នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ នេះ តារាចម្រៀង សាយ ដែលមានឈ្មោះដើម អ៊ួន បឋម នឹងត្រូវទទួពានរង្វាន់វីរយុវជន ឆ្នាំ ២០២០ ពីសមាគមអន្តរជាតិយុវជន និង សិស្សនិស្សិតដើម្បីសន្តិភាព ដែលហៅកាត់ថា IAYSP បន្ទាប់ពីគណៈកម្មការនៃសមាគមនេះ បានវាយតម្លៃ និង ជ្រើសរើសលោកជាបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាននូវពានរង្វាន់មួយនេះ ។ នាឱកាសទទួលបានពានរង្វាន់នេះដែរ តារាចម្រៀង សាយ បានបង្ហោះសារមួយលាយឡំជាមួយអារម្មណ៍ភ័យអរៗ ដោយលោកបានរៀបរាប់ថា ៖ «ភ័យអរៗក្នុងពេលតែមួយ មានអារម្មណ៍តានតឹងជាងរត់ជុំវិញប្រទេសកម្ពុជាទៀត ។ ហើយចង់ប្រាប់អ្នកទាំងអស់គ្នាថា ពានរង្វាន់មួយនេះគឺជាពានរង្វាន់របស់ប្រជាជនកម្ពុជាទាំងអស់ ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ ប្រព្រឹត្តទៅយ៉ាងរលូន និង ជាពានរង្វាន់សម្រាប់អ្នកដែលបានចូលរួមបរិច្ចាគ ចូលរួមគាំទ្រ ចូលរួមសម្របសម្រួល ឧបត្ថម្ភ នេះគឺជាពានរង្វាន់របស់ពួកយើងទាំងអស់គ្នា» ។ គួរឱ្យដឹងដែរថា តារាចម្រៀង សាយ ត្រូវបានមហាជនទទួលស្គាល់គ្រប់ស្រទាប់វណ្ណៈ កាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីតារាចម្រៀងរូបនេះបានបង្កើតនូវកម្មវិធីរៃអង្គាសសប្បុរសធម៌ក្រោមប្រធានបទ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដើម្បីស្វែងរកថវិកាជូនមន្ទីពេទ្យកុមារអង្គរ ។ ក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌នេះដែរ តារាចម្រៀង សាយ បានចំណាយពេលរត់ចំនួន ៩៩ ថ្ងៃ ដោយឆ្លងកាត់ ២១ រាជធានី-ខេត្ត ជុំវិញប្រទេសកម្ពុជា ហើយកម្មវិធីសប្បុរសធម៌នេះបានរៃអង្គាសថវិកាបានប្រមាណជាង ៥០ ម៉ឺនដុលា្លរសហរដ្ឋអាមេរិក ៕
Read MoreDay: January 26, 2021
មានរឿងអីចេះ! សមត្ថកិច្ចក្រសួងមហាផ្ទៃ កំពុងឡោមព័ទ្ធផ្ទះលោកជំទាវឧកញ៉ាអ៊ាន សៀវម៉ី ដើម្បីនាំខ្លួន…(មានវីដេអូ)
គេនៅចាំបានថា លោកជំទាវឧកញ៉ាអ៊ាន សៀវម៉ី ត្រូវបានតុលាការ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅចូលមកបំភ្លឺ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណី បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញ។ ក្នុងពេលនោះ គេសង្កេតឃើញលោកជំទាវឧកញ៉ា បានចូលទៅបំភ្លឺតាមការកោះហៅនេះ មុន១ថ្ងៃទៀតផង គឺនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ហើយពេលចេញពីតុលាការវិញ មិនបានបកស្រាយអ្វីទាំងអស់ជាមួយនឹងក្រុមអ្នកសារព័ត៌មាន រួចក៏ឡើងជិះរថយន្តម៉ាកPrius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AQ-3840ជិះចេញទៅបាត់ ជាមួយនឹងការពាក់ម៉ាស់ និងពាក់មួកឃ្លុំបិទជិតនោះ។ ដោយឡែកនៅពេល តុលាការកោះហៅលើកទី២នោះ បែរជាមិនឃើញវត្តមានលោកជំទាវឧកញ៉ាវ័យក្មេងរូបនេះចូលខ្លួនទៅឆ្លើយបំភ្លឺឡើយ ទើបនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏ដូចអាជ្ញាធរ កំពុងនៅជុំជិតនៅមុខវិឡារដ៏ស្កឹមស្កៃរបស់លោកជំទាវ ដែលមានទីតាំងស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីនាំខ្លួនលោកជំទាវឧកញ៉ាទៅធ្វើការសាកសួរ។ រហូតមកទល់នឹងម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចកំពុងតែស្ថិតនៅឡោម័ពទ្ធគេហដ្ឋានលោកជំទាវឧកញ៉ា នៅឡើយទេ ហើយកំពុងរង់ចាំដីកាឃាត់ខ្លួនពីតុលាការ ដើម្បីចូលទៅក្នុងផ្ទះឃាត់ខ្លួនលោកជំទាវឧកញ៉ាអ៊ាន សៀវម៉ី តែម្ដង។ ព័ត៌មានចុងក្រោយបានឲ្យដឹងថា រហូតដល់ម៉ោង៦និង១៨ នាទីរសៀលថ្ងៃដដែលនេះ សមត្ថកិច្ច កំពុងនៅទីតាំងនោះនៅឡើយ(នៅក្រៅរបងផ្ទះ) ដើម្បីរង់ចាំដីកាពីតុលាការ ក្នុងការចូលទៅចាប់ខ្លួនលោកជំទាវ យកទៅធ្វើការសាកសួរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ
Read Moreជួយស៊ែរចែករំលែកផងបងប្អូន!! ដោយសារតែជំនឿនាំទុ ក្ខដល់កូនហើយមានផ្ទុកមេរោ គជាច្រើនចម្ល ងដល់កូនថែមទៀត…
បើយោងតាមផេក ហ្វេសប៊ុក Medical news for Cambodia បានបង្ហោះបញ្ចាក់ប្រាប់ថា៖ក្មេងដែលខ្ញុំជួប១០០នាក់ មានប្រហែ ល៩០នាក់ហើយសុទ្ធតែមានខ្សែអំ បោះខ្សែ សីម៉ាពាក់ជាប់ដៃ ជើង និង ក ដែលខ្សែទាំងនេះជាបណ្តុំផ្ទុ ក មេ រោគរាប់សិ ប មុខ និងមា ន ចំនួ នរា ប់រ យ លានមេរោគ ហើយគា ប់ជួននឹងប្រព័ន្ធកា រពា រ ក្មេងនៅខ្សោ យផងដែលជាហេតុនាំអោយក្មេងងា យឈឺបំ ផុត ព្រោះវាឆ្ល ងតាមការចាប់កាន់ និងបៀម(ជា ញឹកញា ប់បំផុ តធ្វើអោ យក្មេង មានជំ ងឺ រលាកបំពង់ក រលា កផ្លូវដង្ហើម រលាកក្រពះពោះវៀន ដោយមេ រោគ ដែលជំងឺទាំងអស់នេះអាចនាំអោយមានផលវិបា កខូចដល់តម្រងនោម ប្រឹសបេះដូង និងសន្លា ក់កូនក្មេង)។ ការចិ ញ្ចឹមក្មេងរបស់ឪពុកម្តាយស្រុកខ្មែរមានការយល់ដឹងទា បខ្លាំ ងមែនទែន រិតតែយ៉ាប់អ្នកដែ លនៅតាមជ នប ទស្រុ កស្រែ ចម្ការ។ បញ្ហាអនាម័យ ជំនឿផ្តេសផ្តាស ទំលាប់ផ្តេ សផ្តា ស បញ្ហាអាហារូបត្ថម្ភ ការ បង្រៀនកូន ការផ្តល់គំនិតខុសឆ្គង….. សរុបមកការថែទាំទាំងផ្នែករា ង្គកា យ និងការផ្តល់គំនិតបញ្ញាគឺមានការខ្វះខាតច្រើនមែនទែន។ ភាគរយ កុមា រកម្ពុ ជាច្រើន ណា ស់ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ(ភាគច្រើនមិនមែនដោយសារខ្វះអីហូបទេ តែដោយសារការយល់ដឹងរបស់ឪពុកម្តាយ)។…
Read Moreជាការពិតទេ?? ក្រោយល្បី ចាន់ឡា ជិតដាច់បាយ ស្រាប់តែលោក ផែង វណ្ណៈ ខ្នះខ្នែងខំជួយដល់តេទៅ៤ដង រួចស្រាប់តែ….
