គួររំឭកបន្តិចថា មានករណីផ្ទុះផ្អើលការរិះគន់ពេញក្នុងបណ្តាញសង្គម ក្រោយកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ មានគណនីហ្វេសប៊ុកជាអាណាព្យាបាលសិស្សម្នាក់ មានឈ្មោះ Bunthoeun Ev បានទម្លា យរឿងមួយថា: កូនស្រីខ្ញុំត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុកបណ្តេញ ចេញពីថ្នាក់ តាមការបោះសម្តីរបស់អ្នកគ្រូបាននិយាយថា បើមិនរៀនគួរទេ ទៅរកគ្រូរកសាលាណារៀនផ្សេងទៅ នៅសាលាសន្ធម៉ុកបើមិនរៀនគួរក៏ត្រូវបង់លុយដែរ ថ្លៃរៀនគួដឹងគុណគ្រូមួយខែ ៦០០០០ ៛ ដែរ sic តើខ្ញុំរស់បានដល់ពេលណា បើខ្ញុំខំរកលុយឱ្យកូនរៀនគួរមិន បានផង។ ក្រោយមកក៏មានករណីផ្សេងមួយទៀត បានទម្លា យករណីស្រដៀងនិងបញ្ហាខាងលើថា: “ខ្លួនក៏បានជួបរឿងស្រដៀងគ្នាបែបនេះផងដែរ ដោយកូនប្រុសពៅរបស់គាត់ រៀនថ្នាក់ទី ៦ នៅសាលាសន្ធរម៉ុកដែរ ហើយត្រូវបានគ្រូទាលុយ ៦ ម៉ឺនរៀល តាំងពីចូលរៀនទី ១”។ ជាក់ស្តែងគិតត្រឹមថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២១ នេះ ខាងមន្ទីរអប់រំរាជធានីភ្នំពេញ ក្រោយពីបានធ្វើការស្រាវជ្រាវ និងតាមដានរកការពិតជុំវិញបញ្ហានេះរួចមក ក៏បើកការប្រជុំសម្រេចបានចេញជាផ្លូវការ និងបានសម្រេចដាក់ពិន័យប្តូរគ្រូបង្រៀនម្នាក់ដែលយកលុយពីសិស្សនោះ ចេញពីតាំងសាលាបឋមសិក្សាសន្ធរម៉ុក ទៅកាន់សាលាសែនសុខវិញ៕
Read MoreDay: February 3, 2021
ទីបំផុតរថយន្ត និងទូរសម្រាប់ដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ ត្រៀមរួចរាល់ និងដឹកដល់កម្ពុជាហើយ ដោយ….
ដូចដែលប្រិយមិត្តបានទទួលជ្រាបហើយថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ Sinopharm ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ខណៈពេលដែល វ៉ាក់សាំង៦០ម៉ឺនដូស នឹងត្រូវបញ្ជូន មកដល់មុនគេ ហើយក្រោយទៀត នឹងត្រូវបញ្ជូនជាបន្តបន្ទាប់។ ដោយគិតមកដល់ថ្ងៃនេះ រថយន្តធំ ២ គ្រឿង ដែលនិងប្រើប្រាស់ សម្រាប់ដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ៦០ម៉ឺនដូស ក៏បានត្រៀមរួចរាល់ផងដែរ។ គួរបញ្ជាក់ថា វ៉ាក់សាំង ៦០ម៉ឺនដូស និងត្រូវប្រ់ើប្រាស់សម្រាប់ចាក់អោយកងទ័ព ដោយម្នាក់ត្រូវប្រើ ២ ដូស៕
