អុញភ័យហើយ! សួស វីហ្សា បាត់ប្តីមិនឃើញតាំងពីម្សិលមិញ ក្រោយប្តីកាត់បានឡើងទៅ….

ប្រិយមិត្តស្គាល់ហើយ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស អ្នកនាង សួស វីហ្សា ដែលបានដឹកដៃគូស្នេហ៍លោក ថមមីចូលរោងជ័យ និងសាងគ្រួសាររួមគ្នា ក្រោយពីបានរៀបមង្គលការរួច អ្នកទាំង២តែងតែបង្ហាញពីភាពផ្អែមល្ហែមជារឿយៗ ដែលធ្វើអោយមហាជនជា ពិសេសអ្នកគាំទ្រមានការច្រណែនជាខ្លាំង ជាពិសេសពួកគេទាំងពីរ ក៏ទទួលបានកូនស្រីដំបូងក្នុងជីវិតជាប្តីប្រពន្ធផងដែរ។ ដោយលែកតាមរយៈសារដែលបង្ហោះដោយ អ្នកនាង សួស វីហ្សា បានបង្ហាញអារម្មណ៍ព្រួយបារម្មណ៍អំពីស្វាមីក្រោយពីបាត់ដំណឹងទាក់ទងលែងបាន ដោយអ្នកនាង បានរៀបរាប់លំអិតថា: “បាត់ដំណឹងប្តីតាំងពីម្សិលមិញម៉ោង11:40រហូតមកដល់ពេលនេះ តេីមិនអោយបារម្ភបាន យ៉ាងមិច?តេីលេីភ្នំខ្នងផ្សារនឹងគ្មានសេវ៉ាសូម្បីមួយភាគរយទេរឺ?អ្នកដែល ធ្លាប់ទៅជួយប្រាប់ផង និងកាល ពីយប់មិញ ប្តីមិនដឹង យ៉ាងណាយ៉ាងណីហេីយទេ ប្រពន្ធដេក អោបកូននៅផ្ទះ ប្តីដេកលេីកំពូលភ្នំ ក្នុងព្រៃសេវ៉ាទូរសព្ទ័ក៏គ្មាន ទាក់ទងមិនបាន បាត់ដំណឹងឈឹងចឹងដេកមិចលក់៕”

Read More

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! ស្ងាត់ៗ កូនប្រុសរបស់លោក ព្រាប សុវត្តិ ស្លៀកឈុតយោធាក្រោយបញ្ចប់ការសិក្សា ទទួលសញ្ញាប័ត្រ វគ្គយោធាមួយគឺ….

ដូចប្រិយមិត្តបានជ្រាបហើយថា កូនប្រុសទាំងបីររបស់កំពូលតារាមច្រៀង ព្រាប សុវត្តិ ដែលពេលបច្ចុប្បន្នពួកគេជាតារាចម្រៀងប្រចាំផលិតកម្មរស្សីហង្សមាស ជាពិសេសកូនប្រុសទាំងបីររបស់កំពូលតារាមច្រៀង ព្រាប សុវត្តិ ដែលមានឈ្មោះដូចជា សុវត្ថិមុនីវណ្ណ – សុវត្ថិ មុន្នីនាថ និងសុវត្ថិសិរីវុឌ្ឍ សុទ្ធតែមានប្រជាប្រិយភាពខ្ពស់ ហើយមានរូបរាងសង្ហាៗទៀតផង ធ្វើឲ្យហ្វេនស្រីៗលួចពេញចិត្តមិនតិចទេ។ ដោយលែកក្រៅពីកំពុងតែដើរលើសិល្បៈ ថ្មីៗនេះកូនៗរបស់លោក ព្រាប សុវត្តិ ទើបតែបង្ហោះអោយដឹងថាពួកគាត់ទើបតែបញ្ចប់វគ្គសិក្សា នៃកងទ័ពជេីងគោក ក្នុងនោះបើយោងតាមហ្វេសបុកផេចរបស់ PSV Family បានរៀបរាប់ថា: ពិធីបិតវគ្គហ្វឹកហ្វឺនលំហាត់របៀបពិសេសជំនាន់ទី១ ពលទាហ៊ានថ្មីការិយាល័យទី ៥ កងទ័ពជេីងគោក – បញ្ចប់ការសិក្សា ទទួលសញ្ញាប័ត្រ នៅកងឯកភាពសិល្បៈយោធាភិរម្យ smv smn៕