ភ្នំពេញ ៖ ប៉ុន្មានថ្ងៃនេះហាក់ផ្ទុះការចាប់អារម្មណ៏ខ្លាំងជុំវិញរឿងរ៉ាវដ៏ក្តៅគគុកទាក់ទងនឹងអតីតបេក្ខនារី X factor កញ្ញាលាង ចាន់ឡា ដោយរូបនាងបាន ហូរទឹកភ្នែកលើកដៃសុំឲ្យបងប្អូនហៅនាងទៅច្រៀងតាមកន្លែងផ្សេងៗផង ដោយនាងបានបញ្ចក់បន្ថែមថា នាងដាច់ បាយហើយ គ្មានលុយបងបន្ទប់ជួលទេ ហើយម៉ូតូត្រូវលក់អស់ទៀត ដោយសារព្យាបាលជំងឺធ្ងន់របស់ម្តាយ ! បើបង ប្អូនមានហាងច្រៀងអីហៅនាងទៅច្រៀងផង !»។ ភ្លាមៗនោះបើងាកមកលោកផែង វណ្ណៈ បានបង្ហោះបញ្ជាក់នៅក្នុង ហ្វេសប៊ុករបស់លោកថា «បន្ទាប់ពីពួកអាយកមុខ មីយកមុខ បានយកនាងទៅធ្វើអាជីវកម្ម ដើម្បីប្រយោជន៍របស់ពួកវារួច ទីបំផុត ក្មួយស្រីរងទុក្ខវេទនាដដែល ។ បងប្អូនណាស្គាល់លេខនាង ឬ គ្រួសារនាង ប្រាប់ខ្ញុំ ខ្ញុំឧបត្ថម្ភនាងខ្លះ សូមអរគុណ»។ បន្ទាប់មកទៀត លោកផែង វណ្ណៈ បង្ហោះសំណេរថា « ឃើញគេផ្សាយថា គាត់កំពុងខ្វះខាតខ្លាំងត្រូវការជំនួយ ខ្ញុំចង់ជួយគាត់ខ្លះ មានបងប្អូនអោយលេខគាត់០៦៦ ៧១៣ ៩០០ ខ្ញុំទូរស័ព្ទទៅ៤ដង ចុចបិតរហូត ។ ដូច្នេះខ្ញុំអត់ដឹងទាក់ទងតាមណាទេ
Read Moreផ្ទុះទៀតហើយ!! MVទី២រវាងតារានាំ សំណាង ព្រាប សុវត្ថិ ប៉ះជើងខ្លាំងវ័យក្មេងតន់ ចន្ទសីម៉ា ដឹងតែកក្រើកទៀតហើយ (មានវីដេអូ)
អ្នកតាមដានព័ត៌មានសិល្បៈច្បាស់ជាបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ កំពូលតារាចម្រៀងព្រាប សុវត្ថិ បានចាប់ដៃគូជាមួយជើងខ្លាំងវ័យក្មេង តន់ ចន្ទសីម៉ា ក្នុងMVដំបូងរបស់ពួកគេមានចំណងជើងថា«កាត់ឆុង» ដោយចេញបាន៤ថ្ងៃមានទស្សនាជិត១លានដងនោះ។ លោកព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថាជាតារានាំសំណាង ដោយហេតុថា តារាចម្រៀងភាគច្រើន ដែលច្រៀងជាមួយលោកនោះ ដឹងតែល្បីហើយ ហើយកន្លងមកតារាចម្រៀងពេជ្រ សោភា ក៏ធ្លាប់បានប្រកាសលើឆាកទទួលស្គាល់ថា ខ្លួនល្បីដោយសារតោងកាលីបលោកព្រាប សុវត្ថិផងដែរ ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនគោរពស្រឡាញ់ចំពោះនាង ដែលមិនភ្លេចអ្នកជួយខ្លួននោះ។ ដោយឡែកតារាចម្រៀងវ័យក្មេងតន់ ចន្ទសីម៉ា វិញ ក៏មិនធម្មតាដែរ ត្រូវបានគេហៅថាជើងខ្លាំងប្រចាំឆ្នាំ២០២០ទៅហើយ ដោយសារបទចម្រៀងរបស់នាងទាំងអស់ក្នុងឆ្នាំ២០២០នោះ មានអ្នកទស្សនាវ៉ាដាច់តារាចម្រៀងណាណាទាំងអស់នៅក្នុងប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ តារានាំសំណាងព្រាប សុវត្ថិ និងជើងខ្លាំងវ័យក្មេងតន់ ចន្ទសីម៉ា បានប៉ះគ្នាជាលើកទី២ហើយក្នុងMVបទ «ប្រហុក» ដែលជាការនិពន្ធ Melody និងទំនុកច្រៀង៖ ឡេង ណាវ៉ាត្រា, និពន្ធបទភ្លេង៖ Numan, ដឹកនាំសម្តែង៖ Kate-Y, អ្នកថត៖ សុខ ដាន់, ចាត់ចែងទូទៅថត៖ ម៉ានុត – ចំរ៉ុង, កាត់តដោយ៖ Elite។ MVបទនេះ ត្រូវបានអ្នកគាំទ្រមួយចំនួន លើកឡើងថា «ពីរោះ ជាការថតMVបង្ហាញពីអាជីព និងជីវិតរបស់ប្រជាជនខ្មែរ អមនឹងទេសភាពដ៏ស្រស់បំព្រង, អាយដលប៉ះគ្នាទៀតហើយពីរោះណាស់បទប្រពៃណី, ទើបយល់ ហេតុអីបានជាគេលើកសីម៉ាម្ល៉េះ ដោយសារតែគេចង់អោយគាត់ចាប់ដៃគូជាមួយបងសុវត្ថិ ហើយអ្នកសក្ដិសមលុះត្រាតែល្បីខ្លាំងដែរ, បទនេះដឹងតែ ផ្ទុះហើយចូលឆ្នាំខ្មែរឆ្នាំនេះ, មើលបងសុវត្ថិគេផងសែសិបជាងហើយមុខក្មេងជាងខ្ញុំទៀត, បើមានការស្លៀកពាក់ប្រពៃណីទៀតកាន់តែឡូយម៉ង, ស្រលាញ់ទិដ្ឋភាពMVនេះណាស់ ប្លែកភ្នែកម៉ង, ពូកែផ្ដោះផ្ដងណាស់ idol មានទាំងអត្ថន័យ មានទាំងអត្ថរស, ពីរោះណាស់ បទមានអត្ថន័យ ពីរោះហើយ ជួយលើកស្ទួយប្រហុកខ្មែរផងដែរ ខ្ញុំស្រលាញ់បទនេះណាស់»៕
Read Moreមើលហើយ រំជួលចិត្តតាម! ស្ទើរមិនគួរឲ្យជឿ លៀង ចាន់ឡា ជួបរឿងបែបនេះសោះ ច្រៀងបណ្តើរ យំបណ្តើរ ពេលជួបទុក្ខ ចង់ជួយម៉ែ ពេលឈឺ អត់លុយមើលជំងឺម៉ែ…(មានវីដេអូ)
ទស្សនិកជនមួយចំនួនធំ ពិតជាមិនទាន់ភ្លេចទេមើលទៅ កញ្ញា លៀង ចាន់ឡា នោះ ដែលជាអតីតបេក្ខនារី ធ្លាប់បាន ចូលប្រឡង ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia កាលពីខែកក្កដា ឆ្នាំ ២០១៩។ កាលនោះ អ្នកខេត្តកំពង់ឆ្នាំងរូបនេះ បានលើកយកបទ “កាត់ចិត្តបែបណា” មកធ្វើការប្រកួត។ ពេលនោះ បើទោះ ចាន់ឡា មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខនារីម្នាក់នេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ពុកម៉ែ បងប្អូន ដដែល តាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធី តូចធំជាហូរហែ។ ស្រាប់តែ មកដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់ហ្វេសប៊ុក ក៏ដូចជាហ្វេនៗ របស់ ចាន់ឡា មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក អុឹម ជីវ៉ា បានជួបសម្ភាសន៍ផ្ទាល់ ហើយភ្ជាប់សារខ្លីមួយ ប្រាប់ថា ៖ ហ៊ឺ..