គួរឲ្យអាសូរណាស់ មិនទាន់ជាស្រួលបួលផង នាង គន្ធា ស្រាប់តែប្រឹងធ្វើរឿងនេះហើយ

បើទោះមិនទាន់ជាសះស្បើយពីជំងឺស្រួលបួលក៏ពិតមែន តែពេលនេះតារាចម្រៀងសម្បុរខ្មៅស្រអែម នាង គន្ធា បានវិលចូលមកច្រៀងវិញ ដោយពេលនេះនាងបានធ្វើដំណើរមកច្រៀងនៅខេត្តមណ្ឌលគីរីថែមទៀត ។ បើទោះជាមើលទៅទឹកមុខស្រស់ស្រាយ តែតារាចម្រៀងប្រចាំផលិតកម្មសាន់ដេររូបនេះ អះអាងថា មិនទាន់ជាសះស្បើយនៅឡើយទេ ។ នាង គន្ធា បានសម្តែងការអរគុណដល់អ្នកគាំទ្រដែលបានព្រួយបារម្ភពីសុខភាពរបស់នាងកន្លងមក ដោយនាងបានប្រាប់ថាបើទោះមិនទាន់ជាស្រួលបួលតែពេលនេះនាងបានធូរស្រាលច្រើន និង នៅបន្តការដាក់សេរ៉ូមថែមទៀត ។ នាង គន្ធា បានបន្ថែមថា នេះជាលើកដំបូងដែលនាងឈឺធ្ងន់បែបនេះ ដែលជំងឺរបស់នាងមានច្រើនមុខដូចជា ខ្វះជាតិស្ករ រលាកផ្លូវដង្ហើម និង មានមេរោគក្នុងឈាម ហើយធ្វើទុក្ខក្តៅខ្លួននៅពេលព្រឹក ។ នាង គន្ធា បានបន្តថាបើមិនខំប្រឹងប្រែងមកច្រៀងទាំងបែបនេះតើបាននរណាមកចិញ្ចឹម ។ ជាមួយគ្នានោះក៏មានការជូនពរពីសំណាក់ហ្វេនៗឱ្យ នាង គន្ធា ឆាប់បានជាសះស្បើយពីជម្ងឺជាច្រើនមុខនេះហើយខ្លះទៀតក៏បានលើកឡើងថាកុំប្រឹងពេកថែសុខភាពផង ។ចុងក្រោយនេះគេសង្កេតឃើញថា តារាចម្រៀង នាង គន្ធា កាន់តែមានប្រជាប្រិយភាព ហើយសម្រស់ក៏ស្រស់ស្អាត និង មានការតែងខ្លួនប្លែកទាក់ទាញច្រើនជាងមុន ហើយពេលនេះនាងក៏មានឱកាសបានលេចមុខនៅក្នុងការថតស្ប៉តសម្អាងការផងដែរ ។ មិនខុសពីតារាដទៃដែរ នាង គន្ធា ក៏មានបទចម្រៀងថ្មីៗសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ៕

Read More

ខឹងចិត្តណាស់! នេះជាវីដេអូបែកធ្លា យ មូលហេតុផ្ទុះកូវីដ១៩ នៅកោះពេជ្រ ដោយមានសន្តិសុខរំដោះជនជាតិចិនពេលកំពុងធ្វេីចត្តាឡីស័ក ហើយ…. (មានវីដេអូ)

នៅទាបភ្លឺថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការរាជធានីភ្នំពេញ ខណ្ឌចំការមន បានដាក់កម្លាំងសមត្ថកិច្ចចម្រុះចុះធ្វេីការបិទផ្លូវចេញចូលជុំវិញបរិវេណមជ្ឈមណ្ឌលពាណិជ្ជកម្ម Golden Street ទល់មុខអាគារ The Bridge ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន និងផ្លូវឡេីងកោះពេជ្រ ស្ពានហង្ស ស្ពានឥន្ធូរ និងស្ពាននាគភ្លោះ ដោយដាក់រនាំងដែកបិទមិនអនុញាតិឲ្យមានការចេញចូលជាបណ្ដោះអាសន្ន។ ហើយខាងក្រោមនេះជាវីដេអូសន្តិសុខរំដោះជនជាតិចិនពេលកំពុងធ្វេីចត្តាឡីស័កសូម ជម្រាប ប្រជាពលរដ្ឋ ទាំងអស់សូមប្រុងប្រយ័ត្នជម្ងឺកូវីដ១៩ សណ្ឋាគារខ្ពស់មួយចំនួនជិតទីក្រុងកោះនៅក្នុងសង្កាត់ទន្លេបាសាក់ត្រូវបានបិទបន្ទាន់តាំងពីយប់ ដោយសារជនជាតិចិនឆ្លងកូវីដ១៩បានទៅទីនោះ សូមបញ្ជាក់ថាជនជាតិចិនម្នាក់ពេលកំពុងធ្វេីចត្តាឡីស័កមានសន្តិសុខសណ្ឋាគាលំដាប់ផ្កាយ៥មួយក្នុងទីក្រុងភ្នំពេញរំដោះចេញពីសណ្ឋាគារដោយមិនធ្វេីចត្តាឡីស័ក ហេីយឥលូវនេះត្រូវបានចេញលទ្ធផលថាជនជាតិចិនជាភេទទីបីនោះឆ្លងកូវីដ១៩!៕ ~ ~ ~

