សោកស្តាយណាស់! លោកម្ចាស់ ឃឿន គង់នៅក្រោមទឹកជ្រោះតាម៉ា វត្តដំបូកខ្មៅតែអង្គឯងជាង២០ឆ្នាំ បានសុគតហើយ ដោយសារតែ…

មានការសោកស្តាយមួយបានកើតឡើងបន្ទាប់ពីលេចលឺអំពីការសុគតរបស់ លោកម្ចាស់ ឃឿន នេះបើយោងតាមគណនីហ្វេសបុកឈ្មោះ ភិក្ខុ រុក្ខមូល បានរៀបរាប់ថា: សូមញាតិញោមជ្រាប លោកម្ចាស់ ឃឿន គង់នៅក្រោមទឹកជ្រោះតាម៉ា វត្តដំបូកខ្មៅ លើភ្នំត្បែងមានជ័យ សុគតហើយ លោកគង់នៅក្រោមល្អាងទឹកជ្រោះមួយអង្គឯង ជាង២០ឆ្នាំ ហើយ ឥលូវពេលវេលា ដល់លោកត្រឡប់វិញហើយ 🌳 នេះហើយជាសង្ខារធម៌ គ្មានជនណាម្នាក់គេចផុតឡើយកិច្ចដែលលោកបដិបត្តិ កាន់ខន្តីមិននិយាយច្រើនឆ្នាំបដិបត្តិសមាធិរហូត។ លោកមិនធ្លាប់ មានគ្រួសារឡើយញោមទាំងពីរស្លា ប់ចោល កំព្រានៅជាមួយមារ។ 🌳 ករុណា អាត្មា បានជួបលោក២ដង មុនសុគត អាត្មាបាន ឡើងទៅវត្តដំបូកខ្មៅទទួលដំណឹងថា លោកអាពាធ ដល់លូវលោកសុគតបាត់ហើយ ញាតិញោមមុខជាស្គាល់ហើយទឹកជ្រោះដំបូកខ្មៅ ហៅថាជ្រោះតាម៉ាន លោកគង់នៅខាងក្រោមនោះឯង។សូមវិញ្ញាណខន្ធលោកម្ចាស់កាន់សុគតិភព៕

Read More

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី រំជួលចិត្ត មកមើលស្ពានចំណាស់របស់លោក មានអាយុកាល ៣១ ឆ្នាំ ប្រុងនឹងត្រូវវាយចោរ ព្រោះតែ…

យោងតាមសំនេររបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់រំលឹកចំពោះស្ពានចំណាស់ ២ ដែលជាស្ពានឯកឧត្តមបណ្ឌិត បានសាងសង់តាំងពីឆ្នាំ១៩៩០ ដោយឯកឧត្តមបណ្ឌិត បានរៀបរាប់ថា: ក្រោយ រំដោះ ថ្ងៃ ៧មករា ឆ្នាំ ៧៩ខ្ញុំ បាន បន្សល់ ទុក អនុស្សាវរីយ៍ ជាច្រើន នៅក្នុង មូលដ្ឋាន ឃុំរវៀង ស្រុក សំរោង ខេត្ត តាកែវ និយាយដោយឡែក ដែល ជា ដែន ដី កំណើត របស់ ខ្ញុំ ផ្នែក អាណាចក្រ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ស្ពាន ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក និង សំណង់ សាធារណៈ ជាច្រើន ទៀត ក្នុង នោះផ្នែក ពុទ្ធិចក្រ ក៏បាន ចូលរួម ចំណែក ជួយក៏សាង ជា ច្រើន ផងដែ ។ វេលាម៉ោង ៩ព្រឹក ថ្ងៃ អង្គារ៍ ទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១នេះខ្ញុំ បាន ធ្វើ ដំណើរ ឆ្លងកាត់ តាមផ្លូវ លេខ១២៥ លេីកំណាត់ វត្ត ប្រាសាទ នាងខ្មៅ ចម្ងាយ ៥គីឡូម៉ែត្រ ឆ្ពោះ ទៅកាន់ ប្រាសាទ ភ្នំជីសូរ ឃុំរវៀង ស្រុក សំរោង…

