ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាសម្តែងជើងចាស់ អ្នកស្រី ចាន់ តារាទី នោះ ដែលគ្រប់គ្នាភាគច្រើន ទទួលស្គាល់ថា ជាតារាទឹកភ្នែកដ៏ល្បីឈ្មោះ បោះសំឡេងតាំងពីវិស័យភាពយន្តវីដេអូចាប់ផ្តើមមានទីផ្សារ ប្រកួតប្រជែងគ្នាខ្លាំង នៅទសវត្សរ៍ឆ្នាំ១៩៩០ ។ ជាក់ស្ដែងតារារូបនេះ ក៏នៅមានឱកាសលេចធ្លោ ក្នុងតំណែងថតផ្សព្វផ្សាយស្ប៉តផលិតផលធំៗផងដែរ។ចំណែកកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ តារាសម្តែងរូបនេះ បានភ្ជាប់ពាក្យកូនស្រី របស់ខ្លួនហើយ មើលទៅពិតជាស្រស់ស្អាតណាស់ កូនស្រី ចាន់ តារាទី រូបនេះ មានឈ្មោះថា ថន រាជនីចាន់ តារាទី បានភ្ជាប់សារទំាងក្តីរំភើប រីករាយយ៉ាងខ្លាំងមួយថា “ថ្ងៃភ្ជាប់ពាក្យកូនស្រីខ្ញុំ គឺជាថ្ងៃប្រមូលម្តុំជួបជុំក្រុមគ្រួសារ សប្បាយចិត្តខ្លាំងណាស់”។ដោយឡែកក្រោយឃើញទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យនេះភ្លាម អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់ថា ៖ កូនស្រីមុខដូចម្តាយបេះបិត ពុម្ពតែមួយ, ស្អាតណាស់ មើលបងមិនចង់ស្គាល់, រីករាយផង បងសំណព្វចិត្ត, អ្នកមីងតែងខ្លួនមើលអត់ស្គាល់សោះ ស្អាតម្ល៉េះ, អបអរសាទរបង ក្នុងពិធីភ្ជាប់ពាក្យក្មួយម៉ាក់ និងកូន ស្អាតដូចគ្នា ស្អាតណាស់ បងស្រី។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពនៃពិធីនេះ ទំាងអស់គ្នា ៕ប្រភព៖khnewsposts
Read MoreDay: March 1, 2021
ស្ងាត់ៗ! លោកជំទាវ ពេជ្រ ចន្ទបូរមី បង្ហាញមុខក្នុងពិធីភ្ជាប់ពាក្យកូនស្រី ចាន់ តារាទី
ភ្នំពេញ ៖ ជាការពិតណាស់ទោះបីជាមានគ្រួសារថ្មីរៀងខ្លួន ក៏ដោយ តែអតីតស្វាមី តារាសម្តែងស្រីជើងចាស់ ចាន់ តារាទី គឺ លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន នៅតែទៅចូលរួមពិធីភ្ជាប់ពាក្យកូនស្រីបង្កើតរបស់លោក ព្រមទាំងបំពេញមុខជាមេបា ថែមទៀត។ ជាក់ស្ដែងជាមួយគ្នានេះ គេក៏ឃើញ ភរិយារបស់លោកនាយឧត្តមសេនីយ៍គឺ អតីតតារាស្រីសម្តែងជើងចាស់ លោកជំទាវ ពេជ្រ ច័ន្ទបរមី ជាភរិយា ក៏បានចូលរួមផងដែរ។ គួរបន្ថែមថា តារាសម្តែងជើងចាស់ ពេជ្រ ច័ន្ទបរមី ជាអតីតតារាសម្តែង ដែលទទួលបានកេរ្ត៍ឈ្មោះល្បីបោះសម្លេងកាលពីជាង ១០ឆ្នាំមុន ហើយក៏បានចាកចេញពីវិថីសិល្បៈខ្មែរ។គួរបញ្ជាក់ផងដែរថា កូនស្រី ចាន់ តារាទីម្នាក់នេះ ជាកូនទី២ ដែលមានឈ្មោះ ថន រាជនី កូនបង្កើតឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន មានតួនាទី ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោរប្រវេសណ៍ ។ កូនៗ របស់ឯកឧត្តម ទាំង៣នាក់ សុទ្ធតែមានសម្រស់ស្រស់ស្អាត ស្រស់សោភា ដូចតារា ប៉ុន្តែកូនប្រុសស្រីរបស់លោក មិនបានចូលសិល្បៈទេ ខ្លះបម្រើការងារផ្នែករាជការ ៕ប្រភព៖khmerload
Read Moreសល់តែ ១ សប្តាហ៍ទៀតចូលរោងការហើយ តែ ភុល សុវណ្ណដានីន ប្រកាសរំសាយពិធីភ្លាមៗព្រោះតែ
ភ្នំពេញ ៖ ជាការពិតណាស់ដែលនៅប្រមាណតែមួយអាទិត្យទៀតប៉ុណ្ណោះនឹងត្រូវចូលរោងការទៅតាមប្រពៃណីខ្មែរហើយ ស្រាប់តែតារាសម្តែងរូបសង្ហា ភុល សុវណ្ណដានីន បានប្រកាសរំសាយពិធីមង្គលការរបស់ខ្លួនភ្លាមៗ ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ។ជាក់ស្ដែងបើតាមគម្រោងលោក ភុល សុវណ្ណដានីន នឹងដឹកដៃអនាគតភរិយារូបស្រស់ដែលជាមន្ត្រីប៉ូលិសក្រាបផ្ទឹមនៅថ្ងៃទី ០៨ ខែមីនា ខាងមុខនេះ ប៉ុន្តែគួរឱ្យស្តាយពេលនេះតារាសម្តែងរូបសង្ហាម្នាក់នេះបានសម្រេចចិត្តពន្យារពិធីរៀបការរបស់ខ្លួនភ្លាម ដោយក្នុងនោះលោកបានបង្ហោះសារដែលមានអត្ថន័យថា «យើងខ្ញុំតំណាងឱ្យក្រុមគ្រួសារទាំងសងខាង សូមគោរពជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និង បងប្អូនទាំងអស់ឱ្យបានជ្រាបថាយើងខ្ញុំបានសម្រេចចិត្តធ្វើការពន្យារពេលរៀបចំកម្មវិធីទាំងស្រុង ដោយហេតុតែស្ថានភាពនៃការរីករាលដាលនៃកូវីដ-១៩ ហើយដើម្បីការពារសុវត្ថិភាព និង កាត់បន្ថយហានិភ័យដល់ភ្ញៀវកិត្តិយសទាំងអស់» ។លោក ភុល សុវណ្ណដានីន បានសម្រេចចិត្តរៀបមង្គលការជាមួយគូស្នេហ៍ដែលជាមន្ត្រីប៉ូលិស ក្រោយពីបានស្វែងយល់ចិត្តថ្លើមគ្នាមួយអស់រយៈពេល ។ បើទោះមិនមែនជាអ្នកនៅក្នុងចង្កោមសិល្បៈ តែមានការលើកឡើងថា អនាគតភរិយារបស់លោកពិតជាស្រស់ស្អាតមិនចាញ់តារាឡើយ ហើយខ្លះទៀត បានសរសើរថា ស័ក្តិសមណាស់មួយគូនេះជាមន្ត្រីប៉ូលីសដូចគ្នា ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត ក្រោយរៀបការហើយលោក ភុល សុវណ្ណដានីន នៅតែបន្តអាជីពសម្តែងដដែលហើយពេលនេះ លោកក៏កំពុងមានទីផ្សារនៅក្នុងសិល្បៈមិនធម្មតាដែរ ៕ប្រភព៖popular
