ក្តៅៗ! អាជី និងតួរក្នុងរឿង ទុំទាវ២០២១ ទទួលបានលិខិតអញ្ជើញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ អោយទៅជួបនៅថ្ងៃទី….

នៅមុននេះបន្តិចតាមហ្វេសបុកផេចរបស់ លោក ហេងឡុង បានបង្ហោះសារបន្ថែមទៀតជុំវិញវីដេអូរឿងបែបកំប្លែងរបស់តារាហ្វេសបុកលក់ឡេ គឺកញ្ញា ជីៗ និងក្រុមការងាររបស់កញ្ញា ដោយលោកបានលើកឡើងថា: “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតអញ្ជើញម្ចាស់ផេក Hokima និងអ្នកសម្ដែងរឿង ទុំទាវ ក្នុងផេក Hokima ចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ ក្រោយមានការរិះគន់ខ្លាំងពីសំណាក់មហាជន” គួរបញ្ជាក់ថា តារាហ្វេសបុក លក់ឡេ គឺកញ្ញា អាជី និងប្អូនស្រីរបស់កញ្ញា បានចេញមកសុំទោសជាលើកទី៣ ទៅកាន់មហាជនខ្មែរ និងក្រសួង ក្នុងទឹកមុខស្រពោនខ្លាំង ថែមទាំងប្រាប់ពីមូលហេតុដែលគាត់ថតរឿងនេះ គឺដោយសារចង់អោយបងប្អូន បានសើច ហើយគាត់ក៏ស្រលាញ់ខាងសិល្បះ និងគិតថាមើលទៅមិនអី ព្រោះឃើញតាមរឿងកំប្លែងមួយចំនួននៅលើឆាក ក៏បានតុបតែងខ្លួនដូចជាសង្ឃដែរ៕

Read More

ទើសចិត្តពេក! បងប្រុសម្នាក់ បង្ហោះសារថា ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា១រូប ខ្ញុំសូមថ្កោ.លទោ.សយ៉ាងដាច់អ.ហ.ង្ការ និងសំណូមពរដល់ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការផងទាន ហើយ….

ក្រោយផ្ទុះការរិះគ ន់ និងទទួលបានសារប្រមានរបស់ក្រសួង បងប្អូនស្រីតារាហ្វេសបុកទាំងពីរ គឺអាជី និងប្អូនស្រីរបស់កញ្ញា បានចេញមុខសុំទោស ដឹងពីកំហុស តែយ៉ាងណាហាក់មិនមានប្រសិទ្ធភាពឡើយ ព្រោះមហាជនទូទៅគិតថាវាហួសពេក និងប៉ះពាល់ដល់សាសនាខ្លាំង ផងដែរ។ ជាក់ស្តែង ក៏មានបងប្រុសម្នាក់ ដែលមានគណនីហ្វេសបុកឈ្មោះ អ៊ាង គង្គា បានបង្ហោះសារដោយការមិនពេញយ៉ាងខ្លាំងថា “ព្រឹកនេះខ្ញុំបានប្រទះភ្នែកឃើញវីដេអូមួយមានចំណងជើងថា «ទំទាវ២០២១»នៅក្នុងការសម្តែងមានចេតនាបំផ្លាញចំនួន៣គឺ៖ ១- ប៉ះ ពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ២- ប៉ះពាល់ដល់តម្លៃអក្សរសិល្ប៍ជាតិ ៣- ប៉ះពាល់ដល់តម្លៃនៃសិល្បៈវប្បធម៌ជាតិ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា១រូប ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ ហើយសំណូមពរដល់ក្រសួងធម្មការ និង សាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភាគីពាក់ពន្ធសូមមេត្តា ចាត់វិធានការអោយបានម៉ឺងម៉ាត់ចំពោះអ្នកដែលមានចេតនាទុច្ចរិតនេះ នឹងទុកជាមេរៀនដល់ជនដទៃទៀត ៕

Read More

អុញនោះ! វីរហើយ! ក្រោយផ្ទុះកក្រើករឿងទុំទាវ ២០២១ ត្រូវរិះគន់បែកផ្សែងរួចមក ស្រាប់តែព្រះសង្ឃមួយអង្គទម្លាយថា…

មិនបាច់និយាយច្រើនក៏ប្រិយមិត្តបានជ្រាបរួចមកហើយជុំវិញអាជី និង កញ្ញា តេង ដាណា ហៅ ចែម៉ី ដោយកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបាន សម្តែងរឿង«ទុំទាវ២០២១» ជាមួយមិត្តភក្តិ។ ~ ក្រោយផ្ទុះការរិះគន់ពេញបណ្ដា ញទំនាក់ទំនងសង្គមហ្វេសប៊ុករឿង “ទុំទាវឆ្នាំ២០២១” រួចមកស្រីស្អាត តេង ស៊ីណាត ហៅអាជី និងប្អូនស្រី តេង ដាណា ហៅអាម៉ី បានចេញមុខសុំទោស និងទទួលស្គាល់កំហុ.ស ជាសាធារណៈហើយនៅមុននេះបន្ដិចតាមរយៈការឡាយ។ ដោយឡែកងាកមកលោកបងមួយអង្គបានទម្លាយដោយយល់ឃើញថាមិនសមរម្យ ពេកចំពោះវីដេអូ១នេះក៌បាន បង្ហោះសារមួថា #ក្រ.មព្រ.ហ្មទ.ណ្ឌ #មាត្រា៥០៨បទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោគ្មា.នសិទ្ធិត្រូវ ផ្ត.ន្ទាទោ.សដាក់ ព.ន្ធនាគា.រពី៦(ប្រាំមួយ)ថ្ងៃទៅ៣(បី)ខែ ពិន័យជាប្រាក់១០០ ០០០(មួយសែន)រៀលទៅ ៥០០០ ០០ ០(ប្រាំសែន)រៀល អំពើស្លៀកដណ្ដប់ជាសាធាណ: ដោយគ្មា.ន.សិទ្ធិនឹងស្លៀកដណ្ដប់នូវស្បង់ ចីវរ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា៕ ~ ~ ~ ~ \

Read More

រំភើបជំនួស! តូតា Surprise រថយន្តទំនើបថ្មី ដឹកជូនអ្នកមានគុណដល់ផ្ទះ ថែមទាំងប្រាប់ថា… (មានវីដេអូ)

Vannak Chhoune, [04.02.21 14:13] ដូចប្រិយមិត្តហ្វេនៗច្បាស់ជាបានស្គាល់រួចមកហើយ តារាសម្តែងជួរមុខដ៏មានប្រជាប្រិយភាព អ្នកនាង ម៉ាក សែនសូនីតា ដែល ជាទូទៅមហាជនគ្រប់ស្រទាប់ស្គាល់អ្នកនាង តាមរយៈឈ្មោះហៅខ្លី នោះគឺ អ្នកនាង តូតា។ រលឹកដល់ប្រវត្តិ អ្នកនាង ម៉ាក សែនសូនីតា គឺជា តារាដ៏ឆ្នើមមួយរូបដែលបានកសាងកេរ្តិ៍ឈ្មោះ និង ស្នាដៃជាច្រើនគួរជាទីមោទនៈ។ បច្ចុប្បន្ននេះ អ្នកនាងបានចាប់ដៃគ្នាចូលរឿងមង្គលការកសាងអនាគត ជាមួយលោក ប៉ុល វិបូ ក្នុងឆ្នាំ២០២០ ហើយពេលនេះក៏មានកូនដំបូងសម្រាប់ជីវិតផងដែរ។ ដោយលែកកាលពី ម្សិលមិញពេលរាត្រី អ្នកនាង ម៉ាក សែនសូនីតា បានធ្វើអោយអ្នកមានគុណរបស់អ្នកនាងទាំងពីរ រំភើបជាខ្លាំង ក្រោយពីអ្នកនាង ម៉ាក សែនសូនីតា បានទិញរថយន្តទំនើបមួយថ្មី ជូនដល់លោកប៉ាអ្នកម៉ាក់ ជាការដូរសម្រាប់ចូលឆ្នាំចិនខាងមុននេះ ក្នុងនោះអ្នកនាង បានរៀបរាប់ថា: “ឆ្នាំថ្មីហេងហេង កាដូធំមួយជូនប៉ាម៉ាក់ ប៉ាម៉ាក់ថាមានឡាននឹងស្រួលដឹកបូនីតតូដើរលេង 😍”៕ Vannak Chhoune, [04.02.21 14:13] [ Photo ]