Read More

ជិវិតមានរឺក្រអោយតែចេះយល់ចិត្តគ្នា ក្តីស្រលាញ់ពីអ្នករត់តុ ដល់ ក្មេងស្រីលាងចានតាមរោងការពិតជាកំសត់តិចហើយ

ស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែល យើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ហើយ ~ ទើបស្តាយក្រោយនោះ។ ចំពោះមនុស្ស ដែលស្រលាញ់គ្នា គឺតែងតែជួបនូវរឿងជាច្រើន ដូចជាការឈ្លោះប្រកែកគ្នា និង ការប្រច័ណ្ឌ ចំពោះ គ្នាជាដើមដូច្នេះហើយយើងគួរតែរៀនយល់ចិត្តគ្នាទៅវិញទៅមក និងព្យាយាមកាត់បន្ថយនូវអ្វី ដែលតែងតែបង្កជាជម្លោះរវាងគ្នានឹងគ្នា ទើបយើងអាចដើរឆ្លងកាត់ និងទទួលបាននូវសុភ មង្គលពិតប្រាកដមួយនៅថ្ងៃអនាគត។ ដោយឡែក កាលពីព្រឹកមិញនេះ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ក្រឡែកមកមើលគូស្នេហ៏ដូច្នេះហើយយើងគួរតែរៀនយល់ចិត្តគ្នាទៅវិញទៅមក និងព្យាយាមកាត់បន្ថយនូវអ្វី ដែលតែងតែបង្កជាជម្លោះរវាងគ្នានឹងគ្នា ទើបយើងអាចដើរឆ្លងកាត់ និងទទួលបាននូវសុភ មង្គលពិតប្រាកដមួយនៅថ្ងៃអនាគត។ ដោយឡែក កាលពីព្រឹកមិញនេះ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ក្រឡែកមកមើលគូស្នេហ៏មួយគូរនេះវិញ ពិតជាធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំង ព្រោះតែខាងប្រុស គឺជាអ្នករត់តុ តាមរោងការ និងភាគីខាងស្រី គឺជាអ្នកលាងចាន បានស្រលាញ់គ្នា និងបានរៀបចំពិធីភ្ជាប់ពាក្យ ក្រោមទិដ្ឋភាពអញ្ចើញចូលរួម ពីសំណាក់ចាស់ទុំទាំងសងខាង។ ~ ងនោះដែរ បើយោងតាមរយៈ គេហទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះ តុលា មង្គល បានបង្ហោះទិដ្ឋភាពក្នុងពិធី នេះ និងបានភ្ជាប់មួយជាមួយពាក្យពេជន៏មួយឃ្លាឱ្យដឹងថា៖ ”ជិវិតមានរឺក្រអោយតែចេះយល់ចិត្តគ្នា ក្តីស្រលាញ់ពីអ្នករត់តុ ដល់ ក្មេងស្រីលាងចានតាមរោងការពិតជាកំសត់តិចហើយ។ ថ្ងៃនេះបងជាអ្នកគ្រប់គ្រងនៅតុលាមង្គលចុងភៅបុគ្គលិកទាំង២បានភ្ជាប់ពាក្យជាមួយគ្នាហើយ សូមជូនពរអោយប្អូនទាំង២មានសុភមង្គលនិងចេៈស្រលាញ់គ្នាផងដែរ”។ ~

Read More

កូនគេកូនយើង! ស្តែងៗវីដេអូទាំងស្រុងពេលរថយន្តធំ បើកបុក និងកិ នម៉ូតូក្មេងប្រុសស្រី២នាក់ បណ្តាលអោយ… (មានវីដេអូ)

