ថ្មីៗនេះ មានយុវជនមួយក្រុមមានគ្នាប្រមាណជា ៤ នាក់ បាននាំគ្នារាំ និង ច្រៀងប្រើពាក្យជេរឡើងឈ្ងុយ និង ប្រើពាក្យពេជន៍មិនសមរម្យ ក្នុងអត្ថន័យដៀមដាមសំដៅដល់នារីៗ ដែលធ្វើឱ្យមហាជនមួយចំនួននាំគ្នាប្រតិកម្ម និង សម្ដែងការមិនពេញចិត្តជាច្រើនទៅកាន់ពួកគេ ។ ក្រោយពីទទួលរងនូវការរិះគន់ជាច្រើន ស្រាប់តែក្រុមយុវជននេះ នាំគ្នាចេញមុខមកធ្វើការបកស្រាយ និង បានសុំទោសជាសាធារណៈ នូវកំហុសដែលខ្លួនបានប្រើពាក្យពេជន៍មិនសមរម្យ និង បានលុបវីដេអូ ដែលខ្លួនបានផុសនោះរួចហើយ ។ទន្ទឹមនឹងការបកស្រាយនេះ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត បានចេញមុខប្រតិកម្មទៅនឹងរឿងនេះ ដោយបានស៊ែរវីដេអូភ្ជាប់ជាមួយនឹងពាក្យពេជន៍ថា ពួកអាកើតពីរន្ធស្រឡៅបៅដោះឆ្កែនេះ មិនគួរឱ្យវារួចខ្លួនសោះ ហៅវាទៅអប់រំចេញ ហើយធ្វើកិច្ចសន្យាកុំឱ្យវាជេរទៀតទើបត្រឹមត្រូវ ។ ម្យ៉ាងទៀតសកម្មភាពធ្វើនេះវាខុស ប៉ុន្តែវាដឹងមុនថាសព្វថ្ងៃនេះវាមានវប្បធម៌ធ្វើខុស សូមទោសមានទីផ្សារពេញនិយមត្រូវប៉ាន់ល្អ ជេរម៉ាសប្បាយរួចខ្លួនបាត់ ៕
Read MoreDay: February 15, 2021
ពេលនេះ នាយ ចាបចៀន ទម្លាយការពិតរួចជូនលុយដល់ប្អូននោះដល់ទៅចំនួន….
កាលពីយប់ថ្ងៃទី១៣ នាយ ចាប ចៀន បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត Lexus ពណ៌សរបស់ខ្លួន បានបុកពីក្រោយ រឺម៉ក់ម៉ូតូ អេតចាយ របស់ប្អូនប្រុសម្នាក់ ហើយក៏បានបណ្តាលឲ្យប្អូនប្រុសរូបនេះ មានបញ្ហាដៃខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ។ បើតាមសំដីប្អូនប្រុសម្ចាស់រឺម៉កនេះបានបញ្ជាក់យ៉ាងច្បាស់ថា “បុកខ្ញុំម៉ាំង គាត់ឈប់អែបឡានហ្មងហើយ ហើយគាត់ចុះមកហើយ និយាយមួយម៉ាត់ៗ ក៏ជិះទៅបាត់ទៅ គាត់ឲ្យខ្ញុំ ១០០ដុល្លារ តែខ្ញុំអត់ព្រមទេ ខ្ញុំប្រាប់ថា ខ្ញុំអត់ចង់បានលុយទេ តែគាត់ឲ្យខ្ញុំហើយ គាត់ថាប្រញាប់ៗរកប្រពន្ធកូនគាត់…”។ ជាក់ស្តែងនៅមុននេះបន្តិចបើយោងតាមប្រភពលោក អុឹម ជីវ៉ា បានអោយដឹងយ៉ាងដូច្នេះថា៖«តារាកំប្លែង នាយ ចាប ចៀន ចេញមុខបកស្រាយ និងប្រកាស សងសំណងចំនួន 700$ ដល់ គូភាគីម៉ូតូរុីម៉ក ! ការលើកឡើងតារារូបនេះបន្ទាប់ពីខ្ញុំបាទ អុឹម ជីវ៉ា បានទៅដល់គេហដ្ឋានផ្ទាល់របស់លោក នៅក្នុងបុរីជីប ម៉ុងលេន២ សែនសុខ សុខ ។ លោក ចាប ចៀនបាននិយាយថាលោកមិនគេចវៀសឬរត់ឡើយគឺលោកទទួលខុសត្រូវ តាំងពីដំបូង គឺតាំងពីថ្ងៃកើតហេតុម្លេះ នៅថ្ងៃសុក្រទី១២ ខែរកុម្ភៈនៅជិតស្តុបតិចណូ ពេលជួបបញ្ហាភ្លាមគឺលោកឈប់ ឡានហើយលោកជួយរិតប្រេងកូឡានិងជូនថវិការ 100$ មិនតែប៉ុណ្ណោះលោក ក៏បានប្រាប់ថាលោកគឺជាតារាកំប្លែង ចាប ចៀន នបើមានអីធ្ងន់ធ្ងរជាងនេះប្រាប់លោកមកលោកនិងជួយបន្ថែម ។ ចំនែកគូរភាគីក៏បានយល់ព្រម ហើយ ខាងជនរងគ្រោះម៉ូតូរីម៉កនិងមកយកថវិការនៅម៉ង៥ ល្ងាច ( 15.02.2021) ថ្ងៃនេះ ! ។ សូមតាមដានវិដេអូកិច្ចសម្ភាសន៍ នៅផេកសិល្បករកម្ពុជា សូមអរគុណ ជូនដំណឹងដោយលោក អុឹម ជីវ៉ា»៕
Read Moreគគ្រឹកគគ្រេងណាស់ ថ្ងៃឡើងភូមិគ្រឹះថ្មីលោកស្រី ទ្រី ដាណា ធ្វើរឿងមួយនេះផ្អើលភូមិតែម្តង
លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រនៅព្រែកព្នៅ ត្រូវបានគេស្គាល់ច្រើនតាមបណ្ដាញសង្គម ដោយសកម្មភាពមនុស្សធម៌ និងការចែករំលែកគំនិតអាជីវកម្ម។ អ្វីដែលកាន់ពិសេស គឺសម្រស់ដ៏ស្រស់ស្អាតរបស់ម្ចាស់ក្រុមហ៊ុនវ័យក្មេងរូបនេះបន្ទាប់ពីថតសំអាងការប៉ុន្មានឈុត ត្រូវបានមហាជនសរសើរមិនដា ច់ពីមាត់តែម្ដង។យ៉ាងាមិញ កាលពីថ្មីៗនេះ លោកស្រីទើបតែបង្ហាញវីឡាដល់ធំស្គឹមស្គៃ នៅឯសៀមរាប ពិតជាស្អាត ខ្លំាង ជាពិសេស ដេគ័រខាងក្នុង តែម្តង នៅព្រឹកនេះផងដែរ ក៌ជាថ្សូត្រមន្តឡើងវីឡា ប្រណិត លោកស្រីបានធ្វើរឿងរំជួលចិត្តមួយនេះលោកស្រី និងស្វាមី បានធ្វើពិធីឡើងគេហដ្ឋាន របស់ខ្លួននេះហើយមើលទៅពិតជាអធឹកអធមណាស់ ពិសេសបំផុតនោះ គឺមានការចែកអំណោយជូនពុកម៉ែ បងប្អូននៅទីនោះ ជាង១០០ គ្រួសារ ឯណោះ ។ឧកញ៉ា ហុីង បញ្ញារិទ្ធ ដែលត្រូវជាស្វាមី លោកស្រី ទ្រី ដាណា បានបញ្ជាក់យ៉ាងខ្លីប្រាប់ឲ្យដឹងថា “ថ្ងៃនេះថ្ងៃជាវេលាល្អ រៀបចំពិធីបរវ ឡើងគេហដ្ឋានថ្មី ទឹកដីក្រុងអង្គរ ខេត្តសៀមរាប ហេង ចូល ហេង”។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាង
Read Moreត្រឹមកូលាប ១ ទង ឧកញ៉ា ម៉ុង ឫទ្ធី ជូនទៅភរិយាយ៉ាងសាមញ្ញ អមនឹងសារយ៉ាងផ្អែមល្ហែមបែបនេះ
ថ្ងៃនៃក្ដីស្រឡាញ់ ១៤ កុម្ភៈ នេះមានគូស្នេហ៍ជាច្រើនបានបង្ហាញនូវភាពផ្អែមល្ហែម តាមរយៈការណាត់គ្នាទៅញ៉ាំអាហារឆ្ងាញ់ៗ កន្លែងទំនើបៗ ជូនផ្កាទាំងបាច់ តុក្កតាធំៗ ទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីបញ្ជាក់ពីសក្ខីភាពនៃក្ដីស្នេហាដ៏ស្មោះស្ម័គ្រនឹងគ្នា ។ ដោយឡែកមកមើលឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី សេដ្ឋីប្រាក់លានដុល្លារឯណេះវិញ មិនមានការដូធំដុំហ៊ឹកហាក់ទេ មានតែកូលាប ១ ទងជូនឧត្ដមភរិយាយ៉ាងសាមញ្ញបំផុត ។ កូលាប ១ ទង មើលទៅហាក់ធម្មតា