កូរ៉េខាងជើង៖ តាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ក្នុងសុន្ទរកថារយៈពេល ៩ ម៉ោងដែលប្រព្រឹត្តទៅរយៈពេលជាច្រើនថ្ងៃនៅឯសមាជបក្សដ៏កម្រមួយក្នុងក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានបញ្ជាក់ពីគម្រោងរបស់ខ្លួនក្នុងការបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរបន្ថែម ខណៈហៅអាមេរិកថាជាសត្រូវដ៏ធំបំផុតរបស់កូរ៉េខាងជើង។ក្នុងសមាជប្រជុំ លោក គីម បានគូសបញ្ជាក់ដូច្នេះថា៖ សកម្មភាពគោលនយោបាយការបរទេសរបស់យើងគួរតែផ្តោត និងបង្វែរទៅរកការទប់ទល់និងបង្ក្រាបអាមេរិកដែលជាសត្រូវដ៏ធំបំផុត ក៏ដូចជាជាឧបសគ្គចម្បងក្នុងការរារាំងការផលិតអាវុធនុយក្លេអ៊ែរប្រកបដោយភាពច្នៃប្រឌិតរបស់យើង។ ហើយលោកនឹងមិនខ្វល់ថានរណាជាអ្នកកាន់អំណាចនៅអាមេរិកនោះទេ សន្តានពិតរបស់អាមេរិកនៅតែមិនផ្លាស់ប្តូរ អាមេរិកនៅតែជាអាមេរិក ហើយគោលនយោបាយរបស់អាមេរិកមកលើកូរ៉េខាងជើងក៏គ្មានថ្ងៃផ្លាស់ប្តូរដែរ។ លោក គីម ជុងអ៊ុន ក្នុងនោះលោកក៏បានបញ្ជាក់ថា បើទោះបីជាកូរ៉េខាងជើងបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ពិតមែន តែកូរ៉េខាងជើងនឹងមិនប្រើប្រាស់វាក្នុងផ្លូវខុសនោះទេ គឺខ្លួនគ្រាន់តែចង់ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរដែលមានសមត្ថភាពវាយប្រហារ សងសឹក និងបំពាក់ដោយក្បាលគ្រាប់ដែលមានទំហំខុសៗគ្នា សម្រាប់ប្រើប្រាស់ក្នុងករណីដែលចាំបាច់ខ្លាំងប៉ុណ្ណោះ។ លើសពីនេះ លោក គីម បានអំពាវនាវឱ្យមានការផលិត និងអភិវឌ្ឍសព្វាវុធយោធាចម្បងៗដូចជា កាំជ្រួចមីស៊ីលល្បឿនលឿន, មីស៊ីលផ្លោងឆ្លងទ្វីប (ICBMs), ផ្កាយរណបចារកម្ម និងយន្តហោះដ្រូនជាដើម។ ហើយកូរ៉េខាងជើងក៏កំពុងត្រៀមសាកល្បង និងផលិតសព្វាវុធថ្មីៗជាច្រើនទៀត ដែលក្នុងនោះមានកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់ច្រើនប្រភេទ និងកាំជ្រួចមីស៊ីលប្រភេទថ្មីបំពាក់ក្បាលគ្រាប់ល្បឿនលឿន ខណៈការស្រាវជ្រាវរបស់អ្នកជំនាញលើនាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួនជិតបញ្ចប់ដោយជោគជ័យ។ គួរជម្រាបថា ការលើកឡើងរបស់លោក គីម អាចជាសារមួយគូសបញ្ជាក់ពីការវិលត្រឡប់ទៅរកការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីប ដែលកូរ៉េខាងជើងធ្លាប់បានប្រកាសផ្អាកកាលពីខែ មេសា ឆ្នាំ ២០១៨ កន្លងទៅ៕
