ចម្រៀងមួយបទរបស់ ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ទទួលបានការចាប់អារម្មណ៍ រហូតឯកឧត្ដម ខៀវ កាញារីទ្ធ យកមកស៊ែរជាមួយពាក្យមួយឃ្លានេះ….

ក្រោយផលិតកម្ម Galaxy Navatra បង្ហើបកាលពីម្សិលមិញថា បទចម្រៀងរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ផ្ទុះស្ទើរគ្រប់បទ ដោយមានអ្នកចូលមើលខ្ទង់លានដងក្នុងមួយបទៗនោះ ក្នុងនោះក៏មានបទចម្រៀងថ្មីមួយបទ ដែលច្រៀងរួមគ្នាជាមួយតារាស្រីពន្លកថ្មី កញ្ញា តន់ ច័ន្ទសីម៉ា ផងដែរគឺបទ «គ្រប់យ៉ាងព្រោះតែមេ»។ ~ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ មួយបទខាងលើនេះក៏ត្រូវបាន រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ ចូលទស្សនា និងស៊ែរចែករំលែកទៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកផងដែរ ដែលនេះជាមោទនភាព និងជាជោគជ័យយ៉ាងធំធេងរបស់ផលិតកម្ម Galaxy Navatra ៕ ~ ~

Read More

អីយ៉ា» អស់ទាស់ហ្មង! ពាក់មី លេង Surprise នំកណើតលោក ហេរ៉ូ នៅកន្លែងបែបនេះយកតែម្ដង

ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីលោក ចែមចាន់ដារ៉ា ហៅលោក ពាក់មី ដែលគ្រប់គ្នាបានស្គាល់ថាជាតារាកំប្លែងមួយរូបដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ CTN ជាក់ស្តែងក្នុងថ្ងៃនេះ តារាកំប្លែងរូបនេះ បានធ្វើឲ្យពិធីករដ៏ល្បីប្រចាំស្ថានីយទូរទស្សអាស៊ីអាគ្នេយ៍ លោក ហេរ៉ូ ភ្ញាក់ផ្អើលជាខ្លាំង ដែលរកអ្វីមកប្រៀបបាន និងក៏ជាលើកទីមួយក្នុងឆាតជីវិតរបស់លោក ដែលបានអបអរសាទរនំខេកក្នុងថ្ងៃខួបកំណើតនៅកណ្តាលទឹកបឹងដែលខ្លួនជាប់សុទ្ធភក់ផងដែរ។ ~ ជាក់ស្ដែងគួរបញ្ជាក់ផងដែរថា បើតាមរូបភាពពីរសន្លឹកដែលតារាកំប្លែងរូបនេះបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួននោះ ហាក់បីដូចជាកំពុងតែរកត្រីនៅក្នុងបឹងមួយ ស្របពេលមានឱកាសល្អ លោក ពាក់មី ក៏លើកនំខេកមួយមកពញ្ញាក់អារម្មណ៍ស្របពេលនោះតែម្តង។ ~ អ្វីដែលកាន់តែពិសេស ក៏មានការជូនពរ និងកោតសរសើរពីបណ្តាអ្នកគាំទ្រ និងមិត្តរួមអាជីពសិល្បៈជាមួយគ្នាក្នុងថ្ងៃដ៏កំណើតរបស់លោក ហេរ៉ូ ថែមទៀត។ ដោយឡែកយើងទាំងអស់គ្នាដែលជាអ្នកគាំទ្រឃើញបែបនេះមានតែសរសើរ លោកដែលជាតារាកំប្លែងមួយរូប និងជាពិធីការដ៏ល្បីប្រចាំប្រទេសកម្ពុជា ធ្វើរឿងមួយនេះដោយមិនប្រកាន់ខ្លួន និងតែងតែមានសកម្មភាពដូចមនុស្សធម្មតាផងដែរ៕ ~

Read More

ផ្អើលអស់ហ្វេនៗ! អតីតតារាជើងចាស់ វ័យ៤៦ឆ្នាំ សាងអនាគត ជាមួយកំលោះវ័យ២៣ឆ្នាំ (មានវីដេអូ)

បើយោងទៅតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក អ៊ឹម ជីវ៉ា នៅថ្ងៃនេះ បានបង្ហោះនូវរឿងមួយដែលស្ទើរមិនគួរឱ្យជឿ ដែល កម្លោះវ័យ ២៣ឆ្នាំ សុខចិត្តព្រមចាប់ដៃគ្នាកសាងជីវិតអនាគតជាមួយនឹងនារីដែលមានវ័យ ៤៦ឆ្នាំ ដែលជាអតីតតារាចម្រៀងជើងចាស់ គឺអ្នកនាង សាន សុខកក្កដា។ ~ ជាក់ស្តែងស្រាប់ អាពាហ៍ពិពាហ៍នេះ ត្រូវបានប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ តែម្តង នាបុរីគ្រិសស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងនោះដែរ ក៏មានអ្នកសិល្បករសិល្បការិនី និង ភ្ញៀវកិត្តិយសដទៃទៀត បានចូលរួមជាច្រើនកុះករផងដែរ។ ដោយឡែក ជាមួយគ្នានោះ លោក អ៊ឹម ជីវ៉ា បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក ដោយអមជាមួយ Caption បែបចាក់ដោតដូច្នេះថា៖ ~ នារីៗមានអាយុច្រើន កុំទាន់ភ័យ! កូនកម្លោះអាយុ២៣ឆ្នាំ កូនក្រមុំអាយុ៤៦ឆ្នាំ ថ្ងៃនេះ មកចូលរួមពិធីមង្គលការ អតីតតារាចម្រៀងជើងចាស់ គឺអ្នកនាង សាន សុខកក្កដា ដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក ស៊ីត វណ្ណស្មាវី! ទោះបីខាងស្រីមានវ័យចំនាស់អាយុច្រើនជាង២០មែន តែក៏អាចឆក់យកបេះដូងបុរសម្នាក់នេះចូលរោងការបានផងដែរ ពិធីមង្គលការនេះគឺអញ្ជើញភ្ញៀវចូលរួមជិត២០តុ ដែលប្រារព្វធ្វើថ្ងៃ ទី 18.02.2021 នៅបុរីគ្រិសស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រោយពីបានឃើញរូបភាព និង វីដេអូសម្ភាសន៍ដោយផ្ទាល់ ដែលបានបង្ហោះដោយលោក អ៊ឹម ជីវ៉ា រួចមក នៅលើលោកនេះ ពិតជាមានស្នេហ៍ស្មោះពិតប្រាកដមែន ដែលចាស់ៗតែងពោលថា ស្នេហាមិនប្រកាន់វណ្ណៈ វ័យ ឬ ពណ៌សម្បុរឡើយ ព្រោះឃើញថា គូស្វាមីភរិយាមួយគូរនេះ ពិតជាស្រលាញ់គ្នាចិត្តនឹងចិត្តពិតប្រាកដមែន៕ ~ ~

Read More

អីយ៉ា! មិនសរសើរមិនបាន! បងស្រី ដាណា នាំយកថវិការទៅជូនលោកពូលក់ថ្នាំ ក៍ឃើញអ៊ំស្រីម្នាក់ ប្តីគាត់ឈឺគ្មានប្រាក់ព្យាបាល ស្រាប់តែបងស្រី…

បើតាមគណនីផេករបស់បងស្រី ដាណា បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីទិដ្ឋភាពបងស្រី នាំយកអំណោយទៅលោកពូលក់ថ្នាំម្នាក់ ហើយស្រាប់តែឃើញអ៊ំស្រីម្នាក់ ដែលប្តីគាត់មានជំងឺគ្មានប្រាក់ព្យាបាល។ ~ បើតាមគណនីបងស្រីបានបង្ហោះថា៖ “យកអំណោយទៅប្រគល់ជូនលោកពូលក់ថ្នាំ ក៏ឃើញអ៊ំស្រីម្នាក់នេះ ប្ដីគាត់ឈឺគ្មានប្រាក់ព្យាបាល😢😢 ជនគាត់ 500$ ទុកព្យាបាលជំងឺប្ដី ដើម្បីបានទៅធ្វើការបន្ត។ គាត់នៅម្ដុំទួលសង្កែ ប្ដីជាអ្នកបើកឡានឱ្យគេ តែដល់ពេលធ្លាក់ខ្លួនឈឺ គ្មានចំណូលទេ បង់បន្ទប់ជួុលក៏មិនគ្រាន់។ វាមិនច្រើនទេ តែអាចដោះស្រាយបញ្ហាបានមួយរយៈ ជូនពរអ៊ំឆាប់ជា 🙏🙏🙏”៕ ~ ~ ~

Read More

ទឹកចិត្តគ្រូបង្រៀន! នេះជាសារចុងក្រោយដែលអ្នកគ្រូអ្នកគ្រូ ណារី ផ្ញើរទៅលោកគ្រូនាយកសាលា ដោយបានប្រាប់ថា….

ដូចប្រិយមិត្តបានទទួលជ្រាបហើយថា អ្នក គ្រូ ឆន ណារី ជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនស្នួល អាយុទើបតែ ២១ ឆ្នាំ ជាអ្នករស់នៅ ខេត្ត ក្រចេះ បានទទួលមរណៈភាពដោយសារជម្ងឺ រលាកស្រោមខួរក្បាល នៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលារាត្រីម៉ោង១០យប់ ក្នុងនោះមហាជនជាច្រើនមានការសោកស្តាយនិងបានលើកឡើងថា អ្នកគ្រូ ស្លូត សុភាព ជា ជន គំរូ បង្រៀន សិស្ស យ៉ាង ល្អ ទោះបីទើបតែចេញបង្រៀនថ្មីៗក្តី មិនគួរណាអ្នកគ្រូបែជា ទទួល មរណភាព ដោយ សារ ជំងឺ មួយនេះទៅវិញ ហើយវាជា ការបាត់បង់ ធនធាន មនុស្ស ដ៏ សំខាន់ ផ្នែក បណ្ដុះ បណ្ដាល ។ មកដល់ពេលនេះពិធីបុណ្យស ពរបស់អ្នកគ្រូក៏បានធ្វើចប់សព្វគ្រប់ហើយ ដោយលែកបើក្រលេកមកមើលសារឆ្លងឆ្លើយចុងក្រោយរបស់ អ្នក គ្រូ ឆន ណារី ជាមួយលោកគ្រូនាយកសាលា ពិតជាអាណិតអ្នកគ្រូណាស់ ដោយគាត់នៅតែបារម្ភពីការងារ និងឆាតមកសុំច្បាប់លោកគ្រូនាយកសាលាជាហូរហែរផងដែរ៕ សូមមើលឆាតខាងក្រោមនេះ:

Read More