Read More

ឧកញ៉ាឡេង ណាវ៉ាត្រា ហូបអាហារមុខផ្ទះសាមញ្ញៗ តែកុំមើល Background ឡាន អមណាស់

ជាក់ស្តែងណាស់ ក្នុងពេលថ្មីៗនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា មានជីវិតមួយដែលអស្ចារ្យ ដោយមានឈ្មោះល្បីល្បាញ មនុស្សគ្រប់គ្នាតែងស្គាល់លោក មិនតែប៉ុណ្ណោះ លោកថែមទាំងមានមុខជំនួញការរកស៊ីជោគជ័យដែលរីកចម្រើនទៅមុខគួរឲ្យកត់សម្គាល់ ជាពិសេស អ្វីដែលមិនអាចបំភ្លេចបាននោះគឺ មានគ្រួសារតូចមួយ សែនបរិបូណ៌ថែមទៀត។ គួរបញ្ជាក់ថា គ្រួសាររបស់រូបលោកមើលទៅពិតជាមានសុភមង្គលខ្លាំងណាស់ ដោយមានវត្តមានរបស់ភរិយាយ៉ាងស្រស់សោភា និងកូនតូចៗចំនួន ៣នាក់ផ្សេងទៀត។ គួរបន្ថែមថា កាលពីថ្មីៗនេះ លោកឧកញ៉ា បានបង្ហាះរូបមួយសន្លឹក ដែលវាពិតជាព្រួយមួយបាញ់បានសត្វពីរមែន។​ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រូបលោកបានបង្ហាញរូបភាពយ៉ាងមានសេចក្តីសុខជាមួយភរិយាលើតុបាយ ពេលល្ងាច មិនតែប៉ុណ្ណោះ លោកក៏បានបង្ហាញនូវទិដ្ឋភាពភ្ញាក់ផ្អើលជាមួយនឹង រថយន្តដែលតម្រៀបជួរគ្នា បន្តបន្ទាប់ដែលមើលទៅពិតជាអស្ចារ្យខ្លាំងណាស់។

Read More

អុញនោះ! កក្រើកពេញហ្វេសប៊ុករឿងដើមចេកដុះទំលុះឥដ្ឋ ដល់បើកឥដ្ឋមើលកាន់តែចម្លែក…

តាមរយះហ្វេកប៊ុកមានការចែករំលែកយ៉ាងព្រោងព្រាតរូបភាពដើមចេកមួយធ្វើអោយមានការចាប់អារម្មណ៏យ៉ាងខ្លំាង។ក្រោយពេលកក្រើកពេញបណ្តាញសង្គមហ៊្វេកបុកដែលបុរសម្នាក់មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះហេតុការណ៏នេះ ដោយមានដើមចេកដុះចំកណ្តាលផ្ទះរបស់គាត់ នឹងទម្លុះឥដ្ឋរបស់គាត់។ ~ ដោយឡែកក្រោយពេលដែលគាត់បានបើកឥដ្ឋមើលការពិតក៏បានបើកបង្ហាញយ៉ាងច្បាស់ផងដែល ដោយឬសគោលនៃដើមចេកនេះពិតជារឹងមាំយ៉ាងខ្លាំងអាចទម្លុះឥដ្ឋនេះបានផងដែរ។ គួរបញ្ចាក់ថាគាត់បានត្រឡប់ក្រោយសាលាចូលរៀនវិញក៏បានជួបហេតុការណ៏ដ៏ចម្លែកមួយនេះ៕ចង់ដឹងកាន់តែច្បាស់សូមមើលរូបខាងក្រោម៖ ~

