ស្ងាត់ៗ! ចេន និងហុិន ច័ន្ទនីរត្ន័ ធ្វើឲ្យហ្វេនៗផ្ទុះការសង្ស័យ ក្រោយស្និទ្ធស្នាលនឹងគ្នាបែបនេះ

កាលពីថ្មីៗនេះ តារាទាំងពីរដួងគឺ លោក ចេននិង កញ្ញា ហុិន ច័ន្ទនីរត្ន័ ហាក់បីដូចជាបង្ហាញពីតម្រុយអំពីទំនាក់ទំនងរវាងពួកគេទាំងពីរ ដែលធ្វើឲ្យហ្វេនៗជាច្រើនបាន សង្ស័យថាអាយដលទាំងពីរកំពុងតែស្រលាញ់គ្នាមែនទែន។ ~ ដោយឡែក បន្ទាប់ពីគណនីផេកហ្វេសប៊ុករបស់តារាទាំងពីរដួងបង្ហាញពីភាពមិនប្រក្រតី ដែលម្ខាងៗសុទ្ធតែមើលទៅបង្ហាញពីភាពស្និទ្ធស្នាលប្លែកខុសពីធម្មតា ដោយសុទ្ធតែបង្ហោះរូបភាពជាមួយគ្នាអមជាមួយពាក្យពេជន៍ក្លែមដោយសម្តីទៀត ដែលនេះមិនដឹងច្បាស់លាស់ថា ជាការពិតឬ ក៏យ៉ាងម៉េចនោះឡើយ ដោយតារាទាំងពីរមិនទាន់បង្ហើបបកស្រាយពីទំនាក់ទំនងក្នុងពេលបច្ចុប្បន្នរវាងពួកគេទាំងពីរនោះឡើយ។ ~ ទោះបីជាយ៉ាងណាក៏ដោយ ក៏រឿងនេះមិនដឹងថាទៅជាយ៉ាងណានោះឡើយ ដោយសារលោក ចេននិង កញ្ញា ហុិន ច័ន្ទនីរត្ន័ មិនទាន់ចេញមុខបកស្រាយពីការពិតឡើយ ដោយយើងមានរង់ចាំមើលបន្តទៀតប៉ុណ្ណោះ៕ ~ ~ ~

Read More

ក្រោយផ្ទុះការរិះគន់ រូបព្រះពុទ្ធបដិមាក្នុងវត្តអារាមមួយនៅខេត្តកណ្ដាល ពេលនេះអាជ្ញាធរទៅចាត់វិធានការហើយ

បើតាមទំព័រហ្វេសប៊ុកផេក ពន្លឺព្រះពុទ្ធសាសនា និងសង្គម ក្រោយពីបែកធ្លាយពត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកចំពោះរូបខុសរចនាបទ ព្រះមន្ត្រីសង្ឃគ្រប់អង្គ សហការជាមួយអជ្ញារធរជំនាញបានចុះទៅដោះស្រាយបញ្ហាដែលកើតមានឡើងនៅវត្តពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ចំពោះករណីកសាងរូបព្រះតែក្បាលជាសត្វស្វា និងសត្វសឹង្ហ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមប្រភពខាងលើបញ្ជាក់ថា ដំណោះស្រាយរបស់អង្គប្រជុំបានសម្រេចឱ្យដករូបនេះចេញ បន្ទាប់ពីប្រជុំចប់ ហើយកែឱ្យមកជារចនាបទព្រះពុទ្ធឡើងវិញ និងលុបគំនូរ លុបអក្សរចេញ ។ ជាពិសេសបានឱ្យម្ចាស់អ្នកកសាងធ្វើកិច្ចសន្យាបញ្ឈប់រាល់ការកសាងនូវបដិមាណាមួយឱ្យខុសពីរចនាបទដើម បើផ្ទុយពីកិច្ចសន្យានិងទទួលខុសត្រូវចំពោះមុខច្បាប់។ យ៉ាងណាមិញបញ្ហានេះ មិនមែនចៅអធិការជាអ្នកបញ្ជារឱ្យកសាងទេ គឺឧបាសកមួយរូបជាអ្នកសុំកសាង ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អីយ៉ា! មួយគូទៀតហើយ! ស្នេហាផ្តើមចេញពីអ្នកជួលបន្ទប់ និងកូនស្រីអ៊ីម្ចាស់ផ្ទះ លួចស្រលាញ់គេ៩ឆ្នាំ ចុងក្រោយ….