Read MoreDay: January 9, 2021
រំភើបជំនួស! លោកយាយក្រីក្រមួយម្នាក់ ទទួលបានផ្ទះថ្មីមួយខ្នងពីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត…
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឧបត្ថម្ភ ផ្ទះថ្មីមួយខ្នង ចំណាយថវិកាសាងសង់អស់ជាង ១០០០ ដុល្លា ជូនជីដូនវយ័ជរាក្រីក្រមួយរូប ជំនួសផ្ទះចាស់របស់គាត់ដែលមានភាពទ្រុឌទ្រោមរហែកធ្លុះធ្លាយ។ លោក ម៉ែន វណ្ណា មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថមូលដ្ឋានស្រុកព្រៃនប់ឲ្យដឹងថា ជីដូនរូបនេះ ឈ្មោះ កែវ ទួច កើតឆ្នាំ១៩២២ មានទីលំនៅបច្ចុប្បន្នភូមិវាលមាស ឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ។ លោក ខូវ ថានិត មេឃុំវាលរេញដែលបានដឹកនាំក្រុមការងារ និងចូលរួមប្រគល់ផ្ទះនេះ បានសម្ដែងការសាទរអរគុណដល់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានជួយឧបត្ថម្ភសាងសង់លំនៅដ្ឋានថ្មីមួយខ្នង រួមទាំងសម្ភារៈប្រើប្រាស់មាន គ្រែពូក គ្រឿងឧបភោគបរិភោគ អង្ករ និងថវិកាមួយចំនួនទៀត ជូនលោកយាយរូបនេះ៕
Read Moreព្រោះតែឥ.ទ្ធិ.ព លកូវីដ ធ្វើឲ្យប្រជាជនជប៉ុនធុ ញទ្រា ន់នឹងនៅផ្ទះ ក៏នាំគ្នាចូលទៅក្នុង Google Earth ដើម្បីមើលរូបភាពអតីតកាល ស្រាប់តែជួបរឿងគួរឱ្យភ្ញា ក់ផ្អើ លដូច្នេះ
ជប៉ុន៖ ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែមានមនុស្សជាច្រើនត្រូវងាកទៅរកអ្វីធ្វើដើម្បីកែអផ្សុក ជាមួយនឹងដែនកំណត់នៃការចេញទៅក្រៅផ្ទះ ដែលអាចធ្វើឱ្យពួកគេប្រឈមនឹងការឆ្លងមេរោគ ឬក្លាយជាអ្នកជំងឺ ។ ទោះយ៉ាងណារឿងរ៉ាវបែបនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជប៉ុនម្នាក់ បានរកឃើញសកម្មភាពមួយដើម្បីជួសជុលភាពធុញទ្រាន់របស់គាត់ ដោយការព្យាយាមបកត្រឡប់ទៅមើលទៅផ្ទះឪពុកម្តាយរបស់ខ្លួនកាលពីអតីតកាល និងបានជួបមនុស្សជាទីស្រលាញ់ដែលមានសកម្មភាពគួរឱ្យនឹករលឹក ។ អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ឈ្មោះ @TeacherUfo បាននិយាយថា ក្នុងអំឡុងពេលនេះគាត់មានពេលទំនេរច្រើន