Read More

អុញនោះ! ចេះតែឆ្ងល់មិចផែនទីដៅចំកណ្តាលទន្លេ មិនអស់ចិត្តអ្នកដឹកជញ្ជូន Foodpanda ម្នាក់ខំជិះទូកទៅរក ឯលទ្ធផលគឺថា…

កាលពីពេលថ្មីៗនេះផ្ទុះការចាប់អារម្មណ៏ខ្លាំង ក្រោយពីមានអ្នកដឹងដឹកជញ្ជូន (Foodpanda) ម្នាក់ បានអ៊ុទូកដើម្បីយកទំនិញដែលភ្លៀវបានកម្មង់រួចបង្ខំចិត្តជិះទូកឆ្លងទន្លេ ដោយដោយលទ្ធផលគាត់មិនបានដឹងថា អតិថិជនកំពុងតែនៅលើទូកសោះ ដែលអតិថិជនរបស់គាត់គឺជាអ្នកនេសាទនៅឯដងទន្លេបាងផុង។ ~ ដោយឡែកនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thethaiger នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយបានសរសេររៀបរាប់ថា៖«ឥឡូវនេះ (Foodpanda) មានសេវាកម្មដឹកជញ្ជូនលើទឹកទៀត» ធ្វើអោយអ្នកលេងបណ្តាញសង្គមជាច្រើនកោតសរសើរខ្លាំង និងផ្ទុះសំណើចមិនស្ទើរ៕ ~

Read More

ថាមែនៗ! ក្រោយថៅកែពេជ្រ ទ្រី ដាណា មិនទទួលយកឆាកដែលសង់ខុសពីរូបភាព ពេលនេះខាងម្ចាស់ឆាកបានសម្រេចធ្វើរឿងនេះជូនលោកស្រីភ្លាមៗ ដោយ….

ដូចប្រិយមិត្តបានជ្រាបហើយថា មុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា មានការតូចចិត្ត រហូតទ្រាំមិនបាន មិនអាចទទួលយកបាន លោកស្រីក៏បង្ហោះសារបញ្ជាក់ថា: បងប្អូនជួយមើលអ្នករៀបចំកម្មវិធីចង់បោកប្រាស់ខ្ញុំ មកយកលុយកក់ខ្ញុំថាធ្វើបែបនេះ (មានរូបគំរូ)ហើយពេលធ្វើឆាកកម្មវិធីជិតដល់ម៉ោងហើយមករៀបបែបនេះអោយខ្ញុំទៅវិញ 😢😢បែប នេះមានចេតនាច្បាស់ណាស់ចង់បំបាក់មុខខ្ញុំក្នុងកម្មវិធីមកលើរូបខ្ញុំផ្ទាល់ដូច្នេះ កម្មវិធីនេះប្រហែលត្រូវលើកម៉ោង រឺលើកថ្ងៃ ហើយចំពោះថ្លៃខូចខាតទាំងប៉ុន្មានខាងអ្នករៀបចំដេគ័រនេះទទួលខុសត្រូវទាំងស្រុង។ ក្រោយសម្តែងការមិនពេញចិត្ត ពេលនេះខាងអ្នករៀបចំឆាក បានសម្រេចធ្វើរឿងមួយនេះភ្លាមសម្រាប់ថៅកែពេជ្រ ទ្រី ដាណា ដោយលោកស្រីបានប្រាប់ថា: សូមជំរាបដល់បងប្អូនតំណាងចែកចាយនិងមហាជនទាំងអស់កម្មវិធីចែកមាសដឹងចែកឡានត្រូវបានលើកម៉ោង រង់ចាំដេគ័លឲ្យគេរៀបចំឆាកឲ្យបានត្រឹមត្រូវសាឡើងវិញម្ដងទៀតម៉ោង 2:00 ទើបយើងរៀបចំធ្វើកម្មវិធីនេះប៉ុន្តែបើសិនជាឆាកខាងដែលគាត់ធ្វើមិនទាន់ទេគឺយើងនឹងត្រូវលើកថ្ងៃកម្មវិធីតែម្ដងរាល់ការខូចខាតដែលក្រុមហ៊ុនបានខូចខាតក្នុងថ្ងៃនេះខាងដេគ័និងឆាកនឹងទទួលខុសត្រូវទាំងស្រុង៕