អាណិតណាស់ អតីតបេក្ខនារី X Factor កញ្ញា លៀង ចាន់ឡា ហូរទឹកភ្នែក លើកដៃសុំអោយបងប្អូន ហៅនាងទៅច្រៀងតាមកន្លែងផ្សេងៗផង ពេលនេះ លៀង ចាន់ឡា និយាយថា នាងដាច់បាយហើយ គ្មានលុយបង់បន្ទប់ជួលទេ ហើយម៉ូតូត្រូវលក់អស់ទៀត ដោយសារ ព្យាបាលជំងឺធ្ងន់ របស់ម្តាយ ! បើបងប្អូនមានហាងច្រៀងអី ហៅនាងទៅច្រៀងផង !”។ ចំណែកនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១…
Read Moreមិនឲ្យចាញ់តារាចម្រៀងទេ ! ស្ងាត់ៗ លេចមុខ អន្ទិត ឡុង ចន្ថា ឡើងឆាក ដាក់ប៉ុន្មានបទនេះ ពីរោះខ្លាំងណាស់ ពិសេសមានគេ និយាយត្រង់ៗ បែបនេះ ថា…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណមេគុណ ខេត្តតាកែវ ព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា គង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលទៅដោះស្រាយនៅសាលាគណខេត្តតាកែវជាបន្ទាន់ ករណីមានទំនាក់ទំនងជាមួយស្រ្តីភេទ តាមប្រព័ន្ធបណ្តាញសង្គម ដែលប្រាសចាក ធម៌វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ។ លុះមកដល់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ភិក្ខុ ឡុង ចន្ថា ក៏បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក និងសារខ្លីមួយ បញ្ជាក់ ថា ៖ “ថ្ងៃអង្គារ៍ ទី ១៣ ខែ តុលា ឆ្នាំ ២០២០ នេះ សូមទូលប្រគេន និងជំរាប ញាតិមិត្តជិតឆ្ងាយថា ខ្ញុំព្រះករុណា ខ្ញុំបាទ ឡុងចន្ថា បាន លាចាកសិក្ខាបទ មួយរយៈ មានអ្នកចូលរួមពិសេសបំផុត គឺ ព្រះរស់របស់ខ្ញុំទាំងទ្វេ សូម អរព្រះគុណ និង សូមអរគុណ ។”។ ក្រោយបាត់មុខមួយរយៈធំ ស្រាប់តែថ្មីៗនេះ គេឃើញ អន្ទិត ឡុង ចន្ថា លេចមុខសារជាថ្មី ក្នុងកម្មវិធីផ្សេងៗ ជាញឹកញាប់ ប្រកបដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង ពិសេស បានបកស្រាយចម្រៀងពីរោះៗ ស្ទើរមិនគួរឲ្យជឿ ព្រោះកន្លងមក ធ្លាប់តែស្តាប់ អន្ទិត…
Read Moreពុទ្ធោ! មុនត្រូវឡានធំ បុ កអូស ជាប់កង់បីជាង ៥០០ម៉ែត្រ នារីរ ងគ្រោះបានបង្ហោះ story មួយថា (មានវីដេអូ)