ដូច្នេះគាត់សម្រេចចិត្តបើកផែនទីនៅលើ Google Earth ដោយមើលត្រឡប់ទៅផ្ទះឪពុកម្តាយរបស់គាត់វិញ ស្រាប់តែពេលនោះគាត់ក៏បានប្រទះឃើញរូបភាពឪពុករបស់គាត់កាលពី ៧ ឆ្នាំឈរនៅមុខផ្ទះ ។ នៅពេលដែលពង្រីកនៅខាងមុខផ្ទះបន្តិចទៀត គាត់បានឃើញម្តាយរបស់គាត់កំពុងដើរទៅផ្ទះ ការពិតឪពុកដែលឈរនៅមុខផ្ទះ ប្រហែលជាកំពុងរង់ចាំម្តាយដើរត្រឡប់ទៅផ្ទះវិញហើយ ។ គាត់បានបន្ថែមថា ឪពុករបស់គាត់ជាមនុស្សស្ងប់ស្ងាត់និងមានចិត្តល្អ ហើយសង្ឃឹមថា Google Earth នឹងមិនផ្លាស់ប្តូររូបភាពតាមពេលវេលាឡើយ។ ទន្ទឹមនឹងនោះនៅពេលដែលអ្នកប្រើប្រាស់បណ្តាញសង្គម Twitter បានអាន និងបានឃើញរឿងរ៉ាវនេះហើយ ពួកគេសុទ្ធតែមានអារម្មណ៍កក់ក្តៅណាស់ រួមជាមួយនឹងការចែករំលែករូបថតដែលគ្រប់គ្នាបានត្រឡប់ទៅមើលអ្វីដែលពួកគេបានឃើញនៅផ្ទះរបស់ពួកគេ។ “ខ្ញុំបានជួបសត្វឆ្កែចិញ្ចឹមរបស់ខ្ញុំដែលងាប់ទៅហើយ ខណៈពេលខ្ញុំកំពុងស្វែងរកផ្ទះផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្នុង Google Earth កាលពីឆ្នាំមុន ខ្ញុំពិតជារីករាយណាស់ដែលបានជួបវាម្តងទៀត ខ្ញុំក៏សង្ឃឹមថារូបថតនេះនឹងមិនផ្លាស់ប្តូរទេ” ។ “ខ្ញុំបានព្យាយាមស្វែងរកផ្ទះឪពុកម្តាយខ្ញុំនៅឯជនបទ ហើយបានឃើញជីតាកំពុងត្រលប់មកផ្ទះវិញ ជាមួយលោកយាយកំពុងតែធ្វើការក្នុងសួន គាត់ទាំង ២ បានទទួលមរណភាពកាលពី ៤ ឆ្នាំមុន ដូច្នេះខ្ញុំបានផ្ញើរូបភាពនេះទៅគ្រួសារម្តាយខ្ញុំ ហើយពួកគាត់ពិតជាសប្បាយរីករាយណាស់ដែលបានឃើញ សូមអរគុណចំពោះឱកាសដ៏ល្អបែបនេះ” ៕
Read Moreអ៊ីរ៉.ងប ង្ហាញមូ លដ្ឋា នក្រោ មដី ដែលមានផ្ទុ.កមី.ស៊ី.លយ៉ា ងច្រើ ន
បរទេស៖កងក.ម្លាំ.ងការពារអ៊ី រ៉.ង តាមសេចក្តីរាយការណ៍ បានបង្ហាញមូ លដ្ឋា នមី ស៊ី លក្រោមដីមួយកន្លែង នៅលើទីតាំងតំបន់ឈូងសមុទ្រអា.ថ៌កំបាំ.ង នៅថ្ងៃសុក្រនេះ ស្របពេលមានភាពតា នតឹ ងកើនឡើងកាន់តែខ្លាំ ង រវាងទីក្រុងតេអេរ៉.ងនិងទីក្រុងវ៉ាស៊ីនតោន។ ប្រព័ន្ធផ្សព្វផ្សាររដ្ឋរបស់ប្រទេសអ៊ី រ៉.ង បានដកស្រង់សម្តីលោកឧត្តមសេនីយ៍ Hossein Salami ជាប្រមុខកងក.ម្លាំ.ងការពារ ដែលមានប្រសាសន៍ដូច្នេះថា “មូ លដ្ឋា ននោះ គឺជាមូ លដ្ឋា នមួយ ក្នុងចំណោមមូ លដ្ឋា នមួយចំនួន ដែលដាក់ទុកមី.ស៊ី.