រំជួលចិត្ត! មកដល់ប្រពន្ធសំឡាញ់របស់បង! មុនពេលអូនអាននូវសំណេរដែលចេញពីដួងចិត្តនេះ បងសូមអភ័យទោសទុកជាមុននិងសោកស្តាយយ៉ាងខ្លាំង ដែលមិនបានរួមដំណើរជាមួយអូនទៅកាន់មន្ទីរពេទ្យនៅឯ….

យោងតាមគណនីហ្វេសបុកមួយឈ្មោះ Seang Nam សមាជិករដ្ឋសភាជាតិនៃប្រទេសកម្ពុជា បានរៀបរាប់អំពីទុក្ខកង្វល់របស់លោកថា: រាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ប្រពន្ធសំឡាញ់របស់បង!មុនពេលអូនអាននូវសំណេរដែលចេញពីដួងចិត្តនេះ បងសូមអភ័យទោសទុកជាមុននិងសោកស្តាយយ៉ាងខ្លាំង ដែល មិនបានរួមដំណើរជាមួយអូនទៅកាន់មន្ទីរពេទ្យក្រុងបាងកក ប្រទេសថៃ។ ឧត្តមភរិយារបស់បង! ចាប់តាំងពីបងបានឃើញពន្លឺថ្ងៃរហូតដល់អាយុ២០ ឆ្នាំ ជីវិតបងបានរស់យ៉ាងសុខសាន្ត ក្រោមម្លប់ព្រហ្មវិហារធម៌របស់លោកឱពុកអ្នកម្តាយ។ បងបានទទួលនូវការស្រឡាញ់ ថ្នាក់ថ្នម និងការចិញ្ចឹមបីបាច់ គ្រប់យ៉ាងពីលោកទាំងទ្វេ។ តែក្នុងឆ្នាំ១៩៧៣ ទឹកដីកោះសំរោង ខេត្តកំពង់ចាម ដែលជាស្រុកកំណើតបានស្ថិតក្រោមការគ្រប់គ្រងរបស់ ពួកខ្មែរក្រហម(តំបន់រំដោះ) បងបានសំពះលាលោកអ្នកមានគុណ ដើម្បីចេញទៅបន្តការសិក្សានៅទីក្រុងភ្នំពេញ។ បងបានជម្រាបគាត់ថា «ពេលស្រុកបានសានត្រាណ បើកូននៅរស់ កូននឹងមករកលោកទាំងពីរវិញ តែបើមិនឃើញកូន មកទេ គឺកូនស្លាប់ហើយ»។ ពេលនោះ លោកឪពុកអ្នកម្តាយទាំងពីរបានជូនពរបង ឱ្យធ្វើដំណើរបានសុខសប្បាយ និងផ្តាំផ្ញើឱ្យខំរៀនសូត្រ។ ចេញពីកំពង់ចាម តំបន់រំដោះ មកភ្នំពេញត្រូវឆ្លងកាត់គ្រាប់កាំភ្លើង និងការប្រយុទ្ធយ៉ាងក្តៅគគុក រវាងកងទ័ព ខ្មែរក្រហម និងកងទ័ព លន់ នល់ ហើយទីបំផុតបងធ្វើដំណើរដល់ភ្នំពេញដោយសុខសប្បាយ។ អូនដឹងទេ? ប្តីរបស់អូនកាលណោះ មានតែខ្លួនមួយ គ្មានសាច់ញាតិនិងបងប្អូនឡើយ គឺក្លាយជាកូនកំព្រា តែលតោល លំបាកលំបិនក្រៃលែង ហើយដើរស៊ីឈ្នួលគេ ធ្វើកម្មករគេ ដើម្បីរស់និងបានរៀនសូត្រ។ បានតែពីរឆ្នាំប៉ុណ្ណោះ ភ្នំពេញត្រូវបានកាន់កាប់ទាំងស្រុងដោយរបបខ្មែរក្រហម គឺថ្ងៃ ១៧ មេសា ១៩៧៥ ហើយបង ក៏បានរស់នៅក្នុង កងយុវជន ធ្វើការធ្ងន់ធ្ងរដូចប្រជាពលរដ្ឋខ្មែរដទៃទៀតដែរ។ ប្រពន្ធសំឡាញ់! ថ្ងៃទី២៥ ខែ៥ ឆ្នាំ១៩៧៧ បងនិងអូនបានឡើងប្តេជ្ញាក្លាយជាគូស្រករប្តីប្រពន្ធនឹងគ្នា រហូតមក ដោយចាប់ដៃគ្នាកសាងជីវិតទាំងលំបាកក្នុងរបបវាលពិឃាត។ អនុស្សាវរីយ៍ទាំងឡាយក្នុងរបបប៉ុលពត បងចាំយ៉ាងច្បាស់ ពេលខ្លះ បាយមួយដុំ ឬដំឡូងមួយដុំ អូនមិនហ៊ានហូបទេ អូនទុកសម្រាប់បង ឱ្យបងហូបមុន ទោះជាបងប្រាប់ថា ហូបទាំងអស់គ្នាក៏អូនមិនព្រមហូបដែរ ពេលនៅសល់ទើបអូនហូបតាមក្រោយ ពេលខ្លះបងហូបអស់អូន ក៏សុខចិត្តអត់ថែមទៀតផង។…

