ក្រោយពីលោកជំទាវ ដេត ម៉ាលីណា ប្រកាសលែងលះជាសាធារណៈនៅតាមបណ្ដាញសង្គមហ្វេសប៊ុកមក គេសង្កេតឃើញថា ឧកញ៉ាឌួង ឆាយ បានព្យាយាមម្ដងហើយម្ដងទៀតក្នុងការផ្សះផ្សារឿងនេះឲ្យវិលមករកស្ថានភាពដើមវិញ។ ទោះជាបែបនេះក្ដី លោកជំទាវ ដេត ម៉ាលីណា ទំនងជាមិនទទួលយកពាក្យអង្វរ លួងលោមពន្យល់ លើកហេតុផល ទាំងនោះហើយមើលទៅ បានជារឿយៗគេសង្កេតឃើញឧកញ៉ាឌួង ឆាយ តែងតែបង្ហាញពីការអស់កម្លាំងចិត្តចំពោះអ្វី ដែលខំធ្វើ ត្រូវបានគេមើលឃើញថា ជាមនុស្សអាក្រក់ទៅវិញនោះ។ ស្របពេលកំពុងធ្វើការផ្សះផ្សា ឧកញ៉ាឌួង ឆាយ ឧស្សាហ៍លើកយករឿងកូនមកភ្ជាប់ជាមួយដើម្បីដាស់តឿនលោកជំទាវ ដេត ម៉ាលីណា រួមគ្នាគិតពីកូន ហើយក៏ឧស្សាហ៍ទៅលេងកូនៗផងដែរ តែមើលទៅ ហាក់មិនទាន់ធ្វើឲ្យលោកជំទាវស្ងប់ចិត្តឈប់ខឹងចំពោះរឿង ដូចដែលលោកជំទាវធ្លាប់បកស្រាយប្រាប់មហាជន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នោះឡើយ។ ជាក់ស្ដែង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឧកញ៉ាឌួង ឆាយ នាំកូនប្រុសដើរលេង ហើយបង្ហោះសារថា «ទោះបីរវល់ការងារច្រើនយ៉ាងណា ក៏ឆ្លៀតពេលសុំគាត់យកកូនៗមកលេងដើម្បីផ្តល់ភាពកក់ក្តៅអោយកូនៗដែរ នឹកកូនៗណាស់ បេះដូងរបស់ប៉ាៗ នាំកូនមកលេងញាំបាយនៅផ្ទះហ៊ាឧកញ៉ា»។ នៅថ្ងៃដដែល ស្របពេលនាំកូនប្រុសដើរលេងនោះ នៅយប់ថ្ងៃដដែល ឧកញ៉ាឌួង ឆាយ បានបង្ហោះរូបពកូនស្រីរបស់ខ្លួន បង្ហាញពីការនឹករំលឹកជាពន់ពេកថា «នឹកណាស់កូនស្រីពៅកែវភ្នែកឪពុក»។ ក្រោយមកនៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឧកញ៉ា បានបង្ហោះវីដេអូកូនស្រីម្នាក់នេះ ដដែល អមដោយសារយ៉ាងខ្លី បង្ហាញការនឹករលឹកទៀតថា «កូនស្រីពៅកែវភ្នែករបស់ប៉ា ហៅរកប៉ានឹកប៉ាណាស់ » លុះនៅយប់ថ្ងៃដដែលនេះ ឧកញ៉ាឌួង ឆាយ បានធ្វើការបង្ហោះវីដេអូកូនប្រុសហៅខ្លួនត្រឡប់មកផ្ទះ ជាមួយនឹងការអំពាវនាវឲ្យឈប់ឈ្លោះគ្នា តែឧកញ៉ា បានត្រឹមធ្វើការសុំទោសកូន និងបញ្ជាក់ប្រាប់មហាជនដូច្នេះថា «ពុកសូមទោសណាកូនប្រុសមាសឪពុក ពុកបានព្យាយាមអស់ពីលទ្ធភាព និងសមត្ថភាពរបស់ពុកហើយណា។ ពុកសន្យា នឹងខិតខំប្រឹងប្រែងធ្វើអោយបានល្អជាទីបំផុតដើម្បីកូនៗណាចាប់ពីពេលនេះ។អរគុណណាពូមីងបងប្អូនទាំងអស់គ្នាចំពោះការបារម្ភស្រលាញ់រាប់អានណា អ្វីៗដែលនៅសល់ទុកអោយព្រហ្មលិខិត ព្រេងវាសនា និស្ស័យ និងពេលវេលាជាអ្នកកំណត់ទៅចុះណាបាទ»៕ កុំឲ្យរង់ចាំយូរ…