យោងតាមប្រភពព័ត៌មានរបស់ Huy Bunleng News បានជូនដំណឹងថា: រូបភាពពីកាមេរ៉ាសុវត្ថិភាព រថយន្តធំមួយគ្រឿងបុ កម៉ូតូ ហើយបើករត់គេច បណ្តាលឲ្យក្មេងប្រុសអាយុ១០ឆ្នាំម្នាក់បាត់ប ង់ជីវិ ត និងបងស្រីអាយុ១៥ឆ្នាំម្នាក់ទៀតរងរបួ ស កាលពីថ្ងៃ០១កុម្ភៈម្សិលមិញ នៅផ្លូវជាតិលេខ៤ ឃ្លាំងលើ សង្កាត់លេខ១ក្រុងព្រះសីហនុ។ សូមបញ្ជាក់ថា នៅវេលាម៉ោង ១៥:៣០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លើផ្លូវ ជាតិលេខ៤ ត្រង់ចំណុចមុខស្ថាននីយ៍ប្រេង PTT ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានគ្រោះថ្នា ក់ចរា ចរណ៍មួយកើតឡើង បង្កដោយរថយន្ត ០១គ្រឿង (មិនទាន់ស្គាល់ម៉ាក) មានទិសដៅចេញពីក្រុងព្រះសីហនុ បានបុ កប៉ះម៉ូត ០១គ្រឿង ម៉ាក SIRUIS ពណ៌ ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរ ឈ្មោះ ឈិក ស្រីពេជ្រ ភេទស្រី អាយុ ១៥ឆ្នាំ រួមដំណើរដោយប្អូនប្រុសម្នាក់ឈ្មោះ ឈិក សូរិយា អាយុ ១១ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានទិសដៅ ស្របគ្នា បណ្ដាលឲ្យ ១.ក្មេងប្រុសឈ្មោះ ឈិក សូរិយា អ្នករួមដំណើរលើម៉ូតូ បា ត់ប ង់ជីវិ តនៅនឹងកន្លែងកើតហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ២. ឈ្មោះ ឈិក ស្រីពេជ្រ ភេទស្រី អ្នកបើកបរម៉ូតូ រងរបួ សស្រាល ។ ក្រោយពេលកើតហេតុរថយន្ត បានបើកបន្តទៅមុខគេចបាត់ពីកន្លែងកើត សមត្ថកិច្ច កំពុងស្រាវជ្រាវរកបន្ត៕

Read More

អាណិតណាស់! ថៅកែពេជ្រ ទ្រី ដាណា ស៊ូតាមរកក្មេងប្រុសកំសត់ប្រើថង់ធ្វើជាកាតាបស្ពាយទៅរៀន ពេលឃើញរកភ្លាមលោកស្រីបានធ្វើរឿងមួយនេះភ្លាមគឺ….

ោយមានក្តីអាណិតចំពោះក្មេងប្រុសម្នាក់ គ្មានសូម្បីតែកាតាបដាក់សៀវភៅរៀនសូត្រដូចគេ គឺប្រើថង់ជំនួស ពេលនេះថៅកែពេជ្រ ទ្រី ដាណា បានរកឃើញក្មេងប្រុសម្នាក់នេះហើយ និងបានជួយភ្លាមៗ ដោយលោកស្រីបានរៀបរាប់ថា: ថ្ងៃមុនឃើញរូបគាត់ស្ពាយថង់ ជំនួស កាតាបចូលសាលា ពិតជាអាណិតណាស់😥😥 ឥឡូវនាងខ្ញុំ និងស្វាមី បានរកគាត់ឃើញហើយ នៅឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង។ ម្ដាយឪពុកគាត់ ជាអ្នកនេសាទ នៅលើទូក ចំណែកកូនទាំង៣ ផ្ញើយាយនៅលើគោក ដើម្បីបានរៀនសូត្រ។គ្នាចង់បានកាតាបថ្មី ឥឡូវទិញកាតាប ឱ្យម្នាក់មួយ សម្ភារៈសិក្សា ជួយជាស្បៀងអាហារខ្លះ និងថវិកា ទុកដោះស្រាយចិញ្ចឹមកូនទាំង៣។ ប្រឹងរៀនណាក្មួយៗ ការតស៊ូនឹងធ្វើឱ្យក្មួយៗ ផុតពីការលំបាក 💪💪💪៕

