ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងពីករណីបោកក្នុងរូបភាព ធ្វើជាផ្ញើរបស់មានតម្លៃ ឬលុយកាក់ជាច្រើនឲ្យ រហូតដល់អ្នកត្រូវគេបោក វេរលុយឲ្យទៅគេក្រោមរូបភាព អ្នកនៅព្រលាន ក្រុមហ៊ុនផ្ញើរបស់ គយ ពន្ធដារ តេមកឲ្យវេរលុយ ដើម្បីយកឥវ៉ាន់ចេញ ហើយជនរងគ្រោះក៏ស្មានតែបានឥវ៉ាន់មែន ក៏ព្រមវេរលុយឲ្យគេជាដើម។ ករណីនេះក៏មិនខុសពីលើកមុនៗដែរ ដោយស្ត្រីចំណាស់ម្នាក់ ប៊ិះនឹងចាញ់បោកជនខិលខូចអស់ប្រាក់៨០០ដុល្លារ ក្រោមរូបភាពគេផ្ងើរអ៊ីវ៉ាន់ឲ្យពីក្រៅប្រទេស ជាសំណាងល្អ ដោយមានការសង្ស័យ ម្ចាស់ហាងវីង បានសួរនាំទៅទើបដឹងរឿងថាចាញ់បោកល្បិចជនខិលខូច។ ម្ចាស់ហាងវីង ដែលមានគណនេយ្យហ្វេសបុកឈ្មោះថា “ចាន់លី ស្រីអូន” បានឲ្យដឹងបែបនេះថា៖ ” គាត់មកវេរលុយកន្លែងខ្ញុំ800$ គាត់ថាវេរទៅខេត្តសៀមរាបក្មួយសួរនាំគាត់ភ្លាមទីបំផុតចាញ់បោកគេមែន ជួយគាត់បានសំេរចហេីយ ជួយចែករំលែកផងបងប្អូនជនរួមជាតិ ”
Read MoreDay: November 19, 2020
ជាតារាពន្លកថ្មីទេ តែទឹកចិត្តគួរឱ្យសរសើរណាស់!! ប៉ុន្មានខែនេះ ស៊ីន យូប៊ីន បរិច្ចាគប្រាក់ជាង ២ ម៉ឺនដុល្លារ ដល់កម្ពុជា…
តារាសម្ដែងស្រីវ័យក្មេងដ៏ឆ្នើម ស៊ីន យូប៊ីន កំពុងត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ពីទឹកចិត្តដ៏ល្អប្រពៃ ចេះជួយយកអាសាដល់បងប្អូនជនរួមជាតិដែលកំពុងជួបទុក្ខ ក្រលំបាក ឬកំពុងមានជីវភាពខ្សត់ខ្សោយ ជាពិសេសពេលប្រទេសជាតិកំពុងជួបប្រទះនូវគ្រោះធម្មជាតិផ្សេងៗ តារាស្រីរូបនេះ តែងតែចេញមុខបញ្ចេញថវិកាផ្ទាល់ខ្លួនបរិច្ចាគទឹកប្រាក់ច្រើនក្រាស់ក្រែលជានិច្ច ។ តួយ៉ាងនៅឆ្នាំ ២០២០ នេះ ពិភពលោកទាំងមូលបានជួបប្រទះនូវការរីករាតត្បាតនៃវីរុសដ៏កាចសាហាវកូវីដ ១៩ ដែលក្នុងនោះប្រទេសកម្ពុជាផងនោះ តារាសម្ដែង ស៊ីន យូប៊ីន មិនឱបដៃឈរមើលឡើយ ដោយនាងបានចូលរួមបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ៤ ០០០ ដុល្លារជូនដល់រាជរដ្ឋាភិបាលកម្ពុជា កាលពីខែមីនា ឆ្នាំ ២០២០ ។ មកដល់ថ្ងៃទី ១៥ ខែតុលា ២០២០ កន្លងទៅនេះ ស៊ីន យូប៊ីន បានបរិច្ចាគទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនដល់មាតុប្រទេសជាថ្មី ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់នៅស្ទើរទូទាំងប្រទេស ។ ដោយឡែកនៅដើមខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាសម្ដែងស្រីពោរពេញដោយទឹកចិត្តសប្បុរសធម៌ បានធ្វើឱ្យមហាជនកោតសរសើរចំពោះទឹកចិត្តដ៏ល្អបរិសុទ្ធរបស់នាងម្ដងទៀត ដោយនាងបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៨ ០០០ ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលដៅជួយសង្គ្រោះ និង លើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជា ៕
Read Moreរំភើបជំនួស!! ឧកញ៉ា ស្រី ចាន់ថន កែប្រែជីវិតក្មេងស្រីនៅមណ្ឌលគីរី សង់ផ្ទះឱ្យ ១ខ្នង និងផ្ដល់ឱ្យគ្រប់យ៉ាង
ពិតជារំភើបបំផុត ឧកញ៉ា ស្រីចាន់ថន ដែលមានឈ្មោះល្បីល្បាញម្នាក់ក្នុងសង្គមបានទៅជួយក្មេងស្រីនៅមណ្ឌលគីរីដែលមានសម្រស់ស្អាតពីធម្មជាតិ ហើយមកពីគ្រួសារក្រលំបាក មានក្ដីប្រាថ្នាក្លាយជាគ្រូបង្រៀន និងជាអ្នកសិល្បៈដ៏ល្បីមួយរូបនាពេលអនាគត ។ អ្វីដែលគួរឱ្យរំភើបនោះលោកឧកញ៉ាបានបំពេញបំណងនាងគ្រប់យ៉ាង ជួយសាងសង់ផ្ទះថ្មី ១ ខ្នង ជួយផ្ដល់ការងារដល់ឪពុកក្មេងស្រី ទិញកង់ថ្មីឱ្យ ២ គ្រឿង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនទៀត ។ ឧកញ៉ា ស្រី ចាន់ថន បានរៀបរាប់នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ «ខេត្ត មណ្ឌលគីរី ប្អូនស្រីពិតជាឆ្លាតណាស់ហើយនឹងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើលជីវភាពរស់របស់គ្រួសារប្អូនស្រីខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនទីលំនៅច្បាស់លាស់ នឹងមានបងប្អូនបង្កើតដល់៦នាក់ហើយក្នុងនោះដែរប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែលខ្ញុំបានសួរទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចំរៀង..ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ជូនប្អូនស្រី.. ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រីដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត..។ អ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ» ៕
Read Moreភ្ញាក់ផ្អើល! ឌុច លីដា ចូលរោងហើយ បន្ទាប់ពីសម្រាលបានកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់…
មានការភ្ញាក់ផ្អើលមួយក្នុងចង្កោមសិល្បៈ និង បណ្តាអ្នកគាំទ្រនាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ដោយគេបានឃើញគណនី IG របស់លោក ឌី ដានីញ៉ែល ដែលមានឈ្មោះ deedaniel168 បានបង្ហោះរូបភាពមួយចំនួន និង បានសរសេរថា «ពិធីក្រុងពាលី និង សូត្រមន្តរបស់អូន @lida_duch» ។ តាមរយៈរូបភាពដែលបង្ហោះនោះដែរ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះស្ងាត់ៗស្រាប់តែតារាស្រីរូបនេះបានសម្រេចចិត្តចូលរោងការទាំងមិនបានលេចឮដំណឹងអ្វីទាំងអស់ បន្ទាប់ពីខ្លួនបានសម្រាលកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ទៅហើយនោះ ។ ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរ និង ជូនពរដល់តារាស្រីរូបនេះផងដែរ ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ដ៏មានអត្ថន័យនេះ ។ ទោះយ៉ាងណាសម្រាប់ព័ត៌មានពីពិធីមង្គលការរបស់តារាស្រីរូបនេះ យើងក៏នៅមិនទាន់ដឹងច្បាស់ថា នាងបានរៀបចំ និង ធ្វើឡើងមានលក្ខណៈធំដុំ ឬ អធិកអធមប៉ុនណានោះទេ ដូច្នេះមានតែតាមដានទាំងអស់គ្នាបន្តទៀត ៕
Read Moreល្អខ្លាំងណាស់!! សម្តេចតេជោ ប្រកាសដល់អភិបាលរាជធានី-ខេត្តទាំងអស់ ឲ្យបើកសាលាឡើងវិញ និងគ្រប់វិស័យវិលទៅរកភាពប្រក្រតីដូចមុន…
សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលរាជធានី-ខេត្តទាំងអស់ ពីការបិទបញ្ចប់ព្រឹត្តិការណ៍០៣ វិច្ឆិកា ដោយតម្រូវឲ្យក្រសួងអប់រំ យុវជន និងកីឡា បើកសាលាឡើងវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ ,បើកឲ្យដំណើរការពហុកីឡដ្ឋាជាតិអូឡាំពិក ព្រមទាំងធ្វើឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ០៣វិច្ឆិកាឡើងវិញ តែការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅតែជាអាទិភាព នៃការងាររបស់យើងទាំងអស់គ្នាដដែល។ ប្រភព៖BTV Cambodia គួរបញ្ជាក់ផងដែរថា លទ្ធផលធ្វើតេស្តរកកូវីដ១៩ ជាលើកទី៤ និងជាលើកចុងក្រោយ ដែលធ្វើឡើងលើអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន ១,៤២២នាក់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា អវិជ្ជមានទាំងអស់។ នេះបើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា អ្នកធ្វើតេស្តទាំងអស់នេះ នៅក្នុងរាជធានីភ្នំពេញ ១,៣៤៥នាក់ ក្រៅពីនោះនៅតាមបណ្តាខេត្តពាក់ព័ន្ធ។ លទ្ធផលនេះ ជាដំណឹងល្អបំផុត និងបានក្លាយជាសញ្ញាមួយដែលបញ្ជាក់ប្រាប់ថា ព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ ហើយអ្នកដែលតម្រូវឱ្យធ្វើចត្តាឡីស័កទាំងអស់ នឹងអាចដើរហើរជាធម្មតាឡើងវិញបាន ដោយ មិនមានការព្រួយបារម្ភដូចមុនទៀតទេ។
Read More