(ខេត្តកំពង់ស្ពឺ៌)ជាមួយគ្នានោះដែរគេក៏ប្រទះឃើញអតីតតារាចម្រៀងកេរ្តិ៍ឈ្មោះល្បីល្បាញកំឡុងឆ្នាំ២០១០លោក ទិត្យ វិច្ឆិកា បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំថា៖ «២០ឆ្នាំជាងនេះបងខំប្រឹងដើម្បីបំរើប្រទេសជាតិក្នុងការចូលរួមបង្កើនធនធានមនុស្សអោយមានជំនាញ PARA KOMANDO បានច្រើនរួចហើយ ពេលនេះបងប្អូនយើងដែលជាគ្រូបង្វឹកទាំងអស់គ្នាពិតជាសោកស្តាយខ្លាំងណាស់ដែលបងទៅទាំងនៅស្រស់ណឹងភ្នែក… ពេលនេះខ្ញុំសូមគោរពនឹងសូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះបងប្រុស សូមបងប្រុសទៅកាន់សុគតិភពផងចុះ KOMANDO បុព្វហេតុដើម្បីជាតិមាតុភូមិ» ៕ នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានករណីលោតឆ័ត្រខុសបច្ចេកទេស ធ្លាក់មកចំនួន២នាក់ ដែលបណ្ដាលឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកបានស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់ផងដែរ។ ហេតុការណ៍ដ៏ស្លុតសែនតក់ស្លុតនេះ បានធ្វើប្រជាជនកម្ពុជាមានការសោកស្ដាយជាពន់ពេក ខណៈត្រូវបាត់បង់ធនធានមនុស្សដ៏កម្រម្នាក់ត្រឹមមួយពព្រិចភ្នែក ។
Read MoreDay: January 14, 2021
មហាជននៅតែផ្ទុះចម្ងល់ បុរសដកកាំភ្លើងបង្ហាញគេ ធ្វើការរោងចក្រកាត់ដេរ តែមានឯកសណ្ឋានប៉េអ៊ឹម
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប អំពី បុគ្គលដែលបង្កហេតុដកកាំភ្លើង និងបានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ គឺជាបុគ្គលិកធ្វើការរោងចក្រ ។ កងរាជអាវុធហត្ថបានបំភ្លឺថា បុគ្គលិករោងចក្រនោះ មានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបាន មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ យ៉ាងណាមិញមហាជនមានការផ្ទុះចម្ងល់ថា បុគ្គលរូបនោះធ្វើការរោងចក្រ ប៉ុន្តែហេតុអ្វីបានជាមានឯកសណ្ឋានជាមន្ត្រីអាវុធហត្ថ ហើយថ្ងៃកើតហេតុនោះ ក៏ឃើញក្នុងរថយន្តបុរសរូបនោះ មានកាត VIP អគ្គស្នងការនគរបាលជាតិផងដែរ ។ យ៉ាងណាក្ដីនេះគ្រាន់តែជាចម្ងល់របស់មហាជនប៉ុណ្ណោះ ខណៈបុគ្គលិករោងចក្រខាងលើ ត្រូវបានកងរាជអាវុធហត្ថអះអាងថា បានឃាត់ខ្លួនដើម្បីបញ្ជូនទៅតុលាការរួចហើយដែរ ៕ សូមទស្សនារូបភាពខាងក្រោម
Read Moreរាលដាលកាន់តែខ្លាំងហើយ!! ថៃសម្រេចបិទផ្សារធំមួយទៀត កណ្តាលទីក្រុងបាងកក ក្រោយទារកអាយុ ៣ ខែ និងអ្នកលក់ម្នាក់បានឆ្លង កូវីដ១៩