Read Moreម្យ៉ាងរបស់គេ! មកទិញចុះឡេីងអូសកាឡាញ៉ែយកធ្វេីប្រពន្ធម៉ង អ៉េមបោះគេ កាលដំបូងមកឆាទិញលេមុខសិន ព្រោះខ្លាចខ្ញុំអត់តប ទិញម្តងរួចហេីយឆាតមកទិញម្តងទៀត សុំមកយកដល់ផ្ទះព្រោះ…
បើតាមគណនីហ្វេសប៊ុកមួយមានឈ្មោះ Mss MoKot កាលពីម្សិលមិញនេះ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ប្តូរពី អតិថិជន មកជាសង្សារ ប្តូរពីសង្សារក្លាយជាគូដណ្តឹងម្តង។ អរគុណសម្រាប់ថ្ងៃនេះ មុនមានថ្ងៃនេះក៏ដោយសារតែ ឡេមុខដែរ (NRY cream យេីងហ្នឹង) មកទិញចុះឡេីងអូសកាឡាញ៉ែយកធ្វេីប្រពន្ធម៉ង អ៉េមបោះគេ កាលដំបូងមកឈែត (Chat) ទិញលេមុខសិន ព្រោះខ្លាចខ្ញុំអត់តប (ហេីយខ្ញុំតាស៎ ណាគេអូសកាឡាអត់តបម៉ង) ទិញម្តងរួចហេីយឈែត (Chat) មកទិញម្តងទៀត សុំមកយកដល់ផ្ទះព្រោះងេីបយកឥវ៉ាន់ពីព្រលឹមអត់ទាន់ ពេលមកដល់មេីលគេអត់ដាក់ភ្នែកម៉ង ឡេីងអ្នកលក់អៀន ហេីយឥវ៉ាន់អស់27$ ចុះអោយ2$ សល់25$ (ព្រោះមកយកខ្លួនឯង) មានអីហុចលុយអោយភ្លាម អ្នកលក់ចេញមកវិញភ្លាម (កុំអោយបុិហ្នឹងសម្លឹងយូរពេក) ព្រោះតែឃេីញ ៥មុឺនរៀលពីរសន្លឹក គិតថាគ្រប់ហេីយអត់បានមេីលខាងក្នុង (លុយបត់)ពេលលាលុយមកលេីស១មុឺនរៀល ទាញទូរស័ព្ទឈែតទៅភ្លាម គាត់ថាចាំទុកប៉ាវគាត់ញ៊ាំមីហិរ…អូសកាឡាជួបគេច្បាស់កាឡែត ឈែតយូរៗទៅ រាប់អានសិន ឈែតចុះឡេីង សួរពីនេះពីនោះលេងចូលមនោគម៍ម៉ង ខ្ញុំប្រាប់ថាបាច់ខំញ៉ែទេដឹងតែញ៉ែអត់បានហេីយ គាត់ថាមែនអត់បានទេ មកពីអត់ទាន់បាន តែមិនដឹងនិស្ស័យអី យូរៗទៅបាក់ស្រឺបម៉ង គាត់អត់ចេះនិយាយ sweetទេ តែកាយវិការចេញស្តែងៗម៉ង ទិញអីយកអោយញ៊ាំដល់ផ្ទះ ហេីយធ្វេីដូចផ្ទះជិតគ្នា ជិះម្តង៤០-៥០នាទី ហេីយពេលខ្លះមកយកឥវ៉ាន់ដល់ផ្ទះ ដេីម្បីមេីលមុខអ្នកលក់ ហេីយឡេីងក្បាលខូច ពេលទំនេរ ឆ្លៀតធ្វេីជា Delivery អោយអូន ជូនអូនទៅញ៊ាំអី (ខ្លាចស្គម) ជូនអូនទៅកន្លែងដែលចង់ទៅ…ហេីយសំខាន់នាំទៅជួបម៉ាក់ប៉ាទៀត ពេលលេីកទីមួយ ភ័យឡេីងញ័រមាត់និយាយមិនចង់ចេញ។ គាត់ជាសង្សារតែពេលខ្លះកាយវិការ ក៏ជាអ្នកយល់ចិត្ត ជាមិត្តភក្កិ ជាបងប្រុស ជាប៉ា អប់រំក្មេងស្រីម្នាក់នឹងរហូត ប៉ុន្តែអូនក៏អរគុណសម្រាប់ក្តីស្រលាញ់ សម្រាប់ភាពច្បាស់លាស់ ដែលមិនដែលគិតថា លែងដៃអូន ទោះពេលខ្លះ អូនងរ អូនរករឿងឈ្លោះគ្នា ហេីយក៏មានរឿងខ្លះដែលស្ទេីរតែធ្វេីអោយទំនាក់ទំនងយេីងឃ្លាតពីគ្នា…
Read Moreរំភើបជំនួស ! ឃើញគេបង្ហោះតាម Tik Tok ពីក្មេងស្រីម្នាក់ គឺ បើកភ្នែកមក ដើរតម្រង់ទៅទឹក ដករំចង់ ទៅលក់ គ្រាន់ប្ដូរបាយហូប, ពេញចិត្តការតស៊ូ ក្មេងស្រីនេះពេក ថៅកែហាងពេជ្រ ប្រកាសនឹងធ្វើរឿងមួយនេះហើយ នោះគឺ…(មានវីដេអូ)
លោកស្រី ទ្រី ដាណា គឺជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញដ៏ធំៗ មួយចំនួនទៀត ដែលពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរភាគច្រើន ពិតជាស្គាល់រូបគាត់ច្បាស់ជាក់ជាមិនខាន។ មិនត្រឹមតែប៉ុណ្ណោះទេ ចែដាណា ជាមនុស្សម្នាក់ដែលចូលចិត្ត និងស្រឡាញ់បំផុត ចំពោះបុគ្គលណា ខិតខំតស៊ូ ប្រឹងប្រែង ក្នុងការរកស៊ី ធ្វើការ ចិញ្ចឹមជីវិត ដោយប្រើប្រាស់កំលាំងញើសឈាមខ្លួនឯង មិនពឹងអ្នកដទៃ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រោយឃើញវីដេអូ តាមរយៈ Tik Tok ពីការតស៊ូរបស់ក្មេងស្រីម្នាក់ លោកស្រីសន្យានឹងជួបឆាប់ខាងមុខនេះហើយ។ លោកស្រី បានបញ្ជាក់បន្ថែមថា “ក្មួយៗដែលបានរៀនសូត្រស្រួល មើលពីជីវិតក្មេងស្រីម្នាក់នេះផង គាត់គ្មានទូរសព្ទមើល YouTube គ្មានម្ហូបឆ្ងាញ់ៗ តាមចំណូលចិត្ត ហើយក៏គ្មានសំលៀកបំពាក់ល្អៗ ដើម្បីរើសតាមចិត្តដែរ។ ជីវិតគាត់ បើកភ្នែកមក គឺដើរតម្រង់ទៅទឹក ដករំចង់ទៅលក់ គ្រាន់ប្ដូរបាយហូប។ ខ្ញុំឃើញគេបង្ហោះតាម តីកតុក ក៏សួរនាំគេ ដឹងថាគាត់មានបងប្អូនដល់ទៅ ៦នាក់។ ម្តាយជាអ្នកធ្វើការរោងចក្រ ឪពុករកត្រីផង រត់កង់បីផង។ យ៉ាងណាក៏សរសើរពួកគាត់ អាចឱ្យកូនៗ ៥នាក់ ដែលគ្រប់អាយុបានរៀនទាំងអស់ ខ្ញុំចូលចិត្តអ្នកតស៊ូ ជួបគ្នាឆាប់ៗនេះ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៕
Read Moreអ្នកស្រុកបារម្ភខ្លាចអស់ទឹកប្រើប្រាស់ ខណៈឈ្មួញដាក់ម៉ាស៊ីនបូមទាំងថ្ងៃទាំងយប់(វីដេអូ)
ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារមកពីសហគមន៍ទំនប់ព្រៃពាយ ស្ថិតនៅក្នុងសហគមន៍ចំនួន៣ភូមិ គឺ ៖ ទី០១.សហគមន៍ ភូមិព្រៃពាយ ទី០២.សហគមន៍ ភូមិសង្គ្រាមបូរណ៍ និងទី០៣.សហគមន៍ភូមិអង្គរងាង ស្ថិតនៅក្នុងឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឈ្មួញបានដាក់ម៉ាស៊ីនបូមទឹកទាំងយប់ទាំងថ្ងៃនៅក្នុងទំនប់ព្រៃពាយ ដែលបន្សល់ទុកពីបុរាណមកម្ល៉េះ ដើម្បីទុកទឹកសម្រាប់ប្រើប្រាស់ ស្រោចស្រប់ ស្រែចម្ការ ដំណាំ បន្លែបង្ការ និងសម្រាប់មនុស្សហូប ព្រមទាំងសត្វពាហនៈ គោ ក្របី ផឹកផងដែរ។ ជាពិសេសនៅក្នុងរដូវប្រាំង ក្តៅហួតហែង ប្រឈមក្នុងការខ្វះខាតទឹកប្រើប្រាស់នោះរយៈពេលជាង២ខែមកហើយ ហើយណាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតមួយនេះ ក៏បានដាក់ម៉ាស៊ីនខ្នាតធំបូមទឹករាល់យប់ថ្ងៃ ឡើងរីងជិតអស់ហើយ ទើបប្រជាពលរដ្ឋធ្វើការតវ៉ា ដើម្បីឱ្យបញ្ឈប់ការដាក់ម៉ាស៊ីនបូមតទៅទៀត ដោយខ្លាចក្រែងគ្មានទឹកប្រើប្រាស់ប្រចាំថ្ងៃទៀត ហើយប្រជាពលរដ្ឋសង្ឃឹមលើអស់លោកអាជ្ញាធរពាក់ព័ន្ធនឹងធ្វើការទប់ស្កាត់ ដើម្បីដោះស្រាយឲ្យប្រជាពលរដ្ឋផង។ បើតាមប្រជាពលរដ្ឋឈ្មោះ គុយ ហឿន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិសង្គ្រាមបូរណ៍ ឃុំទួលអំពិល ស្រុកបសេដ្ឋ បាននិយាយឲ្យដឹងថា ទំនប់ព្រៃពាយនេះមានទំហំ១៩ហិកតាមានទឹកខួបប្រាំង ខួបវស្សា ហើយប្រជាពលរដ្ឋប្រើប្រាស់មិនដែលខ្វះខាតឡើយ ទើបតែរយៈពេលជាង២ខែចុងក្រោយនេះឃើញថា មានគេដាក់ម៉ាស៊ីនបូមយកទឹកទៅលក់ឲ្យអ្នកភូមិផ្សេងទៅវិញ ។ ប្រភពដដែលបន្តថា ហើយបើទោះជាប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ស្រុក ក៏ដោយ ក៏គ្មានដំណោះស្រាយរហូត ដូច្នេះហើយទើបបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចក្រែងគ្មានទឹកប្រើប្រាស់ ដើម្បីចិញ្ចឹមជីវិតក្នុងការរស់នៅ។ ជាសំណូមពរ សូមឲ្យឈ្មួញបញ្ឈប់ការបូមទឹក ជាហេតុធ្វើឱ្យខ្វះទឹកប្រើប្រាស់ បាត់បង់ធម្មជាតិធ្វើស្រែប្រាំង ដាំដំណាំ និងបន្លែជាដើម។ ប្រភពេចញពីកោះសន្តិភាព
Read Moreចាក់ដោត! សុភ័ក្រ្ត កុសុម៉ា សួរ Love Riya ថា “ចុះនៅពេលដែលបង បានលុយច្រើន ពីផលិតផលអស់ហ្នឹង បងដែលធុញទ្រាន់ ក្នុងការចាយលុយហ្នឹងទេ?” ស្រាប់តែ Love Riya ឆ្លើយតបវិញ ឡើងម៉ាអេមថា…(មានវីដេអូ)
