សាច់ញាតិរបស់អ្នកជំងឺកូវីដ-១៩ នៅប្រទេសប្រេស៊ីល បាននាំគ្នាឈរតម្រង់ជួររាប់ម៉ោង ដើម្បីនាំយកបំពង់អុកស៊ីសែនទៅជួយសង្គ្រោះជីវិតមនុស្សជាទីស្រឡាញ់របស់ពួកគេ ខណៈវីរុសកូវីដ-១៩ បំលែងខ្លួនថ្មី កំពុងផ្ទុះរាលដាលឆ្លងខ្លាំង ។ រដ្ឋ Amazonas បច្ចុប្បន្នកំពុងរងការរាលដាលឆ្លងខ្លាំងនៃវីរុសបំលែងខ្លួនថ្មី ហើយក្រុមគ្រូពេទ្យនៅក្រុង Manaus ដែលជាក្រុងធំបំផុតប្រចាំព្រៃអាម៉ាហ្សូន បានបង្ខំសម្រេចចិត្តជ្រើសអ្នកជំងឺណាគួរតែទទួលបានបំពង់អុកស៊ីសែនសម្រាប់ប្រើប្រាស់ ។ ដោយហេតុនេះហើយ តាំងពីព្រលឹមទល់ព្រលប់ សមាជិកគ្រួសារនៃអ្នកជំងឺបាននាំគ្នាឈរតម្រង់ជួរក្រៅកន្លែងបញ្ចូលអុកស៊ីសែន ក្រោមភ្លៀងរលឹមនៅថ្ងៃអង្គារ ទី ១៩ ខែមករា ឆ្នាំ ២០២១ កន្លងទៅ។ នៅទីនោះ ពួកគេបាននាំគ្នាយកបំពង់អុកស៊ីសែនពណ៌បៃតង ដើម្បីទៅបញ្ចូលអុកស៊ីសែន យកទៅសង្គ្រោះជីវិតសាច់ញាតិរបស់ពួកគេ ។ គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃពុធ ទី ២០ ខែមករា ឆ្នាំ ២០២១ នេះ ប្រទេសប្រេស៊ីលមានអ្នកឆ្លងកូវីដរហូតដល់ ៨ ៥៧៥ ៧៤២ នាក់ហើយ ខណៈអ្នកស្លាប់មានរហូតដល់ ២១១ ៥១១ នាក់ (ចំនួនច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក) ៕
Read MoreDay: January 20, 2021
សហការី លោក វេជ្ជបណ្ឌិត បាត ចាកុប កំពុងរត់ឯកសារបញ្ជូនស.ពលោក មកកម្ពុជាវិញ ដោយរំពឹងថា នឹងដល់នៅថ្ងៃស្អែកនេះ រីឯភរិយាលោក មិនមានឱកាស សូម្បីតែមើលមុខ ជាលើកចុងក្រោយ
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព បានបង្ហោះសាររៀបរាប់ថា ជាមួយនឹងភាពសោកសៅបំផុតនៃការទទួលមរណភាពរបស់លោកបណ្ឌិតបាត ចាកុប ដែលជាស្ថាបនិកចម្បងនៃអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ ។ មរណភាពរបស់លោកបណ្ឌិត គឺជាបាត់បង់បុរសដ៏អស្ចារ្យម្នាក់ដែលបានចូលរួមចំណែកយ៉ាងច្រើនចំពោះកិច្ចអភិវឌ្ឍនៃប្រព័ន្ធសុខាភិបាលសាធារណៈនៅប្រទេសកម្ពុជា ។ សន្តានចិត្តមេត្តាករុណា និងក្តីស្រឡាញ់របស់លោកចំពោះប្រទេសកម្ពុជានឹងត្រូវបានចងចាំជានិច្ច ។ ដោយសារទង្វើប្រកបដោយគុណធម៌ និងការលះបង់ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកបណ្ឌិតសម្រាប់ប្រជាជនកម្ពុជា ថ្មីៗនេះលោកត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទាននូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ សម្រាប់ការចូលរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពសង្គមកម្ពុជា ក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមក ។ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សោកសៅបំផុតជាមួយក្រុមគ្រួសាររបស់លោកចំពោះការបាត់បង់មនុស្សជាទីគោរពស្រឡាញ់បំផុតរបស់ពួកគេ ។ មនសិការ និងសមិទ្ធផលនានាដែលលោកបណ្ឌិតបាត ចាកុប បានបន្សល់ទុក នឹងស្ថិតនៅក្នុងបេះដូងរបស់យើងខ្ញុំជានិច្ច ហើយយើងនឹងបន្តក្តីប្រាថ្នារបស់លោកក្នុងការជួយប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅកម្ពុជាបន្តទៅមុខទៀត ។ យើងខ្ញុំ សូមបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោកបណ្ឌិតបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ សូមរំលឹកថា លោកបណ្ឌិត បាត ចាកុប បានទទួលមរណភាពក្នុជន្មាយុ ៥៤ឆ្នាំ នៅមន្ទីរពេទ្យក្រុងបាងកកនាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៧:00ល្ងាច ដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅភ្នំពេញ ។ បន្ទាប់មក រូបលោកត្រូវបានបញ្ជូនតាមយន្តហោះទៅព្យបាលបន្តនៅមន្ទីរពេទ្យមួយនៅទីក្រុងបាងកក ។ បច្ចុប្បន្ន ក្រុមគ្រួសារ និងសហការីរបស់លោក បាននិងកំពុងរត់ឯកសារដើម្បីបញ្ជូនស.ពលោកមកប្រទេសកម្ពុជាវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយរំពឹងថានឹងមកដល់នៅថ្ងៃទី២១ ខែមករា ខាងមុខនេះ ខណៈដែលភរិយារបស់លោក លោកស្រី យ៉ាវស៊ីថាន នឹងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀតនៅពេលមកដល់ប្រទេសកម្ពុជា ដោយសារតែវិធានការបង្ការការរីករាលដាលនៃកូវីដ១៩រវាងប្រទេសទាំងពីរ ។ ដូច្នេះលោកស្រីនឹងមិនមានឱកាស សូម្បីតែមើលមុខ ឬប៉ះរាងកាយ និងមិនបានចូលរួមពិធីបុណ្យស.ពរបស់ស្វាមីគាត់ដោយផ្ទាល់ និងជាលើកចុងក្រោយឡើយ ។ ពិធីបុណ្យសព ៧ ថ្ងៃ…
Read Moreដោយក្តីអាណិតជាពន់ពេក ពេលឃើញកុមារាកំសត់ទៅរៀនក្រដល់ថ្នាក់យកថងធ្វើកាតាប អ្នកស្រី ទ្រី ដាណាបានប្រកាសថា…
ភ្នំពេញ៖ អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។ មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញមុននេះបន្តិចអ្នកស្រី ទ្រី ដាណា បានបង្ហោះថា៖ មើលរូប អាណិតខ្លោចចិត្ត😢😢😢 គ្នាចង់រៀន តែគ្មានកាតាប គ្មានសៀវភៅ ហើយខោអាវក៏គ្មានស្លៀកពាក់សមរម្យជាសិស្ស។ ឱ្យតែក្មួយតស៊ូ ក្មួយនឹងជោគជ័យ ជីវិតយើងមិនមែននៅបែបនេះរហូតទេ 💪💪💪 មីងដាណា នឹងផ្ដល់សម្ភារៈសិក្សា កាតាប ខោអាវដល់ក្មួយណា😥😥៕