Read More

ឆ្អែតចិត្តពេក! ថៅកែពេជ្រ ទ្រី ដាណា បង្ហោះសារមិនសុខចិត្ត អ្នករៀបចំឆាកបោកប្រាស់លោកស្រីទាំងស្រុង រូបមុនសង់ឆាក និងឆាកសង់រួចខុសគ្នាដាច់….

ពិតជារឿងមិនគួរឲ្យកើតឡើងមានមែន រហូតធ្វើឲ្យថៅកែពេជ្រ ទ្រី ដាណា ត្រាំមិនបាន និងមិនអាចទទួលយកបានរហូតគាត់បាន បង្ហោះសារបែបនេះ សូមអោយមហាជនជួយគិត ដោយលោកស្រីបានរៀបរាប់ថា: បងប្អូនជួយមើលអ្នករៀបចំកម្មវិធីចង់បោកប្រាស់ខ្ញុំ មកយកលុយកក់ខ្ញុំថាធ្វើបែបនេះ (មានរូបគំរូ)ហើយពេលធ្វើឆាកកម្មវិធីជិតដល់ម៉ោងហើយមករៀបបែបនេះអោយខ្ញុំទៅវិញ 😢😢បែប នេះមានចេតនាច្បាស់ណាស់ចង់បំបាក់មុខខ្ញុំក្នុងកម្មវិធីមកលើរូបខ្ញុំផ្ទាល់ដូច្នេះ កម្មវិធីនេះប្រហែលត្រូវលើកម៉ោង រឺលើកថ្ងៃ ហើយចំពោះថ្លៃខូចខាតទាំងប៉ុន្មានខាងអ្នករៀបចំដេគ័រនេះទទួលខុសត្រូវទាំងស្រុង៕ សូមមើលរូបខាងក្រោមនេះ:

Read More

មានចឹងទៀត! ប្តី ខឹងប្រពន្ធជំពាក់លុយធនាគារច្រើនកន្លែងពេក ក៏លើកដៃបញ្ចប់ជីវិ តប្រពន្ធ ដោយ….

យោងតាមសារព័ត៌មាន CPC News បានឲ្យដឹងថា: មានករណីបុរសចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយបានពាក់ព័ន្ធនឹកករណី អា.ករ ប្រពន្ធរបស់ខ្លួន។ ការឃាត់ខ្លួនប្តីខាងលើ បានដោយជោគជ័យនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង សម្របសម្រួលនីតិវិធីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។ សមត្ថកិច្ច បានអោយដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ករណីយ៉ាងព្រៃផ្សៃនេះគឺ កើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចក្នុងចំការស្វាយ ភូមិព្រៃទទឹង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ប្តីមានឈ្មោះ ពុធ ថាន អាយុ៧០ឆ្នាំ ត្រូវជាប្តីរបស់ស.ព ឈ្មោះ ជឹម ផា អាយុ៥៥ឆ្នាំ។ មូលហេតុ នៃអំពើឃាតកម្ម នេះ គឺ ដោយសារប្រពន្ធបានជំពាក់លុយធនាគារច្រើនកន្លែង ពេក ខ្ចីពីមួយទៅសងមួយ មិនសល់លុយ ទើបឈានទៅដល់ជ្រុលដៃសម្លាប់ជនប្រពន្ធ តែម្តង៕

