុងលេចធ្លោនោះ អ្នកឧកញ៉ា ក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ។ មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា វិញ គ្រប់គ្នា អាចនឹងភ្ញាក់ផ្អើល និងរឹតចាប់អារម្មណ៍ ថែមទៀត ព្រោះ លោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញ បំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ កម្រឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញអារម្មណ៍បែបនេះណាស់ ដោយដាក់ប៉ុន្មានម៉ាត់យ៉ាងចាក់ដោត ខ្លាំងៗ ថា ៖ “ក្នុងនាមជាម្ចាស់ក្រុមហ៊ុន គឺទទួលខុសត្រូវទាំងស្រុង លើជោគវាសនា របស់ក្រុមហ៊ុន និងអនាគតរបស់ក្រុមកាងារទាំងអស់ ដូច្នេះការសម្រេចចិត្តណាមួយ ដែលធ្វើអោយប៉ះពាល់ដល់ក្រុមកាងាសូមមេត្តាយោគយល់និងអធ្យាស្រ័យ ។ ក្រុមហ៊ុនទាំងមូលអាចខ្លាំងបានត្រូវមានអ្នកដឹកនាំខ្លាំងយល់គ្រប់កាល:ទេស: ហ៊ានវះកាត់សម្រេចចិត្តដោយមិនស្ទាក់ស្ទើរ នឹងបែងចែកកាងារទៅតាមជំនាញដែលចេះពិតប្រាកដ ។ ហើយអ្វីដែលខ្ញុំគួចងចាំគឺ អាជីវកម្ម បរាជ័យវាជាកំហុសរបស់ថៅកែ មិនអាចបន្ទោសបុគ្គលិកជាដាច់ខាត។”៕
Read Moreសូមបងប្អូនមានការប្រុងប្រយ័ត្នផង! ព្រឹកថ្ងៃទី២ មីនា ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៤នាក់ថែមទៀត សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៤នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ២៤នាក់មានជនជាតិចិន ១៦នាក់, ជនជាតិខ្មែរ ៤នាក់ និងជនជាតិវៀតណាម ៤នាក់។ នៅថ្ងៃទី០២ ខែមីនានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺម្នាក់ផងដែរ ជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅចំនួន ៣៦៦នាក់៕ ប្រភព៖ freshnewsasia
Read Moreក្រោយដឹង ផែនការជំ រិត និងប្ល ន់ស ម្លា ប់ ដែលក្រុមឧ ក្រិដ្ឋ ជ នដាក់ចេញ គឺដំបូងឡើង ប្រមូលគ្នីគ្នា ចូលទៅក្នុងផ្ទះ ភ្ជ ង់ម្ចាស់ផ្ទះឲ្យសរសេរសែក នូវសាច់ប្រាក់១លានដុល្លារ បន្ទាប់មកនឹងចាប់កូនស្រីតូច របស់ម្ចាស់ផ្ទះម្នាក់ឡើងឡាន ទៅធនាគារ ដោយឲ្យគ្នាវាចុះដកលុយ និង…(មានរូបភាពជាច្រើន)
កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “Phnom Penh Gendarmerie” បានប្រាប់ឲ្យដឹងថា ៖ “មកមើលផែនការជំរិត និងប្ល ន់ស ម្លា ប់ ដែលក្រុមឧ ក្រិ ដ្ឋជ នដាក់ចេញ! នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ ក រ ណីឧ ក្រិ ដ្ឋជ ន០៤នាក់ ចូលជំរិត និងប្ល ន់ស ម្លា ប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លា ប់នៅនឹងកន្លែង គឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត។ អ្នកផ្តើមគំនិតឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិត និងប្ល ន់ស ម្លា ប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃទី ២៦ ខែកុម្ភៈ តែដោយនៅថ្ងៃទី ២៦នេះ ជុំគ្នារសៀលពេក មិនអាចអនុវត្តផែនការទាន់ ពួកវាក៏លើកគម្រោងទៅថ្ងៃទី ២៧ វិញ តែដោយថ្ងៃទី២៧នេះជាថ្ងៃសៅរ៍ ខ្លាចចូលធនាគារដកលុយមិនទាន់ ទើបពួកវាលើកមកថ្ងៃច័ន្ទទី១ ខែមីនា…
Read Moreក្រៅពីតារាចម្រៀង ម៉ង់ ចាន់កញ្ញា ក៏មានសមត្ថភាពមួយនេះទៀត អ្នកគាំទ្រមិនសូវដឹង
ដ្បិតជាតារាចម្រៀងស្រករក្រោយ ម៉ង់ ចាន់កញ្ញា ក៏ជាតារាចម្រៀងជើងខ្លាំងម្នាក់ដែរនៅក្នុងផលិតកម្មហង្សមាស ជាពិសេសតាមរយៈបទចម្រៀងពីរោះៗជាច្រើនបទកន្លងមក ។ អ្វីដែលពិសេសក្រៅពីមានសំឡេងពីរោះ ម៉ង់ ចាន់កញ្ញា ក៏មានរូបសម្បត្តិស្រស់ស្អាតម្នាក់ដែរ នៅក្នុងចំណោមតារាចម្រៀងស្រីជាច្រើនដួង ។ មិនត្រឹមជាតារាចម្រៀងប៉ុណ្ណោះទេ ម៉ង់ ចាន់កញ្ញា ក៏ត្រូវបានគេដឹងថានាងមានសមត្ថភាពពិសេសមួយ ដែលកន្លងមកមិនសូវមានមហាជនចាប់អារម្មណ៍ ដោយនាងអាចបញ្ចូលសំឡេងបានយ៉ាងពីរោះ ។ ក្រៅពីបញ្ចូលសំឡេងលេងនៅក្នុង Tik Tok ម៉ង់ ចាន់កញ្ញា ក៏ធ្លាប់បានបញ្ចូលសំឡេងនៅក្នុងរឿងភាគមួយចំនួនផងដែរ ប៉ុន្តែការចេះជំនាញមួយនេះមិនមែនចេះដោយឯកឯងនោះទេ គឺនាងបានរៀនជំនាញនេះដោយមានគ្រូត្រឹមត្រូវ ។ ម៉ង់ ចាន់កញ្ញា គឺជាអតីតបេក្ខនារីជាដែលចូលប្រកួតនៅក្នុងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទីពីរ តែកាលណោះនាងជាប់ត្រឹមវគ្គ Live Show ក្នុងសប្តាហ៍ទី ៧ ប៉ុណ្ណោះ ហើយនាងក៏មានឱកាសក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសដោយស្វ័យប្រវត្តិ ។ ចូលប្រឡូកក្នុងសិល្បៈមួយរយៈ ម៉ង់ ចាន់កញ្ញា ហាក់មិនសូវមានភាពឡូយឆាយប៉ុន្មានឡើយ បើប្រៀបធៀបជាមួយនឹងមិត្តភក្តិដែលចូលប្រឡូកដំណាលរូបនាង ៕ប្រភពពី Popular Magazine
Read Moreផ្ទុះការសង្ស័យ ភិន សុដាលីស រកបានអ្នកស្អំបេះដូងថ្មី ក្រោយឃើញរូបទាំងនេះ
រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែលបានដឹងរួចមកហើយថា តារាសម្តែងស្រី ភិន សុដាលីស ជាកូនស្រីច្បងរបស់លោក អ៉ិន សុភិន ចាងហ្វាងផលិតកម្មមហាហ្សង ដែលកំពុងតែមានឈ្មោះបោះសម្លេងមិនធម្មតាក្នុងវិស័យភាពយន្តខ្មែរ។ ជាមួយគ្នានេះ ក្រោយពេលបានលែងលះជាមួយនឹងអតីតស្វាមី តាំងពីកូនស្រីក្នុងពោះរួចមក រហូតមកទល់នឹងពេលនេះ ដែលកូនស្រីមានអាយុជាង ៤ឆ្នាំហើយ តែតារាសម្តែងស្រីរូបនេះ ហាក់បីដូចជាមិនទាន់បានបង្ហើប ជីវិតដៃគូថ្មីនៅឡើយទេ។ តែមួយរយៈចុងក្រោយនេះ គេបានសង្កេតឃើញ ភិន សុដាលីស បានបង្ហាញមុខបុរសម្នាក់ ព្រមជាមួយនឹងភាពស្និតស្នាលខ្លាំងជាមួយរូបនាង រហូតធ្វើឲ្យមានការផ្ទុះការសង្ស័យពី អ្នកគាំទ្រ ថាជាគូស្នេហ៍នឹងគ្នាថែមទៀត។ ព្រមជាមួយគ្នានេះ គ្រាន់តែឃើញ រូបនាងបង្ហាញមុខបុរសម្នាក់រួចមក ក៏មានតារាខ្មែរជើងចាស់ និងអ្នកកំពុងមានឈ្មោះក្នុងសង្គមចូលទៅខមមិន ថែមទៀតផង៕ប្រភពពីKhmerload Dara បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read Moreកូវីដ-១៩ វាយលុកខ្លាំង ព្រះសង្ឃចេញមកលក់ស្វាយ យកលុយបង់ទឹក-ភ្លើង
កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ នៅលើបណ្ដាញសង្គមកកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយព្រះសង្ឃក្នុងវត្តមួយកន្លែងនៃខេត្ត សាមុតប្រាកាន ប្រទេសថៃ បានចេញមកលក់ស្វាយ ដើម្បីយយកលុយសម្រាប់ផ្គត់ផ្គង់បង់ថ្លៃទឹក ថ្លៃភ្លើង នៅក្នុងអារាម ។ បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងមួយរបស់ប្រទេសថៃថា ព្រោះតែពេលនេះស្ថានភាពការរាតរត្បាតជំងឺកូវីដ-១៩ ក្នុងប្រទេសមិនទាន់បានធូរស្រាលនៅឡើយ ជាហេតុនាំឱ្យប្រជាជនមួយចំនួនធំបាត់បង់ត្រូវបាត់បង់នូវប្រភពចំណូលរបស់ខ្លួនដែលនាំឱ្យខ្វះខាតដល់ការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ។ យ៉ាងណាមិញ សម្រាប់វត្តអារាមខាងលើនេះ ក៏មិនខុសអ្វីពីប្រជាជនដែរ ដោយសារតែកូវីដ-១៩ ព្រះសង្ឃគង់ក្នុងវត្តស្ទើរតែដាច់ចង្ហាន់ម្ដងម្កាល ព្រោះគ្មានពុទ្ធបរិស័ទ្ធណាម្នាក់ទៅធ្វើបុណ្យទានឡើយ សូម្បីតែព្រះសង្ឃក៏មិនអាចចេញបិណ្ឌបាតបានដែរ ។ ដោយហេតុនេះហើយទើបព្រះសង្ឃបានសម្រេចចិត្តលក់ស្វាយដើម្បីដោះទ័ល ៕
Read Moreបាត់មុខពីសិល្បៈ១៥ឆ្នាំ អតីតបរវកញ្ញា ទេសចរណ៍អន្តរជាតិ អុិន សុខលីដា ពេលនេះប្រើជីវិតរស់នៅបែបនេះសោះ
ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តមួយចំនួនពិតជាស្គាល់រួចមកហើយពី អុិន សុខលីដា គឺជាតារាសម្ដែងដ៏ល្បីល្បាញរន្ទឺមួយរូបក្នុងទសវត្សរ៍ ២០០០ ដែលទស្សនិកជនខ្មែរជំនាន់នោះស្គាល់យ៉ាងច្បាស់តែម្តង ដែលដំបូងឡើយតារារូបនេះ មានប្រភពចេញពីបរវកញ្ញា ទេសចរណ៍អន្តរជាតិ ជាប់ចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំ២០០២ និងបន្ទាប់មកដោយមេីលឃើញថា អ្នកនាង អុិន សុខលីដា មានសម្រស់ស្រស់ស្អាតមិនធម្មតា រួមជាមួយកម្ពស់ខ្ពស់ស្រឡះលំដាប់អន្តរជាតិ។ ក្នុងនោះ អ្នកនាងត្រូវបានគេជ្រើសរើសឱ្យទៅប្រកួតក្នុងកម្មវិធី Miss Tourism international ក្នុងប្រទេសម៉ាឡេស៊ី ដោយអ្នកនាងបានជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងឆ្នាំ២០០៣ បន្ទាប់មកអ្នកនាង ក៏ត្រូវបានបណ្តាផលិតកម្មភាពយន្តមួយចំនួនក្នុងស្រុក អញ្ជើញអ្នកនាងឱ្យចូលរួមសម្តែងភាពយន្ត រួមទាំង ខារ៉ាអូខេ ហេីយអ្នកនាងក៏ជាតួឯកស្រីក្នុងរឿង «ខ្មោចប្រពន្ធ អាទុយ»។ជាក់ស្ដែង ក្នុងរយៈពេលកន្លងមក ទោះបីជាល្បីរន្ទឺយ៉ាងណាក្តី ក្នុងរយៈ១៥ឆ្នាំចុងក្រោយមកនេះ តារាស្រីរូបបានបាត់ខ្លួនសូន្យឈឹងពីវីថីសិល្បៈ ដែលធ្វើឲ្យទស្សនិកជនដែលនិយមគាំទ្រនូវវិស័យសិល្បៈមួយចំនួនធំមានការងឿងឆ្ងល់ នូវការបាត់វត្តមានតួអង្គស្រីក្នុងរឿង (ខ្មោចប្រពន្ធអាទុយ)ផងដែរ។ដោយឡែក តាមការសម្ភាសន៍ជាមួយនឹង Movies star research អ្នកនាង អុិន សុខលីដា បានបញ្ជាក់ថា អ្នកនាងលាឈប់ពីសិល្បៈវិញក្នុងឆ្នាំ២០០៦ និងចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯ ដែលធ្វើឲ្យទស្សនិកជនដែលនិយមគាំទ្រនូវវិស័យសិល្បៈមួយចំនួនធំមានការងឿងឆ្ងល់ នូវការបាត់វត្តមានតួអង្គស្រីក្នុងរឿង (ខ្មោចប្រពន្ធអាទុយ)ផងដែរ។ដោយឡែក តាមការសម្ភាសន៍ជាមួយនឹង Movies star research អ្នកនាង អុិន សុខលីដា បានបញ្ជាក់ថា អ្នកនាងលាឈប់ពីសិល្បៈវិញក្នុងឆ្នាំ២០០៦ និងចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១០ រហូតមកដល់សព្វថ្ងៃនេះ អ្នកនាងមានស្វាមីហើយ និង កំពុងពរពោះកូនស្រីដំបូងជិតដល់ថ្ងៃប្រសូត្រទៀតផង ដោយអ្នកនាងបញ្ជាក់ថានៅសល់២សប្ដាហ៍ទៀតប៉ុណ្ណោះ តាមការ សង្កេតមើលឃើញថា តារាស្រីរូបនេះពិតជាមានសុភមង្គលជាមួយក្រុមគ្រួសារដ៏តូចមួយនេះណាស់ ព្រោះជានិច្ចជាកាល អ្នកនាងតែងតែបង្ហោះរូបភាពផ្អែមល្អែមជាមួយស្វាមី មិនដែលដាច់ ។ យ៉ាងណាមិញ សព្វថ្ងៃនេះអ្នកនាងក៏ជា ម្ចាស់ក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ ប្រ៊េនខ្លួនឯងផ្ទាល់ ដោយមានឈ្មោះថា N.A.J Skincare…
Read More