Read Moreញាក់សាច់! អ្នកលក់ឡេសាច់សខ្ចី អាជី ទម្លាយចំនូលខ្លួន រកបាន10មុឺនដុល្លារទៅដល់ 20មុឺនដុល្លារក្នុងមួយថ្ងៃ….(មានវីដេអូ)
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាជីវិតអ្នកលក់ឡេល្បីឈ្មោះកញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី និងប្អូនស្រី តេង ដាណា ហៅអាម៉ី កាន់តែកាលីបហាយសូខ្លាំងឡើងជាមួយសម្ភារៈប្រេនៗថ្លៃកប់ពពក ។ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Ah Gi Leader ដែលមានលក់ គ្រឿងក្រអូប បោះដុំ និងរាយនាំមកពីប្រទេសថៃ Ah Gi Leader ទទួលបានប្រជាប្រិយភាពពីហ្វេនៗ ទិញឡេព្រោះថាពេលLive ម្តងៗមានអ្នកមើលច្រើន ជាពិសេសតែងតែមានប្រូមូសិនរាល់ ថ្ងៃនះពិតជាភ្ញាក់ផ្អើលជាខ្លំាងថ្មីៗនេះស្រីស្អាត អាជី កាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងឡើង បន្ទាប់ពីនាង ដោយឡែកអាជី បានបង្ហើបថាកាលពីរកស៊ីដំបូងមានដើមទុនរកស៊ីត្រឹមតែ៥០ដុល្លារសោះ ឥឡូវបងប្អូនស្រី២នាក់នេះឡូយឆាយហាយសូខ្លាំងណាស់ ប្រើប្រាស់សម្ភារៈនិយមថ្លៃៗ។ សូមរំលឹកផងដែលថា មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាជីវិតអ្នកលក់ឡេល្បីឈ្មោះកញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី និងប្អូនស្រី តេង ដាណា ហៅអាម៉ី កាន់តែកាលីបហាយសូខ្លាំងឡើងជាមួយសម្ភារៈប្រេនៗថ្លៃកប់ពពក ។ ប៉ុន្តែស្របពេលដែលមានលុយមានឡាន យ៉ាងណាមិញក្រោយក្រលេកទៅមើល សម្រស់អ្នកទំាង២ កាន់តែ ស្រស់ ស្អាត ទ្វេរឡើង ក្នុងនោះផងដែរកាលពីថ្មីៗនេះ Ahgi ធ្វើបទសំភាសន៌ ជាមួយតំណាងចែកចាយជាច្រើន ជាពិសេស Ah Gi បានទម្លាយនូវប្រាក់ចំនូលខ្លួនក្នុងមួយថ្ងៃមិនចេះតិចទេ ដោយបានបញ្ចាក់យ៉ាងច្បាស់ថា ពិតជាខ្លាំងពូកែរកលុយមែន កញ្ញា អាជី និង កញ្ញា អាមុី រកលុយបានពី 10មុឺនដុល្លារទៅដល់ 20មុឺនដុល្លារក្នុងមួយថ្ងៃ តាមរយៈការលក់ផលិតផលថែរក្សាសម្រស់ របស់ក្រុមហ៊ុន Ah Gi leader & Teng Dana Co.,LTD ។តោះទស្សនាវីដេអូដូចខាងក្រោម៖
Read Moreតើអ្នកដឹងទេ! នរណាជាអ្នកបង្កើតម៉ាស៉ីនដើរដោយចំហាយទឹកមុនគេ?