Read MoreDay: January 25, 2021
កំពូលមេជាង! ម៉ាស៊ីនកប៉ាល់ខូចមួយគ្មាននរណាម្នាក់អាចជួសជុលវាបានទេ មេជាងមកដល់យកញញួរតូចគោះមាស៊ីនកប៉ាល់ រួចទា ១ម៉ឺនដុល្លារ
ម៉ាស៊ីនកប៉ាល់ខូចមួយគ្មាននរណាម្នាក់អាចជួសជុលវាបានទេ។ ថ្ងៃមួយគេបាននាំវិស្វករមេកានិកដែលមានបទពិសោធន៍ ៤០ ឆ្នាំមកពិនិត្យ និងជួសជុលវា។ គាត់បានត្រួតពិនិត្យម៉ាស៊ីនយ៉ាងប្រុងប្រយ័ត្នបំផុតតាំងពីលើដល់ក្រោម។ បន្ទាប់ពីពិនិត្យគ្រប់សព្វហើយ ជាងនោះបានទាញយកញញួរតូចមួយចេញពីកាបូបរបស់គាត់ មកគោះមាស៊ីនកប៉ាល់ ហើយម៉ាស៊ីនក៏ចាប់ដំណើការវិញភ្លាម។ ម៉ាស៊ីនត្រូវបានជួសជុល!៧ ថ្ងៃក្រោយមកម្ចាស់កប៉ាល់ទទួលបានវិក័យប័ត្រពីជាងដោយគិតថ្លៃឈ្លួលចំនួន ១០,០០០ ដុល្លារ។“ស្អី?!” ម្ចាស់កប៉ាល់បាននិយាយ, “គោះមួយញញួរ យក១ម៉ឺនដុល្លារ?!! ផ្ញើវិក័យប័ត្រដែលមានរ៉ាយរ៉ាប់តម្លៃគ្រឿងបន្លាស់ និងថ្លៃឈ្លួលមក!”ជាងឆ្លើយតបថា៖ – គោះមួយញញួរគិតថ្លៃ ២ ដុល្លារ – ដឹងពីកន្លែងដែលត្រូវគោះធ្វើឱ្យម៉ាស៊ីនដំណើការគិតថ្លៃ ៩,៩៩៨ ដុល្លារប្រែសម្រួលពីប្រភព Facebook
Read Moreកោតសរសើរ ក្រោយ ឃើញរូបភាព ក្មេងប្រុសម្នាក់ សុខចិត្តសរសេរ មេរៀន តាមចិញ្ចើមផ្លូវ
ពិតជារឿងមួយ ក៏គួរ អោយស្ងប់ស្ងែងណាស់ ដោយការពីពេលថ្មីៗនេះ មានការចែករំលែក តៗ គ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុកនូវរូបភាពរបស់ក្មេងប្រុសម្នាក់ ដែលបង្ហាញនូវសកម្មភាព នូវការខិតខំប្រឹងប្រែងរៀនសូត្រ ដោយ ក្មេងប្រុសរូបនោះ សុខចិត្ត សង្ងំសរសេរអក្សរនៅតាម ចិញ្ចើម ផ្លូវ មើលទៅប្អូន មានការតស៊ូណាស់។ដោយយោងតាម ហ្វេសប៊ុក កូនខ្លាតូច បានបង្ហោះ និងសរសររៀបរាប់ថា៖ «#គ្រាប់ពេជ្រនៃសង្គមជាតិ មីងសុំជូនពរអោយ ថ្ងៃអនាគតក្មួយមានវាសនាខ្ពង់ខ្ពស់ធ្វេីជាយុវជនមួយរូបដែលសង្គមជាតិត្រូវការហ្នឹងខ្វះមិនបាន#សូមអោយអនាគតក្មួយរុងរឿងក្លាយជាបណ្ឌិត អក្សរសាស្ត្រហ្នឹងគេមួយរូបដែរ រូបភាព÷ ពីហ្វេសប៊ុក»៕ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read Moreសូមចូលរួមសោកស្តាយផង តារាចម្រៀង ពេជ្រ ថាណា កំពុងជួបទុក្ខធំ ខណៈដែលមនុស្សជាទីស្រឡាញ់បានទទួលមរណភាព ដោយសារតែ
