ញាក់សាច់! ត្រឹមតែ ៣៣ ថ្ងៃ កម្ពុជាអាចបូមប្រេងពីសមុទ្ររបស់ខ្លួន បានរហូតដល់ទៅខ្ទង់….

ងតាមហ្វេសបុកផេចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា: លទ្ធផលតំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបានក្រោយថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នោះ មានអណ្តូងទី១ ដំណើរការបានរយៈពេល ៣៣ថ្ងៃ ផលិតបាន ៤០,៧៨៨បារ៉ែល ដោយក្នុងមួយថ្ងៃ បូមបានប្រមាណ ១,២៣៦បារ៉ែល ។ តាមការវាយតម្លៃកម្ពុជាអាចចម្រាញ់ប្រេងបានចន្លោះពី ៧,០០០ ទៅ ៧,៥០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជានេះជាចំនួនមួយតិចតួចនៅឡើយ តែជាការបោះជំហ៊ានមួយ ល្អលើវិស័យប្រេងនៅកម្ពុជា។ ដូច្នេះប្រេងមិនទាន់អាចជះឥទ្ធិពលដល់សេដ្ឋកិច្ចបានទេនៅក្នុងដំណាក់កាលទី១នេះ ទោះបីជាកម្ពុជាបានទទួលតំណក់ប្រេង លើកដំបូង កាលពីចុងឆ្នាំ២០២០ ក៏ដោយ ប៉ុន្តែវាជាការចាប់ផ្តើមមួយដ៏ល្អ នៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា៕

Read More

អុញនោះ! ក្រោយបងស្រី ដាណា ស្នើសុំឲ្យមានការអន្ដរាគមន៍ផ្សេងៗ ដើម្បីលុបបំបាត់វប្បធម៍ជេរប្រមាថគ្នា លើបណ្តាញសង្គម ស្រាប់តែ មាស សុវណ្ណរតនា…

