លើកលែងករណីចាំបាច់! វិធានការបម្រាមគោចរថ្មី ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ភ្លឺ មិនអនុញ្ញាតិឱ្យធ្វើដំណើរសេរី

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ ស្ដីពី វិធានការដើម្បីទប់ស្កាត់ការរាលដាលឆ្លងនៃវីរុសកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមមាត្រាទី ១ នៃអនុក្រឹត្យនេះ គឺធ្វើឡើងក្នុងបំណងការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និង សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និង សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ រាជរដ្ឋាភិបាលក៏បានចេញវិធានការដែលត្រូវអនុវត្តមួយចំនួន រួមមានការចេញច្បាប់បម្រាមគោចរផងដែរ ។ នៅមាត្រាទី ៨ នៃអនុក្រឹត្យបានចែងថា រាល់ការធ្វើដំណើរដែលត្រូវបានអនុញ្ញាតដូចមានចែងក្នុងមា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រា ៤ គឺមិនត្រូវធ្វើឡើងនៅចន្លោះម៉ោង ២០ ដល់ម៉ោង ៥ ឡើយ ដោយលើកលែងចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់ និង បន្ទាន់ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការធ្វើដំណើរទៅកន្លែងបំពេញការងារក្នុងសហគ្រាស គ្រឹះស្ថាន ឬ ទីតាំងអាជីវកម្មដែលត្រូវបានលើកលែងឱ្យបើកដំណើរការ និង ករណីចាំបាច់ដទៃទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ៕ប្រភពពី Popular Magazine សូមអានសេចក្ដីប្រកាសលម្អិតខាងក្រោម៖

Read More

សូមចូលរួមអាននិងចែករុំលែកបន្ត! ការធ្វើដំណើរចេញពីផ្ទះ អាចត្រូវបានរឹតត្បិត ឬហាមឃាត់ លើកលែងការធ្វើដំណើរ ៨ យ៉ាងនេះចេញ

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ ស្ដីពី វិធានការដើម្បីទប់ស្កាត់ការរាលដាលឆ្លងនៃវីរុសកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ តាមរយៈមាត្រា ៤ នៃអនុក្រឹត្យ បាននិយាយពី ការរឹតត្បិត ឬការហាមឃាត់ការធ្វើដំណើរ ដែលក្នុងនោះការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន អាចត្រូវបានរឹតត្បិត ឬហាមឃាត់ លើកលែង តែក្នុងករណីចាំបាច់ ដូចខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្ម ដែលមិនមានការរឹតត្បិត និងដោយមានភ្ជាប់លិខិតបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម ២. ការធ្វើដំណើរទៅស្វែងរកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ៣. ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុសុខភាពបន្ទាន់ ៤. ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួន ឱ្យមន្ត្រីសុខាភិបាលធ្វើការយកវត្ថុសំណាក ទៅវិភាគរកមេរោគ កូវីដ-១៩ និងដើម្បីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៥. ការធ្វើសកម្មភាពកីឡា ជាលក្ខណៈបុគ្គលក្នុងរង្វង់ភូមិសាស្ត្រឃុំ-សង្កាត់ដែលខ្លួនរស់នៅដោយ ចៀសវាងការជួបជុំប្រមូលផ្តុំមនុស្ស ៦. ការធ្វើដំណើរដើម្បីអនុវត្តកាតព្វកិច្ចតាមផ្លូវច្បាប់នៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ ឬសាលា ៧. ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើផលប្រយោជន៍សាធារណៈ ឬគោលបំណង ចាំបាច់ផ្សេងទៀត តាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរសាធារណៈ ៨. ការធ្វើដំណើរដោយមូលហេតុចាំបាច់និងបន្ទាន់ក្នុងគ្រួសារ ជាអាទិ៍ ករណីមានសមាជិកគ្រួសារកំពុងមានជំងឺធ្ងន់ធ្ងរនិងត្រូវសង្គ្រោះបន្ទាន់ ឬករណីមានសមាជិកគ្រួសារទទួលមរណភាព ៕ប្រភពពី Popular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានលិខិតប្រកាសខាងក្រោម៖

Read More

ក្រសួងបញ្ជាក់ច្បាស់ៗ វ៉ាក់សាំង Sinovac នឹងចាក់ជូនពលរដ្ឋ ៨ ក្រុមនេះមុនគេ ចាប់ពីថ្ងៃស្អែក

