ខេត្តកណ្តាល៖ ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមាន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម កងការពារព្រំដែនលេខ៦០១ បន្តល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ កាលពីព្រឹកថ្ងៃទីទី០៦ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី១ ចំនួន ៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី វ៉េង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។ គួរជម្រាបជូនថា ការចុះល្បាត គឺត្រូវបានធ្វើឡើងជាប់ជាប្រចាំ តាមផែនការ ដែលបានដាក់ចុះ ដើម្បីការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការប្រកបរបរទទួលទាន និងធ្វើកសិកម្មផ្សេងៗ។ ជាមួយនឹងការងារចុះល្បាតតាមគោលដៅរបស់កងការពារព្រំដែនលេខ៦០១ គឺកម្លាំងទាំងអស់ បានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដោយការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព៕ ដោយ៖ សុខ សារ៉ាយ
Read MoreDay: January 7, 2021
មេដឹកនាំចិនប្រកាសឲ្យកងទ័ពរាប់លាននាក់ត្រៀមខ្លួន វាយចក្រភពអង់គ្លេស ដែលចង់ឈ្លានពានម្ដងទៀត…(វីដេអូ)
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាឲ្យកងទ័ពចិនត្រៀមខ្លួនធ្វើសង្គ្រាមគ្រប់វិនាទីទាំងអស់ នេះគឺជាបញ្ជាលើកដំបូងរបស់លោក ស៊ី ចាប់តាំងពីចូលឆ្នាំថ្មីមកស្របពេលដែលលោកបានសង្កត់ធ្ងន់អំពីតម្រូវការសម្រាប់ការត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលា។ លោកក៏បាននិយាយផងដែរថា កងទ័ពរំដោះប្រជាជន (PLA) គួរតែត្រៀមខ្លួនជំរុញសមត្ថភាពរបស់កងទ័ព។ បញ្ជានេះបានកើតឡើងនៅពេលដែលកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ចាប់ផ្តើមការបណ្តុះបណ្តាលនិងធ្វើសមយុទ្ធយោធាកាលពីថ្ងៃចន្ទ។ តាមបញ្ជារបស់លោក ស៊ី, លោកបាននិយាយថា PLA ត្រូវតែបន្ថែមបច្ចេកវិទ្យាចូលទៅក្នុងសមយុទ្ធរបស់ខ្លួន។ PLA ត្រូវតែបង្កើនការធ្វើសមាហរណកម្មឧបករណ៍ថ្មី កម្លាំងថ្មីនិងវិស័យប្រយុទ្ធថ្មីទៅក្នុងប្រព័ន្ធបណ្តុះបណ្តាលនិងប្រយុទ្ធ។ នៅឆ្នាំ២០២០ យោធាចិនបានប្រឈមមុខនឹងជម្លោះដ៏អាក្រក់បំផុតរបស់ខ្លួនជាមួយឥណ្ឌា ការប្រឈមមុខដាក់គ្នាដោយហិង្សាបានកើតឡើងនៅតំបន់ព្រំដែនភាគនិរតី ហើយកងទ័ពឥណ្ឌាជាង២០នាក់បានស្លាប់។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់និងរបួសខាងភាគីចិន