Read Moreញាក់សាច់ម៉ង! Love Riya និងគូស្នេហ៍ ទៅចូលរួមពិធីមង្គលការមិត្តភក្តិម្តង លេងសុទ្ធតែឃើញ… (មានវីដេអូ)
ជីវិតដ៏ទាន់សម័យ និងផ្អែមល្ហែមរវាងមេម៉ាយកូនមួយ អ្នកនាង Love Riya និងអនាគតស្វាមីលោក សូនី តែងតែទទួលបានការចាប់អារម្មណ៍ពីមហាជនក្នុងបណ្តាញសង្គម ដោយសារតែអ្នកទាំងពីរ មិនត្រឹមតែស្រស់ស្អាតទេ ហើយសុទ្ធតែជាមនុស្សពូកែរកស៊ី ជាពិសេសក៏ កំប្លែងខ្លាំងផងដែរ។ យ៉ាងណាកាលពីពេលថ្មីៗនេះ អ្នកនាង Love Riya និងគូស្នេហ៍របស់អ្នកនាង ព្រមទាំងកូនស្រី បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជិះរថយន្តទំនើបម៉ាក Roll Royce ទៅចូលរួមក្នុងពិធីមង្គលការមួយរបស់មិត្តភក្តិ ដែលអាចនិយាយបានជាពិធីមង្គល ការរបស់អ្នកមានទ្រព្យសម្បត្តិមិនធម្មតា រហូតអ្នកនាង Love Riya លាន់មាត់ថា អ្នកចូលរួមគឺសុទ្ធតែអ្នកមានលំដាប់ខ្ពស់ហើយ ក្រតែអ្នកនាងទេ ជាអ្នកលក់ឡេ ជាពិសេសពិធីមង្គលការលេងសុទ្ធតែដាក់តាំងនៅ សុទ្ធតែ ឡានទំនើប និង ឧត្ថម្ភាគចក្រ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ:
Read Moreរយៈពេល 25 ឆ្នាំ ដែលបងស្រីមករស់នៅជាមួយគ្រួសារខ្ញុំតាំងតែពីខ្ញុំមិនទាន់កើត តែពេលនេះគ្មានវត្តមានរបស់អ្នកនៅក្នុងគ្រួសារមួយនេះទៀតទេ អ្នកផ្សេងគេគិតអ្នកត្រឹមជាសត្វមួយក្បាលតែចំពោះគ្រួសារយើងវិញ… (មានវីដេអូ)
ទោះបីមានឈ្មោះត្រឹមជាសត្វ ប៉ុន្តែពេលខ្លះមានសត្វអាចមានចិត្តស្មោះស័គ្រជាងមនុស្សមួយចំនួន ហើយនៅពេលដែលបាត់បង់វាម្តងៗ គឺយើងជាម្ចាស់ពិតជាពិបាកធ្វើចិត្តណាស់ ព្រោះពួកគេដ៏ដូចជាសមាជិកគ្រួសាររបស់យើងផដែរ មានតែមានសត្វចិញ្ចឹម ហើយស្រលាញ់វាខ្លាំង ប៉ុន្នោះ ដែលយល់អារម្មណ៍មួយនេះ។ជាក់ស្តែង យោងតាមគណនីហ្វេសបុកឈ្មោះ សេដ្ឋ បានបង្ហោះសារយ៉ាងសោកស្តាយក្រោយបាត់បង់សត្វពស់ចិញ្ចឹមជាង ២៥ ឆ្នាំ ដោយលោកបានបង្ហោះសាររៀបរាប់ថា: រយៈពេល25ឆ្នាំដែលបងស្រីមករស់នៅជាមួយគ្រួសារខ្ញុំតាំងតែពីខ្ញុំ មិនទាន់កើត😔😢 តែពេលនេះគ្មានវត្តមានរបស់អ្នកនៅក្នុងគ្រួសារមួយនេះទៀតទេ😔អនកផ្សេងគេគិតអ្នកត្រឹមជាសត្វមួយក្បាលតែចំពោះគ្រួសារយើងទាំងមូលគិតអ្នកជាសមាជិកក្រុមគ្រួសាររបស់យើងទាំងមូល 😣 លាហើយបងស្រីជាតិក្រោយកុំអោយកើតជាសត្វទៀត😣😭៕
