កម្ពុជាខ្លាំងមែន! ជាប់លេខ ​១ នៅអាស៊ី និងលេខ ៣ លើពិភពលោកគ្រប់គ្រងកូវីដ ១៩ បានល្អបំផុត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរបាយការណ៍ Le Bureau de Prospective Economique ដែលចេញប្រកាសចុងក្រោយកាលពីថ្មីៗនេះបានបង្ហាញឱ្យឃើញថា កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងពិភពលោក (ក្នុង​ចំណោម១៦៦ប្រទេស) និង លេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និង ផលប៉ះពាល់ពីជំងឺបានល្អជាងគេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណាត់លេខ ១ នៅលើពិភពលោក គឺបានទៅលើប្រទេស សាំង​ឃី​ត និង ណេ​វី​ស (Saint Kitts and Nevis) និង លេខ ២ បានទៅលើប្រទេស សី​ស្ហែ​ល (Seychelles)​ ចំណែក លេខ ៣ គឺប្រទេសកម្ពុជា ។ ក្នុងនោះប្រទេសដែលឈរលំដាប់បន្ទាប់ពីកម្ពុជា គឺ​ប្រទេស​នូ​វែ​ល​កាឡេ​ដូ​នី (Nouvelle Calédonie) និង​ប្រទេស​ស៊ូដង់​ខាងត្បូង​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិន្ទុដ៏ល្អរបស់កម្ពុជាបានធ្វើឱ្យឈ្នះគេក្នុងចំណោមបណ្ដាប្រទេសនៅអាស៊ីដោយទទួលបានចំណាត់លេខ ១ ប្រទេសថៃលេខ ២ ប្រទេសព្រុយណេលេខ ៣ ប្រទេស អ៊ូសប៊េគីលេខ ៤ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង លើ មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះ មិនត្រឹមតែ រៀបរាប់ប្រវត្តិសាស្ត្រ បានក្បោះក្បាយប៉ុណ្ណោះទេ អមដោយភាពកំប្លុកកំប្លែងទៀត, មើលហើយពិតជាជក់ចិត្ត…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីពេលថ្មីៗនេះ នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Sean Seav Penh បានបង្ហោះវីដេអូមួយពីសកម្មភាព មគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាបអង្គរ ម្នាក់ ដែលកំពុង រៀបរាប់អត្ថន័យរូបភាព នៅលើប្រាង្គប្រាសាទនានា ជូនភ្ញៀវទេសចរ បានយ៉ាងក្បោះក្បាយ អមដោយភាព កំប្លុកកំប្លែង រហូតធ្វើឲ្យអ្នកដែលបានជួបផ្ទាល់ និងទស្សនាវីដេអូនេះ ទប់សំណើចមិនជាប់។ មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះមានឈ្មោះ Hiek Senghuot មានឈ្មោះក្នុងហ្វេសប៊ុក Hout Robin។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះវីដេអូខាងលើនេះ គិតត្រឹមថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ មានការពេញចិត្តយ៉ាងខ្លាំងពីមហាជនទូទៅ រហូតមានការចែករំលែកតគ្នា ជាង១ម៉ឺនដងបាត់ទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមើលចប់ ធ្វើឲ្យគ្រប់គ្នាបង្ហាញពីការកោតសរសើរជាខ្លាំងចំពោះ Hiek Senghuot ហើយក៏មានអ្នកខ្លះទៀត បានចូល comment ពេញៗមាត់ថា ៖ បើខ្មែរយើងទៅមើលប្រាសាទ ហើយមានមគ្គុទ្ទេសក៍ទេសចរណ៍ គឺល្អណាស់ ទី១ បង្កើនការងារសម្រាប់ពួកគាត់ ទី២ ស្គាល់ប្រវត្តិសាស្ត្រច្បាស់, ល្អណាស់ប្អូន។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីកុំឲ្យខាតពេលយូរ ថា មគ្គុទ្ទេសក៍ទេសចរណ៍ មានថ្វីមាត់ពូកែយ៉ាងណានោះ តោះទៅទស្សនាទំាងអស់គ្នា ៖