Read More

ថាមែនៗ! ក្រោយដឹងថាខុសធ្ងន់ ជំទាវ ឧកញ៉ា អ៊ា ន សៀវ ម៉ី បានបង្ហោះលិខិតវែងមួយ ដែលតម្រូវអោយរាល់…

ដូចប្រិយមិត្តបានជ្រាបហើយថា គិតមកដល់ពេលនេះ ជំទាវ ឧកញ៉ា អ៊ា ន សៀវ ម៉ី បានចូលខ្លួនទៅបំភ្លឺនៅតុលាការ ២ ដងរួចមកហើយ ក្រោយមានការប្តឹងពាក់ព័ន្ធជាមួយនិងបទ បរិហាកេរ្តិ៍ ដែលអ្នកដាក់ពាក្យបណ្តឹងនេះ គឺពីសំណាក់ថៅកែពេជ្រ ទ្រី ដាណា និងម្នាក់ទៀតគឺ លោកជំទាវ ហ៊ុន សុីណាត ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចតេជោផ្ទាល់តែម្តង។ ក្រោយពីបានទទួលដឹងថាខ្លួនខុសធ្ងន់ ហើយក៏មានការលេចចេញ នឹងចែកចាយនៅវីដេអូជាច្រើនកាលពីមុនពេលដែល ជំទាវ ឧកញ៉ា អ៊ា ន សៀវ ម៉ី និយាយមិនល្អទៅលើម្ចាស់បណ្តឹង ស្រាប់តែថ្ងៃនេះ ជំទាវ ឧកញ៉ា អ៊ា ន សៀវ ម៉ី បានបង្ហោះលិខិតវែងមួយ និងភ្ជាប់ជាមួយសារថា: “នាង ខ្ញុំ ស្នើសុំ លោក / លោកស្រី ម្ចាស់ បណ្តាសារ ព៌ ត មាន តាម បណ្តាញ សង្គម ហ្វេ ស បុក មេត្តា លុប នូវ រូបភាព និង វីដេអូ និង ឈប់ រាល់ ការ បង្ហោះ ចែកចាយ បន្ត ។ នាង ខ្ញុំ សូម អរគុណ” ៕