ភ្នំពេញ ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយកាលពីវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នា ក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្ដាលមនុស្ស ២នាក់ បា ត់ប ង់ជីវិត។ជាក់ស្តែង មុនកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូកង់បី ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវភ្នំពេញហាណូយ។ លុះមកដល់ចំណុចកើតហេតុ បានឈប់ពីក្រោយ រថយន្តមួយគ្រឿង ម៉ាកហ៊ីលុច រីវ៉ូ រង់ចាំភ្លើងស្តុប ។ ខណ:នោះ ស្រាប់តែរថយន្តបង្កបើកមកពីក្រោយ ក្នុងល្បឿនលឿន បានបុ កម៉ូតូកង់បីពីក្រោយពេញទំហឹង រួចរុញទៅផ្ទ ប់នឹងគូទរថយន្ត ហ៊ីលុច រីវ៉ូ បណ្ដាលឲ្យរថយន្ត ហ៊ីលុច រីវ៉ូ វិលមួយជុំ ទៅប៉ះនឹងរថយន្ត តូយូតាព្រូស មួយគ្រឿងទៀត រងការខូចខាត។ក្នុងនោះដែរ ជនរ ងគ្រោះទី១ឈ្មោះ ម៉ម សៅ ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា ពាក់ផ្លាកលេខ តាកែវ 1T-0003 មានស្រុកកំណើតខេត្តតាកែវ។ ជនរ ងគ្រោះទី២ ជាភ្ញៀវជិះកង់បីឥណ្ឌា មានឈ្មោះ មាសស៊ាងលី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅ។ ចំណែកអ្នកបើករថយន្តប ង្ក ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានឃាត់ខ្លួនបើករថយន្តប្រភេទដឹកមេស៊ីម៉ងត៍ ក្បាលពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A-3667។ ភ្លាមៗនោះ រថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវទ្បើយ បានបន្ថែមល្បឿនព្យាយាមបើករត់ ទាំងម៉ូតូកង់បី ជា ប់នៅក្រោមរថយន្ត កិ នអូសជាង២០០ម៉ែត្រ បណ្ដាលឲ្យអ្នកបើកម៉ូតូកង់បី និងស្រ្តីម្នាក់ ដែលរួមដំណើរ…
Read Moreទឹកចិត្តល្អខ្លាំងណាស់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញថ្លៃសិក្សាដល់ក្មេង៦នាក់នេះ រហូតដល់…
ប្រិយមិត្តបានជ្រាបខ្លះហើយថា លោក ឡេង ភត្រា ឬ ឡេង ណាវ៉ាត្រា ដែលមហាជនទូទៅឲ្យរហស្សនាម ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌ មានស្រុកកំណើតនៅខេត្តព្រៃវែង។ ក្នុងត្រកូលគ្រួសារកសិករ និងលោកបងប្អូនរបស់លោកមិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។ គណនីហ្វេសប៊ុកមួយឈ្មោះPA Akdam បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារថ្លែងអំណរគុណអ្នកឧកញ៉ាឡេង ណាវ៉ាត្រា នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ដូច្នេះថា “សូមអរគុណអ្នកឧកញ៉ាឡេង ណាវ៉ាត្រា និង លោកជំទាវ ដែលបានចេញថ្លៃការសិក្សាដល់កូនទាំង៦នាក់ របស់ខ្ញុំរយៈពេល១ឆ្នាំពេញ។ សូមគោរពជូនពរអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីមានសុខភាពល្អ រកស៊ីកាន់តែមានបានថែមទៀត។ ធ្វើការងារដោយបេះដូងបានផលមកដោយបេះដូង!”