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ជុំវិញករណ៏ដ៏ក្តៅគគុក ក្រោយពីមានការចា.ប់ខ្លួន ឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញពាក់ព័ន្ធនឹងម្ចាស់ដើមបណ្តឹងនោះគឺអ្នកស្រី ទ្រី ដាណា។ ~ ដោយឡែកដើម្បីលុបបំបាត់វប្បធម៏ជេ រ ប្រមា ថ ស្រាប់តែលោកស្រី ទ្រី ដាណា បានចេញមុខផុសសារថា៖“តោះបងប្អូនបោះឆ្នោតទាំងអស់គ្នា សំណួរសួរថា,តើបងប្អូនចង់ឲ្យមានការជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញបន្តទៀតដែរឬអត់? ចម្លើយ(A) មិនចង់ឱ្យមានការជេរបញ្ចោរគ្នាតាមរព័ន្ធអនឡាញទេ/ ចម្លើយ(B) ចង់ឲ្យមានការជេរបញ្ចោរសេរីតាមប្រព័ន្ធអនឡាញចំណែកខ្ញុំវិញខ្ញុំសូមជ្រើសរើសយកចម្លើយ A ហើយ ព្រោះខ្ញុំមិនចង់ឲ្យមានវប្បធម៌ជេរស្ដីតាមប្រព័ន្ធអនឡាញឡើយ ព្រោះរូបខ្ញុំតាំងពីដើមមក ស្មោះត្រង់រស់នៅមិនប៉ះពាល់ទៅលើអ្នកដទៃ មិនបៀតបៀនអ្នកដទៃ មិនជិះជាន់អ្នកដទៃ មិនមើលងាយអ្នកដទៃ ឬជេរបញ្ចោរតាមប្រព័ន្ធអនឡាញឡើយ រូបខ្ញុំមានកេរ្តិ៍ឈ្មោះដល់សព្វថ្ងៃនេះក៏ដោយសារការសាងអំពើល្អភាពត្រឹមត្រូវ រស់នៅមិនប៉ះពាល់ជាមួយអ្នកដទៃឡើយ ដូច្នេះខ្ញុំសូមបោះឆ្នោតឲ្យចម្លើយ(A) ខ្ញុំចង់លុបបំបាត់ការជេរបញ្ចោរតាមប្រព័ន្ធអនឡាញនិងវប្បធម៌លក់ដូរជេរបញ្ចោរគ្នាហែកហួរគ្នា បរហាកេរ្តិ៍គ្នាតាមប្រព័ន្ធអនឡាញ។ ~ ព្រោះខ្ញុំមានកូន និងប្អូនជំនាន់ក្រោយសម្រាប់យកគំរូតាម ដូច្នេះខ្ញុំមិនចូលចិត្តវប្បធម៌ជេរស្ដីហែកហួរគ្នាតាមប្រព័ន្ធអនឡាញឡើយ -ល-។ ដោយឡែកនៅមិនទាន់អស់ស្រាប់តែ អ្នកស្រីទ្រី ដាណា បានឡាយវីដេអូ ទាំងយំខ្សឹកខ្សួល ជុំវិញរឿងនេះ។ ក្នុងនោះដែរ អ្នកនាង មាស សុវណ្ណរតនា ដែលម្ចាស់ប្រេន NUNA ក៏នៅមិនសុខ ក៏បានចេញមុខគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកស្រី ទ្រី ដាណា ឲ្យមហាជនទូទៅប្រទេស លុបបំបាត់ការជេរប្រមាថគ្នា លើបណ្តាញសង្គមអនឡាញ ~ ដែលធ្វើឲ្យប៉ះពាល់ដល់កត្តិយសចំពោះបុគ្គលគ្រប់រូប មិនគួរប្រើពាក្យមិនសមរម្យ នេះជាសារដែល សុវណ្ណរតនា បានខំមិនឆ្លើយតបក្នុងការឡាយរបស់ លោកស្រី ទ្រី ដាណា “ស្នើរសុំកុំអោយមានការអន្ដរាគមន៍ផ្សេងៗ ដើម្បីលប់បំបាត់វប្បធម៍ការជេតាម អនឡាយ (online) ”។ហើយក៏បានបន្តទៀតថា“ គ្រាំទ្រយកច្បាប់មកដោះស្រាយ ព្រោះជាទង្វើល្អ លើស្ទួយច្បាប់ និងអោយតំលៃជាសារធារៈ បានយល់អំពីសេចក្ដីថ្លៃថ្នូរ” “ខ្ញុំជាពលរដ្ឋលខ្មែរ រស់នៅដែនដីសន្ដិភាព សូមប្រពន្ធ័តុលាការ ផ្ដល់នូវយុតិ្តធម៍ផង…

Read More

យ៉ាប់ហើយ! ពេលនេះពលរដ្ឋប្រទេសមីយ៉ាន់ម៉ា ផ្អើលនាំគ្នាទៅសម្រុកដកលុយ និងទិញស្បៀងទុក ក្រោយលោកស្រី អោង សាន ស៊ូជី ត្រូវចាប់ខ្លួន ហើយ….

យោធាមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះបានប្រកាសថា ការបោះឆ្នោតសកលថ្មីមួយនឹងត្រូវធ្វើឡើង ក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ជាមួយការសន្យាថា នឹងផ្ទេរអំណាចរដ្ឋាភិបាលថ្មី ក្រោយពីលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់នៃ រដ្ឋាភិបាលរបស់លោកស្រី ក្នុងនោះរួមមានទាំងប្រធានាធិបតី លោក U Win Myint ត្រូវបានយោធាចាប់ឃុំខ្លួននៅព្រឹកថ្ងៃចន្ទនេះ។ យោធាមីយ៉ាន់ម៉ាក៏បានប្រកាសផងដែរថា កំឡុងការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ គណៈកម្មាការជាតិរៀបចំការបោះឆ្នោត នឹងត្រូវ បានជូនដំណឹង ហើយការបោះឆ្នោតសភាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងជាថ្មី ក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ។ គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយយោធា ដោយអំណាចទាំងមូលត្រូវផ្ទេរ ទៅឱ្យអគ្គមេបញ្ជាការយោធា លោក មីន អោង ហ្លេង (Min Aung Hlaing)។ ដោយលែកបើក្រលេកមកមើលស្ថានភាពរបស់ប្រជាពលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាវិញ គឺមានភាពភ័យខ្លាច ដោយពួកគេនាំគ្នាតម្រង់ជួរចាំទិញស្បៀងទុកជាច្រើន ហើយក៏ឈរចាំដកលុយពីធនាគារ និងទូរ ATM ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយនាៗត្រូវបានកាត់ផ្តាច់ ព្រមទាំងប្រព័ន្ធទូរស័ព្ទផងដែរ៕

Read More

ចប់បាត់! បែកធ្លា យអភិបាលរងខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទមួយដ៏ហួសចិត្តគឺ….

លោក ហៀក ចាន់លាង ដែលគេស្គាល់ថា មានតួនាទីជាអភិបាលរងខណ្ឌ៧មករា នៅរាជធានីភ្នំពេញ ត្រូវបានស្ត្រីជាប្រពន្ធ ប្តឹង កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ឲ្យចាប់ឃាត់ខ្លួន រួមនិងស្រីស្នេហ៏ ពាក់ព័ន្ធនឹងអំពើ «ផិតក្បត់» កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣០ មករា ២០២១ ខណះរូបលោកកំពុងនៅជាមួយស្រីស្នេហ៍ កំពុងរស់នៅក្នុងខុនដូរមួយកន្លែង ក្នុងខេត្តសៀមរាប បច្ចុប្បន្ន លោក ត្រូវបានសមត្ថកិច្ចកសាងសំណុំ រឿងបញ្ជួនមកសាលាដំបូងខេត្តសៀមរាប ចំណែក (ស្រីស្នេហ៍) ត្រូវបានអនុញ្ញាតិអោយត្រលប់ទៅលំនៅដ្ឋានវិញ។ បើយោងតាមផេកផ្លូវការ GRK SiemReap Page បានឲ្យផ្សាយឲ្យដឹងថា ដោយបានការអនុញ្ញាតិពីលោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង២៣:៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្សចំនួន០៨នាក់ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះដល់ បន្ទប់Condoមួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខណះនោះកំលាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រីអាយុ២៥ឆ្នាំរស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងឈ្មោះហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីរាជការ កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា ដោយមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្តី្រទាំង២នាក់មកការិយាល័យជំនាញដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើផិត។ ក្រោយពីការស្តាប់ចម្លើយរបស់ការិយាល័យជំនាញ និងដោយមានបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿងបញ្ជួនមកសាលាដំបូងខេត្តសៀមរាប ចំណែកឈ្មោះ បូឡែន ភេទស្រី អាយុ២៥ឆ្នាំ(ស្រីស្នេហ៍) ត្រូវបានអនុញ្ញាតិអោយត្រលប់ទៅលំនៅដ្ឋានវិញ។ សូមបញ្ជាក់ថាការឈានទៅដល់ការបង្រា្កបនេះដោយសារតែមានបណ្តឹងពីស្រ្តី ជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ត្រូវជាប្រពន្ធស្របច្បាប់របស់ជនសង្ស័យ)៕ ដោយ ស រស្មី

Read More

នៅចាំគាត់បានទេ! អ្នកនាង វ៉េត រតនា បាត់មុខពីសិល្បះច្រើនឆ្នាំ រូបសម្រស់នៅតែស្អាត ជាពិសេសគឺអ្នកនាង….