Read More

ច្រើនណាស់! ក្រោយផ្ទុះបិទផ្លូវកោះពេជ្រ សម្តេចតេជោ ថ្លែងថាយ៉ាងហោចណាស់មានមនុស្សសង្ស័យឆ្លងកូវីដ-១៩ មានចំនួនដល់ទៅ…. (មានវីដេអូ)

នៅទាបភ្លឺថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការរាជធានីភ្នំពេញ ខណ្ឌចំការមន បានដាក់កម្លាំងសមត្ថកិច្ចចម្រុះចុះធ្វេីការបិទផ្លូវចេញចូលជុំវិញបរិវេណមជ្ឈមណ្ឌលពាណិជ្ជកម្ម Golden Street ទល់មុខអាគារ The Bridge ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន និងផ្លូវឡេីងកោះពេជ្រ ស្ពានហង្ស ស្ពានឥន្ធូរ និងស្ពាននាគភ្លោះ ដោយដាក់រនាំងដែកបិទមិនអនុញាតិឲ្យមានការចេញចូលជាបណ្ដោះអាសន្ន។ ជាក់ស្តែងនៅមុននេះបន្តិច តាមការថ្លែងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ ព្រឹកថ្ងៃទី២០ កុម្ភៈ ២០២១នេះ បានជូនដំណឹងជាបឋមទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជាសាធារណៈ យ៉ាងហោចណាស់មានមនុស្សចំនួន ៣២នាក់ បានឆ្លងកូវីដ-១៩ នៅកោះពេជ្រក្នុងរាជធានីភ្នំពេញ៕ ប្រភព: សារព័ត៌មាន ហង្សតូច

Read More

មួយម៉ាត់ដ៏មានន័យ ពីអ្នកឧកញ៉ា គិត ម៉េង ក្នុងថ្ងៃខួបកំណើត លោកជំទាវស្រីតូច ចំណាន

អ្នកឧកញ៉ា គិត ម៉េង ដែលជាសេដ្ឋីវាល់លាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាម្ចាស់ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេស ទាំងវិស័យទូរគមនាគមន៍ ធនគារ និង ប្រព័ន្ធផ្សព្វផ្សាយជាដើម។ កាលពីប៉ុន្មានម៉ោងមុន មហាជន ជាពិសេសអ្នកលេងបណ្តាញហ្វេសប៊ុក សង្កេតឃើញថា អ្នកឧកញ៉ា គិត ម៉េង​ បានបង្ហោះសារមួយយ៉ាងផ្អែមល្ហែមជូនពរថ្ងៃខួបកំណើតភរិយាជាទីស្រលាញ់របស់លោក លោកជំទាវ ស្រីតូច ចំណាន ទាំងព្រឹកព្រលឹម បែប ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃនេះ បងបានភ្ញាក់ពីដំណេកប្រកបដោយក្តីរំភើប ដើម្បីទន្ទឹងរងចាំស្វាគមន៍និង អបអរថ្ងៃពិសេសរបស់ភរិយាដ៏ស្រស់សោភារបស់បង។ I woke up today feeling excited, counting the hours till I greet my beautiful wife and celebrate with her on her special day.​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អីយ៉ា! មិនធម្មតា! រយៈពេល 1ឆ្នាំដែលខ្ញុំខំប្រឹងលក់អនឡានដើមទុនដំបូងមានត្រឹម240$ 💵តែខ្ញុំអាចយកលុយមកបង្កើតលុយបាន រហូត…