ជីវិតមនុស្សគ្រប់រូបដែលកេីតមកនេះ មានវាសនាខុសៗគ្នា និងមានជីវិតរស់នៅមិនដូចគ្នានោះទេ សូម្បីអាយុកាលរបស់មនុស្សម្នាក់ៗ ក៏មិនដូចគ្នានោះដែរ។ ដោយឡែក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០១ នេះ លោក ពេជ្រ ថាណា តារាចម្រៀងដ៏មានឈ្មោះល្បីប្រចាំផលិតថោន បានមានទុក្ខជាទំងន់ ខណៈដែលមនុស្សជាទីស្រឡាញ់បានទទួលមរណភាព។ ក្នុងនោះដែរ លោក ពេជ្រ ថាណា ក៏បានបង្ហោះសារបង្ហាញពីអារម្មណ៍សោកសៅដោយមានខ្លឹមសារថា៖ «ពេលនេះខ្ញុំមានទុក្ខ បងប្អូនដែលស្រលាញ់រាប់អានគាត់ និងស្រលាញ់រាប់អានខ្ញុំ ពេលនេះគាត់លាបងប្អូនទាំងអស់គ្នារហូតហេីយ។ បងប្អូនអាចចូលរួមបច្ច័យ តាមរយៈខ្ញុំបាន បុណ្យធ្វេីនៅខេត្តបាត់ដំបង អរគុណ គាត់ទៅបានសុខហេីយ 087313936 តាមសន្ធាបងប្អូន និងសូមជូនបុណ្យដល់បងប្អូនគ្រប់ៗគ្នា»។ ជាមួយគ្នានេះ បេីតាមប្រភពព័ត៌មានបឋមទទួលពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Kim Dalina បានបញ្ជាក់អំពីមូលហេតុនៃការស្លា ប់ប្រាប់ទៅកាន់មហាជនតាមរយៈការខមិន គឺដោយសារតែជំងឺមហារីកពោះវៀន និងរលាក់ស្រោមខួរក្បាល។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូប បានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធរបស់បងស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
Read MoreHot News ៖ ពលករខ្មែរ ភូមា និងកម្មករថៃ សរុប១០នាក់ បានរង រ បួ ស ក្នុងហេតុការណ៍បាក់ស្ពានអាកាស នៅតនគររាជសីមា ប្រទេសថៃ ដោយសារ…
(ព័ត៌មានបឋម)៖ នាថ្ងែទី២៣ ខែមករា ឆ្នាំ២០២១នេះ មានហេតុការណ៍បាក់ស្ពានអាកាសមួយកន្លែងនៅ ខេត្តនគររាជសីមា (NakhonRatchasima) ប្រទេសថៃ ដែលបណ្ដាលឲ្យមានមនុស្សរងរ.បួ.ស១០នាក់ ក្នុងចំណោមនោះក៏មានពលករខ្មែរ ភូមា និងថៃផងដែរ។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានអ្នកខ្លះបាក់ជើ.