ជឿជាក់ថាប្រិយមិត្តជាច្រើន បានចាំ និងស្គាល់តារាសម្តែងស្រី សម្បុរស្រអែម អ្នកនាង វ៉េត រតនា ដែលល្បីល្បាញជំនាន់១០ឆ្នាំមុន ជាពិសេសគឺតាមរយៈរឿង “ឃុនឆាងយុនផែន” ដោយពេលនេះអ្នកនាង បានសាងជីវិតគ្រួសារ ជាមួយនឹងស្វាមី កូនៗ នៅប្រទេសអាមេរិក យ៉ាងមានក្តីសុខ សុភមង្គល ដោយលែងខ្វល់ខ្វាយ ពីវិស័យសិល្បៈតទៅទៀតហើយ។ ក្នុងនោះដែរ អតីតតារាស្រីរូបនេះ ក៏នៅតែរក្សាសម្រស់ បានយ៉ាងស្រស់ស្អាត បើទោះបីជា អ្នកនាង មានកូនក្នុងបន្ទុកក៏ដោយ ហើយជាពិសេស អាយុរបស់អ្នកនាង ក៏កាន់តែទៅមុខ បន្តិចម្តងៗផងដែរ តែនៅតែខ្ញង់ដដែល គ្មានប្រែប្រួលទៅណានោះទេ។ ជាពិសេសនោះគឺ ទោះបីជារស់នៅប្រទេសគេពិតមែន តែអ្នកនាងក៏បានបើកដំណើរការសណ្ឋាគារមួយនៅប្រទេសកម្ពុជា ក្នុងខេត្តបាត់តំបង ដែរជាស្រុកកំណើតរបស់អ្នកនាងផ្ទាល់ផងដែរ៕

Read More

គួរឲ្យអាណិតណាស់ ក្មេងប្រុសវ័យ១០ឆ្នាំ ទំនេរពីរៀនជិះកង់លក់ដូររាប់សិបគីឡូដី ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ

ដោយយោងតាមសារព័ត៌មាន sbm ដោយសារកត្តាជីវភាពខ្វះខាតក្នុងគ្រួសារបណ្តាលឲ្យក្មេងប្រុសអាយុ១០ឆ្នាំឈប់រៀនហើយដើរលក់ ស្វាយ ម្កាក់ ម្នាស់ ម្ជូរ ដោយចេញលក់ចាប់ពីពេលព្រឹករហូតទល់ល្ងាច ទើបត្រឡប់ទៅផ្ទះវិញដោយជិះកង់ចម្ងាយដីរាប់សិបគីឡូម៉ែត្រក្នុងមួយថ្ងៃ មិនបានចូលរៀនដូចក្មេងដ៏ទៃនោះទេ។ បើតាមអ្នកភូមិបានឲ្យដឹងថា ក្មេងប្រុសដែលតស៊ូរកប្រាក់ផ្គត់ផ្គង់ចិញ្ចឹមក្នុងគ្រួសារខាងលើមានឈ្មោះ លន់ ឆៃលីន អាយុ ១០ឆ្នាំ អតីតៈជាសិស្សថ្នាក់ទី២ រស់នៅភូមិ ប្រសូត្រទី១ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ដែលមានឳពុកឈ្មោះ លន់ អាយុ ៣៥ឆ្នាំនិងម្តាយឈ្មោះ ណៃ អាយុ ៣២ឆ្នាំ មានកូនបីនាក់ លន់ ឆៃលីន ជាកូនប្រុសច្បង។ ហើយដោយជីវភាពគ្រួសារក្រីក្រ លន់ ឆៃលីន បានរៀនត្រឹមតែចប់ថ្នាក់ទី១ ចូលរៀនថ្នាក់ទី២បានបីបួនខែ ក៏ត្រូវឳពុកឲ្យឈប់រៀន ហើយឲ្យរកស៊ីលក់ដូរដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ។ ជាធម្មតាក្មេងប្រុស លន់ ឆៃលីន ចេញទៅលក់ចាប់ពីវេលាម៉ោង៨និង០០នាទីព្រឹក ដោយដាក់ស្វាយខ្ចី ត្របែក ម្នាស់ ម្ជូអំពឹល និងទន្លឹងទឹង ត្រាំ ដាក់ក្នុងធុងទឹកកកនិងប្យួនៅដៃកង់ដឹកកង់ ឬបណ្តើរលក់គ្រប់ច្រកល្ហកនៅតាមទីផ្សារ តាមផ្ទះ តូប និងតាមហាង ភោជនីយដ្ឋាន នៅតាមខាងមុខសាលារៀន ចាប់ពីផ្សារប្រសូត្រ រហូតមកដល់ក្រុងស្វាយរៀង បើគិតពីចម្ងាយដីប្រមាណ១៥គីឡូម៉ែត្រហើយបើគិតទាំងជិះកង់និងបណ្តើរកង់ដើរលក់តាមដងផ្លូវក្នុងភូមិ និងក្នុងក្រុងស្វាយរៀងពេញមួយថ្ងៃគឺមិនតិចទេ រាប់សិបគីឡូម៉ែត្ររហូតថ្ងៃបាក់រសៀលទើបជិះកង់ត្រឡប់ទៅផ្ទះវិញ។ ក្មេងប្រុស លន់ ឆៃលីន បានប្រាប់អ្នកសារព័ត៌មានអោយដឹងថា៖ ក្នុងមួយថ្ងៃបើលក់អស់បានប្រាក់១០ម៉ឺនរៀលជាង ក៏ប៉ុន្តែមិនដឹងចំណេញប៉ុន្មានទេ ដោយឳពុកម្តាយជាអ្នកទិញនិងចិតច្រកថង់ឲ្យដើរលក់។ ហើយបើលក់មិនអស់ គឺក្នុងមួយថ្ងៃបានត្រឹម៥ម៉ឺនទៅ៦ម៉ឺនរៀល ដោយអ្នកទិញគេអាណិតចេះតែជួយទិញទៅ ព្រោះថាក្មេងតូចហើយលក់រាល់ថ្ងៃដល់ថ្ងៃត្រង់ឃ្លានបាយ គឺទិញបាយកញ្ចប់ញ៉ាំ រួចបន្តដើរលក់ទៀតរហូតដល់ល្ងាចទើបជិះកង់ត្រឡប់ទៅផ្ទះវិញ។

Read More

ពិតជាសំណាងណាស់! មិនប្រកាន់ច្រើន ប្អូនស្រីបង្កើតរបស់សម្តេចតេជោ លោកជំទាវ ហ៊ុន ស៊ីណាត ចូលរួមពិធីមង្គលការតាមស្រុកស្រែចំការ ថែមទាំងពោលពាក្យថា….

ជឿជាក់ថាប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ លោកជំទាវស្រី ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូន ស្រី បង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ដោយលោកជំទាវ តែងតែទទួលបានការកោតសរសើរ និងគោរពស្រលាញ់ពីមហាជនជាច្រើនផងដែរ ដោយសារតែលោកជំទាវ តែងតែ ចេញមុនរិះគ ន់រាល់ទង្វើមិនល្អក្នុងសង្គម និងបញ្ហាផ្សេងៗទៀតផង។ ដោយលែកនៅព្រឹកថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២១ លោកជំទាវស្រី ហ៊ុន ស៊ីណាត មិនប្រកាន់វណ្ណៈ ដោយលោកជំទាវបានចូលរួមអាពាហ៍ពិពាហ៍នៅតាមស្រុកស្រែចំការ ដោយលោកជំទាវបានរៀបរាប់ថា: សិរី សួស្ដីអាពាហ៍ពិពាហ៍ក្មួយប្រុសញាន សុភ័ស ក្មួយស្រីភិន លៃហ៊ាម ជាអង្គរក្សរកូនចៅ ឯ.ក នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង សូមជូនពរដល់ក្មួយទាំងពីរឲ្យស្រឡាញ់គ្នាដល់ចាស់ព្រេងចាស់ព្រឹទ្ធ ភូមិវាលព្រៅ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ផ្ទះកូនក្រមុំជិះដំរីងាប់មួយមិនទាន់ដល់ថ្នល់ជាតិទេ។ ក្រោយឃើញបែបនេះមហាជនបានលាន់មាត់ថា: “ពិតជាមិនអាចរកចិត្តដូចអ្នកបងបានទេនៅក្នុងលោកនេះ មិនប្រកាន់ថាមាន ក្រ គ្រប់កន្លែងដែលអ្នកបងអញ្ជើញទៅចូលរួម។ សូមទេវតាតាមថែរក្សាអ្នកបង និងបងប្រុសមានសុខភាពល្អ អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច” “សូមគោរព កោតសរសើរនៅទឹកចិត្តសន្តោសរបស់អ្នកមីង មិនថាទីណាកន្លែងណា អ្នកមីងផ្តល់ក្តីមេត្តា ជាប់ជានិច្ច” “សប្បាយណាស់ ជំទាវអុំ ជីវិតសាមញ្ញតាមជនបទ ជូនពរជំទាវអុំ សុខភាពល្អ”៕