Read More

អ្នកណាមិនអាណិត! ម្តាយឃ្លាតឆ្ងាយគ្មានថ្ងៃត្រលប់វិញ ជីវភាពលំបាកទៀត ចាន់ឡា ច្រៀងទាំងទឹកភ្នែកពេលកំពុងលក់អាវ ព្រោះតែ… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបមកហើយថាកញ្ញា លាង ចាន់ឡា បានជួបការលំបាកជាថ្មីម្តងទៀត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយពីកញ្ញា មិនសូវមានការងារធ្វើនៅក្នុងសិល្បះដូចការពីមុន ហើយក៏ត្រូវបាត់បង់មនុស្សសំខាន់ៗនៅក្នុងជីវិតរបស់កញ្ញា ផងដែរ ជាពិសេសពេលនេះ មុខរបរមួយចំនួនដែលកញ្ញា ព្យាយាមរកស៊ី គឺហាក់ដូចជាមិនកាក់កបឡើយ។ ជាក់ស្តែងនៅរាត្រី ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២១ កញ្ញា លាង ចាន់ឡា បានបង្ហោះសារដ៏កំសត់ថា: “មកយកខ្ញុំទៅផង ខ្ញុំខ្លាចនិងរស់នៅណាស់ ពេលនេះទើបដឹងថាយើងឆាតទៅរកក្តីសង្ឃឹមគ្មានអ្នកណាតបទេ” “អ្នកទៅចោលខ្ញុំអស់ហើយ ខ្ញុំគ្មានសល់ទេ ពេលនេះម៉ែក៏ឈឺទៀត កើតមកអត់ឪហើយ ចង់បាត់អីទៀត?ខ្ញុំបាត់បង់ច្រើនហើយបើគិតៗទៅគ្មានអីឲ្យកក់ក្តៅតិចសោះ តើគួរទៅតាមដែរឬអត់។លក់ផលិតផល ក៏លក់មិនដាច់ លក់អាវក៏លក់មិនដាច់ លក់អីទៀត? រកអីទៀត? ធ្វើអីទៀត?ទៅឡាយឲ្យគេ១ថ្ងៃគិតម៉ោងគេនិយាយថា ឲ្យប្រាក់ខែហើយនិយាយប្រាប់គេឡើងច្រើនលើសអ្វីដែលជាការពិត😥បងប្អូនដែលជួយខ្ញុំ មានបងធីណា500ដុល្លា លោកពូផែងវណ្ណៈ200ដុល្លា ពេលអ្នកយកចុះផ្សាយថានាងខ្ញុំបានរាប់ពាន់ដុល្លា ហើយ ចុះថាលោកជំទាវទ្រីដាណា ជួយទៀត ហេតុអីរឿងមិនពិតចុះធ្វើអី ដឹងទេថាគេជេខ្ញុំ។ដល់ពេលខ្ញុំបកស្រាយថាខ្ញុំក្មេងមិនល្អ ហេតុអីទៅ?ទេវតាអើយយកខ្ញុំទៅផងទៅបានទេ?ខ្ញុំអរគុណ ដែលបងៗ ប្រាប់ឲ្យខ្ញុំទៅរកបងទ្រីដាណា បងស្រីអូន សម្រស់ធម្មជាតិ បងឧកញ្ញ៉ា ស្រីចាន់ថន ឬបងឧកញ្ញ៉ា ឌួងឆាយ ។ល។ ខ្ញុំមិនសុំទេ ខ្ញុំសុំគាល់លក់ផលិតផល និងសុំគាត់ចង់បាន ដើមទុករកសុីជារបរផ្ទាល់ខ្លួន មិនលើកដៃសុំគេ ចង់ធ្វើការលក់យកលុយ ដើមយកសងគាត់វិញ។តែហេតុអីជេខ្ញុំខមិន ដៀលខ្ញុំសាហាវៗបែបនេះ។ខ្ញុំទទួលយកមិនខឹងទេ តែខ្ញុំលំបាកម៉ែឈឺមិនមែនខូចចិត្តស្នេហាទេ បងៗយល់ខ្ញុំផងហើយជំងឺគាត់សាហាវទើបខ្ញុំខ្លាចបាត់បង់ដូចអ្នកទាំង2ទំងបីឪរបស់ខ្ញុំ ដែលកើតមកមិនបានឃើញមុខឪនិងគេ។ សូមអត់ទោសនាងខ្ញុំផង”។ ហើយអ្វីដែលគួរឲ្យអាណិតទៀតនោះគឺ កាលពីយប់មិញ ពេលដែល កញ្ញា លាង ចាន់ឡា កំពុងតែធ្វើការរកស៊ីចិញ្ចឹមជីវិត ដោយ live លក់ខោអាវ ស្រាប់តែកញ្ញា ស្រក់ទឹកភ្នែកប ពេលច្រៀងបទ ទាំងទងនឹងរឿងម្តាយ ធ្វើឲ្យហ្វេនៗចូលមកខមិនលើកទឹកចិត្តដល់កញ្ញា ជាក់ស្តែងកញ្ញា បានរៀបរាប់ថា: “ឲ្យតែខ្ញុំច្រៀងបទ ការតស៊ូឬបទទាក់ទងនិងម៉ែគឺមហាទឹកភ្នែក ស្តាយដែលម៉ែមិនបានស្តាប់កូនច្រៀងទល់មុខ ស្តាយណាស់ ចាំពេលមួយកូនច្រៀងឲ្យម៉ែស្តាប់ម្តងទៀតសង្ឃឹមថាមិនហួសពេលចុះ៕” សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