Read More

សម្ដេចប្រកាសថា វ៉ាក់សាំងចិន មកដល់កម្ពុជានៅថ្ងៃទី ០៧ នេះហើយ

យោងតាមសារពិសេសរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ទៅក្នុងគ្រុបតេឡេក្រាម បានឱ្យដឹងថា « សម្ដេចបានទទួលពត៌មានពី លោកម៉មប៊ុនហេងថា វ៉ាក់សាំងនឹងមកដល់ថ្ងៃទី​០៧ គឺថ្ងៃអាទិត្យនេះ ហើយដូចការប្រកាសរបស់សម្ដេចកន្លងទៅ គឺលោកបានបញ្ជាក់ថាវ៉ាក់សាំងមកដល់ សម្ដេចនឹងទៅទទួល ហើយឥឡូវនេះគឺ ត្រូវរៀបចំកម្មវិធីទទួលវ៉ាក់សាំងនៅឯព្រលានយន្តហោះពោធិ៍ចិនតុង » ។ ទន្ទឹមនឹងនោះ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមនកាលពីព្រឹកថ្ងៃទី ១ ខែកុម្ភៈឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជានឹងទទួលបានវ៉ាក់សាំងប្រមាណ ២០លានដូស ។ក្នុងនោះទទួលបានជំនួយពីចិន ១លានដូស ដែលនឹងមកដល់ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក ៧លានដូស និងទិញតាមកូវ៉ាក់ ១ លានដូស ព្រមទាំងទទួលបានតាមរយៈជំនួយពីអូស្ត្រាលីខ្ទង់ ៣ លានដូស ។ ក្រៅពីនោះកម្ពុជាពិចារណាទិញពីប្រទេសអង់គ្លេសផងដែរ ៕

Read More

មិននៅស្ងៀម! អាជី និងប្អូនស្រី ចេញវីដេអូទាំងទឹកមុខស្រពោន សុំទោសក្រសួងវប្បធម៌ និងទម្លា យថាដំបូងថតរឿងនេះ គឺដោយសារតែខ្លួនគិតថា…

ដូចប្រិយមិត្តបានជ្រាបហើយថានៅមុននេះបន្តិចតាមហ្វេសបុកផេចរបស់ លោក ហេងឡុង បានបង្ហោះសារប្រតិកម្មខ្លាំងៗទៅលើវីដេអូរឿងបែបកំប្លែងរបស់តារាហ្វេសបុកលក់ឡេ គឺកញ្ញា ជីៗ និងក្រុមការងាររបស់កញ្ញា ដោយលោកបានលើកឡើងថា: “ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចំពោះក្រុមសំដែងវីដេអូខាងក្រោមនេះ ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងសាសនា។” ក្រោយទទួលដំណឹងនេះភ្លាម តារាហ្វេសបុក លក់ឡេ គឺកញ្ញា អាជី និងប្អូនស្រីរបស់កញ្ញា បានចេញមកសុំទោសជាលើកទី៣ ទៅកាន់មហាជនខ្មែរ និងក្រសួង ក្នុងទឹកមុខស្រពោនខ្លាំង ថែមទាំងប្រាប់ពីមូលហេតុដែលគាត់ថតរឿងនេះ គឺដោយសារចង់អោយបងប្អូន បានសើច ហើយគាត់ក៏ស្រលាញ់ខាងសិល្បះ និងគិតថាមើលទៅមិនអី ព្រោះឃើញតាមរឿងកំប្លែងមួយចំនួននៅលើឆាក ក៏បានតុបតែងខ្លួនដូចជាសង្ឃដែរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

មិនទាន់ចប់ទេ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងចាត់វិធានការ កញ្ញា ជី និងក្រុមការងារកញ្ញា ក្រោយសម្តែងរឿង ទុំទាវឆ្នាំ២០២១ នេះបើតាម….