បើតាមគំនីឈ្មោះ Keo Darling បានបង្ហោះលើបណ្តាញសង្គមរៀបរាប់ពីប្រវត្តិស្នេហ៍ដែលផ្តើមចេញពីអ្នកជួលបន្ទប់ ណិងកូនអ៊ីម្ចាស់ផ្ទះ ដោយខាងប្រុសបានលួចស្រលាញ់អស់ជិត៩ឆ្នាំ។ បើតាមគណនីនេះបានបង្ហោះថា៖ “ស្នេហាផ្តើមចេញពីជួលផ្ទះខាងស្រី….( ជួលយូរៗទៅ…លួចស្រលាញ់កូនអុីម្ចាស់ផ្ទះ…អស់9ឆ្នាំលេង….) កាលស្រឡាញ់គ្នាបែបចាស់ទុំដឹងឮទេីបមានសុភមង្គលពេញលេញ អគុណបងដែលព្រមទទួលយកអត្តចរិកអូនបាន ទោះបីជាពេលខ្លះ ~ អូនខឹង អូនសម្តីអាក្រក់ប៉ុណ្ណាក៏បងមិនប្រកាន់អូន អគុណដែលបងផ្តល់ក្តីស្រឡាញ់ពិត មានតែការស្មោះត្រង់ ភាពច្បាស់លាស់ និង ស្នាមញញឹម🥰សន្យាថាតទៅមុខ យេីងនិងចាប់ដៃគ្នាតាំងពីបាតដៃទទេ តស៊ូជាមួយគ្នា ស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ហេីយក៏អគុណដល់ម៉ាក់ប៉ាទាំងសងខាងដែលមិនជំទាស់និងពួកកូនទាំងពីរអ្នកស្រឡាញ់គ្នា…..១៤.០២.២០២១”។ ដោយឡែក បើតាមគណនីរបស់ខាងស្រី ដែលមានឈ្មោះថា Mšš Candy បានបង្ហោះលើបណ្តាញសង្គមថា៖ “9ឆ្នាំប្តូរឈ្មោះពីសង្សារក្លាយជាគូរដណ្តឹង Thank for your everything my fiancé”។ ចំែណកឯគណនីខាងប្រុសក៍បានបង្ហោះថា៖ “ខ្ញុំទាំងពីរនាក់ សូមថ្លែងអំណរគុណទៅដល់ពុកម៉ែទាំងសងខាងដែលបានរៀបចំកម្មពិធីនេះដល់កូនទាំងពីរ និងអរគុណដល់លោកតាលោកយាយ អុំប្រុសស្រី ពូមីងបងប្អូនប្រុសស្រី និងមិត្តភក្កទាំងអស់ ដែលបានចូលរួមកម្មពិធីភ្ជាប់ពាក្យនេះ ហើយក៏សូមជូនពរអោយអ្នកទាំងអស់គ្នារកស៉ីទទួលទានមានបាន មានសុខភាពល្អ មានអាយុវែង និងសម្រេចបាននូវគ្រប់កិច្ចការ”៕ ~   ~ ~

Read More

ជួយស៊ែរផង! បើស្រលាញ់កូនៗ កុំទិញប៉េងប៉ោងនេះឲ្យលេងឲ្យសោះ ព្រោះថ្ងៃនេះកូនខ្ញុំ មានគ្រោះថ្នាក់ ដោយសារប៉េងប៉ោងនេះ

បើតាមគណនីឈ្មោះ Zeii Lin បានបង្ហោះលើបណ្តាញក្រើនរំលឹកដល់បងប្អូនដែលជាឪពុកម្តាយក្មេងអោយមានការប្រុងប្រយ័ត្នចំពោះប៉េងប៉ោងក្មេងលេង។ ~ បើតាមកណនីនេះបានបង្ហោះថា៖ “បងប្អូននៅក្នុង Facebookទាំងអស់គ្នាបេីស្រលាញ់កូនៗសុំកុំទិញប៉េតប៉ោងនេះឲ្យកូនលេងឱ្យសោះពីព្រោះថ្ងៃនេះកូនខ្ញុំមានគ្រោះថ្នាក់ដោយសារប៉េតប៉ោងនេះនៅសុខៗបានផ្ទុះចេញភ្លើងធ្វើឲ្យឆេះមុខឆេះមាត់ឆេះសក់នៅពេលដែលគាត់កំពុងតែលេងវា (ដូច្នេះបេីស្រឡាញ់កូនៗសុំកុំទិញឱ្យកូនលេងឱ្យសោះ)”៕ ~ ~

Read More

នេះហើយក្ដីស្រលាញ់! ស្ត្រីចំណាស់គ្មានផ្ទះសម្បែង សុខចិត្តដេកក្នុងថង់សំរាម ក៏មិនទៅណាចោលសុនក បើទោះជាមានជម្រកសម្រាប់គាត់