Read More

អបអរសាទរផង!! រដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto ជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី Peter Szijjarto ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា មុន​តេស្ត​វិជ្ជមាន​វីរុស​កូវីដ ១៩ នៅ​ក្នុង​ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​ទី ០៤ ខែ​វិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ​នោះ បាន​ជា​សះស្បើយ​ពី​ជំងឺ​ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​ក្នុង​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២០ នេះ តាម​រយៈ​ការ​បង្ហោះ​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​លោក Peter Szijjarto បាន​បញ្ជាក់​ថា រូប​លោក បាន​ជះ​សះស្បើយ​ពី​ជំងឺ​កូវីដ ១៩ ហើយ ក្រោយ​ការ​ធ្វើ​តេស្ត​ចុងក្រោយ​នៅ​​ថ្ងៃ​អង្គារ ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ ដោយ​លទ្ធផល​គឺ​អវិជ្ជមាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាម​សំណេរ​បង្ហោះ​នោះ​ដែរ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី​រូប​នេះ ក៏​បាន​ធ្វើ​ការ​អរគុណ​ចំពោះ​អ្នក​ដែល​បាន​ជួយ​ផ្ដល់​កម្លាំង​ចិត្ត គាំទ្រ និង​បារម្ភ​ពី​សុខភាព​របស់​លោក អំឡុង​ពេល​សម្រាក​ព្យាបាល​វីរុស​ដ៏​កាច​សាហាវ​នេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

លាភធំទៀតហើយ ពិតជារំភើបណាស់! កូរ៉េ នឹងជួយសង់ស្ពានឆ្លងទន្លេភ្ជាប់ពីភ្នំពេញ ទៅស្វាយជ្រុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតជាដំណឹងល្អ និង រីករាយក្រែងលែង ពេលនេះប្រទេសកូរ៉េបានយល់ព្រមតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាហើយ ដោយកូរ៉េយល់ព្រមថានឹងសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញស្ពានឆ្លងកាត់ទន្លេតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅឃុំស្វាយជ្រុំ គឺអ្វីដែលពលរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលរំពឹងចង់បានជាយូរណាស់មកហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនេះ ក្នុងនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេដែលសម្តេចចង់សាងសង់នោះ គឺតភ្ជាប់រាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រទឹកដីជ្រោយចង្វា ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយប្រសិនបើស្ពាននេះលិចចេញជារូបរាង នឹងក្លាយជាសម្បត្តិដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ពួកគេផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

នឹករឭកណាស់! អ្នកនាង ឆោម ឆវិន ស្កាត់ទៅលេងព្រះតេជព្រះគុណ ឆោម ប៊ុនយ៉ុង ដល់វត្តម្សិលមិញ…

បន្ទាប់ពីព័ត៌មានល្បីសុសសាយពីព្រះតេជព្រគុណ ឆោម ប៊ុនយ៉ុង កំពុងរស់នៅក្នុងភេទជាព្រះសង្ឃគង់ក្នុងវត្តកោះមេត្តាពោធិវង្ស រាជធានីភ្នំពេញ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សាធារណជន ពិសេសអ្នកគាំទ្រដែលធ្លាប់ស្តាប់ការបកស្រាយចម្រៀងរបស់ព្រះអង្គកាលពីអតីតកាលនោះ ។ ជាមួយនឹងការនឹងការបង្ហាញវត្តមានជាថ្មី ដែលជាការចុះផ្សាយពីវេបសាយ «ប្រជាប្រិយ» បានធ្វើឱ្យមិត្តក្នុងសិល្បៈមួយចំនួនធំបានស្កាត់ទៅលេងជួបសួរសុខទុក្ខព្រះតេជព្រះគុណដល់វត្ត ដោយក្នុងនោះក៏មានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរ ក៏បានទៅសួរសុខទុក្ខ និង បាននាំយកទេយ្យទានប្រគេនព្រះអង្គផងដែរ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ។ អ្វីដែលចាប់អារម្មណ៍នោះ អ្នកនាង ឆោម ឆវិន ដែលជាបងស្រីបង្កើតរបស់ព្រះតេជព្រះគុណ ឆោម ប៊ុនយ៉ង ក៏មានវត្តមានទៅជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ផងដែរ ។ ការជួបគ្នារវាងបងប្អូនត្រកូល ឆោម ទាំងពីររូបក្នុងពេលនេះ បានធ្វើឱ្យមហាជនមានការរំភើបយ៉ាងខ្លាំង ជាមួយគ្នានោះក៏មានក៏ថតរូបប្រកបដោយភាពកក់ក្តៅ និង ក្តីគោរពផងដែរ ៕

Read More