មិនត្រូវបានគេបង្ហាញឲ្យដឹងនោះទេ។ កាលពីឆ្នាំមុន ប្រទេសចិនក៏បានកំណត់គោលដៅលើកោះតៃវ៉ាន់ផងដែរបន្ទាប់ពីបានបង្កើនការធ្វើសមយុទ្ធនិងប្រតិបត្តិការកងកម្លាំងទ័ពអាកាសរបស់ខ្លួន។ កាលពីដើមសប្តាហ៍មុន ប្រទេសចិនខឹងសម្បាយ៉ាងខ្លាំងចំពោះផែនការរបស់កងទ័ពជើងទឹកចក្រភពអង់គ្លេសដែលចង់ដាក់ពង្រាយនាវាចម្បាំងនៅក្នុងសមុទ្រដែលមានជម្លោះ។ កងទ័ពជើងទឹកអង់គ្លេសចង់បញ្ជូននាវា HMS Queen Elizabeth ទៅសមុទ្រចិនខាងត្បូងចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីកម្លាំងយោធារបស់ចិននៅក្នុងតំបន់។ ចិននិយាយថា ខ្លួននឹងចាត់វិធានការដើម្បីការពារអធិបតេយ្យភាពសន្តិសុខនិងផលប្រយោជន៍ក៏ដូចជាសន្តិភាពនិងស្ថិរភាពផងដែរនៅសមុទ្រចិនខាងត្បូង៕ iframe width=”740″ height=”416″ src=”https://www.youtube.com/embed/i7E_1d5U8rs” frameborder=”0″ allow=”accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture” allowfullscreen>
Read Moreភរិយារបស់លោកគ្រូសូត្រធម៌ ៧ភាសា បានប្រាប់ថា ក្រោយល្បីឈ្មោះ លើបណ្តាញសង្គមហ្វេសប៊ុក លោកគ្រូត្រូវជនមិនស្គាល់មុខ តាមគំរាមកំហែង ខណៈមិនមាន…
គ្រប់គ្នាប្រាកដជាធ្លាប់បានលឺឈ្មោះ បុរសម្នាក់ដែលបានតាំងខ្លួនជាគ្រូសូត្រ គ្រូមន្តអាគម ចេះធម៌ បាលី ដល់ទៅ៧ភាសា ហើយកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើ បណ្តាញសង្គម ។ បុរសដែលតាំងខ្លួនគ្រូសូត្ររូបនោះ មានឈ្មោះថា វ៉ាត វុធ អាយុ៤៣ឆ្នាំ ដែលរាល់ថ្ងៃនេះ លោកនៅតែទទួលភ្ញៀវជាប់ជារៀងរាល់ថ្ងៃ និងសូត្ររំដោះគ្រោះ ដោះទុក្ខ ដល់អ្នកមានជំនឿលើរូបលោក ក៏ដូចជាការប្រើប្រាស់ ភាសាដែលមិនមាននរណាម្នាក់ស្តាប់យល់សោះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៏មានក្នុងស្រុកមួយបានរៀបរាប់ថា បុរសដែលតាំងខ្លួនជាគ្រូសូត្រ ចេះធម៌ បាលី ជាភាសាបរទេស ធ្លាប់បាននិយាយថា ធម៌ដែលខ្លួនប្រើ គឺធម៌ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយពុំមាននរណាចេះ និងស្តាប់បានឡើយ។ ចំណែកភរិយារបស់លោកគ្រូសូត្រ បានប្រាប់ថា ប្តីរបស់ខ្លួនចេះសូត្រធម៌ជាភាសាបរទេសចំនួន៧ភាសា និងមានអ្នកមកជួបរាល់ថ្ងៃ ក្នុងមួយថ្ងៃមាន៣ ទៅ៤នាក់ ជាហូរហែររហូតមក។ ភរិយារបស់លោកគ្រូសូត្រ បានប្រាប់បន្ថែមទៀតថា