Read Moreចាំទីទៀត លុយលើគោក! ហាងមួយប្រកាសទិញសំលៀកបំពាក់ដែរបងប្អូនឈប់ប្រើប្រាស់ ដោយគិតក្នុង១គីឡូ ស្មើនឹងលុយដល់ទៅ…
ថ្មីៗនេះមហាជនក្នុងបណ្តាញសង្គមមានការចាប់អារម្មណ៍ខ្លាំងចំពោះ ហាងមួយ ដែលមានផេចហ្វេសបុកមានឈ្មោះថា RENUU Phnom penh បានប្រកាសទិញសំលៀកបំពាក់មួយទឹក ក្នុងតម្លៃសមរម្យ ដើម្បីចូលរួមកាត់បន្ថយកាកសំណល់ខោអាវ នឹងជម្រុញការកែច្នៃឡើង វិញផងដែរ។ ដោយហាងខាងលើដែលមានឈ្មោះថា RENUU Phnom penh បានរៀបរាប់ថា: សម្រាប់បងៗណាដែរមានសំលៀកបំពាក់ដែរបងឈប់ប្រើប្រាស់ បងៗអាចយកមកលក់នៅហាង RENUU Phnom Penh បានណាបង 1kg=1ដុល្លា ចូលរួមកាត់បន្ថយកាកសំណល់ ខោអាវ នឹងជម្រុញការកែច្នៃឡើងវិញ។ ក្រោយឃើញបែបនេះ មហាជនបានចូលមកខមិនថា: “តោះខោអាវនៅផ្ទះច្រើនណាស់” “អត់ រេីស ចាស់ ថ្មី រហែក យក អត់បង” “អាវម៉ាក់ឈប់ពាក់នឹងញុំយកលក់ហើយណា”៕
Read Moreដាច់ចិត្តទម្លា យអស់ហើយ! លាង ចាន់ឡា មកយកខ្ញុំទៅផង ខ្ញុំខ្លាចនិងរស់នៅណាស់ ពេលនេះទើបដឹងថាយើងឆាតទៅរកក្តីសង្ឃឹមគ្មានអ្នកណាតបទេ ហើយសុំអោយ….
ដូចប្រិយមិត្តបានជ្រាបមកហើយថាកញ្ញា លាង ចាន់ឡា បានជួបការលំបាកជាថ្មីម្តងទៀត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយពីកញ្ញា មិនសូវមានការងារធ្វើនៅក្នុងសិល្បះដូចការពីមុន ហើយក៏ត្រូវបាត់បង់មនុស្សសំខាន់ៗនៅក្នុងជីវិតរបស់កញ្ញា ផងដែរ ជាពិសេសពេលនេះ មុខរបរមួយចំនួនដែលកញ្ញា ព្យាយាមរកស៊ី គឺហាក់ដូចជាមិនកាក់កបឡើយ។ ជាក់ស្តែងនៅរាត្រី ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២១ កញ្ញា លាង ចាន់ឡា បានបង្ហោះសារដ៏កំសត់ថា: “មកយកខ្ញុំទៅផង ខ្ញុំខ្លាចនិងរស់នៅណាស់ ពេលនេះទើបដឹងថាយើងឆាតទៅរកក្តីសង្ឃឹមគ្មានអ្នកណាតបទេ” “អ្នកទៅចោលខ្ញុំអស់ហើយ ខ្ញុំគ្មានសល់ទេ ពេលនេះម៉ែក៏ឈឺទៀត កើតមកអត់ឪហើយ ចង់បាត់អីទៀត?ខ្ញុំបាត់បង់ច្រើនហើយបើគិតៗទៅគ្មានអីឲ្យកក់ក្តៅតិចសោះ តើគួរទៅតាមដែរឬអត់។លក់ផលិតផល ក៏លក់មិនដាច់ លក់អាវក៏លក់មិនដាច់ លក់អីទៀត? រកអីទៀត? ធ្វើអីទៀត?