នៅវេលាម៉ោងប្រមាណ ៤ល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ផេកព័ត៌មាន TV3 បានផ្សាយផ្ទាល់ ពីសកម្មភាព កត់ឆ្នោតខុសច្បាប់ ស្ថិតនៅត្រង់ ចំណុចផ្ទះលេខ 39 AEo តាមបណ្ដោយ ផ្លូវលេខ 336 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមាននាម សម្ងាត់ M99 ជា របស់នាយ ព្រីង ឈ្មោះពិត កែវ ចំរើន បច្ចុប្បន្នក៏មាន មុខងារ ជាមន្រ្តីជាន់ ខ្ពស់ម្នាក់ នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ ។ តាមការរៀបរាប់ ជាក់ស្ដែង អ្នកព័ត៌មានបានថតជាប់ នូវកន្ទុយ លេខវៀតណាម ដែលបានកត់ ចេញពីទីតាំងមួយនេះ ដោយមានយុវជន ២នាក់ ជាអ្នកកត់ និងមើលការខុសត្រូវ នៅទីនោះ បានធ្វើការស្រែក សំឡុត អ្នកសារព័ត៌មាន បណ្ដើរ និងខលទូរស័ព្ទសុំ កិច្ចអន្តរាគមន៍ ពីមេរបស់គេ ប៉ុន្តែទំនងមេ មិនហ៊ានមកជួយ ក៏បញ្ជាឱ្យរើអីវ៉ាន់ បណ្ដើរ ដូចជាវត្ថុតាង ពាក់ព័ន្ធបទល្មើស និងសម្ភារៈនានា ចេញពីកន្លែងនោះអស់ ។ អ្នកសារព័ត៌មាន បានអត្ថាធិប្បាយបន្តថា ដោយសារការ ផ្សាយលើកមុន ប៉ុន្មានថ្ងៃ កន្លងទៅនេះ ប៉ុន្តែត្រូវបាន នគរបាលប៉ុស្តិ៍ ឬក៏ ខណ្ឌទួលគោក បានចុះមកដល់ ចំណុច បទល្មើសនេះ បានថត រួចរាយការណ៍ ទៅស្នងការ ថាពុំពិតដូចសារព័ត៌មាន ផ្សាយនោះទេ ។ពេលនោះ ផេកស្នងការ ក៏បានធ្វើការ បកស្រាយ និងវា យបក…
Read MoreDay: November 24, 2020
ជួយគាត់ផង!! សម័យសន្តិភាពហើយនៅធ្វើចឹងទៀត ស្រ្តីមានលុយម្នាក់ អាងខ្នងមន្ត្រីធំនៅក្រសួងយុត្តិធម៌ គំរាមលោកមេភូមិបាត់ដឹង រហូតលោកមេភូមិ…
រាជធានីភ្នំពេញ៖ លោកពូ ឡេង ម៉ូវ ប្រធានភូមិបាត់ដឹង បានធ្វើមកដល់ផ្ទះលោកផែង វណ្ណៈ ដើម្បីឲ្យជួយផ្សាយព័ត៌មានឲ្យថ្នាក់ដឹកនាំបានជ្រាបផង ដោយសារតែរូបគាត់ជាមេភូមិបាត់ដឹង កំពុងរងការគំរាមកំហែង ជេរប្រមាថ និងប្ដឹងផ្ដល់ពីស្ត្រីជើងខ្លាំងមានលុយ មានអំណាចម្នាក់នៅទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ។ លោកភូមិរូបនេះ បានឲ្យដឹងថា មានស្ត្រីម្នាក់ឈ្មោះយឹម អេង ដែលជាអ្នកមានលុយ និងស្គាល់មន្ត្រីធំម្នាក់នៅក្រសួងយុត្តិធម៌ បានជេរប្រមាថ គំរាមកំហែងគាត់ រហូតគាត់ទ្រាំមិនបានដាក់ពាក្យបណ្ដឹងមកក្រសួងមហាផ្ទៃ ដើម្បីទាមទាររកយុត្តិធម៌ ហើយសមត្ថកិច្ចក្រសួងមហាផ្ទៃ បានចាត់ការតាមនិតិវិធី និងបានបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ តំណាងអយ្យការ បានចោទប្រកាន់ស្ត្រីនោះ និងបានបញ្ជូនទៅចៅក្រមស៊ើបសួរ។ ប៉ុន្តែស្ត្រីនោះ មានស្គាល់អ្នកធំក្រសួងយុត្តិធម៌ សំណុំរឿងក៏ស្ងាត់ទៅ ។ ឥឡូវស្រាប់តែស្ត្រីរូបនោះ ប្ដឹងបកចោទប្រកាន់គាត់ ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ថា គាត់បរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើងទៅវិញ ។ លោកមេភូមិរូបនេះ បន្តថា មានសាក្សី ជាច្រើន បានបញ្ជាក់ថា ស្ត្រីរូបនេះ ជេរប្រមាថ មើលងាយ គំរាមកំហែងគាត់ តែមន្ត្រីតុលាការខេត្តកំពង់ស្ពឺ ហាក់មិនមើលការបំភ្លឺរបស់សាក្សីទេ ជាពិសេស មេឃុំ មន្ត្រីសូរិយោដី ប្រធានក្រុមប្រឹក្សាស្រុក និងប្រជាពលរដ្ឋ ស្ទើរពេញមួយភូមិ បានផ្ដិតមេដៃធ្វើសាក្សីការពារអំពីភាពត្រឹមត្រូវរបស់លោកពូ មេភូមិ តែខាងមន្ត្រីនៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ហាក់មិនយកចិត្តទុកដាក់លើភស្តុតាងសំខាន់ៗទាំងនោះទេ ។ ជាងនេះទៅទៀត មន្ត្រីអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ហាក់ដាក់សំពាធមកលើរូបគាត់ខ្លាំង ។ លោកពូមេភូមិបាត់ដឹង បានបញ្ជាក់ថា ដើមហេតុដែលនាំឲ្យយមានការប្ដឹងផ្ដល់នេះ គឺដោយសារតែគាត់ជាមេភូមិ ខិតខំការពារដីសមាគមខ្មែរ-ចិន នៅភូមិបាត់ដឹង ដែលឈ្មោះយឹម អេង ទាមទារជាម្ចាស់កម្មសិទ្ធិ ។ ដោយឡែក លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ…
Read More