ជាការពិតណាស់ សុនក (ឆ្កែ) គឺជាសត្វចិញ្ចឹមមួយប្រភេទ ក្នុងចំណោមសត្វចិញ្ចឹមជាច្រើនផ្សេងទៀត ដែលតែងតែទទួលបានការស្រលាញ់ថ្នាក់ថ្នមពីម្ចាស់ ហើយបើប្រៀបនឹងសត្វចិញ្ចឹមដទៃ វាត្រូវបានគេចាត់ទុកជាសត្វចិញ្ចឹមមួយប្រភេទដែលស្រលាញ់ និងស្មោះស្ម័គ្រនឹងម្ចាស់បំផុត។ អាស្រ័យហេតុនេះ ទើបធ្វើឲ្យម្ចាស់ភាគច្រើនរឹតតែស្រលាញ់ពួកវាខ្លាំងឡើង និងអ្នកខ្លះទៀតបានចាត់ទុកពួកវា ដូចជាសមាជិកក្នុងគ្រួសារអីចឹងដែរ។ ~ ជាក់ស្ដែងនាពេលថ្មីៗនេះ ស្ដ្រីអាយុ ៦៥ឆ្នាំម្នាក់ឈ្មោះថា Luz Maria Olmedo Beltran ត្រូវបានគេប្រទះឃើញនៅសំងំក្នុងថង់ផ្លាស្ទិកពណ៌ខ្មៅ ជាមួយនឹងសុនករបស់គាត់ចំនួន៦ក្បាល នៅតាមបណ្ដោយដងផ្លូវក្នុងទីក្រុង Tijuana ប្រទេសម៉ិកស៊ិក។ គាត់បានជ្រើសរើសប្រភេទថង់ដាក់សំរាមខ្នាតធំនោះ ជាជម្រកសម្រាប់ខ្លួនគាត់ និងសុនករបស់គាត់ ខណៈពេលមេឃភ្លៀង និងអាកាសធាតុត្រជាក់។ ~ ក្រោយឃើញដូច្នេះ ប៉ូលិសក្រុងបានព្យាយាមបញ្ចុះបញ្ចូលស្ដ្រីជាម្ចាស់សុនករូបនេះអស់រយៈពេលកន្លះម៉ោង ដើម្បីឲ្យគាត់ទទួលយកជំនួយពីពួកគេ ដោយផ្ដល់ជម្រកសមរម្យមួយស្នាក់នៅ។ ប៉ុន្ដែគាត់បានសម្រក់ទឹកភ្នែកមិនចង់ទុកដៃគូដ៏ស្មោះត្រង់ (សុនក) របស់គាត់ចោលទេ ព្រោះកន្លែងដែលគេផ្ដល់ឲ្យគាត់ស្នាក់នៅនោះមិនអនុញ្ញាតឲ្យមានសត្វចិញ្ចឹមឡើយ ដូច្នេះគាត់សុខចិត្ដរស់នៅខាងក្រៅតាមទីសាធារណៈ ទោះមានបញ្ហាអ្វីក៏ដោយ។ម្ចាស់សុនករូបនេះ បារម្ភថាសុនរបស់គាត់ទាំងអស់នឹងបែកខ្ញែកគ្នា នៅពេលដែលគាត់ទៅរស់នៅឯជម្រកដែលគេផ្ដល់ឲ្យ។ គាត់បានប្រាប់ប៉ូលិសថា “ខ្ញុំមិនចង់ទៅទេ ខ្ញុំមិនត្រូវការជំនួយឡើយ ខ្ញុំនៅទីនេះមិនអីទេ” ។ គាត់មិនអាចបោះបង់ដៃគូដ៏ស្មោះស្ម័គ្រទាំង៦ក្បាលទេ ម៉្យាងវិញទៀត មួយក្នុងចំណោមនោះ ជិតកើតកូនហើយ។ទោះជាយ៉ាងណក៏ដោយ ប៉ូលិសមិនអាចទុកគាត់ឲ្យស្ថិតក្នុងស្ថានភាពត្រជាក់ និងគ្រោះថ្នាក់នេះបានឡើយ ហើយនៅទីបំផុតពួកគេបានបញ្ចុះបញ្ចូលឲ្យគាត់ស្វែងរកន្លែងស្នាក់នៅដែលសមរម្យមួយនៅពេលយប់។ ~ ជាក់ស្ដែង គាត់បានចំណាយពេលមួយយប់ស្នាក់នៅឯកន្លែងសមរម្យមួយ ប៉ុន្ដែគាត់បានត្រលប់ទៅដេកតាមចិញ្ចើមផ្លូវវិញនៅថ្ងៃបន្ទាប់។យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវខាងលើនេះ ល្បីល្បាញពាសពេញបណ្ដាញសង្គមរួចមក ស្ត្រីចំណាស់ក៏ទទួលបានជំនួយពីសម្បុរសជនមួយចំនួន ដែលសព្វថ្ងៃនេះ គាត់កំពុងស្នាក់នៅកន្លែងមួយជុំគ្នាជាមួយសុនកទាំង៦ក្បាល ដែលមានតម្លៃ៥០ប៉េសូម៉ិកស៊ិក (ប្រមាណ២.៥០ដុល្លារអាមេរិក) ក្នុងមួយយប់។ ហើយសម្បុរសជនក៏សង្ឃឹមដែរថា រដ្ឋាភិបាលនឹងផ្ដល់ទីកន្លែងមួយសម្រាប់ស្ត្រីចំណាស់រស់នៅ ដែលអាចឲ្យគាត់ជួយសង្គ្រោះឆ្កែអនាថាដទៃទៀតផងដែរ៕ ~

Read More