ល របស់ទ័ពជើងទឹក”។ លោក Hossein Salami បានមានប្រសាសន៍បន្តយ៉ាងដូច្នេះថា “មី.ស៊ី.លទាំងនេះ មានរយៈច ម្ងា យវា យប្រ ហាររា ប់រ យគីឡូ នឹងចំគោលដៅចំល្អ និងមានក.ម្លាំ.ងក.ម្ទេ.ចដ៏ធំ ហើយអាចផ្ទា ញ់ឧបករណ៍ស ង្គ្រា មអេឡិកត្រូនិករបស់ស.ត្រូវបាន”៕ អ៊ីរ៉.ងប ង្ហាញមូ លដ្ឋា នក្រោ មដី ដែលមានផ្ទុ.កមី.ស៊ី.លយ៉ា ងច្រើ ន
Read Moreម៉ាកៗនឹងស្លា ប់អស់ហេីយខ្មែរ ! មន្រ្តីត្រួតពិនិត្យកម្មកុងត្រូលបានចុះធ្វេីការចាប់បន្លែនឹងត្រីនៅក្នុងផ្សារពីជនជាតិយួនបានពិនិត្យឃេីញជាតិគីមីរហូតដល់ 3/3
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ខេត្តបន្ទាយមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅផ្សាររ៉ា និងស្តង់ត្រី ក្នុងក្រុងប៉ោយប៉ែត ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋម ទៅលើគំរូម្ហូបអាហារចំនួន១៣គំរូ រួមមាន ៖ ត្រសក់ ផ្កាខាត់ណា ក្រូចឃ្វិច ម្ទេសខ្មាំង ផ្កាខ្ទឹម ការ៉ុត ផ្លែប៉ោម ត្រីរ៉ស់រស់ ត្រីរ៉ស់ងាប់ ប្រហិតមីសួ ប្រហិតហតដក ប្រហិតសំប៉ែត និងប្រហិតក្តាម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ មួយចំនួនរួមមាន ៖ត្រីរ៉ស់រស់ និងត្រីរ៉ស់ងាប់ មានសារធាតុគីមី Vet drug Sulfamethazine និង Vet drug Tetracycline ការ៉ុត មានសំណល់ថ្នាំកសិកម្ម (PY) ។ បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
Read Moreយុវតី Nikko បញ្ចប់ការរត់ ១០០គីឡូម៉ែត្រ រកថវិកាជួយកុមារពិការបញ្ញា បានជាង ១ម៉ឺនដុល្លារ
នៅទីបំផុត យុវតី Nikko បានរត់មកដល់គោលដៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលហើយ នាថ្ងៃទី៧ ខែមករា ក្រោយចាប់ផ្ដើមរត់ចេញពីខេត្តព្រៃវែង កាលពីថ្ងៃទី៣ ខែមករាកន្លងទៅ។Nikko ដែលបានបង្កើតកម្មវិធីរត់ ១០០គីឡូម៉ែត្រជាមួយសាយ ដើម្បីរកថវិកាជួយកុមារពិការបញ្ញានៅអង្គការសាលារៀនទន្សាយ បានស៊ូយ៉ាងខ្លាំង ដោយមិនបោះបង់ពាក់កណ្ដាលទីនោះទេ ទោះលំបាកយ៉ាងណាក៏ដោយ។ ការព្យាយាមតស៊ូទាំងវ័យក្មេងនេះ បានធ្វើឲ្យនាងទទួលបានការចូលរួមបរិច្ចាគយ៉ាងច្រើន គឺចំនួនជាង ៧០០០ពាន់ដុល្លារ តាមរយៈការបរិច្ចាគតាមគណនី ABA 009 992 021 និងប្រមាណ ៥០០០ដុល្លារទៀត (២០លានរៀល) ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល។ ក្រៅពីបរិច្ចាគជូនសាលារៀនទន្សាយ ២០លានរៀល ឯកឧត្ដមក៏បានបរិច្ចាគ ៦០លានរៀលទៀត ជូនមន្ទីរពេទ្យកុមារអង្គរផងដែរ អំឡុងពេល សាយ និង Nikko រត់ដល់ក្រុងតាខ្មៅ។ នៅក្នុងវីដេអូផ្សាយផ្ទាល់ជាមួយអ្នកគាំទ្រ សាយ បានសម្ដែងអារម្មណ៍រំភើប នៅពេលឃើញយុវតីដែលមានវ័យត្រឹម ១៥ឆ្នាំ សម្រេចចិត្តរត់ដើម្បីសប្បុរសធម៌នេះឡើង ហើយសាយក៏ភ្ញាក់ផ្អើលដែរ នៅពេលនាងបានរត់ដល់គោលដៅ និងទទួលបានការចូលរួមបរិច្ចាគក្នុងទឹកប្រាក់ដ៏ច្រើនបែបនេះ។ សម្រាប់ប្រិយមិត្តដែលមិនទាន់បានបរិច្ចាគ ក៏នៅតែអាចបរិច្ចាគជួយសាលារៀនទន្សាយបានដូចគ្នា តាមរយៈគណនី ABA ខាងលើ។ ដើម្បីស្វែងយល់បន្ថែមពីសាលារៀនទន្សាយ សូមចូលទៅកាន់៖ https://www.rabbitschoolcambodia.net៕ ប្រភព៖ news.sabay.com.kh
Read Moreសូមប្រ យ័.ត្នខ្មែរយើង ថៃមានអ្នកស្លា.ប់រហូតដល់ ៦៧នាក់ហើយ ឯអ្នកឆ្ល ងកើ នជិត ១មុឺ ននាក់
នៅវេលាម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២១ នេះ លោកវេជ្ជ បណ្ឌិត Taweesil Wissanu Yothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានភាពកូវីដ ១៩ ប្រចាំប្រទេសថៃ បានប្រកាស ឱ្យដឹងថា ថ្ងៃនេះប្រទេសថៃ បានរកឃើញ ២០៥ ករណីថ្មីទៀត ហើយ នៃអ្នកឆ្ល ង ជំ ងឺកូវីដ ១៩ ។ យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ នេះ អ្នកឆ្ល ងកូវីដ ១៩ សរុបទូទាំងប្រទេសថៃ មានចំនួន ៩៨៤១ នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ឡើងដល់ ៥២៥៥ នាក់ អ្នកកំពុងសម្រាកព្យាល បាលមានចំនួន ៤៥១៩ នាក់ និង មានករណីស្លា.ប់ ៦៧ នាក់ហើយ ។ ទន្ទឹមនឹងនេះដែរ គិតមកដល់ពេលនេះ ប្រទេសថៃមាន ប្រមាណជា ៥៧ ខេត្តហើយ ដែលមានការរី ករា លដា ល នូវជំ ងឺកូវីដ ១៩ ដោយមាន ២៨ ខេត្ត ដែលអាចចាត់ទុកថា មានអត្រាអ្នកឆ្ល ងខ្ពស់ជាងគេ ដែលពេលនេះក្រសួងអប់រំ ថៃបានសម្រេចចិត្តបិទផ្អាកដំណើរការសាលារៀនទាំងអស់ក្នុង ២៨ ខេត្តនោះសិន ដើម្បីប.ង្ការការឆ្ល ងនូវជំ ងឺកូវីដ…
Read Moreកាន់តែក្តៅគគុក! ពេលនេះសូម្បីប្រធានាធិបតីហ្វីលីពីន លោក Duterte ចេញមុខលូកដៃ រួចនិយាយច្បាស់ៗបែបនេះថា….
