បរទេស៖ កាលពីពេលថ្មីៗនេះអ្នកនេសាទនៅថៃម្នាក់ បានជួបលាភធំ ក្រោយរូបគាត់បានប្រទះឃើញកម្អួតត្រីបាឡែន ដែលមានតម្លៃថ្លៃរហូតដល់ ២៩ ម៉ឺនដុល្លារ។ បុរសម្នាក់ឈ្មោះ Chalermchai Mahapan អាយុ ២០ ឆ្នាំ បានប្រទះឃើញដុំកម្អួតត្រីបាឡែនទម្ងន់ ៧ គីឡូក្រាម ក្រោយរូបគាត់ចតទូកនៅលើឆ្នេរ Samila នៅភាគខាងត្បូងខេត្ត Songkhla កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ ។ បុរសសំណាងរូបនេះបាននិយាយថា ដំបូងឡើយរូបគាត់បានចុះទូក ដើម្បីទៅនេសាទត្រីទេ ប៉ុន្តែដោយសារតែអាកាសធាតុប្រែប្រួល រូបលោកក៏បានបង្ខំចិត្តឡើងគោកវិញ ។ ខណៈកំពុងរុញទូកមកចត លោកក៏បានប្រទះឃើញដុំថ្មពណ៌សដ៏ធំមួយនៅលើខ្សាច់ ។ ដំបូង គាត់គិតថាវាជាដុំថ្មធម្មតា ប៉ុន្តែក្រោយទៅពិនិត្យមើលជិត ក៏ចាប់សង្ស័យថាវាជារបស់មានតម្លៃ ហើយក៏បានយកវាមកផ្ទះ ។ «ខ្ញុំអត់បានដឹងថារបស់នោះជាអ្វីឡើយ រហូតទាល់ខ្ញុំសួរចាស់ៗក្នុងភូមិ ទើបគាត់ប្រាប់ថាវាជាកម្អួតត្រីបាឡែន ។ ខ្ញុំពិតជាសំណាងណាស់ ដែលប្រទះឃើញវា ។ ខ្ញុំមិនប្រញាប់លក់វានោះទេ ព្រោះរង់ចាំខាងក្រុមហ៊ុនអន្តរជាតិមកទិញវា» លោក Chalermchai បញ្ជាក់ ៕ https://videos.dailymail.co.uk/video/mol/2021/01/19/7043950056410337248/640x360_MP4_7043950056410337248.mp4
Read MoreMonth: January 2021
ស្រណោះណាស់! ថ្ងៃបុណ្យគម្រប់ខួប ១០០ថ្ងៃ ភរិយា Chef រិទ្ធី បង្ហោះសារយ៉ាងក្តុក្តួលបែបនេះថា…!
ធ្មេចបើកៗ អតីតគណៈកម្មការក្នុងកម្មវិធីប្រកួតធ្វើម្ហូប MasterChef Khmer លោក ស៊ឺ សោភ័ណ្ឌរិទ្ធី បានទទួលមរណភាព ១០០ ថ្ងៃហើយ ដោយនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ នេះ ភរិយារបស់លោក បានរៀបចំនិមន្តព្រះសង្ឃ ប្រគេនចង្ហាន់តាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។ តែយ៉ាងណា នៅថ្ងៃគម្រប់ខួប ១០០ ថ្ងៃរបស់អតីតកំពូលចុងភៅដ៏ល្បីល្បាញរូបនេះ ត្រូវបានភរិយារៀបចំឡើងយ៉ាងសាមញ្ញបំផុត ដោយមាននិមន្តតែព្រះសង្ឃ ២ អង្គ ដើម្បីសូត្រធម៌ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធស្វាមីប៉ុណ្ណោះ ចំណែកភ្ញៀវចូលរួម ក៏មិនបានអញ្ជើញអ្នកជិតឆ្ងាយមកពីណាដែរ គឺធ្វើត្រឹមជួបជុំបងប្អូន ញាតិមិត្តប៉ុន្មាននាក់ប៉ុណ្ណោះ។ ក្នុងនោះ ភរិយា Chef ខាងលើបានបង្ហោះសារយ៉ាងចាក់ដោតទៅកាន់ស្វាមីថា