ដូចដែលបងប្អូនបានជ្រាបហើយថាពេលនេះ ជំងឺកូវីដ-១៩ នៅតែបន្ត គំ.រា.ម កំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ ជាក់ស្តែងនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា « មហាគ្រួសារតាខ្មៅ » បានបង្ហោះជូនជាដំណឹងបែបនេះថា ៖ “ ហានីភ័យណាស់ដែលស្ថានភាពនេះត្រូវមកបញ្ជ្រៀតគ្នាបង់ពន្ធ។ ដោយសារតែសន្លឹកពន្ធនៅធនាគារដៃគូអស់ ដូចនេះពលរដ្ឋត្រូវមកបំពេញកាតព្វកិច្ចនៅសាខាពន្ធដាដែលនៅជិត។ ទីតាំងពន្ធដាសាខាឬស្សីកែវ។ ប្រភពបងស្រី Leakhena OR ” ។ ប្រជាពលរដ្ឋទាំងអស់គ្នាគួរតែស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលមិនគួរណាមានការធ្វេសប្រហែសទេ ត្រូវតែរក្សាគម្លាតនៅឲ្យឆ្ងាយពីគ្នា និងត្រូវពាក់មា៉សឲ្យបានគ្រប់គ្នានៅពេលចេញក្រៅផ្ទះ ហើយជាពិសេសនោះគឺត្រូវតែលាងសម្អាតដៃជាមួយនិងទឹកសារប៊ូ និងអាល់កុលឲ្យបានច្រើនដងក្នុងមួយថ្ងៃ ដើម្បី ស.ម្លា.ប់ មេរោគមួយនេះ ៕
Read MoreDay: November 30, 2020
ដំណឹង!! សម្ដេចប្រកាសឱ្យផ្អាកពិធីរៀបអាពាហ៍ពិពាហ៍ ការជួបជុំគ្រប់កម្មវិធីនៅភ្នំពេញ និងសៀមរាប…
តាមសារសំឡេងមួយទៀតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ដោយយោងទៅលើតម្រូវការចាំបាច់នៅពេលនេះ និង មានការស្នើសុំពីក្រសួងសុខាភិបាល ព្រមទាំងមានការផ្ដល់យោបល់ពីអង្គការសុខភាពពិភពលោក នៅពេលនេះសូមឱ្យអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាប ចេញបទបញ្ជាផ្អាកការជួបជុំគ្រប់កម្មវិធីទាំងអស់ ដែលមានមនុស្សច្រើន រាប់ទាំងកម្មវិធីអាពាហ៍ពិពាហ៍រយៈពេល ១៥ ថ្ងៃគិតចាប់ពីថ្ងៃចេញបទបញ្ជានេះតទៅ ។ ក្នុងរយៈពេល ១៥ ថ្ងៃនេះសូមផ្អាកការជួបជុំតែម្ដង ពោលគឺចាប់ពីថ្ងៃទី ១ ធ្នូ ២០២០ នេះ រហូតដល់ថ្ងៃទី ១៥ ឬ ១៦ ធ្នូ ។ សម្ដេចសូមធ្វើការអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងការជួបជុំណាក៏ដោយ គឺសុំផ្អាកជួបជុំរយៈពេល ១៥ ថ្ងៃ ទាំងការរៀបអាពាហ៍ពិពាហ៍ ទាំងការប្រជុំ ទាំងការជួបជុំជាលក្ខណៈមនុស្សលើសពី ២០ នាក់ ពុំគួរមានការជួបជុំទេ តែបើជួបជុំត្រឹម ២០ នាក់ចុះក្រោយ ក៏ត្រូវអនុវត្តវិធានការណ៍គម្លាតឲ្យឆ្ងាយ បើជៀសវាងមិនបាន ៕
Read More