Read More

សម្ដេច ហ៊ុន សែន ប្រកាសព្រឹកមិញ ឆ្នាំនេះមិនផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ ដូចឆ្នាំមុនទេ

ថ្លែងនៅព្រឹកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និង សម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២១ សម្ដេចគ្មានគម្រោងនឹងលុបចោលពិធីបុណ្យចូលឆ្នាំខ្មែរដូចឆ្នាំមុនទៀតឡើយ ។ សម្ដេចបានថ្លែងបញ្ជាក់ថា ការផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ​ពីឆ្នាំកន្លងទៅ ព្រោះពេលនោះស្ថានការមិនមានភាពច្បាស់លាស់ ពិបាកក្នុងការគ្រប់គ្រងស្ថានការណ៍ ដោយសារតែមានពលករមកពីប្រទេសថៃជាង ១២ ម៉ឺននាក់ ព្រមទាំងមានប្រជាពលរដ្ឋចាកចេញពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត ។ ស្ថានភាពបែបនេះទើបរាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រងស្ថានការណ៍ តែក៏មានការសងថ្ងៃឈប់សម្រាកចំនួន ៥ ថ្ងៃវិញផងដែរ ។ ដោយឡែកសម្រាប់ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំខ្មែរនឹងប្រារព្ធឡើងជាធម្មតា ប៉ុន្តែត្រូវធានាឱ្យបាននូវការរក្សាគម្លាត ៕

Read More

ចុមស្ងាត់ៗពិធីករដ៏ល្បីឈ្មោះនៅហង្សមាសលោក សុខ រ៉ាស៊ី ស្រាប់តែបង្ហោះសារសុំទោសប្រពន្ធដែលចូលអន្ទាក់គេ ពេលមហាជនបញ្ចេញមតិសួរទើបលោកបញ្ជាក់ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តដែលនិយមតាមដានកម្មវិធីកំសាន្តក៏ដូចជាកម្មវិធីប្រឡងប្រជែងនានានៅលើកញ្ចក់ស្ថានីយន៍ទូរទស្សន៍ហង្សមាស HDTVច្បាស់ជាស្គាល់ពិធីករដ៏ល្បីឈ្មោះ ដែលមានវោហារសាសព្ទមិនចេះរីងស្ងួតម្នាក់នេះជាក់ជាមិនខាន។គាត់មានឈ្មោះ សុខ រ៉ាស៊ី ដែលពីមុនលោកធ្វើជាពិធីករក្នុងប៉ុស្ដិ៍វិទ្យ តែក្រោយមកលោកក៏បានវិត្តន៍ខ្លួនក្លាយទៅជាពិធីករទូរទស្សន៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែកកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នាពេលកន្លងទៅនេះ ស្រាប់តែលោក សុខ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រ៉ាស៊ីបានបង្ហោះសារដ៏គួរអោយភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គមហ្វេបុករបស់លោក ធ្វើអោយមហាជនមានការងឿង ឆ្ងល់យ៉ាងខ្លាំង ដោយសារតែសារនោះមិនបានបញ្ជាក់អីរឿងហេតុនោះទេ ផុសមួយឃ្លាចោល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សារដែលលោកបង្ហោះនោះមានខ្លឹមសារថា សុំទោស ប្រពន្ធសម្លាញ់ ដែលបង អោយអូន ទៅចូល អន្ទាក់ របស់គេ! មេឃដី ពិតជា ស័ក្តសិទ!។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលបានឃើញបែបនេះទើបមហាជនមួយចំនួនចូលបញ្ចេញមតិថា តើប្រពន្ធរបស់លោកចូលអន្ទាក់គេរឿងអ្វីទៅ?ពេលបានឃើញគេបញ្ចេញមតិសួរបែបនេះទើប លោក សុខ រ៉ាស៊ីបានឆ្លើយតបទៅកាន់អ្នកបញ្ចេញមតិនោះវិញថា មូលហេតុដែលភរិយារបស់លោកចូលអន្ទាក់គេដោយសារតែចាញ់បោកតុងទីន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