ផ្សារ Klong Toey ដែលជាផ្សារលក់គ្រឿងសមុទ្រដ៏ធំមួយនៅកណ្តាលទីក្រុងបាងកកត្រូវបានបិទរយៈពេល ៣ ថ្ងៃគិតចាប់ពីថ្ងៃពុធនេះ បន្ទាប់ពីអ្នកលក់ម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។ ទន្ទឹមនឹងនេះទារកអាយុ ៣ ខែម្នាក់ក៏បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ផងដែរ ហើយរហូតមកដល់ពេលនេះវាជាករណីឆ្លងក្មេងជាងគេក្នុងចំណោមករណីថ្មីចំនួន ៣២ ត្រូវបានកត់ត្រានៅក្នុងរដ្ឋធានីកាលពីម្សិលមិញ ។ បន្ថែមពីនេះមន្ត្រីសុខាភិបាលនៃរដ្ឋបាលក្រុងបាងកក (BMA) ក៏កំពុងធ្វើការស៊ើបអង្កេតថាតើទារកអាយុ ៣ ខែនេះបានឆ្លងវីរុសនេះយ៉ាងដូចម្តេច? យោងតាមលោកស្រី Piyada Niyom អធិការសង្កាត់ Klong Toey បានឲ្យដឹងថា អ្នកលក់នៅផ្សារ Klong Toey ដែលមិនមានរោគសញ្ញាត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីការធ្វើតេស្តទឹកមាត់បានបង្ហាញថាអ្នកលក់រូបនេះបានឆ្លងវីរុសនេះ ។ លោកស្រី Piyada បាននិយាយថា មនុស្សជាង ១០ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកលក់ដែលឆ្លងមេរោគនេះត្រូវបានផ្ដាច់ខ្លួននៅដាច់ដោយឡែកផងដែរ ។ លោកស្រីបន្តថា ផ្សារនេះនឹងត្រូវបិទដើម្បីបាញ់ថ្នាំសម្លាប់មេរោគ ហើយនឹងបើកឡើងវិញនៅថ្ងៃសៅរ៍ ។ មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឹកូវីដ ១៩ (CCSA) កាលពីម្សិលមិញបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៣២ ករណីនៅទីក្រុងបាងកក ខណៈករណីឆ្លងទាំងអស់សុទ្ធតែជាករណីឆ្លងក្នុងស្រុក ហើយប្រជាជនបានឆ្លងមេរោគនេះ បន្ទាប់ពីទស្សនាតំបន់កម្សាន្តនៅតាមខេត្តផ្សេងទៀតដែលមានករណីឆ្លងជំងឺកូវីដ ១៩ ឬមានការទាក់ទងជិតស្និទ្ធជាមួយភ្ញៀវដែលឆ្លងជំងឺនេះ ៕ ប្រភព ៖ Bangkok Post
Read Moreអ្នករើសបានដឹងតែក្លាយជាអ្នកមាន! ធ្លា.ក់ដុំមា សនិងពេ ជ្រចេញពីយន្តហោះទ ម្ង.ន់១០តោ នដែលមានត ម្លៃម ហាសា ល…(វីដេអូ)
(ប្រទេសសរុស្ស៊ី)៖ កកាលពីពេលថ្មីៗកន្លងទៅនេះ យន្តហោះដឹកជញ្ជូនរុស្ស៊ីមួយគ្រឿង បានបង្កឲ្យមានការភ្ញា ក់ផ្អើ លយ៉ាងខខ្លាំង ក្រោយចេញហោះហើរមិនទាន់ទាំងបានប៉ុន្មានផង ស្រាប់តែក្អួតធ្លាក់ដុំលោហៈ មាស ពេជ្រ ដ៏មានតម្លៃជាច្រើន ទម្ងន់១០តោន ពីលើអាកាសបាចសាចដូចទឹកភ្លៀង ក្រាលពេញដី។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០១៨ កន្លងទៅនេះ ស្ថិតនៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Yakutsk ប្រទេសរុស្ស៊ី។ បើយោងតាមប្រភពសារព័ត៌មាន បានរាយការន៍ឲ្យដឹងថា នៅថ្ងៃកើតហេតុ យន្តហោះដឹកជញ្ជូនប្រភេទ AN-12 របស់ក្រុមហ៊ុន Nimbus Airlines នេះ បានជួបបញ្ហាក្នុងអំឡុងពេលហោះហើរ គ្រាចាកចេញពីព្រលានយន្តហោះ ក្នុងទីក្រុង Yakutsk ឆ្ពោះទៅកាន់ទីក្រុង Krasnoyarsk ដោយសារតែ ច្រកទ្វារមួយរបស់យន្តហោះ ត្រូវបានរបូតបាក់បណ្តាលឲ្យជ្រុះខ្ចាត់ខ្ចាយ ដុំមាស ពេជ្រ យ៉ាងច្រើនសន្ធឹកសន្ទាប់ បើគិតជាទឹកប្រាក់ ជាង ៣៦៩លានដុល្លារអាមេរិកឯណោះ។ ប្រភពដដែលបន្តថា ក្រោយកើតហេតុយន្តហោះ ក៏ត្រូវបានបង្ខំចិត្តចុះចតវិញភ្លាមៗ ស្ថិតនៅក្នុងតំបន់ Magan ដែលមានចម្ងាយប្រហែល ២៦គីឡូម៉ែត្រ ពីព្រលានយន្តនោះ ភាគខាងជើងនៃទីក្រុង Yakutsk ។ ពុំមាននរណាម្នាក់បានរងគ្រោះ ឬរងរបួសនៅក្នុងឧបទ្វវហេតុខាងលើនេះឡើយ។ ប៉ូលិសក្នុងតំបន់ក៏បានធ្វើការហ៊ុមព័ទ្ធ នៅទីតាំងតំបន់កើហេតុ (បិទផ្លូវ) ដើម្បីចេញប្រតិបត្តិការស្វែងរក របស់ដ៏មានតម្លៃទាំងអស់នោះ ដែលបានបាត់បង់។ មានតែក្រុមភ្នាក់ងាររុករក (Secret Services) ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងតំបន់កើតហេតុ។ គេមិនទាន់ដឹងច្បាស់ទេថា ឧបទ្វវហេតុមួយនេះ គឺជាប៉ុនប៉ង ឬដោយចេតនានោះទេ ខណៈខាងមន្រ្តីប៉ូលិសជំនាញ ក៏កំពុងតែបន្តធ្វើការស៊ើបអង្កេត។ ប៉ុន្តែក្នុងនោះ គេក៏បានធ្វើការឃាត់ខ្លួន ក្រុមវិស្វករបច្ចេទេសនៅឯអាកាសយានដ្ឋាន ដែលជាអ្នករៀបចំសម្រាប់ការហោះហើរមួយនេះ ដើម្បីធ្វើការសាកសួរបន្ថែមផងដែរ។គួរឲ្យដឹងថា លោហៈធាតុដុំមាសពេជ្រ ដ៏មានតម្លៃទាំងអស់នេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាជីវកម្មរ៉ែ Chukota…
Read Moreក្រោយល្បីរឿងគ្រូទាយថាមិនបែក ស្រាប់តែLove Riyaលេងនិយាយបែបនេះយ៉ាងខ្លី…(មានវិដេអូ)
បើនិយាយដល់គូស្នេហ៏ដែលសំបូររឿងប្លែកៗ ធ្វើអោយហ៊្វេនៗតាមដានដាច់ទឹកដាច់បាយគឺអ្នកនាង Love Riya និងប្រូ សូនី ដែលប្រិយមិត្តនាពេលកន្លងបានជ្រាប និងស្គាល់ ច្បាស់ជាក់ជាមិនខាន។ ដោយឡែកងាកមករឿងគ្រូទាយវិញ ស្រាប់តែមានបងប្អូនម្នាក់បានចូលមខមិនថា “គូព្រេងមិន ព្រាត់គឺអញ្ចឹង” ភ្លាមនោះស្រាប់តែអ្នកនាង Love Riya បានឆ្លើយតបវិញថា “អើ! និយាយអញ្ចឹង បើអ្នកគ្រូគាត់ថា បើគាត់ ទាយឲ្យយើង បើគាត់ទាយទទេអញ្ចឹង គាត់ឲ្យយើងជឿតែ៣០ភាគរយទេ ប៉ុន្តែបើគាត់ដុតទៀត គាត់ថា គឺ១០០ភាគរយ អត់បែក គ្នាទេ ហើយម៉េចបានអត់បែក បើខ្ញុំឈ្លោះគ្នាអញ្ចឹង អត់បែកម៉េច ត្រូវតែបែក អ្នកគ្រូឯងត្រូវតែបែក ។ អ្នកគ្រូថា គាត់អត់ចេះ និយាយទេ បើគាត់មើលទៀនឃើញអញ្ចឹង ឲ្យគាត់ថាម៉េច…អញ្ចឹងខ្ញុំលែងនិយាយទៅតែម្តងទៅ ខ្ញុំខ្ចិលហ្មងទៅ មិនបែកម៉េច បើអញ្ចឹងហើយ ៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖
Read More