(ពិភពលោក)៖ នៅសម័យបដិវត្តឧស្សាហកម្មដំបូងនាសតវត្សរ៍ទី១៨ គេបានចាប់ផ្ដើមស្គាល់ម៉ាស៉ីនដើរដោយចំហាយទឹកកាន់តែខ្លាំង ប៉ុន្តែពួកគេពិតជានឹកស្មានមិនដល់ឡើយថា ម៉ាស៉ីននេះត្រូវបានរកឃើញដំបូងតាំងពីរាប់ពាន់ឆ្នាំមុនមកម៉េះ។ តើអ្នកដឹងទេថា នរណាជាអ្នកបង្កើតម៉ាស៉ីនដើរដោយចំហាយទឹកមុនគេបង្អស់? ម៉ាស៉ីនដើរដោយចំហាយទឹកនេះ ដំបូងវាគ្រាន់តែជាឧបករណ៍ច្នៃប្រឌិតមួយរបស់លោក ហេរ៉ុន (Heron of Alexandria) ប៉ុណ្ណោះ កាលពីអំលុងគ្រិស្ដសករាជ ៦២។ លោក ហេរ៉ុន ជាអ្នកប្រាជ្ញគណិតវិទ្យា និងធរណីវិទ្យាជនជាតិក្រិកម្នាក់ ប៉ុន្តែលោកបានទៅរស់នៅទីក្រុងអាឡិចសង់ទ្រី នៃអាណាចក្រអេហ្ស៉ីប។ ក្រៅពីត្រូវគេស្គាល់ថាជាគណិត-ធរណីវិទូហើយ លោកក៏ជាអ្នកច្នៃប្រឌិតម្នាក់ដែលមានចក្ខុនិម្មិតវែងឆ្ងាយផងដែរ។ ដំបូងឡើយ គេហៅឧបករណ៍នេះថា អ៊ែរឡូផាយ (កូនបាល់ខ្យល់) ដែលអាចចាត់ទុកថាជាគ្រឿងម៉ាស៉ីនដើរដោយចំហាយទឹកដំបូង។ វាអាចប្រើប្រាស់បានតាមរយៈវិធីតែមួយគត់ គឺការរុញដោយកម្លាំងឧស្ម័ន ហើយចំហាយទឹកនឹងរុញបង្វិលកូនដែកមូលៗឱ្យវិលបាន ១,៥០០ ជុំក្នុងមួយវិនាទី។ ជារឿងអភព្វសម្រាប់លោក ហេរ៉ុន ព្រោះតែកាលណោះពុំមាននរណាម្នាក់ដឹងថាវាមានប្រយោជន៍អ្វីខ្លះនោះទេ ទើបឧបករណ៍មួយនេះត្រូវគេមើលងាយថាពុំមែនជាវត្ថុអស្ចារ្យអ្វីឡើយ គ្រាន់តែជាវត្ថុច្នៃប្រឌិតដ៏គួរឱ្យអស់សំណើចមួយប៉ុណ្ណោះ។ រហូតដល់គ្រិស្ដសករាជ ១៧១១ ទើបលោក ថូម៉ាស ញូខូមែន (Thomas Newcomen) ចាប់ផ្ដើមបង្កើតគ្រឿងម៉ាស៉ីនដើរដោយឥន្ធនៈឡើង ដោយកែច្នៃចេញពីម៉ាស៉ីនដើរដោយចំហាយទឹកខាងលើនេះឯង។ លោក ថូម៉ាស ញូខូមែន ជាជនជាតិអង់គ្លេស ហើយម៉ាស៉ីនរបស់លោកក៏ត្រូវបានប្រើប្រាស់នៅចក្រអង់គ្លេស និងបន្តចែកចាយសាយភាយទៅដល់បារាំង និងប្រទេសដទៃទៀតនៅទ្វីបអឺរ៉ុប៕
Read Moreក្ដៅៗ ពេលនេះ សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យសើរើដកហូតដី ពីអ្នកទន្ទ្រានយកដីចម្ការស្រល់នៅស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរីហើយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឱ្យមានការសើរើ និងដកហូតមកវិញនូវការទន្ទ្រានយកទៅកា ន់កាប់ជាកម្មសិ ទ្ធិផ្ទា ល់ខ្លួនលើដីមួយចំនួន ដែលជាដីត្រូវបានធ្វើសម្បទាន សេដ្ឋកិ ច្ចសម្រា ប់ដាំដើមស្រល់នៅក្នុងស្រុកអ ររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅលើលិខិតស្នើសុំរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្ម រុ ក្ខាប្រ មា ញ់ និងនេសាទ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ នៅក្នុងលិខិតសំណើដាក់ជូនសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន បានរៀបរាប់យ៉ាងដូច្នេះថា ផ្ទៃដីដែលរាជរដ្ឋាភិបាលអ នុញ្ញាតឱ្យក្រុមហ៊ុន វូជីសាន និងក្រុមហ៊ុន ហួរ លីង វិនិយោគដាំដើមស្រល់ស្ថិតនៅក្នុងស្រុកអូរ រាំ ង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនោះ ត្រូវបានរំ លោ ភកា ន់កា ប់ ខុ សច្បា ប់ជាហូរហែយ៉ាងអ នាធិប តេយ្យអស់ជាច្រើនពាន់ហិកតា តាមរយៈការរំ លោ ភទន្ទ្រា នយកកា ន់កា ប់ពីជនមួយក្រុមតូចបំពា នសិ ទ្ធិស្រ ប ច្បា ប់ ដោយគ្មា នខ្លា ចរអែ ងច្បាប់ និងក្រុមហ៊ុនវិនិយោ គ។ លោក វេង…