បរទេស៖ ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ប្រិយមិត្តជ្រាបច្បាស់រួចហើយចំពោះនារី អូតែសនោះយ៉ាងណាមិញរឿងនេះនៅតែមិន ទាន់ រកចំលើយឃើញ នៅឡើយទេ ប៉ូលិសកំពុងតែស្វិតស្វាញក្នុងរឿងរ៉ាវនេះ សូមរំលឹកផងដែរថា នារីអូតេសរូបនេះ ត្រូវបាន គេរកឃើញ បាត់បង់ជីវិតនៅ អាងទឹងមួយកន្លែង នាងត្រូវបានមិត្តភក្ដិ ៣ នាក់ និងបុគ្គលិកសណ្ឋាគារដឹកទៅកា ន់មន្ទីរពេ ទ្យ ជា កន្លែងដែលនាងត្រូវ បានគេអះអាងថា ដោយការដាច់សរសៃឈា មខួរក្បាល។ ដោយឡែកងាកមក អ្នកនាំពាក្យប្រធានាធិបតី លោក Harry Roque បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ជាបឋម ការសន្យារបស់ប្រធានាធិបតីគឺថា យុត្តិធម៌នឹងមានសម្រាប់ ក្រុមគ្រួសាររបស់ Dacera។ យើងនឹងដឹងការពិត”។ ក្នុងនោះផងដែរលោក Roque និយាយថា លោក Duterte នឹងមិនអនុញ្ញាត យឧ ក្រិ ដ្ឋ ជ នរួចខ្លួនឡើយ ប្រសិនបើគ្រប់យ៉ាងត្រូវបានបង្ហាញនោះ ពួកគេមិនអាចរួចផុតពីទង្វើរបស់ពួកគេបានទេ៕ ដើម្បី ជ្រាបកាន់តែច្បាស់នោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
Read Moreថ្មីមុនគេទៀតហើយ!!ចាប់ពីថ្ងៃនេះស្រុកបន្ទាយស្រី មិនឱ្យបិទផ្ទាំងផ្សាយពាណិជ្ជកម្មលើដើមឈើទេ
ចាប់ពីថ្ងៃនេះទៅ ស្រុកបន្ទាយស្រីនឹងមិនអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មដើរបិទស្លាកផ្សព្វផ្សាយពាសវាលពាសកាលតាមដើមឈើទៀតទេ ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូបការរបស់ លោកអភិបាលស្រុកបន្ទាយស្រី ។លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ក្រុមការងារចម្រុះមួយនឹងចាប់ផ្តើមដើរបកស្លាកទាំងអស់នេះចេញ និង មិនឱ្យបិទឡើងវិញឡើយ ។ ថ្នាក់ដឹកនាំវ័យក្មេងរូបនេះលើកឡើងថា តែងតែទើសភ្នែកយូរហើយ ស្ទើរតែគ្រប់ដើមឈើទាំងអស់នៅតាមបណ្តោយផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី ត្រូវបានគ្រប់ដណ្តប់ទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្អេកស្កះ យ៉ាងអនាធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់ទៅដល់សោភ័ណភាពសាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក មិនសមនឹងភ្នែកអ្នកទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ ។ អភិបាលស្រុកដ៏គំរូលើកឡើងទៀតថា ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ហើយដើមឈើក៏មិនមែនជាកន្លែងសម្រាប់ផ្សាយពាណិជ្ជកម្មដោយគ្មានការទទួលខុសត្រូវនោះដែរ ។ អាចចាត់ទុកថា នេះជាសេចក្តីជូនដំណឹងទុកជាមុនទៅដល់ក្រុមហ៊ុនទាំងឡាយដែលបានប្រព្រឹត្តសកម្មភាពទាំងនេះក្នុងពេលកន្លងមក ហើយអាជ្ញាធរមូលដ្ឋាននឹងចាប់ឱ្យក្រុមហ៊ុនផ្ទាល់ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាពអនាធិបតេយ្យដូច្នេះតទៅមុខទៀត ៕
