នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុម Ah Gi លក់ឡេ ដែលសម្ដែងរឿង «ទុំទាវ ២០២១» ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា ពេលនេះបានចូលខ្លួនទៅដោះស្រាយតាមការកោះហៅរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈហើយ ។ ក្នុងនោះដែរ មហាជនក៏បានទន្ទឺងរង់ចាំថា លទ្ធផលរបស់ក្រុមយុវវ័យមួយក្រុមខាងលើនេះ តើក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនឹងមានចំណាត់ការយ៉ាងណា បន្ទាប់ពីពួកគេបានចូលទៅទទួលមេរៀនអប់រំនេះ ។ ទីបំផុត ជាលទ្ធផលក្រោយការចូលបំភ្លឺ ពេលនេះម្ចាស់ Page Hokima និងតួសម្ដែងរឿង ទុំទាវ ២០២១ បានធ្វើកិច្ចសន្យា ៨ ចំណុច និងចេញវីដេអូសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ក៏បានសម្រេចបិទ Page Hokima ទាំងស្រុងផងដែរ៕ ដោយឡែកងាកមក ឯកឧត្តម ពេជ្រ ស្រស់ ទំនងបានសម្តែងការមិនពេញចិត្ត ចំពោះ ការដាក់ទោសនេះ ដោយលោកបានថ្លែងថា អ្នកប្រព្រឹត្តល្មើសច្បាប់ ហើយសុំទោសរួចខ្លួន គឺជាគំរូអាក្រក់ដល់អ្នកដ៏ទៃផ្សេងទៀតគឺVideoបន្ទាបបន្ធោកបានចេញផ្សាយផ្អើលពិភពលោក ហើយអ្នកមិនដឹងពីវប្បធម៌ខ្មែរយើងនិងសាសនាព្រះពុទ្ធក៏បានមើលងាយលើវប្បធម៌និងសាសនាហើយដែរ តើការសុំទោសរបស់ពួកនាងអាចសងកិត្តិយសដល់វប្បធម៌ខ្មែរនិងសាសនាព្រះពុទ្ធបានវិញដែរទេ?ច្បាប់គឺច្បាប់ ហើយច្បាប់ក៏បានចែងពីទម្ងន់ទោសច្បាស់លាស់ហើយដែរ ដូច្នេះអនុវត្តច្បាប់ទៅ ដើម្បីតម្លាភាព និងផ្តល់យុត្តិធម៌ដល់ចំប៉ីខ្មៅផងដែរ ម្យ៉ាងវិញទៀតលុបបំបាត់អ្នកជាន់ឈ្លីវប្បធម៌ខ្មែរយើង និង រឿងផ្សេងៗ ទៀត។ ខ្សែចាប៉ីធូរពេកមិនពិរោះ រឹតតឹងពេកដាច់ខ្សែ រឹតល្មមគឺមានតែអនុវត្តច្បាប់។
Read MoreDay: February 10, 2021
ក្រោយចូលបំភ្លឺ ក្រុមរឿងទុំទាវ ២០២១ យល់ព្រមធ្វើកិច្ចសន្យា ៨ ចំណុចនេះ
នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុម Ah Gi លក់ឡេ ដែលសម្ដែងរឿង «ទុំទាវ ២០២១» ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា ពេលនេះបានចូលខ្លួនទៅដោះស្រាយតាមការកោះហៅរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈហើយ ។ ក្នុងនោះដែរ មហាជនក៏បានទន្ទឺងរង់ចាំថា លទ្ធផលរបស់ក្រុមយុវវ័យមួយក្រុមខាងលើនេះ តើក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនឹងមានចំណាត់ការយ៉ាងណា បន្ទាប់ពីពួកគេបានចូលទៅទទួលមេរៀនអប់រំនេះ ។ ទីបំផុត ជាលទ្ធផលក្រោយការចូលបំភ្លឺ ពេលនេះម្ចាស់ Page Hokima និងតួសម្ដែងរឿង ទុំទាវ ២០២១ បានធ្វើកិច្ចសន្យា ៨ ចំណុច និងចេញវីដេអូសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ក៏បានសម្រេចបិទ Page Hokima ទាំងស្រុងផងដែរ៕
Read Moreរថយន្ត Porches ស៊េរីទំនើប បើកបរដោយស្រីស្អាត បុ.ករបាំងថ្មពុះចែកផ្លូវ ក្រឡាប់ផ្ងាជើងទ្រមេឃ
នៅវេលាម៉ោង ៣និង១០នាទី រំលងអធ្រាតឈានចូលថ្ងៃពុធ១០ ខែកុម្ភះឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក.រ.ណី.គ្រោះ.ថ្នាក់ចរាចរណ៍ ដោយរថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាកផចន៍ បោះពួយក្នុងល្បឿងយ៉ាងលឿន បានរេចង្កូតទៅបុ.