Read Moreក្ដៅៗ អ្នកសារព័ត៌មាន២នាក់ ត្រូវសម ត្ថកិច្ចខេ ត្តក ណ្តាល កោះហៅមកធ្វើការសាកសួរ ក្រោយធ្វើការLiveប្រើអាកប្ប កិ រិយាមិនសមរម្យមកលើស មត្ថ កិច្ចដែលកំពុងបំពេញភា រកិច្ច
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើតបជូនបណ្តាញសារព័ត៌មាន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ គេហទំព័រសារព័ត៌មាន KH Plus News បានធ្វើការLives ពីសកម្មភាពសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ហើយដោយប្រើអាកប្បកិរិយាមិនសមរម្យមកលើសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចនោះ។ ក្រោយពីទទួលបានដំណឹងភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវនិងឆ្លើយតបចំពោះខ្លឹមសារដែលសារព័ត៌មានបានធ្វើការ Live នោះ។ ជាលទ្ធផល៖ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបំភ្លឺឱ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ ខៀវ ប៊ុនធឿន អត្តលេខ ៦៥៧០២ តួនាទី នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងជាប្រធានក្រុម ត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបើកបរយានយន្តក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅចំណុចគោលដៅ លើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយបានសហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក។ នៅពេលកំពុងអនុវត្តនោះសមត្ថកិច្ចបានឃាត់រថយន្ត០១គ្រឿង ម៉ាក TOYOTA HIGHLENDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AV-9264 បើកបរដោយឈ្មោះ ភិន ដុំ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រៃផ្អាវ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលបើកបរមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ពេលនោះឈ្មោះ ផាត់ ហ៊ន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទួលអង្គុប ឃុំសំបួរ ស្រុកស្វាយទៀប ខេត្តស្វាយរៀង មុខរបរ សារព័ត៌មានក្តាមក្រហម តួនាទី និពន្ធនាយករង ដែលជិះនៅខាងក្រោយរថយន្តនោះ បានចុះមកធ្វើការ LIVE VIDEOS…
Read Moreមានទឹកចិត្តល្អណាស់! ព្រឹកមិញជប៉ុនជួយរាប់ម៉ឺនដុល្លារ ឱ្យពង្រឹងវិស័យពន្លត់អគ្គិភ័យ មិនឱ្យសងវិញទេ…
តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា ឱ្យដឹងថា នៅថ្ងៃទី១៨ ខែមករា រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ KUSANONE នូវថវិកាសរុបចំនួន ២២៧,៧៣៦ ដុល្លារអាមេរិក សម្រាប់ការធ្វើឱ្យប្រសើរទ្បើងនូវសមត្ថភាពពន្លត់អគ្គីភ័យក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនេះ។ ស្របពេលជាមួយគ្នានេះ អនុស្សារណៈនៃការយោគយល់គ្នា ដើម្បីសម្រេចបាននូវការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គីភ័យ និង ជួយសង្គ្រោះរបស់កងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ក៏ត្រូវបានចុះហត្ថលេខាផងដែរ។ ជប៉ុន ជឿជាក់ថាជំនួយឥតសំណងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅរាជធានីភ្នំពេញ ៕
Read Moreដើរបេះហូបមួយសេរី តាង៉ែន អ្នកបន្ទាយស្រីធម្មជាតិពិតៗ ១គីឡូត្រឹម ៥ពាន់រៀល …
ស្ថិតនៅ ជើងភ្នំគូលែន ចូលតាមច្រកផ្លូវវត្តស្គន់ ក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប លោកអ្នកនឹងទៅដល់ ចំការតាង៉ែន ដែលផ្អែមមុត ឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ ដែលសំខាន់អាចទៅលេងដល់ចម្ការ ហើយដើរកាច់ពីដើមដោយខ្លួនឯងបានទៀត ។ តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់ អភិបាលស្រុកបន្ទាយស្រី បានណែនាំ ឱ្យបងប្អូន មកសាកភ្លក់រសជាតិ និងគាំទ្រផ្លែតាង៉ែនក្នុងខេត្តសៀមរៀបម្ដង ដោយប្រហែលជានៅមិនទាន់មានអ្នកដឹងច្រើនទេ ថានៅជើងភ្នំគូលែនមានចម្ការតាង៉ែនដ៏គួរឱ្យចង់មកលេងមួយនេះ។ ដើម្បីចូលរួមជំរុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ម្ចាស់ចម្ការបានយល់ព្រមសហការជាមួយរដ្ឋបាលស្រុក ដោយលក់ជូនក្នុងតម្លៃពិសេស ត្រឹមតែ ៥០០០ រៀលក្នុងមួយគីឡូ សម្រាប់អ្នកទេសចរដែលអញ្ជើញមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរកាច់យកខ្លួនឯង និងអាចបេះហូបពីដើម «ម៉ាសេរី» ដោយមិនគិតថ្លៃបន្ថែមទៀតផង ។ យ៉ាងណាម៉ិញ លោកអភិបាលស្រុក ក៏បានបញ្ជាក់ផងដែរថា « ដើមតាង៉ែនទាំងនេះមិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព១០០% សម្រាប់ការបេះហូបភ្លាមៗពីដើមផ្ទាល់ តែមានលក្ខខណ្ឌតម្រូវឱ្យទិញចាប់ពី១០គីឡូឡើងទៅ ទើបអាចធ្វើដូច្នេះបាន (ព្រោះខ្លាចដើរហូបឆ្អែតហើយ ទិញតែកន្លះគីឡូ 😅)។ » ៕
Read Moreពិធីមង្គលការកូនប្រុស ឯកឧត្តម វេង សាខុន កាលពីយប់មិញនេះពិតជាអធឹកអធមខ្លាំងណាស់រហូតមហាជនលាន់មាត់បែបនេះថា…
ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាប្រហែលជាឃើញទិដ្ឋភាពមង្គលការដ៏ស្រស់ស្អាតផ្អើលពេញហ៊្វេសបុកកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីអាពាហ៍ពិពាហ៍កូនប្រុស ដែលមានឈ្មោះថា សាខុន រតនៈ ជាមួយនឹងកូនក្រមុំឈ្មោះ ឆាយ ឆវីវណ្ណ ។ ក្នុងនោះផងដែរអ្វីដែលកាន់តែធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់នោះ គឺពិធីមង្គលរបស់កូនប្រុសឯកឧត្តម វេង សាខុន គេបានឃើញមានការរៀបចំតុបតែងយ៉ាងប្រណីត និងស្រស់ស្អាតបំផុត ប្រៀបដូចឋានសួគ៌ក្រោមមេឃ ហើយមង្គលការនេះដែរ ត្រូវបានសាធារណជនលើកឡើងថាជា ពិធីដ៏ធំមួយនៅដើមឆ្នាំ ២០២១៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៕
Read More