Read Moreអ្នកស្រី Angelina Jolie តែងខ្លួនក្នុងឈុតបែបប្រពៃណីខ្មែរបែបនេះ ឃើញហើយហ្វេនហ្វេនលាន់មាន់គ្រប់គ្នា
ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីអ្នកស្រី Angelina Jolie គឺជាតារាសម្តែង ផលិតករភាពយន្ត ជនជាតិអាមេរិច សញ្ជាតិខ្មែរ មួយរូបដ៏មានភាពល្បីល្បាញលំដាប់ថ្នាក់អន្តរជាតិ តាមរយ:ការសម្តែងក្នុងខ្សែភាពយន្តហូលីវូដ ក៏ដូចជានៅក្នុងកិច្ចការមនុស្សធម៌អន្តរជាតិផងដែរ។ អ្នកស្រីកើតនៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៧៥នៅទីក្រុង ឡូសអ៊ែរជឺឡែស រដ្ឋកាលីផរញ៉ា សហរដ្ឋអាមេរិច។នៅក្នុងឧស្សាហកម្មភាពយន្ត និងនៅក្នុងជីវិតប្រឡូកនៅក្នុងការសម្តែងអ្នកស្រីបានទទួលនូវពានរង្វាន់ជាច្រើនដូចជា (Emmy Award, Golden Globe Awards, Screen Actors Guild Awards, Academy Awards, British Academy Film Awards…) បូករួមទាំងពានរង្វាន់ជាច្រើនទៀតផងដែរ។ ចំពោះប្រទេសកម្ពុជា អ្នកស្រីAngelina Jolie ក៏មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយមាតុភូមិកម្ពុជា និងប្រជាជនខ្មែរ តួយ៉ាងអ្នកស្រីធ្លាប់បានយកកូនខ្មែរមួយរូបគឺ ម៉ាដុក ធ្វើជាកូនចិញ្ចឹម និងស្រឡាញ់ដូចជាកូនបង្កើត ហើយលើសពីនេះទៅទៀតអ្នកស្រីក៏ជាផលិតករភាពយន្តអន្តរជាតិម្នាក់ ដែលបានផលិតរឿង មុនដំបូងខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ ឬ (THE FRIST THEY KILL MY FATHER .) ដែលអាចចាត់ទុកបានថាជាខ្សែភាពយន្តខ្មែរ ដែលត្រូវទទួលបានការចាប់អារម្មណ៍ជុំវិញពិភពលោក នៅក្នុងវិស័យហូលីវូដ។គួរកត់សម្គាល់ផងដែរអ្នកស្រីក៏ត្រូវព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហមុនីទ្រង់បានថ្វាយសញ្ជាតិកម្ពុជាជូនដល់អ្នកស្រីតាមរយ: កិច្ចការមនុស្សធម៌របស់អ្នកស្រីដែលបានធ្វើនៅកម្ពុជា។អ្នកស្រី Angelina Jolie និងព្រះឆាយាល័ក្ខ សម្តេចយាយ ព្រមទាំងព្រះករុណាព្រះបាទនរោត្តមសីហមុនីដោយឡែកចំណាប់អារម្មណ៍របស់ អ្នកស្រីចំពោះវប្បធម៌ខ្មែរក៏មានច្រើនណាស់ដែរ។ តួយ៉ាងថ្មីៗនេះអ្នកស្រីក៏ធ្លាប់បានស្លៀកពាក់ឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត និងសមសួន ដែលធ្វើឲ្យហ្វេនជាច្រើនពិតជាពេញចិត្ត ព្រមទាំងទទួលបានការកោតសរសើរពីសំណាក់មហាជនខ្មែរ ដែលមើលទៅពិតជាស្រស់ស្អាតសមរម្យ។មិនត្រឹមតែប៉ុណ្ណោះរូបភាពប៉ុន្មានសន្លឹក ក្នុងឈុតប្រពៃណីខ្មែរទាំងនេះ មិនត្រឹមតែធ្វើឲ្យហ្វេនសរសើរ រូបភាពទាំងនេះក៏ត្រូវបានហ្វេននាំគ្នាបង្ហោះឡើងពេញ ជាមួយនឹងការពេញចិត្តយ៉ាងខ្លាំង ដែលនាងមានចិត្តស្រលាញ់វប្បធម៌ខ្មែរយ៉ាងដូច្នោះ៕ប្រភព៖khmerload
Read More