Read More

ថាមែនៗ! ក្រោយអាជី ចេញវីដេអូយំយកៗព្រឹកមិញ ស្រាប់តែលោក ផែន វណ្ណះ បោះសម្តីចុកៗថា…

ដូចដែរប្រិយមិត្តបានជ្រាបហើយថា នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ ខាងមុខនេះ ក្រុមកញ្ញា អាជី ដែលបាននាំគ្នាសម្តែងរឿង ទុំទាវ ២០២១ ដែលមហាជនគិតថាមិនសមរម្យ និងខុសឆ្គងខ្លាំង អោយចូលមកបំភ្លឺ ខណៈដែល អាជី នៅព្រឹកនេះបានចេញមកសុំទោសជាថ្មី ទាំងទឹងភ្នែកហូរ ហើយសួរថាតើខ្លួនបានធ្វើអ្វីខុស។ ក្រោយឃើញបែបនេះ លោក ផែន វណ្ណះ បានបង្ហោះសារបែបនេះថា: ដល់វគ្គសំដែងតួអោយគេអាណិត គ្រាន់ តែ និយាយ ជាមួយម្ដាយ ក៏ថតយកមកបង្ហោះលេីបណ្ដាញសង្គមដែរ ហេីយ និយាយស្រែក ដាក់ម៉ែខ្លួនឯង ដូចម៉ែមិនដល់ខ្លួន ។ បេីមីឆ្កួតឯងមិនដឹងថាខ្លួនខុសអី ចាំ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ប្រាប់ នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ ទៅដឹងហេីយ ឈប់ សំដែង អោយអញស្អប់កាន់តែខ្លាំង ៕

Read More

អាណិតណាស់! នារីស្រស់ស្អាតម្នាក់ ដាច់ចិត្តជិះម៉ូតូមកលោ.តទឹក បន្សល់ទុកតែស្បែ និង….

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច JTV News បានឲ្យដឹងថា មាននារីស្រស់ស្អាតម្នាក់ជិះម៉ូតូឌុប មកលោ.តទឹក ពីលើស្ពាន គីហ្សូណា ចូលទឹកទន្លេលិ.ចបាត់ស្រមោល នៅកំពង់ចាម។ ដោយហេតុការណ៍នេះកើតឡើងនៅម៉ោង10:10នាទី ថ្ងៃទី06 ខែកុម្ភះ ឆ្នាំ2021 នារីស្រស់ស្អាតម្នាក់ជិះម៉ូតូឌុប មកលោតទឹកពីលើស្ពានគីហ្សូណា ចូលទឹកទន្លេលិ ចបាត់ស្រមោល នៅលើស្ពានគីហ្សូណា បង្គោលទី13 ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ នារីរ.ងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ បានជិះម៉ូតូឌុបមកពីមុខ សណ្ឋាគារសុវណ្ណភូមិ លុះមកដល់កន្លែងកើតហេតុបានលោ.តពីលើស្ពានចូលក្នុងទន្លេបាត់ ដោយបន្សល់ទុកស្បែកជើងពណ៌ខ្មៅមួយគូនិងអាវពណ៌សមួយដោយមិនដឹងមូលហេតុ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរក៕

Read More

មិនចេះតិចតោន! ឃាត់ចាប់បានបង្គានាំចូលពីប្រទេសវៀតណាមខូចគុណភាព រហូតដល់ទៅចំនួន….

យោងតាមហ្វេសបុកផេចរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា: ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១នេះ លោកឧត្តម សេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្មេីសសេដ្ឋកិច្ច និងលោកនាយការិយាល័យ បានដឹកនាំកម្លាំងសហការជាមួយសមត្ថកិច្ចកាំកុងត្រូល ដោយបានធ្វេី ការឃាត់ចាប់បានបង្គានាំចូលពីប្រទេសវៀតណាមខូចគុណភាព ដែលមានផ្ទុកដោយសារធាតុគីមីដេីម្បីរក្សាទុកបានយូរ ដែលមានផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកដែលបរិភោគ ចំនួន៦ តោន និង៥០០ Kg៕

Read More

១០០ឆ្នាំមានម្តង! ថ្ងៃតែមួយ នារី ៣ នាក់ នាំគ្នាមកលោ.តទឹកនៅលើស្ពាន ដោយម្នាក់ៗមានវិបត្តិខុសគ្នា តែចុងក្រោយ….