Read More

ចន ច័ន្ទលក្ខិណា ផ្ដាំទៅ Miss Grand តំណែងថ្មី ត្រូវរៀបចំអត្តចរិតឱ្យល្អ មិនត្រូវតបតគ្រប់បញ្ហាក្នុងបណ្តេញសង្គម

បើកឆាកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញនេះ ស្ថាប័ន Miss Grand Cambodia ដែលជាកម្មវិធីប្រកួតសម្រស់ប្រឡងជ្រើសរើសបវរកញ្ញាដែលមានទាំងរូបសម្រស់ និង សមត្ថភាព ចំណេះដឹងនៅកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានស្ដីពីការផ្ទេរតំណែង និង គ្រងកមុដសាជាថ្មី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២០ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសដកតំណែងកញ្ញា សេង រដ្ឋា ជាផ្លូវការ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ កន្លងទៅ ។ បវរកញ្ញាឯកគ្រងមកុដដែលទទួលតំណែងបន្តពីកញ្ញា សេង រដ្ឋា គឺបវរកញ្ញា លីវ ជីលី ដែលជាប់ជ័យលាភីលំដាប់រងទី ២ ខណៈជ័យលាភីលំដាប់រងទី ១ កញ្ញា លឹម សុធាវី ក៏ត្រូវបានដកតំណែងដែរ ព្រោះមិនព្រមទទួលតំណែងបន្តពី សេង រដ្ឋា ។ មើលឃើញការរុញតំណែងកញ្ញាឯកគ្រងមកុដ Miss Grand Cambodia ពីមួយទៅមួយ ក្នុងនោះគេឃើញតារាសម្ដែងជើងចាស់អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងនាមជាសិល្បការិនីរៀមច្បង អ្នកនាងបានបង្ហោះសារក្នុងន័យទូន្មានទៅកាន់ប្អូនៗដែលទើបទទួលតំណែងថ្មី ពិសេសទៅកាន់ជ័យលាភីរងទី ៤ ថ្មីឈ្មោះ ខាត់ ស្រីច័ន្ទ ដែលប្រើទំព័រហ្វេសប៊ុកឈ្មោះឱ្យចេះរៀបចំអត្តចរិតជាបវរកញ្ញាប្រចាំប្រទេសឱ្យបានល្អ ដោយត្រូវអត់ធ្មត់មិនតបតគ្រប់បញ្ហាក្នុងបណ្ដាញសង្គម ។ ចន ច័ន្ទលក្ខិណា រៀបរាប់ថា ឱកាសស្នងមិនមែនជារឿងដែលយើងត្រូវគិតថាខ្លួនអន់នោះទេ តែគួរគិតថា គឺជាការឈោងចាប់ឱកាសនៃផ្លូវជោគជ័យមួយដែលយើងចង់ដើរដើម្បីឆ្ពោះទៅទីខ្ពស់នាពេលអនាគតរបស់ខ្លួនដោយការដែលយើងចេះដាក់ខ្លួនសម្របតាមកាលៈទេសៈ I love the way you do Smart girl Kate Cat សូមឱ្យប្អូនចាប់ផ្តើមរៀបចំអត្តចរិតជាបវរកញ្ញាប្រចាំប្រទេសដោយមិនមានការតបតគ្រប់បញ្ហាក្នុង Social Media ។

Read More

កុំចេះតែហ៊ាន! សម្តេច ស ខេង បញ្ជាឱ្យត្រួតពិនិត្យរឿងឡានទឹក ទៅដល់កន្លែងឆេះមិនបាញ់ទឹកពន្លត់ ហើយនៅតថ្លៃ ថែមទាំង….