ជាតិក្រោយកុំអភ័ព្វដូចជាតិនេះ «គម្រប់ខួប 100 ថ្ងៃជូនប្ដី សូមឧទ្ទិសកុសលផលបុណ្យទាំងអស់បានទៅដល់បង និងសូមឱ្យជាតិក្រោយកុំឱ្យដូចជាតិនេះ»។ ដ្បិតថា លោក ស៊ឺ សោភ័ណ្ឌរិទ្ធី បានទទួលមរភាពជាង ៣ ខែហើយក៏ពិតមែន ប៉ុន្ដែមកទល់ពេលនេះ មហាជននៅតែរន្ធត់ចិត្តមិនទាន់បាត់ ជាពិសេសប្រិយមិត្តដែលនិយមគាំទ្រកម្មវិធីប្រកួតធ្វើម្ហូប MasterChef Khmer នៅតែអាល័យរូបលោកជានិច្ច ខណៈកម្មវិធីខាងលើ ក៏បានរកឃើញម្ចាស់ពានហើយ មហាជនក៏មានលែងមានឱកាសបានឃើញសកម្មភាពរបស់លោកទៀតដែរ៕
Read Moreចូលឆ្នាំខ្មែរឆ្នាំនេះ រាំហុយដីហ្មងលើកនេះ! ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ប៉ះគ្នាម៉ាបទទៀតហើយ “មាន់កម្សត់” ពីរោះប្លែកណាស់ ដល់ថ្នាក់ ម្នាក់ៗហ៊ាន និយាយថា…(មានវីដេអូ)
ចាប់តំាងពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ បង្ហាញខ្លួន ក្នុងផលិតកម្ម Galaxy Navatra មក គេឃើញថា បទស្ទើរតែទំាងអស់ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពិសេសសម្លេងរបស់ កំពូលតារាចម្រៀងរូបនេះ នៅតែរក្សាទឺកដម លន្លង់លន្លោចដដែល កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត។ ក្នុងចំណោមបទជាច្រើននោះ មាន ៤បទហើយ ដែលលោក ព្រាប សុវត្ថិ បានប៉ះជាមួយ តន់ ចន្ទសីម៉ា។ មួយវិញទៀត បើតាមការយល់ឃើញ ពីសំណាក់មហាជន បានលើកឡើងថា អ្នកទំាងពីរ ពិតជាដៃគូដ៏ ស័ក្តិសម បំផុត ពិសេស មានសម្លេងធ្ងន់ គ្រលួច ដូចគ្នា។ ៤បទនោះមានដូចជា “កាត់ឆុង”, “ប្រហុក”, “រកស៊ីជាមួយយក្ស” និង “អរគុណកាមេរ៉ា”។ នៅមិនទាន់អស់ទេ មកដល់ព្រឹកមិញនេះទៀត នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្ម បានបញ្ចេញចម្រៀងដ៏ប្លែកមួយបទទៀតហើយ សម្រាប់ តារាចម្រៀងទំាងពីរ ក្រោមចំណងជើងថា “មាន់កម្សត់” ដើម្បីទុករាំកម្សាន្ត លេងសប្បាយ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងជិតមកដល់នាពេលខាងមុខនេះ។ បទនេះ ក៏ជាការនិពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ ព្រមទំាង និពន្ធបទភ្លេង ដោយ Tempo Tris និងប្រុស ម៉ៅ ផងដែរ។ ស្តាប់ចប់សឹងមិនទាន់ ហ្វេនៗ មិនអាចទប់ចិត្តជាប់ឡើយ ក៏បាន…