បើតាមគណនីមួយឈ្មោះ Siang Siang បានបង្ហោះលើបណ្តាញសង្គបង្ហាញពីប្រវត្តិតស៊ូរបស់ខ្លួនក្នុងនាមជាអ្នកលក់អនឡាញ ដែលផ្តើមចេញពីដើមទុនត្រឹមតែជាង២រយដុល្លារតែប៉ុណ្នោះ។ ~ បើតាមគណនីនេះបានបង្ហោះថា៖ “ស្រឡាញ់គ្នាបែបច្បាស់លាស់ មានគោលដៅច្បាស់ ដាក់ចិត្តធ្វើរួមគ្នារឿងអីក៏អាចធ្វើរួចដែរ 💛❤️ ~ រយៈពេល 1ឆ្នាំដែលខ្ញុំខំប្រឹងលក់អនឡានដើមទុនដំបូងមានត្រឹម240$ 💵តែខ្ញុំអាចយកលុយមកបង្កើតលុយបាន😁❤️អគុណអ្នកដែលមើលងាយខ្ញុំកន្លងមក ធ្វើឲ្យខ្ញុំមានអ្វីអ្វី ដែលខ្ញុំចង់បានដល់សព្វថ្ងៃសម្រាប់គេអ្នកមានវាគ្មានអ្វីអស្ចារ្យ ទេ ☹️តែសម្រាប់ខ្ញុំវាអស្ចារ្យនិងមានតម្លៃណាស់😘💛❤️💚វាជាការខំប្រឹងនិងកម្លាំងញើសឈាមខ្ញុំនិងគូរសណ្តឹងខំរកមក👫💪🏻💪🏻 ~ ដោយការរកសុីស្មោះត្រង់ទើបខ្ញុំមានដល់សព្វថ្ងៃ☺️❤️អគុណបងបងអូនអូនដែលគាំទ្រនិងរកសុីជាមួយខ្ញុំកន្លងមក🙏🙏😍បងបងអូនអូនតែចង់ជោគជ័យអាចចូលរកសុីជាមួយអូនបាន អូននិងប្រាប់កន្លឹះជោគជ័យ😘💚💛”៕ ~

Read More

តម្លៃខ្លួន មាស សុខសោភា ក្នុងផលិតកម្មថ្មី ហក់ដល់រាប់មុឺនដុល្លារក្នុងមួយខែ (មានវីដេអូ)

នៅក្នុងថ្ងៃនេះ តារាចម្រៀង មាស សុខសោភា នឹងឈានជើងចូលទ្រនំថ្មីហើយ ដែលមានឈ្មោះថា ផលិតកម្មរាម ដោយទទួលបានតម្លៃខ្លួនខ្ពស់កប់ពពក ដោយអាចនឹងរាប់មុឹនដុល្លារក្នុងមួយខែៗឯណោះ។ ~ ដោយឡែក បើយោងតាមកិច្ចសម្ភាសជាមួយនឹងលោក អុឹម ជីវ៉ា កញ្ញា មាស សុខសោភា បានបញ្ជាក់ឥតមានលាក់លៀមថា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ខ្លួននឹង សម្ភោធព្រឹត្តិការណ៍ដើរចូលក្នុងផលិតរាម ដោយថែមទាំងចេញបទចម្រៀង «ត្រលប់»ដែលជាបទថ្មី ដើម្បីបម្រើអារម្មណ៍បងប្អូនអ្នកគាំទ្រផងដែរ ចំណែកឯតម្លៃខ្លួនគឺ ហក់ដល់រាប់មុឺនដុល្លារក្នុងមួយខែ ដោយចាប់ពីពេលនោះទៅ មាស សុខសោភា នឹងក្លាយជាតារាចម្រៀងជាប់កិច្ចសន្យានៅក្នុងផលិតកម្មនេះផងដែរ។ ~ ក្រៅពីទៀត កញ្ញាបានបញ្ជាក់បន្ថែមថា រឿងចូលផលិតកម្មមានការគាំទ្រឬអត់គឺអាស្រ័យទៅលើការគ្រប់គ្រងផលិត និងការច្រៀង ជាពិសេសគឺស្ថិតនៅលើអ្នកគាំទ្រ តើការគាំទ្របានកម្រិតណាដែរ។ ចំពោះអ្នកគាំទ្រជាច្រើនវិញ ក៏បានបរិយាយពីអារម្មណ៍រីករាយនិង រំភើបពិតៗ ដោយសារតែអាយដល ពួកគេបានមកប្រឡូកក្នុងវិស័យសិល្បៈវិញហើយដែរ៕ ~ ~