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា មានករណីមន្ត្រីពន្លត់អគ្គិភ័យមួយចំនួន បានទៅដល់កន្លែងកើតហេតុហើយមិនធ្វើសកម្មភាពបាញ់ពន្លត់អគ្គិភ័យ បែរជានៅតថ្លៃជាមួយជាមួយជនរងគ្រោះ។ សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់បែបនេះក្នុងពេលអញ្ជើញប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។ ឆ្លើយទៅនឹងភាពខុសឆ្គងរបស់មន្ត្រីពន្លត់អគ្គិភ័យនេះ សម្តេចក្រឡាហោម ស ខេង បានស្នើទៅដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ពិនិត្យ និងត្រូវលុបបំបាត់ឱ្យខានតែបាន។ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់បែបនេះ «ឡានទៅដល់ហើយបញ្ឈរច្រូងនៅកន្លែងកើតហេតុហ្នឹងតែអត់ទាន់បាញ់ទេ។ មានភ្លើងផ្លឹបផ្លេតនៅហ្នឹង ឡានព្រោងព្រាត អត់ទាន់បាញ់នៅតថ្លៃគ្នាសិន។ ឃើញទេ អានេះដែលចង់និយាយថាសមត្ថកិច្ចយើងខុសហើយ ប្រតិបត្តិករយើងខុសហើយ មិនត្រូវទេ។ អ៊ីចឹងហើយបានថាគ្រប់កន្លែង ជាពិសេសទីប្រជុំជនទីក្រុង គឺត្រូវមើលអាហ្នឹង។ មានឡាន ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ លោកស៊ីប្រាក់ខែរដ្ឋ ការពិតហើយជួនគ្នាប្រាក់ខែតិចតួច យើងយល់បញ្ហាហ្នឹង យើងត្រូវមានគោលនយោបាយលើកទឹកចិត្ត។ ប៉ុន្តែបងប្អូនមិនត្រូវបំពេញបេសកកម្មដោយយកអាហ្នឹងធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ អាហ្នឹងវាអត់ត្រូវទេ ខុស។ សូមឱ្យគណៈបញ្ជាការរាជធានី-ខេត្តទាំងអស់យកចិត្តទុកដាក់ ដើម្បីត្រួតពិនិត្យបញ្ហាហ្នឹង ដោះស្រាយបញ្ហាហ្នឹងកុំឱ្យវាមាន»។ សម្តេចក្រឡាហោម បន្តទៀតថា «យើងសុខចិត្តថា ត្រូវថែមប្រាក់ឧបត្ថម្ភ ឬប្រាក់លើកទឹកចិត្ត ក្នុងករណីមួយៗទៅវិញ កុំទៅតថ្លៃ។ តថ្លៃយ៉ាងម៉េច? គ្នាកំពុងរងគ្រោះ ភ្លើងវាឆេះផ្ទះ ទៅតថ្លៃថាប៉ុណ្ណេះមក បានយើងបាញ់ឱ្យអាហ្នឹងមិនងាប់គ្នាទៀតហើយ បានលុយពីណាឱ្យ បើលុយវានៅក្នុងភ្លើងអស់ហើយ»។ របាយការណ៍របស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា គ្រោះអគ្គិភ័យនៅក្នុងឆ្នាំ២០២០ កន្លងទៅនេះ បានកើតឡើងចំនួនប្រមាណ ៩៣៧ករណី បណ្ដាលឱ្យមនុស្ស ២៤នាក់ស្លាប់ និង ៣៦នាក់ទៀតរងរបួស។ របាយការណ៍បានឱ្យដឹងថា គ្រោះអគ្គិភ័យឆ្នាំ២០២០ កើនឡើង ២២០ករណី បើធៀបនឹងឆ្នាំ២០១៩។ ផ្ទះចំនួន ៧០៧ខ្នង និងតូបលក់ដូរចំនួន ៥៩៤ខ្នង ព្រមទាំងទ្រព្យសម្បត្តិជាច្រើនទៀត បានរងការឆេះខូចខាត។ គ្រោះអគ្គិភ័យទាំងនេះ…

Read More

សុំម្នាក់មួយមាត់បងប្អូន! ឃាត់ខ្លួនមនុស្ស ១១ នាក់ ព្រោះនោមតាមដើមឈើ សួនច្បារ ទីសាធារណៈ ហើយ….

យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ឲ្យដឹងថា ស្លាកមានខ្លឹមសារ ខ្ញុំឈប់បន្ទោបង់តាមទីសាធារណៈ ទៀតហើយ” នៅតែពេញនិយម សម្រាប់បុគ្គលណាដែលគ្មានសណ្តាប់ធ្នាប់ អនាម័យបន្ទោបង់(នោម) នៅតាមទីសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។ រយៈពេល ២សប្តាហ៍មកនេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ត្រួតពិនិត្យ និងឃាត់ខ្លួនជនដែលបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ជញ្ជាំងការដ្ឋាន និងតាមទីសាធារណៈនានា បានចំនួន១១នាក់។ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ និងបង្កអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ ប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅ-ល-។ ក្រោយពិនិត្យឃើញជាក់ស្តែង កម្លាំងយើងក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និងបានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោបង់រួចទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ។ រដ្ឋបាលខណ្ឌសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និងសូមរកកន្លែង បន្ទោបង់អោយបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នកជៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យបាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ សូមអរគុណ៕

Read More

ប្រធានាធិបតីអាមេរិក ចូ បៃដិន គម្រា.មប្រើធ.ម៌ក្តៅលើមីយ៉ាន់ម៉ានិងហៅក្រុមរដ្ឋប្.រហា.រថា «រំ.លោភ.បំ.ពា.នលទ្ធិប្រជាធិបតេយ្យ»

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានគ.ម្រា.មដាក់.ទណ្.ឌ.កម្មលើមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមយោធាធ្វើរដ្ឋប្.រហា.រដោយចាប់ខ្លួនមេដឹកនាំស៊ីវិលនៃរដ្ឋាភិបាលជាប់ឆ្នោត រួមទាំងលោកស្រី អ៊ុន សានស៊ូជី ដែលជាប្រធានគណបក្សជាប់ឆ្នោត។ លោក Biden បានអះអាងថា កងកម្លាំងប្.រដា.ប់.អាវុធរបស់ប្រទេសនេះបានធ្វើរដ្ឋប្រ.ហា.រ ដោយហៅវាថា ជាការរំ.លោ.ភបំ.ពា.នដោយផ្ទាល់ទៅលើការផ្លាស់ប្តូររបស់ប្រទេសទៅកាន់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ ក្រុមរដ្ឋ.ប្រ.ហា.រនេះត្រូវបានអន្តរជាតិថ្កោល.ទោសជុំវិញពិភពលោក ទៅលើបញ្ហានេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់លោក បៃដិន បានឱ្យដឹងថា អាមេរិកបានដកចេញនូវទណ្ឌ.កម្.មនៅមួយរយៈចុងក្រោយនេះផ្អែកលើដំណើរការឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ។ ការបញ្ច្រាសនៃការរីកចម្រើននោះត្រូវការពិនិត្យឡើងវិញជាបន្ទាន់នូវច្បាប់និងអា.ជ្ញា.ធរហើយបន្ទាប់មកនឹងមានសកម្មភាពសមស្រប។ សហរដ្ឋអាមេរិកនឹងក្រោកឈរឡើង ដើម្បីប្រជាធិបតេយ្យនៅគ្រប់ទីកន្លែងដែលមានការវា.យ.ប្.រហា.រ។ ប្រទេសមីយ៉ាន់ម៉ាគឺជាគំរោងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិចអស់រយៈពេលជាច្រើនទសវត្សហើយជានិមិត្តរូបនៃភាពជោគជ័យមួយចំនួន។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមានការព្រួយបារម្ភមានកាន់តែខ្លាំងឡើងៗ អំពីការវិលត្រឡប់ទៅជារបបផ្តា.ច់.ការ។ ការខកចិត្តជាមួយលោកស្រី ស៊ូជី ដែលជាអតីតមេដឹកនាំប្.រឆាំ.ងបានកើនឡើងខ្ពស់ ជាពិសេសការតស៊ូរបស់លោកស្រីក្នុងការទប់ស្កាត់ការបង្ក្រាបជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ានៅភាគខាងលិចប្រទេស។ រដ្ឋលេខាធិការ លោក Antony Blinken បានថ្កោលទោសលើក្រុមរដ្ឋប្រហារតាមរយៈសេចក្តីថ្លែងការណ៍បានចុះផ្សាយកាលពីយប់មិញ និងអំពាវនាវដល់ក្រុមយោធាត្រូវផ្លាស់ប្តូរសកម្មភាពនោះជាបន្ទាន់។ សេតវិមានប្រើប្រាស់ពាក្យថា «ភូមា» ជំនួស «មីយ៉ានម៉ា» គឺជាការចង្អុលទៅកាន់មេដឹកនាំក្រុមរដ្ឋប្រហារ។ ពួកឧត្តមសេនីយបានវាយប្រហារចំពេលដែលមានការភ័យខ្លាចថា លោកស្រី ស៊ូជី នឹងប្រើអាណត្តិថ្មីរបស់លោកស្រី ដែលបានមើលឃើញថាធ្វើឱ្យគណបក្សដែលគាំទ្រដោយយោ.ធាអា.ម៉ាស់មុខនៅក្នុងការបោះឆ្នោតធ្វើឡើងកាលពីឆ្នាំមុន ដើម្បីធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញនិងដកអំណាចរបស់ពួកគេ។ មេដឹកនាំយោធាដែលអះអាងថាការបោះឆ្នោតជាការក្លែងបន្លំនោះ បានប្រកាសពីការដាក់ប្រទេសក្នុងគ្រា.អា.ស.ន្ន និងតែងតាំងលោកអនុប្រធានាធិបតី Myint Swe អតីតឧត្តមសេនីយ៍ ជាប្រធានាធិបតីមួយរយៈ ចំណែកឯធនាគារទាំងអស់ទូទាំងប្រទេសត្រូវបិទទ្វាររហូតដល់មានការជូនដំណឹងជាថ្មី។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD បានចេញសេចក្តីថ្លែងការណ៍ដែលសរសេរផ្ទាល់ដោយលោកស្រី ស៊ូជី មុនពេលចាប់ខ្លួន ដោយអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ខណៈពេលជាមួយគ្នាបានព្រមានដល់ឧត្តមសេនីយ៍ទាំងនោះដែលចង់ដាក់ប្រទេសឱ្យស្ថិតក្រោមលទ្ធិផ្តាច់ការសារជាថ្មី។

Read More

ស្អាតហួស! ដោះធ្មេញដែកចេញភ្លាម សម្រស់របស់ នាង ប្រាក់គន្ធា កាន់តែស្អាតឡើង ជាពិសេសត្រូវបាន….

អាចនិយាយបានថា សព្វថ្ងៃនេះប្រជាប្រិយភាពរបស់តារាចម្រៀងស្រី នាង ប្រាក់គន្ធា កាន់តែកើនឡើងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងសំឡេងយ៉ាងអំណាយផលពីធម្មជាតិរបស់នាង ដោយទទួលបានការស្រលាញ់ ពេញចិត្តយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន។ ក្នុងនោះផងដែរ តារាចម្រៀងស្រីវ័យក្មេង នាង ប្រាក់គន្ធា ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពប្រចាំថ្ងៃ ក៏ដូចជារូបសម្រស់របស់នាងផងដែរ។ យ៉ាងណាមិញ បើយើងងាកទៅមើលរូបភាពជាច្រើន កាលពីប៉ុន្មានឆ្នាំមុន និងមកដល់ពេលបច្ចុប្បន្ននេះវិញ គេសង្កេតឃើញថា នាង ប្រាក់គន្ធា មានភាពខុសគ្នាច្រើន គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ទាំងរូបរាង ពណ៌សម្បុរ ដែលធ្វើឲ្យបណ្ដាប្រិយមិត្តមានការចាប់អារម្មណ៍លើនាង។ ជាពិសេសក្រោយពីដកដែកចេញពីធ្មេញរួចមក តារាចម្រៀងស្រី នាង ប្រាក់គន្ធា ក៏ទទួលបានការថតបែបតែងការ ដែលធ្វើអោយមហាជនសរសើរពីសម្រស់របស់កញ្ញា ថាពិតជាប្លែក និងស្អាតខ្លាំងណាស់ សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ:

Read More