Read Moreផ្អែមល្ហែមដល់ហើយ! ស្ងាត់ៗ លោក ជា វិបុល នាំភរិយា ទៅលំហែកាយ ដល់ ចម្ការទុរេន ដាក់ប៉ុន្មានប៉ុស្តិ៍នេះ អមដោយទេសភាព ក្បែរជើងភ្នំ ស្រស់ស្អាតណាស់…
អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល គឺជាពិធីការិនី និងពិធីករ ដ៏ល្បីឈ្មោះ មកទល់ពេលនេះ ហើយតែងតែបង្កបរិយាកាស ក្នុងកម្មវិធីនានា មិនឲ្យស្ងាត់ឡើយ ជាមួយទេពកោសល្យ ដ៏បុិនប្រសព្វ ហើយអ្នកទំាងពីរ ក៏ជាគូស្វាមីភរិយា គំរូផងដែរ ដោយរៀបចំគ្រួសារបានយ៉ាងល្អ ពោរពេញដោយក្តីសុខ និងសុភមង្គល។ ក្រៅពីអាជីព វិបុល និង សុជាតិ មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលា ក្នុងការដើរលេងកម្សាន្តអារម្មណ៍ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ថែមទំាងបានផ្តិតយកនូវរូបភាពស្អាតៗ មកបង្ហាញមហាជន តាមរយៈហ្វេសប៊ុកទៀតផង ។ នៅមិនទាន់អស់ទេ ស្រាប់តែថ្មីៗនេះ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ គេឃើញ អ្នកទំាងពីរបានដឹកដៃគ្នា ទៅលំហែកាយ ដល់ ចម្ការទុរេន មួយកន្លែង ដែលស្ថិតនៅក្នុងខេត្តកំពត ហើយក៏បានថតរូបជាមួយគ្នាយ៉ាងស្រស់ស្អាត អមដោយទេសភាពក្បែរជើងភ្នំ ឃើញហើយ ពិតជាស្រស់ស្រាយ អារម្មណ៍ បាត់អស់នូវទុក្ខកង្វល់នានា។ លោក ជា វិបុល បានប្រាប់ថា “ថ្ងៃនេះមកធ្វើចំការទុរេន តែបានផ្លែខ្នុរវិញ ចាំ៥ឆ្នាំទៀត នឹងបានទុរេនចែកអោយបងប្អូនញាំហើយ។”។ អ្នកនាង គង់ សុជាតិ បានបន្ថែមថា “នៅសហគមន៍ចម្ការស្តេចទុរេន អរគុណសម្រាប់ការរៀបចំ និង ការបង្ហាត់បង្ហាញនូវ របត់ជីវិតថ្មីមួយនេះ”។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពស្អាតៗ របស់ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ខាងក្រោមនេះទំាងអស់គ្នា ៖
Read Moreមិននឹកស្មានសោះ!! Pat Napapa ប៊ិះនឹងក្លាយជាឃាត ក សម្លា ប់ម្ដាយខ្លួន ព្រោះតែមូលហេតុមួយនេះ! (វីដេអូ)
បរទេស៖ ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបរួចមកហើយថា កន្លងមកមហាជនតែងតែឃើញនាង Pat Napapa ជាតារាម្នាក់ដែលពូកែវោហារ ក្រមិចក្រមើម ហើយរាល់វេទិកាដែលមានវត្តមានតារាស្រីរូបនេះ កម្មវិធីនោះតែងមានភាពរីករាយ និង ឮតែសំឡេងសើចសប្បាយរបស់មហាជនលាន់កងរំពង ។ យ៉ាងណាមិញ សម្រាប់រឿងរ៉ាវជីវិតពិត មានប្រិយមិត្តខ្លះក៏បានដឹង ហើយមានប្រិយមិត្តខ្លះទៀតក៏ពុំទាន់បានដឹងដែរ ថាតើជីវិតរបស់តារាសម្ដែងស្រីនាង Pat