ក្រោយល្បីឈ្មោះ ប្តីរបស់ខ្លួនបានទទួលរងការប្រមាថ និងគំរាមកំ ហែង ពីជនមិនស្គាល់មុខ ដោយថា នឹងឲ្យសមត្ថកិច្ចមកចាប់ខ្លួនទៀតផង។ លោក សេង សុមុនី អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ក្រសួងបានពិនិត្យរួចហើយ លើ ករណីបុរសលើខាងលើនេះ គឺបុរសរូបនេះ មិនមានឈ្មោះជាអាចារ្យ ដែលទទួលស្គាល់ដោយក្រសួងនោះទេ ។ ចំពោះវិធានការយ៉ាងណា លើបុរសរូបនេះ ក៏មិនស្ថិតនៅក្រោមក្រសួងធម្មការ និងសាសនា ដែរតែជាសមត្ថកិច្ចរបស់អាជ្ញាធរ។
Read Moreកម្របានឃើញសត្វហ៊ីង មួយឆ្នាំវាចេញមកក្រៅប្រហែលម្តងទៅពីរដងប៉ុណ្ណោះ
គេអាចរកបានសត្វហ៊ីងតែនៅរដូវភ្លៀងប៉ុណ្ណោះ ពេលភ្លៀងធ្លាក់វាចេញមកយ៉ាងច្រើន និងយំឡើងទ្រហ៊ឹង ដូចសំនៀងតន្ត្រីកំពុងច្រៀងនៅកណ្តាលវាលស្រែ ហើយក៏ដូចជាអំពាវនាវដល់អ្នកភូមិឲ្យចេញមកចាប់។ សត្វហ៊ីងមានពងពេញពោះ រង់ចាំឱ្យទឹកភ្លៀងឈប់ធ្លាក់ វានឹងដាក់ពង ម្យ៉ាងទៀតវាស៊ីសត្វ កណ្តៀ ស្រមោច និងប្រភេទសត្វល្អិតផ្សេងៗ តែភាគច្រើនវាចូលចិត្តស៊ីសត្វកណ្តៀរ កន្ទុំរុយ និងស្រមោចជាអាហារ។ ដោយនៅមុននេះបន្តិចយោងតាមហ្វេសប៊ុកមួយបានសរសេររៀបរាប់ថា៖ តើបងប្អូនស្គាល់សត្វ ហុីងនេះទេ? វាជាសត្វហ៊ីងកម្ររ ហើយមួយឆ្នាំវាចេញមកក្រៅប្រហែលម្តងទៅពីរដងប៉ុណ្ណោះ វារស់នៅតែក្នុងដីទេ៕
Read Moreកូនខ្មែរតិចមិនដឹងលោក ហ៊ឹង សំណាងង៉ោ ជាកូនខ្មែរនិងជាជនជាតិអាស៊ីទីមួយដែលទទួលពានរង្វាន់ពី Oscar ដំបូងគេបង្អស់
ភ្នំពេញ/New York Time ៖ ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពី លោក ហ៊ឹង សំណាងង៉ោ បានក្លាយជាជនជាតិអាស៊ីទីមួយ ដែលទទួលពានរង្វាន់ជា Best Supporting Actor របស់ Oscar តាមរយ:ការសម្តែងជាតួអង្គ ឌិត ប្រន នៅក្នុងរឿង វា ល ពិ ឃា ត( The killing Filed)។លោកកើតនៅសំរោងយ៉ោង ខេត្តតាកែវ ប្រទេសកម្ពុជា ដែលបានទទួលការបណ្តុះបណ្តាលជាគ្រូពេទ្យវះកាត់ និងជំនាញរោគស្រ្តី ហើយលោកបានចុះមកអនុវត្តវិជ្ជានៅក្នុងឆ្នាំ១៩៧៥ ចំពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅក្នុងទីក្រុងភ្នំពេញ។ ជាក់ស្ដែងនៅក្នុងរបបអាវខ្មៅលោកត្រូវបានបង្ខំចិត្តលាក់អត្តសញ្ញាណ និងឈប់ពាក់វេនតា ដើម្បីបញ្ចៀសពីការចងសត្រូវរបស់ពួករបបថ្មីមកលើបញ្ញាវន្តជំនាន់មុន។ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យ(ប៉ុល ពត)ដួលរលំ លោកហាំ ង៉ោបានចាប់ផ្តើមការងារជាគ្រូពេទ្យដែលបម្រើការងារនៅក្នុងជំរុំជនភៀសខ្លួនខ្មែរដែលស្ថិតនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ។ក្នុងឆ្នាំ១៩៨៨ លោកបានសរសេរសៀវភៅមួយក្រោមចំណងជើងថា ហាំង ង៉ោ៖ ដំណើរផ្សងព្រេងនៃជនជាតិខ្មែរម្នាក់” (អង់គ្លេស៖ Haing Ngor: A Cambodian Odyssey) ដែលពណ៌នាអំពីជីវិតរបស់គាត់ក្រោមរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ នៅក្នុងការរៀបរៀងលើកទីពីរនៃរឿងវា លពិ ឃា តផងដែរនោះក៏បានពណ៌នា អំពីការរួចជីវិតក្នុងវា លពិ ឃា ត និងលោក Roger Warner ដែលជាសហអ្នកនិពន្ធព្រមទាំងលោកហាំង ង៉ោ បានបន្ថែមសេចក្ដីបញ្ចប់ដោយរៀបរាប់ដំណើរជីវិតរបស់លោកក្រោយឈ្នះពានរង្វាន់ផងដែរ។នៅក្នុងការសម្តែងនៅក្នុងរឿងវា លពិ ឃា តនេះ លោកក៏ទទួលបានពានរង្វាន់កម្រិតថ្នាក់តំបន់ និងអន្តរជាតិជាច្រើនដូចជាAcademy Award for Best Supporting Actor,BAFTA Award for Best Actor in a Leading Role,BAFTA Award for Best Newcomer,Golden Globe…
Read Moreព្រោះតែដើម្បីកុមារកម្ពុជា!! រត់ ៣ ខែ សាយ ស្រកទម្ងន់ជិត ១០ គីឡូ និង បាក់សម្រស់ខ្លាំងមិនគួរឱ្យជឿ…
កម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប ដោយបង្កើតឡើងដោយតារាចម្រៀង Original Song លោក សាយ បានកៀកនឹងមកដល់ទីបញ្ចប់ហើយ នាពេលខាងមុខនេះ ពោលគឺនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ។ គិតចាប់ពីពេលចាប់ផ្តើមកាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ នេះ ពោលគឺរយៈពេលប្រមាណជា ៣ ខែមកហើយ ដែលលោក សាយ និង ក្រុមការងារបានបន្តដំណើរយ៉ាងវែងឆ្ងាយ ឆ្លងកាត់ឧបសគ្គជាច្រើន។ យ៉ាងណាមិញ សកម្មភាពរត់ដើម្បីសប្បុរសធម៌របស់តារាចម្រៀង សាយ ក៏បានទទួលការស្វាគមន៍ គាំទ្រ និង លើកសរសើរពីការតាំងចិត្តយ៉ាងមុតមាំរបស់គេផងដែរ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍រយៈពេល ៣ ខែមកនេះ គេកត់សម្គាល់ឃើញតារាចម្រៀង សាយ បានបាក់សម្រស់យ៉ាងខ្លាំង ដោយតាមការឱ្យដឹងនោះ សាយ ពេលនេះបានចាប់ផ្ដើមប្រែមុខមាត់ខ្មៅស្រអាប់ ស្រកសាច់ និង ក្បាលជង្គង់ហាក់មានបញ្ហាបន្តិចបន្តួច ដែលធ្វើឱ្យអ្នកគាំទ្របារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពតារាចម្រៀងរូបនេះ ។ ក្នុងនោះដែរ បើតាមការឲ្យដឹងពីលោក សាយ ប្រាប់មកកាន់ «ប្រជាប្រិយ» ថា «មកដល់ពេលលោកបានស្រកអស់ប្រមាណ ៨ គីឡូ ហើយ ដោយកាលមុនពេលចាប់ផ្តើមលោកមានទំងន់ ៦២ គីឡូ ហើយពេលនេះនៅសល់ត្រឹម ៥៤ គីឡូ ប៉ុណ្ណោះ» ។ គួរឲ្យដឹងថា ក្រោយពីបានចាប់ផ្តើម «កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដោយបានកំណត់ពេលវេលារយៈពេល ៣ ខែ នេះ សាយ បានទទួលបានភាពជោគជ័យយ៉ាងខ្លាំង ព្រមទាំងមានការកោតសរសើរចំពោះសកម្មភាពរបស់លោក ពីសំណាក់គ្រប់មហាជនគ្រប់ស្រទាប់វណ្ណៈ៕
Read Moreអានហើយ រំភើបតាម ! ស្ទើរមិនគួរឲ្យជឿថា ពាក្យទំាងនេះ ធ្វើឲ្យ ចែដាណា ស្រក់ទឹកភ្នែកទាល់តែបាន ដោយមានគេរៀបរាប់ ពីលោកស្រី ថា “មិនដឹងថាពួកគាត់ទាំង២មកពីណា ជាអ្នកណាពីមុនមក ដឹងត្រឹមថា…”
អានហើយ រំភើបតាម ! ស្ទើរមិនគួរឲ្យជឿថា ពាក្យទំាងនេះ ធ្វើឲ្យ ចែដាណា ស្រក់ទឹកភ្នែកទាល់តែបាន ដោយមានគេរៀបរាប់ ពីលោកស្រី ថា “មិនដឹងថាពួកគាត់ទាំង២មកពីណា ជាអ្នកណាពីមុនមក ដឹងត្រឹមថា…” កាលពីម្សិលមិញនេះ នាយប់ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានស៊ែរផុសមួយ ដែលនិយាយរៀបរាប់រឿងខ្លះៗ ទាក់ទងហ្នឹងលោកស្រី អានចប់ភ្លាម ដល់ថ្នាក់ធ្វើឲ្យ ថៅកែហាងពេជ្រ ដែលមានចិត្តធម៌រូបនេះ ស្រក់ទឹកភ្នែកទាល់តែបាន។ លោកស្រី បានប្រាប់ថា “ខ្ញុំមើលហើយយំ”។ ក្នុងខ្លឹមសារ ដែលធ្វើឲ្យ លោកស្រី រំជួលចិត្ត បែបនេះ គឺ សរសេរថា “មិនដឹងថាពួកគាត់ទាំង២មកពីណា ជាអ្នកណាពីមុនមក ដឹងត្រឹមថា តាំងពីចាប់ផ្ដើមស្គាល់ ចាប់ផ្ដើមឃើញគាត់ មានតែការធ្វើអំពើល្អ ចែករំលែកក្ដីស្រលាញ់ ផ្ដល់ក្ដីសង្ឃឹម ដល់អ្នកតស៊ូ សូមហៅថា បងស្រី ទ្រី ដាណា ហើយ idol ចូលចិត្តសកម្មភាពគាត់ ជួយអ្នកក្រពិតប្រាកដ ជួយអ្នកតស៊ូ ធ្វើឱ្យគេសើចសប្បាយ មើលហើយមានអារម្មណ៍ថា រំភើបចិត្ត។ គាត់មិនមែនជាអ្នកធ្វើបុណ្យយកមុខ តែជាការជួយ ចេញពីចិត្ត មិនដែលចង់បានការតបស្នង ក្រៅពីស្នាមញញឹមរបស់អ្នកដែលគាត់បានជួយ។ ចាប់ផ្ដើមតាមដានផេកគាត់ ទើបដឹងថា អ្វីដែលគាត់ធ្វើ សុទ្ធតែចេញពីចិត្ត មិនដែលឃើញគាត់បូសលើការបង្ហោះធ្វើបុណ្យ ឬចង់បានចំនួន like ដូចអ្នកធ្វើបុណ្យយកមុខមួយចំនួន។ ឃើញគាត់រវល់ការរកស៊ីណាស់ តែនៅជួយមិនឈប់ ទោះបីធ្លាប់មានអ្នកអគតិមួយចំនួន និយាយថាគាត់សម្ដែងរឿងធ្វើបុណ្យ តែមើលទឹកមុខគាត់ ស្នាមញញឹមគាត់ ដឹងច្បាស់ថា សុទ្ធតែជាការស្រលាញ់ ការចង់ជួយពិតប្រាកដ ឆ្ងាយយ៉ាងណា ក៏ពីរនាក់ប្ដីប្រពន្ធគាត់…