មហាជន ក៏ដូចជា ហ្វេនៗជាច្រើន ប្រហែលជាបានជ្រាបខ្លះៗហើយ មើលទៅ ពីទំនាក់ទំនង រវាង លោក ដែន សូនី និង អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya នោះ ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ លោក ដែន សូនី ក៏ធ្លាប់ចេញមុខបញ្ជាក់រឿងនេះ ផងដែរ ដោយប្រាប់ទៅ ក្រុមការងារ តារាញូស៍ កាលពីពេលថ្មីៗនេះ ថា ៖ “ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។ ពិសេសប៉ះចំ ប៉ះចំ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា សួរឡើងបះសក់ សើចផ្អើលកម្មវិធី តំាងពីដើម ដល់ចប់ ព្រមទំាងមានឈុតខ្លះសើចឡើងចុកពោះ ហើយឈុតខ្លះទៀត ក៏កំសត់ស្ទើរស្រក់ទឹកភ្នែកផងដែរ ដោយ Riya បានរៀបរាប់ថា ទោះខ្លួនកាច ឆ្នាស់យ៉ាងណា ក៏ប្រូសូនី តែងតែនៅក្បែរ និងលួងលោមជានិច្ច។ មានមួយសំនួរដ៏គួរឲ្យចាប់អារម្មណ៍ គឺ សុភ័ក្រ្ត កុសុម៉ា សួរ Love Riya ថា “ចុះនៅពេលដែលបង បានលុយច្រើន ពីផលិតផលអស់ហ្នឹង បងដែលធុញទ្រាន់ ក្នុងការចាយលុយហ្នឹងទេ?” ស្រាប់តែ Love Riya…
Read Moreពេលនេះតារាសម្តែងដែលធ្វើអោយយើងទប់សំនើចមិនបានហើយធ្វើអោយលោក ទិន ហ្វី ទប់ទឹកភ្នែកមិនបាន ពេលដៃគូស្និទ្ធរាប់ឆ្នាំ ចាកចេញគ្មានថ្ងៃ…
កាលពីពេលថ្មីៗនេះ ដំណឹងមរណភាពរបស់តារាសម្ដែងជើងចាស់ដ៏ល្បី Ng Man Tat បានធ្វើឲ្យវិស័យសិល្បៈ និង អ្នកគាំទ្រជាច្រើនស្ទើរពាសពេញពិភពលោកមានការតក់ស្លុតជាខ្លាំង ។ ក្នុងនោះដែរ ក៏ឃើញមានសិល្បករជាច្រើនបានចូលរួមរំលែកទុក្ខ និង បង្ហាញអារម្មណ៍សោកស្ដាយចំពោះការបាត់បង់នៅតារាជើងចាស់ដ៏ឆ្នើមមួយរូបនេះ ។ ទោះបីជាមានតារាជាច្រើនចូលរួមរំលែកទុក្ខក៏ពិតមែន ប៉ុន្តែមហាជនបាននាំគ្នារំពឹងមើលបំផុត គឺតារាសម្ដែង Stephen Chow (ទិន ហ្វី) ដែលលោកជាដៃគូដ៏ល្អបំផុតរបស់ Ng Man Tat នោះ ។ តារាសម្ដែង Ng Man Tat និង Stephen Chow បានធ្វើការជាមួយគ្នាចាប់តាំងពីឆ្នាំ ១៩៨០ រហូតដល់ ២០០១ ។ ការងារថតចុងក្រោយរបស់ពួកគេគឺនៅថតខ្សែភាពយន្ត «Shaolin Soccer» ដែលផលិតក្នុងឆ្នាំ ២០០១ ។ មុនពេល Ng Man Tat ទទួលមរណភាព លោក Stephen Chow តែងតែទាក់ទងទៅមិត្តរួមអាជីពរបស់លោក ដើម្បីតាមដានសុខភាពរបស់ដៃគូសម្ដែងខ្លួន ហើយលោកមិនរំពឹងទុកថា ស្ថានភាពជំងឺរបស់ Ng Man Tat គឺកាន់តែធ្ងន់ធ្ងរខ្លាំងបែបនេះឡើយ ។ ក្រោយទទួលបានដំណឹងថាដៃគូសម្ដែងដ៏ល្អបំផុតរបស់លោកលាចាកលោកភ្លាម លោក Stephen Chow បានធ្វើការឆ្លើយតបនឹងអ្នកសារព័ត៌មានថា «ខ្ញុំទើបតែដឹងព័ត៌មានទេ ។ បើទោះបីជាខ្ញុំបន្តតាមដានស្ថានភាពជំងឺរបស់ Ng Man Tat ក្នុងអំឡុងពេលមួយរយៈនេះ ដោយដឹងថាខ្ញុំត្រូវត្រៀមចិត្តជាមុន ប៉ុន្តែខ្ញុំនៅតែពិបាកចិត្ត និង ឈឺចិត្តខ្លាំងបំផុត ។ វាពិបាកខ្លាំងក្នុងការនិយាយលាគ្នាបែបនេះ ។ ជំងឺរបស់ Ng Man Tat កើតឡើងភ្លាមៗ ហើយគាត់ក៏ចាកចេញទៅលឿនពេកដែរ…
Read Moreខ្លោចផ្សាណាស់!! តារាចម្រៀង កង ឧស្សាហ៍ ត្រូវគេវាយបែកភ្នែក ហើយថែមមិនទទួលបានយុត្តិធម៌ទៀត
កម្សាន្ត៖ ពុកម៉ែ បងប្អូនមួយចំនួន ប្រាកដជាបានស្គាល់រួមកហើយ តារាចម្រៀងស្រី កង ឧហ្សាហ៍ ដែលមានឈ្មោះពិតថា ពុទ្ធា ស្រីណុច។ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ តាមរយៈគណនីហ្វេសប៊ុករបស់ លោក អឹម ជីវ៉ា បានបញ្ចេញនូវវីដេអូកិច្ចសម្ភាសន៍មួយ ដែលទាក់ទងការរងរបួសភ្នែកខាងឆ្វេងដោយសារត្រូវបានគេ នាំគ្នាវាយយ៉ាងសន្លប់ទៅលើកញ្ញា។ គួរបញ្ជាក់ផងថា ដើមចមដែលឈានទៅការវាយបែបនេះ ព្រោះតែការឈ្លោះគ្នាតាមរយៈពាក្យសម្តី និង ការជេរដៀលប្រមាថ ដោយក្រុមជម្លោះទាំងពីរមិនបានស្គាល់គ្នាពីមុនមកឡើយ។ ដោយកញ្ញា កង ឧស្សហ៍ បានមានប្រសាសន៍ថារឿងនេះ អាចកើតឡើង ដោយសារខាងប្អូនស្រីកញ្ញា មានជម្លោះជាមួយអ្នកម្ខាងទៀត ក្នុងនោះដែរ កញ្ញា កង ឧហ្សាហ៍ ក៏បានធ្វើការសម្របសម្រួល មុនឈានដល់វាយតប់បែបនេះ។ ក្នុងបទសម្ភាសន៍មួយជាមួយលោក អឹម ជីវ៉ា កញ្ញាបានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំមួយ នៅ១២ យប់ ក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះ ក៏បានដាក់បណ្តឹងរួចហើយដល់សមត្ថកិច្ច ប៉ុន្តែមិនទាន់មានចំណាត់ការនៅឡើយទៅលើក្រុមបង្ករទាំងនោះ។ ជាមួយគ្នានោះដែរ តារាចម្រៀងស្រីរូបនេះបានបញ្ជាក់ក្នុងបទសម្ភាសន៍នោះដែរថា កញ្ញា ផ្តល់ឱកាសឱ្យអ្នកដែលបានប្រើអំពើហិង្សាលើកញ្ញា ចូលមកធ្វើសម្របសម្រួលដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ដែរ៕ ដើម្បីជ្រាបកាន់ច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖
Read More