Napapa ជួបរឿងអ្វីខ្លះ និង ជីវិតនាងរីករាយដូចដែលនាងសម្ដែងដែរឬទេ? ជាការពិតណាស់ សម្រាប់ជីវិតតារាស្រីជួរមុខរូបនេះវាពុំរីករាយខ្លាំងដូចដែលមហាជនធ្លាប់បានឃើញឡើយ នាងជាស្រី្តមេម៉ាយមានកូនម្នាក់ក្នុងបន្ទុក បន្ទាប់ពីបែកបាក់ប្ដី ។ មិនត្រឹមតែមានកូនជាបន្ទុកទេ តារាស្រីរូបនេះក៏មានម្ដាយចាស់ជរា និង បងស្រី ដែលត្រូវមើលថែផងដែរ ។ ជារៀងរាល់ថ្ងៃ Pat Napapa តែងតែដើរតួជាកូនល្អផង និង ជាម្ដាយល្អផង នាងត្រូវទទួលរាប់រងភារៈទាំងមូលក្នុងគ្រួសារ ។ ថ្មីៗនេះ នាង Pat Napapa បានបង្ហើបប្រាប់អំពីរឿងរ៉ាវមួយចំនួន ឱ្យមហាជនគ្រប់គ្នាពេលមានម្ដាយជរា ឬ អ្នកជំងឺត្រូវមើលថែរក្សា គួរប្រុងប្រយ័ត្ន ។ តារាស្រីរូបនេះបានប្រាប់ថា ខ្លួនប៊ិះនឹងក្លាយជាឃាត កទៅហើយដោយសារការធ្វេសប្រហែស ក្នុងការបញ្ចុកអាហារជូនម្ដាយពិសា ដែលបណ្ដាលឱ្យម្ដាយស្លាក់ ប៊ិះនឹងបា ត់ប ងជីវិត តែដោយសារនាងបានបញ្ជូនម្ដាយទៅមន្ទីរពេទ្យទាន់ពេលវេលា ទើបម្ដាយនាងអាចរួចផុតពីគ្រោះថ្នាក់ ។ នាងបន្ថែមទៀតថា នេះជាបទពិសោធការដែលយើងមើលថែអ្នកជំងឺ វាមិនមែនជារឿងងាយស្រួលទេ គួរណាស់ត្រូវស្វែងយល់ពីអ្នកជំងឺឱ្យបានច្រើន ។ ដូចគ្នានេះ នាងបានផ្ដាំផ្ញើដល់មហាជនគ្រប់គា្នដែលមានអ្នកជំងឺ ត្រូវថែរក្សាគួរប្រុងប្រយ័ត្នលើចំណុចនេះឱ្យខ្ពស់បំផុត ជៀសវាងមានវិប្បដិសារី ៕
Read Moreចុមយូហើយទើបដឹង!!ប្រុសស្អាត Lee Minho ពូកែផ្នែកមួយនេះខ្លាំងជាងគេ តាំងពីតូច…
បរទេស៖ បើនិយាយដល់ប្រុសស្អាត Lee Minho តារាកូរ៉េម្នាក់នេះ ប្រិយមិត្តនឹងអ្នកគាំទ្រជាច្រើនច្បាស់ជា ធ្លាប់បានដឹងហើយនៃដំណើរជីវិតសិល្បតារាសម្តែងល្បីល្បាញ របស់ប្រទេសកូរ៉េ Lee Minho។ ក្នុងនោះដែរ ក្នុងនាមជាតារាជួរមុខបែបនេះ រឿងរ៉ាវឯកជនរបស់ Lee Minho មួយចំនួនក៏មិនសូវត្រូវបានបង្ហើបដល់មហាជនអ្នកគាំទ្រ ឲ្យដឹងច្រើននោះទេ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជារឿងរ៉ាវ និង ព័ត៌មានឯកជនខ្លះៗ ដែលមហាជនអ្នកគាំទ្រមួយចំនួនមិនទាន់បានដឹង ហើយព័ត៌មាននេះដែរ គឺម្តាយបង្កើតរបស់ Lee Minho បានប្រាប់ដល់សារព័ត៌មានរបស់កូរ៉េ៖ ១) កុមារភាព Lee Minho កើតថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៨៧ នៅឯ Dongjak-gu ទីក្រុងសេអ៊ូល និង មានទម្ងន់ ៣.