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ.វ.ក.-១៩ បានកំណត់ក្រុមគោលដៅ ដែលត្រូវចាក់វ៉ាក់សាំងសរុបចំនួន ៧៤៥ ០០០នាក់ (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ដោយត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ ជូនក្រុមមនុស្ស ដែលដល់វេនចាក់នាពេលនេះ មានដូចតទៅ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ក្រុមគ្រូពេទ្យ បុគ្គលិក និង មន្រ្តីសុខាភិបាលជួរមុខ (សេវារដ្ឋ និង សេវាសុខាភិបាលឯកជនស្របច្បាប់ និង ដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូន គ.វ.ក-១៩ ដែលពុំទាន់បានចាក់ពីមុន ឬ ទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ ) ទាំងថ្នាក់ជាតិ និងក្រោមជាតិ ។ ២. រដ្ឋសភា ព្រឹទ្ធសភា និង ក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូន គ.វ .ក-១៩ រួចហើយ ។ ៣. អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូន គ.វ.ក-១៩ តាមរយៈ ក្រសួងព័ត៌មាន ឬ ទៅមន្ទីរសុខាភិបាលរាជធានី -ខេត្ត រួចហើយ) ។ ៤. កងកម្លាំង និង មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធានី -ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះ រៀបចំដោយអាជ្ញាធររាជធានី-ខេត្តពាក់ព័ន្ធ) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៥. មន្ត្រីរាជការស៊ីវិល…

Read More

ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ២០ ម៉ឺនដុល្លារ សម្រាប់រៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានដ៏វិសេសវិសាល ជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការប្រោសព្រះរាជទាននេះ គឺដើម្បីចូលរួមចំណែកជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើលើវិស័យសុខាភិបាល ការថែរក្សាសុខុមាលភាពជូនប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលសម្តេចអគ្គមហាសេនាបតីតេជោ បានទិញយកមន្ទីរពេទ្យ ស្ត្រីនគរទេព ហើយបានប្តូរឈ្មោះមន្ទីរពេទ្យនេះ មកជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ។ អាស្រ័យហេតុនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជួយជាវិភាគទានព្រះរាជទ្រព្យ ចំនួន ២០០ ០០០ USD (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យនេះ ៕ប្រភពពី Popular Magazine សេចក្តីលម្អិតសូមយាងទត និង អានសេចក្តីប្រកាសខាក្រោម ៖

Read More

សោកស្តាយខ្លាំងណាស់ បានបាត់បងជីវិតម្នាក់ទៀតហើយ! អ្នកកូវី ដ-១ ៩ ជាស្ត្រីម្នាក់ទៀតហើយ ពេលកំពុងព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី

នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ តាមរយៈព័ត៌មានពី Fresh News បានឱ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ មានអ្នកជំងឺមានវិជ្ជមានកូវី ដ-១ ៩ ម្នាក់ ជនជាតិខ្មែរ បានស្លា ប់បាត់បង់ជី វិ ត ខណៈដែលកំពុងសម្រាកព្យាបាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ អ្នកដែលបានទទួលមរណភាពថ្មីនេះ ត្រូវបានគេស្គាល់ជាស្ត្រី មានអាយុ ៥៦ ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រស់នៅសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ស្លាប់នៅវេលាម៉ោង ១០ និង ៣៧ នាទី ថ្ងៃទី ៣១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខែមីនា ឆ្នាំ ២០២១ បន្ទាប់ពីរកឃើញមានផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៦ ខែមីនាកន្លងទៅ ៕ប្រភពពី Popular Magazine

Read More

មិនឱ្យចាញ់បុរសទេ អង់អាចណាស់! មន្ត្រីឧទ្យានុរក្សស្ត្រីវ័យក្មេង កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិ

បើយើងនិយាយទៅដល់មន្ត្រីឧទ្យានុរក្ស គេតែងសំដៅទៅដល់បុរសភាគច្រើន ព្រោះការងារបំពេញភារកិច្ចឈរជើងល្បាតព្រៃទាំងអស់នេះ ពិតជាមិនងាយស្រួលនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថិតក្នុងចំណោមមន្ត្រីឧទ្យានុរក្ស ១២០០ នាក់ នៅក្នុងនោះមានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២ នាក់ ដែលកំពុងតែឈរជើងការពារនៅតាមតំបន់ការពារធម្មជាតិទាំង ២០ ខេត្ត ជាមួយនឹងមន្ត្រីឧទ្យានុរក្សជាបុរស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងបុព្វហេតុការពារ អភិរក្សព្រៃឈើ និង សត្វព្រៃដែលជាប្រពន្ធ័ជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជា មន្ត្រីឧទ្យានុរក្សបានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ កម្លាំងកាយកម្លាំងចិត្ត និង បញ្ញាស្មារតី ដើរល្បាតទាំងយប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាំងថ្ងៃ ក្រោមអាកាសធាតុក្តៅ ភ្លៀង ផ្គររន្ទះ ដោយមិនខ្លាចនឿយហត់នៅតាមព្រៃភ្នំ បឹងបួរ ទន្លេ ជ្រលងដងអូរនានា ហើយក៏ប្រឈមទៅនឹងគ្រោះថ្នាក់ផ្សែងៗដែលអាចកើតមានជាយថាហេតុដូចជា ជំងឺដង្កាត់ វង្វេងក្នុងព្រៃ ប្រឈមនឹងជនល្មើសផ្សេងៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីរៈភាព និង ការលះបង់ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបានរបស់មន្ត្រីឧទ្យានុរក្ស ពិសេសស្រ្តីទាំងអស់នេះពិតជាសបញ្ជាក់ឃើញពីសេចក្តីអង់អាចក្លាហាន មានមនសិការជាតិខ្ពស់ និង ជាគំរូដ៏ល្អ ក្នុងការថែរក្សាធនធានធម្មជាតិដែលកម្ពុជាមានសម្រាប់មនុស្សជំនាន់ក្រោយ ៕ប្រភពពី Popular Magazine

Read More

អគុណគ្រូពេទ្យ! ព្រឹកចុងខែមីនានេះ អ្នកជំងឺកូវីដ ១៤ នាក់ និងក្មេងស្រី ៤ ឆ្នាំម្នាក់ បានព្យាបាលជាសះស្បើយ

នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ឱ្យបានដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រឹកនេះ ក្រសួងរកឃើញអ្នកឆ្លងថ្មី ចំនួន ៦៣ នាក់ ដែលសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការឆ្លងជាគំហុកនេះ ក្រសួងបានបញ្ជាក់ឱ្យដឹងផងដែរថា នៅព្រឹកនេះ គឺមានអ្នកជាសះស្បើយចំនួន ១៥ នាក់ ក្រោមថ្វីដៃជំនាញរបស់ក្រុមគ្រូពេទ្យជួរមុខ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះផងដែរ គេសង្កេតឃើញថា អ្នកជាសះស្បើយទាំង ១៥ នាក់នៅព្រឹកនេះ គឺសុទ្ធតែជាអ្នករស់នៅខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ ដែលមានទាំងក្មេងស្រី អាយុ ០៤ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំម្នាក់ទៀតផង បានជាសះស្បើយពីមេរោគរាតត្បាតកូវី ដ-១ ៩ និង ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ៕ប្រភពពី Popular Magazine

Read More

ស្អែកនេះខ្ញុំនិងលក់ទ្រព្យរបស់ខ្ញុំ!! ម៉ាដូណា ឈឺចិត្តដេកយំអស់ ៣ យប់ព្រោះរឿងមួយនេះ រហូតប្រកាសនឹង…