ប៉ុន្តែបើទៅមើលសាររៀបរាប់ពីសេដ្ឋីផ្នែកកសិឧស្សាហកម្មរូបនេះវិញ ពិតជាផ្អែមល្ហែមខ្លាំងមិនចាញ់គូស្នេហ៍វ័យក្មេងឡើយ ។លោកឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរាប់ថា៖ «ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ គឺជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ខ្ញុំមានតែផ្កាកូលាបក្រហមមួយទងនេះ យកមកប្រគល់ជូនដល់ដៃសង្សារចាស់ ដែលយើងបានស្រឡាញ់រួមរស់ជាមួយគ្នាអស់រយៈពេល ៤៣ ឆ្នាំបានកន្លងផុតទៅហើយ 1978-2021=43 ផ្កាកូលាបក្រហមមួយទងនេះសបញ្ជាក់ទឹកចិត្តដ៏ល្អផូរផង់ដែលយើងបាន រួមរស់អត់ឱនឱ្យគ្នាទៅវិញទៅមកទើបយើងអាច រួមរស់នៅជាមួយគ្នាលុះដល់អវសានជីវិតរបស់យើងទាំងពីរនាក់» ៕
Read Moreគូព្រេងទេវតាប្រទាន ស្រល់ដូចគ្នា ឧកញ៉ា ភ្ជាប់ពាក្យ ជាមួយ ឧកញ៉ា ដូចគ្នា
កូនក្រមុំដែលនឹងក្លាយជាអនាគតឧត្ដមភរិយា របស់ឧកញ៉ាបណ្ឌិត ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថា ស្ថិតក្នុងត្រកូលអភិជនលំដាប់កំពូល នៅក្នុងប្រទេសកម្ពុជាដែលក្តោបក្ដាប់មុខជំនួញធំៗជាច្រើន។ លោក ជំទាវ មានឈ្មោះថា ឧកញ៉ា តែ កលិកា គឺ ជាកូនស្រីរបស់លោក ឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ឧកញ៉ា ទឹម គីមហ៊ាង។ ហើយពិធីភ្ជាប់ពាក្យគ្រោងធ្វើនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២១ នេះ នៅភូមិគ្រឹះដ៍ស្កឹមស្កៃមួយ មុខក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាប់ស្តុបចំការមន ក្រោមវត្ត មានសេដ្ឋីកំពូលៗ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបផងដែរ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រោយពីធ្វើពិធីភ្ជាប់ពាក្យរួចលោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង និងលោកជំទាវ ឧកញ៉ា តែ កលិកា គ្រោង រៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី 10,11 ខែ 12ឆ្នាំ 2021 ខាងមុខនេះ។ សូមបញ្ជាក់ផងដែរថា លោកឧកញ៉ា បណ្ឌិត អ៊ឹង ឃាង ម្ចាស់ “បុរីឃាងកលិកា” ត្រូវបានគេស្គាល់ថាជាសេដ្ឋីអចលនទ្រព្យល្បីឈ្មោះមួយរូបកន្លងមក ធ្លាប់បានប្រកាសផ្ដល់រថយន្ត Rolls-Royce ១គ្រឿងដល់អតិជនដែលទិញផ្ទះរបស់លោកនៅខេត្តសៀមរាបទល់មុខច្រកចូលអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី ក្បែរគម្រោងអភិវឌ្ឍន៍ទីក្រុងចិន ១០០០ហិចតា ។ គម្រោងរបស់លោកឧកញ៉ាបណ្ឌិត ជាប្រភេទបុរី ផ្ទះអាជីវកម្ម