បន្ទាន់! បិទផ្សារអ៊ីអន ១ បណ្តោះអាសន្ន ក្រោយរកឃើញស្ត្រីខ្មែរម្នាក់កើតកូវីដ ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់សារព័ត៌មាន Fresh News នាយប់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ មុននេះបន្តិចបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៊ីអន ១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ ១៩ លើខ្លួនស្រ្តីខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និង ទិញអីវ៉ាន់មួយចំនួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល បាន និង កំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយស្ត្រីខ្មែរខាងលើ នៅក្នុងផ្សារអ៊ីអន ១ ដើម្បីយកមកធ្វើតេស្ត និង ធ្វើចត្តាឡីស័កផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្តដឹងដែរថា ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ ៦០ ម៉ែត្រ នេះបើតាមការបញ្ជាក់បន្ថែមពីលោកស្រី យក់ សម្បត្តិ ប្រាប់សារព័ត៌មាន Fresh News ៕

Read More

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៏ថា ៖ អ្នកធ្វើខុសច្បាប់ត្រូវអនុវត្តតាមច្បាប់ កុំរត់រកអ្នកមានអំណាចមកជួយអន្ដរាគមន៍ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (មណ្ឌលគិរី)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានលើកឡើងថា ប្រទេសកម្ពុជាមានច្បាប់ច្រើនណាស់ ដូច្នេះហើយអ្នកទាំងឡាយណាដែលធ្វើខុសច្បាប់ ត្រូវតែយកច្បាប់មកអនុវត្ត កុំរត់ទៅរកអ្នកមានអំណាចមកជួយអន្ដរាគមន៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគីរី សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ដើម្បីពង្រឹងការគ្រប់គ្រងប្រទេសមួយឲ្យទៅជានីតិរដ្ឋ និងតាមគោលការណ៍ប្រជាធិបតេយ្យ ចាំបាច់ណាស់ត្រូវតែអនុវត្តតាមច្បាប់ជាធរមាន ហើយការរត់រកអ្នកអន្ដរាគមន៍នៅពេលធ្វើខុសច្បាប់ គឺមិនត្រឹមត្រូវនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ប្រជាពលរដ្ឋធ្វើរឿងត្រឹមត្រូវ និងគោរពច្បាប់របស់ប្រទេសកម្ពុជា មានការគាំទ្រ ប៉ុន្ដែប្រសិនបើប្រជាពលរដ្ឋណាមួយ ធ្វើខុសច្បាប់ របស់ប្រទេសកម្ពុជា ហើយរត់ទៅរកអ្នកមានអំណាចមកឲ្យជួយអន្ដរាមន៍ គឺមិនត្រូវឡើយ បើធ្វើខុសច្បាប់ត្រូវទទួលយកតាមផ្លូវច្បាប់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា បើតាមច្បាប់គ្រប់គ្រងរដ្ឋបាល រាជធានី ស្រុក ខណ្ឌ គឺរដ្ឋបាលស្រុក ខណ្ឌ ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រោះពួកគាត់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះត្រូវខិតខំប្រឹងប្រែង ក្នុងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីទទួលបានជោគជ័យ ក្នុងការជួយដោះស្រាយបញ្ហាជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្ដេចក្រឡាហោម ស ខេង បានរៀបរាប់ថា រដ្ឋបាល ស្រុក ខណ្ឌ មានសិទ្ធិធ្វើរបាយការណ៍ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ផ្ញើជូនក្រសួងស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដោយត្រង់ផងដែរ។ ប៉ុន្ដែរាល់លិខិតរបស់រដ្ឋបាល ស្រុក ខណ្ឌ ដែល បានផ្ញើជូនក្រសួងស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ត្រូវមានលិខិតចម្លងមួយច្បាប់ ផ្ញើមកក្រសួងមហាផ្ទៃ ព្រោះក្រសួងមហាផ្ទៃ ជាអ្នកតាមដាន រាជធានី-ខេត្ត ទើបហៅថា «ធ្វើការងារតាមច្បាប់»៕

Read More

ប្រយ័ត្នផង!! ក្រសួងប្រកាសរកឃើញស្ត្រីម្នាក់ ទើបមកពីអាមេរិកផ្ទុកកូវីដ ១៩ ជាអ្នករស់នៅទួលសង្កែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាស រកឃើញ អ្នកផ្ទុកកូវីដ ១៩ ម្នាក់ទៀតហើយ ។ តាមសេចក្ដីប្រកាស ករណីវិជ្ជមានកូវីដ ១៩ ថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិកកាំងអាយុ ៦២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តវត្ថុផ្តល់ដោយ វិទ្យាស្ថានប៉ាស្ទ័រ បង្ហាញថា វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកដំណើរតាមជើងហោះហើរខាងលើ សរុបមានចំនួន ៧៤នាក់ ដែលនៅក្នុងចំនួននេះ មានផ្ទុកកូវីដ ​១៩ ម្នាកដូចការរៀបរាប់ខាងលើ ។ រីឯ អ្នកដំណើរចំនួន ៧៣នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារចំនួន២ក្នុងរាជធានីភ្នំពេញ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ល្អខ្លាំងណាស់!! រត់ដល់ខេត្តសៀមរាបភ្លាម សាយ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីមហាជន…

សៀមរាប៖ ពិតជារំភើបខ្លាំងណាស់ ដោយតាមគណនីរបស់តារាចម្រៀងឯករាជ្យ សាយ បានបង្ហោះអំពី ការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ អភិបាលរងនិង ប្រជាជនជាច្រើននៅក្នុងខេត្តសៀមរាប ដែលធ្វើឲ្យលោកកាន់តែមានអារម្មណ៍សប្បាយចិត្តនឹង ការងារសង្គមមួយនេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក តារាចម្រៀងរូបនេះ សម្តែងសេចក្តីរីករាយខ្លាំង ចំពោះកិច្ចការងារសង្គម ដែលត្រូវបានលោក ឯកឧត្តមអភិបាលរង ពៅ ពិសិដ្ឋនិង ប្រជាជនទទួលរាក់ទាក់និង ព្រមទាំងចូលរួមអមដំណើររត់ ដើម្បីអបអរការមកដល់នៃកម្មវិធីរបស់លោក សាយផងដែរ ក្រៅពីនេះទៀត សមត្ថកិច្ចក៏បានជួយអន្តរាគមន៍ការពារកម្មវិធីរបស់លោកតាំងដើម រហូតបញ្ចប់ដោយសុវត្ថិភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានឃើញដូច្នេះរួចមក ប្រិយមិត្តជាច្រើនក៏បាននាំគ្នាសម្តែងអារម្មណ៍រីករាយដែល តារាចម្រៀងម្នាក់នេះបានចំណាយពេលវេលានិង លះបង់ទាំងកម្លាំងកាយនិង កម្លាំងចិត្តទៅលើការងារសប្បុរសធម៍ ដើម្បីរៃអង្គាសប្រាក់ជួយលើកុមារនៅមន្ទីរពេទ្យកុមារអង្គរផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររម្លឹកដែរថា កាលពីម្សិលមិញនេះចំណូលដែល សាយ ទទួលបានដើម្បីជួយទៅកាន់មន្ទីរពេទ្យកុមារអង្គរ មានចំនួន៤២មុឺនដុល្លារសហរដ្ឋអារមេរិកផងដែរ៕ សូមចូលទស្សនារូបភាពខាងក្រោមទាំងអស់គ្នា

Read More