ង និងបាក់ដៃ។ ស្ពានអាកាសនេះ បានបាក់ក្នុងអំឡុងពេលសាងសង់ដែលជាផ្នែកមួយនៃគម្រោងផ្លូវក្រវាត់ក្រុង ប្រវែង១៤,៥គីឡូម៉ែត្រ។ ប៉ូលិសបានរកឃើញថា ការបាក់ស្ពាននេះដោយសារកំហុសបច្ចេកទេស ដែលបានចាក់ស៊ីម៉ង់ច្រើនហួសកម្រិត ធ្វើឱ្យជើងទម្រស្ពានមិនអាចទ្រទម្ងន់បាន ហើយក៏បាក់តែម្តង។ ក្រុមហ៊ុនសាងសង់មានឈ្មោះ Sang Chokechai Consortium ត្រូវបានណែនាំឱ្យរុះរើបំណែកទាំងនេះចេញ ហើយរ៉ាប់រងលើការចំណាយក្នុងការព្យាបាលពលករដែលរងរ.បួ.ស៕
Read Moreសូមចូលរួមរំលែកទុក្ខផង! តារាចម្រៀង ឆ័យលី ដាឡែន កំពុងជួបទុក្ខធំ ខណៈទេីបបាត់បង់ឪពុក ពេលនេះបងស្រីបង្កេីតបានទទួលមរណភាពម្នាក់ទៀត ដោយសារតែ
ជីវិតមនុស្សគ្រប់រូបដែលកេីតមកនេះ មានវាសនាខុសៗគ្នា និងមានជីវិតរស់នៅមិនដូចគ្នានោះទេ សូម្បីអាយុកាលរបស់មនុស្សម្នាក់ៗ ក៏មិនដូចគ្នានោះដែរ។ ដោយឡែក កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០១ នេះ អ្នកនាង ឆ័យលី ដាឡែន តារាចម្រៀងក្រមិចក្រមើម បានមានទុក្ខជាទំងន់ ខណៈដែលបងស្រីបង្កេីតជាទីស្រលាញ់បានទទួលមរណភាពធ្វើឲ្យតារាចម្រៀងរូបនេះ រួមទាំងក្រុមគ្រួសារ មានក្តីក្រៀមក្រំនិងរន្ធត់ចិត្តជាខ្លាំង។ សូមជម្រាបថា បងស្រីបង្កេីតរបស់អ្នកនាង ឆ័យលី ដាឡែន បានគាំងបេះដូងស្លា ប់នៅតាមផ្លូវ បន្ទាប់ពីត្រលប់មកពីលេងភ្លេងខ្មែរនៅឯខេត្តបាត់ដំបង។ ជាមួយគ្នានេះ អ្នកនាង ឆ័យលី ដាឡែន ក៏បានបង្ហោះសារបង្ហាញពីអារម្មណ៍សោកសៅដោយមានខ្លឹមសារថា៖«បងក្រោកមកវិញមក គ្រួសារយេីងទេីបតែបាត់បង់ប៉ាមួយទេ បងកុំទៅមួយទៀតអី គ្រួសារយេីងទេីបដេីរជុំគ្នាថ្ងៃមុនទេ ពួកយេីងទេីបបានសប្បាយទេ បងឮខ្ញុំហៅអត់? តេីបានអ្នកណាពិភាក្សាជាមួយខ្ញុំទៀតពេលខ្ញុំមិនសប្បាយចិត្ត ខ្ញុំទទួលយកមិនបានទេ ខ្ញុំគេងមិនលក់ទេ បិតភ្នែកឃេីញតែបងស្រី បងមកវិញមក ទេវតាអេីយអោយបងស្រីខ្ញុំវិញមក»។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូប បានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធរបស់បងស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
Read More