ទៅឡាយឲ្យគេ១ថ្ងៃគិតម៉ោងគេនិយាយថា ឲ្យប្រាក់ខែហើយនិយាយប្រាប់គេឡើងច្រើនលើសអ្វីដែលជាការពិត😥បងប្អូនដែលជួយខ្ញុំ មានបងធីណា500ដុល្លា លោកពូផែងវណ្ណៈ200ដុល្លា ពេលអ្នកយកចុះផ្សាយថានាងខ្ញុំបានរាប់ពាន់ដុល្លា ហើយ ចុះថាលោកជំទាវទ្រីដាណា ជួយទៀត ហេតុអីរឿងមិនពិតចុះធ្វើអី ដឹងទេថាគេជេខ្ញុំ។ដល់ពេលខ្ញុំបកស្រាយថាខ្ញុំក្មេងមិនល្អ ហេតុអីទៅ?ទេវតាអើយយកខ្ញុំទៅផងទៅបានទេ?ខ្ញុំអរគុណ ដែលបងៗ ប្រាប់ឲ្យខ្ញុំទៅរកបងទ្រីដាណា បងស្រីអូន សម្រស់ធម្មជាតិ បងឧកញ្ញ៉ា ស្រីចាន់ថន ឬបងឧកញ្ញ៉ា ឌួងឆាយ ។ល។ ខ្ញុំមិនសុំទេ ខ្ញុំសុំគាល់លក់ផលិតផល និងសុំគាត់ចង់បាន ដើមទុករកសុីជារបរផ្ទាល់ខ្លួន មិនលើកដៃសុំគេ ចង់ធ្វើការលក់យកលុយ ដើមយកសងគាត់វិញ។តែហេតុអីជេខ្ញុំខមិន ដៀលខ្ញុំសាហាវៗបែបនេះ។ខ្ញុំទទួលយកមិនខឹងទេ តែខ្ញុំលំបាកម៉ែឈឺមិនមែនខូចចិត្តស្នេហាទេ បងៗយល់ខ្ញុំផងហើយជំងឺគាត់សាហាវទើបខ្ញុំខ្លាចបាត់បង់ដូចអ្នកទាំង2ទំងបីឪរបស់ខ្ញុំ ដែលកើតមកមិនបានឃើញមុខឪនិងគេ។ សូមអត់ទោសនាងខ្ញុំផង”៕
Read Moreសូមចូលរួមអបអរផង! ពេលនេះ វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ទទួលបានតួនាទីថ្មីដ៏ខ្ពស់មួយ គឺស្មើនឹង….
គួររំលឹកបន្តិចថា ម្ចាស់មេដាយមាស៣ជំនាន់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (South East Asian Games) វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានចូលរោងភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹងដ៏ស្រស់សង្ហារម្នាក់ ឈ្មោះថា កែវ ដេវិត ហើយក៏ត្រៀមរួចរាល់សម្រាប់ថ្ងៃមង្គលការរបស់ ពួកគេនាថ្ងៃខាងមុខឆាប់ៗនេះ។ អ្វីដែលធ្វើអោយ វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី មានភាពល្បីល្បាញនោះគឺ ក្រៅពីមានសមត្ថភាពខ្ពស់ខាងតេក្វាន់ដូ វីរកីឡាការិនី រូបនេះ ក៏មានសម្រស់ស្រស់ស្អាតមិនធម្មតា ជាមួយនិងកំពស់ដ៏ខ្ពស់ផងដែរ ហើយអ្វីកាន់តែគួរឲ្យចាប់ អារម្មណ៍ និងត្រេកអរជំនួស វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី នៅពេលនេះគឺកញ្ញា បានទទួលតួនាទីជាជំនួយការសម្តេចប្រធានព្រឹទ្ធសភា ឋាន:ស្មើនឹងអគ្គនាយក! នៅពេលនេះ ងារឡើងជា លោកជំទាវ ហើយ!៕
Read More