យោងតាមប្រភពព័ត៌មានពីហ្វេសបុកសារព័ត៌មាន BKK News បានឲ្យដឹងថា: រឿង១០០ឆ្នាំមិនទាន់ជួបម្ដងទេ! នារី ៣នាក់ មកកាន់ស្ពានជ្រោយចង្វា រួចលោ.តទឹកជាបន្តបន្ទាប់ ប៉ុន្តែពួកគេមិនបានស្លា.ប់ ដូចបំណងនោះទេ បងប្អូនខ្មែរឥស្លាម នៅខាងក្រោមស្ពានជួយទាន់ពេលវេលា។ តាមប្រភពដដែលបានរៀបរាប់ថា: នៅល្ងាចថ្ងៃទី ៥ខែកុម្ភៈឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វា ស្ពានមិត្តភាពកម្ពុជាជប៉ុន ក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ករណីទី១ ស្ត្រីមាក់ឈ្មោះស្រី អាត អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្វាមីឈ្មោះសេម មុខរបរជាទាហានជើងទឹកពាក់ស័ក្តិ៤ ដោយនារីជាប្រពន្ធ មិនបានប្រាប់ពីទីតាំងអង្គភាពនោះទេ ហើយមានកូនប្រុសក្នុងបន្ទុកចំនួន២នាក់ កូនទី១ អាយុ១៨ឆ្នាំ កូនទី២ អាយុ ១២ឆ្នាំ។ ករណីទី ២ បន្ទាប់ពីនារីខាងលើលោ.តពីលើស្ពាន រួចហើយនោះក៏មានយុវតីចំនួនពីរនាក់ មានវ័យប្រមាណជិត២០ឆ្នាំ ដែលម្នាក់ក្នុងចំណោមពួកគេអះអាងថា នាងទាំង២នាក់ជាអ្នកបោកអ៊ុត មានវិបត្តិរឿងម្ចាស់ខោអាវថា បានបាត់លុយចំនួន២០ម៉ឺនរៀល ស្ដីបន្ទោស ដោយខ្លួនមិនបានយកក៏ឈឺចិត្ត បាននាំគ្នាមកលើស្ពានជ្រោយចង្វា មកដល់ចំណុចដែលស្ត្រីខាងខាងលើលោត ដែលបន្សល់ទុកម៉ូតូនោះ ក៏បានដោះស្បែកជើង និងកាបូបទុកក្បែរម៉ូតូជនរងគ្រោះខាងលើ ដែលនៅកណ្តាលស្ពាននោះ ដោយខ្លាចខ្ពស់ក៏នាំគ្នាដើរចេញពីទីនោះ ដោយភ្លេចយកកាបូបនិងស្បែកជើង ទៅតាមរួចសំដៅទៅគល់ស្ពានត្រើយខាងកើត រួចលោ.តចុះពីលើស្ពានទាំងពីរនាក់ មកលោ.តនៅច្រាំងទន្លេ តែពួកនាងទាំងពីរបានហែលឡើងគោកមកវិញ ដោយពុំមានអ្នកណាជួយសង្គ្រោះទេ គឺឡើងគោកវិញដោយខ្លួនឯង។ នារីទាំងបីនាក់ មានវិបត្តិផ្លូវចិត្តមកលោតទឹកមិនបានស្លាប់ដូចបំណងនោះទេ ពោលគឺស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ច ព្រមទាំងប្រជានេសាទស្រង់ទាន់ពេល។ រីឯ២នាក់ទៀត គឺពួកនាងបានហែលទឹកឡើងមកលើគោកវិញដោយខ្លួនឯង៕

Read More

ញាក់សាច់! ទីបំផុតរកឃើញ ម្ចាស់ម្កុដពេជ្រ មាស៣គីឡូ និងរថយន្ត ហើយ ក្នុងកម្មវិធីរបស់អ្នកស្រី ទ្រី ដាណា ដោយ… (មានវីដេអូ)