នៅមុននេះបន្តិច លោក ហេងឡុង បានបង្ហោះសារប្រតិកម្មខ្លាំងៗទៅលើវីដេអូរឿងបែបកំប្លែងរបស់តារាហ្វេសបុកលក់ឡេ គឺកញ្ញា ជីៗ និងក្រុមការងាររបស់កញ្ញា ដោយលោកបានលើកឡើងថា: “ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចំពោះក្រុមសំដែងវីដេអូខាងក្រោមនេះ ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងសាសនា។” ថែមពីនេះទៀត លោកអាចារ្យធំ ក៏បានបង្ហោះសារបែបនេះចំពោះករណីខាងលើថា: “មិននិយាយច្រេីន! គឺអូសក្បាលហ្វូងអាថោក មេថោក អស់នេះដាក់គុក ជាជាងត្រឹមតែព្រមានដូចសព្វមួយដង។ 👉មេីលឃេីញទោសធំៗ៣ : ទោសប្រមាថ អក្សរសិល្ប៍ ជាតិ (បំផ្លាញច្បាប់ដេីម រឿង ទុំទាវ) ទោសជាន់ឈ្លី តម្លៃ វប្បធម៌ ជាតិ។ ទោសប្រមាថយ៉ាងធ្ងន់ធ្ងរដល់ ព្រះពុទ្ធសាសនា ដែលជាសាសនាជាតិ។ ដេីម្បី ប្រយោជន៍ខ្លួនបំផ្លាញតម្លៃជាតិ👎”។ គួររំលឹកថា តារាហ្វេសបុក លក់ឡេ គឺកញ្ញា អាជី បានសម្តែងរឿង ទុំទាវឆ្នាំ២០២១ ជាមួយនិងប្អូនស្រីរបស់កញ្ញា និងក្រុមការងារ ហើយមូលហេតុដែលផ្ទុះការរិះគ ន់គឺនៅត្រង់ថា មានឈុតឆាកសម្តែងជាលោកសង្ឃបានប្រើប្រាស់ពាក្យមិនល្អ និងកាយវិការមិនសូវសមរម្យ ដែលមហាជនគិតថាប៉ះពាល់ដល់សាសនាជាខ្លាំង យ៉ាងណាកញ្ញាក៏បានចេញមកសុំទោសជាសាធារណៈរួចមកហើយ៕

Read More

មិនរួចខ្លួនទេ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចំពោះការសំដែងរបស់ក្រុម អាជី

ក្រោយផ្ទុះការរិះគន់ខ្លាំងពីសំណាក់មហាជននិងអ្នកលេងបណ្តាញសង្គម ទាក់ទងទៅនឹងការសំដែងរបស់ក្រុមអ្នកលក់ឡេល្បីឈ្មោះ អាជី អាម៉ី ក្នុងរឿង “ទុំទាវ 2021” នៅព្រឹកនេះលោក ហេង ឡុង បានបញ្ជាក់ថា “ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចំពោះក្រុមសំដែងវីដេអូខាងក្រោមនេះ ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងសាសនា” គួរបញ្ជាក់ផងដែរថា ក្រុមអ្នកលក់ឡេល្បីឈ្មោះ២នាក់បងប្អូនឈ្មោះ អាជី អាម៉ី និងគ្នីគ្នារបស់ខ្លួន បាននាំគ្នាថតរឿង “ទុំទាវ 2021” ដោយមានឈុតឆាកខ្លះលេងបែបអាសអាភាស និងឈុតខ្លះទៀតយកស្បង់របស់ព្រះសង្ឈមកគ្រងនិងសំដែងមិនគប្បី។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Read More

ចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រ ៤រូបជួយ បង្ហាត់បង្រៀនជំនាញ” ការរក្សាទុកវ៉ាក់សាំង និងការចាក់ការពារវីរ៉ូសកូវីដ១៩ ដែលនឹងមកដល់កម្ពុជានៅចុងសប្តាហ៍នេះ

សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានេះ បានសំណេះ សំណាលជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលានៅរសៀលថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២១ ។ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិនដែលបានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រមកធ្វើការបណ្តុះបណ្តាលបំពាក់បំព័ន្ធក្រុមគ្រូពេទ្យ និងបានឧបត្ថម្ភឧបករណ៍សម្ភារជូនមន្ទីរពេទ្យមួយចំនួននៅតាមបណ្តាកងឯកភាពក្នុងកងយោធពលខេមរ ភូមិន្ទតាំងពីឆ្នាំ២០២០ មកដើម្បីការពារទប់ ស្កាត់ និងប្រយុទ្ធប្រឆាំងកូវីដ១៩ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថាជាក់ស្តែងថ្មីៗនេះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រចំនួន ៤រូបប្រកបដោយសមត្ថភាព និងបទ ពិសោធន៍មកជួយផ្សព្វ ផ្សាយបង្ហាត់បង្រៀនជំនាញ”ការដឹកជញ្ជូនវ៉ាក់សាំង ការរក្សាទុកវ៉ាក់សាំង និងការចាក់ការពារវីរ៉ូសកូវីដ១៩ ដែលកម្ពុជាពុំទាន់មាន បទពិសោធន៍ក្នុងការប្រើប្រាស់នៅឡើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថារដ្ឋាភិបាលចិន បាន សម្រេចផ្តល់ជាបន្ទាន់នូវវ៉ាងសាំងកូវីដ១៩ ដំណាក់កាលទី១ ចំនួន ៦០០០០០ដូស”៦សែនដូស”ក្នុងនោះ៣សែន ដូសជូនដល់ កងយោធ ពលខេមរភូមិន្ទ ។ហើយភាគីចិនប្តេជ្ញាសន្យាថា និងបន្តផ្តល់វ៉ាងសាំងដល់ប្រទេសកម្ពុជា និងគាំទ្រកម្ពុជាយ៉ាងពេញ ទំហឹងដើម្បីយកឈ្នះកូវីដ១៩ឱ្យឆាប់តាមដែលអាចធ្វើទៅបាន។ នាឱកាសនោះឯកឧត្តម Wang Wen Tien ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដំបូងចំនួន៦០ម៉ឺន ដូសដែលជាជំនួយរបស់ប្រទេសចិននឹងដឹកមក ដល់ប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ។ ឯកឧត្តម Wang Wen tian បានថ្លែងថា “ទោះបីប្រទេសចិនកំពុងប្រឈមនឹងជំងឺកូវីដ- ១៩ តែប្រទេសចិនបាន សម្រេចថានឹងផ្តល់វ៉ាក់សាំងចំនួន៦០ម៉ឺន ដូសដល់ប្រទេសកម្ពុជាជាដំណាកកាលដំបូង ហើយមានផែនការនៅចុងសប្តាហ៍នេះនឹងប្រើ ប្រាស់យន្តហោះពិសេសរបស់ចិនដឹកមកដល់ប្រទេសកម្ពុជានៅចុះសប្តាហ៍នេះ”។ សូមជម្រាបជូនថា ប្រទេសចិនបានសន្យាផ្ដល់ជូននូវវ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩ដល់កម្ពុជាចំនួន ១លានដូស។ ទន្ទឹមនឹងនេះ ពលរដ្ឋដែលស្ថិតក្នុងបញ្ជីអាទិភាពនឹងទទួលបានការចាក់មុន គេចំនួន ៥០ ម៉ឺននាក់ដំបូង។សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅពេលថ្មីៗនេះ បានថ្លែងថា សម្តេចនឹងទៅទទួលវ៉ាក់សាំងរបស់ចិននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយផ្ទាល់៕