Read Moreក្រោយគេមើលងាយខ្លាំងពេក!! អ្នកលក់ឡេល្បីម្នាក់ ប្រឹងប្រែងផ្លាស់ប្ដូរជីវិតមានភូមិគ្រឹះតម្លៃខ្ទង់លានដុល្លារត្រឹម…
ក្រោយគេមើលងាយសើចចំអកគ្រប់បែបយ៉ាងរួចមកបានធ្វើឲ្យអ្នកលក់ឡេល្បីឈ្មោះ អូនកា ខាំមាត់សង្កត់ចិត្តប្រឹងប្រែងរកស៊ីរហូតផ្លាស់ប្ដូរជីវិតខ្លួនឯងមានលុយឡានវីឡារស់នៅយ៉ាងស្កឹមស្កៃបើគិតជាទឹកប្រាក់មិនក្រោមខ្ទង់លានដុល្លារនោះទេ។ ស្រីស្អាត អូនកា បានបង្ហោះសារកាលពីថ្ងៃបុណ្យឆ្លងឆ្នាំសកល ថា៖”ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មីកាដូធំសំរាប់ខ្លួនឯងនិងគ្រួសារដែលខំពីអ្នកប្តីប្រពន្ធមិនថាហត់នឿយប៉ុណ្ណា អរគុណមនុស្សម្នាក់ដែរសើចចំអកមើលងាយ ថាខ្ញុំការហើយគ្មានអីសោះ ជាមនុស្សគ្មានសំណាងលក់ដូទាំងកូនខ្ចី ទាំងទំងន់ មិនដែលឃើញស្រណុកស្រួល ព្រោះខ្ញុំដឹងថាខ្លួនខ្ញុំត្រូវការអ្វី ខ្ញុំជាកូនគ្រួសារធម្មតា គ្មានផ្ទះស្រាប់ មាសស្រាប់ ពេជ្យស្រាប់ចាំតែស្រួលទេ តែសូមបញ្ជាក់បងទៀតផ្ទះអូនទិញផ្តាច់អត់បង់រំលោះទេបង”។ មួយវិញទៀត អូនកា សូមអរគុណចំពោះអ្នកដែលមើលងាយឲ្យខ្ញុំមានទឹកចិត្តប្រឹងប្រែងទ្វេរដង ហើយនេះគ្រាន់តែជាគោលដៅទី១របស់ខ្ញុំតែប៉ុណ្ណោះ ចាំមើលបន្តទៀត ហើយអរគុណមុខរបរOnline លក់ឡេ ដែលធ្វើអោយញុំស្គាល់លុយដុំ ឡេ VIP Gluta All in one អរគុណធំៗប្តីសំលាញ់ជាពិសេស បងស៊ីនណារ៉ូ។ ទោះបងមិនមែនជាអ្នកមានស្រាប់តែយើងនិងធ្វើបំណងប្រាថ្នាយើងអោយសំរេចហើយពេលនេះក៏មានបើកឪកាសសំរាប់អ្នកដែលចង់ចូលជាតំណាងចែកចាយត្រឹមតែ ២៨$ តែប៉ុណ្ណោះ ហើយនិងមានគ្រុប២សម្រាប់បងៗ និងជោគជ័យបានដោយងាយ(ចង់ទេជាស្ត្រីអស្ចារ្យដែលអាចជួយស្វាមី មានទាំងក្តីសុខទាំងលុយ មានទាំងលុយប្តីស្រលាញ់ខ្វះមិនបាន។ ក្រោយពីឃើញ អូនកា បង្ហោះសារជាមួយវីឡាដ៏ធំស្កឹមដោយទិញជាលុយសុទ្ធមិនបានបង់រំលោះរួចមកភ្លាមៗនោះមានមហាជនជាច្រើនបានចូលទៅខមមិនថា៖”មនុស្សកុំមើលងាយមនុស្ស វាសនាមើលមិនឃើញទេ បងសុំសរសើរប្អូនស្រីនិងស្វាមីតស៊ូរហូតបានសម្រេចក្ដៅបំណង”៕ ដើមដូង
Read Moreពស់ទំ.នើងចិត្តយក្សមួយក្បា.លវា.យប្រ.ហាប៉ុស្តិ៍ប៉ូលីសផ្អើលអស់នគរបាលមួយអ ង្គភាព…(វីដេអូ)