ករបាំងថ្មពុះចែទ្រូងពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជេីងទ្រមេឃរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការការណ៍ភ្ញាក់ផ្អេីលនេះដែរកើឡើងនៅវេលាម៉ោង ៣និង១០នាទី រំលងអធ្រាតឈានចូលថ្ងៃពុធ១០ ខែកុម្ភះឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើយោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ធនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកេីតហេតុគាត់បានឃេីញបុរសម្នាក់និងនារីពីរនាក់ទៀតជាអ្នករួមដំណេីរជាមួយបានបេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក ផចន៍ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-1911 ធ្វេីដំណេីរតាមបណ្តោយផ្លូវ២១៧ក្នុងល្បឿនយ៉ាងលឿនទិសដៅ ពីលិចទៅកេីត ខណះមកដល់ចំណុចកេីតហេតុខាងលេីត្រង់និងផ្លូវបំបែកចូលផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជេីងចំណែកឯរថយន្តវិញ រងការខូចខាតយ៉ាងដំណំ ។ តែសំណាងល្អមិនបង្កឲ្យនណារម្នាក់រងរបួសនោះទេ ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញក្រុង ចុះមកវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕
Read Moreព្រឹកនេះ ក្រុមអ្នកលក់ឡេសម្តែងរឿង ទុំទាវ ២០២១ បានចូលខ្លួនមកបំភ្លឺតាមការអញ្ជើញរបស់ក្រសួងវប្បធម៌
ទីបំផុត ក្រុម Ah Gi លក់ឡេ ដែលសម្ដែងរឿង «ទុំទាវ ២០២១» ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា ពេលនេះបានចូលខ្លួនទៅដោះស្រាយតាមការកោះហៅរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈហើយនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ។ គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតអញ្ជើញ ម្ចាស់ Page Hokima និង អ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ចូលទៅកាន់ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅបន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ៩.០០ នាទីព្រឹក ៕
Read Moreជីវិតមនុស្សមិនទៀងទាត់ មានម្នាក់ហើយប្រឹងលេងពេក គាំងបេះដូងបា.ត់.ប.ង់.ជី.វិតទាំងក្មេង
ជីវិតមនុស្សមិនទៀងទាត់ គ្មាននរណាម្នាក់អាចមើលឃើញពីអនាគត តែមនុស្សគ្រប់រូបតែងប្រាថ្នា ចង់បានសុខភាពល្អ ។ តួយ៉ាងយុវជនម្នាក់ត្រូវបា.ត់.ប.ង់.ជី.វិ.តទាំងវ័យក្មេង ក្រោយរូបគេទៅលេងបាល់ទះ ហត់ពេក រហូតធ្វើឱ្យគាំងបេះដូងមួយរំពេច ។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Try Kimsreang ឱ្យដឹងថា ជនរងគ្រោះឈ្មោះ សៀង សុឃុន បា.ត់.ប.ង់.ជី.វិ.តដោយសារលេងបាល់ហត់ពេកគាំងបេះដូង ។ ដោយឡែកគណនីហ្វេសប៊ុកមួយទៀតឈ្មោះ Khiev Komsan ឱ្យដឹងទៀតថា ជនរងគ្រោះមានទីលំនៅ នៅភូមិសុបិន ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕
Read Moreឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាឥស្សរជនដំបូងគេ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩
នៅមន្ទីរពេទ្យកាល់ម៉ែត នាវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនដំបូងគេ ដែលនឹងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩។ ក្រៅពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលអញ្ជើញទៅចាក់វ៉ាក់សាំងការពារកូវីដ១៩នោះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែររួមមាន ៖ ឯកឧត្តម ហ៊ុន ម៉ានិត, ឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្តម ឌី វិជ្ជា ឯកឧត្តម សុខ ពុទ្ធិវុធ ឯកឧត្តមរដ្ឋមន្រ្តី កើត រិទ្ធ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាដើម។ សូមជម្រាបជូនថា៖ ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖ ១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ ៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។ សូមបញ្ជាក់ជូនថា៖ ទីតាំងចំនួន៤ សម្រាប់ការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តទៅរួមមាន ៖ នៅមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ៕
Read More