។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ប្អូនស្រី អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលលោកគឺជាបុគ្គលសំខាន់ម្នាក់ ក្នុងការជួយដល់ជនទីទាល់ក្រ និង ជាម្ចាស់បុរី ឡេង ណាវ៉ាត្រា បានចូលរោងជ័យសាងគ្រួសារ ជាមួយមនុស្សជាទីស្រលាញ់ ពោរពេញទៅដោយ ភាពរីករាយ៕
Read Moreសែនស្រណោះណាស់! អ្នកគាំទ្រលែងបានឃើញ Chef ឫទ្ធី ទៀតហើយ ក្រោយ MasterChef Khmer ចប់យប់មិញ
កាលពីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ កម្មវិធី MasterChef Khmer រដូវកាលទី ២ បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ដោយបេក្ខជនដែលទទួលបានជ័យលាភីឈ្នះប្រាក់រង្វាន់ ៥ ម៉ឺនដុល្លារ ពីកម្មវិធីគឺ ស្រីណុច ។ ស្របពេលកម្មវិធីបានធ្វើដំណើរមកដល់ទីបញ្ចប់នោះ អ្វីដែលជាការចាប់អារម្មណ៍របស់មហាជនអ្នកទស្សនាជាច្រើនតាមរយៈការ Live ផ្ទាល់លើទំព័រហ្វេសប៊ុកនៃកម្មវិធីនោះ គឺជាលោក ស៊ឺ សោភ័ណ្ឌឫទ្ធី ដែលជា Chef និង ជាគណៈកម្មការរបស់កម្មវិធីទៅវិញ ដោយលោកបានទទួលមរណភាពហើយកាលពីពេលកន្លងទៅនោះ ។ ពិតណាស់កាលពីយប់មិញនេះ គេសង្កេតឃើញមានអ្នកចូលរួមតាមរយៈ Comment ជាច្រើនក្រោមការ Live នៃកម្មវិធី ដោយម្នាក់ៗបានសរសេរពាក្យលាទាំងក្តុកក្តួល និង អាឡោះអាល័យទៅកាន់ Chef ឫទ្ធី យ៉ាងច្រើនថា ចាប់ពីពេលនេះលែងបានឃើញសកម្មភាពដ៏រស់រវើក និង ស្តាប់ឮសំឡេង Chef ក្នុងកម្មវិធីទៀតហើយ ក្នុងនោះដែរមហាជនអ្នកគាំទ្រក៏បានបង្ហាញក្តីនឹករឭកដល់គណៈកម្មការរូបនេះថែមទៀតផង ។ នេះជាការស្រណោះស្រណោកអាឡោះអាល័យមួយ ដែលអ្នកគាំទ្រជាច្រើនរបស់គណៈកម្មការ Chef ឫទ្ធី ដែលមានឈ្មោះដើម ស៊ឺ សោភ័ណ្ឌឫទ្ធី បានបង្ហាញចេញ ក្រោយពេលកម្មវិធី MasterChef Khmer បានឈានដល់ទីបញ្ចប់នោះ ។ គួរឱ្យដឹងដែរថា លោក ស៊ឺ សោភ័ណ្ឌឫទ្ធី ដែលគេស្គាល់ជា Chef ឫទ្ធី ជាគណៈកម្មការក្នុងកម្មវិធី MasterChef Khmer បានទទួលមរណភាពកាលពីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយសារជំងឺលើសឈាម និង ឡើងជាតិស្ករខ្ពស់ ។ មរណភាពកំពូលចុងភៅរូបនេះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង…
Read More