Read More

លែងឆ្ងល់! ទីបំផុតកូនកំលោះទម្លាយមូលហេតុពិតដែលខ្លួនលង់ស្រលាញ់កូនក្រមុំហើយ ការពិតចឹងសោះ (មានវីដេអូ)

កណ្តាល៖ ប្រិយមិត្តអ្នកនិយមតាមដានព័ត៌មានតារាប្រហែលជាធា្លប់បានស្កាល់រួចមកហើយ កូនក្រមុំវ័យ46ឆ្នាំ ដែលជា អតីតតារាចំរៀងជើងចាស់ គឺអ្នកនាងសាន សុខកក្កដា នោះ។ ~ ដោយឡែកក្នុងឪកាសពិធីមង្គលការមួយនេះ បានធ្វើឲ្យមហាជនមានចាប់អារម្មណ៍ខ្លាំងផ្អើល ពេញក្រុងតាខ្មៅ ព្រោះតែក្រមុំសាច់ចាំមានអាយុដល់ជិត៥០ឆ្នាំទៅហើយ តែអាចអន្ទងបេះដូងកូនកំលោះ ~ ទើបតែមានអាយុជាង ២០ឆ្នាំឲ្យចូលរោងការតាមប្រពៃណី ក្នុងនោះផងដែរ យោងតាមការរៀបរាប់ខាងស្រី គាត់ស្គាល់គ្នា ៣ឆ្នំាមកហើយ ដែល ខាងប្រុសតាមស្រលាញ់គាត់នោះចំនែក ខាងប្រុស ក៌បានរៀបរាប់ពីចំនុចពិសេស៕ ~ ~

Read More

ចម្រៀងមួយបទរបស់ ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ទទួលបានការចាប់អារម្មណ៍ រហូតឯកឧត្ដម ខៀវ កាញារីទ្ធ យកមកស៊ែរជាមួយពាក្យមួយឃ្លានេះ….

ក្រោយផលិតកម្ម Galaxy Navatra បង្ហើបកាលពីម្សិលមិញថា បទចម្រៀងរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ផ្ទុះស្ទើរគ្រប់បទ ដោយមានអ្នកចូលមើលខ្ទង់លានដងក្នុងមួយបទៗនោះ ក្នុងនោះក៏មានបទចម្រៀងថ្មីមួយបទ ដែលច្រៀងរួមគ្នាជាមួយតារាស្រីពន្លកថ្មី កញ្ញា តន់ ច័ន្ទសីម៉ា ផងដែរគឺបទ «គ្រប់យ៉ាងព្រោះតែមេ»។ ~ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ មួយបទខាងលើនេះក៏ត្រូវបាន រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ ចូលទស្សនា និងស៊ែរចែករំលែកទៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកផងដែរ ដែលនេះជាមោទនភាព និងជាជោគជ័យយ៉ាងធំធេងរបស់ផលិតកម្ម Galaxy Navatra ៕ ~ ~