ដែលមានទំហំធំជាងគេក្នុងខេត្តសៀមរាប សាងសង់ ផ្ទះល្វែង និងខុនដូទំនើប។ អាចនិយាយបានថាក្នុងប្រវត្តិសាស្ត្រទីផ្សារ អចលនទ្រព្យ សម្រាប់នៅប្រទេសកម្ពុជា មិនធ្លាប់មានឡើយដែលម្ចាស់ បុរី ហ៊ាន ផ្ដល់រង្វាន់រថយន្តទំនើប Rolls-Royce Phantom សេរី ឆ្នាំ២០១៥ ដែលមានតម្លៃជាង 45ម៉ឺនដុល្លារ ដល់អតិថិជននោះ។ មហាជនរំពឹងថា ក្រោយសេដ្ឋីទាំងពីរ រូបខាងលើរៀបការជាមួយគ្នា ឧកញ៉ា ទាំងពីររូបនេះ និងមានលទ្ធភាពបោះទុនរកស៊ីមុខជំនួញជាច្រើនមុខផ្សេងទៀត ដើម្បីរួមចំណែកជួយសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរថែមទៀត៕
Read Moreផ្អើលទាំងយប់! តារាកំប្លែង នាយចាបចៀន បើកឡាន បុករុឺម៉កអេតចាយ រួចចេញថ្លៃសងការខូចខាតតែ…(មានវីដេអូ)
ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត Lexus ពណ៌ស បើកបរដោយ សិល្បករកំប្លែងជើងចាស់របស់ខ្មែរដ៏ល្បីល្បាញគឺ លោក ចាបចៀន ដែលស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង កែងនិងវិថី គីម អុីលស៊ុល ដែលមានទីតាំងនៅជិតនិងស្ពានអាកាស៥មករា ក្បែរនិងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ ដោយរថយន្តខាងលើបានបើកបុក និងរទេះរុឺម៉ក ដឹកអេតចាយមួយ ដោយបណ្តាលឲ្យរុឺម៉កនោះ ខ្ទាតទៅដល់ចញ្ចើមផ្លូវ និងបណ្តាលឲ្យបុរសម្នាក់របួសស្មា កម្រើករាងមិនចង់កើត។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រមាណជា៣ រំលងអាធាត្រ ឈានចូលដល់ថ្ងៃទី១៥ កុម្ភ: ឆ្នាំ២០២១ ។ ក្រោយពេលកើតហេតុ លោកចាបចៀន ក៏បានចេញសងការខូចខាតជាទឹកប្រាក់ ១០០ ដុល្លារអាមេរិកដល់ជនរងគ្រោះ និងសន្យារ៉ាប់រងលើការព្យាបាល និងខូចខាតទាំងឡាយ៕
Read Moreហេតុតែមាននិស្ស័យ! នារីកូរ៉េសហការជាមួយប្រុសកូរ៉េCoverបទចម្រៀងខ្មែរមួយបទយ៉ាងពិរោះ! (មានវីដេអូ)
ទស្សនិកជនដែលចូលចិត្តនិយមលេងបណ្តាញសង្គមហ្វេកប៊ុក និងយូធូប ប្រាកដជាបានស្គាល់នារីកូរ៉េជាមិនខាន ដោយសារតែគាត់ជាជនជាតិកូរ៉េតែអាចនិយាយភាសាខ្មែរបានយ៉ាងល្អ និងធ្វើវីដេអូចែករំលែកវីធីសាស្រ្តផ្សេងៗដូចជាការធ្វើម្ហូបកូរ៉េជាដើម។ ក្តីស្រឡាញ់របស់នារីកូរ៉េមិនអស់ទេ គាត់បានខិតខំរៀនច្រៀងបទចម្រៀងខ្មែរទៀតផងហើយបកស្រាយបានយ៉ាងពីរោះ។ បទចម្រៀងដែលនារីកូរ៉េ និងដៃគូសហការគឺលោក ជលសា(ប្រុសជនជាតិកូរ៉េ)បានពួតដៃគ្នា Cover បទចម្រៀងមួយបទមានចំណងជើងថា «ពេលវេលា» ដែលជាសំនៀងដើម អ្នកនាង សុគន្ធ នីសា និងលោកណុប បាយ៉ារិទ្ធ។
Read More