ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានថ្លែងថា «សម្តេចតេជោ ហ៊ុន សែន ជាវិរៈបុរសពន្លត់ភ្លើងសង្គ្រាម និងកសាងសន្តិភាព»។ ប្រធានវិទ្យុសំបុកឃ្មុំសម្លេងប្រជាពលរដ្ឋថ្លែងបែបនេះខាងលើ បានធ្វើឡើងនៅ ក្នុងសន្និសីទកាសែតសម្ព័ន្ធអ្នកប្រជាធិបតេយ្យខ្មែរ នៅព្រឹកថ្ងៃទី២៥ វិច្ឆិកា ២០២០។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ វិច្ឆិកា ២០២០ គណបក្សនយោបាយចំនួនបី ដែលមិនទទួលបានអាសនៈសភាក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៨កន្លងមក គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ,គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ និងគណបក្សខ្មែរតែមួយរបស់លោក កែម រិទ្ធិសិត ដែលត្រូវជាប្អូនបង្កើតរបស់លោកបណ្ឌិត កែម ឡី ផងនោះ បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខ ។ សម្ព័ន្ធភាពនៃគណបក្សនយោបាយទាំង៣នេះមានឈ្មោះថា «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ (ស.ប.ខ)»។ តាមគម្រោង លោក ម៉ម សូណង់ដូ នឹងត្រូវប្រកាសផ្លូវការធ្វើជាប្រធានសម្ព័ន្ឋអ្នកប្រជាធិបតេយ្យខ្មែរនាពេលខាងមុខ ។ បើតាមលោក ម៉ម សូណង់ដូ ការបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរនេះ គឺនៅក្នុងគោលបំណងបណ្តុះគំនិតជាតិនិយមគំរូថ្មីមួយ ដើម្បីយុវជនខ្មែរបន្តវេន ដោយគ្មានវប្បធម៌លាបពណ៌ និងគ្មានវប្បធម៌ក្តិចត្រួយ ៕
Read MoreDay: November 26, 2020
ខ្លោចចិត្ត ! ឃើញមុខខ្លួនឯងមានស្នាមបែបនេះ ក៏ដាច់ចិត្តសួរម្តាយ ដល់ថ្នាក់ធ្វើឲ្យម្តាយ ឆ្លើយមិនរួច បានត្រឹម រំជួលចិត្ត ស្រក់ទឹកភ្នែក, កូនសួរថា “ម៉ាក់មុខអូនពេលណា….”
កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ កន្លងផុតទៅថ្មីៗនេះ មានហេតុការណ៍ ដ៏សែនរន្ធត់មួយ បានកើតឡើង នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយស្រ្តីជាជនដៃដល់ បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែក្មេងស្រីរូបនោះ យកដុំថ្មគប់កូនប្រុសគាត់ បែកក្បាល។ ស្ដ្រីដៃដល់ ឈ្មោះលីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ដែលយកកាំបិតវះមុខ ក្មេងស្រីអាយុ ៥ឆ្នាំនេះ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល១២ឆ្នាំ ពីបទទារុណកម្ម និងអំពើឃោរឃៅ មានស្ថានភាពទម្ងន់ទោស។ នេះបើតាម មន្ត្រីតុលាការប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀល ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ។ រឹតតែរំជួលចិត្តបំផុតនោះ កាលពីម្សិលមិញនេះ នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្មេងស្រី ដែលរងគ្រោះនេះ មានឈ្មោះ ឡាស់ម៉ាវី លីយ៉ា បានសួរម្តាយមួយសំនួរ ដល់ថ្នាក់ធ្វើឲ្យម្តាយរូបនេះ ឆ្លើយមិនរួច បានត្រឹម រំជួលចិត្ត ឡើងស្រក់ទឹកភ្នែក។ ម្តាយរូបនេះ បានបង្ហោះរូបកូនស្រី ប៉ុន្មានសន្លឹក មុន និងក្រោយកើតហេតុ ហើយប្រាប់ថា ៖ “កូនសួររាល់ថ្ងៃថា : ម៉ាក់មុខអូនពេលណាស្អាតដូចមុនវិញ? ម៉ាក់ឆ្លើយមិនរួច បានត្រឹមតែស្រក់ទឹកភ្នែក ព្រោះម៉ាក់ក៏មិនដឹងថា ពេលណាដែរ អោយម៉ាក់សុំទោស ដែលមើលថែកូន មិនបានល្អ គ្មានថ្ងៃណា ដែលម៉ាក់មិនយំអាណិតកូនទេ”៕
Read More