២ គីឡូក្រាម។ ម្តាយរបស់តារាសម្តែងនេះ បានឲ្យដឹងទៀតថា «Lee Minho គឺជាទារកដែលមានបញ្ហាសុខភាព តាំងពីកើត រហូតចូលរៀនថ្នាក់បឋម»។ ២) បងប្អូន Lee Minho កើតមកក្នុងគ្រួសារមានសមាជិកតិច ដែលមានបងប្អូនតែ ២ នាក់ប៉ុណ្ណោះ ហើយលោកគឺជាកូនពៅ និង មានបងស្រីម្នាក់ឈ្មោះថា Lee Yun Jeong។ គេបានដឹងថា បងស្រីរបស់ Lee Minho គឺជា CEO នៃផលិតកម្ម MYM។ ៣) ការសិក្សា Lee Minho ចូលចិត្តអានកាសែតកាលពីនៅរៀន ហើយលោកគឺជាក្មេងប្រុសម្នាក់ដែលមានការចងចាំល្អ និង គិតលេខបាន លឿនបំផុត។ កាលពីរៀបបឋម តារារូបនេះមានប្រជាប្រិយភាពខ្លាំងពីក្មេងស្រីក្នុងសាលារៀនផងដែរ។ ៤) ការបាត់បង់ក្តីស្រមៃ កាលពីនៅយុវវ័យ…
Read Moreមិនដឹងពេលណាទេ!! ស្រឡាញ់គ្នារាប់ឆ្នាំ អ្នកគាំទ្រចាំមើលតារាថៃ ៦ គូនេះ ដឹកដៃគ្នាចូលរោងការឡើងផ្សារភ្នែកហើយ
បច្ចុប្បន្ននេះ អ្នកសិល្បៈល្បីៗលែងនាំគ្នាបើកបង្ហាញពីជីវិតឯកជនលែងខ្លាចបាត់បង់ប្រជាប្រិយភាពដូចកាលពីអតីតទៀតហើយ មិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងបង្ហាញភាពផ្អែមល្ហែមរវាងគ្នានឹងគ្នា បង្អួតដល់ទស្សនិកជនដើម្បីកាន់តែទទួលបានការចាប់អារម្មណ៍ទ្វេដងទៀតផង ។ តួយ៉ាងគូស្នេហ៍តារាស្រីល្បីៗ ៦ គូនេះ ពួកគេសុទ្ធសឹងតែជាតារាល្បីលំដាប់ជួរមុខ បានប្រកាសពីចំណងស្នេហ៍ក្នុងមួយគូៗបានស្រឡាញ់គ្នាដល់ទៅរាប់ឆ្នាំ ធ្វើឱ្យអ្នកគាំទ្រចាំមើលពួកគេកាន់ដៃគ្នាចូលរោងការឡើងផ្សារភ្នែកអស់ទៅហើយ តែនៅតែគ្មានដំណឹងសោះ ៖ ១- Weir និង Bella ស្រឡាញ់គ្នាជិត ១០ ឆ្នាំ ២- Nadech និង Yaya ស្រឡាញ់គ្នា ៩ ឆ្នាំ ៣- Mark Prin និង Kimberley ស្រឡាញ់គ្នា ៧ ឆ្នាំ ៤- Ken Phupoom និង Esther ស្រឡាញ់គ្នាខ្ទង់ ៥ ឆ្នាំ ៥- Ter Chantavit និង Mai Davika ស្រឡាញ់គ្នា ៣ ឆ្នាំ ៦- New Wongsakorn និង Now Tisanart ស្រឡាញ់គ្នា ៨ ឆ្នាំ
Read Moreគួអោយអាណិតណាស់!!ជីវិតពិតយុវជនដូចតួ «ម៉ៅឃ្លី» ជួបរឿងឈឺចាប់ ត្រូវអ្នកភូមិមើលងាយមើលថោកដូចសត្វ
យុវជនម្នាក់ឈ្មោះ អេនលី មានអាយុ ២១ ឆ្នាំ រស់នៅក្នុងភូមិរាក់វ៉ាន់ដា នៃសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គូ បច្ចុប្បន្នរស់នៅជាមួយនឹងម្ដាយ កំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីជីវិតរស់នៅប្រៀបបាននឹងតួអង្គ ម៉ៅឃ្លី ដែលរស់នៅក្នុងព្រៃ និង