សូមចូលរួមរំលែកទុក្ខផង ! ម្តាយ របស់ តារាកំប្លែង អ្នកនាង កាឆយ បានទទួលម​រ​ណភាពហើយ នៅព្រឹកមិញ, សោកស្តាយពេក អ្នកនាង កាឆយ បានត្រឹមពោលពាក្យ មួយឃ្លា យ៉ាងកម្សត់ ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកមិញនេះ នាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ គេឃើញ តារាកំប្លែងជើងចាស់ អ្នកនាង កាឆយ បានជួបទុក្ខធំ ដោយម្តាយរបស់ខ្លួន បានទទួលមរណភាពទៅហើយ។ អ្នកនាង កាឆយ បានពោលពាក្យមួយឃ្លា ប្រាប់ទំាងទឹកភ្នែកថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ម៉ោង3/15 នាទីជិតភ្លឺ ម៉ែខ្ញុំ បានលាកូនៗ រហូតហើយ សូមម៉ែ ទៅអោយបានសុខចុះណាម៉ែណា 31/1/2021″។ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផេក សិល្បករកម្ពុជា បានបញ្ជាក់បន្ថែមថា “RIP ម្តាយ របស់តារាកំប្លែង អ្នកនាង កាឆយ បានទទួលម​រ​ណភាពហើយ នៅព្រឹកនេះ ដោយរោគាពាធ ! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សពគឺតម្តល់ធ្វើបុណ្យតាមប្រពៃណីនៅ បុរីពិភាពថ្មីត្រពាំងថ្លឹង ក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ អាស្រ័យដូចបានជំរាបជូនខាងលើ សូមពុកម៉ែបងប្អូន មិត្តសិល្បករមេត្តាជ្រាបជាដំណឹង ។ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនទាន់ដាច់អាល័យ នៅមុននេះបន្តិច នារសៀលថ្ងៃដដែល អ្នកនាង កាឆយ បានបង្ហោះសារទំាងរំជួលចិត្តមួយទៀតថា “ម៉ែហត់នឿយហើយ ម៉ែសំរាកចុះ កូនចៅសោកស្តាយខ្លាំងណាស់”។ ក្រោយឃើញបែបនេះ មិត្តរួមសិល្បៈ បងប្អូន សាច់ញាតិ ក៏ដូចជា អ្នកគាំទ្រ តារាកំប្លែងរូបនេះ បានសម្តែងក្តីសោកស្តាយ និងបានចូល comment ចូលរួមរំលែកទុក្ខគ្រប់ៗ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពខ្លះៗនៃពិធីបុណ្យសព ម្តាយ អ្នកនាង កាឆយ ខាងក្រោមនេះ ៖

Read More