Read More

ជួយស៊ែរអោយកូនខ្មែរបានដឹងផង! នេះហើយលោកតា ស ដែលប្រើប្រាស់ស្ទើរតែមួយជីវិត សិក្សារ ស្រាវជ្រាវ និងជួយជុលប្រាសាទក្នុងតំបន់អង្គ ហើយ….

តាមការលើកឡើងដ៏វែងចេញពីហ្វេសបុកផេចមានឈ្មោះថា “ក្រុមកេរដំណែលខ្មែរ – Kerdomnel Khmer Group (KDNK)” បានបញ្ជាក់ថា: យើងខ្ញុំសូមគោរពដឹងគុណចំពោះលោកតា 🙏🙏🙏 លោក ហង់រី ម៉ាហ្សាល់ (Henri Marchal, 1876-1970) អ្នកសៀមរាបតែងហៅគាត់ថា “លោកតា ស”។ លោកគឺជាអ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ាប្រទេស (ហៅកាត់ថា EFEO) ជាប្រធានអភិរក្សដ្ឋានអង្គរ និងជាអ្នកដឹកនាំគម្រោងជួសជុលប្រាសាទជាច្រើននៅក្នុងតំបន់អង្គរ រយៈពេលជាង៧០ឆ្នាំ។ លោកបានកើតនៅក្នុងឆ្នាំ១៨៧៦ នៅទីក្រុងប៉ារីស៍ ប្រទេសបារាំង។ នៅឆ្នាំ១៩១៧ លោកបានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីធ្វើការជួសជុលប្រាសាទនៅតំបន់អង្គរ (ក្រោយពេលលោក ហ្សង់ កូម៉ៃ Jean Commaille ប្រធានអភិរក្សដ្ឋានអង្គរដំបូងគេបានស្លាប់នៅក្នុង ឧបទ្ទេវហេតុចោរប្លន់តាមផ្លូវ) ក្នុងនាមជាសមាជិកសាលាបារាំងចុងបូព៌ាប្រទេស និងប្រធានអភិរក្សដ្ឋានអង្គរ។ លោកក៏ជាអ្នកជួសជុលប្រាសាទបន្ទាយស្រី ដោយយកបច្ចេកទេសអាណាស្ទីឡូសមកប្រើដំបូងគេនៅប្រទេសកម្ពុជា។ ស្ទើរតែពេញមួយជីវិតរបស់លោកគឺបានបូជា ចំពោះការងារស្រាវជ្រាវ ជួសជុល អភិរក្ស និងថែរក្សាបុរាណរបស់ខ្មែរជាច្រើន ជាពិសេសគឺប្រាសាទនៅតំបន់អង្គរតែម្តង។ លោកតា ហង់រី ម៉ាហ្សាល់ បានទទួលអនិច្ចកម្មនៅក្នុងឆ្នាំ ១៩៧០ នៅលើទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា ក្នុងជន្មាយុ ៩៤ឆ្នាំ។ យើងខ្ញុំសូមលើកហត្ថប្រណម្យ និងសូមគោរពគាវរកិច្ចចំពោះដួងវិញ្ញាណក្ខន្ធរបស់លោកតា និងសូមគោរពដឹងគុណចំពោះលោកតា ដែលបានបូជាអស់ពីកម្លាំងកាយចិត្តចំពោះការស្រាវជ្រាវ និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិរបស់កម្ពុជារហូតដល់អវសាន្តនៃជីវិតចុងក្រោយ។ សូមវិញ្ញាណក្ខន្ធរបស់លោកតា បានទៅកាន់ឋានសុគតិភព៕

Read More