ជាព្រឹត្តិការណ៍ដ៏កក្រើក និងអស្ចារ្យមួយដែលក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី បានបង្កើតឡើងនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នោះគឺព្រឹត្តិការណ៍ជួបជុំម្ចាស់ដេប៉ូ និងតំណាងចែកចាយជាង៥ពាន់នាក់ និងចែករង្វាន់ដល់បុគ្គលឆ្នើមជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង និងការចាប់ដៃសហការគ្នាបានយ៉ាងល្អ លើការចែកចាយគ្រឿងសម្អាងម៉ាក N.N.P នៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ ព្រមទាំងផ្ដល់ជាកាដូរជាច្រើនរួមមាន ម្កុដពេជ្រ, មាស៣គីឡូ, ថយន្តស៊ែរីទំនើប២គ្រឿងម៉ាក Ford Ranger និងរង្វាន់ម៉ូតូ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត ជូនដល់តំណាងឆ្នើមក្នុងគោលបំណង លើកទឹកចិត្តឱ្យនារីទាំងអស់ ចេះចាប់ផ្ដើមរកស៊ីដោយខ្លួនឯង ដើម្បីទទួលបានចំណូលបន្ថែមសម្រាប់គ្រួសារ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការអញ្ជើញចូលរួមពីអ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកាក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី លោក ហ៊ីង បញ្ញារិទ្ធ ព្រមទាំងម្ចាស់ដេប៉ូ និងតំណាងចែកចាយជាង៥ពាន់នាក់ នៅអ៊ីអន ២សែនសុខ រាជធានីភ្នំពេញ។ ថ្លែងនៅក្នុងឱកាសនោះ លោក ហ៊ីង បញ្ញារិទ្ធ អគ្គនាយក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានលើកឡើងថា ពិធីជួបជុំតំណាងចែកចាយ និងប្រគល់ពានរង្វាន់ជូនដល់អ្នកជំនួញឆ្នើម ដែលរៀបចំដោយក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី នាពេលនេះ បានបង្ហាញឲ្យឃើញពីការរីកចម្រើន នៃវិស័យគ្រឿងសម្អាងនៅកម្ពុជា បានឆ្លុះបញ្ចាំឲ្យឃើញពីប្រទេសជាតិ កំពុងមានការអភិវឌ្ឍន៍ឋិតនៅក្រោមដំបូលសុខសន្តិភាព ដែលបង្កលក្ខណៈងាយស្រួលឲ្យយើងទាំងអស់គ្នា។ ជាមួយគ្នានោះ លោក បានបន្តថា ឱសថ គ្រឿងសម្អាង និងបរិក្ខាពេទ្យជាផ្នែកមួយមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។ ជាមួយគ្នានោះ លោក ក៏បានអំពាវនាវឲ្យមានការចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងជាពិសេសការរកទទួលទានរបស់យើងត្រូវធ្វើយ៉ាងណា ឲ្យស្របតាមបទដ្ឋានលក្ខណៈបច្ចេកទេសនិងច្បាប់ឱសថ ដែលមានជាធរមានខណៈការផ្សព្វផ្សាយតាម Online និងសង្គម Facebook…

Read More

ដល់តំណាក់ការនេះហើយ! អាជី ចេញវីដេអូថ្មី យំយកៗ ពេលនិយាយជាមួយម្តាយ ហើយសួរថាខ្ញុំខុសអី ខ្ញុំគ្រាន់តែ…. (មានវីដេអូ)

ក្រោយពីមានការរិះគន់ច្រើននៅក្នុងបណ្តាញសង្គម កាលពីម្សិលមិញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតអញ្ជើញម្ចាស់ផេក Hokima និងអ្នកសម្ដែងរឿង ទុំទាវ២០២១ ក្នុងផេក Hokima ចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃពុធ ទី១០ ខែ កុម្ភៈ ឆ្នាំ២០២១ ខាងមុខ។ ក្នុងករណីដែលម្ចាស់ផេក Hokima និងអ្នកសម្ដែងរឿង ទុំទាវ២០២១ ក្នុងផេក Hokima មិនមកបង្ហាញខ្លួនក្នុងថ្ងៃដែលបានកំណត់ទេនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះនិងចាត់ការតាមផ្លូវច្បាស់តែម្តង។ ដោយមានការរិះគ ន់មិនចេះចប់នៅក្នុងបណ្តាញសង្គម កាលពីរាត្រីយប់មិញនេះ កញ្ញា អាជី បានចេញមកសុំទោសជាថ្មី ប៉ុន្តែម្តងនេះគឺ កញ្ញា បានយំ និងស្រែកសួរថា តើខ្ញុំខុសអី នៅមុខ Live ពេលកញ្ញា កំពុងតែនិយាយទូរស័ព្ទជាមួយម្តាយ ដែលធ្វើអោយមានមហាជនមានការភ្ញាក់ផ្អើលព្រោះកម្រឃើញកញ្ញាសម្រក់ទឹកភ្នែកបែបនេះណាស់៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More