បរទេស៖ ស៊ីស៊ីធីវីបានថតគឺជាពេលវេលាដ៏គួរឱ្យអស់សំណើចផងនិងភ័ យផងដែលពស់បានវារចូលទៅក្នុងស្ថានីយ៍ប៉ូលីសហើយលោ តទៅរកខាំម នុស្សដែលអង្គុយនៅបន្ទប់រង់ចាំ។ យ៉ាងណាមិញ បុរសនោះបានរា.យការណ៍ពីហេតុកា រណ៍មួយនៅឯស្ថានីយ៍នៅភាគខាងជើងប្រទេសថៃកាលពីថ្ងៃសៅរ៍ (ថ្ងៃ៨ ខែធ្នូរ) ពេលរសៀលនៅពេលស ត្វព ស់បានឡើងកាំជណ្ដើរបន្ទាប់មកវាក៏វារចូលតាមទ្វារខាងមុខ។ ពស់ដ៏ខ្មៅងងឹតបានក្រឡេកមើលទៅបុរសនោះដែលក្រឡេកមើលនៅពេលដែលវាមានច ម្ងាយតែប៉ុន្មានអ៊ីញពីគាត់។ យ៉ាងណាមិញ ភ័.យស្ល.ន់ស្លោហើយព ស់ក៏ងើបឡើងហើយលោតត្រង់ជើងបុរសនោះ។ ម៉ាស៊ីនថតពីស៊ីស៊ីធីវីពីស្ថានីយ៍បានចា ប់យកឈុតដែលមិនគួរឱ្យជឿខណៈដែលបុរសម្នាក់ឈ្មោះអាភីឆាតឆូថុងអាយុ ៤៥ ឆ្នាំបានចាប់ផ្តើមព្យាយាមយកស ត្វល្មូនដែលមានប្រវែង ៦ ហ្វីតនេះតៅ។ ទីបំផុត Apichat បានគ្រ ប់គ្រងព ស់នេះនៅពេលដែលមន្រ្តីម្នាក់បានដើរចេញទៅតុខាងមុខបន្ទាប់ពីលឺសំលេងរំខាន ៕
Read Moreជួយស៊ែរបន្តផង! ករណី.បា.ញ់ស.ម្លា.ប់.គូរដណ្តឹងដែលជានារីនិស្សិតពេទ្យកន្លងមករយះពេល ១ ឆ្នាំហើយនៅតែមិនទាន់មានយុត្តធម៌សម្រាប់នាងឡើយ
ភ្នំពេញ ៖ ជាការពិតណាស់ដែលវាស្ងាត់ៗកន្លងទៅជិតមួយឆ្នាំហើយ រឿងករណីនិស្សិតពេទ្យ និងជាអ្នកលក់អនឡាញម្នាក់ ដែលត្រូវបានគូរដណ្តឹងខ្លួនបា.ញ់ស្លា.ប់យ៉ាងអាណោចអាធម នៅបុរីរំចេកអូឌឹម តាមបណ្តាយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ដោយឡែកពាក់ព័ន្ធនឹងករណីមួយនេះ ក៏មានបងប្អូនជាច្រើន រងចាំតាមដាន ដំណឹងរហូតមកដល់ពេលនេះ។ ជាក់ស្តែងក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kalyta Koko គាត់បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុក ខណៈពេលដែលគាត់នឹកឃើញរឿងរ៉ាវពាក់ព័ន្ធរបស់ប្អូនស្រីនិស្សិតពេទ្យ កំសត់ ដែលត្រូវបានគូរដណ្តឹងបា.ញ់សម្លា.ប់គ្មាញញើតដៃនោះ។ជាក់ស្ដែងម្ចាស់គណនីហ្វេសប៊ុករូបនេះបានបង្ហោះសារថា “ករណីបា.ញ់សម្លា.ប់គូដណ្តឹងរបស់ខ្លួន បណ្តាលឱ្យស្លា.ប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ជនរងគ្រោះមិនទាន់ទទួលពន្លឺនៃយុត្តិធម៌នៅឡើយទេ”។គួរបញ្ជាក់ផងដែរថា ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅបុរីរំចេកអូឌឹម តាមបណ្តាយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះថា ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូនិងជាអ្នកលក់ផលិតផលតាមអនឡាញ ។ចំណែកជនសង្ស័យមានឈ្មោះថា យឺន វ៉ាន់ដេត ជាមន្រ្តីយោធាពាក់ស័ក្ខិ៤ ៕ ប្រភព៖facebook ឈ្មោះ Kalyta koko
Read More