អាណិតណាស់! រោងការសង់រួច ភ្ញៀវក៏ចាប់ផ្តើមចូលរួម តែបែជាកូនកម្លោះបា ត់បង់ជីវិ ត កូនក្រមុំបានត្រឹមអោបយំមិនឈប់ ដោយសារតែ….

ពិតជាគួរឲ្យរន្ធត់និងអាសូរមែនទែន ដែលភ្ញៀវគ្រប់គ្នានឹកស្មានមិនដល់ គ្រប់គ្នានឹងឃើញកូនកំលោះ កូនក្រមុំឈរទទួលភ្ញៀវនៅល្ងាចនេះ ប៉ុន្តែបែរជាកូនកំលោះលាចាកលោកឆាកឆ្ងាយចោលកូនក្រមុំជារៀងរហូត ដោយមិនបានលាមួយម៉ាត់(ខ្យ ល់គរ)។ នៅរសៀលថ្ងៃទី ៤ ខែ០២ ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កូនកំលោះម្នាក់ខ្យល់គរបានបា ត់ប ង់ជីវិ តនៅមន្ទីរពេទ្យ ខណៈ ដែលម៉ោងហូបការជិតមកដល់ ហើយភ្ញៀវក៍ត្រៀមទៅចូលរួមក្នុងពិធីមង្គលការ វេលាម៉ោង៥ល្ងាចនេះ កម្មវិធីអាពាហ៍ពិពាហ៍នេះ ធ្វើឡើងនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ វេលាម៉ោង ១៥:៣០នាទី សាកសព ឈ្មោះ ក្រុង ពុធ ភេទ ប្រុស អាយុ ៥២ ឆ្នាំទីកន្លែងកំណើតភូមិសំរោង សង្កាត់ ផ្សារឆ្នាំង ក្រុង-ខេត្ត កំពង់ឆ្នាំង សពតម្កល់ ធ្វើបុណ្យនៅគេហដ្ឋាននៅភូមិ សំរោង សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង៕

Read More