មួយរយៈក្រោយនេះ មិត្តសិល្បករ និង មហាជនអ្នកលេងបណ្តាញសង្គម ហាក់ចាប់អារម្មណ៍យ៉ាងខ្លាំងទៅកាន់តារាសម្តែងភេទទី ៣ ម៉ាដូណា កំពុងជួបបញ្ហានៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន ។ នេះបើតាមការបង្ហោះឱ្យដឹងដោយ ម៉ាដូណា ផ្ទាល់នៅលើគណនីហ្វេសប៊ុកជារឿយៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងមក ម៉ាដូណា បានឱ្យដឹងថា លោកត្រូវចំណាយប្រាក់ជាច្រើនដើម្បីសងបំណុលរបស់គេ ទាំងដែលបំណុលនោះគឺលោកមិនមែនជាអ្នកខ្ចីសោះ ពោលគឺលោកត្រូវសងជំនួសគេ ហើយលោកក៏ធ្លាប់បានប្រកាសលក់ផ្ទះរបស់ខ្លួនដើម្បីយកប្រាក់ទៅសងជួសគេទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក មកដល់យប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ នេះ ម៉ាដូណា បានបង្ហោះសារថ្មីម្តងទៀតដោយរៀបរាប់ថា «ខ្ញុំឈប់លោភលន់ហើយ ខ្ញុំនឹងបន្ធូរខួរក្បាលខ្លួនឯងឱ្យបានសម្រាកម្តង ។ ទឹកភ្នែក ៣ យប់នេះ ដេកមិនលក់ក្នុងឆាកជីវិត ស្អែកខ្ញុំនឹងបង្ហោះលក់ទ្រព្យខ្ញុំ តែមិនមែនជាការបង្ហាញអ៊ួត» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយការបង្ហោះសារនោះដែរ មិត្តសិល្បករ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្លាប់បានដឹងនូវរឿងរ៉ាវរបស់លោក ត្រូវមកធ្លាក់ទុក្ខរងផលលំបាកដើរសងប្រាក់ជំនួសគេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាំងដែលខ្លួនមិនមែនជាកូនបំណុលនោះ បានជូនពរ និង លើកទឹកចិត្តដល់ ម៉ាដូណា យ៉ាងច្រើនផងដែរ ៕ប្រភពពី Popular Magazine

Read More

នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១នេះ ភ្លេចៗខ្លួន! ១០ ខណ្ឌនៅភ្នំពេញ រកឃើញអ្នកឆ្លង ដល់ទៅ ២៣ នាក់

នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ឱ្យបានដឹងថា ព្រឹកនេះក្រសួងរកឃើញអ្នកឆ្លងថ្មី ចំនួន ៦៣ នាក់ ដែលសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ តាមរយៈសេចក្តីប្រកាសរបស់ក្រសួង បានឱ្យដឹងថា ចំណោមអ្នកឆ្លងទាំង ៦៣ នាក់នៅព្រឹកនេះ គឺមានអ្នកឆ្លង ២៣ នាក់ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅក្នុងខណ្ឌចំនួន ១០ ដែលក្នុងនោះ ខណ្ឌព្រែកព្នៅ ត្រូវបានគេរកឃើញឆ្លង ៣ នាក់ ជាករណីដំបូងនៅក្នុងមូលដ្ឋាន ។ ១០ ខណ្ឌដែលមានអ្នកឆ្លងនៅព្រឹកនេះមានដូចជា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ខណ្ឌទួលគោក ២. ខណ្ឌ ៧ មករា ៣. ខណ្ឌច្បារអំពៅ ៤. ខណ្ឌជ្រោយចង្វារ ៥. ខណ្ឌដូនពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៦. ខណ្ឌពោធិ៍សែនជ័យ ៧. ខណ្ឌសែនសុខ ៨. ខណ្ឌព្រែកព្នៅ ៩. ខណ្ឌមានជ័យ ១០. ខណ្ឌឫស្សីកែវ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖

Read More

មិនដែលថាអត់ កូនគេកូនយើង! ព្រឹកនេះរកឃើញក្មេងៗឆ្លងកូវីដ-១៩ ចំនួន ៨ នាក់ទៀតហើយ

នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ថ្មី ៦៣ នាក់ ដែលសុទ្ធសឹងតែជាករណីពាក់ព័ន្ធនឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៣ នាក់ មាន ៣៤ នាក់ រកឃើញនៅខេត្តព្រះសីហនុ ចំនួន ២៣ នាក់ នៅរាជធានីភ្នំពេញ ខេត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្បូងឃ្មុំចំនួន ០៤ នាក់ ខេត្តកណ្ដាល ០១ នាក់ និង ខេត្តស្វាយរៀងចំនួន ០១ នាក់ ។ ក្នុងនោះដែរសង្កេតឃើញថា ភាគច្រើននៃអ្នកឆ្លងគឺជាមនុស្សចាស់ និង មនុស្សពេញវ័យ ខណៈក្មេងៗដែលឆ្លង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកនេះមានចំនួន ០៨ នាក់ ភាគច្រើនរកឃើញក្នុងខេត្តព្រះសីហនុ ។ប្រភពពី Popular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អានព័ត៌មានលម្អិតខាងក្រោម៖

Read More