Read More

អីយ៉ា» អស់ទាស់ហ្មង! ពាក់មី លេង Surprise នំកណើតលោក ហេរ៉ូ នៅកន្លែងបែបនេះយកតែម្ដង

ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីលោក ចែមចាន់ដារ៉ា ហៅលោក ពាក់មី ដែលគ្រប់គ្នាបានស្គាល់ថាជាតារាកំប្លែងមួយរូបដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ CTN ជាក់ស្តែងក្នុងថ្ងៃនេះ តារាកំប្លែងរូបនេះ បានធ្វើឲ្យពិធីករដ៏ល្បីប្រចាំស្ថានីយទូរទស្សអាស៊ីអាគ្នេយ៍ លោក ហេរ៉ូ ភ្ញាក់ផ្អើលជាខ្លាំង ដែលរកអ្វីមកប្រៀបបាន និងក៏ជាលើកទីមួយក្នុងឆាតជីវិតរបស់លោក ដែលបានអបអរសាទរនំខេកក្នុងថ្ងៃខួបកំណើតនៅកណ្តាលទឹកបឹងដែលខ្លួនជាប់សុទ្ធភក់ផងដែរ។ ~ ជាក់ស្ដែងគួរបញ្ជាក់ផងដែរថា បើតាមរូបភាពពីរសន្លឹកដែលតារាកំប្លែងរូបនេះបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួននោះ ហាក់បីដូចជាកំពុងតែរកត្រីនៅក្នុងបឹងមួយ ស្របពេលមានឱកាសល្អ លោក ពាក់មី ក៏លើកនំខេកមួយមកពញ្ញាក់អារម្មណ៍ស្របពេលនោះតែម្តង។ ~ អ្វីដែលកាន់តែពិសេស ក៏មានការជូនពរ និងកោតសរសើរពីបណ្តាអ្នកគាំទ្រ និងមិត្តរួមអាជីពសិល្បៈជាមួយគ្នាក្នុងថ្ងៃដ៏កំណើតរបស់លោក ហេរ៉ូ ថែមទៀត។ ដោយឡែកយើងទាំងអស់គ្នាដែលជាអ្នកគាំទ្រឃើញបែបនេះមានតែសរសើរ លោកដែលជាតារាកំប្លែងមួយរូប និងជាពិធីការដ៏ល្បីប្រចាំប្រទេសកម្ពុជា ធ្វើរឿងមួយនេះដោយមិនប្រកាន់ខ្លួន និងតែងតែមានសកម្មភាពដូចមនុស្សធម្មតាផងដែរ៕ ~

Read More

ផ្អើលអស់ហ្វេនៗ! អតីតតារាជើងចាស់ វ័យ៤៦ឆ្នាំ សាងអនាគត ជាមួយកំលោះវ័យ២៣ឆ្នាំ (មានវីដេអូ)

បើយោងទៅតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក អ៊ឹម ជីវ៉ា នៅថ្ងៃនេះ បានបង្ហោះនូវរឿងមួយដែលស្ទើរមិនគួរឱ្យជឿ ដែល កម្លោះវ័យ ២៣ឆ្នាំ សុខចិត្តព្រមចាប់ដៃគ្នាកសាងជីវិតអនាគតជាមួយនឹងនារីដែលមានវ័យ ៤៦ឆ្នាំ ដែលជាអតីតតារាចម្រៀងជើងចាស់ គឺអ្នកនាង សាន សុខកក្កដា។ ~ ជាក់ស្តែងស្រាប់ អាពាហ៍ពិពាហ៍នេះ ត្រូវបានប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ តែម្តង នាបុរីគ្រិសស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងនោះដែរ ក៏មានអ្នកសិល្បករសិល្បការិនី និង ភ្ញៀវកិត្តិយសដទៃទៀត បានចូលរួមជាច្រើនកុះករផងដែរ។ ដោយឡែក ជាមួយគ្នានោះ លោក អ៊ឹម ជីវ៉ា បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក ដោយអមជាមួយ Caption បែបចាក់ដោតដូច្នេះថា៖ ~ នារីៗមានអាយុច្រើន កុំទាន់ភ័យ! កូនកម្លោះអាយុ២៣ឆ្នាំ កូនក្រមុំអាយុ៤៦ឆ្នាំ ថ្ងៃនេះ មកចូលរួមពិធីមង្គលការ អតីតតារាចម្រៀងជើងចាស់ គឺអ្នកនាង សាន សុខកក្កដា ដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក ស៊ីត វណ្ណស្មាវី! ទោះបីខាងស្រីមានវ័យចំនាស់អាយុច្រើនជាង២០មែន តែក៏អាចឆក់យកបេះដូងបុរសម្នាក់នេះចូលរោងការបានផងដែរ ពិធីមង្គលការនេះគឺអញ្ជើញភ្ញៀវចូលរួមជិត២០តុ ដែលប្រារព្វធ្វើថ្ងៃ ទី 18.02.2021 នៅបុរីគ្រិសស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រោយពីបានឃើញរូបភាព និង វីដេអូសម្ភាសន៍ដោយផ្ទាល់ ដែលបានបង្ហោះដោយលោក អ៊ឹម ជីវ៉ា រួចមក នៅលើលោកនេះ ពិតជាមានស្នេហ៍ស្មោះពិតប្រាកដមែន ដែលចាស់ៗតែងពោលថា ស្នេហាមិនប្រកាន់វណ្ណៈ វ័យ ឬ ពណ៌សម្បុរឡើយ ព្រោះឃើញថា គូស្វាមីភរិយាមួយគូរនេះ ពិតជាស្រលាញ់គ្នាចិត្តនឹងចិត្តពិតប្រាកដមែន៕ ~ ~

Read More