ទទួលទានតែផ្លែឈើ ។ អេនលី ជាយុវជនម្នាក់ដែលមានលក្ខណៈខុសប្រកតីតាំងពីក្មេង និង ខុសពីក្មេងដទៃនៅក្នុងភូមិ ដោយរូបគេកើតមកពុំអាចនិយាយទំនាក់ទំនងដូចមនុស្សទូទៅធម្មតាបានឡើយ ហើយជារៀងរាល់ថ្ងៃគេតែងតែបរិភោគចេក ស្មៅព្រៃជាអាហារ និង ចូលចិត្តរស់នៅក្នុងព្រៃដូចជាសត្វ ព្រមទាំងមានសកម្មភាព អាកប្បកិរិយា ដូចជា ស្វា ថែមទៀតផង ។ អេនលី ត្រូវបានអ្នកភូមិ និង ក្មេងៗដទៃទៀត រើសអើងមិនឱ្យតម្លៃ ស្អប់ខ្ពើម ព្រមទាំងប្រមាថមាក់ងាយ ដែលធ្វើឱ្យរូបគេមានភាពភ័យខ្លាច និង មិនចូលចិត្តរស់នៅជាមួយក្រុមមនុស្សទាំងអស់នេះឡើយ ហើយជារៀងរាល់ថ្ងៃរូបគេតែងតែរត់ចូលព្រៃស្របតាមចំណូលចិត្តពីធម្មជាតិរបស់ខ្លួន ។ សម្រាប់ អេនលី ពិតជាពិបាកខ្លាំងណាស់ នៅក្នុងការសម្របខ្លួនជាមួយនឹងសង្គម ដែលមានតែការរើសអើង ។ តាមការឱ្យដឹងពីម្តាយរបស់ អេនលី បាននិយាយថា «អ្នកភូមិទាំងអស់មិនបានចាត់ទុកកូនគាត់ជាមនុស្សឡើយ ពួកគេចាត់ទុក អេនលី ជាសត្វមួយក្បាលតែប៉ុណ្ណោះ ដោយគេបានរើសអើង និង មើលងាយមកលើកូនរបស់គាត់ជារៀងរាល់ថ្ងៃ ដែលបញ្ហានេះបានធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍គាត់យ៉ាងខ្លាំងក្នុងនាមជាម្តាយមួយរូប ។ ទោះបីមានការរើសអើងពីមជ្ឈដ្ឋានជុំវិញខ្លួនយ៉ាងណាក្តី ក៏រូបគាត់នៅតែស្រឡាញ់ អេនលី មើលថែរូបគេ និង ផ្ដល់ភាពកក់ក្ដៅចំពោះរូបគេដដែល» ។ ម្តាយ អេនលី បានបន្តទៀតថា «ក្នុងក្រសែភ្នែកអ្នកដទៃ អេនលី គឺជាសត្វស្វាមួយក្បាល តែសម្រាប់រូបគាត់ អេនលី ជាអំណោយដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលប្រគល់ឱ្យរូបគាត់ ខណៈពេលដែលគាត់ធ្លាប់បាត់បង់ប្តី និង កូនចំនួន ៥ នាក់រួចមកហើយ» ។ ម្តាយ អេនលី បានបន្ថែមទៀតថា…
Read Moreតាមពិតចឹងសោះ! មូល ហេតុនេះ ទើបរូបប្រាសាទអង្គរ ចេញលើ Poster រឿង Nakee 2 ថៃ ក្នុង Netflix
អ្នកដែលធ្លាប់បានទស្ស នា រឿងនាគី ទាំងវគ្គ ១ និងវគ្គ ២ ប្រាកដជាបានឃើញប្លង់ជាច្រើនថតនៅប្រា សា ទបុរា ណមួយដែលជាសំណង់ស្ថា បត្យកម្មរបស់ ខ្មែរ ដែលបច្ចុប្បន្ននេះស្ថិតក្នុងខេត្ត បុរីរ៉ាម ទឹកដីប្រទេសថៃបច្ចុប្បន្ននេះ ។ យ៉ាងណាមិញកាលពីយប់ថ្ងៃទី ៣០ មករា ២០២១ នេះមានការភ្ញា ក់ ផ្អើល មួយបន្ទាប់ពីមហាជនបានឃើញផ្ទាំង Poster រឿងនាគី ២ ដែលដាក់ឱ្យទស្សនានៅលើ Netflix បែរជាដាក់រូបប្រាសាទអង្គរវត្តទៅវិញ ដែលនាំឱ្យមហាជនខ្មែរ ផ្ទុះ ប្រតិ កម្ម ជាខ្លាំង ។ មួយវិញទៀត Netflix នោះគឺសម្រាប់ដាក់ឱ្យទស្សនាតែនៅក្នុងប្រទេសថៃប៉ុណ្ណោះ ។ ប្រជាជនខ្មែរមានការទាមទារឱ្យមានការបកស្រាយថាតើ មូលហេតុអ្វីបានជាប្រាសាទអង្គរ ដែលជា អត្តសញ្ញាណ ជាតិខ្មែរ បែរជារំលេចក្នុងផ្ទាំងផ្សព្វផ្សាយភាពយន្តរបស់ថៃទៅវិញ ? ដោយឡែកបើតាមទំព័រហ្វេសប៊ុក ពោត ផ្ទុះ-Po p corn kh បានបញ្ជាក់ការបកស្រាយមួយថា បន្ទាប់ពីការផ្សព្វផ្សាយរបស់ រួចមក នាំឱ្យទទួលបានប្រតិកម្មជាច្រើនពីសំណាក់អ្នកគាំទ្រ ទាមទារឲ្យមានការបកស្រាយពីខាងផលិតកម្មភាពយន្ដនៅប្រទេសថៃ។ ជាលទ្ធផល ខាង ក្រុមហ៊ុន Netflix បានធ្វើការកែសម្រួលដោយផ្លាស់ប្ដូរ និងលុបរូប Poster ខុស នោះចេញហើយ។ កំហុស Poster នេះ គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន Netflix ទាំងស្រុង ដោយពុំមានទាក់ទងនឹងផលិតកម្មថៃនោះទេ ព្រោះថារាល់ការទិញសិទ្ធិចាក់ផ្សាយ Netflix តែងតែធ្វើ Poster បន្ថែមដោយខ្លួនឯងផ្ទាល់ ដើម្បីដាក់ប្រូម៉ូតរឿងនីមួយៗនោះ ៕ប្រភពពី«Popcornkh»
Read Moreទោះបីមានប៉ុនណាក៏ដោយ របស់ដែលធ្លាប់នៅជាមួយ រក ស៊ី ជាមួយយើង ក៏មិន បោះ បង់ ចោលវាដែរ!! សេ ដ្ឋី ប្រាក់លាន ដុល្លារ ឧ ក ញ៉ា ស្រី ចាន់ថន នៅតែជិះឡាន ស៊េ រីចាស់ អាយុស្មើនឹងលោក
សេដ្ឋីប្រាក់ លាន ដុល្លារ ជិះរថយន្តTO YO TA Cama rill o ស៊េរី ឆ្នាំ ១៩៨៣ ស្ដាប់ទៅហាក់ស្ទើរមិនគួរឱ្យជឿ ព្រោះសម័យលុយឡាន អ្នកមានៗប្រជែងគ្នា សម្ងែងទ្រព្យឡានទំនើប មាសពេជ្រ វីឡាទាំងជុងៗ រឿងអីមានងារជា ឧកញ៉ា ទៅហើយនោះ នៅជិះរថយន្តអា យុកាល ៣០ ឆ្នាំជាងនោះ? តែការពិតមិនអាចប្រកែកបាន ព្រោះលោកឧកញ៉ា ស្រី ចាន់ថន នៅតែប្រើរថយន្តសំណព្វចិត្តមាន អាយុដំណាលខ្លួន មកដល់ សព្វថ្ងៃនេះ ។អ្នកជំនួ ញផ្នែកអចលនទ្រព្យរូបនេះបានសរសេរសំណេរមួយ ប៉ុន្តែមានន័យយ៉ាងជ្រៅថា៖ «គ្មានRol lersជិះមានតែឡាន សំណព្វចិត្ត TOYOTA Camarillo សេរី ឆ្នាំ ១៩៨៣ហើយឡាននេះ គិតទៅស្មើនិងអាយុខ្ញុំកើត» ។ លោកឧកញ៉ាស្រី ចាន់ថន រៀបរាប់បែបនេះ ក្នុងពេលលោកប្រើយានជំនិះបុ រាណ មួយនេះ ទៅមើលអំពីដំណើរការសាងសង់នូវគម្រោងថ្មីៗរបស់លោក នៅឯសួនកម្សាន្តស្កាយលែន 7NG នៃទឹកដី ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ៕
Read More